សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
រយៈពេល១០ថ្ងៃ ជនបរទេស ២,២៧៨នាក់ មាន២៨សញ្ជាតិខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
បញ្ជូនខ្លួនថៅកែនាំសាច់បង្កកពីប្រទេសថៃ ចូលមកភ្នំពេញ២នាក់ទៅកាន់អយ្យការដើម្បីចោទប្រកាន់

សន្តិសុខ និង សង្គម

ក្រុមការងារអាកាសធាតុ៖ ការកំណត់គោលដៅលើវិស័យហិរញ្ញវត្ថុបាននាំឱ្យមានការធានារ៉ាប់រងធ្យូងថ្មតិចតួចនៅប្រទេសស្វីស

2023/08/31 01:46:25 pm        253
ស្វីស៖ ក្រុមហ៊ុនផលិតធ្យូងថ្មនានា នៅប្រទេសជាច្រើន ជាពិសេសនៅប្រទេសស្វីស កំពុងត្រៀមលុយរាប់លានដុល្លារដើម្បីទប់ទល់នឹងហានិភ័យ ដោយសារពួកគេត្រូវបានរុញចេញដោយក្រុមហ៊ុនធានារ៉ាប់រង ដែលទាមទារឲ្យពួកគេបំពេញតាមការសន្យាទាក់ទងនឹងអាកាសធាតុ ដោយធ្វើឱ្យចំណាយខ្ពស់និងពិបាកក្នុងការធ្វើអាជីវកម្ម។ក្រុមហ៊ុនធានារ៉ាប់រងរាប់សិបក្រុមហ៊ុន បានណែនាំការរឹតបន្តឹងលើដែនវិសាលភាពរបស់ពួកគេសម្រាប់ឧស្សាហកម្មធ្យូងថ្ម ជាពិសេសសម្រាប់គម្រោងថ្មី ដើម្បីឆ្លើយតបទៅនឹងសម្ពាធពីម្ចាស់ភាគហ៊ុន រដ្ឋាភិបាល និងក្រុមបរិស្ថាន ដែលចង់រឹតត្បិតការរួមចំណែករបស់ធ្យូងថ្មចំពោះកំណើនកម្ដៅផែនដី។ ការណែនាំនេះធ្វើតាមវិធានការស្រដៀងគ្នាដោយបណ្ដាធនាគារជាច្រើន ដើម្បីរឹតបន្តឹងសកម្មភាពហិរញ្ញប្បទានធ្យូងថ្មរបស់ពួកគេ។ឥឡូវនេះ ក្រុមហ៊ុនធានារ៉ាប់រងចំនួន៤៥ក្រុមហ៊ុន បានណែនាំការរឹតបន្តឹងលើការគ្របដណ្តប់សម្រាប់ឧស្សាហកម្មធ្យូងថ្ម រួមទាំងក្រុមហ៊ុន Allianz ក្រុមហ៊ុនSwiss Re និងក្រុមហ៊ុន Munich Re ជាដើម នេះបើយោងតាមក្រុមដាក់សម្ពាធបរិស្ថាន IOF ដែលពណ៌នាចំណាត់ការនេះ ជាឧទាហរណ៍មួយអំពីសកម្មភាពថែរក្សាអាកាសធាតុរបស់ពលរដ្ឋម្នាក់ អាចផ្លាស់ប្ដូរបញ្ហាឡើងកម្ដៅផែនដី ដែលបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុនេះបាន៕

កំណើនកម្រិតកាហ្វេអ៊ីន ជំរុញឱ្យមានការហាមឃាត់លក់ភេសជ្ជៈប៉ូវកម្លាំងដល់កុមារនៅសហរដ្ឋអាមេរិក

2023/08/31 01:43:37 pm        290
អាមេរិក៖ ពេទ្យកុមារ និងក្រុមឪពុកម្តាយ កំពុងអំពាវនាវឱ្យសហរដ្ឋអាមេរិក ចាត់ទុកភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិកាហ្វេអ៊ីនខ្ពស់ដូចជា អាល់កុល និងបារី ហើយហាមឃាត់មិនឲ្យលក់ទំនិញទាំងនេះដល់អនីតិជន ដោយសារការផឹកភេសជ្ជៈទាំងនេះតែមួយមុខ អាចមានជាតិកាហ្វេអ៊ីនច្រើនដូចកូកាកូឡាចំនួន៦កំប៉ុងដែរ។ដោយសារបរិមាណជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជៈប៉ូវកម្លាំងបានកើនឡើងក្នុងប៉ុន្មានឆ្នាំមកនេះ រួមទាំងភេសជ្ជៈ Prime Energy ភេសជ្ជៈ Ghost ភេសជ្ជៈ Monster Energy និងភេសជ្ជៈជាច្រើនប្រភេទពីប្រ៊េន Kimade ផងនោះ ប្រទេសមួយចំនួន និងអ្នកលក់រាយបានហាមឃាត់ផលិតផលទាំងនេះ ខណៈដែលប្រទេសមួយចំនួនទាមទារភស្តុតាងអាយុសម្រាប់ការទិញទំនិញប្រទេសនេះ។ នៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គ្មាននិយ័តកម្មជាតិហាមឃាត់ការលក់ភេសជ្ជៈប៉ូវកម្លាំង ដែលមានជាតិកាហ្វេអ៊ីនខ្ពស់នោះទេ។លោកស្រីវេជ្ជបណ្ឌិត Holly Benjamin សាស្ត្រាចារ្យផ្នែកជំងឺកុមារ និងវះកាត់ឆ្អឹងនៅសាកលវិទ្យាល័យ Chicago សហរដ្ឋអាមេរិក បាននិយាយថា បើគ្មានច្បាប់កំណត់អាយុដូចការកំណត់សម្រាប់ការទិញស្រា និងបារីទេ អ្នកលក់រាយទំនងជាមិនដាក់កម្រិតលើការទិញភេសជ្ជៈទាំងនោះទេ។ យោងតាមបណ្ឌិតសភាចិត្តវិទ្យាកុមារ និងវ័យជំទង់អាមេរិក បានឲ្យដឹងថា មិនមានការបញ្ជាក់កម្រិតនៃជាតិកាហ្វេអ៊ីនសុវត្ថិភាពចំពោះកុមារនោះទេ៕

នាយករដ្ឋមន្ត្រីជប៉ុន ប្តេជ្ញាដោះស្រាយការហាមប្រាមរបស់ចិនលើអាហារសមុទ្រជប៉ុន

2023/08/31 01:41:19 pm        248
ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៣១ សីហា) នេះថា លោកនឹងចងក្រងវិធានការដើម្បីជួយឧស្សាហកម្មនេសាទ ដែលរងគ្រោះដោយបម្រាមរបស់ប្រទេសចិនលើអាហារសមុទ្រជប៉ុន បន្ទាប់ពីបានទៅពិនិត្យទីផ្សារត្រីដ៏ធំបំផុតរបស់ទីក្រុងតូក្យូ ហើយបានប្តេជ្ញាលុបចោលការរឹតបន្តឹងការនាំចូល ដែលលោកបាននិយាយថា «គ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវ»។ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ដែលធ្វើប្រព្រិត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានបំផ្លាញ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃព្រហស្បតិ៍ (២៤ សីហា) ដោយជំរុញឱ្យប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន ដាក់បម្រាមលើការនាំចូលផលិតផលអាហារសមុទ្រជប៉ុន។រដ្ឋមន្ត្រីក្រសួងជលផលជប៉ុន លោក Tetsuro Nomura បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុន (២៥ សីហា) ថា រដ្ឋាភិបាលនឹងចាត់វិធានការដើម្បីធ្វើពិពិធកម្មការនាំចេញត្រីរបស់ប្រទេសជប៉ុន សម្រាប់ផលិតផលដែលពឹងផ្អែកលើប្រទេសចិនដូចជា ងាវយក្សសមុទ្រជាដើម។ ប្រទេសចិនបាននាំចូលច្រើនជាងពាក់កណ្តាលនៃការនាំចេញងាវយក្សសមុទ្ររបស់ជប៉ុនក្នុងឆ្នាំ២០២២៕

ការបោះឆ្នោតរបស់UNលើកងកម្លាំងរក្សាសន្តិភាពលីបង់ ត្រូវបានពន្យារពេល ខណៈបារាំង អាមេរិក និងអារ៉ាប់រួម ជជែកតវ៉ា

2023/08/31 01:38:59 pm        218
UN៖ បណ្ដាអ្នកការទូតបាននិយាយថា ការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ ដែលបានគ្រោងទុកកាលពីថ្ងៃពុធ (៣០សីហា) ដើម្បីបន្តការអនុម័តសម្រាប់បេសកកម្មរក្សាសន្តិភាពនៅក្នុងប្រទេសលីបង់ ត្រូវបានពន្យារពេល ខណៈដែលប្រទេសបារាំង សហរដ្ឋអាមេរិក និងអារ៉ាប់រួមបានជជែកតវ៉ាជុំវិញសេរីភាពនៃចល័តទីរបស់កងទ័ពអង្គការសហប្រជាជាតិ។កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៨ កំពុងធ្វើការល្បាតព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ជាមួយអ៊ីស្រាអែល។ អាណត្តិសម្រាប់ប្រតិបត្តិការនេះ ត្រូវបានបន្តជារៀងរាល់ឆ្នាំ ហើយការអនុញ្ញាតបច្ចុប្បន្នរបស់វានឹងផុតកំណត់នៅថ្ងៃព្រហស្បតិ៍ (៣១សីហា) នេះ។ភាពជាប់គាំងរបស់ក្រុមប្រឹក្សាសន្តិសុខ កើតឡើងស្របពេលមានសង្គ្រាមពាក្យសម្តីកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមហេបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ ដោយម្នាក់ៗបានប្តេជ្ញាថា នឹងបញ្ជូនគ្នាទៅវិញទៅមកទៅកាន់សម័យកាល«យុគថ្ម» វិញ ព្រមទាំងរៀបចំសម្រាប់ជម្លោះដែលអាចកើតមាន ទោះបីជាពួកគេព្យាយាមមិនបង្កើតជម្លោះក៏ដោយ។ប្រទេសបារាំងបានព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបន្តបេសកកម្មរក្សាសន្តិភាពរយៈពេលមួយឆ្នាំទៀត ប៉ុន្តែសហរដ្ឋអាមេរិក និងអារ៉ាប់រួម ប្រកែកថា សេចក្តីសម្រេចនោះបានធ្វើឲ្យចុះខ្សោយលើសមត្ថភាពរបស់កងទ័ពអង្គការសហប្រជាជាតិក្នុងការផ្លាស់ទីដោយសេរី៕

សហរដ្ឋអាមេរិកបានទប់ស្កាត់ការនាំចេញបន្ទះឈីប AI ទៅកាន់ប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា

2023/08/31 01:36:46 pm        211
អាមេរិក៖ សហរដ្ឋអាមេរិក បានពង្រីកការរឹតបន្តឹងលើការនាំចេញបន្ទះឈីបបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតAI ពីក្រុមហ៊ុន Nvidia និងក្រុមហ៊ុនបច្ចេកវិទ្យា AMD លើសពីប្រទេសចិនទៅកាន់តំបន់ផ្សេងៗទៀត រួមទាំងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាផងដែរ។ ក្រុមហ៊ុន Nvidia បាននិយាយនៅក្នុងឯកសារនិយ័តកម្មនៅសប្តាហ៍នេះថា ការទប់ស្កាត់នេះនឹងមិនមាន «ផលប៉ះពាល់ភ្លាមៗ» លើលទ្ធផលរបស់ខ្លួននោះទេ។ ក្រុមហ៊ុន AMD ក៏បានទទួលលិខិតជូនដំណឹងជាមួយនឹងការរឹតបន្តឹងស្រដៀងគ្នានេះផងដែរ ដោយអ្នកដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មាន រ៉យទ័រ និងបន្ថែមថា ចំណាត់ការនេះមិនមានផលប៉ះពាល់ជាសំខាន់លើប្រាក់ចំណូលរបស់ខ្លួននោះទេ។ជាធម្មតា ក្រុមមន្ត្រីអាមេរិកដាក់ការត្រួតពិនិត្យការនាំចេញសម្រាប់ហេតុផលសន្តិសុខជាតិ។ វិធានការស្រដៀងគ្នានេះ ដែលបានប្រកាសកាលពីឆ្នាំមុនបានបង្ហាញពីកំណើននៃការបង្រ្កាបរបស់សហរដ្ឋអាមេរិក លើសមត្ថភាពបច្ចេកវិទ្យារបស់ប្រទេសចិន ប៉ុន្តែគេមិនច្បាស់ភ្លាមៗថា តើហានិភ័យអ្វីខ្លះដែលបង្កឡើងដោយការនាំចេញទៅកាន់មជ្ឈិមបូព៌ានេះ។នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រុមហ៊ុន Nvidia បាននិយាយថា តម្រូវការអាជ្ញាប័ណ្ណថ្មី «មិនប៉ះពាល់ដល់ប្រាក់ចំណូលរបស់យើងទេ ហើយយើងកំពុងធ្វើការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីដោះស្រាយបញ្ហានេះ»។ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលជាធម្មតាគ្រប់គ្រងតម្រូវការអាជ្ញាប័ណ្ណថ្មីលើការនាំចេញ មិនបានឆ្លើយតបភ្លាមៗនូវសំណើសុំការអត្ថាធិប្បាយនោះទេ៕

មានប្រតិកម្មជាច្រើនពីពិភពលោក ចំពោះក្រុមមន្ត្រីកងទ័ពប្រទេសហ្គាបុង ដែលប្រកាសធ្វើរដ្ឋប្រហារ

2023/08/31 01:34:29 pm        228
ហ្គាបុង៖ មន្ត្រីយោធាជាន់ខ្ពស់មួយក្រុមនៅក្នុងប្រទេសហ្គាបុងបាននិយាយថា ពួកគេបានដណ្តើមអំណាចកាលពីព្រឹកព្រលឹមថ្ងៃពុធ (៣០សីហា) ប៉ុន្មាននាទីបន្ទាប់ពីស្ថាប័នបោះឆ្នោតរបស់រដ្ឋអាហ្រ្វិកកណ្តាលបានប្រកាសថាលោកប្រធានាធិបតី Ali Bongo បានឈ្នះឆ្នោតអាណត្តិទីបី។ មានប្រតិកម្មជាច្រើនពីជុំវិញអ្វីដែលទំនងជារដ្ឋប្រហារយោធាលើកទី៨នៅអាហ្វ្រិកខាងលិច និងកណ្តាលចាប់តាំងពីឆ្នាំ២០២០មក។គណៈកម្មាធិការសហភាពអាហ្រ្វិកបាននិយាយថា «ប្រធានគណៈកម្មការសហភាព អាហ្វ្រិក AU គឺលោក Moussa Faki Mahamat កំពុងតាមដានដោយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅសាធារណរដ្ឋហ្គាបុង ហើយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរៀបចំផែនការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនេះថា ជាផ្លូវចេញពីវិបត្តិក្រោយការបោះឆ្នោតបច្ចុប្បន្នរបស់ខ្លួន។អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Olivier Veran បាននិយាយថា «យើងថ្កោលទោសរដ្ឋប្រហារយោធាប្រទេសនេះ ហើយរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះការបោះឆ្នោតដោយសេរី និងតម្លាភាព»។ អ្នកនាំពាក្យសេតវិមានសហរដ្ឋអាមេរិក លោក John Kirby បាននិយាយថា «បញ្ហានោះមានការពាក់ព័ន្ធយ៉ាងខ្លាំងចំពោះពួកយើង។ យើងនឹងនៅតែជាអ្នកគាំទ្រប្រជាជនក្នុងតំបន់ ហើយយើងគាំទ្រប្រជាជនហ្គាបុង និងជាការពិតណាស់ យើងក៏គាំទ្រលើការទាមទាររបស់ប្រជាជនហ្គាបុង សម្រាប់អភិបាលកិច្ចប្រជាធិបតេយ្យផងដែរ»។បន្ថែមពីលើនោះ អគ្គលេខាធិការបណ្ដារដ្ឋសហធន លោកស្រី Patricia Scotland អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borris អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោស្រី Maria Zakharova និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានលើកឡើងពីកង្វល់អំពីការរៀបចំផែនការធ្វើរដ្ឋប្រហារ ដែលហាក់ដូចជារដ្ឋប្រហារយោធាលើកទី៨នៅអាហ្វ្រិកខាងលិច និងកណ្តាល មួយនេះផងដែរ៕

ប្រទេសម៉ិកស៊ិក ដាក់ពង្រាយទាហាននៅទីក្រុងជាប់ព្រំដែនក្នុងបំណងជំរុញការការពារសន្តិសុខ

2023/08/31 01:31:57 pm        265
ម៉ិកស៊ិក៖ កាលពីថ្ងៃអង្គារ (២៩ សីហា) រដ្ឋាភិបាលម៉ិកស៊ិកបានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធឆ្លងកាត់ទីក្រុងព្រំដែន Ciudad Juarez ( ស៊ីអ៊ូដាដ វ៉ារ៉េស) ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង។ ក្រុមទាហានបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុង Ciudad Juarez រដ្ឋ Chihuahua (ឈី វ៉ាវ៉ា) ហើយបានដើរដង្ហែតាមដងផ្លូវក្នុងបេសកកម្មដើម្បីការពារមនុស្សឃាត និងការជួញដូរជនអន្តោប្រវេសន៍ផងដែរ។អត្រាឃាតកម្មបានធ្លាក់ចុះកាលពីឆ្នាំមុន ប៉ុន្តែរដ្ឋាភិបាលរបស់ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador នៅតែបន្តចុះឈ្មោះចំនួនសរុបនៃឃាតកម្ម សម្រាប់រដ្ឋបាលរយៈពេល៦ឆ្នាំ។ កាលពីឆ្នាំមុន បញ្ជីឈ្មោះអ្នកបាត់ខ្លួនជាផ្លូវការរបស់អាជ្ញាធរមានលើសពី១០ម៉ឺននាក់ ហើយឥឡូវនេះមានចំនួនប្រមាណជាង១១២.០០០នាក់។ តួលេខនោះបានកើនឡើង បន្ទាប់ពីសង្គ្រាមរបស់អតីតប្រធានាធិបតីម៉ិកស៊ិក លោកFelipe Calderon ទៅលើក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលរបស់ប្រទេសនេះមក៕

ស្ថានទូតអាមេរិកប្រចាំប្រទេសហៃទី ជំរុញឲ្យពលរដ្ឋខ្លួនចាកចេញពីប្រទេសនេះឲ្យឆាប់បំផុតតាមដែលអាចធ្វើទៅបាន

2023/08/31 01:28:23 pm        107
ហៃទី៖ កាលពីថ្ងៃពុធ (៣០សីហា) ស្ថានទូតអាមេរិកក្នុងប្រទេសហៃទី បានជំរុញឱ្យពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ ចាកចេញ «ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន» ដោយលើកឡើងពីបញ្ហាប្រឈមផ្នែកសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធ ដោយសារកំណើននៃអំពើហិង្សា បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ផ្លាស់ប្ដូរទីលំនៅ និងបញ្ហាមនុស្សឃាតកើនឡើងយ៉ាងខ្លាំង។ ស្ថានទូតនវបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ពលរដ្ឋអាមេរិកនៅក្នុងប្រទេសហៃទី គួរតែចាកចេញពីប្រទេសហៃទីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន តាមរយៈការដឹកជញ្ជូនពាណិជ្ជកម្ម ឬឯកជន» ដោយជំរុញឱ្យមានការប្រុងប្រយ័ត្នបំផុត។សង្គ្រាមក្រុមជនអន្ធពាលដែលកំពុងកើនឡើងនៅក្នុងប្រទេសហៃទី បានបណ្តាលឱ្យមានវិបត្តិមនុស្សធម៌ដ៏បំផ្លិចបំផ្លាញ ដែលបានជម្លៀសប្រជាជនប្រហែល២០០.០០០នាក់នៅទូទាំងប្រទេស ហើយបានធ្វើឱ្យមនុស្សប្រហែល៥.២លាននាក់ ដែលជាចំនួនជិតពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសហៃទី ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមអង្គការសហប្រជាជាតិ។ កាលពីដើមខែនេះ ស្ថានទូតអាមេរិកក្នុងរដ្ឋធានី Port-au-Prince បានបិទជាបណ្តោះអាសន្ន ដោយសារតែមានការបាញ់កាំភ្លើងនៅក្នុងបរិវេណនោះផងដែរ៕

កូរ៉េខាងជើងចាប់ផ្តើមសមយុទ្ធវាយប្រហារនុយក្លេអ៊ែរតាក់ទិចដើម្បីប្រឆាំងនឹងសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង

2023/08/31 01:24:52 pm        77
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (៣១សីហា) នេះថា ប្រទេសកូរ៉េខាងជើងបានធ្វើការវាយប្រហារនុយក្លេអ៊ែរនិមិត្ត «កម្ទេចឲ្យក្លាយជាគំនរផះផង់» លើគោលដៅនានាទូទាំងប្រទេសកូរ៉េខាងត្បូង ជាប្រតិកម្មតបទៅនឹងសមយុទ្ធសម្ព័ន្ធមិត្តអាមេរិក-កូរ៉េខាងត្បូង ដែលខ្លួនបាននិយាយថា ស្មើនឹងផែនការសម្រាប់ការវាយប្រហារនុយក្លេអ៊ែរជាមុនដោយសហរដ្ឋអាមេរិក។អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េខាងជើង (KPA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន KCNA ថា អង្គភាពមីស៊ីលបានបាញ់មីស៊ីលបាលិស្ទិកចំនួនពីរគ្រាប់ និងអនុវត្តយ៉ាងត្រឹមត្រូវនូវ «បេសកកម្មវាយប្រហារនុយក្លេអ៊ែរ» របស់ខ្លួន។ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-1B សម្រាប់សមយុទ្ធដែនអាកាសសម្ព័ន្ធមិត្តនោះ។ ការបាញ់បង្ហោះចុងក្រោយនេះបានកើតឡើងមួយថ្ងៃ មុនពេលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបញ្ចប់សមយុទ្ធយោធារួមគ្នារយៈពេល១១ថ្ងៃរបស់ខ្លួន ដែលទីក្រុងព្យុងយ៉ាងបានរិះគន់ជាយូរមកហើយថា ជាលំហាត់សមសង្គ្រាម។ទីភ្នាក់ងារ KCNA រាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារ បានសង្កេតឃើញផ្នែកនៃសមយុទ្ធដែលពាក់ព័ន្ធនឹងក្រុមមន្ត្រីបញ្ជាការ ព្រមទាំងផ្នែកបុគ្គលិកនៃកងទ័ពទាំងមូល ក្នុងគោលបំណងរៀបចំពួកគេសម្រាប់សង្រ្គាមទាំងស្រុងជាមួយកូរ៉េខាងត្បូង។ របាយការណ៍នោះបាននិយាយថា សមយុទ្ធនេះបាននិមិត្តទប់ទល់នឹងការឈ្លានពានភ្លាមៗ បន្ទាប់មកចាប់ផ្តើមការវាយប្រហារតបតដើម្បីកាន់កាប់ «ទឹកដីទាំងមូលនៃតំបន់ពាក់កណ្តាលភាគខាងត្បូង»។ ជាមួយគ្នានេះដែរ ជប៉ុន បានតវ៉ាជុំវិញបញ្ហានេះ ចំណែកឯសហរដ្ឋអាមេរិក បានថ្កោលទោសកូរ៉េខាងជើងចំពោះការបាញ់មីស៊ីលបាលិស្ទិកចំនួន២គ្រាប់នេះ ដោយសារតែវាបំពានសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

យ៉ាងហោចណាស់មនុស្ស ៥២នាក់បានស្លាប់ ដោយអគ្គិភ័យឆេះផ្ទះនៅទីក្រុង Johannesburg អាហ្វ្រិកខាងត្បូង

2023/08/31 01:02:35 pm        85
[BREAKING NEWS] ក្រុមអាជ្ញាធរនិយាយថា មនុស្សយ៉ាងហោចណាស់ ៥២នាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យមួយបានផ្ទុះឡើងនៅក្នុងប្លុកផ្ទះល្វែងមួយកន្លែងនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM