ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

ខ្យល់កន្ទ្រាក់​បណ្ដាលឱ្យផ្ទះជិត៣០០ខ្នងរងការខូចខាត និងមនុស្ស២នាក់បាត់ខ្លួននិងរងរបួសធ្ងន់

2023/04/17 10:11:01 am        523
ស្ទឹងត្រែង៖ លំនៅឋានប្រជាពលរដ្ននៅតាមបណ្ដាស្រុកមួយចំនួន ​ក្នុងខេត្តស្ទឹងត្រែង ទទួលរងគ្រោះដោយខ្យល់កន្ទ្រាក់បោកបក់រលំ និងរបើកដំបូលជិត៣០០គ្រួសារ និងមនុស្ស២នាក់បាត់ខ្លួន និងរងរបួសធ្ងន់។យោងតាមការបញ្ជាក់ពីលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែងបានឱ្យដឹងថា ស្ថានភាពនៃផលប៉ះពាល់ដោយសារខ្យល់​កន្ទ្រាក់ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ គិតមកត្រឹមព្រឹកថ្ងៃទី១៧ មេសានេះ មាន​ចំនួនសរុប​២៧០​ខ្នងផ្ទះ មាន ២៧៥គ្រួសារ ។ដើម្បីជាការឆ្លើយតប អាជ្ញាធរខេត្ត ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រោះមហន្តរាយខេត្ត​បាន​ចុះសួរ​សុខទុក្ខ​ និង​នាំយកអំណោយចែកជូនដល់គ្រួសារ​ដែល​រងគ្រោះនៅ​ស្រុកមួយចំនួន ​នៅ​រសៀល​ថ្ងៃទី១៧​មេសានេះ ថ្នាក់ដឹកនាំខេត្តដឹកនាំក្រុមការងារចុះសួរដុខទុក្ខប្រជាពលរដ្ឋ​ដែលរងផល​ប៉ះពាល់​នៅក្នុងសង្កាត់សាមគ្គី និងនៅតាមតំបន់មួយចំនួនទៀត​អាជ្ញាធរក្នុង​មូលដ្ឋានបាន​ចុះជួយ​ និងពិនិត្យឆ្លើយតបតាមភាពជាក់ស្ដែង៕អត្ថបទ៖ មាស ផល្លា

មនុស្សស្លាប់២នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី

2023/04/15 09:27:40 am        303
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ (ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ) មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៦លើកនៅទូទាំងប្រទេស បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ស្រាល ១២នាក់។យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ​បានបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោក​ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួស គឺកើតឡើងដោយសារល្បឿន ១លើក (ស្លាប់ ១នាក់) មិនគោរពសិទ្ធ ២លើក មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ១នាក់)៕

អាវុធហត្ថក្រុងឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីឆបោក និង ក្លែងឯកសារសារធារណៈ

2023/04/12 03:31:07 pm        172
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ​ករណីឆបោក ​និង ក្លែងឯកសារសារធារណៈ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់។ជនរងគ្រោះបានប្តឹងជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត ពាក់ព័ន្ធករណីឆបោក និង ក្លែងឯកសារសារធារណៈ ដោយជនសង្ស័យបាន អះអាងចំពោះមុខជនរងគ្រោះថា ខ្លួនពាក់ស័ក្តិឧត្តមសេនីយ៍ទោ ជាដៃស្តាំ ឯកឧត្តម ហ៊ុន ម៉ាណែត គឺអាចជួយឲ្យ ជនរងគ្រោះចូលក្របខ័ណ្ឌបាន តែត្រូវប្រគល់ប្រាក់ ១០,០០០ដុល្លារ។ បន្ទាប់ពីបានទទួលបណ្តឹងពីជនរងគ្រោះ អាវុធហត្ថភ្នំពេញក៏បានបើកការ ស្រាវជ្រាវជាបន្ទាន់ និងឈានទៅ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត នៅចំណុចមុខផ្សារបុរីពិភពថ្មីកំបូល៣ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។ ជនសង្ស័យមានមុខរបរត្រឹមតែ ជាអ្នកគួកជេរដី និងជាអ្នកបើករថយន្តប៉ុណ្ណោះ ក្នុងនោះអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចាប់យក អាវុធខ្លីកែច្នៃ ០១ដើម ពុំមានម៉ាក និងឯកសារក្លែង មួយចំនួន ពីជនសង្ស័យផងដែរ។  ជនសង្ស័យ បានទទួលស្គាល់ថា ពិតជាបានទទួលប្រាក់ពីជនរងគ្រោះ ដើម្បីរត់ការចូល ក្របខ័ណ្ណពិតប្រាកដមែន ដែលការរត់ការចូលក្របខ័ណ្ឌនេះ គឺខ្លួនបានក្លែងឯកសារប្រគល់ឲ្យ ជនរងគ្រោះ និងបានទទួលលុយពីជនរងគ្រោះ ទើបតែបាន ៨,០០០ដុល្លារប៉ុណ្ណោះ ក៏ត្រូវជនរងគ្រោះចាប់ចំណុចខ្សោយបានថា ខ្លួនឆបោកតែម្តង៕ ដោយ៖ តារាវុទ្ធី

ប្រជាពលរដ្ឋចាប់ផ្តើមធ្វើដំណើរទៅកាន់ស្រុកកំណើតបណ្ដើរៗហើយ

2023/04/12 12:09:01 pm        432
ភ្នំពេញ៖ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងចូលមកដល់ គេសង្គេតឃើញថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋមួយចំនួន បាននឹងកំពុងចាកចេញពីរាជធានីភ្នំពេញ ធ្វើដំណើរទៅកាន់បណ្តាខេត្តនានា ដែលជាស្រុក​កំណើតបណ្តើរៗហើយ ដើម្បីទៅ​ជួបជុំ​ក្រុមគ្រួសារ​សាច់ញាតិ ។ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងចូលមកដល់នារយៈពេល២ថ្ងៃទៀត ​ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​ដែលរស់នៅ ​និងបំពេញការងារ ​រកទទួលទានផ្សេងៗ​បានចាប់ផ្ដើមឈប់សម្រាក និង​ធ្វើ​ដំណើរចាកចេញទៅកាន់ស្រុកកំណើត តាមបណ្ដាខេត្តនានាបណ្ដើរហើយដែរ ជាក់ស្តែង​នៅ​ព្រឹកថ្ងៃទី១២ ខែមេសានេះ ​គេសង្គេតឃើញថា ​មានពលរដ្ឋមួយចំនួន​បាន​ទៅ​ទទួល​សេវា​ដឹក​ជញ្ជូន​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរឯកជន​មួយចំនួន ​ដោយបានកក់សំបុត្រ​ជាបន្តបន្ទាប់ត្រៀម​ខ្លួន​សម្រាប់​ការចាកចេញពីភ្នំពេញ ​ធ្វើដំណើរទៅស្រុកកំណើត ។ពលរដ្ឋដែលត្រៀមនឹងធ្វើដំណើរ​បានសម្តែង​ពី​អារម្មណ៍​សប្បាយរីករាយ ​ដោយបាន​ឈប់សម្រាក និង​បានទៅជួបជុំបងប្អូនគ្រួសារ​នៅឯស្រុកកំណើត ព្រោះ​មាន​តែពេលមានពិធីបុណ្យទាននេះ​ទេ ដែលជាឱកាសអាចឱ្យបងប្អូនជិតឆ្ងាយរបស់គាត់ ​អាចបានជួបជុំកូនចៅបងប្អូនកូនក្មួយ លោក​ឪពុកអ្នកម្តាយ​ ក៏ដូចជាជីដូនជីតាផងដែរ ។ពលរដ្ឋបានរំពឹងថា ​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ​នឹង​មាន​ភាព​សប្បាយ​អ៊ូអរ​ខ្លាំង ព្រោះតែ​ប៉ុន្មាន​ឆ្នាំ​កន្លងទៅមុនៗ ​កម្ពុជា​យើងបាន​ជួបនឹងវិបត្តិ​ជំងឺ​កូវីដ-១៩​ ដែល​មិន​អាច​មាន​ពិធីជួបជុំគ្នា​បាន​ទូលំទូលាយនោះទេ ។ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗ​នេះក៏​បានជូនដំណឹង និងអំពាវនាវ ដល់ម្ចាស់អាជីវកម្មក្រុមហ៊ុនរថយន្តដឹក​ជញ្ជូន​អ្នកដំណើរ​តូចធំ​ទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ឱ្យរក្សាតម្លៃដឹក​ជញ្ជូន​ភ្ញៀវ​ឱ្យនៅ​ថេរដដែល ជៀសវៀង​ការដំឡើង​តម្លៃ នៃការដឹកជញ្ជូន​របស់ខ្លួន ធ្វើឱ្យមានការប៉ះពាល់ដល់ពលរដ្ឋអ្នកដំណើរ មានការ​ថ្នាំងថ្នាក់ ពិសេសនោះ​ គឺការប៉ះពាល់​ដល់ចរន្តសេដ្ឋកិច្ចលុយកាក់ ទាំងការធ្វើដំណើរពីភ្នំពេញ​ទៅ​លេងស្រុកកំណើត ​និងទាំងការត្រឡប់ពីស្រុកកំណើតចូលមកកាន់រាជធានីភ្នំពេញវិញ។ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមរួចរាល់​ហើយដែរ​នូវរថយន្តក្រុង​សាធារណៈរបស់​រដ្ឋ​ជិត៣០០គ្រឿង ​សម្រាប់ដឹកពលរដ្ឋទៅកាន់ស្រុកកំណើត​ដោយឥតគិតថ្លៃ​ផងដែរ គឺពីថ្ងៃទី១៣ ​ដល់ថ្ងៃទី១៧ ខែមេសា៕ អត្ថបទ ៖ លីហេង

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ រំលែកមរណទុក្ខ និងសោកស្តាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យពលករខ្មែរ ៨នាក់ស្លាប់ និងរបួសជាច្រើននាក់

2023/04/10 02:36:23 pm        43
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ មានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ក្រោយពីបានទទួលព័ត៌មានអំពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តកុងតឺន័រ នៅខេត្តឈុនបុរី ប្រទេសថៃ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ដែលបានឆក់យកជីវិតពលករកម្ពុជាចំនួន ០៨នាក់ និងអ្នករបួសចំនួន ០៧នាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្ដែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបាន ចំពោះមរណភាពនេះ និងសូមចូលរួមរំលែកទុក្ខដ៏សោកសង្រេងបំផុតជាមួយ ក្រុមគ្រួសារ សាច់ញាតិនៃសព។ សូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធសពបានទៅកាន់ទីស្ងប់សុខ និងសូមឱ្យអ្នកកំពុងសម្រាក ព្យាបាលបានជាសះស្បើយឡើងវិញឆាប់បំផុត៕

ឃាត់ខ្លួនជនជាតិចិន២នាក់ ជាប់សង្ស័យពាក់ព័ន្ធករណីចាប់ជំរិត និងប៉ងសម្លាប់

2023/04/07 02:44:23 pm        145
រាជធានីភ្នំពេញ ៖ ជនជាតិចិន ២នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីសង្ស័យចាប់​ជំរិត​ជនជាតិ​ចិន​ដូចគ្នា នៅក្នុងបុរីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ផ្នែក​ព្រហ្ម​ទណ្ឌ នៃ​អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការបង្ក្រាបបានហើយ ។ ដែលហេតុការណ៍នេះ បាន​បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាយប់ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៣ ។ ជនសង្ស័យជាជនជាតិចិនទាំងពីរនាក់មានឈ្មោះ Ma Jian Donco ភេទប្រុស អាយុ៣៨ឆ្នាំ ។ និង​ម្នាក់ទៀតមានឈ្មោះ Wanco YonFu ភេទប្រុស អាយុ៤២ឆ្នាំ ។ អ្នកទាំង២ មានទីលំនៅ​ក្នុង​សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯជនរងគ្រោះ មិនទាន់ស្គាល់​អត្ត​សញ្ញាណ​នៅឡើយ​នោះទេ ព្រោះកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ។បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ​ដែល​បានឃើញហេតុការណ៍បានរៀបរាប់ឲ្យដឹងថា នៅ​មុន​ពេល​កើតហេតុ​គេសង្កេតឃើញក្រុមជនសង្ស័យជាជនជាតិចិនទាំងពីរនាក់ខាងលើ បាន​ធ្វើ​សកម្មភាព​ប្រើ​ស្គុត និងខ្សែចំណង ចងដៃជើងទៅលើបុរសជាជនជាតិចិនម្នាក់ទៀត ដោយ​មិន​ទាន់​ដឹងថា​ជាការប្រើប្រាស់ហិង្សានេះ ធ្វើឡើងនៅក្នុងគោលបំណងអ្វីនោះឡើយ។ ក្រោយថាប្រទះឃើញរឿងហេតុបែបនេះ ប្រជាពលរដ្ឋ​បានរាយការណ៍ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ ដើម្បី​សុំ​កិច្ចអន្តរាគមន៍បន្ទាន់ភ្លាមៗផងដែរ។ ក្រោយការទទួលបានព័ត៌មាន កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន រួមទាំងកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ បាន​ចុះ​អន្តរាគមន៍​ដល់​ទីតាំង​កើត​ហេតុភ្លាមៗ នឹងបានធ្វើការជួយសង្គ្រោះដល់ជនរងគ្រោះនៅក្នុងករណីខាងលើនោះ។ ខណៈសមត្ថកិច្ចទៅដល់ក្រុមជនសង្ស័យទាំងពីរនាក់បានព្យាយាម បើក​រថយន្ត​ចេញ​ពី​កន្លែង​កើត​ហេតុ រត់គេចពីកម្លាំងសមត្ថកិច្ច ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏​កម្លាំង​សមត្ថកិច្ច​នៅ​តាម​ព្យាយាម​ស្រាវជ្រាវរហូតតាមចាប់ឃាត់បាន នៅយប់ថ្ងៃខែដដែលផងដែរ ។ សូមបញ្ជាក់ផងដែរថា ជនរងគ្រោះដែលជាជនជាតិចិនត្រូវ​ក្រុមជន​សង្ស័យ​ប្រើស្គុ​ត​រុំ​ទៅ​ពេញ​នឹង​ផ្ទៃ​មុខ​ទាំង​ស្រុងតែម្ដង និងបានប្រើខ្សែចំណងចងដៃភ្ជាប់ទៅនឹងជើង។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលក្រុមជន​សង្ស័យ​កំពុង​ត្រូវ​បាន​សមត្ថកិច្ចជំនាញធ្វើការសាកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕ លីហេង

អគ្គនាយកស៊ីម៉ាក់ ជំរុញសិក្ខាកាមស្វែងយល់ពីម៉ាស៊ីនរាវមីនវៃឆ្ងាត ដើម្បីងាយស្រួលក្នុងសកម្មភាពបោសសម្អាតមីន

2023/04/07 11:23:19 am        73
កំពង់ឆ្នាំង៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានជំរុញឱ្យសិក្ខាកាមហ្វឹកហ្វឺនជំនាញការប្រើប្រាស់ម៉ាស៊ីនALISជំនាន់ទី៥ ដែលជាម៉ាស៊ីនរាវមីនវៃឆ្លាត ដើម្បីប្រើប្រាស់ក្នុងសកម្មភាពបោសស្អាតមីន។ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញការប្រើប្រាស់ម៉ាស៊ីន ALIS ជំនាន់ទី៥ នៅវិទ្យាស្ថានសកម្មភាពកំចាត់មីនខេត្តកំពងឆ្នាំង នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង រតនា បញ្ជាក់ថា ម៉ាស៊ីនរាវមីនម៉ាកALISជំនាន់ទី៥ ជាម៉ាស៊ីនរាវមីនដ៏ឆ្លាតវៃ និងមានតម្លៃថ្លៃជាងម៉ាម៉ាស៊ីរាវមីនប្រភេទផ្សេងៗទៀត ។ ដូចនេះ សិក្ខាកាមទាំងអស់ដែលបញ្ចប់វគ្គសិក្សានាពេលនេះ ត្រូវបន្តសិក្សាស្វែងយល់ពីវា ឱ្យបានចេះចាំស្ទាត់ជំនាញ ដើម្បីយកចំណេះជំនាញនេះទៅបំរើប្រជាជន និងសង្គមជាតិ។ឯកឧត្តម ហេង រតនា បានបន្តថា វគ្គហ្វឹកហ្វឺនជំនាញការប្រើប្រាស់ម៉ាស៊ីន ALIS គឺអង្គភាពស៊ីម៉ាក់ បានសហការណ៌ជាមួយសាកលវិទ្យាល័យ TOHOKU នៃប្រទេសជប៉ុន ដែលមាន Prof. Sato ជាភាគីដៃគូរក្នុងការសិក្សាស្រាវជ្រាវ តាំងពីឆ្នាំ២០០៦ ក្រោមគម្រោងរបស់ JICA.និងបានហ្វឹកហ្វឺនដល់បុគ្គលិកស៊ីម៉ាក់ បានចំនួន២ជំនាន់រួចមកហើយ គឺជំនាន់៣ និងជំនាន់ទី៤។ការហ្វឹកហ្វឺនសិក្ខាមទាំងពីរជំនាន់ខាងលើនេះ អង្គភាពស៊ីម៉ាក់ក៏បានបង្កើតបានជាក្រុមប្រតិបត្តិការមួយក្រុមឈ្មោះ TSC52 ដែលកំពុងប្រតិបត្តិការក្នុងកងឯភាពកម្ចាត់មីនទី៤។សិក្ខាកាមទាំងអស់ បានសិក្សាទ្រឹស្តីពីការបង្គុំម៉ាស៊ីនALIS និងការរក្សាទុកម៉ាស៊ីនALIS, សិក្សាពីការប្រើប្រាស់ MD (Metal Detector) និង GPR (Ground Penetrating Radar), សិក្សាពីការវិនិច្ឆ័យ ឬវិភាគ នៃរូបភាពដោយ GPR ក្រោយពីការស្គេន។ សិក្ខាកាមទាំងអស់ត្រូវរៀនអនុវត្តជាក់ស្តែង នៃការប្រើប្រាស់ ម៉ាស៊ីន ALIS នៅលើទីលានអនុវត្ត ដោយប្រើប្រាស់ MD និង GPR។ ចំពោះម៉ាស៊ីនរាវមីនALISជំនាន់ទី៥នេះ ជាម៉ាស៊ីនរាវមីនមានភាពឆ្លាតវៃ និងមានតម្លៃថ្លៃរហូតដល់១គ្រឿង៤ម៉ឺនដុល្លា ខណៈម៉ាស៊ីនរាវមីនដទៃទៀតមានតម្លៃត្រឹមតែ៥ពាន់ដុល្លាក្នុង១គ្រឿង៕

នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្គ្រាបដកហូតគ្រឿងញៀន ជាង៣២គីឡូ និងឃាត់ខ្លួនមនុស្សម្នាក់

2023/03/29 03:05:21 pm        417
ភ្នំពេញ៖ នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការនគបាលជាតិ បានចុះបង្គ្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ឃាត់ខ្លួនមនុស្សម្នាក់និងដកហូតថ្នាំញៀន៣២គីឡូក្រាម។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុច ផ្ទះលេខ៤៦៣អឺ ផ្លូវលេខ៦ ភូមិបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ដោយក្រោមការដឹកនាំចង្អុលបង្ហាញ និងអនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមមានការបញ្ជាដឹកនាំផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមានការដឹកនាំសម្របសម្រួលពី លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីជួញដូរ គ្រឿងញៀនខុសច្បាប់។ក្នុងរង្វង់ប្រតិបត្តិការនៃការបង្ក្រាបកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ វី វ៉ាន់នុត ភេទប្រុស អាយុ២៥ឆ្នាំ។ ចំណែកគ្រឿងញៀន ដែលដកហូតបានរួមមាន ប្រភេទកេតាមីន(Ketamine)ទម្ងន់ ១១៨៩២ក្រាម (១១គីឡូ ៨៩២ក្រាម)។ សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (គ្រាប់បៃតង) ទម្ងន់ ៩៧៨៨ក្រាម (៩គីឡូ ៧៨៨ក្រាម)។ សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៦៥៤ក្រាម (១គីឡូ ៦៥៤ក្រាម)។ សារធាតុញៀន ប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៩៣៤២ក្រាម (៩គីឡូ ៣៤២ក្រាម) និងសារធាតុគីមីមិនអាចកំណត់អត្តសញ្ញាណ ទម្ងន់ ៤៥៣៤ក្រាម។ សរុបសារធាតុញៀន ទម្ងន់ ៣២៦៧៦ក្រាម (៣២គីឡូ ៦៧៦ក្រាម)។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

អាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យមើលម៉ូតូជាង ១.០០០គ្រឿង នៅឃ្លាំងOCIC ក្រោយដករហូតពីកុងស៊ីបញ្ចាំនៅឃ្លាំងរំសេវ

2023/03/28 03:16:04 pm        641
ភ្នំពេញ ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយ​និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចុះធ្វើការត្រួតពិនិត្យមើលម៉ូតូ ដែលបានដកហូតពី​ឃ្លាំងបញ្ចាំកន្លងមក និងបែងចែកម៉ូតូណាស្របច្បាប់ ឬមិនស្របច្បាប់ ដើម្បីរកនីតិវិធីដោះស្រាយ ជូនដល់ម្ចាស់វិញ។ ប្រតិបត្តិការចុះត្រួតពិនិត្យនេះធ្វើឡើង នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។លោក ឃ្លាំង ហួត បានលើកឡើងថា នៅពេលនេះ មានការចូលរួមសហការជាមួយនិយ័តករ​អាជីវកម្ម​អចលនវត្ថុ និងបញ្ចាំ ​ដើម្បីត្រួតពិនិត្យមើលថា តើម៉ូតូណាមួយសមស្របតាមច្បាប់ ឬក៏មិនសមស្របតាមផ្លូវច្បាប់ ​ដើម្បីដោះស្រាយបញ្ចប់ រឿងទាំងនេះអស់ ហើយចាប់ផ្តើមបន្តការ​ចុះពិនិត្យមើលឃ្លាំងបញ្ចាំខុសច្បាប់បន្តទៀត។ លោកអភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ចំពោះម៉ូតូណាដែលមានច្បាប់ ឬមិនមានច្បាប់ អាជ្ញាធរនឹងធ្វើការ​ញែកដាច់​ដោយឡែកពីគ្នា ​ក្នុងនោះ យើងបានប្រគល់ជូន​និយ័តករ​អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដោយឲ្យម្ចាស់ទីតាំងឃ្លាំង បញ្ចាំទាំងអស់​យកឯកសារពាក់ព័ន្ធមកជាមួយ ​ក្នុងករណីម៉ូតូទាំងនោះមិនមានឯកសារត្រឹមត្រូវ និង​បន្តធ្វើនីតិវិធីមួយទៀត។លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូ សូមអញ្ជើញមកពិនិត្យ​មើលម៉ូតូរបស់ខ្លួន​នៅឃ្លាំងស្តុបទុកម៉ូតូ OCIC ជ្រោយចង្វារ ​ដែលស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ​ដោយត្រូវកាន់ឯកសារពាក់ព័ន្ធ​ មកជាមួយដូចជា៖ ពាក្យបណ្ដឹង, កាតគ្រីម៉ូតូ និង​អត្តសញ្ញាណប័ណ្ណ ចំពោះទីតាំងនៅOCICនេះ អាជ្ញាធរបានបើកទ្វាររង់ចាំបងប្អូនប្រជាពលរដ្ឋមក​ពិនិត្យ​មើលម៉ូតូ ជាប់ជាប្រចាំ៕អត្ថបទ៖ កុម្ភៈ

នាវាផ្ទុកយន្ដហោះអាមេរិកធន USS Nimitz បានចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្មាជាមួយកូរ៉េខាងត្បូង

2023/03/28 08:11:55 am        368
អាមេរិក៖ នាវាផ្ទុកយន្ដហោះសហរដ្ឋអាមេរិក USS Nimitz បានចាប់ផ្ដើមធ្វើសមយុទ្ធកងនាវាចរណ៍រួមជាមួយប្រទេសកូរេខាងត្បូងនៅក្នុងដែនទឹកអន្ដរជាតិ ជិតកោះចេយូភាគខាងត្បូងកាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួន ២គ្រាប់នៅជិតឆ្នេរសមុទ្រខាងកើតរបស់ខ្លួនមក។ ក្រសួងការពារជាតិក្នុងក្រុងសេអ៊ូលបាននិយាយថា នាវាផ្ទុកយន្ដហោះនេះគ្រោងនឹងទៅដល់មូលដ្ឋានទាហានជើងទឹកកូរ៉េខាងត្បូងក្នុងក្រុងប៊ូសាននៅថ្ងៃអង្គារ ទី២៨មិនា នៅក្នុងការឈប់សំចតលើកដំបូងរបស់ខ្លួនក្នុងប្រទេសកូរេខាងត្បូងក្នុងរយៈពេលជិត ៦ឆ្នាំមិនធ្លាប់មាន ដែលជាផ្នែកមួយដើម្បីរំលឹកខួបលើកទី៧០ នៃសម្ព័ន្ធភាពប្រទេសទាំងពីរ។ កាលពីខែកញ្ញាឆ្នាំកន្លងទៅ នាវាផ្ទុកយន្ដហោះ USS Ronald Reagan ក៏មកទស្សនកិច្ចសំចតកំពង់ផែនេះផង​ដែរ។ ឧត្ដមនាវីឯក គ្រីស្ដូហ្វើរ ស្វីននី មេបញ្ជាការក្រុមប្រយុទ្ធមិនបានបញ្ជាក់ពីមធ្យោបាយត្រូវរាវរកគោលដៅ និងឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ប៉ុន្ដែបាននិយាយថា ខ្លួនត្រូវបានគេផ្ដល់ពត៌មានបានច្បាស់អំពីសកម្មភាពនានាជាមួយនាវាដែលបំពេញតួនាទីជាទីបញ្ជាការ និងជាការគ្រប់គ្រងដែលប្រមូលព័ត៌មានទូទាំងតំបន់គ្រប់គ្រងចាប់ពីអវកាសរហូតដល់បាតសមុទ្រ។ មន្រ្ដីទាហានជើងទឹកកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធនេះត្រូវបានរៀបចំឡើងក្នុងបំណងធ្វើឲ្យប្រសើរឡើង នូវការអនុវត្តន៍សន្ធិសញ្ញាការពារសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងសមត្ថភាពយោធារបស់ខ្លួន ជាពិសេសកម្លាំង​នុយក្លេអ៊ែរ ដើម្បីរារាំងការវាយប្រហាណាមួយមកលើសម្ព័នមិត្ដរបស់ខ្លួន ដោយពង្រាយគ្រឿងយុទ្ធោករណ៍យុទ្ធសាស្រ្ដរបស់អាមេរិក ស្របពេលការគំរាមកំហែងកើនឡើងពីកូរ៉េខាងជើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM