ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង

សន្តិសុខ និង សង្គម

ការប្រកាសអាសន្នត្រូវបានគេរំពឹងទុកបន្ទាប់ពីបំណាក់ដីនៅរដ្ឋកាលីហ្វ័រនីញ៉ា

2023/07/12 02:46:32 pm        265
អាមេរិក៖ លំនៅឋានចំនួន១២ខ្នងនៅក្នុងសហគមន៍ដែលមានច្រកទ្វារធំមួយនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ត្រូវបានដាក់ 'ស្លាកក្រហម' ឬត្រូវបានប្រកាសថាមិនសមនឹងត្រូវបានកាន់កាប់នៅយប់ថ្ងៃចន្ទ (១០ ខែកក្កដា) បន្ទាប់ពីបំណាក់ដីកាលពីចុងសប្តាហ៍បានបណ្តាលឱ្យរចនាសម្ព័ន្ធដួលរលំនិងបង្ខំអ្នកស្រុកឱ្យភៀសខ្លួន។ក្រុមប្រឹក្សាទីក្រុង Rolling Hills Estates ត្រូវបានគេរំពឹងថានឹងចេញសេចក្តីប្រកាសភាពអាសន្នក្នុងតំបន់កាលពីថ្ងៃអង្គារ (១១ កក្កដា) បន្ទាប់ពីផ្ទះសម្បែងត្រូវបានទុកចោលនៅជាប់មាត់ជ្រោះ ហើយមានផ្ទះជាច្រើនបានដួលរលំ។ គេមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្ដាលឲ្យមានបំណាក់ដីនោះទេ ហើយក៏គ្មានអ្នករងរបួសត្រូវបានគេរាយការណ៍ដែរ៕

ប្រធានសាជីវកម្មBBC៖ ករណីរឿងអាស្រូវរបស់អតីតពិធីករខ្លួន 'មិនមែនជាស្ថានភាពល្អ' សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនេះទេ

2023/07/12 02:43:17 pm        258
អង់គ្លេស៖ អគ្គនាយកសារជីវកម្ម BBC កាលពីថ្ងៃអង្គារ (១១ កក្កដា) បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយមួយនេះត្រូវការពិនិត្យឡើងវិញនូវនីតិវិធីរបស់ខ្លួន បន្ទាប់ពីមានរបាយការណ៍អំពីការបង់ប្រាក់ដែលត្រូវបានចោទប្រកាន់ដោយពិធីករដែលមិនបញ្ចេញឈ្មោះ ឲ្យដល់ក្មេងជំទង់ម្នាក់សម្រាប់ការថតរូបភាពអាសអាភាស។ដោយថ្លែងក្នុងកម្មវិធីវិទ្យុ BBC លោកអគ្គនាយក Tim Davie បានប្រាប់អ្នកយកព័ត៌មានថា លោកចង់ពិនិត្យមើលពីមូលហេតុដែលការត្អូញត្អែរត្រូវបានកើនឡើងនៅទូទាំងស្ថាប័ន។ លោកបានបន្ថែមថា រឿងអាស្រូវនេះជាស្ថានភាពលំបាកដែលនឹងបង្កការខូចខាតដល់ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសមួយនេះ៕

អាមេរិកថ្កោលទោសសិទ្ធិវ៉េតូអមនុស្សធម៌របស់រុស្ស៊ីចំពោះប្រតិបត្តិការជំនួយ UNនៅប្រទេសស៊ីរី

2023/07/12 02:27:38 pm        254
អាមេរិក៖ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បាននិយាយថា ការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការប្រើសិទ្ធិវ៉េតូជំទាស់ការបន្តប្រតិបត្តិការមនុស្សធម៌របស់អង្គការសហប្រជាជាតិ(UN) គឺជាការចែកចាយជំនួយដល់មនុស្ស ៤លាននាក់នៅក្នុងតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមនៅភាគពាយព្យប្រទេសស៊ីរី ថាជារឿងអមនុស្សធម៌ ។  កាលពីថ្ងៃអង្គារម្សិលមិញ រុស្ស៊ី បានជំទាស់ទាំងស្រុងប្រតិបត្តិការរយៈពេលយូរនៅក្នុងប្រទេសទួរគី ក្រោយពួកគេប្រើសិទ្ធិវ៉េតូនៅក្រុមប្រឹក្សាសន្តិសុខ UNចំពោះការបន្តការអនុញ្ញាតផ្តល់ជំនួយរយៈពេល ៩ខែនៅប្រទេសស៊ីរី ។  លោក Miller បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិក ពិតជាខកចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់រុស្ស៊ី ហើយលោកសូមធ្វើការអំពាវនាវសារជាថ្មីម្តងទៀត ឲ្យក្រុមប្រឹក្សាអនុញ្ញាតការបន្តនាំជំនួយឆ្លងកាត់ព្រំដែនរយៈ១២ខែ ចូលទៅក្នុងប្រទេសស៊ីរី ។  លោកនិយាយបន្តទៀតថា រុស្ស៊ីបានរារាំងសេចក្តីសម្រេចមួយនេះ បើទោះបីជាមានការគាំទ្រយ៉ាងច្រើនពីក្រុមប្រឹក្សា និងការអំពាវនាវពីអគ្គលេខាធិការ UN ទីភ្នាក់ងារមនុស្សធម៌ និងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើកិច្ចការជំនួយនេះក៏ដោយ ៕

ក្រុមថែរក្សាបរិស្ថាន ទាមទារឲ្យមានវិធានការអាកាសធាតុ មុនការបោះឆ្នោតសកលអេស្ប៉ាញនៅពាក់កណ្តាលរដូវក្តៅ

2023/07/12 02:19:22 pm        262
អេស្ប៉ាញ៖ កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមសកម្មជនរក្សាបរិស្ថាន បានទាមទារឲ្យមានវិធានការអាកាសធាតុ ដោយបង្ហាញបដានៅកណ្តាលទីក្រុង Madrid ប្រទេសអេស្ប៉ាញ ដើម្បីលើកកម្ពស់ការយល់ដឹងពីបម្រែបម្រួលអាកាសធាតុ មុនការបោះឆ្នោតសកលលើកក្រោយ ដែលគ្រោងនឹងរៀបចំឡើងនៅពាក់កណ្តាលរដូវក្តៅខាងមុខនេះ ។   ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Madrid បានព្យាយាមរកទីត្រជាក់ ដោយជួបជុំគ្នានៅតាមឆ្នេរទីក្រុង ដែលមានទឹកបាញ់ ជាទីដែលពួកគេប្រឈមនឹងសីតុណ្ហភាពដ៏ក្តៅបំផុតអំឡុងរលកកម្តៅទី២នៃឆ្នាំនេះ។  ទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ AEMET បានព្រមានពីរលកកម្តៅកម្រិតអាសន្នពណ៌ក្រហមនៅក្នុងតំបន់ Aragon, Castilla-La Mancha និងតំបន់ Andalucia ។  រលកកម្តៅនេះដែរ ត្រូវបានគេរំពឹងថា នឹងអូសបន្លាយពេលរហូតដល់ថ្ងៃពុធ ពេលដែលសីតុណ្ហភាពកើនឡើងលើសពី ៤០អង្សាសេ៕

ក្រុមអាជ្ញាធរអះអាងថា អាវុធជាង ១ពាន់ដើមត្រូវបានរឹបអូសនៅតាមពន្ធនាគារប្រទេសហុងឌុយរ៉ាស់

2023/07/12 02:15:29 pm        261
ហុងឌុយរ៉ាស់៖ក្រុមអាជ្ញាធរក្នុងស្រុក បានរាយការណ៍ថា នគរបាលហុងឌុយរ៉ាស់ បានរឹបអូសកន្លែងលាក់អាវុធ និងគ្រាប់រំសេវដ៏ធំមួយ អំឡុងការវាយឆ្មក់នៅតាមពន្ធនាគារជាច្រើនកន្លែងក្នុងប្រទេសនៅអាមេរិកកណ្តាលមួយនេះ ។ ក្រមនគរបាល និយាយថា នៅក្នុងចំណោមអាវុធដែលរឹបអូសបាន រួមមានកាំភ្លើងវែងស្វ័យប្រវត្តិ AR-15, AK-47 កាំភ្លើងវែង M16, UZI កាំភ្លើងខ្លី គ្រាប់រំសេវ កំាបិត គ្រាប់បែកដៃ គ្រឿងញៀន គ្រឿងអលង្ការ ប្រាក់សុទ្ធ និងឧបករណ៍ទំនាក់ទំនងជាច្រើនទៀត ។   ប្រតិបត្តិការជំនឿ និងក្តីសង្ឃឹម ត្រូវបានធ្វើឡើងដោយក្រុមនគរបាលសណ្តាប់ធ្នាប់សាធារណៈហុងឌុយរ៉ាស់ (PMOP)។  ក្រុមអាជ្ញាធរ បានបំផ្លាញអាវុធដែលរឹបអូសបាន អំឡុងសន្និសីទសារព័ត៌មាន ជាទីដែលពួកគេដុតបំផ្លាញអាវុធ និងគ្រាប់រំសេវទាំងអស់នេះ ៕

ចំហេះព្រៃបានឆេះរាលដាលលើផ្ទៃដីព្រៃជាង ៤ពាន់ហិចតានៅឧទ្យានជាតិបូលីវី

2023/07/12 02:11:34 pm        227
បូលីវី៖  ក្រុមអាជ្ញាធរបូលីវី និយាយថា ចំហេះព្រៃ បានបានឆាបឆេះរាលដាលផ្ទៃដីព្រៃជាង ៤ពាន់ហិចតានៅក្នុងឧទ្យានជាតិ ស្ថិតនៅភាគខាងកើតប្រទេសបូលីវី ។  រូបភាពដ្រូនឃើញសំណុំផ្សែងខ្មៅដ៏ក្រាស់ឃ្មឹក បានហោះចេញពីឧទ្យានជាតិ Otuquisស្ថិតក្នុងតំបន់ Santa Cruz នៅជិតព្រំដែនជាមួយប្រទេសប្រេស៊ីល និងប្រទេសប៉ារ៉ាហ្គាយ  ក្រុមអាជ្ញាធរ និយាយថា ភ្លើងឆេះព្រៃនេះ បានរាលដាលដល់តំបន់ព្រៃដីសើមក្នុងឧទ្យានជាតិកាលពីថ្ងៃអង្គារ ធ្វើឲ្យកម្លាំងឆាបឆេះរបស់វាថយចុះ ប៉ុន្តែវាបង្កផលលំបាកសម្រាប់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ក្នុងការព្យាយាមពន្លត់ភ្លើងឆេះព្រៃ ។  សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២២កន្លងទៅ បូលីវី បានបាត់បង់ដីព្រៃចំនួន ៣.៨៦០គ.មក្រឡា គឺជាផ្ទៃក្រឡាមួយស្មើនឹងរដ្ឋ Rhode Island (រ៉ូដ អៃឡែន)របស់សហរដ្ឋអាមេរិក ។  ការបាត់បង់ដីព្រៃដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ បានក្លាយជាក្តីកង្វល់ដ៏សំខាន់មួយ ពិសេសពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់បូលីវីកាលពីរយៈពេល ២ឆ្នាំមុន ពុំព្រមចុះហត្ថលេខាងលើការសន្យាលែងឲ្យមានការកាប់បំផ្លាញព្រៃឈើទាំងស្រុងនៅក្នុងឆ្នាំ ២០៣០ខាងមុខ ៕

តៃវ៉ាន់៖កងទ័ពអាកាស និងជើងទឹកចិន កំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅក្បែរកោះនេះ

2023/07/12 12:20:48 pm        263
តៃវ៉ាន់៖ កងទ័ពអាកាស និងជើងទឹករបស់ចិន កំពុងរៀបចំសមយុទ្ធទ្រង់ទ្រាយធំមួយ ដែលមានការចូលរួមពីយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងនាវាចម្បាំងនៅភាគខាងត្បូង និងនិរតីនៃកោះតៃវ៉ាន់ នេះបើយោងតាមក្រសួងការពារជាតិរបស់កោះស្វ័យគ្រប់គ្រងនេះ។ ប្រទេសចិនដែលអះអាងថាតៃវ៉ាន់ប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួននោះ បានបញ្ជូនយន្តហោះចម្បាំងចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ ឬ ADIZ យ៉ាងទៀងទាត់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបង្កើនសម្ពាធយោធាលើរដ្ឋាភិបាលរបស់កោះនេះ។ប្រទេសចិន បានធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់កាលពីខែសីហាឆ្នាំមុន និងម្តងទៀតនៅក្នុងខែមេសា។ ចាប់តាំងពីខែសីហាមក ចិនបានបើកយន្តហោះយោធាជាទៀងទាត់ឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ដែលពីមុនបានបម្រើជារបាំងមិនផ្លូវការរវាងទឹកដីទាំងពីរនេះ។ទីក្រុងប៉េកាំង មិនបានច្រានចោលការប្រើកម្លាំង ដើម្បីគ្រប់គ្រងតៃវ៉ាន់ទេ។នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះ ក្រសួងការពារជាតិរបស់តៃវ៉ាន់ បាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ខ្លួនបានរកឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ៣២គ្រឿងដែលចូលមកក្នុងតំបន់ADIZរបស់កោះនេះ។យន្តហោះទាំងនោះរួមមានយន្តហោះទម្លាក់គ្រាប់បែក H-6 ដែលមានសមត្ថភាពប្រើប្រាស់នុយក្លេអ៊ែរចំនួន៤គ្រឿង ដែលបានហោះទៅកាន់ភាគខាងត្បូងរបស់តៃវ៉ាន់ និងចូលទៅមហាសមុទ្រប៉ាស៊ីហ្វិក មុនពេលធ្វើដំណើរត្រឡប់ទៅប្រទេសចិនវិញ នេះបើយោងតាមផែនទីដែលចែករំលែកដោយក្រសួងការពារជាតិ៕

តុលាការកំពូលសហភាពមីយ៉ាន់ម៉ា នឹងបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់លោកស្រី ស៊ូជី ដើម្បីបន្ថយរយៈពេលជាប់ទោស

2023/07/12 12:17:03 pm        272
មីយ៉ាន់ម៉ា៖ ប្រភពដែលដឹងអំពីករណីបណ្ដឹងឧទ្ធរណ៍របស់លោកស្រីអ៊ុងសាន ស៊ូជី (Aung San Suu Kyi) បាននិយាយថា តុលាការកំពូលរបស់សហភាពមីយ៉ាន់ម៉ា គ្រោងនឹងបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់អតីតមេដឹកនាំប្រទេសរូបនេះ ប្រឆាំងនឹងការផ្តន្ទាទោសពីបទប្រើប្រាស់ថវិការដ្ឋខុស និងការបំពានច្បាប់ពាណិជ្ជកម្ម និងទូរគមនាគមន៍ នៅរយៈពេល ២សប្តាហ៍ខាងមុខ។ម្ចាស់ជយលាភីពានរង្វាន់ណូបែលសន្តិភាពវ័យ ៧៨ឆ្នាំរូបនេះ ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋជាច្រើន រាប់តាំងពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ គិតចាប់ពីក្រុមយោធា បានចាប់ខ្លួនលោកស្រី ក្នុងរដ្ឋប្រហារ កាលពីខែកុម្ភៈ ឆ្នាំ២០២១ ប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោត ហើយពេលនេះ លោកស្រី នឹងព្យាយាមស្វះស្វែងរកនូវការកាត់បន្ថយការជាប់ពន្ធនាគាររយៈពេល ៣៣ឆ្នាំរបស់លោកស្រី។ដោយចាត់ទុកថា នេះជាករណីពិបាកដោះស្រាយនោះ ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា តំណាងរបស់លោកស្រី ស៊ូជី បានលើកទឡ្ហីករណ៍ នៅតុលាការ កាលពីដើមខែនេះ អំពីការកាត់ទោសលើលោកស្រី ស៊ូជី ពីបទរំលោភលើច្បាប់សម្ងាត់ផ្លូវការ និងការក្លែងបន្លំការបោះឆ្នោត។ គេរំពឹងថា តុលាការនឹងចំណាយពេលដល់ទៅ ២ខែ ដើម្បីប្រកាសសាលក្រមរបស់ខ្លួន។គួរបញ្ជាក់ដែរថា រដ្ឋប្រហារឆ្នាំ២០២១ បានរុញច្រានឲ្យសហភាពមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងភាពចលាចលផ្នែកនយោបាយ និងសង្គម ដោយបាននាំឲ្យមានការថ្កោលទោសជាសាកលលើរបបយោធា ចំពោះការបង្រ្កាបយ៉ាងខ្លាំងក្លាទៅលើអ្នកប្រឆាំងជំទាស់ ដូចជាលោកស្រី ស៊ូជីជាដើម៕

បណ្តាប្រទេសមូស្លីម ទាមទារឲ្យមានចំណាត់ការបន្ទាប់ពីការដុតគម្ពីកូរ៉ាន របស់សាសនាអ៊ីស្លាម

2023/07/12 12:07:28 pm        296
អ៊ីរ៉ង់៖ បណ្តាប្រទេសមូស្លីម រួមទាំងប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថាន និយាយថាការបំផ្លាញគម្ពីរពិសិដ្ឋកូរ៉ាន ឈានដល់ការញុះញង់ឲ្យមានអំពើហិង្សា និងបានអំពាវនាវឲ្យមានការទទួលខុសត្រូវ បន្ទាប់ពីការរារាំងជាបន្តបន្ទាប់ នៅក្នុងប្រទេសស៊ុយអែត ដែលបណ្តាលឲ្យមានប្រតិកម្មដ៏ខ្លាំងនៅជុំវិញពិភពលោក។  ញត្តិ ដែលត្រូវបានដាក់នៅស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ជាការឆ្លើយតបទៅនឹង ឧបទ្ទវហេតុចុងក្រោយ កាលពីខែមុន អំពាវនាវឲ្យប្រទេសនានាពិនិត្យឡើងវិញច្បាប់របស់ពួកគេ និងការឃោសនាធ្វើឲ្យមានការបែកបាក់ ដែលអាចបង្កការរារាំង និងការកាត់ទោសនៃសកម្មភាព និងការគាំទ្រភាពស្អប់ខ្ពើមផ្នែកសាសនា។ជនអន្តោប្រវេសន៍ជនជាតិអ៊ីរ៉ាក់ម្នាក់ មកកាន់ប្រទេសស៊ុយអែត ដែលបានហែក ដុត និងជាន់លើគម្ពីរកូរ៉ាន នៅខាងក្រៅព្រះវិហារទីក្រុង Stockholm កាលពីខែមុន អំឡុងពិធីបុណ្យ Eid al-Adha បានបង្កឲ្យមានការផ្ទុះកំហឹង នៅទូទាំងពិភពមូស្លីម និងការតវ៉ាដោយកំហឹង នៅទីក្រុងនានា ក្នុងប្រទេសប៉ាគីស្ថាន៕

មានការតវ៉ានៅទូទាំងប្រទេសអ៊ីស្រាអែលបន្ទាប់ពីសភាបានអនុម័តបឋមនូវសេចក្តីស្នើច្បាប់កំណែទម្រង់តុលាការ

2023/07/12 12:03:31 pm        242
អ៊ីស្រាអែល៖ បាតុករអ៊ីស្រាអែលរាប់ម៉ឺននាក់ បានបិទផ្លូវរថយន្តនានាទូទាំងប្រទេស និងផ្លូវចូលទៅកាន់ អាកាសយានដ្ឋានក្រុងតេលអាវីវ(Tel Aviv) ជាផ្នែកមួយនៃការបង្អាក់មួយថ្ងៃក្នុងការតវ៉ាប្រឆាំងទៅនឹងការរុញច្បាប់ថ្មីនៃការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល។ នៅក្នុងការអានច្បាប់លើកដំបូងនៃអំណានចំនួន៣លើក កាលពីយប់ថ្ងៃចន្ទ សភាអ៊ីស្រាអែលក្នុងក្រុមចម្រុះ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីបេន ចាមីន ណេតានយ៉ាងហ៊ូ (Benjamin Netanyahu) ដែលគ្រប់គ្រងអសានៈ៦៤ក្នុងចំណោមអសានៈសរុប១២០ បានបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់ដែលកុបចោលស្តង់ដារតុល្យភាពអនុញ្ញាឲ្យតុលាការកំពូល មានសិទ្ធិទាត់ចោលសេចក្ដីសម្រេចរបស់រដ្ឋាភិបាល។ ចលនាតវ៉ាដែលប្រឆាំងនឹងកំណែទម្រង់តុលាការ បានកើតឡើងកាលពីយប់ថ្ងៃចន្ទ ហើយក្បួនតវ៉ានានាបានផ្ទុះឡើងទូទាំងប្រទេសកាលពីថ្ងៃអង្គារ ខណៈដែលមនុស្សប្រមូលផ្ដុំគ្នាបិទផ្លូវ រថយន្តមួយចំនួនតាំងពីព្រឹក និងបានប៉ាន់ប្រមាណថាមានក្រុមបាតុករប្រមាណ១៥.០០០នាក់ ដែលក្រោយមកបានហែក្បួនទៅកាន់អាកាសយានដ្ឋានបេន ហ្គូរីយិន( Ben Gurion )។ មានការតវ៉ាជាច្រើនទៀត បានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ នៅខាងក្រៅ គេហដ្ឋានប្រធានានាធិបតី ក្នុងទីក្រុងហ្សេរ៉ុយសាឡឹម និងនៅក្នុងតំបន់ជាច្រើនទៀតទូទាំងទីក្រុងតេល អាវីវ និងទីក្រុងផ្សេងទៀត។ កាលពីល្ងាចថ្ងៃដដែល មនុស្សជាង៦០នាក់ត្រូវបានចាប់ខ្លួន។ មនុស្ស២នាក់ ត្រូវបានរាយការណ៍ថា បានរងរបួសដោយសារប៉ះទង្គិចជាមួយនគរបាល បន្ទាប់ពីក្រុមបាតុករបាន បំពានរនាំងបាំងផ្លូវនៅកណ្ដាលផ្លូវសម្រាប់រថយន្ត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលមួយចំនួន នៅអតីតរាជធានី ក្រុងអង្គរធំ
06/04/2026 08:06 AM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ងថាការចរចាគ្មានមានវឌ្ឍនភាព តែលោក Trump ថាកិច្ចព្រមព្រៀងជិតដល់ហើយ
06/04/2026 08:06 AM
កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិកដើម្បីលើកកម្ពស់ភាពជាដៃគូ និងផលប្រយោជន៍រួម
06/04/2026 08:06 AM
អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក
06/04/2026 07:06 AM
ទេសរដ្ឋមន្ដ្រី គន់ គីម ជំរុញឲ្យរដ្ឋបាលខេត្តឧត្តរមានជ័យត្រូវពិនិត្យសំណើផ្តល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ
06/04/2026 07:06 AM
កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញ ផលិតផលសាច់គោ និងមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន
06/04/2026 07:06 AM
ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ
06/04/2026 06:06 AM
អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM