ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

សមត្ថកិច្ចនឹងពង្រឹងវិធានការទប់ស្កាត់ឱ្យកាន់តែខ្លាំងនៅឆ្នាំនេះ ខណៈករណីបទល្មើសគ្រឿងញៀន កើនឡើងកាលពីឆ្នាំមុន

2023/01/04 03:23:38 pm        645
ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ ការបង្ក្រាបបទល្មើសគ្រឿញៀន មានការកើនឡើងជាងឆ្នាំ២០២១ សមត្ថកិច្ចពាក់ព័ន្ធ នឹងពង្រឹងវិធានការទប់ស្កាត់ការជួញដូរគ្រឿងញៀន​កាន់តែខ្លាំងបន្ថែមទៀត នៅឆ្នាំ២០២៣ ។នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ​នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ​បានប្រាប់BTVនៅថ្ងៃនេះថា ​ជា​លទ្ធផល​នៃយុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ​លើកទី៧ ឆ្នាំ២០២២ ការបង្ក្រាបគ្រឿងញៀន​ មានជាង៦ពាន់ករណី កើនឡើងជាង ៤០ករណី ប្រៀបធៀបនឹងឆ្នាំ២០២១, កាចាប់យកសាធាតុញៀនមានទម្ងន់ជាង ១៤តោន កើនឡើងជាង ១០តោន ធៀបនឹងឆ្នាំ២០២១ ​និងឃាត់ខ្លួនជនសង្ស័យមានជាង ១ម៉ឺននាក់ជាដើម ។នាយកឧត្តមសេនីយ៍ បានបញ្ជាក់ថា​ ការកើនឡើងនៃការជួញដូរគ្រឿងញៀន​នៅឆ្នាំ២០២២ គឺ ដោយ​សារ​ក្រុម​ឧក្រិដ្ឋ​ជនអន្តរជាតិ ​បានលបលួចទឹកដីកម្ពុជា ​ជាមូលដ្ឋានធ្វើការចរាចរ​គ្រឿងញៀនឆ្លង ​កាត់ដើម្បីឆ្ពោះទៅរកប្រទេសទី៣ ។ដើម្បីទប់ស្កាត់ជួញដូរគ្រឿងញៀនក្នុងឆ្នាំ២០២៣នេះ​ នាយឧត្តមសេនីយ៍​ មាស វិរិទ្ធ បានលើក ឡើងពីផែនការ​សំខាន់រួមមាន៖​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅបន្តអនុវត្តគោល​នយោបាយ ប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនរបស់រាជរដ្ឋាភិបាល, អាជ្ញាធរជាតិ​ប្រយុទ្ធប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ​បានស្នើទៅរាជរដ្ឋាភិបាល ​ពីគោលនយោបាយថ្មីមួយទៀត គឺការ​បង្កើត​កសាងភូមិ-ឃុំ/សង្កាត់ ស ​គ្មានគ្រឿងញៀន ​នៅតាមខេត្តជាប់ព្រំដែន និងការបំពេញបន្ថែម​ចំណុចខ្វះខាត​នៅឆ្នាំ២០២២ជាដើម៕អត្ថបទ៖ ទូច សោភ័ណ 

Updat៖ ករណីហិង្សាបណ្ដាលឱ្យផ្ទុះអាវុធមួយគ្រាប់រងរបួសក្មេងៗចំនួន០៣ នាក់

2023/01/04 01:11:25 pm        571
ភ្នំពេញ៖ ជនសង្ស័យចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូន​ទៅកាន់ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោករកា បន្ទាប់ពីពាក់ព័ន្ធនៅក្នុងករណីហិង្សារហូតឈានដល់បាញ់បោះ និង​បង្កស្នាម​របួស​ដល់មនុស្ស០៣នាក់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​៩និង៣០នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅ ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។យោងតាមលោកអនុសេនីយ៍ឯក អ៊ុន ផុស នាយរងប៉ុស្តិ៍ទទួលផែនព្រហ្មទណ្ឌនៃប៉ុស្តិ៍រដ្ឋបាល​គោករកា បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលភាគីពីរ​នាក់​បង្ក​ហិង្សា​រហូត​ឲ្យ​ជនបង្ក​ដែលកាន់កាប់​អាវុធ​​ឈានដល់ផ្ទុះអាវុធ​មួយគ្រាប់ ប្រើប្រាស់អាវុធម៉ាក់lock ដើម្បីគំរាម។ ក៏ប៉ុន្តែជា​អកុសល​បាញ់​មួយគ្រាប់​សំដៅ​ទៅផ្លូវបេតុង​បណ្ដាល​ឱ្យ​បំណែក​បេតុង​ខ្ទាតទៅត្រូវ ក្មេងៗ​ចំនួន​បីនាក់ដែល​កំពុងអង្គុយ​លេងក្បែរនោះ។លោកនាយរងប៉ុស្តិ៍ បានឲ្យដឹងថា មុនឈានដល់ករណីហិង្សា​និងផ្ទុះអាវុធនេះដំបូង​ឡើយ​គឺយុវជន​ពីរនាក់​ដែល​ត្រូវបាន​នគរបាលឃាត់ខ្លួនដែរ​នោះ​ចោទ​ទៅ​លើ​បុរសម្នាក់​ដែលជាមន្រ្តី​យោធាមាន​អាវុធ ថា​យក​ដប​ទឹកសុទ្ធ​គប់​ទៅ​លើពួកគេ ពេលនោះ​បុរសដែលកាន់កាប់អាវុធឆ្លើយថា​មិន​ដឹង​នោះទេ ស្រាប់តែបុរសពីរនាក់នោះ​ហក់​ទៅ​បង្កហិង្សារហូត​ឱ្យ​បុរស​កាន់​អាវុធ​សម្រេចចិត្តបាញ់មួយ​គ្រាប់​ចុច​ទៅផ្លូវបេតុងដើម្បីគំរាម។សូមបញ្ជាក់ផងដែរ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយ​ដឹងថា នៅ​មុនពេលកើតហេតុ មានក្មេងមួយក្រុមអង្គុយលេង​ហ្គេមតាម​ទូរស័ព្ទដៃ​ នៅចំណុចកើតហេតុ ស្រាប់​តែ​មានជនសង្ស័យ៣នាក់ ដើ​រមកជិតរួចប្រើអោយ​ទៅ​ទិញអីវ៉ាន់​ (គ្រឿងញៀន) តែ​ក្មេងៗ​ទាំងនោះ​បដិសេធ ​មិនព្រមទៅតាមបញ្ជា ​ជន​សង្ស័យក៏​បាន​ដើរ​ទៅវិញបាត់។ក្មេងប្រុសម្នាក់ក្នុង​ចំណោម​ក្មេង​រងគ្រោះ ​បានឲ្យដឹងថា ​ខ្លួនបានទៅផ្ទះ​ រួចត្រឡប់​មក​ទិញ​អីញាំ ស្រាប់តែប្រទះឃើញជនបង្ក ​ឈ្លោះគ្នា​ជាមួយក្មេងៗឯទៀត ​ខ្លួន​ក៏ដើរចេញ ភ្លាមៗនោះ​ជម្លោះ​កាន់តែខ្លាំង​ ធ្វើអោយជនបង្កខឹងដកកាំភ្លើងបាញ់មួយគ្រាប់ទៅដី ​បណ្តាលឲ្យខ្ទាតត្រូវក្មេងៗ ដែល​កំពុងលេងសប្បាយជុំគ្នានៅក្នុងភូមិ​ ចំនួន០៥នាក់​ រួមទាំងខ្លួនម្នាក់ ​សរុប០៦នាក់​ របួសធ្ងន់៣នាក់ និង​ស្រាល៣នាក់។តាមសម្តីក្មេងរងគ្រោះ បានបន្ថែមថា កន្លងមកជនបង្ក ​ធ្លាប់បានដកកាំភ្លើង ភ្ជង់​គំរាម​គេរួចម្តង​មកហើយ។បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​កំពុងធ្វើការសាកសួរ​និង​កសាងសំណុំរឿង​ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

ក្រុមអ្នកប្រើលំពែង និងដំបង វាយដំលើមនុស្សមួយក្រុមនៅខណ្ឌមានជ័យ ត្រូវបានឃាត់ខ្លួន

2023/01/03 05:12:53 pm        629
ភ្នំពេញ៖ ក្រុមយុវជនទំនើងមួយក្រុម ដែលបានប្រើដំបង និងលំពែង វាយទៅ​លើមនុស្ស​ប្រុសស្រី​មួយ​ក្រុម កាលពីវេលាម៉ោង ៤ជិតភ្លឺនាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ ត្រូវបានកម្លាំង​សមត្ថកិច្ច​ខណ្ឌមាន​ជ័យ បើកការស្រាវជ្រាវតាមចាប់ខ្លួន បានអស់ហើយក្រោយការធ្វើសកម្មភាពរួចប្រមាណ ៦ម៉ោង។ ករណីនេះ កើតឡើងនៅមុខផ្ទះលក់ទឹកកកមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ អំពើហិង្សានេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅ​លើបណ្តាញ​សង្គម ក្រោយពីមានហ្វេសប៊ុកមួយ បានបង្ហោះវីឌីអូឃ្លីប ដែលយក​ចេញពី​កាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីសកម្មភាពយ៉ាងសាហាវរបស់ក្រុមក្មេងទំនើងទាំងនេះ។ បន្ទាប់ពីមានករណីនេះកើតឡើង កម្លាំងសមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបា ល​ខណ្ឌមានជ័យ និងលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌ បានចុះពិនិត្យជាក់ស្តែង​ដល់​ទីតាំង​កើតហេតុ និងបានបើកការស្រាវជ្រាវ រហូតឈានទៅចាប់ខ្លួនក្រុមក្មេងទំនើងទាំងនេះ ដល់ផ្ទះ​របស់​ពួកគេតែម្តង។ អធិការខណ្ឌមានជ័យ លោកវរសេនីយ៍ទោ អ៊ុក បូនីន ឱ្យដឹងបន្ថែមថា បច្ចុប្បន្នជនសង្ស័យទាំង ០៣ ត្រូវ​ឃាត់ខ្លួនបណ្តោះអាសន្ន នឹងត្រៀមកសាងសំណុំរឿងបញ្ចូនទៅតុលាការផងដែរ៕​ អត្ថបទ៖ លីហេង

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះរៀបចំសណ្ដាប់ធ្នាប់ និងបាញ់ទឹកលាងសម្អាតនៅបេនឡានផ្សារថ្មី

2023/01/03 03:14:26 pm        848
ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញចុះរៀបចំសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាននិងបាញ់ទឹកលាងសម្អាត​នៅតំបន់បេនឡានផ្សារថ្មី ដើម្បីឱ្យមាសសោភណ្ឌភាពឡើងវិញ ព្រោះនៅចំណុចនេះ​គឺ​ចំ​កណ្ដាល​ទីក្រុង​ផងដែរ ដែលក្រុមអ្នករត់រថយន្តឈ្នួលបានចោលសំរាម និងបន្ទោសបង់ ធ្វើឱ្យជះក្លិន ដល់​ពលរដ្ឋដែលមានផ្ទះរស់នៅក្បែរនោះ ។សូមជម្រាបជូនថា ទីតាំងបេនឡានផ្សារថ្មីនេះ ស្ថិតនៅតាមបណ្ដោយមហាវិថីមុនី្នវង្សកែង​ជាមួយ​នឹងផ្លូវលេខ១២៦ មូលដ្ឋានសង្កាត់ផ្សារថ្មីទី២ ​ខណ្ឌដូនពេញរាជធានីភ្នំពេញ។លោក ចាប ឌីណា អភិបាលរងនៃគណៈអភិបាល ​ខណ្ឌដូនពេញ បានឲ្យដឹងថា តំបន់នេះ​ត្រូវបាន​ពលរដ្ឋដែលមានផ្ទះរស់នៅក្បែរនោះសំណូមពរមកអាជ្ញាធរ ឲ្យជួយ​រៀបចំ​សណ្ដាប់ធ្នាប់​បរិស្ថានអនាម័យ​ឡើងវិញ ។ លោក បានបន្ថែមថា មាន​ក្រុមអ្នករត់រថយន្តឈ្នួល​ បានចតរថយន្តគ្មាន​សណ្ដាប់ធ្នាប់បង្ករ​មាន​ការកកស្ទះ និងចោលសំរាមគ្មាន​សណ្ដាប់ធ្នាប់ត្រឹមត្រូវ ថែមទាំង​បន្ទោសបង់ក្បែរៗ​កង់ឡាន​របស់ខ្លួន បណ្ដាលឱ្យជះក្លិន​ដល់​ការរស់នៅរបស់ពួកគាត់។ដូច្នេះនៅព្រឹកថ្ងៃទី០៣​ ខែ មករា ឆ្នាំ២០២៣ ​ដោយមានការណែនាំពីលោក ជា ខេមា ​អភិបាលនៃខណៈអភិបាលខណ្ឌដូនពេញ​បានឲ្យលោក ចាប ឌីណា ​អភិបាលរងទទួលបន្ទុកសណ្ដាប់ធ្នាប់អនាម័យ​ បរិស្ថាន ដឹកនាំ​កម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់នៅតំបន់បេនឡានផ្សារថ្មីនេះ​ដើម្បីឲ្យមាន​សោភណភាព​ឡើងវិញ និងមានបាញ់ទឹកលាងសម្អាតនៅតំបន់នោះ ដែលក្រុមអ្នករត់រថយន្តឈ្នួល​បាន​បន្ទោសបង់ ​និងចោលសំរាមជាដើម។ជាចុងក្រោយអភិបាលរងសំណូមពរដល់ក្រុមអ្នករថយន្តឈ្នួលទាំងអស់​សូមជួយចូលរួមសហការ​ជាមួយនឹងអាជ្ញាធរ ​កុំចតរថយន្ត ជាពីរ បី ​ជួរលើផ្លូវ​ បង្ករការកក់ស្ទះ និងថែរក្សាអនាម័យ​បរិស្ថាន​ឲ្យបានល្អប្រសើរ ដើម្បីសោភណភាពទីក្រុងស្អាតទាំងអស់គ្នា៕ អត្ថបទ៖ កុម្ភៈ

នគរបាលចរាចរណ៍ផ្លូវគោក អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នក្នុងពេលបើកបរ ក្នុងថ្ងៃចូលឆ្នាំសកល

2022/12/31 11:44:37 am        745
ភ្នំពេញ៖ នគរបាលចរាចរណ៍ផ្លូវគោក បានអំពាវនាវទៅកាន់អ្នកប្រើប្រាស់ផ្លូវ សូមបង្កើនការ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតក្នុងពេលបើកបរ ​នាឱកាសបុណ្យចូលឆ្នាំសកល ​ខណៈនៅកម្ពុជា​ឱ្យ​តែមានពិធីបុណ្យទានធំៗម្ដងៗ តែងមានករណីគ្រោះថ្នាក់ចរាចរណ៍ កើនឡើងច្រើន ហើយបណ្ដាលឲ្យមានស្លាប់ ​និងរបួសជាច្រើននាក់ ។លោកឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយករដ្ឋាននគរបាលចរាចរណ៍​សណ្ដាប់ធ្នាប់​សាធារណៈ ​បានឲ្យដឹងថា ​តាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ គឺនាយកដ្ឋាន​នគរបាលចរាចរណ៍ ក៏ដូចជាបណ្ដាស្នងការដ្ឋានរាជធានី-ខេត្ត ​បានដាក់ចេញនូវវិធានការ រក្សា​សណ្ដាប់ធ្នាប់ ​សុវត្ថិភាពចរាចរណ៍ឲ្យបានកាន់តែល្អប្រសើរ ​និងវិធានការរឹតបន្ដឹងច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​ ដើម្បីបង្ការ ​ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ​ដែលកើតមានឡើងនៅតាមដងផ្លូវ ។លោក បានបន្តថា ស្ថានភាពចរាចរណ៍តាមដងផ្លូវបច្ចុប្បន្ននេះ ​គឺសង្កេតឃើញថា មាន សណ្ដាប់​ធ្នាប់​ល្អប្រសើរហើយ ​ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមដដែលដោយ​ក្នុងមួយថ្ងៃ​ជា​មធ្យមមានមនុស្សស្លាប់ចំនួន៥នាក់ ​និងរបួសប្រមាណ ១០នាក់ ​ដែលភាគច្រើន គឺកើតឡើង​ចំពោះអ្នកបើកបរម៉ូតូ ។លោកឧត្ដមសេនីយ៍ត្រី បានគូសបញ្ជាក់ថា ​ពេលវេលាគ្រោះថ្នាក់កើតឡើងច្រើន ​នៅពេល មាន​ពិធីបុណ្យទានផ្សេងៗ ឬថ្ងៃចុងសប្ដាហ៍ ​ដែលពលរដ្ឋធ្វើដំណើរច្រើននៅលើដងផ្លូវ ​បញ្ហា ​នេះហើយ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ​ពិសេសអ្នកប្រើប្រាស់ផ្លូវ ​សូមចូលរួមគោរពច្បាប់ ចរាចរណ៍​ឲ្យបានខ្ជាប់ខ្ជួន ។លោកឧត្ដមសេនីយ៍ត្រី ថី វិសាល បានបន្ថែមថា សូមពលរដ្ឋខ្លាចច្បាប់ ជាជាងខ្លាចនគរបាល ចរាចរណ៍ ហើយបើកបរដោយមានការចេះយោគយល់អធ្យាស្រ័យខ្ពស់នៅលើដងផ្លូវ បើកបរ ដោយស្មារតីប្រុងប្រយ័ត្នជានិច្ច ពោលមិនលើសល្បឿនកំណត់ គោរសិទ្ធិអទិភាព និងកុំបើក បរនៅពេលស្រវឹង ៕ អត្ថបទ បាន សុខរិទ្ធិ

អាជ្ញាធររាជធានីដាក់វេនប្រចាំការ​ និងសមត្ថកិច្ចប្រមាណ១ពាន់នាក់ការពារសន្តិសុខឆ្លងឆ្នាំសកលឆ្នាំនេះ

2022/12/31 08:46:55 am        716
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌ និងសមត្ថកិច្ចទាំងអស់ត្រូវ​មានក្រុមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង​ ខណៈនគរបាលប្រើប្រាស់កម្លាំងប្រមាណ១០០០នាក់ ដើម្បីការពារ​សន្តិសុខ សុវត្ថិភាព ​និងដោះស្រាយបញ្ហាចរាចរណ៍ បង្កលក្ខណៈសប្បាយភាព​ជូន​ប្រជាពលរដ្ឋក្នុង​ពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ ។អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ និង​កងកម្លាំង​មានសមត្ថកិច្ចទាំង​២ប្រភេទ ​សហការគ្នា ​ពិនិត្យដោះស្រាយ​ ចំពោះទីតាំងសប្បាយភាពនានា នៅរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋបានសប្បាយរីករាយ​ក្នុងឱកាសចូល​ឆ្នាំសកល នារាត្រីថ្ងៃទី៣១ធ្នូនេះ។ការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្នុងកិច្ច​ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ​នៅសាលារាជធានីភ្នំពេញ។ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ​នៅរាត្រីថ្ងៃទី៣១ធ្នូ បុណ្យចូលឆ្នាំសកលបានចាប់ផ្តើម ពេលនោះហើយដែលប្រជាពលរដ្ឋសម្រុកចូលទៅលេងនៅកន្លែងសប្បាយភាពនានា។ ដូច្នេះទេ សម្រាប់អាជ្ញាធរខណ្ឌពាក់ព័ន្ធ ​និងកម្លាំងសមត្ថកិច្ចតាមខណ្ឌ​ រួមទាំងកម្លាំងស្នងការដ្ឋាន ត្រូវ​ពិនិត្យ​កន្លែងសប្បាយភាពនានា​ ជាមួយនិងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ សន្តិសុខនិង​សណ្តាប់ធ្នាប់​ជូនប្រជាពលរដ្ឋ ​ពិសេសនៅមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌជ្រោយ​ចង្វារ និងខណ្ឌច្បារអំពៅជាដើម ដែលខណ្ឌទាំងនេះជាខណ្ឌដែលមានទីតាំង​សប្បាយភាព​ច្រើនជាងគេ ហើយទីតាំង​ទាំងនេះ​តែង​ទទួលរងនូវការ​កកស្ទះ​ចរាចរជាច្រើនម៉ោង នាបុណ្យឆ្លង​ឆ្នាំសកលនេះ។ឯកឧត្តម ឃួង ស្រេង បាន​បញ្ជាក់ថា ​គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ​នឹងត្រូវបង្កើត​ឲ្យមានក្រុមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ​ក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ ។ ដូច្នេះទេ​មន្ត្រី​ និង​កម្លាំង​សមត្ថកិច្ច​ទាំងអស់ត្រូវមានមុខប្រចាំការ និងបំពេញការងាររបស់ខ្លួន។ ​ក្នុងនាមជាមន្ត្រី ​និង​កម្លាំង​សមត្ថកិច្ចត្រូវដឹងខ្លួនថា ពេលមានពិធីបុណ្យធំៗ គឺមានកន្លែងសប្បាយភាព មន្ត្រី ​និងសមត្ថកិច្ចមិន​អាច​សប្បាយ​ដូចប្រជាពលរដ្ឋទេ​ តែជាអ្នកការពារភាពសប្បាយជូនប្រជាពលរដ្ឋ។បន្ថែមពីនេះទៀត ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចទាំងអស់​ផ្សព្វផ្សាយ​ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ​ បង្ក្រាបល្បែងស៊ីសង​ខុសច្បាប់​ បង្ក្រាបគ្រឿងញៀន ​ក្មេងទំនើង ​និងការជួញដូរមនុស្ស នៅរាជធានីភ្នំពេញផងដែរ។លោកឧត្តមសេនីយ៍ សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ​បានឲ្យដឹងដែរថា ស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ ​តាមផែនការនឹងប្រើប្រាស់កម្លាំងប្រមាណ ១០០០នាក់ ដើម្បី​ការពារសន្តិសុខ សុវត្ថិភាព និងដោះស្រាយបញ្ហាចរាចរ បង្កលក្ខណៈសប្បាយភាពជូនប្រជាពលរដ្ឋ​បានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំសកល នារាត្រីថ្ងៃទី៣១ធ្នូនេះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះគូសគំនូសជូនដល់អាជីវករ ដែលកំពុងធ្វើអាជីវកម្មរំលោភលើផ្លូវសាធារណៈ

2022/12/30 02:13:29 pm        931
ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ចាត់ឱ្យ​ក្រុមការងារសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បន្តចុះគូសគំនូសជូនដល់អាជីវករ ដែល​កំពុងធ្វើ​អាជីវកម្មរំលោភលើ​ផ្លូវសាធារណៈ សម្រាប់អ្នកដំណើរ​ថ្មើជើង​ ដើម្បីរក្សាសណ្ដាប់ធ្នាប់​អនាម័យ​បរិស្ថានក៏បានល្អប្រសើរ។សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លោក ចាប ឌីណា អភិបាលរង​នៃ​គណៈអភិបាល​ខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈប្រជាការឯកភាពខណ្ឌ ចុះ​គូស​គំនូស​ជូន​ដល់អាជីវក គឺគោលបំណង ដើម្បីជួយសម្រួលដល់ការលក់ដូរ ​ការ​ធ្វើ​អាជីវកម្មរបស់​ពួកគាត់ ​ព្រោះ ខណ្ឌដូនពេញ ​ជាតំបន់ទីប្រជុំជន​ដែលមានភ្ញៀវជាតិ ​អន្តរជាតិ​ អញ្ជើញ​មកកំសាន្ត ហាត់ប្រាណ​មិនដែលដាច់នោះទេ។លោក ចាប ឌីណា ​បានលើកឡើងថា គោលដៅ​សំខាន់របស់អាជ្ញាធរដែលយក​ចិត្តទុកដាក់​បំផុត​នោះគឺការរក្សាបានសន្តិសុខ ​សណ្តាប់ធ្នាប់ ​អនាម័យ ​បរិស្ថានល្អជូនភ្ញៀវជាតិ ​អន្តរជាតិ ។ ​ដូច្នេះ ការ​ចុះរៀបចំ​សណ្តាប់ធ្នាប់ ​របៀបរៀបរយ​ នៅតាមដងផ្លូវ​ ​តាមទីតាំងអាជីវកម្មនានាពិតណាស់​មិនទាន់​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយទេ​ តែងតែមានការខ្វះចន្លោះខ្លះ។ ​តែយ៉ាង​ណា​អាជ្ញាធរ​ស្នើសុំបងប្អូន​ដោយ​ទទួច​ចូលរួម​សហការ​ជាមួយអាជ្ញាធរ ដើម្បី​ឲ្យទីតាំង​យើង​ស្អាត មាន​របៀបរៀបរយ ​សណ្តាប់ធ្នាប់ អនាម័យ ​បរិស្ថានល្អ ​និងមានអតិថិជនច្រើន​។ ជាចុងក្រោយ​អាជ្ញាធរមានសមត្ថកិច្ច ​ស្នើសុំបងប្អូនកុំចតយាន្ត​ជំនិះនៅ​ទីតាំង​ដែលមានស្លាក​សញ្ញា​ហាមឃាត ​ចតត​ម្រៀប​គ្នា​ពីរបីជួរ ​និងការ​យក​ថូរផ្កា​ផើង​ផ្កា...ដាក់​នៅលើ​ផ្លូវ​សម្រាប់​អ្នក​ដំណើរ​ថ្មើជើង​ជាដើម​៕ អត្ថបទ៖ កុម្ភៈ

ក្រុមរុករក និងសង្គ្រោះករណីឆាបឆេះអគារកាស៊ីណូនៅប៉ោយប៉ែតរកឃើញសាកសព ១១នាក់បន្ថែមទៀតនៅព្រឹកនេះ

2022/12/30 11:33:51 am        269
Update៖ គិតត្រឹមម៉ោងជាង ១០ព្រឹក ថ្ងៃទី៣០ ខែធ្នូនេះ ក្រុមអ្នករុករក កម្ពុជា-ថៃ បានរកឃើញសាកសពជនរងគ្រោះក្នុងករណីឆាបឆេះអគារកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំនួន ១១នាក់ទៀត ។ ដូចនេះសាកសពកើនដល់ជាង ២០នាក់ហើយ ។ ក្រុមអ្នករុករក នៅតែបន្តប្រតិបត្តិការដោយភាពសស្រាក់សស្រាំបំផុត។

Update៖ ឆេះអគារកាស៊ីណូ នៅប៉ោយប៉ែត អ្នកស្លាប់បានកើនឡើងដល់ចំនួន១៩នាក់ និង ៥៣នាក់រងរបួសធ្ងន់

2022/12/29 02:23:06 pm        2380
ប៉ោយប៉ែត៖ ព័ត៌មានបឋមគិតត្រឹមរសៀលថ្ងៃថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ​ តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ​ក្នុងហេតុការណ៍​ឆេះអគារកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅប៉ោយប៉ែត អ្នកស្លាប់បានកើនឡើងដល់ចំនួន១៩នាក់ និង ៥៣នាក់រងរបួសធ្ងន់ ។ក្រោយរកឃើញសាកសព ជនរងគ្រោះជាបន្តបន្ទាប់ ​ក្នុងហេតុការណ៍​ឆេះអគារកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅប៉ោយប៉ែត អាជ្ញាធរបានសម្រេច តម្កល់សពជនរងគ្រោះ នៅវត្តត្រាច មានចម្ងាយប្រហែលជា ២ គីឡូម៉ែត្រពីទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ មុនធ្វើការដឹកសាកសពចេញទៅប្រទេសថៃ ក៏ដូចជាតាមតំបន់គោលដៅនានា ៕

លោក អ៊ុំ រាត្រី៖ មកទល់ម៉ោងនេះអគ្គិភ័យនៅតែបន្តឆាបឆេះ ហើយទំហំនៃការខូចខាតនៅមិនទាន់ប៉ាន់ប្រមាណនៅឡើយទេ

2022/12/29 09:03:47 am        312
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះអគារក្រុមហ៊ុនក្រេនដាយមេនរីសត Royal G Club ទីតាំងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាំងពីកណ្តាលអាធ្រាតយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ប្រើប្រាស់កម្លាំងសរុបកំពុងដុតដៃជើងធ្វើការសង្គ្រោះ និងគ្រប់គ្រងស្ថានការ។លោកបន្តថា មកដល់ម៉ោងនេះ អគ្គិភ័យនៅតែបន្តឆាបឆេះ ហើយទំហំនៃការខូចខាតនៅមិនទាន់ប៉ាន់ប្រមាណបាននៅឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM