សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់

សន្តិសុខ និង សង្គម

ម៉ិកស៊ិក រំលឹកខួបរញ្ជួយដីដ៏ខ្លាំង ជាមួយសមយុទ្ធ

2023/09/20 09:22:26 am        82
ម៉ិកស៊ិក៖ ពលរដ្ឋនៅក្នុងទីក្រុង Mexico City បានជម្លៀសខ្លួនចេញពីលំនៅឋាននិង អគារសម្រាប់ការធ្វើសមយុទ្ធរញ្ចួយដីក្នុងភាពអាសន្នមួយកាលពីថ្ងៃអង្គារ នៅថ្ងៃនៃការរំលឹកខូបរញ្ជួយដីដ៏មហន្តរាយនៅឆ្នាំ២០១៧ និងឆ្នាំ១៩៨៥។អាជ្ញាធរបានបានប្រកាសអាសន្នរញ្ជួយដី នៅក្នុងទីក្រុង Mexico City ហើយបុគ្គលិកការិយាល័យ បានចាប់ផ្តើមអនុវត្តរត់សម្រាប់ការជម្លៀសបន្ទាន់ចេញពីអគារ។ សមយុទ្ធនេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីធានបានថាពលរដ្ឋបានត្រៀមខ្លួនសម្រាប់ហេតុការណ៍រញ្ជួយដីធំៗនៅពេលក្រោយ។ រញ្ជួយដីធំចុងក្រោយនៅប្រទេសម៉ិកស៊ិកនៅក្នុងឆ្នាំ២០១៧ បណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។ រញ្ជួយដីកម្រិត៧,១ រិចទ័រ បានវាយប្រហារប្រទេសម៉ិកស៊ិកភាគកណ្តាល ក្នុងឆ្នាំ២០១៧ ប៉ុន្មានម៉ោងបន្ទាប់ពីសមយុទ្ធជម្លៀសខ្លួននៃការរំលឹកខួប។ អគាររាប់ម៉ឺនកន្លែងត្រូវបានបំផ្លាញ មនុស្សរាប់សិបនាក់បានស្លាប់ ខណៈសាលារៀននិងការិយាល័យបានបាក់រលំ ហើយកាលពីឆ្នាំ ១៩៨៥ រញ្ជួយដីដ៍ធំ បានសម្លាប់មនុស្សរាប់ពាន់នាក់៕

ប្រធានាធិបតីហ្គាតេម៉ាឡា បដិសេធលទ្ធភាពនៃការធ្វើរដ្ឋប្រហារក្រោយការបោះឆ្នោត

2023/09/20 09:19:57 am        81
ហ្គាតេម៉ាឡា៖ ប្រធានាធិបតីហ្គាតេម៉ាឡា លោក Alejandro Giammattei បាននិយាយនៅក្នុងអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ (១៩ កញ្ញា) ថា លោកនឹងប្រគល់តំណែងប្រធានាធិបតីទៅឱ្យប្រធានាធិបតីជាប់ឆ្នោត លោក Bernardo Arevalo នៅថ្ងៃទី១៤ ខែមករា ខាងមុខនេះ។ ការអត្ថាធិប្បាយរបស់លោក Giammattei នេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ អំពីហានិភ័យនៃរដ្ឋប្រហារនៅក្នុងប្រទេសអាមេរិកកណ្តាលមួយនេះ បន្ទាប់ពីការបោះឆ្នោតកាលពីខែមុន។កាលពីសប្តាហ៍មុន ការិយាល័យរដ្ឋអាជ្ញាជាន់ខ្ពស់ក្នុងប្រទេសហ្គាតេម៉ាឡា បានឆ្មក់ចូលកន្លែងបោះឆ្នោត និងបើកសន្លឹកឆ្នោតដែលបានបិទជិត ដោយក្នុងនោះប្រធានាធិបតីជាប់ឆ្នោតលោក Bernardo Arevalo និងគណបក្ស Semilla របស់លោកបានទទួលជ័យជម្នះ។ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់ភាពមិនប្រក្រតីក្នុងការចុះឈ្មោះសមាជិកបក្ស Semilla មុនការបោះឆ្នោត ដែលគណបក្សនេះបានបដិសេធ។ លោក Giammattei ក៏បានរិះគន់ «ការជ្រៀតជ្រែកពីបរទេសដែលមិនចាំបាច់» នៅក្នុងដំណើរការបោះឆ្នោតនៅប្រទេសមួយនេះផងដែរ៕

កូដកម្មប្រឆាំងនឹងក្រុមហ៊ុនផលិតរថយន្តរបស់ក្រុមកម្មករនៅសហរដ្ឋអាមេរិក បានឈានចូលថ្ងៃទីបួន

2023/09/19 01:20:59 pm        68
កូដកម្មរបស់បណ្ដាសមាជិកនៃសហជីពកម្មករសម្ព័ន្ធយានយន្ត (UAW) បានចូលដល់ថ្ងៃទី៤ នៅរោងចក្រផលិតរថយន្ត Ford ក្នុងទីក្រុង Wayne រដ្ឋ មីឈីហ្គិន (Michigan) សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (១៨ កញ្ញា)។ បុគ្គលិករបស់សហជីពកម្មករសម្ព័ន្ធយានយន្ត UAW លោក Stu Jackson បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា លោកសង្ឃឹមថានឹងសម្រេចបានការបង្កើនប្រាក់បៀវត្ស៍ចំនួនពីរខ្ទង់ និងប្រាក់ឧបត្ថម្ភថ្លៃចំណាយប្រចាំថ្ងៃ ដោយសារតែតម្លៃប្រេង និងអាហារ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។កូដកម្មមានការសម្របសម្រួល ដែលត្រូវបានគេមើលឃើញថាជាកូដកម្មរបស់សហជីពនៅរោងចក្រផលិតរថយន្តធំទាំងបី ក្នុងពេលដំណាលគ្នាជាលើកដំបូងនោះ បានកើតឡើងនៅពេលដែលការយល់ព្រមពីសហជីពការងារក្នុងចំណោមកម្មករជនជាតិអាមេរិក គឺឈានដល់ចំណុចខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ បើទោះបីជាសមាជិកភាពនៅក្នុងសហជីពបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ មុនពេលកំណើនសេដ្ឋកិច្ចនាពេលថ្មីៗនេះក៏ដោយ។កម្មករ UAW ប្រហែល១២.៧០០នាក់ កំពុងធ្វើកូដកម្ម ដែលជាផ្នែកមួយនៃសកម្មភាពការងារផ្តោតលើរោងចក្រដំឡើងរថយន្តនៅសហរដ្ឋអាមេរិកដ៏ធំបំផុតចំនួនបី ដែលត្រូវបានគេស្គាល់ថាឈ្មោះ Detroit Three បន្ទាប់ពីកិច្ចព្រមព្រៀងការងាររយៈពេល៤ឆ្នាំមុនបានផុតកំណត់មក៕

កាណាដាបណ្ដេញមន្រ្តីការទូតឥណ្ឌា ជុំវិញករណីឃាតកម្មចោទប្រកាន់មួយ ដែលថារដ្ឋាភិបាលឥណ្ឌាសម្លាប់មនុស្សលើទឹកដីកាណាដា

2023/09/19 01:15:59 pm        73
កាណាដាបានបណ្តេញមន្ត្រីការទូតជាន់ខ្ពស់ឥណ្ឌាចេញពីប្រទេសរបស់ខ្លួន បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ពណ៌នាពីការចោទប្រកាន់ដែលគួរឲ្យទុកចិត្ត ដែលថាភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ពាក់ព័ន្ធទៅនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួននៃក្រុមជនជាតិភាគតិចសាសនា ស៊ីគ (Sikh) នៅខេត្ត ប្រ៊ីធធីស កូឡំប៊ី (British Columbia) របស់ប្រទេសកាណាដា កាលពីខែមិថុនា។សេចក្តីប្រកាសនេះ បានបង្ហាញពីភាពកាន់តែអាក្រក់នៃទំនាក់ទំនងទ្វេភាគី ខណៈឥណ្ឌាមិនសប្បាយចិត្តរួចទៅហើយ ដោយក្រុមអាជ្ញាធរកាណាដាមិនបង្រ្កាបលើក្រុមបាតុករគាំទ្រសាសនា ស៊ីគ ដែលចង់បានរដ្ឋឯករាជ្យរបស់ខ្លួន។លោក Trudeau បាននិយាយថា ភ្នាក់ងារសន្តិសុខនៃប្រទេសរបស់លោក បានតាមដានយ៉ាងសកម្មនូវការចោទប្រកាន់ដែលអាចជឿទុកចិត្តបាន នៃទំនាក់ទំនងដ៏មានសក្តានុពលរវាងរដ្ឋាភិបាលឥណ្ឌា និងការសម្លាប់មេដឹកនាំផ្តាច់ខ្លួននៃក្រុមជនជាតិភាគតិចសាសនា ស៊ីគ និងជាពលរដ្ឋកាណាដា លោក Hardeep Singh Nijjar កាលពីខែមិថុនា នៅក្នុងប្រទេសកាណាដា។លោក Hardeep Singh Nijjar ត្រូវបានគេបាញ់សម្លាប់នៅខាងក្រៅវិហារសាសនាស៊ីគ ក្នុងទីក្រុង Surrey ខេត្ត ប្រ៊ីធធីស កូឡំប៊ី ប្រទេសកាណាដា កាលពីថ្ងៃទី១៨ ខែមិថុនា។ យោងតាមសារព័ត៌មាន Tribune បានឲ្យដឹងថា លោក Nijjar បានគាំទ្រដែនដីកំណើត ស៊ីគ ក្នុងទម្រង់ជារដ្ឋឯករាជ្យ Khalistani ហើយត្រូវបានប្រទេសឥណ្ឌាចាត់ទុកលោកថាជា «ភេរវករ» នៅក្នុងខែកក្កដា ឆ្នាំ២០២០ ផងដែរ៕

ប្រទេសប៉ូឡូញប្រុងប្រយ័ត្នខ្ពស់ ចំពោះជនអន្តោប្រវេសន៍មកពីប្រទេសបេឡារុស

2023/09/19 12:56:55 pm        68
រដ្ឋាភិបាលប្រទេសប៉ូឡូញកំពុងបង្កើនសន្តិសុខ នៅព្រំដែនរបស់ខ្លួន ខណៈមនុស្សកាន់តែច្រើន ព្យាយាមចូលមកប្រទេសប៉ូឡូញដោយខុសច្បាប់ ពីប្រទេសបេឡារុស។ ប្រទេសទាំងពីរ មានព្រំដែនរួម ប្រវែង៤០០គីឡូម៉ែត្រ ហើយប្រទេសប៉ូឡូញ សង្ស័យថា ប្រទេសបេឡារុសកំពុងប្រើប្រាស់ជនអន្តោប្រវេសន៍ដោយចេតនា ដើម្បីធ្វើឲ្យតំបន់មានអស្ថិរភាព។អ្នកនាំពាក្យនៅឆ្មាំព្រំដែនប្រទេសប៉ូឡូញ បានប្រាប់សារព័ត៌មាន NHK ថាមិនមែនមានការឆ្លងកាត់តែមួយថ្ងៃនេះទេ ដោយគ្មានការឆ្លងដែនខុសច្បាប់នោះ។ មនុស្សជាង ២០.០០០ ឆ្លងកាត់ព្រំដែន និងការឆ្លងកាត់ដែលប៉ុនប៉ង កើតមានឡើងចាប់តាំងពីខែមករា រហូតដល់ខែសីហា នៅឆ្នាំនេះ ដែលមានចំនួនជិត៥.០០០នាក់ ច្រើនជាងឆ្នាំ២០២២។

យោធារុស្ស៊ី ធ្វើសមយុទ្ធការពារផ្លូវសមុទ្រភាគខាងជើង ដោយមានបាញ់មីស៊ីល

2023/09/19 12:33:48 pm        72
រុស្ស៊ី បានអះអាងថាយោធារបស់ខ្លួនបានធ្វើសមយុទ្ធការពារផ្លូវសមុទ្រនៅភាគខាងជើង ដោយមានការបាញ់មីស៊ីល។ ការបញ្ជាក់ពីរូបភាព បង្ហាញឲ្យឃើញ នាវាចម្បាំងនិងនាវាមុជទឹករុស្ស៊ី បានចូលរួមក្នុងសមយុទ្ធយោធានេះរួមជាមួយឧបករណ៍បាញ់មីស៊ីលចល័ត។ វីដេអូបានបង្ហាញ មីស៊ីលមួយគ្រាប់ត្រូវបានបាញ់ ពីនាវាចម្បាំងរុស្ស៊ី មុនពេលមីស៊ីលទី២ត្រូវបានគេមើលឃើញថាបានបាញ់ពីឧបករណ៍បាញ់មីស៊ីលចល័ត។ វីដេអូនេះ បានទទួលពី ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃចន្ទ ទី១៨ ខែកញ្ញា រួមជាមួយការអះអាងក្នុងសេចក្តីថ្លែងការណ៍។ នៅក្នុងដែនទឹក សមុទ្រChukotka និងសមុទ្រBering ព្រមទាំងឧបទ្វីប Chukotka សមយុទ្ធតាកទិករបស់កងកម្លាំងអង្គភាពតំបន់ប៉ាស៊ីហ្វិក បានបន្តក្រោមឈ្មោះ« Finval 2023» សម្រាប់ការការពារទំនាក់ទំនងផ្លូវសមុទ្រភាគខាងជើង។ សមយុទ្ធនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់ឧត្តមនាវីឯក Nikolai Evmenov មេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី។ បុគ្គលិកយោធាប្រមាណ ១០.០០០នាក់ និងអង្គភាពជាង៥០ មានយុទ្ធោបករណ៍ប្រយុទ្ធ បានចូលរួមក្នុងសមយុទ្ធតាទិកនេះ រួមមានទាំងនាវាលើផ្ទៃទឹក នាវាគាំទ្រ នាវាមុជទឹក យន្តហោះ និងឧទ្ធម្ភាគចក្ររបស់អាកាសចរណ៍កងទ័ពជើងទឹក ក្រុមមីស៊ីលតំបន់ឆ្នេរ Bal និង Bastion ព្រមទាំង យានរថពាសដែក និងប្រើកង់ចល័ត។ រុស្ស៊ី បានឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ជាអ្វីដែលវិមានក្រឹមឡាំង នៅតែចាត់ទុកថា ជា «ប្រតិបត្តិការសិកពិសេស»។

អាមេរិករកឃើញបំណែកពីយន្តហោះបាត់ដាន F-35

2023/09/19 12:02:44 pm        70
យោធាអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា បំណែកពីយន្តហោះបំបាំងកាយដែលបានបាត់ដាន បន្ទាប់ពីអាកាសយានិកបានលោតចេញ ត្រូវបានរកឃើញបន្ទាប់ពីរយៈពេលមួយថ្ងៃ មិនបានរកឃើញតម្រុយនៃយន្តហោះមានតម្លៃ៨០លានដុល្លារដែលធ្វើឲ្យមានការងឿងឆ្ងល់ និងមានការហួសចិត្តក្នុងវិធានការស្របគ្នានេះ។ក្រុមមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះលើបណ្តាញ X ដែលគេស្គាល់កាលពីពេលមុនថា Twitter ថាបំណែកពីយន្តហោះ F-35 ត្រូវបានរកឃើញ នៅតំបន់ Williamsburg រដ្ឋ South Carolina( សោត ខាឡូរ៉ៃណា) ។អំណានរបស់សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សមាជិកសហគមន៍គួតែជៀសពីតំបន់នេះ ខណៈក្រុមរកឃើញទទួលបានបំណែក។ នៅពេលយន្តហោះ បានបាត់ដាន នៅរដ្ឋ South Carolina កាលពីថ្ងៃអាទិត្យ ក្រុម JBC បានចេញការអំពាវនាវសម្តែងការសោកស្តាយលើបណ្តាញផ្សព្វផ្សាយសង្គម ដោយស្នើសុំឲ្យអ្នកដែលមានព័ត៌មានអំពីយន្តហោះទូរស័ព្ទមក។ទីតាំងតាមដានជើងហោះហើរ បានបង្ហាញការស្វែងរកយន្តហោះ ដោយផ្តោតលើ តំបន់ព្រៃ និងកសិដ្ឋាន នៅជិតតំបន់ Stuckey ស្ថិតនៅក្នុងតំបន់ Williamsburg ចម្ងាយប្រមាណ១២០គីឡូម៉ែត្រភាគខាងជើងទីក្រុង Charleston ។អាកាសយានិក បានលោតចេញដោយពុំបានដឹងពីមូលហេតុ និងបានលោតឆ័ត្រដោយសុវត្ថិភាពកាលពីថ្ងៃអាទិត្យ ដោយបន្សល់ទុកយន្តហោះ ហោះហើរ ជាអ្វីដែលមនុស្សមួយចំនួនចាត់ទុកថាកិច្ចការមិនទាន់បញ្ចប់។

ចិននិងហ្វីលីពីនកំពុងឈ្លោះគ្នាពាក់ព័ន្ធនឹងនាវាដែលលិចក្នុងសម័យសង្គ្រាមលោកលើកទី២

2023/09/19 11:44:47 am        69
ហ្វីលីពីន៖ នាវាBRP Sierra Madreរបស់កងទ័ពជើងទឹកនៃសាធារណរដ្ឋហ្វីលីពីន មានប្រវត្តិយូរអង្វែង ហើយទោះបីជាវាត្រូវបានសាងសង់ដំបូងក្នុងឆ្នាំ១៩៤៤ក៏ដោយ ក៏វានៅតែបម្រើគោលបំណងយុទ្ធសាស្ត្រដ៏សំខាន់បំផុតសម្រាប់ហ្វីលីពីន គឺធ្វើយ៉ាងណាឲ្យប្រទេសចិននៅឲ្យឆ្ងាយពីដែនទឹករបស់ខ្លួន។កប៉ាល់BRP Sierra Madre ពិតជា បានចាប់ផ្តើមជីវិតរបស់ខ្លួនក្នុងនាមនាវាដឹករថក្រោះរបស់អាមេរិកអំឡុងសង្គ្រាមលោកលើកទី២។ ដោយត្រូវសាងសង់ក្នុងរដ្ឋIndiana ដោយក្រុមហ៊ុន Missouri Valley Bridge & Iron Company ដើមឡើយវាត្រូវបានដាក់ឈ្មោះថា USS Harnett County។ នាវា Harnett County បានផ្តល់សេវាសម្រាប់សហរដ្ឋអាមេរិក ក្នុងសង្គ្រាមលោកលើកទី២ ហើយបានចូលរួមក្នុងការចូលចតនៅសមរភូមិ Eniwetok កោះអូគីណាវ៉ា និងកោះហ្គាំ។នាវា Harnett County ត្រូវបានដាក់ឲ្យធ្វើដំណើរការជាសាជាថ្មីនៅឆ្នាំ១៩៩៦ ហើយត្រូវបានបញ្ជូនទៅបម្រើក្នុងសង្គ្រាមវៀតណាម ជាទីដែលវាត្រូវបានគេប្រើជាមូលដ្ឋានឧទ្ធម្ភាគចក្រអណ្តែតទឹក នៅតំបន់ដីសណ្តទន្លេមេគង្គ។ បន្ទាប់ពីសង្គ្រាមចំនួនពីរ នាវានេះទទួលបានផ្កាយរង្វាន់ចំនួន៩សម្រាប់ការប្រយុទ្ធ និងលិខិតសរសើរចំនួនបីសម្រាប់កងនាវាចរណ៍ វាត្រូវបានផ្ទេរទៅសាធារណរដ្ឋវៀតណាមខាងត្បូង។ ដោយត្រូវបានប្តូរឈ្មោះជា RVNS My Tho កប៉ាល់នេះ បានបម្រើការនៅក្នុងកងទ័ពជើងទឹកវៀតណាមខាងត្បូងរហូតដល់ទីក្រុងSaigon បានធ្លាក់ទៅក្នុងវៀតណាមខាងជើង ក្នុងឆ្នាំ១៩៧៥។ជនភៀសខ្លួន បានចូលទៅនៅក្នុងនាវា RVNS My Tho ឡើងពេញ បន្ទាប់ពីការដួលរលំនៃរដ្ឋធានីនៃប្រទេសវៀតណាមខាងត្បូង។ នាវានេះបានជួបជាមួយកប៉ាល់វៀតណាមខាងត្បូងផ្សេងទៀតដែលរត់គេចខ្លួនរហូតដល់ពួកគេ បានបង្កើតកងនាវាតូចមួយនៅសមុទ្រ ហើយបើកសំពៅទៅឈូងសមុទ្រSubic របស់ហ្វីលីពីន។ បន្ទាប់មក ហ្វីលីពីន បានកាន់កាប់នាវា RVNS My Tho និងអតីតកប៉ាល់វៀតណាមខាងត្បូងផ្សេងទៀតនៅក្នុងឈូងសមុទ្រ។ រហូតមកដល់ទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសហ្វីលីពីន បានដំណើរការកប៉ាល់នេះ ក្នុងនាមជា នាវាBRP Sierra Madre ដោយប្រើវាជាមធ្យោបាយដឹកជញ្ជូនទាំងនៅក្នុងទឹកនិងលើគោក៕

ប្រមុខនុយក្លេអ៊ែអង្គការសហប្រជាជាតិ ជំរុញឲ្យអ៊ីរ៉ង់ អនុញ្ញាតដល់ក្រុមអ្នកអធិការកិច្ច

2023/09/19 11:42:20 am        46
អ៊ីរ៉ង់៖ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានជំរុញឲ្យអ៊ីរ៉ង់ ពិចារណា ការសម្រេចចិត្តរបស់ខ្លួនក្នុងការបដិសេធដំណើរការរបស់ក្រុមអធិការកិច្ចជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ដោយបានប្រាប់សារព័ត៌មាន AFP ថាបរាជ័យក្នុងការសហការនឹងមានផលវិបាកធ្ងន់ធ្ងរ។ ទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិបាននិយាយថា អ៊ីរ៉ង់បានដកលិខិតតែងតាំងជាផ្លូវការពីអ្នកធ្វើអធិការកិច្ចជាច្រើន ជាចំណាត់ការមួយដែលទីក្រុងតេអេរ៉ង់ចាត់ទុកថាជាការសងសឹកសម្រាប់ការបំពានខាងនយោបាយ ធ្វើឡើងដោយសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ លោក Rafael Grossi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AFP ថា យើងត្រូវស្នើឲ្យពួកគេពិនិត្យឡើងវិញការសម្រេចចិត្តនេះ។ ប្រសិនបើពួកគេមិនសហការជាមួយទីភ្នាក់ងារ IAEA ពួកគេនឹងមិនទទួលបាននូវអ្វីដែលពួកគេចង់បាននោះទេ ដូចជា ការធានាដែលពួកគេចង់បាន ការបញ្ជាក់ដែលពួកគេចង់ឃើញ និងការអនុម័តពីសហគមន៍អន្តរជាតិ។លោក Grossi បានព្រមានផងដែរថា សកម្មភាពយោធាបានកើនឡើងនៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ដែលចូលកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ២០២២។ លោក បានប្រាប់សារព័ត៌មាន AFPថា ប្រតិបត្តិការយោធា កំពុងកើនឡើងនៅតំបន់នោះ ក្រុមអធិការកិច្ចរបស់លោក ប្រាប់លោកថាកម្រិតសកម្មភាពយោធាគឺជាក់ស្តែង វាខិតកាន់តែជិត។ លោកនិយាយថា រៀងរាល់ថ្ងៃ ដែលបានកន្លងផុតទៅ គ្មានឧបទ្ទវហេតុនុយក្លេអ៊ែរ គឺជាថ្ងៃដ៏ល្អសម្រាប់យើង៕

ជនអន្តោប្រវេសន៍ប្រមាណ១៩០នាក់ បានមកដល់កោះ Lampedusa

2023/09/19 11:39:47 am        46
អ៊ីតាលី៖ ជនអន្តោប្រវេសន៍ ប្រមាណ១៩០នាក់បានមកដល់កោះ Lampedusa ប្រទេសអ៊ីតាលី ភាគខាងត្បូង កាលពីថ្ងៃចន្ទខណៈរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Giorgia Meloni អនុម័តវិធានការ ដើម្បីបន្ថែមពេល ដែលពួកគេអាចត្រូវបានឃុំខ្លួន និងធានាបានថាមនុស្សកាន់តែច្រើនដែលពុំមានសិទ្ធស្របច្បាប់ស្នាក់នៅ ត្រូវបាននិរទេស។ចំណាត់ការនេះកើតមានឡើងបន្ទាប់ពីជនអន្តោប្រវេសន៍ជិត១ម៉ឺននាក់ បានទៅដល់ កោះ Lampedusa ប្រទេសអ៊ីតាលីភាគខាងត្បូងកាលពីសប្តាហ៍មុនដែលធ្វើឲ្យប៉ះពាល់ដល់ភាពជឿជាក់របស់នាយករដ្ឋមន្ត្រី ស្តាំនិយមលោក Giorgia Meloni ដែលបានឡើងកាន់តំណែងកាលពីឆ្នាំមុន ដោយសន្យាទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។លោក Meloni ដែលបានទៅពិនិត្យកោះ Lampedusa កាលពីថ្ងៃអាទិត្យ ជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសន្យាផែនការសកម្មភាពរបស់សហភាពអឺរ៉ុប ចំនួន១០ចំណុច ប៉ុន្តែវិធានការទាំងនេះដូចទៅនឹងគំនិតផ្តួចផ្តើមកាលពីលើកមុន ដែលបានបរាជ័យធ្វើឲ្យមានផលប៉ះពាល់ច្រើន។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានឲ្យដឹងថា ជនអន្តោប្រវេសន៍ប្រមាណ ១៣០.០០០នាក់ បានមកដល់ប្រទេសអ៊ីតាលី រហូតមកដល់ពេលនេះនៅឆ្នាំនេះ ជាតួលេខជិត២ដងសម្រាប់អំឡុងពេលដូចគ្នានៅឆ្នាំ២០២២។ ជនអន្តោប្រវេសន៍ទាំងនេះ បានមកពី បណ្តាប្រទេសរួមមានហ្គីណេ កូឌីវ័រ ទុយនេស៊ី អេហ្ស៊ីប បួគីណាហ្វាសូ បង់ក្លាដែស និងប្រទេសប៉ាគីស្ថាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជំនួប រវាងលោក Putin និងលោក Zelenskiy នឹងមិនអាចកើតឡើងឡើយ ប្រសិនបើមិនស្ថិតក្នុងដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀង
07/25/2025 08:07 PM
[BREAKING NEWS] ថៃចង់ការចរចាដោយផ្ទាល់ទ្វេភាគី ដើម្បីបញ្ចប់ជម្លោះជាមួយកម្ពុជា ជាជាងអន្តរាគមន៍ពីភាគីទី៣
07/25/2025 08:07 PM
ក្រសួងប្រៃសណីយ៍ រៀបចំវេទិកាសុវត្ថិភាពលើប្រព័ន្ធអនឡាញ លើកទី២ ឆ្នាំ២០២៥ ក្រោមមូលបទ៖ «កសាង​ទំនុក​ចិត្ត​ក្នុង​យុគសម័យបញ្ញាសិប្បនិម្មិត»
07/25/2025 08:07 PM
ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ចូលរួមឧបត្ថម្ភ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​វីរកង​ទ័ព​នៅ​សមរភូមិ​មុខកំពុងការពារទឹកដី
07/25/2025 08:07 PM
ស្រ្តីជាម្តាយមានកូនតូច ៦នាក់ ពិបាកចិញ្ចឹមកូនរបស់គាត់ ពេលដែលវិបត្តិអត់ឃ្លានកាន់តែអាក្រក់ខ្លាំង
07/25/2025 08:07 PM
ជនប៉ាឡេស្ទីនជួបជុំគ្នានៅផ្ទះបាយស៊ុប ក្នុងទីក្រុងហ្កាហ្សា ខណៈភាពអត់ឃ្លានរីករាលដាលខ្លាំង
07/25/2025 08:07 PM
មានអ្នកស្លាប់ ៩នាក់ ខណៈជិត ២០នាក់ រងរបួស អំឡុងឧបទ្ទវហេតុរថយន្តក្រុង នៅវៀតណាម
07/25/2025 08:07 PM
តុលាការកំពូលហ្វីលីពីន ច្រានចោលបណ្តឹងចោទប្រកាន់ទម្លាក់តំណែងអនុប្រធានាធិបតីលោកស្រី Duterte
07/25/2025 08:07 PM
អគ្គនាយកស៊ីម៉ាក់៖ទាហានឈ្លានពានសៀមប្រើគ្រាប់បែកចង្កោមគឺរំលោភអនុសញ្ញាអន្តរជាតិយ៉ាងធ្ងន់ធ្ងរ
07/25/2025 07:07 PM
ឯកអគ្គរដ្ឋទូត៖ ហ្វីលីពីនសង្ឃឹមទទួលបានការបញ្ចុះអត្រាពន្ធបន្ថែម នៅត្រឹមប្រហែល ១៥%
07/25/2025 07:07 PM