សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់
ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់

សន្តិសុខ និង សង្គម

មន្ត្រី UN ៖ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម គួរតែអនុវត្តតាមច្បាប់អន្តរជាតិ

2023/08/01 02:19:40 pm        106
UN៖ មន្ត្រីអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី៣១ ខែកក្កដា) បាននិយាយថា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម គួរតែអនុវត្តតាមច្បាប់អន្តរជាតិ។លោក Raffi Gregorian អនុប្រធានការិយាល័យរបស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិប្រឆាំងអំពើភេរវកម្មរបស់អង្គការសហប្រជាជាតិ (UNOCT) បានធ្វើការកត់សម្គាល់បែបនេះ ខណៈពេលដែលកំពុងធ្វើសេចក្តីសង្ខេបកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។លោកបានកត់សម្គាល់ថា ទាំងក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតអង្គការសហប្រជាជាតិ បាននិយាយជាច្រើនដងហើយថា ការអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះនៃការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។លោក Gregorian បាននិយាយថា៖ «សកម្មភាពណាមួយដែលបំពានលើកាតព្វកិច្ចផ្លូវច្បាប់ និងភាពចាំបាច់ខាងសីលធម៌ខ្ពស់ជាងនេះ ធ្វើឲ្យប៉ះពាល់ដល់ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មសកល»។នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនេះ តំណាងរុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញអំពើភេរវកម្មរបស់ប្រទេសផ្សេងទៀត នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។នៅទូទាំងពិភពលោក UNOCT ដឹកនាំ និងសម្របសម្រួលវិធីសាស្រ្តទាំងអស់របស់អង្គការសហប្រជាជាតិ ដើម្បីទប់ស្កាត់ និងប្រឆាំងអំពើភេរវកម្ម និងអំពើជ្រុលនិយម។ ប៉ុន្តែលោក Gregorian បានចង្អុលបង្ហាញថា មហាសន្និបាតមិនផ្តល់ឲ្យការិយាល័យនូវអាណត្តិស៊ើបអង្កេត ឬបញ្ជាក់ការប្រព្រឹត្តរបស់រដ្ឋ និងតួអង្គផ្សេងទៀត ហើយក៏មិនកំណត់ថា តើអ្វីទៅជាអំពើភេរវកម្មនោះទេ៕

ព្យុះ Doksuri ធ្វើឲ្យប៉ះពាល់ដល់មនុស្សជាង២លាននាក់នៅហ្វីលីពិន ខណៈអ្នកស្លាប់កើនដល់៥១នាក់

2023/08/01 02:16:48 pm        211
ហ្វីលីពិន៖ ព្យុះទីហ្វុង Doksuri បានធ្វើឲ្យប៉ះពាល់ដល់មនុស្សជាង២លាននាក់ នៅក្នុងប្រទេសហ្វីលីពិន និងចំនួនអ្នកស្លាប់ពីឧបទ្ទវហេតុទាក់ទងនឹងគ្រោះមហន្តរាយបានកើនឡើងដល់៥១នាក់ រួមទាំង២៧នាក់ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុលិចទូក។ ព័ត៌មានលម្អិតចុងក្រោយ ដែលបានចែករំលែកដោយក្រុមប្រឹក្សាគ្រប់គ្រងនិងកាត់បន្ថយគ្រោះមហន្តរាយជាតិប្រទេសហ្វីលីពិន កាលពីថ្ងៃចន្ទបានបង្ហាញថា មនុស្ស២០នាក់នៅកំពុងបាត់ខ្លួននៅឡើយ ខណៈ៥២នាក់ ផ្សេងទៀត បានរងរបួស។ អ្នករាយការណ៍ប្រចាំថ្ងៃ បានរាយការណ៍ថា ប្រទេសប្រជុំកោះមួយនេះ ត្រូវបានរងការវាយប្រហារដោយរដូវមូសុងមកពីភាគនិរតី។ មនុស្ស២៧នាក់ បានស្លាប់ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ នៅពេលដែលទូកមួយគ្រឿងបានលិច នៅឈូងសមុទ្រ Laguna de Bay នៅជិតតំបន់ Binangonan ខេត្ត Rizal ដោយសារតែខ្យល់បក់ខ្លាំង៕

ប្រព័ន្ធផ្សព្វផ្សាយ៖ផលិតផលផ្នែកយោធាលោកខាងលិចដែលមានតម្លៃរាប់ពាន់លានដុល្លារ បានហូរចូលប្រទេសរុស្ស៊ី ទោះបីជាមានទណ្ឌកម្មក្តី

2023/08/01 02:11:42 pm        142
រុស្ស៊ី៖ សារព័ត៌មានឯករាជ្យរបស់រុស្ស៊ី Vertska បានរាយការណ៍កាលពីថ្ងៃទី៣១ ខែកក្កដាថា យុទ្ធោបករណ៍ លោកខាងលិចមានតម្លៃរាប់ពាន់លានដុល្លារ នៅតែបន្តហូរចូលប្រទេសរុស្ស៊ី ទោះបីជាមានទណ្ឌកម្មអន្តរជាតិក្តី។ការស៊ើបអង្កេតយ៉ាងទូលំទូលាយដែលដឹកនាំដោយអ្នកកាសែតVertska បានបង្ហាញថា ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០២៣ ប្រទេសរុស្ស៊ីបាននាំចូលផលិតផលផ្នែកយោធាជាច្រើនរួមទាំងមីក្រូឈីបរបស់លោកខាងលិចដែលមានតម្លៃ ៥០២លានដុល្លារ។ ឈីបទាំងនេះ ត្រូវបានប្រើប្រាស់ក្នុងការផលិតមីស៊ីល និងអាវុធផ្សេងៗទៀត។ លើសពីនេះទៀត ប្រទេសរុស្ស៊ី អាចទទួលបានឧបករណ៍អាកាសចរណ៍ស៊ីវិល ដែលមានតម្លៃយ៉ាងហោចណាស់ ១៧១ លានដុល្លារ និងទូរស័ព្ទ iPhone មានតម្លៃ ៣៨៩លានដុល្លារ។ការស៊ើបអង្កេត គឺផ្អែកលើរបាយការណ៍ទិន្នន័យសម្ងាត់របស់គយរុស្ស៊ី ការទំនាក់ទំនងជាមួយអ្នកដឹកជញ្ជូន អ្នកបញ្ជូនបន្ត សហគ្រិន ដែលដឹងច្បាស់ពីគម្រោងនាំចូលខុសច្បាប់។សារព័ត៌មាន Vertska បានបញ្ជាក់ថា៖«ស្ទើរតែអ្វីៗទាំងអស់ អាចត្រូវបាននាំចូលទៅក្នុងប្រទេសរុស្ស៊ីពីគ្រប់ទីកន្លែងក្នុងពិភពលោក ពីបន្ទះឈីបដែលអាចប្រើបានទាំងស៊ីវិលនិងយោធា ទៅម៉ាស៊ីនទូរប៊ីនដែលដើរដោយកម្លាំងឧស្ម័ន (turbojet) សម្រាប់ក្រុមហ៊ុនផលិតយន្តហោះAirbus៕

ប្រធានាធិបតីម៉ិកស៊ិកជំរុញឲ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន «មិនសមហេតុផល» និងចង់ឲ្យរុស្ស៊ីធ្វើការចរចាសន្តិភាព

2023/08/01 02:09:00 pm        131
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក អានដ្រេស ម៉ានុអែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យបញ្ចប់សង្គ្រាម «មិនសមហេតុផល»នៅអ៊ុយក្រែន ដោយជំរុញឲ្យមានកិច្ចចរចាសន្តិភាព នាពេលខាងមុខនៅមជ្ឈិមបូព៌ារួមបញ្ចូលតំណាងមកពីប្រទេសអ៊ុយក្រែន និង  រុស្ស៊ី។លោក ឡូប៉េស អូប្រាឌ័រ បាននិយាយថា ប្រទេសម៉ិកស៊ិក នឹងចូលរួមតែក្នុងកិច្ចចរចានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលត្រូវបានគេរាយការណ៍ថា នឹងធ្វើឡើងនៅចុងសប្តាហ៍ខាងមុខនេះ ប្រសិនបើភាគីទាំងពីរ មានវត្តមាន។លោកប្រធានាធិបតី បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា៖«ប្រសិនបើមានការទទួលយកពីអ៊ុយក្រែន និងរុស្ស៊ី ក្នុងការស្វែងរកដំណោះស្រាយ ដើម្បីសម្រេចបានសន្តិភាព យើងនឹងចូលរួម»។លោកឡូប៉េស អូប្រាឌ័រ បានបន្ថែមថា៖«យើងមិនចង់ឲ្យសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បន្តនោះទេ វាជារឿងមិនសមហេតុផលណាស់» ដោយកត់សម្គាល់ថា ជម្លោះបានបណ្តាលឲ្យមានការឈឺចាប់យ៉ាងខ្លាំងដល់មនុស្ស។ «រឿងតែមួយគត់ដែលទទួលបានអត្ថប្រយោជន៍ពីវា គឺឧស្សាហកម្មសង្រ្គាម»៕

អាមេរិកនឹងណែនាំសេចក្តីសម្រេចរបស់UNសម្រាប់កងកម្លាំងពហុជាតិនៅប្រទេសហៃទី

2023/08/01 02:05:53 pm        76
សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនគ្រោងនឹងដាក់ចេញនូវសេចក្តីសម្រេចនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីផ្តល់សិទ្ធិដល់ «កងកម្លាំងពហុជាតិ»នៅក្នុងប្រទេសហៃទី បន្ទាប់ពីប្រទេសកេនយ៉ា បានបង្ហាញពីឆន្ទៈក្នុងការដឹកនាំបេសកកម្មនេះ។ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បាននិយាយថា បេសកកម្មណាមួយទៅកាន់ប្រទេសហៃទី ដែលកំពុងតែតស៊ូជាមួយនឹងអំពើហិង្សាក្រុមអន្ធពាល នឹងត្រូវការការអនុញ្ញាតពីUNSCជាដំបូង។លោកបាននិយាយថា សហរដ្ឋអាមេរិក រួមជាមួយនឹងអេក្វាឌ័រ នឹងដាក់ចេញនូវសេចក្តីសម្រេចមួយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីចាត់វិធានការនោះ។លោក Miller មិនបានបញ្ជាក់ថាតើដំណោះស្រាយ នឹងត្រូវដាក់ចេញ នៅពេលណាទេ ប៉ុន្តែលោកបាននិយាយថា វានឹងកើតឡើង នៅពេលដ៏ខ្លីខាងមុខ។លោក Miller បានថ្លែងថា៖«ជំហានទីពីរ គឺថា រដ្ឋាភិបាលកេនយ៉ា ត្រូវការធ្វើបេសកកម្មវាយតម្លៃ ដែលពួកគេគ្រោងនឹងធ្វើនៅក្នុងប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះ» ដោយបន្ថែមថា កេនយ៉ា នឹងឆ្លើយតបជាមួយប្រទេសសម្ព័ន្ធមិត្តអំពីតម្រូវការរបស់កងកម្លាំង និងប្រទេសណាខ្លះដែលអាចចូលរួម។

ការស្លាប់ដោយរលកកម្ដៅ កាលពីចុងសប្តាហ៍ ឡើងដល់យ៉ាងហោចណាស់ ១៧នាក់ នៅកូរ៉េខាងត្បូង

2023/08/01 02:02:41 pm        110
កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉ខាងត្បូងបានឲ្យដឹងកាលពីថ្ងៃចន្ទ (ទី៣១ ខែកក្កដា) ថា យ៉ាងហោចណាស់មនុស្ស ១៧នាក់ បានស្លាប់ដោយសាររលកកម្ដៅ កាលពីចុងសប្តាហ៍ ដោយអ្នកស្លាប់ទាំងនោះ ភាគច្រើនជាកសិករវ័យចំណាស់ ដែលធ្វើការនៅខាងក្រៅ ក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង។ចាប់តាំងពីមានការជូនដំណឹងអំពីរលកកម្ដៅដំបូងនៃរដូវនេះ បានចូលជាធរមាន នៅពាក់កណ្តាលខែមិថុនា ប្រទេសកូរ៉េខាងត្បូង បានជួបប្រទះនឹងការឡើងកម្ដៅខ្លាំង ដោយការឡើងខ្ពស់ខ្លាំង នាពេលថ្មីៗនេះប្រហែល ៣៥អង្សាសេ ក្នុងតំបន់ជាច្រើននៃប្រទេស។យោងតាមទិន្នន័យពីទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺ និងពីអាជ្ញាធរពន្លត់អគ្គីភ័យទូទាំងប្រទេសរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស១៧នាក់ បានស្លាប់ ដោយសាររលកកម្ដៅកាលពីចុងសប្តាហ៍ ក្នុងនោះភាគ Gyeongsang ខាងជើង រងការវាយប្រហារធ្ងន់ធ្ងរជាងគេបំផុត ដោយកសិករវ័យចំណាស់ ៧នាក់ បានបាត់បង់ជីវិត។ហើយជាមួយគ្នានេះ អាជ្ញាធរបានឲ្យដឹងបន្ថែមថា ជនរងគ្រោះទាំងអស់មានសីតុណ្ហភាព ក្នុងរាងកាយខ្ពស់ នៅពេលពួកគេត្រូវបានរកឃើញ៕

ចំនួនអ្នកស្លាប់កើនឡើងដល់៩នាក់ ក្នុងការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាងក្រុមប៉ាឡេស្ទីននៅជំរំលីបង់

2023/08/01 01:21:49 pm        129
ប៉ាឡេស្ទីន៖ ក្រុមមន្ត្រីបាននិយាយថា ការប្រយុទ្ធគ្នារយៈពេលបីថ្ងៃរវាងក្រុមប្រដាប់អាវុធគូប្រជែងនៅក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីនដ៏ធំបំផុតនៅប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។ កាលពីថ្ងៃច័ន្ទ កងទ័ពរបស់ប្រទេសលីបង់បានបិទតំបន់ជុំវិញជំរំ Ein el-Hilweh នៅជិតទីក្រុងកំពង់ផែស៊ីដុនភាគខាងត្បូង ខណៈដែលការប៉ះទង្គិចនៅតែបន្តកើតមាន បើទោះបីជាលីបង់ និងប៉ាឡេស្ទីនខិតខំប្រឹងប្រែងដើម្បីស្វែងរកបទឈប់បាញ់ក៏ដោយ។ដោយរាយការណ៍ពីខាងក្រៅជំរំដែលជាជម្រករបស់ជនភៀសខ្លួនចំនួន៥៥.០០០នាក់ សារព័ត៌មាន Al Jazeera បាននិយាយកាលពីរសៀលថ្ងៃចន្ទថា ការរីករាលដាលនៃការប្រយុទ្ធគ្នា "ដ៏កាចសាហាវ" បានកើនឡើង "ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ" ។ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន បានផ្អាកប្រតិបត្តិការ និងសេវាកម្មជំនួយរបស់ខ្លួននៅក្នុងជំរំនោះ។ ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា អ្នកនាំពាក្យកងទ័ពលីបង់បាននិយាយថា ចំនួនអ្នកស្លាប់កាលពីថ្ងៃចន្ទ បានកើនឡើងដល់ ៩នាក់ហើយ និងយ៉ាងហោចណាស់មនុស្ស៣៧នាក់បានរងរបួស។អំពើហឹង្សានេះបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ នៅពេលដែលខ្មាន់កាំភ្លើងមិនស្គាល់មុខម្នាក់បានព្យាយាមសម្លាប់សមាជិកនៃក្រុមប្រដាប់អាវុធមួយរូបដែលមានឈ្មោះថា Mahmoud Khalil ប៉ុន្តែផ្ទុយទៅវិញបានបាញ់សម្លាប់ដៃគូរបស់ខ្លួន៕

ចិនរឹតបន្តឹងការនាំចេញឧបករណ៍យានដ្រូន ស្របពេលមានភាពតានតឹងផ្នែកបច្ចេកវិទ្យាជាមួយអាមេរិក

2023/08/01 01:17:07 pm        272
ចិន៖ កាលពីថ្ងៃចន្ទ (៣១ កក្កដា) ប្រទេសចិនបានប្រកាសពីការគ្រប់គ្រងការនាំចេញលើយានដ្រូន ព្រមទាំងឧបករណ៍ដែលទាក់ទងនឹងយានដ្រូន ដោយនិយាយថាខ្លួនចង់ការពារ "សន្តិសុខ និងផលប្រយោជន៍ជាតិ" ស្របពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិកជុំវិញការប្រើប្រាស់បច្ចេកវិទ្យា។ក្រសួងពាណិជ្ជកម្មបាននិយាយថា ការរឹតបន្តឹងលើឧបករណ៍ដ្រូន រួមទាំងម៉ាស៊ីនដ្រូនមួយចំនួន ឡាស៊ែរ ឧបករណ៍ទំនាក់ទំនង ព្រមទាំងប្រព័ន្ធប្រឆាំងយានដ្រូន នឹងចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការគ្រប់គ្រងនេះក៏ប៉ះពាល់ដល់អ្នកប្រើប្រាស់យានដ្រូនមួយចំនួនផងដែរ ហើយគ្មានយានដ្រូនស៊ីវិលណាមួយអាចត្រូវបាននាំចេញសម្រាប់គោលបំណងយោធានោះទេ។ប្រទេសចិនមានឧស្សាហកម្មផលិតយានដ្រូនដ៏ធំ ហើយនាំចេញទៅកាន់ទីផ្សារជាច្រើន រួមទាំងសហរដ្ឋអាមេរិកផងដែរ។ សមាជិកសភាអាមេរិកបាននិយាយថា ជាង៥០%នៃយានដ្រូនដែលលក់នៅសហរដ្ឋអាមេរិក គឺផលិតដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិន DJI ហើយពួកវាជាយានដ្រូនពេញនិយមបំផុត ដែលប្រើប្រាស់ដោយភ្នាក់ងារសុវត្ថិភាពសាធារណៈ។ការទប់ស្កាត់ការនាំចេញយានដ្រូននេះ ធ្វើឡើងបន្ទាប់ពីប្រទេសចិនបានប្រកាសការគ្រប់គ្រងការនាំចេញលើលោហធាតុមួយចំនួន ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការផលិតបន្ទះឈីបកាលពីខែមុនបន្ទាប់ពីចំណាត់ការរបស់សហរដ្ឋអាមេរិក ក្នុងការរឹតត្បិតចិនមិនឲ្យទទួលបានបច្ចេកវិទ្យាសំខាន់ៗដូចជា ឧបករណ៍ផលិតបន្ទះឈីបជាដើម៕

ការប៉ុនប៉ងរបស់លោកត្រាំ ក្នុងការធ្វើមោឃភាពការស៊ើបអង្កេតរបស់រដ្ឋ Georgia ត្រូវបានច្រានចោលដោយចៅក្រម

2023/08/01 12:54:51 pm        81
អាមេរិក៖ ចៅក្រមរដ្ឋ Georgia កាលពីថ្ងៃចន្ទបានច្រានចោលការប៉ុនប៉ងរបស់អតីតប្រធានាធិបតីលោក Donald Trump ក្នុងការធ្វើមោឃភាពការស៊ើបអង្កេតមួយទៅលើករណីថាតើលោកជ្រៀតជ្រែងដោយខុសច្បាប់ក្នុងការបោះឆ្នោតឆ្នាំ២០២០ របស់រដ្ឋនេះឬយ៉ាងណា រយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលការចោទប្រកាន់ពីបទឧក្រិដ្ឋ ដែលត្រូវបានគេរំពឹងថានឹងត្រូវធ្វើឡើង។ ចៅក្រមតុលាការជាន់ខ្ពស់តំបន់ Fulton លោក Robert McBurney បានបដិសេធសំណើរបស់លោកត្រាំក្នុងការដកសិទ្ធិរដ្ឋអាជ្ញាឈានមុខ រារាំងការចោទប្រកាន់សំខាន់ៗ និងច្រានចោលរបាយការណ៍គណៈវិនិច្ឆ័យ ដែលរួមមានការផ្តល់យោបល់ទៅលើអ្នកដែលនឹងត្រូវចោទប្រកាន់។ របាយការណ៍នៅតែត្រូវបានបញ្ជាក់ក្រោមបទបញ្ជារបស់លោក McBurney ដែលកំពង់រង់ចាំបទចោទប្រកាន់លើករណី ជាបញ្ហាផ្លូវច្បាប់ដែលលោកត្រាំត្រូវប្រឈមតតាំង។ ដោយឡែកនៅក្នុងទីក្រុង Miami ជំនួយការរបស់លោកត្រាំបានបង្ហាញខ្លួននៅក្នុងតុលាការសហព័ន្ធកាលពីថ្ងៃចន្ទដើម្បីប្រឈមនឹងបទចោទតប្រកាន់នានា ដែលលោក បានជួយអតីតប្រធានាធិបតីរូបនេះក្នុងការលាក់បាំងឯកសារសម្ងាត់ ដោយការលុបវីដេអូកាំម៉េរ៉ាសុវត្ថិភាព។ មេធាវីប្រចាំតំបន់ Fulton លោកស្រី Fani Willis បានបញ្ជាក់ថា លោកស្រីមានបំណងស្នើឲ្យគណៈវិនិច្ឆ័យ អនុម័តបទចោទប្រកាន់នានា ក្នុងពេលណាមួយ ក្នុងរយៈពេល៣សប្តាហ៍បន្ទាប់ ដោយប្រាប់ចៅក្រមថា បុគ្គលិករបស់លោកស្រីនឹងធ្វើការពីចម្ងាយជាការប្រុងប្រយ័ត្នជាមុនផ្នែកសុវត្ថិភាព។ របាំងសន្តិសុខត្រូវបានតម្លើងនៅខាងក្រៅបរិវេណតុលាការនៅតំបន់នេះកាលពីសប្តាហ៍មុន។ លោកត្រាំ បានបដិសេធការធ្វើខុសណាមួយ និងបានចោទប្រកាន់លោកស្រី Willis ជាមាជិកគណបក្សប្រជាធិបតេយ្យដែលបានជាប់ឆ្នោត ពីការជំរុញផ្នែកនយោបាយ៕

លោក Xi តែងតាំងប្រធានឃ្លាំងអាវុធនុយក្លេអ៊ែរចិនថ្មី

2023/08/01 12:28:08 pm        134
ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលជាអគ្គមេបញ្ជាការយោធាផងដែរនោះ កាលពីថ្ងៃចន្ទ ទី៣១ ខែកក្កដា បានតែងតាំងប្រធានកងកម្លាំងប្រដាប់អាវុធថ្មី ដែលគ្រប់គ្រងលើបញ្ហានុយក្លេអ៊ែរ និងមីស៊ីលធម្មតារបស់ប្រទេស មួយថ្ងៃ មុនថ្ងៃខួបនៃកងទ័ពរំដោះប្រជាជនចិន(PLA)។ លោក វ៉ាង ហុងហូពីន ( Wang Houbin) អតីតមេបញ្ជាការរងនៃកងទ័ពជើងទឹក ត្រូវបានតែងតាំងជាប្រធានថ្មីនៃកងកម្លាំងរ៉ុក្កែតរបស់PLA និងលោក ស៊ូ ស៊ីសឹង (Xu Xisheng) ដែលជាស្នងការនយោបាយថ្មីរបស់ខ្លួន ដោយបុរសទាំងពីរទទួលបានឋានៈជាឧត្តមសេនីយ៍ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។រហូតដល់ការផ្លាស់ទៅកាន់កងកម្លាំងគ្រាប់រ៉ុក្កែតរបស់PLA លោកវ៉ាង បានក្លាយជាមេបញ្ជាការរងនៃកងទ័ពជើងទឹក តាំងពីឆ្នាំ ២០២០។ លោកក៏ធ្លាប់ជានាយសេនាធិការរងនៃកងទ័ពជើងទឹកផងដែរ។លោកស៊ូ ធ្លាប់ជាស្នងការរងនយោបាយនៃទីបញ្ជាការយុទ្ធសាស្ត្រភាគខាងត្បូង ដែលជាបញ្ជាការមួយក្នុងចំណោមទីបញ្ជាការទាំងប្រាំរបស់PLA។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនបាននិយាយថា កន្លែងដែលប្រធានមុនរបស់កងកម្លាំងរ៉ុក្កែតរបស់ PLA គឺ លោក Li Yuchao (លី យូឆាវ) ត្រូវបានចាត់តាំងឡើងវិញ ឬ បញ្ជាក់ពីទីកន្លែងរបស់លោកនៅនោះទេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈប្រតិភូរដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធន៍លើការអភិវឌ្ឍមូលធនមនុស្ស និងសមភាពយេនឌ័រ ក្នុងកិច្ចប្រជុំ AFPPD នៅប្រទេសឡាវ
06/05/2026 11:06 AM
បាល់ទាត់នារីពានរង្វាន់ខេត្តស្វាយរៀង សប្ដាហ៍ទី២ ព្រះខ័នរាជប្រកួតជាមួយស្រុកស្វាយទាប
06/05/2026 11:06 AM
អាល្លឺម៉ង់ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
06/05/2026 11:06 AM
មួយថ្ងៃម្សិលមិញសមត្ថកិច្ចរាជធានីភ្នំពេញបន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រួតពិនិត្យ ១០៤ទីតាំង និងឃាត់ខ្លួនជនសង្ស័យ ៨នាក់
06/05/2026 11:06 AM
Man City ពិចារណាចាត់វិធានការផ្លូវច្បាប់ ក្រោយបេក្ខជនប្រជែងតំណែងប្រធាន Real Madrid អះអាង នាំយក Haaland មកអេស្ប៉ាញ
06/05/2026 11:06 AM
កិច្ចប្រជុំអគ្គនាយគយអាស៊ាននៅកម្ពុជាបានបញ្ចប់ប្រកបដោយផ្លែផ្កាល្អប្រសើរជាមួយប្រតិភូអាស៊ាន
06/05/2026 10:06 AM
អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បន្តជាដៃគូគ្នា រហូតដល់ឆ្នាំ២០៣៣ គាំទ្របាល់ទាត់កុមារ និង យុវជន
06/05/2026 10:06 AM
សំណួរកើនឡើងជុំវិញមូលហេតុដែលមេរិកត្រូវការកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ប្រសិនបើយោធាប្រទេសនេះត្រូវបានកម្ទេចហើយនោះ
06/05/2026 10:06 AM
អបអរសាទរ ក្រុមបាល់បោះអង្គុយជនពិការកម្ពុជាទាំងបុរស និងនារី ឈ្នះមេដាយ​មាសការ​ប្រកួត​កម្រិត​អាស៊ី
06/05/2026 10:06 AM
គ្រួសារ Glazer ពិចារណាលក់ភាគហ៊ុននៅ Manchester United ក្រោយកាន់កាប់ក្លិបជាង ២០ ឆ្នាំ
06/05/2026 10:06 AM