ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង

សន្តិសុខ និង សង្គម

ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បណ្ដាលឲ្យមានទឹកជំនន់ នៅភាគកណ្ដាលឈីលី

2023/06/27 10:40:10 am        93
ឈីលី៖ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានធ្វើឲ្យទឹកទន្លេនៃប្រទេសឈីលីឡើងខ្ពស់ រហូតបង្កទៅជាទឹកជំនន់បិទផ្លូវ និងបង្ខំឲ្យមានការជម្លៀសចេញនៅតំបន់ភាគកណ្តាលប្រទេស ដែលនេះជាអ្វីដែលត្រូវបានគេចាត់ទុកថា ជាការប្រឈមនឹងអាកាសធាតុដ៏អាក្រក់បំផុត ក្នុងរយៈពេលមួយទសវត្សរ៍។រូបភាព ដែលថតពីលើអាកាស បានបង្ហាញឲ្យឃើញពីភូមិ លំនៅឋាន និងដំណាំផ្សេងៗ នៅភាគកណ្តាលនៃប្រទេសឈីលី បានលិចបាត់ក្នុងទឹកជំនន់ ដោយអ្នកស្រុក និងលំនៅឋានជាច្រើនខ្នង ត្រូវជាប់នៅក្នុងផលវិបាកដែលបំផ្លាញខ្ទេចខ្ទី បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង។ដំណាក់ដំបូងនេះ មានការរាយការណ៍ថា មនុស្សពីរនាក់ បានស្លាប់ ក្នុងគ្រោះទឹកជំនន់នេះ ខណៈ ៣នាក់ទៀត បាត់ខ្លួន ហើយអ្នកស្រុកជាង ៤០០នាក់ បានបាត់បង់លំនៅឋានរបស់ពួកគេ។ ការបិទផ្លូវ និងទឹកជំនន់ដ៏ធំនេះ បានជំរុញឲ្យអាជ្ញាធរជួយសង្គ្រោះជនរងគ្រោះ ដោយប្រើឧទ្ធម្ភាគចក្រ និងទូកជាច្រើនគ្រឿង ហើយជាមួយគ្នានេះ រដ្ឋាភិបាលបានសម្រេចប្រកាសតំបន់គ្រោះមហន្តរាយពីតំបន់ Valparaiso ទៅតំបន់ BioBio។បម្រែបម្រួលអាកាសធាតុ ធ្វើឲ្យអាកាសធាតុមានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ ដោយភ្លៀងធ្លាក់ នៅប្រទេសឈីលីនេះ កើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីមានចំហេះព្រៃ ចំពេលមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលបានបំផ្លាញលំនៅឋានរាប់រយខ្នង និងបណ្តាលឲ្យមនុស្សរាប់សិបនាក់ បាត់បង់ជីវិត៕

មនុស្ស៣នាក់ស្លាប់ និងលំនៅឋានរាប់សិបខ្នងត្រូវបានបំផ្លាញបន្ទាប់ពីព្យុះបោកបក់នៅតំបន់Midwest សហរដ្ឋអាមេរិក

2023/06/27 10:32:41 am        84
អាមេរិក៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា ព្យុះកួចនិងព្យុះភ្លៀង បានបោកបក់នៅតំបន់Midwest និងភាគខាងត្បូងសហរដ្ឋអាមេរិក បានបណ្តាលឱ្យលំនៅឋានរាប់សិបខ្នងត្រូវបានបំផ្លាញ និងយ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់នៅក្នុងរដ្ឋ Indiana និង Arkansas ។អង្គភាពសេវាអាកាសធាតុជាតិបាននិយាយថា ខ្យល់កួចជាច្រើន និងខ្យល់ព្យុះខ្លាំង ត្រូវបានគេរាយការណ៍កាលពីថ្ងៃអាទិត្យនៅភាគកណ្តាលរដ្ឋ Indiana និងរដ្ឋ Arkansas ។មន្ត្រីសង្គ្រោះបន្ទាន់ មកពីតំបន់ Martin រដ្ឋ Indiana បានបញ្ជាក់ថា មានអ្នកស្លាប់ម្នាក់នៅក្នុងតំបន់នេះ។ នាយកគ្រប់គ្រងគ្រោះអាសន្ន លោក Cameron Wolf បាននិយាយថា ដៃគូដែលរងរបួសរបស់ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ពួកគេរស់នៅក្នុងលំនៅឋានសង់ពីឈើពីរជាន់ ដែលត្រូវបានបំផ្លាញដោយព្យុះ។ ការិយាល័យតម្រួតតំបន់ Lonoke បានបញ្ជាក់ថា មនុស្សពីរនាក់បានស្លាប់ បន្ទាប់ពីដើមឈើមួយដើមបានបាក់រលំលើលំនៅឋានមួយខ្នងក្នុងទីក្រុង Carlisle រដ្ឋ Arkansas ដោយសារតែខ្យល់ព្យុះខ្លាំងកាលពីថ្ងៃអាទិត្យ។ យោងតាមគេហទំព័រតាមដានការដាច់ចរន្តអគ្គិសនី PowerOutage.us បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃចន្ទ អតិថិជនប្រើប្រាស់អគ្គិសនីប្រហែល៥សែននាក់បានប្រឈមការដាច់ចរន្តអគ្គិសនីដោយសារតែអាកាសធាតុនៅតំបន់ Midwest និងនៅភាគខាងត្បូង សហរដ្ឋអាមេរិក៕

ឧតុនិយមឥណ្ឌាព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ពីខ្លាំងដល់កម្រិតធ្ងន់ធ្ងរ ក្នុងរដ្ឋចំនួន៨ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា

2023/06/27 10:29:37 am        95
ឥណ្ឌា៖ មន្ទីរឧតុនិយមឥណ្ឌា (IMD) កាលពីថ្ងៃចន្ទបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងទៅខ្លាំងក្លាបំផុត នៅក្នុងរដ្ឋមួយចំនួនរហូតដល់ថ្ងៃទី ៣០ ខែមិថុនា។ មន្ទីរអាកាសធាតុក៏បានចេញសេចក្ដីជូនដំណឹងផងដែរអំពីភ្លៀងធ្លាក់ខ្លាំងសម្រាប់ស្រុកមួយចំនួននៃរដ្ឋ រាជស្ថាន (Rajasthan) រដ្ឋ ម៉ាត់យ៉ាប្រទេស (Madhya Pradesh)រដ្ឋ ឆាទីសហ្គា(Chhattisgarh) រដ្ឋ ឧត្តារខណ្ឌ (Uttarakhand) រដ្ឋ ហិម៉ាឆាលប្រទេស(Himachal Pradesh)រដ្ឋអាសាំ (Assam) និងរដ្ឋ ម៉េហ្គាឡាយ៉ា ( Meghalaya) ។ នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ខ្លួន មន្ទីរអាកាសធាតុបាននិយាយថា ស្ថានភាពខ្យល់មូសុងសកម្មទំនងជាបន្តធ្លាក់លើភាគខាងកើត ភាគពាយ័ព្យ និងភាគខាងលិចប្រទេសឥណ្ឌាក្នុងរយៈពេល ៥ទៅ៥ ថ្ងៃបន្ទាប់។ មន្ទីរឧតុនិយមខាងលើនេះបាននិយាយថា សម្រាប់តំបន់ភាគឦសាន មន្ទីរឧតុនិយម បានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំង នៅរដ្ឋ អាសាំ រដ្ឋម៉េហ្គាឡាយ៉ា និង រដ្ឋ អារុណាចាល់ ប្រទេស (Arunachal Pradesh) នៅថ្ងៃទី២៩ និង៣០ ខែមិថុនា។ "ភ្លៀងធ្លាក់ខ្លាំងនៅដាច់តំបន់ស្រយាលក៏ទំនងជានៅលើផ្នែកខ្លះនៃប្រទេសឥណ្ឌាខាងកើតក្នុងអំឡុងពេលពីរថ្ងៃបន្ទាប់ និងលើភាគឦសាននៃប្រទេសឥណ្ឌាក្នុងអំឡុងពេល ៥ ថ្ងៃបន្ទាប់។  នៅភាគពាយព្យ រដ្ឋ រាជស្ថាន ត្រូវបានគេរំពឹងថានឹងមើលឃើញពីភ្លៀងធ្លាក់ខ្លាំង ដល់ខ្លាំងបំផុតនៅថ្ងៃទី ២៩ ខែមិថុនា និង ភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃទី ២៧ និង ២៨ ខែមិថុនា។ រដ្ឋ អុត្តារខណ្ឌ និង រដ្ឋ ហិម៉ាចាលប្រទេស ត្រូវបានគេរំពឹងថានឹងវាយប្រហារដោយ ភ្លៀងធ្លាក់ខ្លាំងដល់ខ្លាំងបំផុត រហូតដល់ថ្ងៃទី២៨ ខែមិថុនា។ ការិយាល័យអាកាសធាតុបានចេញសេចក្ដីជូនដំណឹង 'ពណ៌លឿងទុំ' សម្រាប់រដ្ឋឧត្តារខណ្ឌ ទាំងមូលសម្រាប់ថ្ងៃអង្គារនេះ និងការជូនដំណឹង 'ពណ៌លឿង' រហូតដល់ថ្ងៃទី ៣០ ខែមិថុនានេះ៕

មនុស្សម្នាក់ស្លាប់ និងជាច្រើននាក់ទៀត រងរបួស ក្នុងឧបទ្ទវហេតុធ្លាក់រថភ្លើងហោះលើអាកាស នៅស៊ុយអែត

2023/06/26 01:41:47 pm        112
ស៊ុយអែត៖ ទីភ្នាក់ងារសារព័ត៌មាន TT បានរាយការណ៍ ដោយដកស្រង់សម្តីអ្នកនាំពាក្យរបស់សួនកម្សាន្ត Grona Lund របស់ប្រទេសស៊ុយអែត ថា មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងឧបទ្ទវហេតុធ្លាក់រថភ្លើងហោះលើអាកាស នៅសួនកម្សាន្តក្នុងរដ្ឋធានីនៃប្រទេសនេះ កាលពីថ្ងៃអាទិត្យ (ទី២៥ មិថុនា)។ទូរទស្សន៍រដ្ឋ SVT ដោយដកស្រង់សម្ដីរបស់សាក្សីដែលឃើញផ្ទាល់ភ្នែក បានផ្សាយថា រថភ្លើងហោះ Jetline របស់សួនកម្សាន្តនេះ បានរត់ខុសផ្លូវមួយផ្នែក អំឡុងពេលជិះលេងនោះ។ គេឃើញថា រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ និងឧទ្ធម្ភាគចក្របានមកដល់ឧទ្យាន ហើយនគរបាលបានប្រាប់ថា កំពុងស៊ើបអង្កេត ចំពោះហេតុការណ៍នេះ។សួនកម្សាន្ត Grona Lund បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្យានដែលមានអាយុកាល ១៤០ឆ្នាំនេះ ត្រូវបានបិទជាបណ្ដោះអាសន្នសិន រហូតដល់មានការជូនដំណឹងបន្ថែម។ អ្នកនាំពាក្យមិនអាចទាក់ទងភ្លាមៗ ដើម្បីសុំការអត្ថាធិប្បាយបានទេ។តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន សួនកម្សាន្តបានឲ្យដឹងថា រថភ្លើងហោះ Jetline មានផ្លូវរត់ក្នុងល្បឿនរហូតដល់ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង និងកម្ពស់ ៣០ម៉ែត្រ ដោយមានអ្នកមកជិះលេងជាង ១លាននាក់ ក្នុងមួយឆ្នាំៗ៕

ព្យុះកួចដ៏ខ្លាំងក្លាបោកបក់កម្ទេចអគារជាច្រើនខ្នងនៅរដ្ឋ Indiana សហរដ្ឋអាមេរិក

2023/06/26 01:37:45 pm        111
  អាមេរិក៖ យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា ព្យុះកួចដ៏ខ្លាំងក្លា បានបោកបក់កម្ទេចអគារជាច្រើនខ្នងនៅរដ្ឋ Indiana សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យម្សិលមិញ ស្របពេលដែលព្យុះភ្លៀង បំផ្លិចបំផ្លាញស្រុកជាច្រើននៅតំបន់ភាគខាងត្បូងនៃទីក្រុង Indianapolis បណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និងមនុស្សម្នាក់ផ្សេងទៀត រងរបួស  រូបភាពវីដេអូឃ្លីបនៅលើបណ្តាញព័ត៌មានសង្គមថតបានរូបភាពដ៏គួររន្ធត់ ពេលដែលព្យុះកួច បោកបក់ឆ្លងកាត់ទីក្រុង Greenwoodស្ថិតក្នុងស្រុក Johnson ដោយកួចកម្ទេចកម្ទីឡើងលើអាកាស ។  លោក Duane E. Burgess គឺជាតម្រួតស្រុក Johnson បញ្ជាប់ពីការខូចខាតទ្រង់ទ្រាយធំនៅតំបន់ជិតខាង និងផ្ទះសម្បែងប្រជាពលរដ្ឋ ។ លោកបានអំពាវនាវដល់សាធារណជន ពុំត្រូវធ្វើដំណើរទៅកាន់តំបន់រងផលប៉ះពាល់នោះទេ ស្របពេលដែលការបិទផ្លូវជាច្រើនខ្សែ បានចូលជាធរមានរួចទៅហើយ ។  ពុំទាន់មានការវាយតម្លៃពេញលេញការខូចខាត និងគ្រោះថ្នាក់នៅឡើយទេនៅស្រុក Johnson ប៉ុន្តែក្រុមមន្រ្តីបានបញ្ជាក់ថា មនុស្សម្នាក់ បានស្លាប់ នៅស្រុក Martin ដោយសារព្យុះនេះ ខណៈដែលសេវាកម្មឧតុនិយមជាតិ បន្តឃ្លាំមើលព្យុះកួច នៅក្នុងរដ្ឋរហូតដល់ល្ងាចថ្ងៃអាទិត្យ ៕

ហុងឌុយរ៉ាស ដាក់បម្រាមគោចរ ក្រោយមនុស្ស២២នាក់ស្លាប់ក្នុងអំពើហិង្សានៅភាគខាងជើងប្រទេស

2023/06/26 10:16:07 am        160
ហុងឌុយរ៉ាស៖ រដ្ឋាភិបាលហុងឌុយរ៉ាស បានប្រកាសអនុវត្តន៍បម្រាមគោចរកាលពីថ្ងៃអាទិត្យ ក្នុងទីក្រុងចំនួន២នៅភាគខាងជើងប្រទេស បន្ទាប់ពីមនុស្ស២២នាក់ ត្រូវបានបាញ់សម្លាប់ទាំងពាក់កណ្ដាលអធ្រាត្រក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នាស្របពេលការផ្ទុះអំពើហិង្សាកាន់តែច្រើននៅក្នុងប្រទេសនេះ។ អ្នកនាំពាក្យនគរបាល លោក Edgardo Barahona បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមប្រដាប់អាវុធបានបើកការបាញ់ប្រហារកាលពីយប់ថ្ងៃអាទិត្យនៅក្នុងសាលកីឡាស្នូកឃ័រ ក្នុងភូមិមួយ នៅទីក្រុង Choloma ភាគខាងជើងប្រទេសនេះ ដោយបានសម្លាប់មនុស្ស១១នាក់ និង មនុស្ស៣នាក់ផ្សេងទៀត រងរបួស។  ប្រភពផ្លូវការមួយ ដែលពុំត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់សារព័ត៌មាន  បានប្រាប់សារព័ត៌មានReuters ថា មានមនុស្សយ៉ាងហោចណាស់១១នាក់ផ្សេងទៀត បានស្លាប់ កាលពីថ្ងៃសៅរ៍ ក្នុងការវាយប្រហារដាច់ដោយឡែកនៅទូទាំងភាគខាងជើងតំបន់ Valle de Sula រួមទាំងទីក្រុងឧស្សាហកម្ម San Pedro Sulay ផងដែរ។ លោកប្រធានាធិបតី Xiomara Castro បានប្រកាសតាមបណ្ដាញសង្គម Twitter អំពីការអនុវត្តិន៍បម្រាមគោចរ១៥ថ្ងៃ នៅក្នុងទីក្រុង Choloma ចន្លោះម៉ោង៩យប់ថល់៤ទៀបភ្លឺ ដែលបានចូលជាធរមានភ្លាមៗ និងនៅក្នុងតំបន់ San Pedro Sula នឹងចូលជាធរមាននៅថ្ងៃទី៤ខែកក្កដា។  គួររម្លឹកថា ការវាយប្រហារកាលពីចុងសប្ដាហ៍នេះ បានកើតមានឡើងក្រោយឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរបំផុត កាលពីដើមសប្ដាហ៍មុន នៅពន្ធនាគារសម្រាប់ដាក់អ្នកទោសជាស្ត្រី ជិតទីក្រុង តេហ្គូស៊ីហ្គាល់ប៉ា ដែលបានសម្លាប់មនុស្ស៤៦នាក់ ស្របពេលមានសេចក្ដីរាយការណ៍ពីការផ្ទុះទំនាស់រវាងក្រុមសមាជិកជនអន្ធពាល ក្នុងពន្ធនាគារនោះ៕

ឆ្មាំល្បាតឆ្នេរអាមេរិក កំពុងស៊ើបអង្កេតពីមូលហេតុនៃការផ្ទុះនាវាមុជទឹកទីតាន

2023/06/26 09:59:03 am        157
អាមេរិក៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ឆ្មាំល្បាតឆ្នេររបស់សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះនាវាមុជទឹកទេសចរណ៍នៅបាតសមុទ្រ ដែលបានបណ្តាលឲ្យមនុស្សទាំង ៥ នាក់ស្លាប់នៅលើយាននោះខណៈកំពុងមុជក្នុងជម្រៅទឹកទៅកាន់បំណែកនាវាទីតានិកមានអាយុកាលមួយសតវត្សរ៍។ ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីគណៈកម្មការសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសកាណាដាបាននិយាយថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតដោយខ្លួនឯងចំពោះការផ្ទុះនាវាទីតាន ដែលបានចោទជាសំណួរអំពីលក្ខណៈពុំមាននិយតកម្មនៃបេសកកម្មបែបនេះ។លោកកាពីទែន Jason Neubauer ប្រធានផ្នែកស៊ើបអង្កេតរបស់ឆ្មាំល្បាតឆ្នេរបាននិយាយថា ឆ្មាំល្បាតឆ្នេរបានបើកនូវអ្វីដែលខ្លួនហៅថាការស៊ើបអង្កេតរបស់គណៈកម្មការដែនសមុទ្រកាលពីថ្ងៃសុក្រ ។ លោក Neubauer និយាយថា ឆ្មាំល្បាតឆ្នេរកំពុងធ្វើការជាមួយទីភ្នាក់ងារ FBI ដើម្បីប្រមូលយកភស្តុតាង រួមទាំងប្រតិបត្តិការជួយនៅទីតាំងកម្ទេចកម្ទីនៅបាតសមុទ្រមានចម្ងាយប្រហែល៤៨៨ ម៉ែត្រ ពីក្បាលនៃបំណែកនាវាទីតានិក និងមានជម្រៅប្រហែល៤ គីឡូម៉ែត្រនៅក្រោមផ្ទៃទឹក។ លោក Neubauer បាននិយាយថា ការរកឃើញនេះនឹងត្រូវបានរួមចំណែកជាមួយអង្គការដែនសមុទ្រអន្តរជាតិ និងក្រុមផ្សេងទៀត ដើម្បីជួយធ្វើឲ្យប្រសើរឡើងក្របខ័ណ្ឌសុវត្ថិភាពសម្រាប់ប្រតិបត្តិការនាវាមុជទឹកនៅទូទាំងពិភពលោក៕

បើកបរថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូត បុកក្បាលថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង

2023/06/26 09:50:32 am        371
ភ្នំពេញ៖ រថយន្តសេរីគ្រឿង បើកបរដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាត។ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ០៩និង២០ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ចំណុចមុខសកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបានឃើញបុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក Volkswagen Caravelle ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-7088 បានធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ​ក្នុងល្បឿនយ៉ាងលឿន ខណៈពេល​ដែលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូត ជ្រុលទៅបុកក្បាលថ្មពុះចែក​ទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្ត ខ្ទេចមួយកំណាត់ខាងមុន​ទាំងស្រុងតែម្ដង។ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច ជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក​នៃ​ស្នងការ​នគរបាលរាជ​ធានីភ្នំពេញ ចុះមកពីទីតាំងកើតហេតុ ធ្វើការវាស់វែងយករថយន្តបង្ក​ទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ អត្ថបទ៖ កុម្ភៈ

ក្រុមគ្រួសារជនរងគ្រោះនៃនាវាមុជទឹក Titan អរគុណដល់កិច្ចប្រឹងប្រែងស្វែងរកទូទាំងពិភពលោក

2023/06/23 12:33:55 pm        252
ក្រុមគ្រួសារនៃអ្នកដំណើរដែលបាត់ខ្លួន ក្នុងដំណើរទេសចេណ៍ទៅកាន់កន្លែងបំណែកនៃកប៉ាល់ទីតានិក (Titanic) នៅក្នុងនាវាមុជទឹកក្នុងសមុទ្រទឹកជ្រៅ បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) បន្ទាប់ពីមានព័ត៌មានពី «ការផ្ទុះដ៏មហន្តរាយ» ដែលបានបំផ្លាញនាវានេះ។ឆ្មាំល្បាតឆ្នេរឧត្តមនាវីទោ លោក John Mauger បានប្រាប់អ្នកយកព័ត៌មានថា យានមុជទឹកគ្រឿងយន្តមួយគ្រឿង ដែលដាក់ពង្រាយពីនាវារបស់ប្រទេសកាណាដា បានរកឃើញកន្លែងមានបំណែករបស់នាវាមុជទឹក Titan កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) នៅបាតសមុទ្រជម្រៅប្រហែល ១.៦០០ហ្វីត (៤៨៨ម៉ែត្រ) ពីក្បាលកប៉ាល់ទីតានិក (Titanic) ដោយមានចម្ងាយ ពីរម៉ាយល៍កន្លះ (៤គីឡូម៉ែត្រ) ក្រោមផ្ទៃទឹក នៅជ្រុងដាច់ស្រយាលមួយនៃមហាសមុទ្រអាត្លង់ទិកខាងជើង។មនុស្ស ៥នាក់ នៅក្នុងនាវានោះ រួមមានមហាសេដ្ឋី និងជាអ្នករុករកជនជាតិអង់គ្លេស លោក Hamish Harding វ័យ ៥៨ឆ្នាំ មហាសេដ្ឋីជំនួញដើមកំណើតប៉ាគីស្ថានលោក Shahzada Dawood វ័យ ៤៨ឆ្នាំ និងកូនប្រុសអាយុ ១៩ឆ្នាំរបស់លោក Suleman ដែលមានសញ្ជាតិអង់គ្លេសដូចគ្នា អ្នកជំនាញផ្នែកមហាសមុទ្រជនជាតិបារាំង និងជាអ្នកជំនាញពាក់ព័ន្ធនឹងកប៉ាល់ទីតានិក លោក Paul-Henri Nargeolet វ័យ ៧៧ឆ្នាំ ដែលបានទៅទស្សនាកន្លែងនេះជាច្រើនដង ហើយនិងនាវិករបស់នាវានេះលោក Stockton Rush ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិជនជាតិអាមេរិករបស់ក្រុមហ៊ុន OceanGate។បន្ទាប់ពីមានកិច្ចប្រឹងប្រែងរហូតដល់ដឹងពីស្ថានភាពរបស់នាវាមុជទឹកនេះ ក្រុមគ្រួសាររបស់លោក Harding និងលោក Dawoods បានបង្ហោះសារអរគុណដល់ក្រុមអ្នកជួយសង្គ្រោះអន្តរជាតិទាំងអស់ សម្រាប់ការលះបង់ទាំងកម្លាំងកាយចិត្ត បើទោះជាលទ្ធផលដែលទទួលបាន គឺត្រឹមតែធ្វើឲ្យសោកសៅក្ដី៕

បញ្ជូនបុរសម្នាក់ទៅតុលាការករណីបើករថយន្តល្មើសភ្លើងសញ្ញាចរាចរណ៍

2023/06/23 12:32:25 pm        226
ភ្នំពេញ៖ បុរសម្នាក់ដែលជាម្ចាស់រថយន្តបើកល្មើសភ្លើងសញ្ញាចរាចរណ៍ ត្រូវបានកម្លាំង នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់ នាព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៣។សូមបញ្ជាក់ថា ករណីបើករថយន្តល្មើសភ្លើងសញ្ញាចរាចរណ៍ កើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្តុបស្ពានអាកាសផ្សារដីហុយ រាជធានីភ្នំពេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM