ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ
អាជ្ញាធររាជធានីភ្នំពេញ បន្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបាន​រកឃើញ​មួយទីតាំងទៀត នៅខណ្ឌ៧មករា
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP

សន្តិសុខ និង សង្គម

គិលានុបដ្ឋាកយិកាអាមេរិកដែលត្រូវបានចាប់ជំរិតនៅប្រទេសហៃទី និយាយតាមរយៈវីដេអូជាលើកដំបូង ចាប់តាំងពីអ្នកស្រីត្រូវបានគេដោះលែង

2023/08/24 12:02:38 pm        99
អាមេរិក៖ គិលានុបដ្ឋាយិកាអាមេរិកម្នាក់ដែលត្រូវបានចាប់ជំរិតនៅប្រទេសហៃទីកាលពីខែមុនជាមួយកូនស្រីតូចរបស់អ្នកស្រី បាននិយាយតាមរយៈវីដេអូក្នុងសប្តាហ៍នេះ ជាលើកដំបូង ចាប់តាំងពីអ្នកស្រីត្រូវបានដោះលែង។អ្នកស្រី អេលីក ឌ័រសេនវីល (Alix Dorsainvil) បានបង្ហាញខ្លួនតែម្នាក់ឯងនៅក្នុងវីដេអូ ហើយអង្គុយនៅក្នុងសួនច្បារដែលតុបតែង ដោយមានសំឡេងសត្វចង្រិតយំនៅពីខាងក្រោយ ដោយអរគុណមនុស្សដែលបានអធិស្ឋានសម្រាប់អ្នកស្រី។វីដេអូជិត៥នាទីដែលអ្នកស្រី ឌ័រសេនវីល បាននិយាយទាំងស្រុងជាភាសាហៃទី ត្រូវបានបង្ហោះកាលពីថ្ងៃចន្ទនៅលើគេហទំព័ររបស់ El Roi ដែលជាក្រុមគ្រិស្តសាសនិកត្រូវបានបង្កើតឡើងដោយប្តីរបស់អ្នកស្រី  ឌ័រសេនវីល ដែលផ្តល់ការថែទាំសុខភាព ការអប់រំ និងសេវាមូលដ្ឋានផ្សេងទៀត នៅក្នុងតំបន់ក្រីក្របំផុតរបស់ប្រទេសហៃទី។អ្នកស្រី បាននិយាយដោយសំឡេងដ៏ស្រទន់៖«សម្រាប់ក្រុមជនអន្ធពាល ខ្ញុំមានសារមួយសម្រាប់អ្នកៈខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងថា អ្វីគ្រប់យ៉ាងដែលខ្ញុំបាននិយាយក្នុងអំឡុងពេលដែលខ្ញុំកំពុងជាប់ឃុំ គឺស្មោះត្រង់ «វាមិនមែនជាពាក្យបោកបញ្ឆោតរបស់នរណាម្នាក់ដែលអស់សង្ឃឹមក្នុងការរត់គេចនោះទេ ប៉ុន្តែគ្រាន់តែជាការពិត ជាពិសេសនៅពេលដែលខ្ញុំ បានប្រាប់អ្នកថា ទ្វារគ្លីនិករបស់ខ្ញុំតែងតែបើកចំហសម្រាប់អ្នក ឬនរណាម្នាក់ដែលត្រូវការជំនួយ»៕

ជប៉ុនគ្រោងបញ្ចេញទឹកសំណល់វិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរហ្វូគូហ្ស៊ីម៉ា ខណៈមានការរិះគន់ និងបម្រាមនាំចេញអាហារសមុទ្រ

2023/08/24 11:57:04 am        95
ជប៉ុន៖ ប្រទេសជប៉ុននឹងចាប់ផ្ដើមបញ្ចេញសំណល់ទឹកធ្វើប្រព្រឹត្តកម្មរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរដែលរងការបំផ្លិចបំផ្លាញ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃព្រហស្បតិ៍នេះ ជាផែនការមួយដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន និងបម្រាមការនាំចេញគ្រឿងសមុទ្រ។ រោងចក្រថាមពលអគ្គិសនីតូក្យូ និយាយថា ការបញ្ចេញទឹកចេញពីរោងចក្រហ្វូគូហ្ស៊ីម៉ា នឹងប្រព្រឹត្តទៅតាមការគ្រោងទុក។ ក្រុមអ្នកនេសាទជប៉ុន និយាយថា ពួកគេបារម្ភថាការបញ្ចេញសំណល់ទឹកនេះ នឹងបណ្ដាលឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះ។ជប៉ុនបានសន្យាថា ការបញ្ចេញទឹកមានសុវត្ថិភាព។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ក៏បានបំភ្លឺផែនការនេះកាលពីខែកក្កដា ដោយនិយាយថា ប្រទេសនេះបានបំពេញតាមស្តង់ដារអន្តរជាតិ ហើយផលប៉ះពាល់ដែលអាចនឹងកើតមានមានលើមនុស្ស និងបរិស្ថានគឺ ជាការធ្វេសប្រហែស។ ទោះបីជាមានការធានាបែបនេះក៏ដោយ ទីក្រុងហុងកុង និងម៉ាកាវ ដែលជាតំបន់គ្រប់គ្រងដោយចិនទាំងពីរបាននិយាយថា ពួកគេនឹងអនុវត្តការហាមឃាត់អាហារសមុទ្ររបស់ជប៉ុនពីតំបន់នានា រួមទាំងរដ្ឋធានីតូក្យូ និងហ្វូគូហ្ស៊ីម៉ា ចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ។ ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនក៏នឹងចាត់វិធានការចាំបាច់ដើម្បីការពារបរិស្ថានសមុទ្រ សុវត្ថិភាពចំណីអាហារ និងសុខភាពសាធារណៈផងដែរ៕

ប្រតិកម្មពិភពលោកចំពោះការស្លាប់របស់ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល លោក Prigozhin

2023/08/24 11:53:35 am        143
រុស្ស៊ី៖ អាជ្ញាធររុស្ស៊ីបាននិយាយថា ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី លោក Yevgeny Prigozhin ដែលត្រូវបានចុះបញ្ជី ជាអ្នកដំណើរម្នាក់នៅលើយន្តហោះឯកជនមួយគ្រឿង បានធ្លាក់នៅភាគខាងជើងទីក្រុងមូស្គូ បណ្តាលឲ្យមនុស្សទាំងអស់១០នាក់បានស្លាប់។ ចាប់តាំងពីការប៉ះបោ ដោយកងកម្លាំងក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner កាលពីខែមិថុនា លោក Prigozhin ត្រូវបានគេចាត់ទុកថាជាការប្រឈមធំបំផុតចំពោះអាជ្ញាធររបស់ប្រធានាធិបតីលោក Vladimir Putin ចាប់តាំងពីលោកឡើងកាន់តំណែង។ នេះជារបៀបដែលពិភពលោក បានប្រតិកម្មចំពោះការធ្លាក់យន្តហោះ និងបានរាយការណ៍ពីការស្លាប់របស់លោក Prigozhin។សហរដ្ឋអាមេរិកប្រធានាធិបតី Joe Biden និយាយថាលោកមិនភ្ញាក់ផ្អើលនោះទេចំពោះព័ត៌មានដែលថា លោក Prigozhin ស្លាប់ក្នុងការធ្លាក់យន្តហោះនៅរុស្ស៊ី។ ខ្ញុំមិនដឹងការពិតនូវអ្វីដែលបានកើតឡើង ប៉ុន្តែខ្ញុំមិនភ្ញាក់ផ្អើលនោះទេ ពុំមានច្រើនទេដែលកើតឡើងនៅរុស្ស៊ីដែលថាលោកPutin មិនស្ថិតនៅពីក្រោយនោះ។អ៊ុយក្រែនជំនួយការប្រធានាធិបតីលោក Mykhaylo Podolyak បានសរសេរនៅលើបណ្តាញផ្សព្វផ្សាយសង្គម ពីការធ្លាក់យន្តហោះនោះថា ជាសញ្ញាមួយមកពីវិមានក្រឹមឡាំងចំពោះនណាម្នាក់ដែលបានបង្ហាញភាពមិនស្មោះត្រង់។ប្រទេសប៉ូឡូញរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Zbigniew Rau នៅលើបណ្តាញព័ត៌មានរដ្ឋ TVP Info បាននិយាយថា អ្នកទាំងឡាយណាដែលបានគំរាមកំហែង អំណាចលោក Putin មិនស្លាប់តាមធម្មជាតិនោះទេ។ ប្រទេសអេស្តូនីនាយករដ្ឋមន្ត្រីប្រទេសអេស្តូនី លោកស្រី Kaja Kallas នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN បាននិយាយថា លោក Putin នឹងបំបាត់អ្នកប្រឆាំង ហើយរឿងនេះ បានបំភ័យដល់អ្នកដែលកំពុងគិតពីការបញ្ចេញមតិខុសពីលោក។ចក្រភពអង់គ្លេសលោកស្រី Alicia Kearns សមាជិកសភា បាននិយាយថា ល្បឿនដែលរដ្ឋាភិបាលរុស្ស៊ី បានបញ្ជាក់ថាលោក Yevgeny Prigozhin នៅលើយន្តហោះដែលបានធ្លាក់ តាមេជើងហោះហើរពីទីក្រុងមូស្គូ ទៅទីក្រុង St Petersburg បានប្រាប់យើងគ្រប់យ៉ាងដែលយើងចាំបាច់ត្រូវដឹង។ របាយការណ៍នានា ដែលថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះ បង្ហាញថា លោក Putin កំពុងបញ្ជូនសារមានសំឡេងលឺខ្លាំង៕

សហរដ្ឋអាមេរិកស្វែងរកការបន្តកិច្ចព្រមព្រៀងវិទ្យាសាស្ត្រដ៏ចម្រូងចម្រាសជាមួយប្រទេសចិន

2023/08/24 11:49:51 am        152
ចិន៖ ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងស្វែងរកការបន្តរយៈពេល៦ខែនូវកិច្ចព្រមព្រៀងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលមានអាយុកាលរាប់ទសវត្សរ៍ជាមួយប្រទេសចិន ដើម្បីឲ្យ ខ្លួនអាចធ្វើការចរចាជាមួយទីក្រុងប៉េកាំងដើម្បី«ពង្រឹង» កិច្ចព្រមព្រៀងនេះ។កិច្ចព្រមព្រៀងដ៏សំខាន់នេះ ដែលបានចុះហត្ថលេខា នៅពេលដែលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៧៩ ហើយបានបន្តជាថ្មីរៀងរាល់៥ឆ្នាំម្តង ចាប់តាំងពីពេលនោះមក បានបង្ហាញថា គូប្រជែងភូមិសាស្ត្រនយោបាយនេះ អាចសហការគ្នាលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកទេសជាបន្តបន្ទាប់។ប៉ុន្តែក្តីបារម្ភអំពីសមត្ថភាពយោធាដែលកំពុងកើនឡើងរបស់ប្រទេសចិន និងការលួចសមិទ្ធិផលផ្នែកវិទ្យាសាស្ត្រ និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានបង្កឲ្យមានសំណួរថាតើកិច្ចព្រមព្រៀងវិទ្យាសាស្ត្រ និង  បច្ចេកវិទ្យា (STA) ដែលនឹងត្រូវផុតកំណត់ នៅថ្ងៃទី២៧ ខែសីហានេះ គួរតែបន្តឬយ៉ាងណា? អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា៖«ការបន្តរយៈពេល៦ខែដ៏ខ្លីនេះ នឹងរក្សាកិច្ចព្រមព្រៀងនេះ ឲ្យនៅជាធរមាន ខណៈពេលដែលយើងស្វែងរកសិទ្ធិអំណាច ដើម្បីធ្វើការចរចាដើម្បីកែប្រែនិងពង្រឹងលក្ខខណ្ឌរបស់STA។ វាមិនផ្តល់ឲ្យសហរដ្ឋអាមេរិកនូវការបន្តរយៈពេលវែងនោះទេ»៕

លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា សន្យាបង្កើតឲ្យមានយុគសម័យថ្មីនៃការផ្លាស់ប្តូរ និងប្ដេជ្ញាបង្រួបបង្រួមប្រទេស

2023/08/24 11:46:35 am        139
ថៃ៖ លោកសេដ្ឋាថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ កាលពីថ្ងៃពុធ បានប្ដេជ្ញានាំមកនូវឯកភាពសម្រាប់ប្រទេសរបស់លោក និងលើកកម្ពស់គោលនយោបាយអាចដែលដោះស្រាយវិបត្តិនានា និងដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត។ នៅក្នុងសុន្ទរកថានៅតាមទូរទស្សន៍រដ្ឋ បន្ទាប់ពីត្រូវបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ របស់ប្រទេសថៃ លោក សេដ្ឋា ដែលជាមហាសេដ្ឋី អចលនទ្រព្យ រូបនេះ បានប្ដេជ្ញាជំរុញបរិយាប័ន និងយកចិត្តទុកដាក់ រាល់ផលប្រយោជន៍ទាំងអស់ប្រទេសប្រជាជនថៃ ដោយសន្យានាំមកនូវយុគសម័យថ្មីនៃការផ្លាស់ប្តូរ ។ លោកនិយាយថា រដ្ឋាភិបាលថៃនឹងធ្វើការដើម្បីផលប្រយោជន៍សាធារណៈ។លោកបានបញ្ជាក់ជាថ្មីថា រយៈពេល៤ឆ្នាំ ក្រោមការដឹកនាំរបស់លោក នឹងធ្វើឲ្យមានការផ្លាស់ប្ដូររយៈពេល៤ឆ្នាំ។ លោកក៏បាន និយាយផងដែរពីវិបត្តិនានាពាក់ព័ន្ធនឹងសេដ្ឋកិច្ច ប្រាក់ចំណូលជាតិ ការចំណាយ សុខមាលភាពប្រជាជន សន្តិសុខ សង្គម ការទូត បរិស្ថាន ច្បាប់ យុត្តិធម៌ និងអំពើពុករលួយ លោក Srettha ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីទី៣០របស់ប្រទេសថៃ កាលពីថ្ងៃទី២២ខែសីហាសប្ដាហ៍នេះ ដោយទទួលបានសំឡេងឆ្នោតគាំទ្រ៤៨២សំឡេង ។ បន្ទាប់ពីទទួលបានព្រះរាជានុម័តពីព្រះមហាក្សត្រ លោកបានចូលរួមជាមួយក្រុមគណបក្សចម្រុះ១១គណបក្សដឹកនាំដោយគណបក្សភឿថៃ (Pheu Thai) ដើម្បីបង្កើតរដ្ឋាភិបាលថ្មី៕

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទៅទស្សនកិច្ចរោងចក្រត្រាក់ទ័រ ចំពេលមានវិបត្តិស្បៀងអាហារ

2023/08/24 11:43:00 am        144
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋKCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនកិច្ចរោងចក្រត្រាក់ទ័រ Kumsong កាលពីថ្ងៃពុធជាមួយនឹងប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គឺលោកស្រី គីម យ៉ូចុង (Kim Yo Jong )ចំពេលមានវិបត្តិស្បៀងអាហារដែលកំពុងបន្ត។ដំណើរទស្សនកិច្ចនេះដែលអមដោយក្រុមមន្ត្រីជាន់ខ្ពស់ បានមើលឃើញថា មេដឹកនាំរូបនេះ ជំរុញឲ្យរោងចក្រដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយវិបត្តិស្បៀងអាហារ ដែលលោកចាត់ទុកថា ជាអាជីវកម្មដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសនេះ។របាយការណ៍ បាននិយាយថា លោកគីម ក៏បានអំពាវនាវឲ្យមានគោលដៅកំណត់ ដើម្បីធ្វើទំនើបកម្មដំណើរការផលិតគ្រឿងយន្តកសិកម្មរបស់ប្រទេស ហើយដើម្បីឲ្យវាឈានដល់កម្រិត«លំដាប់ពិភពលោក។ប្រទេសកូរ៉េខាងជើង បាននិងកំពុងជំរុញវិស័យកសិកម្ម ចំពេលមានការព្រួយបារម្ភអំពីការខ្វះខាតស្បៀងអាហារ។ អ្នកវិភាគមួយចំនួន បាននិយាយថា រោងចក្រnនេះ ក៏អាចផលិតគ្រឿងបន្លាស់សម្រាប់យានបាញ់មីស៊ីលផងដែរ។រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង ដែលត្រូវបានគេចោទប្រកាន់ពីបទចាត់ចែងទំនាក់ទំនងជាមួយប្រទេសជិតខាងរបស់ខ្លួន បាននិយាយកាលពីដើមឆ្នាំនេះថា ស្ថានភាពស្បៀងអាហារនៅកូរ៉េខាងជើង«នៅតែអាក្រក់» ទោះបីជាមានការកើនឡើងតិចតួចនៃពាណិជ្ជកម្មជាមួយប្រទេសចិនក៏ដោយ។

ពលរដ្ឋអារ៉ាប់នៅអ៊ីស្រាអែលតវ៉ាចំពោះឧក្រិដ្ឋកម្មគ្មានការរារាំង ខណៈលោក Netanyahu សន្យាបង្ក្រាប

2023/08/24 11:39:24 am        91
អារ៉ាប់៖ ពលរដ្ឋអារ៉ាប់រាប់រយនាក់ បានចេញធ្វើបាតុកម្ម កាលពីថ្ងៃពុធនៅក្នុងបុណ្យសពរបស់មេដឹកនាំសហគមន៍ដែលបានស្លាប់ ដោយបង្ហាញពីកំហឹងជាអ្វីដែលពួកគេនិយាយថា ជាការបរាជ័យរបស់រដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីទប់ស្កាត់ការកើនឡើងអំពើហិង្សាឧក្រិដ្ឋកម្មដែលកំពុងរាលដាលនៅសហគមន៍របស់ពួកគេ។ ក្រុមអ្នកកាន់ទុក បានក្រវីទង់ជាតិព័ណ៌ខ្មៅ និងពាក់អាវយឺតព័ណ៌ខ្មៅ មានរូបថតលោក Abdelrahman Kashua អាយុ៥៥ ជានាយកនៅក្រុង Tira នៅអ៊ីស្រាអែលភាគកណ្តាល និងជាឪពុកមានកូន៥នាក់ ដែលពួកគេបាននិយាយថា ជា«ជនរងគ្រោះនៃកំណែទម្រង់» ដែលការស្លាប់របស់លោកនៅមិនទាន់បានដោះស្រាយនៅឡើយ។ពលរដ្ឋអារ៉ាប់យ៉ាងហោចណាស់១៥០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានសម្លាប់ចាប់តាំងពី ខែមករា ដែលមានអ្នកស្លាប់និងរងរបួសច្រើនជាងទ្វេរដងនៅអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន និងជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤។ នគរបាល និយាយថា ពួកគេបានបង្កើនកិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនៅក្នុងសហគមន៍អារ៉ាប់។ សមាជិកសភាលោក Iman Khatib-Yasin នៅក្នុងបញ្ជីអារ៉ាប់រួមនៃសាសនាអ៊ីស្លាម បានប្រាប់សារព័ត៌មានរ៉យទ័រថា គ្មាននណាម្នាក់សុវត្ថិភាពនោះទេ កូនៗរបស់យើងគ្មានសុវត្ថិភាពឡើយ។ អារម្មណ៍នោះ បានគ្របដណ្តប់លើសហគមន៍របស់យើងដែលខ្វះសុវត្ថិភាព។ នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu កាលពីថ្ងៃអង្គារ បាននិយាយថា ការស្លាប់របស់លោក Kashua's បានឆ្លងកាត់ខ្សែបន្ទាត់មួយ និងបាននិយាយឡើងវិញពីការសន្យារបស់លោក ចំពោះការជាប់ពាក់ព័ន្ធទីភ្នាក់ងារស៊ើបអង្កេតក្នុងស្រុក Shin Bet ដើម្បីបំបាត់ឧក្រិដ្ឋកម្មនៅក្នុងសហគមន៍អារ៉ាប់៕

ប្រធានាធិបតីចិន លោក ស៊ី ប្តេជ្ញាគាំទ្រប្រទេសគុយបាក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន

2023/08/24 11:34:39 am        124
ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានសន្យាគាំទ្រប្រទេសគុយបាលើការការពារអធិបតេយ្យភាពជាតិរបស់ខ្លួនប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសនិងការបិទផ្លូវសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហើយនឹងពង្រីកការសម្របសម្រួលជាយុទ្ធសាស្ត្រជាមួយទីក្រុងឡាហាវ៉ាន(Havana)។លោកស៊ី បានធ្វើការធិប្បាយនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីគុយបា លោក មីហ្គែល ឌូយ៉ាស កាណែល (Miguel Diaz-Canel) នៅខាងក្រៅវេទិកាកិច្ចប្រជុំកំពូលBRICS នៅទីក្រុងចូហានណេសប៊ឺក (Johannesburg) កាលពីថ្ងៃពុធ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិននៅ ពីថ្ងៃព្រហស្បតិ៍នេះ។លោកស៊ី បាននិយាយនៅក្នុងកិច្ចប្រជុំនោះថា៖«ប្រទេសចិនវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់គុយបាចំពោះប្រទេសចិនលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ចិន ហើយនឹងបន្តគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះគុយបាក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួនប្រឆាំងនឹងការជ្រៀតជ្រែក និង រាំងខ្ទប់ពីបរទេស ហើយនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសគុយបា នេះបើយោងតាមសេចក្តីថ្លែងការណ៍។ ក្នុងអំឡុងពេលកិច្ចពិភាក្សា លោកឌីយ៉ាស កាណែល បានចាត់ទុកទំនាក់ទំនងគុយបា-ចិនថាជា«កម្រិតខ្ពស់គ្រប់ពេលវេលា»។លោក ឌីយ៉ាស កាណែល បានថ្លែងនៅក្នុងកិច្ចប្រជុំនេះដែលត្រូវបានចូលរួមដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi)ថា៖«ប្រជាជនគុយបាកោតសរសើរយ៉ាងខ្លាំងចំពោះប្រធានាធិបតីលោក ស៊ី ជីនពីង ហើយសូមអរគុណដោយស្មោះចំពោះប្រទេសចិនសម្រាប់ការយោគយល់ និងការគាំទ្រដ៏មានតម្លៃសម្រាប់បុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រទេសគុយបា»។

អាមេរិក អនុម័តការលក់ឧបករណ៍ដើម្បីធ្វើឲ្យប្រសើរឡើងការតាមដានដែនអាកាសយន្តហោះចម្បាំង កោះតៃវ៉ាន់

2023/08/24 11:32:18 am        121
អាមេរិក៖ សហរដ្ឋអាមេរិក បានិយាយកាលពីថ្ងៃពុធថា ខ្លួនបានអនុម័តការលក់ទៅឲ្យកោះតៃវ៉ាន់នូវឧបករណ៍សេនស័រទំនើបសម្រាប់យន្តហោះចម្បាំងរបស់កោះនេះ ជាការធ្វើឲ្យប្រសើរឡើងចុងក្រោយ ខណៈការព្រួយបារម្ភកើនឡើងជុំវិញប្រទេសចិន។ ក្រសួងការបរទេស បាននិយាយថា ក្រសួងបានជូនដំណឹងដល់សភានូវការលក់ប្រព័ន្ធតាមដាននិងស្វែងរករបស់យន្តហោះ F-16 និងឧបករណ៍ពាក់ព័ន្ធដើម្បីជួយកោះតៃវ៉ាន់រក្សាសមត្ថភាពការពារអាចទុកចិត្តបាន។ ការលក់ឧបករណ៍នេះ នឹងជួយកោះតៃវ៉ាន់ ទប់ទល់បាននូវការគំរាមកំហែងនៅពេលបច្ចុប្បន្ននិងអនាគត ដោយការរួមចំណែកដល់សមត្ថភាពអ្នកទទួលដើម្បីការពារដែនអាកាសរបស់ខ្លួន ផ្តល់សន្តិសុខប្រចាំតំបន់ និងបង្កើនសមត្ថភាពការងារផ្លាស់ប្តូរព័ត៌មានជាមួយសហរដ្ឋអាមេរិក តាមរយៈកម្មវិធីយន្តហោះ F-16 របស់ខ្លួន។ប្រព័ន្ធថ្មីនេះ ត្រូវបានកសាងដោយក្រុមហ៊ុន Lockheed Martin ធ្វើឲ្យប្រសើរឡើងសមត្ថភាពយន្តហោះប្រយុទ្ធ ដើម្បីការពារការគំរាមកំហែងនៅដែនអាកាស ដែលបង្កើនឱកាសជាច្រើននៃការនៅគង់វង្សរបស់យន្តហោះ F-16 អំឡុងពេលប្រយុទ្ធ។សហរដ្ឋអាមេរិក ទទួលស្គាល់ពីការអះអាងរបស់ទីក្រុងប៉េកាំង ប៉ុន្តែ រយៈកាលពីជាង៤ទសវត្សរ៍មកនេះ បានលក់អាវុធទៅឲ្យកោះតៃវ៉ាន់ដើម្បីធានាបាន ស្វ័យការពាររបស់កោះនេះ៕

ព្យុះ Franklin វាយបក់មកលើសាធារណរដ្ឋដូមីនិក ដោយមានទឹកកម្ពស់ត្រឹមចង្កេះ

2023/08/24 11:29:36 am        108
ដូមីនិក៖ ព្យុះត្រូពិក Franklin បានវាយបក់បោកមកលើសាធារណៈរដ្ឋដូមីនិក កាលពីថ្ងៃពុធ បណ្តាលឲ្យតាមដងផ្លូវនានាមានទឹកជន់លិចខ្លាំង។នៅក្នុងទីក្រុង Santo Domingo ( សាំង ដូម៉ាំង) ទឹកកើនឡើងខ្ពស់ និងមានរលកខ្លាំងបោកបក់មកច្រាំង ខណៈពលរដ្ឋក្នុងតំបន់ ដើរកាត់ទឹកតាមដងផ្លូវដែលបានជន់លិច។មជ្ឈមណ្ឌលព្យុះកំណាចជាតិមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ព្យុះដែលបាននាំមកខ្ល់បក់ក្នុងល្បឿន ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង បានបក់ឆ្លងកាត់ឆ្នេរភាគខាងត្បូង កោះ Hispaniola កាលពីយប់ថ្អៃអង្គារនិងមានភ្លៀងធ្លាក់កម្រិត១០អ៊ិញ ឬ២៥សង់ទីម៉ែត្ររហូតដល់ថ្ងៃពុធ និងមានកម្រិត១៥អ៊ិញ នៅកន្លែងដាច់ស្រយ៉ាលមួយចំនួន ដែលការជន់លិចកំពុងបង្កការគំរាមកំហែងដល់អាយុជីវិត។ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ របស់សាធារណៈរដ្ឋដូមិនិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា មនុស្ស៣១២នាក់ ត្រូវបានជម្លៀសទៅកាន់ទីជម្រក ហើយខេត្តចំនួន២៥ កំពុងស្ថិតក្រោមការប្រកាសអាសន្នព័ត៌ក្រហម និងខេត្តចំនួន៧ទៀតក្រោមការប្រកាសអាសន្នព័ណ៌លឿង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលត្រូវបានថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
06/18/2026 10:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
06/18/2026 09:06 PM
អ្នកស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា លើស ១.០០០នាក់ហើយ​ តាំងពីមាន​បទឈប់បាញ់
06/18/2026 08:06 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
06/18/2026 08:06 PM
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
06/18/2026 08:06 PM
អ្នកស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៧៨​​នាក់ ខណៈមនុស្ស​ ១,៥លាននាក់ រង​ប៉ះពាល់ នៅភាគខាងត្បូងហ្វីលីពីន
06/18/2026 08:06 PM
លោក Zelensky៖ «ទីក្រុងមូស្គូនឹងឆេះ​សន្ធោសន្ធៅ​» ប្រសិនបើរុស្ស៊ីនៅតែបន្តការវាយប្រហារ
06/18/2026 07:06 PM
លោក Hegseth៖ អាមេរិកនឹងធ្វើ​ការវាយប្រហារ និងបិទផ្លូវទឹក​ឡើងវិញ បើអ៊ីរ៉ង់មិនបំពេញការប្តេជ្ញាចិត្ត
06/18/2026 07:06 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញ​មោទនភាព​ ក្នុង​ការមាន​​កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ ជាមួយអាមេរិក
06/18/2026 07:06 PM
ស្វីសសាទរផែនការសន្តិភាពអាមេរិក-អ៊ីរ៉ង់ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះការ​​ចរចា​ដំបូង​
06/18/2026 07:06 PM