នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

ឥណ្ឌាផ្អាកសកម្មភាពដឹកទំនិញ និងជម្លៀសពលរដ្ឋរាប់ពាន់នាក់ពីរដ្ឋ Gujarat មុនពេលព្យុះស៊ីក្លូនមកដល់

2023/06/14 11:45:25 am        118
ឥណ្ឌា៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌាបានផ្អាកការដឹកជញ្ជូនទំនិញ នៅកំពង់ផែ Kandla របស់រដ្ឋ Gujarat ភាគខាងលិច និងបានជម្លៀសពលរដ្ឋយ៉ាងហោចណាស់៣ពាន់នាក់ ក្នុងការត្រៀមទុកជាមុនសម្រាប់ការខិតចូលេជិតមកដល់នៃព្យុះស៊ីក្លូន Biparjoy ។ ពលរដ្ឋរួមមានទាំងកុមារ ពេលនេះកំពុងស្នាក់នៅក្នុងទីជម្រកក្នុងសាលមហោស្រពនៅក្នុងទីក្រុង Gandhidham ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Mansukh Mandaviya បានចុះពិនិត្យ និងបាននិយាយទៅកាន់ពលរដ្ឋមួយចំនួន។ ក្រសួងឧត្តុនិយមឥណ្ឌានិយាយថា ព្យុះស៊ីក្លូន Biparjoy ជាព្យុះស៊ីក្លូនដ៏ខ្លាំង ត្រូវបានគេរំពឹងថា នឹងបណ្តាលឲ្យមានបំណាក់ដីនៅអំឡុងល្ងាចថ្ងៃព្រហស្បតិ៍ទី១៥ ខែមិថុនា រវាងទីក្រុង Mandvi ក្នុងរដ្ឋ Gujarat របស់ប្រទេសឥណ្ឌា និងទីក្រុង Karachi ក្នុងប្រទេសប៉ាគីស្ថាន ដោយមានល្បឿនខ្យល់អតិបរមា១២៥ ទៅ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលមានសន្ទុះខ្យល់កន្ត្រាក់រហូតដល់១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ រដ្ឋាភិបាលរដ្ឋ បាននិយាយថា ស្រុកចំនួន៨ ក្នុងរដ្ឋ Gujarat តំបន់ឆ្នេរ ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់។ ប្រតិបត្តិការនេសាទនៅក្នុងតំបន់ ត្រូវបានផ្អាករហូតដល់ថ្ងៃសុក្រទី១៦ ខែមិថុនា ខណៈសាលារៀនជាច្រើនកន្លែង បានប្រកាសពីការឈប់សម្រាក៕

[UPDATE]៖ មនុស្ស ១០នាក់រងការបាញ់ប្រហារឲ្យរបួសនៅទីក្រុង Denver ក្រោយក្រុមបាល់បោះ Denver Nuggets ឈ្នះជើងឯក NBA

2023/06/14 11:31:36 am        134
អាមេរិក៖ ក្រុមនគរបាល និយាយថា មនុស្ស ១០នាក់ បានរងរបួសក្នុងហេតុការណ៍បាញ់បោះសេរី នៅទីក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអង្គារ ក្រោយក្រុមអ្នកគាំទ្របាល់បោះ ជួបជុំគ្នានៅតាមដងផ្លូវដើម្បីអបអរសាទរ ជ័យជំនះ ពេលដែលក្រុម Denver Nuggets ក្លាយជាជើងឯកបាល់បោះ NBA លើកដំបូងរបស់ពួកគេ ។  ស្នងការដ្ឋាននគរបាលក្រុង Denver បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Twitterថា ជនសង្ស័យម្នាក់ ដែលស្ថិតនៅក្នុងចំណោមអ្នករងរបួស ត្រូវបានឃាត់ខ្លួន និងយកទៅឃុំឃាំង ក្រោយការបាញ់ប្រហារនៅផ្លូវ Market Street ។  នគរបាលនិយាយថា ជនរងគ្រោះផ្សេងទៀត រួមទាំងជនសង្ស័យ ត្រូវបានគេជឿថា មានរបួសមិនគំរាមកំហែងដល់អាយុជីវិតនោះឡើយ ។  ពួកគេបន្តថា ការបាញ់ប្រហារនេះ បង្កឡើងពីជម្លោះពាក់ព័ន្ធនឹងមនុស្សជាច្រើននាក់ ហើយវាគឺជាការស៊ើបដ៏ស្មុគស្មាញមួយនៅដំណាក់ដំបូង ។  ហេតុការណ៍បាញ់ប្រហារនេះដែរ បានកើតនៅចម្ងាយប្រហែល ១,៦គ.ម ភាគឦសានកីឡដ្ឋានជាទីដែលក្រុម Nuggets បានយកឈ្នះក្រុម Miami Heat ដើម្បីលើកពាន NBA ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរយៈពេល៤៧ឆ្នាំ របស់ពួកគេ ៕

មនុស្ស ១០នាក់រងការបាញ់ប្រហារឲ្យរបួសនៅទីក្រុង Denver ក្រោយក្រុមបាល់បោះ Denver Nuggets ឈ្នះជើងឯក NBA

2023/06/14 11:03:27 am        148
អាមេរិក៖  ក្រុមនគរបាល និយាយថា មនុស្ស ១០នាក់ បានរងរបួសក្នុងហេតុការណ៍បាញ់បោះសេរី នៅទីក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអង្គារ ក្រោយក្រុមអ្នកគាំទ្របាល់បោះ ជួបជុំគ្នានៅតាមដងផ្លូវដើម្បីអបអរសាទរ ជ័យជំនះ ពេលដែលក្រុម Denver Nuggets ក្លាយជាជើងឯកបាល់បោះ NBA លើកដំបូងរបស់ពួកគេ ។  ស្នងការដ្ឋាននគរបាលក្រុង Denver បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Twitterថា ជនសង្ស័យម្នាក់ ដែលស្ថិតនៅក្នុងចំណោមអ្នករងរបួស ត្រូវបានឃាត់ខ្លួន និងយកទៅឃុំឃាំង ក្រោយការបាញ់ប្រហារនៅផ្លូវ Market Street ។  នគរបាលនិយាយថា ជនរងគ្រោះផ្សេងទៀត រួមទាំងជនសង្ស័យ ត្រូវបានគេជឿថា មានរបួសមិនគំរាមកំហែងដល់អាយុជីវិតនោះឡើយ ៕

នគរបាលអង់គ្លេស ចាប់ខ្លួនជនសង្ស័យពីបទឃាតកម្ម បន្ទាប់ពីសាកសព៣នាក់ត្រូវបានរកឃើញនៅលើផ្លូវ Nottingham

2023/06/14 10:37:04 am        75
អង់គ្លេស៖ នគរបាលអង់គ្លេសបាននិយាយថា បុរសម្នាក់ត្រូវបានចាប់ខ្លួន ពីបទសង្ស័យឃាតកម្មបន្ទាប់ពីមនុស្ស៣នាក់ត្រូវបានរកឃើញស្លាប់នៅលើផ្លូវ ក្នុងទីក្រុង Nottingham នៅអង់គ្លេសភាគកណ្តាល កាលពីថ្ងៃអង្គារ ហើយមនុស្ស៣នាក់ទៀត បានរងរបួសបន្ទាប់ការប៉ុនប៉ងមួយដើម្បីកៀរផ្តួលពួកគេដោយរថយន្ត។មន្ត្រីនគរបាលនិយាយថា ពួកគេបានទទួលយកគំនិតខុសៗគ្នាអំពីមូលហេតុនាំឲ្យកើតមានឧបទ្ទវហេតុដែលជាប់ពាក់ព័ន្ធ ហើយដែលបានកើតឡើងក្រោយម៉ោង៤ព្រឹកម៉ោងក្នុងតំបន់ និងបាននិយាយថា មន្ត្រីប្រឆាំងភេរវកម្ម កំពុងធ្វើការលើការស៊ើបអង្កេត ទោះបីជាពួកគេនិយាយថា នេះជារឿងធម្មតាក៏ដោយ។ ២នាក់ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ គឺជានិស្សិតមកពីសាកលវិទ្យាល័យមួយនៅក្នុងទីក្រុង។ បុរសវ័យ៣១ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនលើបទសង្ស័យឃាតកម្ម ហើយមន្ត្រីស៊ើបការណ៍សម្ងាត់ បាននិយាយថា ពួកគេមិនស្វែងរកមនុស្សណាម្នាក់ផ្សេងទៀតនោះទេ។ប្រតិបត្តិការដ៏ធំ ដែលនាំទៅរកការបិទផ្លូវជាច្រើនកន្លែងនៅទូទាំងទីក្រុង Nottingham បានចាប់ផ្តើម បន្ទាប់ពី នគរបាល ត្រូវបានទូរស័ព្ទហៅតាមការរាយការណ៍ថាមនុស្ស២នាក់ត្រូវបានសម្លាប់នៅលើផ្លូវនៅកណ្តាលទីក្រុង។ ក្រោយមកមន្ត្រីបានប្រកាសឧបទ្ទវហេតុមួយផ្សេងទៀតនៅមិនឆ្ងាយពីគ្នា ជាកន្លែងដែលមនុស្សម្នាក់បានបើកបររថយន្តមួយគ្រឿងព្យាយាមកៀរផ្តួលមនុស្ស៣នាក់ បណ្តាលឲ្យបុរសម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីពេទ្យ ខណៈ២នាក់ផ្សេងទៀតរងរបួស្រាល។ ក្រោយមក បុរសម្នាក់ផ្សេងទៀតត្រូវបានរកឃើញស្លាប់ភ្លាមៗនៅលើផ្លូវមួយចម្ងាយប្រហែម២ម៉ាយពីកន្លែងកើតមានឧបទ្ទវហេតុដំបូង៕

ឧបទ្ទវហេតុលិចទូក នៅនីហ្ស៊េរីយ៉ា បណ្ដាលឲ្យមនុស្សស្លាប់៥០នាក់ និងជាច្រើននាក់បាត់ខ្លួន

2023/06/14 10:07:10 am        88
នីហ្ស៊េរីយ៉ា៖ អ្នកស្រុក និងមន្ត្រីរដ្ឋ បានឲ្យដឹងកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មនុស្ស ៥០នាក់ បានលង់ទឹកស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីទូកដឹកលើសទម្ងន់មួយគ្រឿង បានក្រឡាប់លិច នៅតំបន់កណ្តាលភាគបែកខាងជើងនៃប្រទេសនីហ្ស៊េរីយ៉ា។អ្នកស្រុកបានប្រាប់ថា ទូកឈើនោះ បាននិងកំពុងដឹកមនុស្សឆ្លងទន្លេទៅកាន់រដ្ឋ Kwara បន្ទាប់ពីចប់ពិធីមង្គលការមួយ ក្នុងរដ្ឋជិតខាង Niger(នីហ្ស៊េ) ហើយទូកនោះ បានលិច កាលពីយប់ថ្ងៃចន្ទ។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ទេថា មានមនុស្សប៉ុន្មាននាក់នៅក្នុងទូកនោះទេ ប៉ុន្តែរដ្ឋាភិបាលរដ្ឋ Kwara នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ប្រជាជនគឺមកពីភូមិចំនួនប្រាំផ្សេងគ្នា ហើយថា កិច្ចប្រឹងប្រែងជួយសង្គ្រោះ ដើម្បីរកអ្នកដែលអាចនៅមានជីវិត បាននិងកំពុងដំណើរការនៅឡើយ។សេចក្តីថ្លែងការណ៍នោះ បានបន្តថា អភិបាលរដ្ឋ Kwara បានសម្តែងអារម្មណ៍អាណិតអាសូរចំពោះប្រជាជន ពេលដឹងនូវព័ត៌មានដ៏គួរឲ្យតក់ស្លុតនៃឧបទ្ទវហេតុលិចទូក ដែលធ្វើឲ្យមានការភ័យខ្លាចថា មនុស្សរាប់សិបនាក់ត្រូវស្លាប់ និងជាច្រើននាក់ទៀតនៅតែបាត់ខ្លួន។ អ្នកនាំពាក្យនគរបាលរដ្ឋ Kwara មិនអាចទាក់ទងសុំការអធិប្បាយបានទេ នៅពេលនេះ៕

ចំនួនអ្នកស្លាប់ពីការបង្អត់អាហារខ្លួនឯងតាមជំនឿសាសនានៅកេនយ៉ាបានកើនឡើងដល់ជាង៣០០នាក់

2023/06/14 09:18:21 am        91
កេនយ៉ា៖ ចំនួនអ្នកស្លាប់ពីការបង្អត់អាហារខ្លួនឯងតាមជំនឿសាសនារបស់ប្រជាជនកេនយ៉ា បានកើនឡើងដល់ជាង៣០០នាក់ កាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមអាជ្ញាធរ គាស់បានសាកសពបន្ថែមទៀតនៅក្នុងព្រៃមួយ ជាសោកនាដកម្មមួយក្នុងចំណោមសោកនាដកម្មដ៏អាក្រក់បំផុតពាក់ព័ន្ធសាសនា ក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ ក្រុមអាជ្ញាធរ និយាយថា ចំនួនអ្នកស្លាប់ភាគច្រើនមកពីវិហារអន្តរជាតិដំណឹងល្អ Good News International Church ដឹកនាំដោយលោក Paul Mackenzie ដែលត្រូវបានចោទប្រកាន់ពីបទបញ្ជាឲ្យក្រុមសាវ័ករបស់ខ្លួនបង្អត់អាហារខ្លួនឯងនិងកូនៗរបស់ពួកគេ រហូតដល់ស្លាប់ ដើម្បីអាចឡើងទៅឋានសួគ៌ មុនពេលអវសាននៃពិភពលោកនេះ។ មន្ត្រីមូលដ្ឋាន លោក រ៉ូដា អូនីអានចា (Rhoda Onyancha ) បាននិយាយថា មនុស្សសរុបចំនួន៣០៣នាក់បានស្លាប់ បន្ទាប់ពីសាកសព១៩នាក់ទៀត ត្រូវបានគាស់ចេញពីផ្នូររួមមួយក្នុងព្រៃសាកាហូឡា (Shakahola) ក្នុងភាគអាគ្នេយ៍ របស់ប្រទេសនេះ ។ មនុស្សជាង៦០០នាក់ នៅតែត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួននៅឡើយ ។  ការស៊ើបអង្កេតកាលពីសប្ដាហ៍មុន បានបន្ថែមការងារស្រាវជ្រាវរបស់ខ្លួនដើម្បីគ្របដណ្ដប់លើតំបន់កាន់តែធំក្នុងតំបននេះ ក្នុងការស្វែងរកជនរងគ្រោះបន្ថែមទៀត ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកដើរតាមគ្រូគង្វាលដែលបានជួយសង្គ្រោះប្រហែល ៦៥ នាក់ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើអត្តឃាតកាលពីថ្ងៃចន្ទ បន្ទាប់ពីពួកគេបានបដិសេធមិនព្រមទទួលទានអាហាររវាងថ្ងៃទី ៦ ខែមិថុនាដល់ថ្ងៃទី ១០ ខែមិថុនា អំឡុងពេលស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះ៕

សាកសពមួយត្រូវបានគេប្រទះឃើញនៅក្នុងគំនរបាក់បែកនៃផ្លូវហាយវ៉េ I-95

2023/06/13 02:08:07 pm        162
អាមេរិក៖ សាកសពមនុស្សម្នាក់ត្រូវបានគេរកឃើញកាលពីថ្ងៃចន្ទពីបំណែកបាក់បែកនៃទីដែលផ្លូវហាយវ៉េ I-95 បានបាក់នៅទីក្រុងហ្វីឡាឌែលហ្វៀ (Philadelphia) សហរដ្ឋអាមេរិក នេះបើយោងតាមនគរបាលរដ្ឋ។ សាកសពត្រូវបានរកឃើញ នៅពេលដែលក្រុមជីកកកាយ ធ្វើការសម្អាតកម្ទេចកម្ទីចេញពីទីតាំង ហើយត្រូវបានបញ្ជូនទៅកាន់គ្រូពេទ្យកោសល្យវិច្ច័យ ដើម្បីកំណត់អត្តសញ្ញាណ។គេមិនដឹងថាសាកសពនោះជានរណាទេ។ ទូរទស្សន៍ WPVI ក្នុងស្រុកបានរាយការណ៍ថា អ្នកបើកបររថយន្តដឹកទំនិញឈ្មោះ Nathan Moody មិនត្រូវបានរកឃើញទេ បន្ទាប់ពីគ្រោះថ្នាក់កើតឡើងភ្លាមៗ។ការបាក់រលំមួយផ្នែកនៃផ្លូវហាយវេដ៏សំខាន់មួយនៅតាមបណ្តោយឆ្នេរភាគខាងកើតរបស់សហរដ្ឋអាមេរិកបានបណ្តាលឱ្យមានការលំបាកសម្រាប់អ្នកធ្វើដំណើរកាលពីថ្ងៃច័ន្ទនៅទីក្រុងឡាឌែលហ្វៀ ដោយមានការកកស្ទះចរាចរណ៍យ៉ាងកកកុញត្រូវបានគេប្រទះឃើញ។ក្រុមមន្ត្រីបាននិយាយថា វានឹងចំណាយពេលជាច្រើនខែដើម្បីសាងសង់ផ្នែកមួយនៃផ្លូវ I-95 ឡើងវិញ ប៉ុន្តែពួកគេកំពុងធ្វើការដើម្បីពន្លឿនដំណើរការនេះ។ សេចក្តីប្រកាសគ្រោះមហន្តរាយត្រូវបានចេញកាលពីថ្ងៃចន្ទ ដោយបានអនុញ្ញាតឲ្យប្រើប្រាស់មូលនិធិសហព័ន្ធសម្រាប់ការជួសជុលនេះ៕

ព្យុះទឹកកកបោកបក់លើទីក្រុង Boulder រដ្ឋ Colorado សហរដ្ឋអាមេរិក

2023/06/13 02:00:13 pm        94
អាមេរិក៖  រូបភាពវីដេអូឃ្លីបរបស់សាក្សី ថតបានព្យុះទឹកកកដ៏ខ្លាំងក្លាកាលពីថ្ងៃចន្ទ នៅទីក្រុង Boulder រដ្ឋ Colorado សហរដ្ឋអាមេរិក ។ ដុំទឹកកក បានគរនៅតាមផ្លូវប្រៀបបាននឹងកម្រាលពណ៌ស. ដូចជាព្រិល ។  ដោយឡែក ព្យុះភ្លៀង បានកើតមានផងដែរកាលពីថ្ងៃចន្ទនៅតំបន់ Pikes Peakបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងបង្កជាទឹកជំនន់។  សេវាកម្មឧតុនិយមជាតិ បានចេញសេចក្តីណែនាំពីទឹកហូរខ្លាំងនៅថ្ងៃនេះ ដែលរួមទាំងការព្រមានពីព្យុះកួច នៅស្រុកភាគខាងត្បូង El Paso ។ ការព្រមានពីទឹកជំនន់បច្ចុប្បន្នបានចូលជាធរមានផងដែរនៅស្រុក El Paso ។  ទឹកជន់ បានបិទផ្លូវជាច្រើនខ្សែនៅទូទាំងទីក្រុង Boulder ហើយនាយកដ្ឋាននគរបាលរដ្ឋ Colorado ស្ថិតក្នុងការប្រុងជើងកាចំពោះឧបទ្ទេវហេតុ ។  សេវាកម្មឧតុនិយម បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងទ្រង់ទ្រាយធំ បានធ្វើឲ្យប៉ះពាល់ដល់ស្ទឹង និងព្រែក ទាំងនៅស្រុក Teller និងស្រុក El Paso ហើយភ្លៀងនឹងបន្តធ្លាក់រយៈពេល ២៤ម៉ោងទៀត ធ្វើឲ្យកម្ពស់ទឹកហក់ឡើងខ្ពស់ ហើយនិងបង្កជាទឹកជំនន់ផងដែរ ៕

បុរសជនជាតិគុយបា ត្រូវបានជួយសង្រ្គោះក្រោយកប់ក្នុងអណ្តូងជម្រៅ១២ម៉ែត្រអស់រយៈពេលជាង ២៤ម៉ោង

2023/06/13 01:49:48 pm        89
គុយបា៖ បុរសវ័យ ៦៣ឆ្នាំម្នាក់ដែលបានធ្លាក់ចូលអណ្តូងជម្រៅ១២ម៉ែត្រដោយឧបទ្ទេវហេតុ ត្រូវបានគេជួយសង្រ្គោះកាលពីថ្ងៃចន្ទ នៅខេត្ត Holguin ភាគខាងកើតប្រទេសគុយបា ។  យោងតាមទូរទស្សន៍រដ្ឋ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងកាលពីពេលថ្មីនេះនៅតំបន់នោះ បណ្តាលឲ្យដីទន់ ហើយដីក៏បាក់នៅក្រោមជើងកម្មករកសិដ្ឋានម្នាក់នោះ ដែលកំពុងស្តារអណ្តូង ។  នៅពេលនោះ លោក Fernando Herrera Ramirez ក៏ត្រូវកប់ក្រោមគំនរដី និងថ្ម ។  ទូរទស្សន៍រដ្ឋគុយបា រាយការណ៍ថា ប្រតិបត្តិការជួយសង្រ្គោះ បានចំណាយពេលជាង ២៤ម៉ោង ។ កម្មករម្នាក់នេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក ដើម្បីពិនិត្យសុខភាព ជាទីដែលគាត់ជាសះស្បើយ ៕

អ្នកបើកបររថយន្តក្រុងម្នាក់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់គ្រោះថ្នាក់បណ្តាលឲ្យមនុស្ស១០នាក់ស្លាប់នៅអូស្ត្រាលី

2023/06/13 12:49:49 pm        125
អូស្ត្រាលី៖អ្នកបើកបររថយន្តក្រុងម្នាក់ នៅក្នុងករណីឧបទ្ទវហេតុរថយន្តក្រុងដ៏អាក្រក់បំផុតមិនធ្លាប់មាននៅប្រទេសអូស្រ្តាលី ក្នុងរយៈពេល៣ទសវត្សរ៍មកនេះ ត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំនៅថ្ងៃអង្គារទី១៣ ខែមិថុនានេះ។ មនុស្ស១០នាក់បានស្លាប់ នៅពេលដែលរថយន្តក្រុងមួយគ្រឿងដែលត្រូវបានគេជួលដឹកភ្ញៀវចូលរួមអាពាហ៍ពិពាហ៍ បានក្រឡាប់នៅរង្វង់មូលមួយកន្លែងកាលពីយប់ថ្ងៃអាទិត្យ។ អ្នកបើកបររថយន្តអាយុ៥៨ឆ្នាំ ត្រូវបានចោទប្រកាន់ ពីការបើកបរធ្វេសប្រហេស និងបណ្តាលឲ្យមានគ្រោះថ្នាក់ជុំវិញឧបទ្ទវហេតុនេះ ដែលនគរបាលចោទប្រកាន់ថា បុរសនេះបានបើករថយន្តក្រុង ក្នុងស្ថានភាពមួយដែលមិនប្រកាន់ខ្ជាប់ខ្ជួននូវលក្ខខណ្ឌនានា។ មនុស្ស១៤ នាក់ កំពុងស្ថិតនៅក្នុងមន្ទីពេទ្យ ដោយ២នាក់ស្ថិតនៅក្នុងផ្នែកសង្គ្រោះបន្ទាន់។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese និងពលរដ្ឋក្នុងតំបន់ បានសម្តែងការអាណិតអាសូដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុបណ្តាលឲ្យមានមនុស្សស្លាប់រហូតដល់១០នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ធនាគារពិភពលោក ប្រកាសផ្តល់ថវិកាចំនួន ២៥០លានដុល្លារ សម្រាប់ការសាងសង់ឡើងវិញនៅលីបង់
06/25/2025 05:06 PM
លោក Rubio ប្រាប់សារព័ត៌មាន Politico ថា អាមេរិកនឹងមិនទាន់ដាក់ទណ្ឌកម្មរុស្ស៊ីទេ
06/25/2025 05:06 PM
ពលករខ្មែរមកពីថៃថ្លែងអំណរគុណអភិបាលខេត្តប៉ៃលិនចំពោះការយកចិត្តទុកដាក់លើសុខភាពពួកគេ
06/25/2025 05:06 PM
កម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីអង្គកា UNAIDS លើកទី៥៦ នៅ ហ្សឺណែវ
06/25/2025 05:06 PM
មនុស្ស ៣នាក់ស្លាប់ ក្រោយអគ្គិភ័យឆាបឆេះរោងចក្រថង់ប្លាស្ទិកនៅរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា
06/25/2025 05:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អឺរ៉ុបគ្រោងនឹងដាក់ពង្រាយគ្រាប់មីនរាប់លានគ្រាប់ នៅតាមបណ្តោយព្រំដែនរុស្ស៊ី
06/25/2025 05:06 PM
បារាំងព្រមានអ៊ីរ៉ង់ថា ទណ្ឌកម្មនៅតែអាចកើតមាន ប្រសិនបើគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
06/25/2025 05:06 PM
អ៊ីស្រាអែល បានសម្លាប់អ្នកវិទ្យាសាស្ត្រយ៉ាងតិច ១៤នាក់ ក្នុងការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់
06/25/2025 05:06 PM
អ៊ីរ៉ាក់ និងអារ៉ាប៊ីសាអ៊ូឌីត សង្កត់ធ្ងន់ពីតម្រូវការទប់ស្កាត់កុំឲ្យមានការកើនឡើងនៃជម្លោះនិងសកម្មភាពយោធា
06/25/2025 05:06 PM
លោក Rutte ជឿថា ណាតូនឹងឯកភាពគ្នាលើគោលដៅចំណាយខ្ពស់ជាងមុន អំឡុងកិច្ចប្រជុំកំពូលក្រុងឡាអេ
06/25/2025 05:06 PM