សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
រយៈពេល១០ថ្ងៃ ជនបរទេស ២,២៧៨នាក់ មាន២៨សញ្ជាតិខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
បញ្ជូនខ្លួនថៅកែនាំសាច់បង្កកពីប្រទេសថៃ ចូលមកភ្នំពេញ២នាក់ទៅកាន់អយ្យការដើម្បីចោទប្រកាន់

សន្តិសុខ និង សង្គម

ទាហានប៉ាគីស្ថាន៩នាក់ បានស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយ

2023/09/01 11:39:50 am        59
ប៉ាគីស្ថាន៖ យោធាប៉ាគីស្ថានបាននិយាយថា ទាហាន៩នាក់ បានសម្លាប់ នៅពេលដែលបុរសម្នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាតនៅលើទោចក្រយានយន្តមួយគ្រឿង នៅក្បែរក្បួនរថយន្តនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា)។ កងកម្លាំងទំនាក់ទំនងសាធារណៈរបស់យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហាន៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនៅក្នុងស្រុក Bannu មួយនេះ។ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអាហ្វហ្គានីស្ថាន បានឃើញការកើនឡើងនៃការវាយប្រហារកាលពីប៉ុន្មានឆ្នាំមុន ចាប់តាំងពីកិច្ចពិភាក្សារវាងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម និងរដ្ឋាភិបាល បានបរាជ័យមក។ យោធាបាននិយាយថា កងកម្លាំងសន្តិសុខបានឡើមព័ទ្ធជុំវិញតំបន់នោះ ហើយគ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះភ្លាមៗនោះទេ។ ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយផ្សេងទៀត នៅក្នុងការជួបជុំនយោបាយមួយនៅភាគពាយ័ព្យ កាលពីខែមុន បានសម្លាប់មនុស្សជាង៦០នាក់ ហើយការវាយប្រហារនោះ ត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមផងដែរ៕

បារាំង និងអាមេរិក សម្រុះសម្រួលគ្នា ដើម្បីបន្តបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅលីបង់

2023/09/01 11:33:52 am        55
UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) ដើម្បីបន្តបេសកកម្មរក្សាសន្តិភាពដ៏យូរអង្វែងនៅក្នុងប្រទេសលីបង់រយៈពេលមួយឆ្នាំទៀត បន្ទាប់ពីបានឈានដល់ការសម្របសម្រួលមួយរវាងប្រទេសបារាំង និងសហរដ្ឋអាមេរិក លើច្បាប់ស្តីពីសេរីភាពនៃចល័តទីរបស់កងទ័ពអង្គការសហប្រជាជាតិ។កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៨ កំពុងធ្វើការល្បាតព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ជាមួយអ៊ីស្រាអែល។ អាណត្តិសម្រាប់ប្រតិបត្តិការនេះត្រូវបានបន្តជារៀងរាល់ឆ្នាំ ហើយការអនុញ្ញាតបច្ចុប្បន្នរបស់វាបានត្រូវផុតកំណត់កាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា)។ពង្រាងសេចក្តីសម្រេចរបស់បារាំង ត្រូវបានអនុម័តដោយមានសំឡេងគាំទ្រ១៣សំឡេង និងអនុប្បវាទ ដោយរុស្ស៊ី និងចិន។ ការបោះឆ្នោតដែលបានគ្រោងទុកកាលពីថ្ងៃពុធ (៣០ សីហា) ត្រូវបានពន្យារពេល ខណៈដែលប្រទេសបារាំង សហរដ្ឋអាមេរិក និងអេមីរ៉ាត់អារ៉ាប់រួម បានឈ្លោះប្រកែកគ្នាអំពីច្បាប់ស្តីពីសេរីភាពនៃចល័តទីរបស់អង្គការសហប្រជាជាតិ។ការបន្តរក្សាសន្តិភាពនេះ កើតឡើងស្របពេលមានសង្គ្រាមពាក្យសម្តីកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមហេបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ ដោយម្នាក់ៗប្តេជ្ញាថា នឹងបញ្ជូនគ្នាទៅវិញទៅមកទៅកាន់សម័យកាល «យុគថ្ម» វិញ ព្រមទាំងរៀបចំសម្រាប់ជម្លោះដែលអាចកើតមាន ទោះបីជាពួកគេព្យាយាមមិនបង្កើតជម្លោះក៏ដោយ៕

វិស្វករនុយក្លេអ៊ែរជប៉ុន អំពាវនាវឲ្យបញ្ចប់ការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា

2023/09/01 11:29:07 am        89
ជប៉ុន៖ អ្នកជំនាញនៅក្រុមហ៊ុនវិស្វកម្ម Toshiba លើការចេញគំរូរោងចក្រនុយក្លេអ៊ែរចូលនិវត្តន៍ម្នាក់ ដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី បានអំពាវនាវឱ្យបញ្ចប់ការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែររបស់ប្រទេសជប៉ុន ដែលកំពុងបន្តនោះ។ ជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅថ្ងៃទី ២៤ ខែសីហា។នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍កណ្ដាលចិន (CCTV) កាលពីថ្ងៃពុធ (៣១សីហា) លោក Shiro Ogura ដែលធ្វើការលើការចេញគំរូម៉ាស៊ីនរ៉េអាក់ទ័រ ដៃអ៊ីឈី បានចង្អុលបង្ហាញថា ការបំពុលសមុទ្រមិនអាចស្រោចស្រង់វិញបានទេទោះជាប្រើវិធីណាក៏ដោយ ហើយប្រទេសជប៉ុនគួរតែបញ្ឈប់ជាបន្ទាន់នូវការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរនេះ។រដ្ឋាភិបាលជប៉ុនបានសម្រេចក្នុងខែមេសា ឆ្នាំ២០២១ ដើម្បីធ្វើប្រព្រឹត្តិកម្ម និងសម្លាប់មេរោគទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រ ហ្វ៊ូគូស៊ីម៉ា ហើយចាប់ផ្តើមបញ្ចេញវាទៅក្នុងសមុទ្រកាលពីថ្ងៃទី២៤ ខែសីហា ដោយមិនយកចិត្តទុកដាក់ចំពោះសំណួរ ព្រមទាំងការតវ៉ាក្នុងស្រុក និងបរទេសឡើយ។ ដំណើរការនេះត្រូវបានគេរំពឹងថានឹងមានរយៈពេលពី២០ឆ្នាំ ទៅ៣០ឆ្នាំ រហូតដល់រោងចក្រថាមពលនុយក្លេអ៊ែរត្រូវបានបំផ្លាញចោល៕

រដ្ឋធានីមូស្គូ រៀបចំការបោះឆ្នោតក្នុងតំបន់មួយចំនួនដែលខ្លួនកាន់កាប់នៅប្រទេសអ៊ុយក្រែន

2023/09/01 11:26:01 am        63
អ៊ុយក្រែន៖ ការបោះឆ្នោតតំបន់ កំពុងដំណើរការក្នុងផ្នែកមួយចំនួននៃប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីអះអាងសិទ្ធថាជារបស់ខ្លួន ជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីនៅទីនោះដែលលើកបន្តុបដោយរុស្ស៊ី ដើម្បីពង្រឹងសិទ្ធិអំណាចរបស់ពួកគេ ខណៈសង្រ្គាមនៅតែបន្ត។ មនុស្សជាច្រើនបានភៀសខ្លួនចេញពីទឹកដីដែលកាន់កាប់ដោយរុស្ស៊ី ហើយតំបន់មួយចំនួន បានឃើញការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរបំផុតនៃសង្គ្រាមនេះ។លោក Vadym Boichenko គឺជាអភិបាលក្រុងនិរទេសខ្លួនរបស់អ៊ុយក្រែន ហើយឥឡូវនេះនៅក្នុងទីក្រុងគីវ ដោយលោកបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា អ្នកស្រុកនៅតំបន់ Mariupol កំពុងត្រូវបានបញ្ជាឱ្យបោះឆ្នោតដោយប្រើកាំភ្លើងដើម្បីគំរាម ជាការអះអាងដែលមិនអាចផ្ទៀងផ្ទាត់បានភ្លាមៗ លោក Boichenko ហៅការបោះឆ្នោតនោះថា ជាការបោះឆ្នោតដែលក្លែងក្លាយ ឬបង្គ្រប់កិច្ច។រុស្ស៊ីមិនបានគ្រប់គ្រងតំបន់ណាមួយពេញលេញ ក្នុងចំណោមតំបន់ទាំងបួនដែលមានការបោះឆ្នោតនោះទេគឺដូចជា តំបន់ Donetsk តំបន់ Luhansk តំបន់ Zaporizhzhia និងតំបន់ Kherson ជាដើម។ តំបន់ទាំងនោះមានអភិបាលក្រុងដែលជ្រើសរើសដោយទីក្រុងម៉ូស្គូ និងសមាជិកទាំងអស់នៃសម្ព័ន្ធភាពនយោបាយរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលហៅថាសហភាពរុស្ស៊ី។ ឥឡូវនេះពួកគេទាំងអស់កំពុងដំណើរការសម្រាប់អាណត្តិពេញលេញនៅក្នុងការកាន់តំណែង។ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា ការបោះឆ្នោតនោះគឺខុសច្បាប់។ ពួកគេនិយាយថា នេះបង្ហាញពីមូលហេតុដែលមិនអាចដំណើរការចរចាសន្តិភាពណាមួយជាមួយទីក្រុងមូស្គូបាន រហូតដល់រុស្ស៊ីដកទ័ពទាំងអស់ចេញពីទឹកដីអ៊ុយក្រែន៕

ប្រព័ន្ធផ្សព្វផ្សាយ៖រុស្ស៊ីដកប្រព័ន្ធការពារដែនអាកាសពីប្រជុំកោះKuril យកមកដាក់ពង្រាយនៅព្រំដែនអ៊ុយក្រែន

2023/09/01 11:21:45 am        82
រុស្ស៊ី៖ ប្រទេសរុស្ស៊ី បានដកប្រព័ន្ធការពារមីស៊ីលប្រឆាំងយន្តហោះចេញពីប្រជុំកោះកូរីល (Kuril) ដែលបានដាក់ នៅទីនោះតាំងពីឆ្នាំ២០២០។ ពួកគេប្រហែលជាត្រូវបានផ្ទេរសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនវិញ។ការបាត់វត្តមាននៃប្រព័ន្ធការពារដែនអាកាស ត្រូវបានកត់សម្គាល់ដោយអ្នកជំនាញយោធា លោក យូ កយហ្សូមី (Yū Koizumi) មកពីសាកលវិទ្យាល័យក្រុងតូក្យូ។ លោកក៏បានបង្ហាញទំនុកចិត្តថា យោធារុស្ស៊ី បានយករថក្រោះ និងកាំភ្លើងធំចាស់ៗពីប្រជុំកោះកូរីល។ យោងតាមលោកកយហ្សូមី អាវុធដែលរក្សាទុកនៅទីតាំងយោធានៅកោះសាខាលីន ( Sakhalin) នឹងត្រូវបញ្ជូនទៅកាន់ខ្សែត្រៀមជួរមុខ ក្នុងប្រទេសអ៊ុយក្រែន។សម្រាប់ប្រព័ន្ធការការពារដែនអាកាសវិញ លោកកយហ្សូមី កត់សម្គាល់ថា វាគឺជាប្រព័ន្ធS-300B4 ។ ពួកគេត្រូវបានគេដាក់នៅឈូងសមុទ្រកាសាត(Kasat) និងនៅជិតតំបន់ទីក្រុងយូសណូ កូរីលស្ក៍ ( Yuzhno-Kurilsk)។កាលពីខែកញ្ញាកន្លងទៅ អ្នកដឹកជញ្ជូនជាច្រើន ដែលដឹកមីស៊ីលS-300B4 រ៉ាដា និងឧបករណ៍ផ្សេងទៀត ត្រូវបានគេឃើញ នៅទីតាំងយោធាទាំងពីរ៕

ប្រទេសចិនប្រាប់ឥណ្ឌាឲ្យរក្សាភាពស្ងប់ស្ងាត់ជុំវិញបញ្ហាផែនទីព្រំដែន

2023/09/01 11:00:29 am        91
ចិន៖ ប្រទេសចិន បានប្រាប់ឥណ្ឌាឲ្យ«រក្សាភាពស្ងប់ស្ងាត់» លើផែនទីចិនថ្មី ដែលក្រុងដែលីនិយាយថា ជាការអះអាងសិទ្ធិលើទឹកដីរបស់ខ្លួន។ប្រទេសឥណ្ឌា បានតវ៉ាបន្ទាប់ពីទីក្រុងប៉េកាំងបានចេញផ្សាយផែនទីបង្ហាញពីរដ្ឋអារុណាចាល ប្រាដេស (Arunachal Pradesh) ភាគឦសាន និងខ្ពង់រាបអាក់សៃ ជីន ( Aksai Chin) ដែលមានជម្លោះជាទឹកដីរបស់ប្រទេសចិន។ទីក្រុងប៉េកាំង បានឆ្លើយតបដោយនិយាយថា ប្រទេសជិតខាងរបស់ខ្លួន គួរតែជៀសវាងពី«ការបកស្រាយហួសហេតុ»អំពីបញ្ហានេះ។ទន្ទឹមនឹងនេះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping) ទំនងជានឹងមិនចូលរួមកិច្ចពិភាក្សារបស់មេដឹកនាំG20 នៅទីក្រុងដែលី នៅសប្តាហ៍ក្រោយទេ។របាយការណ៍ដែលមិនមានការបញ្ជាក់ បានបង្ហាញថា លោកនាយករដ្ឋមន្ត្រី Li Quang នឹងចូលរួមជំនួសវិញ។ លោកស៊ី បានបញ្ជាក់មុននេះថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងដែលីសម្រាប់កិច្ចប្រជុំ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា ប៉ុន្តែក្រសួងការបរទេសចិន នឹងមិនបញ្ជាក់ពីការចូលរួមរបស់លោកទេ នៅពេលដែលត្រូវបានស្នើសុំឲ្យបញ្ជាក់លើបញ្ហានេះនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ កាលពីថ្ងៃព្រហស្បតិ៍៕

មនុស្ស៤៨នាក់ បានស្លាប់នៅក្នុងការបង្រ្កាបបាតុកម្មប្រឆាំងអង្គការសហប្រជាជាតិនៅប្រទេសកុងហ្គោ

2023/09/01 10:14:26 am        113
កុងហ្គោ៖ យោងតាមប្រភពក្នុងស្រុក និងឯកសារផ្លូវការដែលឃើញដោយសារព៏ត៌មាន AFP នៅថ្ងៃនេះបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤៨នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបលើការតវ៉ាប្រឆាំងអង្គការសហប្រជាជាតិ នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ កាលពីម្សិលមិញ ក្រុមទាហានកុងហ្គោបានបង្ក្រាបក្រុមសាសនាមួយក្រុម ដែលគ្រោងធ្វើបាតុកម្មប្រឆាំងនឹងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងទីក្រុង Goma។ដំបូងឡើយមនុស្ស១០នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ ក្នុងនោះមានមន្ត្រីនគរបាលម្នាក់ដែលត្រូវបានធ្វើឃាតដោយសមាជិកនិកាយសាសនានេះ។ ប៉ុន្តែឯកសារផ្ទៃក្នុងរបស់កងទ័ព ដែលត្រូវបានពិគ្រោះយោបល់ដោយសារព័ត៌មាន AFP និងផ្ទៀងផ្ទាត់ដោយមន្ត្រីសន្តិសុខបាន ផ្តល់តួលេខអ្នកស្លាប់ចំនួន៤៨នាក់នៅក្នុងការបង្រ្កាបនោះ បន្ថែមពីលើនគរបាលដែលត្រូវបានសម្លាប់នោះ និងមន្រ្តីនគរបាលចំនួន៧៥ក៏នាក់បានរងរបួសផងដែរ។ឯកសារនោះក៏និយាយដែរថា ក្រុមទាហានបានរឹបអូសអាវុធជាច្រើនដើម និងចាប់ខ្លួនមនុស្ស១៦៨នាក់ រួមទាំងមេដឹកនាំសាសនានោះផងដែរ។ ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបានបំផ្លិចបំផ្លាញដោយអំពើហឹង្សារបស់កងជីវពលអស់រយៈពេលបីទសវត្សរ៍មកហើយ ដែលជាកេរ្តិ៍ដំណែលនៃសង្រ្គាមក្នុងតំបន់ដោយបានផ្ទុះឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងឆ្នាំ២០០០។បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់នេះ គឺជាបេសកកម្មដ៏ធំបំផុតមួយ និងមានតម្លៃថ្លៃបំផុតក្នុងពិភពលោក ជាមួយនឹងថវិកាប្រចាំឆ្នាំប្រហែល១ពាន់លានដុល្លារអាមេរិក។ អង្គការសហប្រជាជាតិ ចូលទៅក្នុងកុងហ្គោដោយរងការរិះគន់យ៉ាងខ្លាំងនៅក្នុងប្រទេសអាហ្រ្វិកកណ្តាលមួយនេះ ដែលមនុស្សជាច្រើនយល់ឃើញថា កងរក្សាសន្តិភាពមិនបានការពារជម្លោះក្នុងប្រទេសនេះនោះទេ៕

សហភាពអាហ្រ្វិកផ្អាកសមាជិកភាពរបស់ប្រទេសហ្គាបុង បន្ទាប់ពីរដ្ឋប្រហារយោធា

2023/09/01 10:08:46 am        78
អាហ្រ្វិក៖ កាលពីថ្ងៃព្រហស្បតិ៍ (៣០សីហា) សហភាពអាហ្រ្វិកបានព្យួរសមាជិកភាពរបស់ប្រទេសហ្គាបុង មួយថ្ងៃបន្ទាប់ពីក្រុមមន្រ្តីយោធាបានបណ្តេញប្រធានាធិបតីប្រទេសនេះ លោក អាលី បុងហ្គោ ចេញពីតំណែង ដែលជាការឆ្លើយតបក្នុងតំបន់ជាលើកដំបូងចំពោះរដ្ឋប្រហារលើកទី៨នៅអាហ្វ្រិកខាងលិច និងកណ្តាលចាប់តាំងពីឆ្នាំ២០២០មក។ដូចរបបយោធាដទៃទៀត ដែលបានឆក់យកអំណាចក្នុងតំបន់ដែរ ក្រុមមេដឹកនាំយោធារបស់ហ្គាបុង កំពុងស្វះស្វែងរកការបង្រួបបង្រួមអំណាច ទោះបីជាមានការថ្កោលទោសពីអន្តរជាតិក៏ដោយ។ លោកឧត្តមសេនីយ៍ Brice Oligui Nguemam ដែលជាមេដឹកនាំរដ្ឋប្រហារ និងជាអតីតប្រធានកងអង្គរក្សរបស់ប្រធានាធិបតី នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃចន្ទ ខាងមុខនេះ។ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខរបស់សហភាពអាហ្រ្វិក បានធ្វើសកម្មភាពលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ដោយរារាំងការចូលរួមរបស់ហ្គាបុងនៅក្នុងសកម្មភាព បណ្ដាញ និងស្ថាប័នទាំងអស់របស់ខ្លួនរហូតដល់សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញត្រូវបានស្តារឡើងវិញ។ប្លុកនយោបាយរបស់អាហ្រ្វិកកណ្តាល ដែលប្រទេសហ្គាបុងជាសមាជិក ក៏បានថ្កោលទោសការធ្វើរដ្ឋប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយបាននិយាយថា ខ្លួនគ្រោងនឹងរៀបចំកិច្ចប្រជុំប្រមុខរដ្ឋដើម្បីកំណត់ពីមធ្យោបាយឆ្លើយតបលើរដ្ឋប្រហារនេះ ប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់នោះទេ៕

លោកត្រាំផ្តល់ចម្លើយពីភាពគ្មានទោសចំពោះបទចោទប្រកាប់នៅរដ្ឋចចា

2023/09/01 09:35:56 am        115
អាមេរិក៖ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក Donald Trump បានផ្តល់ចម្លើយពីភាពគ្មានទោសចំពោះបទចោទប្រកាន់បទឧក្រិដ្ឋនៅរដ្ឋចចា ដែលមានជាបន្តបន្ទាប់ ចោទប្រកាន់មកលើលោកពីបទព្យាយាមបង្វែរការបរាជ័យការបោះឆ្នោតឆ្នាំ២០២០របស់លោក។ ការចោទប្រកាន់នៅរដ្ឋចចា ត្រូវបានប្តឹងកាលពីដើមខែនេះ ដែលបទចោទប្រកាន់លោកត្រាំផ្ទាល់មានចំនួនបទឧក្រិដ្ឋ១៣ករណី រួមមានទាំងសកម្មភាពទុច្ចរិត។ អ្នកដែលត្រូវចោទប្រកាន់១៨នាក់ផ្សេងទៀត រួមជាមួយលោកត្រាំ ប្រឈមបទក្រិដ្ឋសរុប៤១ករណី រួមមានការផ្តល់ភស្តុតាងមិនពិតចំពោះសមាជិកសភាថាការបន្លំការបោះឆ្នោតបានកើតមានឡើង និងបានជំរុញឲ្យឲ្យមន្ត្រីរដ្ឋបំពានពាក្យសម្បថក្នុងតំណែងរបស់ពួកគេ ដោយការកែប្រែលទ្ធផលបោះឆ្នោត។ការផ្តល់ចម្លើយពីភាពគ្មានទោសនេះ មានន័យថា លោកត្រាំ នឹងមិនបង្ហាញខ្លួនផ្ទាល់នៅតុលាការកំពូលតំបន់ Fulton នៅសប្តាហ៍ក្រោយដើម្បីប្រឈមមុខបទចោទប្រកាន់នោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ មេធាវីរបស់លោកត្រាំ បានស្នើសុំឲ្យចៅក្រម ដកចេញករណីរបស់លោក ពីសហចុងចោទមួយចំនួនផ្សេងទៀតដែលព្យាយាមពន្លឿនការកាត់ទោសនោះ។ បញ្ហានេះ នឹងដាក់ករណីលោកត្រាំលើកាលបរិច្ឆេទខុសគ្នាពីសហចុងចោទរបស់លោក គឺលោក Kenneth Chesebro ជាមេធាវីសម្រាប់យុទ្ធនាការឆ្នាំ២០២០របស់លោកត្រាំ។មេធាវីរបស់លោកត្រាំ បានអះអាងថា ពួកគេពុំមានពេលគ្រប់គ្រាន់ដើម្បីត្រៀមសម្រាប់ការកាត់ទោស នៅខែតុលា ជាកាលបរិច្ឆេទកំណត់សម្រាប់លោក Chesebro ។ ទោះបីជាបទចោទប្រកាន់ចំនួន៤ដែលការចោទពីបទឧក្រិដ្ឋទាំងអស់ប្រមាណ៩១ករណីមាននៅក្នុងទីក្រុងញ៉ូវយ៉ក ម៉ៃអាមី វ៉ាស៊ីនតោន និងអាត្លង់តា លោកត្រាំ នៅតែជាអ្នកឈានមុខម្នាក់សម្រាប់ការតែងតាំងរបស់គណបក្សសាធារណៈរដ្ឋ ចំពោះការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤៕

ផ្សារនៅទីក្រុងព្រំដែនគ្មានមនុស្ស ខណៈចំណុចឆ្លងព្រំដែនប្រទេសហ្គាបុង នៅបិទនៅឡើយ

2023/09/01 09:29:19 am        151
ហ្គាបុង៖ ទីផ្សារនិងពាណិជ្ជកម្ម បានឈប់ដំណើរការកាលពីថ្ងៃព្រហស្បតិ៍នៅក្រុងរបស់ប្រទេសកាមេរូន ដែលមានព្រំដែនជាប់ប្រទេសហ្គាបុង មួយថ្ងៃបន្ទាប់ពីមន្ត្រីយោធា បានបណ្តេញប្រធានាធិបតីលោក Ali Bongo ដែលពេលនេះត្រូវបានចាត់ទុកថាជារដ្ឋប្រហារលើកទី៨ នៅអាហ្វ្រិកកណ្តាល និងខាងលិច ចាប់តាំងពីឆ្នាំ២០២០។ កាលពីថ្ងៃព្រហស្បតិ៍ សហភាពអាហ្វ្រិក បានផ្អាកសមាជិកភាពរបស់ប្រទេសហ្គាបុង ជាការឆ្លើយតបក្នុងតំបន់ចំពោះរដ្ឋប្រហារនេះ។ការដណ្តើមអំណាច បានបញ្ចប់រយៈពេលជិត៦ទសវត្សរ៍នៃការកាន់អំណាចរបស់គ្រួសារនៅប្រទេសហ្គាបុង និងបានបង្កើតការប្រឈមថ្មីសម្រាប់តំបន់មួយដែលទទួលរងដោយរលករដ្ឋប្រហារ ដែលប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា លោក Bola Tinubu បានចាត់ទុកថាជាការរាលដាលអំណាចផ្តាច់ការ។ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ យោធានិយាយថាខ្លួនបានបន្តជើងហោះហើរក្នុងស្រុក និងស្តារឡើងវិញស្ថាប័នរដ្ឋមួយចំនួន ប៉ុន្តែ ព្រំដែនដីគោកនិងអាកាសនៅតែបិទ។ពលរដ្ឋរស់នៅក្នុងទីក្រុងព្រំដែន Amban មានការបារម្ភថាការបិទព្រំដែនដែលអូសបន្លាយពេលយូរ អាចធ្វើឲ្យប៉ះពាល់ដល់ទីផ្សារក្នុងស្រុក ជាទីដែលពលរដ្ឋហ្គាបុងមានចំណែកច្រើននៃអតិថិជនរបស់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM