នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ៖ កម្លាំងសមត្ថកិច្ចបានត្រៀមរួចជាស្រេចសម្រាប់ការការពារប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១និងកិច្ចប្រជុំពាក់ព័ន្ធ

2022/11/07 10:58:08 am        390
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចប្រមាណជាងមួយម៉ឺននាក់មកពី ១៤ ស្ថាប័នពាក់ព័ន្ធ រួមទាំងរថយន្តការពារ គ្រាប់និងមានទាំងការពារផ្លូវអាកាស ផ្លូវទឹក បានត្រៀមរួចរាល់អស់ហើយសម្រាប់ការការពារប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលដែលនឹងអញ្ជើញមក ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

បង្ក្រាបសង្វៀនជល់មាន់មួយកន្លែង នៅសង្កាង់ស្ទឹងមានជ័យ៣ ឃាត់ខ្លួនមនុស្ស០៣នាក់

2022/11/04 02:17:15 pm        56
ភ្នំពេញ ៖ សង្វៀនជល់មួយ និងល្បែងអាប៉ោងមួយកន្លែង ត្រូវបានកម្លាំង​គណៈបញ្ជាការ​ឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកសេង គន្ធ អភិបាលរងខណ្ឌ បើកការបង្ក្រាប កាលពីវេលាព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ក្នុងការបង្ក្រាប កម្លាំងចម្រុះបានដកហូតវត្ថុតាងមួយចំនួន រួមទាំងមាន់ជល់ជាច្រើនក្បាល និង​បានឃាត់ខ្លួន មនុស្សចំនួន០៣នាក់ ( ស្រីម្នាក់ ) បញ្ចូន​ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរនាំបន្តនីតិវិធី ៕

កម្លាំងអាវុធហត្ថ បំបែកសំណុំរឿងចាប់ជំរិតជនជាតិចិនដូចគ្នាយកលុយជិត២០ម៉ឺនដុល្លារ

2022/11/03 04:40:31 pm        336
ព្រះសីហនុ៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុ បានឱ្យដឹងថា ​សំណុំរឿងចាប់ជំរិតជនជាតិចិនដូចគ្នាយកលុយ ​១៧ម៉ឺនដុល្លារ នៅចំណុច​ក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា​ ស្ថិតនៅក្នុងភូមិ៥ ​សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថខេត្តព្រះសីហនុស្រាវជ្រាវបំបែកបានដោយជោគជ័យ ដកហូតលុយ​មកវិញបាន ១០ម៉ឺនដុល្លារ និងបានចាប់ខ្លួនជនល្មើស ០៣នាក់ បញ្ជូនទៅតុលាការ។ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានឱ្យដឹងថា ការិយាល័យជំនាញព្រហ្មទណ្ឌ អ-ហ ខេត្ត បានទទួលពាក្យបណ្តឹងពីឈ្មោះ JIANG QIAO ភេទស្រី អាយុ ២៦ឆ្នាំ ​ជនជាតិចិន ស្តីពីការ​បាត់ប្តី​របស់ខ្លួន ឈ្មោះ NAN X ING ភេទប្រុស ជនជាតិចិន ​កាលពីយប់ថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០២២ នៅចំណុចទីតាំងក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា ​ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ។ ក្រោយពីទទួលពាក្យបណ្តឹង ​ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ​នៃអយ្យាការអមសាលាដំបូងខត្តព្រះសីហនុ ​កម្លាំងការិយាល័យជំនាញ បាន​បើកការស្រាវជ្រាវ ​ចុះទៅដល់ទីតាំងខាងលើ ​បានឃាត់ខ្លួនជនសង្ស័យចំនួន ​០២នាក់ គឹ១.ឈ្មោះ Liang Jing ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិចិន (ជាប្រពន្ធមេក្លោង) និង២.ឈ្មោះ Wang Xudong ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិចិន (មេការទីតាំងខាងលើ) ​កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២៕

បញ្ជូនខ្លួនយុវជន៧នាក់ ដែលធ្វើសកម្មភាពកាប់ប្លន់ពេលរាត្រី ទៅសាលាដំបូងរាជធានីភ្នំពេញ

2022/11/01 01:29:34 pm        104
ភ្នំពេញ៖ សមត្ថកិច្ចបញ្ជូនខ្លួនយុវជន៧នាក់ ដែលធ្វើសកម្មភាពកាប់ប្លន់ពេលរាត្រី ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។របាយការណ៍របស់នគរបាល បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០០ និង០០ នាទីរំលងអាធ្រាត្រ នគរបាលបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៧នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ព្រួតគ្នាយកដាវ និងកាំបិតប៉័ងតោកាប់ជនរងគ្រោះឲ្យរងរបួសក្បាលដេរចំនួន ០៨ថ្នេរ ប្លន់យកម៉ូតូម៉ាកហុងសេ១២៥ ) ។ក្រុមជនសង្ស័យ បានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៤ និង៣០នាទីទៀបភ្លឺ នៅចំណុចមុខឃ្លាំងលក់ភេសជ្ជៈគ្រប់មុខ តាមបណ្តោយ​ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។នគរបាល បានឲ្យដឹងថា ពេលឃាត់ខ្លួនបាន នគរបាលបានដកហូតវត្ថុតាងធ្វើសកម្មភាពមួយចំនួន និងយកម៉ូតូរបស់ជនរងគ្រោះប្រគល់មកជូនជនរងគ្រោះវិញផងដែរ។ជនសង្ស័យទាំង៧នាក់ដែលនគរបាលឃាត់ខ្លួនមាន១- ឈ្មោះ សួន មុន្នីវឌ្ឍនា ២- ឈ្មោះ ជា បូណាធីស័ក្ក ៣- ឈ្មោះ សុខ សុភី ៤- ឈ្មោះ សែត រ៉ាវី ៥-ឈ្មោះ រ៉េត ការិទ្ធ ៦- ឈ្មោះ ញាន សុថាន ៧-ឈ្មោះ ភូ សុខហេង ៕

ម្ចាស់​រថយន្ត​បើក​រេ​ចុះ​រេ​ឡើង​នៅ​ផ្លូវ​ល្បឿន​លឿន​ត្រូវ​កោះហៅ​មក​ផាក​ពិន័យ ដក​ពិន្ទុ

2022/10/31 10:46:34 am        883
​ភ្នំពេញ​៖ កងកម្លាំង​សមត្ថកិច្ចនៃ​ក្រុម​ប្រតិបត្តិការ​នគរ​បាល​ចរាចរណ៍ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​បាន​ឱ្យ​ដឹង​ថា ករណី​ម្ចាស់​រថយន្ត​ម៉ាក Toyota Prius ដែល​បាន​បើកបរ​ប្ដូរ​គន្លង​ទៅ​មក រេ​ចុះ​រេ​ឡើង​ពេញ​ផ្លូវ (​កៀរ​) កាល​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ និង​កោះហៅ​មក​ធ្វើការ​ផាក​ពិន័យ ដក​ពិន្ទុ​ពី​ប័ណ្ណ​បើកបរ អប់រំ​ណែនាំ និង​ចុះ​កិច្ចសន្យា​រួចរាល់​ហើយ។ ​​យោង​តាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២២​ នេះ​បាន​ឲ្យ​ដឹង​ថា បុរស​ជា​អ្នកបើកបរ​ផ្ទុយ​ពី​សេចក្តី​ណែនាំ និង​ច្បាប់​ចរាចរណ៍​រូប​នោះ​ត្រូវ​បាន​ផាក​ពិន័យ និង​ដក​ពិន្ទុ​ពី​ប័ណ្ណ​បើកបរ​ចំនួន ៤​ពិន្ទុ​លើ​ ២​ករណី រួមមានទី​១. បើកបរ​ប្តូរ​គន្លង​ទៅមក រេ​ចុះ​រេ​ឡើង​ពេញ​ផ្លូវ និង​ទី​២. ប័ណ្ណ​បើកបរ​ផុត​សុពលភាព។​ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ធ្វើការ​ក្រើន​រម្លឹក​ជាថ្មី​ម្តង​ទៀត ចំពោះ​អ្នកបើកបរ​យានយន្ត​គ្រប់រូប មិន​ថា​លើ​ផ្លូវ​ល្បឿន​លឿន ឬ​ផ្លូវ​ប្រភេទ​ណា​ឡើយត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​គោលការណ៍​សុវត្ថិភាព​ក្នុង​ការ​បើកបរឱ្យ​បាន​ម៉ឺងម៉ាត់​ជាទីបំផុត ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍ និង​ទទួល​បាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ​ទាំងអស់​គ្នា៕

ឆេះរោងចក្រកាត់ដេរ ស៊ីនវៃជា ឯក ផ្អើលសមត្ថកិច្ចចេញអន្តរាគមន៍ភ្លាមៗ

2022/10/30 01:13:48 pm        501
ភ្នំពេញ ៖ សមត្ថកិច្ចអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តពន្លត់ជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍គ្រោះអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរ យីហោ ស៊ីនវៃជា ឯក ។ ហេតុការកើតឡើង កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធនីភ្នំពេញ ។ ករណីគ្រោះអគ្គីភ័យនេះ បានរលត់ទៅវិញទាំងស្រុង ត្រឹមតែរយះពេលមិនដល់កន្លះម៉ោងនោះទេ ដោយសារសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន សហជាមួយមន្ត្រីជំនាញការិយាល័យរថយន្ត បង្ការ សង្គ្រោះ និង ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គីភ័យតាមបណ្តាគោលដៅសំខាន់ៗ ជាច្រើនគ្រឿង ក្នុងការជួយអន្តរាគមន៍សង្គ្រោះ និង ពន្លត់អគ្គីភ័យនេះទាន់ពេលវេលា ។ ជុំវិញបញ្ហាគ្រោះអគ្គីភ័យនេះសមត្ថកិច្ចជំនាញការិយាល័យរថយន្ត បង្ការ សង្គ្រោះ និង ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កំពុងស្រាវជ្រាវរកមូលហេតុ៕តារាវុទ្ធី

បញ្ជូនជនសង្ស័យ ៣នាក់ ទៅតុលាការករណីដឹកជញ្ជូនជួញដូរគ្រឿងញៀនឆ្លងដែនថ្នាំញៀន ១៦០គីឡូក្រាម

2022/10/30 11:12:20 am        415
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ វត្ថុតាងគ្រឿងញៀន ១៦០គីឡូក្រាម។សូមជម្រាបជូនថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង១៥នាទី កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវ មកកម្ពុជានៅចំណុច ផ្លូវលេខ៥៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ ៣នាក់។ជនសង្ស័យទាំង ០៣នាក់ ១-ឈ្មោះ ង្វៀន ជុងហឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ វៀតណាម។ ២-ឈ្មោះ ប៊ុន ស៊ូកែវអាពុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ឡាវ។ ៣-ឈ្មោះ លឹម កុយ ភេទប្រុសអាយុ៥៤ឆ្នាំ ជនជាតិ ខ្មែរ។ វត្ថុតាងចាប់យក -មេតំហ្វេតាមីន (ICE) ១៦០ដុំ ទម្ងន់ប្រមាណ ១៦០គីឡូក្រាម៕ អត្ថបទ៖ តារាវុទ្ធី

អគ្គិភ័យឆាបឆេះតូបអាជីវករលក់ដូរក្នុងផ្សារដើមអំពិលអស់ចំនួន ១២តូប ទាំងស្រុង

2022/10/28 07:47:11 pm        293
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះតូបលក់ដូររបស់អាជីវករលក់ សំលៀកបំពាក់ សាច់ជ្រូក សាច់គោ មាន់ បន្លែ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន រួចរាយការណ៍ទៅអាជ្ញាធរបានចេញរថយន្តជាច្រើនគ្រឿងជួយបាញ់ពន្លត់អន្តរាគមន៍ភ្លាមៗ តែយ៉ាងណាអគ្គិភ័យបានឆាបឆេះតូបអស់ចំនួន១២តូបរងការខូចខាតទាំងស្រុង តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ០៥ ល្ងាចថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០២២ ស្ថិតនៅចំណុចផ្សារដើមអំពិល( ផ្សារលើលូ) ជាប់របងសាលារៀនទួលហ្វាតាមិនដោយផ្លូវលេខ៣១០ កែងនឹងផ្លូវ១៦៣ មូលដ្ឋានសង្កាត់ទួនស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីអាជីវករលក់ដូរក្នុងផ្សារបានឲ្យដឹងថានៅមុនពេលកើតហេតុគឺបានលឺ សំឡេងផ្ទុះចេញពីតូបមួយមានឃើញផ្សែងហុយចេញនិងអណ្ដាតភ្លើង អាជីវករក៏ដូចជាប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន អណ្ដាតភ្លើងរាលដាលឆាប់ឆេះលឿន រួចបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានបានទំនាក់ទំនងទៅកម្លាំងជំនាញការិយាល័យបង្ការ ពន្លត់ និងសង្គ្រោះ បានចេញរថយន្តអគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់។ លោកវរៈសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់និងសង្គ្រោះនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាក្រោយទទួលបានព័ត៌មានកម្លាំងនៃការិយាល័យបានចេញរថយន្តចំនួន១២គ្រឿងមកដល់ទីតាំងនិងប្រើប្រាស់ទឹកបាញ់ពន្លត់ចំនួន ៧រថយន្តទើបជួយអន្តរាគមន៍បាញ់ពន្លត់បានរលត់ជាស្ថាពរ រួមមានការិយាល័យបង្ការពន្លត់និងសង្គ្រោះនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៩គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៥ឡាន រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន និងរថយន្តក្រុមហ៊ុនអូឡាំព្យាចំនួន២គ្រឿងប្រើប្រាស់ទឹកអស់១ឡាន។ក្នុងនោះដែរទំហំនៃការខូចខាតរួមមានតូបចំនួន ១២តូប ដែលមានទំហំ ២ ម៉ែត្រគុណនឹង ៣ ម៉ែត្រ ប្រភេទឈើប្រក់សង្ក័សី ដែលជាតូបរបស់អាជីវករលក់ដូរបន្លែត្រីសាច់។ ចំពោះមូលហេតុនៃការឆាបឆេះនេះកម្លាំងសមត្ថកិច្ចជំនាញបានសន្និដ្ឋានជំហានដំបូងថាអាចបណ្ដាមកពីឆ្លងចរន្តអគ្គិសនី៕ អត្ថបទ៖ កុម្ភៈ

អាវុធហត្ថបញ្ជូនខ្លួនជនត្រូវចោទឈ្មោះ សោម សំសក្តិ មកសាលាដំបូងខេត្តកំពង់ចាមហើយ

2022/10/27 03:42:54 pm        320
កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងកងអាវុធហត្ថខេត្តកំពង់ចាម បាន​បញ្ជូនខ្លួនជនត្រូវចោទឈ្មោះ សោម សំសក្ដិ ​មកសាលាដំបូងខេត្តកំពង់ចាម ដើម្បីបន្តនិតិវិធីច្បាប់ ។សូមបញ្ជាក់ថា ទីបំផុតជនជាប់ចោទឈ្មោះ សោម សំសក្តិ មានតួនាទីជានាយកទីចាត់​ការហិរញ្ញវត្ថុ​សាលា​ខេត្តសៀមរាប ដែលជាជនដៃដល់ក្នុងសំណុំរឿង ជេរប្រមាថ​​ជាសាធារណៈ ប្រើអំពើហិង្សា​ដោយ​ចេតនា និងប៉ុនប៉ងមនុស្សឃាត ត្រូវកម្លាំង​កងរាជ​អាវុធហត្ថខេត្តកំពង់ចាម ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ ​ធ្វើការឃាត់ខ្លួន ​នៅម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី២៦ខែតុលាឆ្នាំ ២០២២ ​នៅទីក្រុងភ្នំពេញ​ គ្រាដែលជន​នេះកំពុងរត់ គេចខ្លួនចេញ​ពី​ខេត្តសៀមរាប​ ទៅ​សម្ងំនៅទីនោះ។ទោះបីយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតអំពីនីតិវិធីបន្តនោះទេ ​ប៉ុន្តែសមត្ថកិច្ចក្នុង ហេតុការណ៍បានបង្ហើបឱ្យដឹងថា ជ​នជាប់ចោទឈ្មោះ សោម សំសក្តិ ​នឹងត្រូវ​បញ្ជូន​ទៅ​បន្ត​នីតិវិធី នៅ​ឯ​ខេត្តកំពង់ចាម៕

សមត្ថកិច្ចឃាត់ខ្លួនជនត្រូវចោទឈ្មោះ ម៉ៅ អ៊ូច តាមដីកាបង្គាប់របស់សាលាដំបូងខេត្តកោះកុង

2022/10/27 02:43:15 pm        188
ភ្នំពេញ៖ កម្លាំងនគរបាលនៃស្នងការនគរបាលខេត្តកោះកុង សហការជាមួយកម្លាំងនគរបាល​នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនត្រូវចោទម្នាក់ឈ្មោះ ម៉ៅ អ៊ូច ឫ ម៉ៅ អ៊ុច តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុង ។ការឃាត់ខ្លួននេះ ធ្វើឡើង​នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោយពីជនត្រូវចោទព្យាយាមរត់គេចខ្លួនអស់មួយរយៈ ។ បច្ចុប្បន្ន​ជនត្រូវចោទ​រូបនេះ ​ត្រូវបានកម្លាំនជំនាញ នាំខ្លួនទៅកាន់ខេត្តកោះកុង ដើម្បីបន្តនិតិវិធីច្បាប់ ។បើយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុង បានឲ្យដឹងថា ជនត្រូវ​ចោទឈ្មោះ ម៉ៅ អ៊ូច អតីតមេបញ្ជាការរងវរៈ៣០៣ នៅស្រុកមណ្ឌលសីមា ត្រូវបាន​តំណាង​អយ្យការអមសាលាដំបូងខេត្តកោះកុង ​ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស ពាក់ព័ន្ធយកឈ្មោះលោកជំទាវ ហ៊ុន ស៊ីណាត ​ទៅប្រើប្រាស់ប្រឌិត​ឡើង​ក្នុង​ចេតនា​ទុច្ចរិត ដើម្បី​ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ​និង​ឆ្លៀតឱកាសទាញយកផលប្រយោជន៍ពី​ប្រជាពលរដ្ឋ ដើម្បីបម្រើ​ប្រយោជន៍​ឱ្យបក្សពួកខ្លួន​តែប៉ុណ្ណោះ។សូមរំលឹកថា កាលពីថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២១លោកជំទាវ ហ៊ុន ស៊ីណាត ​តាមរយៈមេធាវី លោកជំទាវ បានចេញ​លិខិត​បដិសេធ​ជូន​ចំពោះ​សាធារណជន​ និងប្រជាពលរដ្ឋក្នុងខេត្តកោះកុង ដែល​មាន​ជនខិលខូចឈ្មោះ ​គឹម ​វ៉ាន់ធឿន និងបក្សពួកបានយក​ឈ្មោះ​លោកស្រី​ទៅប្រើប្រាស់​ដើម្បី​ជា​ផលប្រយោជន៍របស់ខ្លួន និងបក្សពួក។ លោកជំទាវ ហ៊ុន ស៊ី ណាត បានថ្លែងឲ្យដឹងថា «កាលពីថ្ងៃទី២៥ ​ខែឧសភា ឆ្នាំ២០២១ មានជន​ខិលខូច​ឈ្មោះ គឹម វ៉ាន់ធឿន ​និងបក្សពួក បានធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មាន​ដល់ប្រជាពលរដ្ឋថា ខ្លួនបាន​ប្រមូលឯកសារ ​សៀវភៅគ្រួសារ​ អត្តសញ្ញាណប័ណ្ណ​ ឈ្មោះប្រជាពលរដ្ឋ​បានចំនួន ២៥០គ្រួសារហើយ ​ក្នុងនោះ​មានឃុំអណ្ដូងទឹក ភូមិជីត្រេះចំនួន១៣០គ្រួសារ​ មកពីឃុំខលើ ស្រុកស្រែ​អំបិល​ ២០គ្រួសារ ​និងមកពីក្រុងខេមរភូមិន្ទ ២០គ្រួសារ ថា​គាត់ប្រមូល​ឯកសារ​យកទៅ​ឲ្យ​ឈ្មោះ ម៉ៅ អ៊ូច ភេទប្រុស ៣០៣ វរៈព្រំដែនគោក ​យកទៅជូនដល់លោកជំទាវ ​ហ៊ុន ស៊ីណាត ដើម្បីស្នើសុំគាត់កាត់ឆ្វៀលជូនប្រជាពលរដ្ឋ»។លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ជាក់ច្បាស់ៗថា «ពាក់ព័ន្ធនឹងខ្លឹមសារខាងលើ យើងខ្ញុំសូម​បញ្ជាក់ជូនថា ​រាល់សកម្មភាព និងខ្លឹមសារដែលធ្វើឡើងដោយឈ្មោះ​ គឹម វ៉ាន់ធឿន​ និងបក្សពួក ពុំមាន​ពាក់ព័ន្ធនិងលោកជំទាវ ហ៊ុន ស៊ីណាត​ គឺ​ជននេះ​និងបក្សពួកប្រឌិតឡើង​ក្នុងចេតនា​ទុច្ចរិត ដើម្បីធ្វើអោយ​ប្រជាពលរដ្ឋមានការយល់ច្រឡំ និងឆ្លៀតឱកាស​ទាញយកផលប្រយោជន៍​ពី​ប្រជាពលរដ្ឋ ​ដើម្បីបម្រើប្រយោជន៍​ឲ្យបក្សពួកខ្លួនតែប៉ុណ្ណោះ»។លោកជំទាវ ហ៊ុន ស៊ីណាត​ បានបញ្ជាក់ឲ្យដឹងបន្ថែមថា «លោកស្រីពុំដែលធ្លាប់ស្គាល់ ឬមាន​ទំនាក់ទំនង​អ្វីជាមួយបុគ្គលខាងលើនោះទេ»។លោកវរៈសេនីយ៍ឯក សុខ ផន អធិការនគរបាលស្រុកបូទុមសាគរ បានបង្ហាញលម្អិតថា ​ឈ្មោះ គឹម វ៉ាន់ធឿន ​បានឆ្លើយសារភាព ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ថា ខ្លួនពិតជាបានប្រមូល​ឯកសារ​ពីប្រជាពលរដ្ឋចំនួន ២៧០គ្រួសារមែនហើយ​ ក្នុងនោះ​មាន​ឃុំអណ្តូងទឹក ភូមិជីត្រេះចំនួន ១៣០គ្រួសារ​។ មកពីឃុំជីខលើ ស្រុកស្រែអំបិលចំនួន ២០គ្រួសារ និងមកពីក្រុងខេមរភូមិន្ទ ២០គ្រួសារ។លោក អធិការបន្ថែមថា ជនសង្ស័យឈ្មោះ គឹម វ៉ាន់ធឿន ​នេះអះអាងថា រូបគេប្រមូល​ឯកសារ​ឱ្យទៅឈ្មោះ ម៉ៅ អ៊ូច ​មេបញ្ជាការរងវរៈ៣០៣​ យកទៅជូនដល់លោកស្រី ​ហ៊ុន​ ស៊ីណាត ដើម្បី​ស្នើសុំគាត់កាត់ឆ្វៀល​ជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គន់ គីម៖ ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី នឹងខិតខំសាងសង់ផ្ទះជូនអតីតយុទ្ធជនជាង២ពាន់គ្រួសារនៅទូទាំងប្រទេស
06/21/2025 06:06 PM
ឯកឧត្តម ប៉ែន បូណា៖ «នេះជាពេលវេលាដែលខ្មែរគ្រប់គ្នាជួយចូកជួយចែវ កុំយកជើងរាទឹក»
06/21/2025 05:06 PM
ឥណ្ឌាប្រាប់ថា ខ្លួននឹងមិនស្តារសន្ធិសញ្ញាទឹក Indus ជាមួយប៉ាគីស្ថានទេ
06/21/2025 05:06 PM
អាមេរិកនឹងយកនាវាផ្ទុកយន្តហោះទី៣ ទៅកៀកនឹងតំបន់មានជម្លោះ នៅមជ្ឈិមបូព៌ា
06/21/2025 05:06 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយមីយ៉ាន់ម៉ា ខណៈមើលឃើញប្រេង និងឧស្ម័ន នៅសមុទ្រ
06/21/2025 05:06 PM
លោកជំទាវ ភឿង សកុណា៖ នៅលើទឹកដីពិសិដ្ឋនេះ មានតំណក់ញើស និងឈាម​របស់​បុព្វបុរស​ខ្មែរ​​ដែល​យើងត្រូវចាំបាច់ការពារ
06/21/2025 04:06 PM
ក្រសួងសុខាភិបាល៖ បុរសអាយុ៥២ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី H5N1
06/21/2025 04:06 PM
ភាពតានតឹង នៅមជ្ឈិមបូព៌ា ធ្វើឲ្យវិនិយោគិនប្រុងប្រយ័ត្ន ដោយពិចារណាពីសេណារីយ៉ូអាក្រក់បំផុត
06/21/2025 04:06 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យោធាបានសម្លាប់ប្រមុខអង្គភាពប៉ាឡេស្ទីន ក្នុងក្រុមប្រដាប់អាវុធបរទេសរបស់ IRGC
06/21/2025 04:06 PM
គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាំយកអំណោយ និង​សាកសួរ​សុខទុក្ខ​កងទ័ព​នៅ​ទិស​យោធភូមិភាគទី៤
06/21/2025 03:06 PM