ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

វិនិយោគិនថៃជាច្រើន គ្រោងចុះមកសិក្សាគម្រោងវិនិយោគឧស្សាហកម្មនៅកម្ពុជា

2022/09/23 12:57:46 pm        421
ភ្នំពេញ៖ ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា លើកឡើងថា នឹងរៀបចំគម្រោង​ចុះសិក្សា​របស់​ក្រុមពាណិជ្ជករ ធុរកិច្ច និងវិនិយោគិនថៃជាច្រើន ស្វែងរកសក្តានុពលវិនិយោគនៅកម្ពុជា ជា​ពិសេស​សិក្សាគម្រោង​បង្កើត​រោងចក្រផលិតចំណីអាហារ ​និងការបង្កើតរោង​ចក្រ​ឧស្សាហកម្ម​មិនមែនកាត់ដេរជាដើម។លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា លើកឡើងក្នុងកិច្ច​ចុះ​អនុស្សារណៈព្រម​ព្រៀងគ្នារវាងមន្ទីរពេទ្យ ​រាំងសេត (Rangsit) ប្រទេសថៃ​ ជាមួយតំណាងនៅកម្ពុជា នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២នេះថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ការរីករាលដាល​ជំងឺកូវីដ១៩ បានល្អប្រសើរ ​ក្រុមពាណិជ្ជករ ធុរកិច្ច និងវិនិយោគិនថៃ ដែលចូលមកតាមរយៈ​សមាគម​ និងតាមរយៈការ​ទំនាក់នង​ស្ថានទូតថៃ​ មានចំនួនយ៉ាងច្រើនគួរឲ្យ​កត់សម្គាល់ ដើម្បី​ស្វែងរក​ឱកាសទីផ្សារ ​សម្រាប់ការធ្វើពាណិជ្ជកម្មដូចជា ​ការស្វែងរកទីផ្សារលក់ផលិតផល គម្រោង​ពង្រីក និងគម្រោងបង្កើតរោងចក្រ​ សហគ្រាសជាដើម។លោកស្រី បន្តថា នៅខែក្រោយនេះ ក្រុមធុរកិច្ចថៃ នឹងចូលមកកម្ពុជាកាន់តែច្រើនថែមទៀត ក្នុងនោះ​វិនិយោគិនបានផ្តោតសំខាន់លើឱកាសវិនិយោគ​រោងចក្រ​ផលិតចំណីអាហារ ដើម្បី​ផលិត​សម្រាប់​ផ្គត់ផ្គង់​ និងចែកចាយនៅក្នុងទីផ្សារប្រទេសកម្ពុជា​ ក្រៅពីនេះ មានក្រុមវិនិយោគិន​ថៃមួយ​ចំនួនទៀត នឹងចុះមកសិក្សាគម្រោងបង្កើត​រោងចក្រឧស្សាហកម្មមិនមែនកាត់ដេរ ជាមួយ​ដៃគូ​វិនិយោគិន​ជប៉ុន​ផងដែរ ​ដើម្បីបង្កើតនូវបរិយាកាសវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា​ឲ្យកាន់​តែសំបូរបែប។សូមបញ្ជាក់ថា ​ទាក់ទងការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ តាមរបាយការណ៍ក្រសួង​ពាណិជ្ជកម្ម ​បង្ហាញឲ្យដឹងថា​ នៅក្នុងរយៈពេល ​៦ ខែ ឆ្នាំ ២០២២ នេះ ទំហំពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរ មានទឹកប្រាក់ប្រមាណជិត ​២ ៣០០​ លានដុល្លារអាមេរិក ​កើនឡើងជាង ២៣% ក្នុងនោះ​កម្ពុជា​បាននាំចេញ ​មានទឹកប្រាក់ជាង ៤៩៥ ​លានដុល្លារ កើនឡើង ៣៧% ខណៈការនាំចូល​មាន​ទំហំទឹកប្រាក់ជាង ១ ៨០០ ​លានដុល្លារ កើនឡើងជាង ១៩%​ បើធៀបរយពេលដូចគ្នាឆ្នាំ ២០២១៕អត្ថបទ៖ សុន រ៉ាឌី

សមត្ថកិច្ចបង្ក្រាបក្រុមជនជាតិវៀតណាមចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់

2022/09/23 11:47:40 am        147
ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពញបានប្រាប់BTVថា ជនសង្ស័យ​ចំនួន​៤នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ។ អ្នកនាំពាក្យបន្តថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើ​ការ​ស្រាវជ្រាវបង្ក្រាប និងជនសង្ស័យឃាត់ខ្លួនចំនួន៤នាក់ ពាក់ព័ន្ធ​ករ​ណី​ចាប់​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម ដើម្បីជំរិតទារប្រាក់ នៅចំណុចសណ្ឋាគារហ្វែរីលែន ផ្លូវលេខ១៤១ ភូមិ៩ សង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះង្វៀង ដុងហាយ ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិ វៀតណាម។ជនសង្ស័យឃាត់ខ្លួនចំនួន៤នាក់៖១-ជនសង្ស័យឈ្មោះ TRAN TINHUY ភេទប្រុស ឆ្នាំកំណើត ១៩៨៩ ជនជាតិ វៀតណាម២-ឈ្មោះ NGUYEN VAN VO ភេទប្រុស ឆ្នាំកំណើត ១៩៨០ជនជាតិវៀតណាម៣-ឈ្មោះ LUONG VON THET ភេទប្រុស ឆ្នាំកំណើត១៩៩៧ ជនជាតិវៀតណាម៤-ឈ្មោះ VO HONG QUAN ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិវៀតណាម (មេខ្លោង)បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងការិយាល័យ កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅសា​លាដំ​បូង​រាជ​ធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ថ្ងៃនេះ ! គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្តាល​ឲ្យ​មនុស្ស ​១០​នាក់​ស្លាប់ និង​របួស ​១២​នាក់​

2022/09/22 06:19:37 pm        3545
ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១២​លើក បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១០​នាក់ និង​រងរបួស​ចំនួន ១២​នាក់ (​ស្រាល ៨​នាក់ និង​ធ្ងន់ ៤​នាក់​) ។​​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​រាជធានី ខេត្ត ចំនួន​៩ មានដូចជា៖ ខេត្តកំពង់ចាម ស្លាប់ ១​នាក់ និង​របួស ៣​នាក់, កំពង់ស្ពឺ ស្លាប់ ១​នាក់, កំពត ស្លាប់ ១​នាក់, កណ្តាល ស្លាប់ ២​នាក់, ភ្នំពេញ ស្លាប់ ១​នាក់ និង​របួស ៣​នាក់, ព្រះសីហនុ ស្លាប់ ១​នាក់ និង​របួស ១​នាក់, ព្រះវិហារ ស្លាប់ ២​នាក់, ស្វាយរៀង ស្លាប់ ១​នាក់ និង​របួស​ ២​នាក់ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ របួស ៣​នាក់​៕

សមត្ថកិច្ចបង្កើនសន្តិសុខសណ្តាប់ធ្នាប់តាមវត្តអារ៉ាម អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ

2022/09/20 12:56:50 pm        587
ភ្នំពេញ៖ នៅតាមបណ្តាទីវត្តអារ៉ាមនៅរាជធានីភ្នំពេញ សំគាល់ឃើញថា សមត្ថកិច្ច បានបង្កើន​កិច្ចសហការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ប្រគេន ជូនព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ធ្វើពិធី​បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ។បើតាមក្រុមសមត្ថកិច្ចប្រចាំការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នៅវត្តលង្ការ ​និងវត្តឧណ្ណលោម រាជធានីភ្នំពេញ ​បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែកញ្ញានេះថា ដោយមាន​អនុញ្ញាត​ពី​អភិបាលខ័ណ្ឌ អធិការនគរបាល ​និងព្រះចៅអធិការវត្ត ​រហូតមកដល់ពេលនេះ តាមវត្តនីមួយៗ គឺបានរៀបចំកម្លាំងបីប្រភេទរួមមាន៖ កងកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងប្រជាការពារ បានដាក់វេនប្រចាំការចាំការពារសន្តិភាពសណ្តាប់ធ្នាប់នៅក្នុងវត្តឲ្យប្រជាពុទ្ធបរិស័ទធ្វើបុណ្យ​កាន់បិណ្ឌភ្ជុំ ក្នុងអារម្មណ៍សភាព​ស្ងប់អារម្មណ៍។ក្រុមសមត្ថកិច្ចបន្ថែមថា ​ការរៀបចំសន្តិសុខ ​សណ្តាប់ធ្នាប់តាមទីវត្តអារ៉ាម នឹងត្រូវបង្កើនការពារ​កាន់តែខ្លាំងថែមទៀត ​នៅក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ​ឈានចូលមកដល់ ដែលនឹង​មាន​ប្រជាពុទ្ធបរិស័ទជាច្រើនកុះករអញ្ជើញមកវត្ត។ ប្រជាពុទ្ធបរិស័ទ លើកឡើងថា កងកម្លាំងច្រើនឈរចាំការពារសន្តិសុខ ​សណ្តាប់ធ្នាប់ ដែលធ្វើឲ្យគេមាសភាពស្ងប់អារម្មណ៍មិនព្រួយពីការបាត់របស់របរនានា។ឧត្តមសេនីយឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ​បានថ្លែងថា ក្នុងរយៈពេលដប់ថ្ងៃបុណ្យកាន់បិណ្ឌកន្លងមកនេះ ​តាមវត្តអារ៉ាមនៅរាជធានីភ្នំពេញ និង​នៅតាមបណ្តាខេត្ត មិនទាន់មានរបាយការណ៍បង្ហាញ​ពីអំពើ​អសកម្មណាធំដុំកើត​ឡើងនៅ​តាមវត្តអារ៉ាមនោះទេ ប៉ុន្តែទោះយ៉ាងណា ​ឯកឧត្តម ក៏បានស្នើបណ្តាប្រជាពុទ្ធបរិស័ទ ពេល​អញ្ជើញទៅវត្តឬទៅតាមទីសាធារណៈនានា ​ត្រូវគោរពច្បាប់ចរាចរណ៍ និងថែរក្សាការពារ​ទ្រព្យសម្បត្តិរបស់ឲ្យចៀសវាងការបាត់បង់៕ អត្ថបទ ស៊ុម សុខជា

៣ថ្ងៃសមត្ថកិច្ចបង្ក្រាបល្បែងអនឡាញខុសច្បាប់ចំនួន៨៦៩ទីតាំង នៅក្នុងខេត្តតាកែវ

2022/09/20 12:13:18 pm        526
តាកែវ៖ បន្ទាប់ពីមានបទបញ្ជាពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យ បង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់នោះ អាជ្ញាធរខេត្ត កំពុងសស្រាក់សស្រាំអនុវត្ត​តាម​បទបញ្ជានេះ ដោយខេត្តខ្លះបានប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងរាប់រយកន្លែង ដែលមាន​ក្នុង​មូលដ្ឋាន​ខេត្តរបស់ខ្លួន។ជាក់ស្ដែងសម្រាប់ខេត្តតាកែវ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ​សមត្ថកិច្ចនៅក្នុងខេត្តតាកែវ​ បាន​ធ្វើការ​ចុះណែនាំ និងបង្រ្កាបទីតាំងល្បែងអនឡាញខុសច្បាប់ផ្សេងៗទៀត​ បានចំនួន ៨៦៩ទីតាំង។ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងប្រាប់ទូរទស្សន៍BTV ថា ក្រោយពីទទួល​បាន​បទបញ្ជា​ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ​ហ៊ុន សែន ឱ្យ​បង្រ្កាបល្បែងស៊ីសងខុសច្បាប់​ជាពិសេស​ល្បែងអនឡាញ ឯកឧត្តមបានបញ្ជាទៅដល់លោកស្នងការនគបាលខេត្ត លោកមេបញ្ជា​ការកងរាជអាវុធហត្ថ និងមេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តជាពិសេស​អភិបាលក្រុង​ស្រុកទាំង ១០នៅក្នុងខេត្តតាកែវ ​ត្រូវធ្វើសកម្មភាពជាបន្ទាន់ដោយចុះទៅអប់រំណែនាំ​នឹងបញ្ឈប់​ទីតាំងល្បែង​ខុសច្បាប់នានា​នៅក្នុងមូលដ្ឋានរបស់ខ្លួនអោយអស់។ បើកករណីនៅតែ​រឹងរូស​បើក​ដំណើរការល្បែងខុសច្បាប់ បន្តទៀតគឺត្រូវតែបង្រ្កាបតែម្ដង។ជាលទ្ធផលក្នុងរយៈពេល៣ថ្ងៃនេះ យើង​បានចុះអប់រំណែនាំ​ និងបង្រ្កាបទីតាំងល្បែង​អនឡាញ​និងល្បែងខុសច្បាប់​ដទៃទៀត​បានចំនួន ៨៦៩ទីតាំងនៅទូទាំងខេត្តតាកែវ។ឯកឧត្តមអភិបាលខេត្ត បានបន្តថា អភិបាលក្រុងស្រុកទាំង១០ត្រូវមានការទទួលខុសត្រូវ​ចំពោះ​មុខ​អភិបាលខេត្តជាពិសេសចំពោះមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់​នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវធ្វើការបង្រ្កាប​អោយ​ដូច​ភ្លៀង​រលឹម៕ 

អាជ្ញាធររាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងអគារមួយកន្លែង សង្ស័យបម្រេីសេវាតាមអនឡាញខុសច្បាប់​

2022/09/19 10:55:15 pm        505
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងអគារស្នាក់នៅរបស់ជនជាតិបរទេស​មួយកន្លែង ដែលមានការសង្ស័យជាប់ពាក់ព័ន្ធនឹងបម្រេីសេវាតាមអនឡាញខុសច្បាប់​ ស្ថិតទល់មុខស្ថានទូតអូស្រ្តាលី​ ផ្លូវរដ្ឋសភា​ ភូមិ១៥​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃចន្ទ​ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំរបស់ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ និងមានការសម្របសម្រួលពីលោក​ ចែ​ សុង​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយ លោក មាន​ ចាន់យ៉ាដា​ អភិបាលរង​រាជធានីភ្នំពេញ​ និងលោក គៀង ល័ក្ស អភិបាលខណ្ឌចំការមន កម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងអគារស្នាក់នៅរបស់ជនជាតិបរទេស​ទល់មុខស្ថានទូតអូស្រ្តាលី​​ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធនឹងបម្រេីសេវាតាមអនឡាញខុសច្បាប់។ក្រោយប្រតិបត្តិការកម្លាំងអាជ្ញាធរសម្រេចបិទខ្ទប់បណ្ដោះអាសន្នទាំងវត្ថុតាង និងមនុស្សឲ្យនៅក្នុងអាគារនេះសិន រង់ចាំអនុវត្តនីតិវិធីជាបន្តបន្ទាប់ទៀត៕ អត្ថបទ៖ កុម្ភៈ

អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រួតពិនិត្យ​តាម​ហាង​បញ្ចាំ​នៅ​តំបន់​ឃ្លាំង​រំសេវ​

2022/09/19 05:44:40 pm        532
​ភ្នំពេញ​៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​តាម​បណ្ដា​ហាង​បញ្ចាំ​ជាច្រើន​នៅ​តំបន់​ឃ្លាំង​រំសេវ ស្ថិតនៅ​មូលដ្ឋាន​សង្កាត់​ទាំង​ល្អក់​៣ ខណ្ឌទួលគោក​ដោយ​ត្រួតពិនិត្យ​មើល​លើ​អាជ្ញាប័ណ្ណ​មាន​ឬ​ផុត​កំណត់ និង​អនុវត្តតាម​នីតិវិធី​។​​ប្រតិបត្តិការ​នេះ ​ធ្វើឡើង​នៅវេលា​ម៉ោង ៤និង ៥០​នាទី ​ល្ងាច​ថ្ងៃទី​១៩ ខែកញ្ញា​ ឆ្នាំ២០២២ ដឹកនាំ​ដោយ លោក ឃ្លាំង ហួត អភិបាលរង​រាជធានី​ភ្នំពេញ ដោយមាន​ការ​សម្របសម្រួល​ពី​លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​កងកម្លាំង​ចម្រុះ​មូលដ្ឋាន​ខណ្ឌទួលគោក​។​​លោក ឃ្លាំង ហួត អភិបាលរង​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹងថា ការ​ចុះ​ត្រួតពិនិត្យ​នេះ​មិនមែន​ធ្វើ​តែមួយ​ថ្ងៃ​នេះ​ឡើយ គឺ​ធ្វើ​ជាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម ដើម្បី​បង្ការ និង​បង្ក្រាប​គ្រប់​បទល្មើស​ល្បែងស៊ីសង​ទាំងអស់ ដោយ​អនុវត្តតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​អគ្គមហាសេនា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​៕ អត្ថបទ​៖ កុម្ភៈ

បុរសម្នាក់ជាអ្នកសារព័ត៌មាន បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ក្នុងតំបន់បឹងកក់

2022/09/19 02:37:29 pm        781
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ បានបណ្ដាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត ខណៈកំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១១ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ទីតាំងកើតហេតុស្ថិតនៅផ្លូវបំបែកជាបួន ផ្លូវលេខ៨២ កែងផ្លូវលេខ១៥៩ ស្ថិតនៅក្នុងបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ​ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ​ពណ៌ខ្មៅដែលមានស្លាកលេខ​ ភ្នំពេញ1FD-9887 ធ្វើដំណើរតាមបណ្តោយផ្លូវ១៥៩ ក្នុងទិសដៅពីជើងទៅត្បូង ​ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែ​ត្រូវបានរថយន្តមួយគ្រឿង ​ម៉ាកហ៊ីយ៉ានដាយ HVX ពណ៌ទឹកប្រាក់ មានស្លាកលេខ​ព្រះសីហនុ2B-5858 ​ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៨២ ក្នុងទិសដៅពីលិចទៅកើតក្នុង​ល្បឿន​លឿន បុកពេញទំហឹង​បណ្តាលឲ្យជនរងគ្រោះរង​របួសធ្ងន់​បែក​ក្បាល​ផុង​នៅ​ផ្នែកខាងក្រោយ​នៃ​លលាដ៍ក្បាល​ ហូរ​ឈាមមិនឈប់។បន្ទាប់មក​គេឃើញ​មានរថយន្តសាម៉ុយ​នៃ​មន្ទីរពេទ្យកាល់ម៉ែត្រ ​មក​ទទួល​ទៅសង្គ្រោះបន្ទាន់ភ្លាមៗ តែជា​អកុសល បុរសរងគ្រោះត្រូវបានទទួលមរណៈភាព​នៅក្នុងមន្ទីរពេទ្យ។គួរបញ្ជាក់ថា ​ជនរងគ្រោះមានឈ្មោះ ឌី រៀ អាយុ៥៩ឆ្នាំ មុខរបរជាអ្នកកាសែតនៃស្ថាប័ន ​កម្ពុជាថ្មី បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ​ទទួល​យកទៅបូជាតាមប្រពៃណី។ ​ចំណែកម្ចាស់រថយន្ត ត្រូវបាន​សម្ថកិច្ចមូលដ្ឋានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក​ ដើម្បីធ្វើកំណត់ហេតុ៕

អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរឱ្យបង្ក្រាប និងឈប់ពាក់ព័ន្ធនឹងល្បែងស៊ីសង

2022/09/19 02:08:49 pm        606
បាត់ដំបង៖ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម សុខ លូ អភិ បាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែកញ្ញាម្សិលមិញ បានដឹកនាំកិច្ចប្រជុំដាក់ផែនការជាក់លាក់បង្រ្កាបល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទ។ ឯកឧត្ដម បានណែនាំអាជ្ញាធរឱ្យបង្ក្រាប និងដកខ្លួនកុំពាក់ព័ន្ធនឹងល្បែងស៊ីសង។ក្នុងកិច្ចប្រជុំ ដែលមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក និងថ្នាក់ដឹកនាំកងកម្លាំង ទាំងបីប្រភេទ ឯកឧត្តមអភិបាលខេត្តបាត់ដំបង សុខ លូ បានណែនាំដល់អ្នកពាក់ព័ន្ធនឹងល្បែងខុស​ច្បាប់ ទាំងអស់ ត្រូវដកខ្លួនថយជាបន្ទាន់ ​ហើយដកខ្លួនជារៀងរហូត។ មេល្បែងខុសច្បាប់​គ្រប់ប្រភេទ និង កន្លែង លួចលាក់លេងល្បែងនានា ​ត្រូវបញ្ឈប់ជាបន្ទាន់។ឯកឧត្តម បានណែនាំដល់អ្នកញៀនល្បែងទាំងឡាយ​ ឱ្យឈប់លេងតទៅទៀត ដើម្បី សុភមង្គល ក្នុងគ្រួសារ។ឯកឧត្តម បានជំរុញដល់អាជ្ញាធរ និងកងម្លាំងមានសមត្ថកិច្ច​ ត្រូវបង្រ្កាបគ្រឿងញៀន និងបទ ល្មើសគ្រប់​ប្រភេទជាប់ជាប្រចាំ ​ដោយមិនដកដៃឡើយ។តាមរយៈសារសំឡេងកាលពីថ្ងៃទី១៧ ខែកញ្ញា នេះ សម្ដេចតេជោ ​ហ៊ុន សែន​ បានចេញបញ្ជា ដោយ​ម៉ឺងម៉ាត់បំផុត ឱ្យចាត់វិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់​គ្រប់ប្រភេទ ដោយ​សម្ដេចតេ​ជោ ​បានបញ្ជាក់អំពីភាពមិនញញើតក្នុងការដកចេញពីមុខតំណែងអភិបាលរាជធានី ខេត្ត និង​អាជ្ញាធរមូល ដ្ឋានទាំងឡាយណា ​ដែលត្រូវបានរកឃើញថា ​មិនទទួលខុសត្រូវ លើមុខងារ​របស់ខ្លួន៕អត្ថបទ៖ នឿត សុភក្ត្រ

ឃាត់មនុស្ស៧០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងរយៈពេល២ថ្ងៃនៅភ្នំពេញ

2022/09/19 12:23:58 pm        586
ភ្នំពេញ៖ បន្ទាប់ពីមានបទបញ្ជារបស់ថ្នាក់ដឹកនាំកម្លាំងអាជ្ញាធរទាំង១៤ខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងជាបន្តបន្ទាប់ ចាប់ពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ រហូតឃាត់ខ្លួនមនុស្សចំនួន៧០នាក់ ក្នុងរយៈពេល២ថ្ងៃមកនេះ។លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹង នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ថា គិតត្រឹមរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧ និងទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង ​អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការ និងបង្កើតក្រុមការងារធ្វើការបង្ក្រាបទីតាំង​បើកលេងល្បែងស៊ីសង​រយៈពេល២ថ្ងៃ​មកនេះបានចំនួន ៣៦ករណី ​ដោយឃាត់ខ្លួនមនុស្ស៧០នាក់ ​មានស្រ្ដី ៣៥នាក់។លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្ថែមថា មូលដ្ឋានដែលមានការបង្ក្រាបល្បែងស៊ីសង​មានដូចជា ខណ្ឌចំការមន​ ខណ្ឌបឹងកេងកង ​ខណ្ឌដូនពេញ ​ខណ្ឌទួលគោក ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌឬស្សីកែវ ខណ្ឌជ្រោយចង្វារ​ ខណ្ឌសែនសុខ និងខណ្ឌកំបូល។ ជាមួយគ្នានេះកម្លាំងសមត្ថកិច្ចនឹងបន្តស្រាវជ្រាវ អនុវត្តបង្ក្រាបទីតាំងល្បែងខុសច្បាប់គ្រប់ប្រភេទ​បន្ត​បន្ទាប់ទៀតជាប្រចាំ។ ចំពោះមនុស្សប្រុសស្រីទាំង៧០នាក់​ ត្រូវបានកម្លាំងអាជ្ញាធរសាកសួរ និង​កសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសារដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ក្រោយមាន​អនុក្រឹត្យ និងប្រសាសន៍របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុនសែន ​នាយករដ្ឋមន្ត្រី​ បានបញ្ជាដាច់ខាតឱ្យអាជ្ញាធររាជធានី ខេត្ត ចុះ​បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ភ្លាមៗឯកឧត្តម ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ បាន​ប្រជុំបន្ទាន់​ពាក់ព័ន្ធ​ការការពារសន្តិសុខ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទាំងនោះ អភិបាលរាជ​ធានីភ្នំពេញ​បានដាក់បទបញ្ជាឱ្យអាជ្ញាធរខណ្ឌនីមួយៗ មិនត្រូវបិទបាំងទីតាំងលេងល្បែងស៊ីសង​ខុសច្បាប់​ណាមួយទាំងអស់​ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយក្នុងករណីក្រុមការងារចម្រុះ​បាន​ឃើញ និងចុះបង្ក្រាបបាន ​គឺអភិបាលខណ្ឌនោះត្រូវទទួលខុសត្រូវ។ឯកឧត្តមអភិបាលរាជធានី បានបន្តថា ក្រុមការងាររបស់សាលារាជធានីនឹងចុះទៅ​បង្ក្រាប​តាម​មូលដ្ឋាន ​នៅពេលចុះបង្ក្រាបនៅខណ្ឌណាមួយ គឺមិនឱ្យអភិបាលខណ្ឌនោះ​ចុះបង្ក្រាប​ជាមួយទេ ដូច្នេះខណ្ឌនោះត្រូវទទួលខុសត្រូវបង្ក្រាបឱ្យបានមុនក្រុមការងាររាជធានីចុះទៅដល់ ប្រសិន​បើមិនដូច្នោះអភិបាលខណ្ឌនោះត្រូវទទួល​ខុសត្រូវផងដែរ នៅពេលក្រុមការងាររាជធានី​ចុះ​រកឃើញ ​និងបង្ក្រាប​ ហើយឯកឧត្តមនឹងស្នើប្រមុខរាជរដ្ឋាភិបាលដកដំណែងអភិបាលខណ្ឌនោះ ដោយមិនលើកលែងឡើយ៕អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM