នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

បច្ចុប្បន្នភាព ករណីរកឃើញជនរងគ្រោះ លិចទូកដចម្លងនៅស្រុកលើកដែក ខេត្តកណ្តាល

2022/10/14 10:29:28 am        312
ភ្នំពេញ៖ របាយការណ៍ស្នងការនគរបាលខេត្តកណ្តាលប្រកាសថា គិតមកត្រឹមព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ស្តីពីការស្រាវជ្រាវរុករកជួយសង្គ្រោះជនរងគ្រោះដែលបាត់ខ្លួនក្នុងហេតុការណ៍ (លិចទូកដទទឹង) សរុប​ចំនួន​១៥នាក់​ ស្រី​៤នាក់​បានរកឃើញសពជនរងគ្រោះចំនួន ០២នាក់​ បន្ថែមទៀត មានដូចខាងក្រោម÷១-ឈ្មោះ ឧត្ដម​ មុន្នី​ ភេទប្រុសអាយុ ១៣ឆ្នាំ មុខរបរសិស្ស ២-ឈ្មោះ សុន​ សុផាត​ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស របាយការណ៍បន្តថា ​ការរកឃើញសរុបចំនួន ១២នាក់ ស្លាប់០៨នាក់ (ស្រី០១នាក់)។​ នៅសល់ចំនួន០៣នាក់​ ស្រី​០២នាក់ មានឈ្មោះដូចខាងក្រោម:១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស២-ឈ្មោះ សុវត្ថិ លក្ខិណា ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស៣-ឈ្មោះ រី ស្រីលីន អាយុ១២ឆ្នាំ ភេទស្រី មុខរបរសិស្ស បច្ចុប្បន្ន កម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត។

ស្នងការខេត្តកណ្តាល៖ សមត្ថកិច្ចរកឃើញអ្នកលិចទូក ៣នាក់ និងម្នាក់បានស្លាប់

2022/10/13 09:12:16 pm        404
កណ្តាល៖ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានប្រាប់ BTV នៅរាត្រីថ្ងៃទី១៣ ខែតុលានេះថា ជនរងគ្រោះដោយលិចទូកដរចម្លង ស្ថិតក្នុងភូមិសាស្ត្រភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ត្រូវបានរកឃើញ ៣នាក់ ក្នុងនោះ ម្នាក់បានស្លាប់ដោយលង់ទឹក ហើយសមត្ថកិច្ចកំពុងរុករកបន្ត។គួរបញ្ជាក់ថា ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មនុស្សប្រមាណ ២០នាក់ បានបាត់ខ្លួនក្នុងទឹកក្នុងហេតុការណ៍លិចទូកមួយគ្រឿង ក្រោមស្ពានអ្នកលឿង នៅវេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ក្នុងភូមិសាស្ត្រភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល៕

អគ្គិភ័យឆាបឆេះផ្ទះទុកចោលមួយកន្លែង អស់ទាំងស្រុង នៅខណ្ឌកំបូល

2022/10/13 07:44:31 am        355
ភ្នំពេញ៖  អគ្គិភ័យឆាបឆេះផ្ទះទុកចោលមួយកន្លែង អស់ទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះពលរដ្ឋជិតខាង និងមិនមានមនុស្សរងរបួសឡើយ។គ្រោះអគ្គិភ័យបានកើតឡើងនៅវេលាម៉ោង១២ និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ប្រភពពីម្ចាស់ផ្ទះបានអោយដឹងថា ដំបូងឡើយគាត់កំពុងតែសម្រាកនៅក្នុងផ្ទះសុខៗ ស្រាប់តែឃើញអណ្ដាតភ្លើងឆាបឆេះនៅផ្ទះទុកចោលខាងក្រោយ បង្កជាអគ្គីភ័យឆេះយ៉ាងសន្ធោរសន្ធៅដោយមិនដឹងមូលហេតុ រួចក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចចេញរថយន្តមកពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ភ្លាមៗ។បើតាមប្រភពពីសមត្ថកិច្ចដែលចូលរួមប្រតិបត្តិការបាញ់ពន្លត់អគ្គីភ័យនេះបានឱ្យដឹងថា អគ្គីភ័យនេះបានអស់ផ្ទះទុកចោលមួយកន្លែងទាំងស្រុងហើយក្នុងផ្ទះនោះផ្ទុកដោយអីវ៉ាន់អេតចាយ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចចេញរថយន្តជាច្រើនគ្រឿងមកដល់ទីតាំងកើតហេតុ ប្រើប្រាស់ទឹកអស់ជាច្រើនរថយន្ត ទើបអាចគ្រប់គ្រង អគ្គីភ័យនេះបាន និង មិនបណ្ដាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ។ ចំពោះមូលហេតុនៃការឆាបឆេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ក្នុងករណីនេះមិនបង្កឱ្យមានអ្នករងរបួសទេ៕

បញ្ជូនជនជាតិចិនម្នាក់ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសនាំគ្រឿងញៀនជាង ១គីឡូក្រាមទៅប្រទេសថៃ

2022/10/11 11:44:44 am        256
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នា២០២២នេះ បានបញ្ជូនខ្លួនជនជាតិចិនម្នាក់ ទៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ​តាមនីតិវិធីពាក់ព័ន្ធករណី បម្រុងដឹកជញ្ជូន​គ្រឿងញៀនឆ្លងដែនខុសច្បាប់ ចេញពីកម្ពុជា​ទៅប្រទេសថៃ និងរឹបអូសគ្រឿងញៀនបានជាង ១គីឡូក្រាម ។មន្រ្តីជំនាញបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ LI CHENG YE ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន។គួររំលឹកថា កាលពីវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ​ពាក់ព័ន្ធ​បានធ្វើការត្រួតពិនិត្យឧបករណ៍បំពងសំឡេង​ នៅគោលដៅច្រកចេញដំណើរ នៃ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ក៏ប្រទះឃើញសារធាតុញៀនប្រភេទ ​កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ជាង១ គីឡូក្រាមដែលជនសង្ស័យបម្រុងនាំឆ្លងដែនទៅកាន់ប្រទេសថៃ។បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕ដោយ៖ កុម្ភៈ

បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ (ពីកម្ពុជា ទៅប្រទេសថៃ) ចាប់ខ្លួនជនសង្ស័យម្នាក់ គ្រឿងញៀនជាង១គីឡូក្រាម

2022/10/10 01:18:35 pm        543
ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៨ និង០០នាទី សមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំការនៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (ច្រកចេញដំណើរ) ​សហការជាមួយកម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងបទល្មើស​គ្រឿងញៀន ដោយមានការដឹកនាំសម្រលសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការ​អមសាលាដំរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យឧបករណ៍​បំពងសម្លេង (Speaker) នៅគោលដៅ ច្រកចេញដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់ ​ឈ្មោះ LI CHENG YE ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ។ វត្ថុតាងចាប់យក -កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ១ គ.ក្រ ២,៤២ក្រាម។ ចំពោះជន​សង្ស័យ​និងវត្ថុតាងចាប់យកខាងលើ ​សមត្ថកិច្ចជំនាញ ​កំពុងកសាងសំណុំរឿង បញ្ជូន​ទៅសាលាដំបូង​រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕តារាវុទ្ធី

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែកផ្លាហ្សា សង្ស័យមានបង្កប់ល្បែងស៊ីសង

2022/10/09 02:51:37 pm        1095
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែកផ្លាហ្សា សង្ស័យថា មានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនៅទីនោះ។ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៩ និង៣០ នាទីព្រឹក ថ្ងៃទី០៩ ខែតុលាឆ្នាំ ២០២២ ដឹកនាំផ្ទាល់ដោយលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ដឹកនាំ​កម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែក ផ្លាហ្សា ដែលស្ថិតនៅផ្លូវលេខ៤៦៦ ភូមិ០៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។តាមមន្ត្រីសាលាខណ្ឌចំការមន បានឱ្យដឹងថា មុនឈានដល់ការចុះត្រួតពិនិត្យទីតាំង​ក្នុង​ផ្សារបឹងត្របែក​ផ្លាហ្សានេះដោយមានការផ្ដល់ព័ត៌មានមកថា ក្នុងទីតាំងនេះមាន​បង្កប់ល្បែងស៊ីសង​គ្រប់ប្រភេទ ដែលផ្ទុយពីអនុសាសន៍របស់សម្ដេច នាយករដ្ឋមន្ត្រី ។ ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន បានដឹកនាំកម្លាំងចុះត្រួតពិនិត្យជាក់ស្ដែង មិនឃើញ​មាន​អ្វីដូចដែល​ការផ្ដល់ព័ត៌មាន​មកនោះឡើយ។ ដោយជាន់នីមួយៗ​ក្នុងអគារផ្សារបឹងត្របែក​ផ្លាហ្សា ​សង្កេតឃើញ​ ជាន់ក្រោមដីជាចំណតម៉ូតូ,ជាន់ផ្ទាល់ដីជាកន្លែងសម្រាប់បងប្អូន​អាជីវក​រលក់ដូរធម្មតា,ជាន់ទី១ ជាស្នាក់ការរបស់ផ្សារ. ជួលជាការិយាល័យចំនួន ​០៤បន្ទប់ និង​ផ្នែក​កណ្ដាលជាលំហ , ជាន់ទី០២ និងជាន់ទី០៣ ជា​ចំណតរថយន្ត ​និង​ ជាន់ទី៤ ជាទីតាំង​ខារ៉ាអូខេ​មានចំនួន១៧បន្ទប់​ និងបន្ទប់​សម្រាប់​បុគ្គលិកស្នាក់​នៅចំនួន១៣ បន្ទប់។ បន្ទាប់មក​មន្ត្រីជំនាញ​បានត្រួតពិនិត្យអាជីវកម្មទីតាំងខារ៉ាអូខេឃើញថា មាន​អាជ្ញាប័ណ្ណ​ទេសចរណ៍​ និង​វិញ្ញាបនប័ត្រ ចុះ​បញ្ជីត្រឹមត្រូវ។ជាចុងក្រោយអាជ្ញាធរខណ្ឌចំការមន ​បានធ្វើការណែនាំ​ដល់​ម្ចាស់ទីតាំងផ្សារបឹងត្របែកផ្លាហ្សា ហាម​មិនឱ្យ​មានការធ្វើអាជីវកម្ម​ល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់ប្រភេទ ក្នុងករណី​មិនស្ដាប់ការណែនាំ​អាជ្ញាធរ និងចុះបិទអាជីវកម្មតែម្ដង៕ អត្ថបទ៖ កុម្ភៈ

ក្រសួងធនធានទឹក និងឧតុនិយម៖ ៣-៥ ថ្ងៃខាងមុខ ទឹកទន្លេមេគង្គនឹងហក់ឡើងជាបន្តបន្ទាប់

2022/09/29 10:28:05 am        346
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា យោងលើស្ថានភាពអាកាសធាតុ កំពុងមានការប្រែប្រួល កើតឡើងដោយឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ «NORU» មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។ក្រសួងធនធានទឹក និងឧតុនិយមបន្តថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៣-៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់១០ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់ជាងកម្ពស់១៤ ម៉ែត្រ និងនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់ជាងកម្ពស់៩ម៉ែត្រ៕

កម្ពុជា សម្រេចបណ្ដេញជនបរទេសជាង៦០នាក់ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់

2022/09/29 09:01:49 am        540
រយៈពេល២ថ្ងៃ កម្ពុជា បណ្ដេញជនបរទេសចំនួន៦៦នាក់ ពាក់ព័ន្ធ​បទ​ល្មើស​លួចឆ្លងដែន​ខុសច្បាប់ និងត្រូវបានហាមឃាត់មិនឲ្យចូលមកប្រទេសកម្ពុជារយៈពេល៣ឆ្នាំ។យោងតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៩ កញ្ញានេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រយៈពេលពីរ ថ្ងៃ ពោលគឺនៅថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន៦៦នាក់ ស្រី២៥នាក់ មាន០៣សញ្ញាតិ ក្នុង​នោះ​ជនជាតិ​ថៃ​ចំនួន៦៤នាក់ (ស្រី២៥នាក់) ជនជាតិឥណ្ឌាចំនួន ០១នាក់ (ប្រុស) និង​ជនជាតិ​នីហ្សេរីយ៉ា​ចំនួន០១នាក់ (ប្រុស) ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោម​តាម​ច្បាប់​ស្ដីពី​អន្តោ​ប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និង​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិប៉ោយប៉ែត។អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ជនបរទេសចំនួន៦៦នាក់ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការឃាត់​ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែន ខុសច្បាប់គ្មានលិខិតឆ្លងដែន លួច​ស្នាក់​នៅ​ខុសច្បាប់លើសទិដ្ឋាការកំណត់ និងប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី ដែល​ល្មើស​នឹង​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និង ហាម​ឃាត់​ការ​ចូលប្រទេសកម្ពុជារយៈពេល ០៣ឆ្នាំ៕ អត្ថបទ៖ បាន ចក់​

មនុស្ស៣នាក់ស្លាប់ និង១០នាក់ផ្សេងទៀត របួសធ្ងន់ស្រាល ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅខេត្តស្វាយរៀង

2022/09/28 08:41:19 am        295
ស្វាយរៀង៖ បើទោះជាការរិតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី យ៉ាងណាក្តីតែអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅ​តែ​មាន​គ្រប់មូលដ្ឋាន ខណៈដែលពលរដ្ឋប្រើប្រាស់យានយន្តមានកំណើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងអ្នកបញ្ជាយានយន្តមានធ្វើការធ្វេសប្រហែសនៅពេលបើកបរ ។លោកវរៈសេនីយឯក អ៊ុច សារ៉ាន នាយកការិយាលយ័ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២២បានប្រាប់ BTVអោយដឹងថា នៅក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ នៅទូទាំងខេត្តមានគ្រោះថ្នាក់ចរាចរណ៍​កើតឡើងចំនួន៤លើក ក្នុងនោះកើតឡើង​នៅ​លើផ្លូវជាតិចំនួន ៣លើក ផ្លូវខេត្តចំនួន១លើក បើប្រៀបធៀបទៅនិងឆ្នាំ២០២១ មានការថយចុះ​ចំនួន​១ស្មើនិង២០% ​បង្កអោយមនុស្សគ្រោះថ្នាក់ចំនួន១៣នាក់ ក្នុងនោះមានមនុស្សចំនួន៣នាក់បានស្លាប់ និងរបួសធ្ងន់ ស្រាលចំនួន១០នាក់។ លោកបានបញ្ជាក់បន្ថែមថា ការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីបើកបរក្នុងល្បឿនលឿនចំនួន​២ករណី បើកបរក្នុងស្ថានភាពស្រវឹង១ករណី បើកបរវ៉ាជែង១ករណី ក្នុងចំណោមអ្នកបើកបរម៉ូតូចំនួន​៤នាក់ មានម្នាក់មិនពាក់មួកសុវត្ថិភាព ធ្វើអោយមធ្យោបាយខូចខាតមានចំនួន៦គ្រឿង រួមមាន រថយន្តតូច ១គ្រឿង​ខូចខាតធ្ងន់ ម៉ូតូចំនួន៤គ្រឿង និងកង់អាគុយខូចស្រាលចំនួន១គ្រឿង ការគ្រោះថ្នាក់នេះបានបង្កឡើង នៅក្នុងស្រុកស្វាយជ្រំចំនួន២លើក ក្រុងស្វាយរៀង១លើក និងស្រុកចន្ទ្រា១លើក  ។លោកបានបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ស្រុក ក្រុង បានចុះធ្វើការវ៉ាស់វែង និងបំពេញសំណុំរឿងសរុបចំនួន៤ករណី និងឃាត់ខ្លួនអ្នកបើកបរ​រថយន្តម្នាក់ ៕ 

រដ្ឋបាលរាជធានីភ្នំពេញប្រជុំដាក់វិធានការលុបបំបាត់ល្បែងស៊ីសង និងប្រឆាំងអំពើជួញដូរមនុស្ស

2022/09/27 05:08:17 pm        27
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីបានប្រជុំដាក់វិធានការបន្ត ដើម្បីលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ​និងការប្រយុទ្ធប្រឆាំងអំពើជួញដូរ​មនុស្សគ្រប់ទម្រង់​នៅក្នុងរាជធានី។ការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅរាជធានីភ្នំពេញ នៅតែត្រូវបានយកចិត្តទុកដាក់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាលុបបំបាត់​ឱ្យអស់ តាមអនុសាសន៍ដ៏ខកពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ នេះបើតាមមន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញថ្លែងឱ្យដឹង។ជាក់ស្តែងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីត្រួតពិនិត្យ និងដាក់វិធានការបន្ត ឈានដល់ការលុបបំបាត់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។មន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ មានការចូលរួមពី​លោកស្នងការនរគបាលរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញអភិបាលខណ្ឌ ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត៕​ អត្ថបទ ៖ ប្រាក់ វាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គន់ គីម៖ ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី នឹងខិតខំសាងសង់ផ្ទះជូនអតីតយុទ្ធជនជាង២ពាន់គ្រួសារនៅទូទាំងប្រទេស
06/21/2025 06:06 PM
ឯកឧត្តម ប៉ែន បូណា៖ «នេះជាពេលវេលាដែលខ្មែរគ្រប់គ្នាជួយចូកជួយចែវ កុំយកជើងរាទឹក»
06/21/2025 05:06 PM
ឥណ្ឌាប្រាប់ថា ខ្លួននឹងមិនស្តារសន្ធិសញ្ញាទឹក Indus ជាមួយប៉ាគីស្ថានទេ
06/21/2025 05:06 PM
អាមេរិកនឹងយកនាវាផ្ទុកយន្តហោះទី៣ ទៅកៀកនឹងតំបន់មានជម្លោះ នៅមជ្ឈិមបូព៌ា
06/21/2025 05:06 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយមីយ៉ាន់ម៉ា ខណៈមើលឃើញប្រេង និងឧស្ម័ន នៅសមុទ្រ
06/21/2025 05:06 PM
លោកជំទាវ ភឿង សកុណា៖ នៅលើទឹកដីពិសិដ្ឋនេះ មានតំណក់ញើស និងឈាម​របស់​បុព្វបុរស​ខ្មែរ​​ដែល​យើងត្រូវចាំបាច់ការពារ
06/21/2025 04:06 PM
ក្រសួងសុខាភិបាល៖ បុរសអាយុ៥២ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី H5N1
06/21/2025 04:06 PM
ភាពតានតឹង នៅមជ្ឈិមបូព៌ា ធ្វើឲ្យវិនិយោគិនប្រុងប្រយ័ត្ន ដោយពិចារណាពីសេណារីយ៉ូអាក្រក់បំផុត
06/21/2025 04:06 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យោធាបានសម្លាប់ប្រមុខអង្គភាពប៉ាឡេស្ទីន ក្នុងក្រុមប្រដាប់អាវុធបរទេសរបស់ IRGC
06/21/2025 04:06 PM
គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាំយកអំណោយ និង​សាកសួរ​សុខទុក្ខ​កងទ័ព​នៅ​ទិស​យោធភូមិភាគទី៤
06/21/2025 03:06 PM