នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ទូទាំង​ប្រទេស​មក​នៅ​ត្រឹម៤១​នាក់​នៅ​ថ្ងៃ​នេះ

2021/11/21 11:52:05 am        905
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤១នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ៣នាក់ គឺ​មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩០០​នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១១៩,៨៦៧​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប​រហូត​ដល់ ១១៦,២៤៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

អាវុធហត្ថបន្ទាយមានជ័យ៣នាក់រងបួស ក្នុងករណីបង្ក្រាបជនទំនើងថៃនៅក្រុងប៉ោយប៉ែត និងឃាត់ខ្លួនជនបង្ក១៥នាក់

2021/11/21 04:12:48 am        14053
បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារជនទំនើងជនជាតិថៃ បានធ្វើការបាញ់ប្រហារ ក្នុងហេតុការណ៍ជនជាតិថៃទាំងអស់នោះ ដែលបង្កការអុកឡុកនៅក្នុងក្រុងប៉ោយប៉ែត ។យោងតាមសមត្ថកិច្ចបន្ទាយមានជ័យ បានឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើង​នៅវេលាម៉ោង១១ និង៤៥នាទី យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ​ នៅហាងទូកុងទឺន័រ ទល់មុខកាស៊ីណូផារេមិក ទីតាំងរួមរបស់ក្រុមហ៊ុនកាស៊ីណូ Galaxy ប៉ោយប៉ែត ។ឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណី​ផ្ទុះ​អាវុធនៅប៉ោយប៉ែតនេះ​ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ​ចំពោះជនជាតិថៃមួយក្រុម និង​ក្រុមកាងជនជាតិថៃ ដែលបង្កការអុកឡុក ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។លោកបន្តថា ក្រុមបង្ករទាំងនោះបានប្រើដបគប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំង​បាន​ប្រើ​អាវុធបាញ់មកលើសមត្ថកិច្ច ​បណ្តាលឲ្យ​កម្លាំងអាវុធហត្ថរងរបួស៣នាក់ ក្នុងនោះកម្លាំង​សមត្ថកិច្ច​យើង​ម្នាក់​ត្រូវគ្រាប់កាំភ្លើង ដែលជនបង្ក​បាញ់ធ្លាយថ្ពាល់​និងថ្គាមពីម្ខាងទៅម្ខាង ​រងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ​ដើម្បី​ទប់ទល់​ស្ថានការណ៍ ជា​លទ្ធផល​សមត្ថកិច្ចចាប់ខ្លួនក្រុមបង្ករទាំងនេះបាន ​១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួន​បក្ខពួក​ក្រុមបង្ក ​បញ្ហាបន្តបន្ទាប់ទៀត ។បើយោងតាមប្រភពនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា​ ហាងខាងលើមានម្ចាស់ជាស្ត្រី ជនជាតិថៃ ​ហើយមានបុរសម្នាក់ខ្មែរ​ តែងតែជួយមើលថែគ្នា ​ដោយបុរសជនជាតិខ្មែរនោះ បានប្រកែក​ជា​មួយជនជាតិថៃ​ ដែលចូលទៅផឹកស៊ីក្នុងហាងនេះ ​ក្រោយមកក៏ឮសម្លេងផ្ទុះអាវុធ​នៅទីនោះផ្នែកខាងលើ ​បង្កឲ្យមនុស្សរត់ប្រសាចផ្អើល​ចេញមកក្រោម ក៏មានរូបភាពប្រតាយប្រតប់​គ្នា ហើយភ្លាមនោះ​មានលេចមុខសមត្ថកិច្ចចុះមកបង្ក្រាប ៕

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ទូទាំង​ប្រទេស​មក​នៅ​ត្រឹម៤៥​នាក់​នៅ​ថ្ងៃ​នេះ

2021/11/19 11:54:16 am        431
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤៥​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ អ្នកស្លាប់ទាំង៤នាក់នេះ គឺ​មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៨៩១​នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១១៩,៧៨៦​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប​រហូត​ដល់ ១១៦,១៧០​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ចៅក្រមសម្រេចឃុំខ្លួន ស្ត្រីជនជាតិថៃម្នាក់ដែលដឹកជញ្ជូនគ្រឿងញៀនជិត២គីឡូ​ចូលមកកម្ពុជា

2021/11/19 11:23:56 am        622
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីជនជាតិថៃម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណី «ដឹកជញ្ជូនគ្រឿងញៀនជិត ២គីឡូក្រាម ឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា» ។គួរបញ្ជាក់ថា ស្ត្រីជនជាតិថៃរូបនេះ បានដឹកជញ្ជូនគ្រឿងញៀនជិត ២គីឡក្រាម ដោយឆ្លងកាត់ ៣ប្រទេស គឺចេញពីប្រទេសម៉ាលី ប្រទេសអេត្យូពី និងប្រទេសកូរ៉េខាងត្បូង រួចក៏ចូលមកប្រទេស កម្ពុជា ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន​នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ។គួររំលឹកថា កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ចូល​កម្ពុជានោះ ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ និង​រឹបអូស​គ្រឿងញៀនជិត ២ គីឡូក្រាម ​នៅ​អាកាស​យានដ្ឋាន​អន្តជាតិភ្នំពេញ ​កាលពីវេលាម៉ោង១ នឹង​៣០នាទីរំ​លងអាធ្រាត្រ​ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។លទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ SINEE SAISUWAN ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិ ថៃ កាន់លិខិត ឆ្លងដែន លេខAB3676188 ។ ក្នុងនោះ​សមត្តកិច្ចចាប់យកវត្ថុតាងរួមមាន សារធាតុញៀន​ប្រភេទ​កូកាអ៊ីន (COCAINE) ទម្ងន់សុទ្ធជិត២គីឡូ ដែលជានសង្ស័យបង្កប់លាក់នៅបាតវ៉ាលី ។ បច្ចុប្បន្នជនត្រូវចោទត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ជាបណ្តោះអាសន្ន ៕អត្ថបទ ៖ កុម្ភះ

គ្រោះថ្នាក់​ចរាចរណ៍​បណ្ដា​ល​ឲ្យ​រថយន្ត​ ១​គ្រឿង​ក្រឡាប់​ផ្ងារ​ជើង បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​

2021/11/18 10:11:13 am        474
​ភ្នំពេញ​៖ រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក landcruise ក្រឡាប់​ផ្ងា​ជើង និង​មនុស្ស​ក្នុង​រថយន្ត​រងរបួស​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច ផ្លូវ​លេខ​១១៣ កែង​ផ្លូវ​លេខ​៦១៦ ក្នុង​តំបន់​បឹងកក់មូលដ្ឋាន​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត ម៉ាក landcruise ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2H -6579 ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន មកពី​ស្តុ​ប​ស្រែ​លាភ ក្នុងទិសដៅ​ពី​លិច​មក​កើត ខណៈ​មក​ចំណុចកើតហេតុ​បាន​បួង​ចង្កួត​ប​ត់​ឆ្វេង​ភា្ល​ម​នោះ​ក៏​មាន​រថយន្ត​មួយគ្រឿង​ទៀត សេរី​ទំនើប ម៉ាក Discovery ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BM-6633 ក្នុង​ល្បឿន​លឿន​ដូចគ្នា បាន​បុក បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក landcruise ក្រឡាប់​ផ្ងា​ជើង​តែម្ដង និង​មនុស្ស​ក្នុង​រថយន្ត​រងរបួស​បញ្ជូនទៅ​ម​ន្ទូ​រ​ពេទ្យ​ភ្លាមៗ​។ ចំណែក​រថយន្ត​សេរី​ទំនើប​គ្រាន់តែ​ខូចខាត​ផ្នែក​ខាងមុខ​បន្តិច និង​បែក​ធុង​ទឹក​ប៉ុណ្ណោះ​។​​បច្ចុប្បន្ន​រថយន្ត រថយន្ត​សេរី​ទំនើប​បាន​បើកបរ​ចេញពី​កន្លែងកើតហេតុ ចំណែក​រថយន្ត​ម៉ាក់ landcruise​ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់​ទៅ​ជំនាញ​ស្ទួ​ច​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​តាម​នីតិវិធី​៕អត្ថបទ​៖ កុ​ម្ភះ​

ឃាត់ខ្លួនជនសង្ស័យ១នាក់ ក្នុងករណីរំលោភសេពសន្ថវៈលើក្មេងស្រី​អនីតិជន

2021/11/17 10:12:07 am        580
ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ចាប់ឃាត់ខ្លួនជនសង្ស័យ ១នាក់ ក្នុងករណីរំលោភសេពសន្ថវៈ លើក្មេងស្រីរងគ្រោះអាយុ០៦ឆ្នាំ ។ជនសង្ស័យឈ្មោះ លី សេងថិន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន) ។ក្មេងស្រីរងគ្រោះឈ្មោះ ..... អាយុ ០៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។សមត្ថកិច្ច បាន​ឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី ក្មេងស្រីរងគ្រោះបានដេកលេងទូរស័ព្ទដៃ នៅក្នុងបន្ទប់ជួលតែម្នាក់ឯង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណែកម្តាយទៅធ្វើការរោងចក្រ ។ ពេលក្មេងស្រីរងគ្រោះកំពុងតែដេកលេងទូរស័ព្ទ ស្រាប់តែជនសង្ស័យឈ្មោះ លី សេងថិន ដែលជាអ្នករាប់អានគ្នាជាមួយម្តាយក្មេងស្រីរងគ្រោះ ​បានដើរចូលទៅក្នុងបន្ទប់ជួល ដោយ​ឃើញ​ឱកាសល្អ ​ក៏ធ្វើសកម្មភាពរំលោភបានសម្រេច​ បណ្តាលឱ្យមានការឈឺចាប់យ៉ាងខ្លាំង រួចក្មេងស្រី​រងគ្រោះ​ស្រែកយំ ហើយជនសង្ស័យបានចាប់ខ្ទប់មាត់ក្មេងស្រីរងគ្រោះមិនឱ្យស្រែកយំ ។ ក្មេងស្រីរងគ្រោះមានការឈឺចាប់រហូតសន្លប់លេងដឹងខ្លួន ហើយជនសង្ស័យក៏បាន​ដើរគេចខ្លួន​ទៅ​ផ្ទះរបស់គេ (ជនសង្ស័យ) វិញ​ នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រហូតដល់វេលាម៉ោង១៨ និង០០នាទី ថ្ងៃខែឆ្នាំដដែល ម្តាយរបស់ក្មេងស្រីរងគ្រោះបានត្រឡប់​ពី​ធ្វើការមកដល់ផ្ទះ ឃើញកូនស្រីដេក ក៏ដាស់ឱ្យភ្ញាក់តែក្មេងស្រីរងគ្រោះមិនភ្ញាក់ រួចម្តាយ​ក្មេងស្រី​រងគ្រោះ ក៏បានទុកឱ្យក្មេងស្រីរងគ្រោះនៅដេកបន្ត។ លុះដល់វេលាម៉ោង០៦ និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្មេងស្រីរងគ្រោះភ្ញាក់ពីដេក ​ក៏បាននិយាយរឿងហេតុខាងលើ ប្រាប់ម្តាយ​ឱ្យ​បានដឹង ទើបរាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យនៅប៉ុស្តិ៍​នគរបាល​រដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាក​សួរតាមនីតិវិធីច្បាប់ ។សមត្ថកិច្ច​ ប្រាប់បន្តថា ក្រោយពីទទួលបានពាក្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ សហការ​ជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ​ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃខែឆ្នាំដដែល​ នៅចំណុចផ្ទះគ្មានលេខ ភូមិជើងឯក​ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ​យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវីធីច្បាប់ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះប្រាកដមែន ៕អត្ថបទ ៖ តារាវុទ្ធី

សមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់ខ្លួនអ្នកទោសពីរនាក់ចុងក្រោយដែលរត់ចេញពីគុក

2021/11/17 09:27:17 am        360
ស្ទឹងត្រែង ៖ អ្នកទោសពីរនាក់ចុងក្រោយក្នុងចំណោម៧នាក់ ដែលបានរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កាលពីដើមសប្ដាហ៍មុននោះ ត្រូវបានចាប់ខ្លួនមកវិញហើយនៅថ្ងៃនេះ ដូច្នេះមកដល់ថ្ងៃនេះ អ្នកទោសទាំង ៧នាក់ ដែលបានរត់ចេញពីគុកខេត្តស្ទឹងត្រែង ត្រូវបានចាប់ខ្លួនមកវិញអស់ហើយ។ក្រោយរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង អស់រយៈពេល១០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា នេះ អ្នកទោស៧នាក់ មកដល់ថ្ងៃទី១៧ ខែវិច្ឆិកានេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ឃាត់​ខ្លួនមក វិញទាំងអស់ហើយ​ ដែលថ្ងៃនេះ គឺចាប់បានពីរនាក់ចុងក្រោយ នៅលើកោះហិប ក្នុងឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ។ នេះបើតាមការឱ្យដឹងពីលោកវរសេនីយ៍ទោ ជិប ហួរ នាយរងសេនាធិការប្រតិបត្តិការសឹករងស្ទឹងត្រែង។កម្លាំងសមត្ថកិច្ចចម្រុះ ចាប់តាំងពីថ្ងៃដែលអ្នកទោសរត់ចេញពីគុក គឺបានខិតខំប្រឹងប្រែងក្នុងការ តាមប្រមាញ់ចាប់យកអ្នកទោសទាំងនេះមកវិញ រហូតប្រតិបត្តិការបានសម្រេចនៅថ្ងៃនេះ។អ្នកទោសទាំងពីរនាក់ ដែលត្រូវបានចាប់ខ្លួនមកវិញនៅថ្ងៃនេះ ទី១ ឈ្មោះ សៀន ខន ឈ្មោះសៀន ខន ជនជាតិឡាវ បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានកម្រិតទោស៣០ឆ្នាំ ទី២ ឈ្មោះ ឡាវ៉ាន់ កាវង់ផេង ជនជាតិឡាវ បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានកម្រិតទោស២៨ឆ្នាំ ។ ចំណែកអ្នកទោសប្រាំនាក់ទៀត មានដូចជា ទី១ ឈ្មោះ ទូច វ៉ាត់ ជនជាតិខ្មែរបទល្មើស សមគំនិតក្នុងអំពើជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មានកម្រិត្តទោស៣០ឆ្នាំ។ ទី២ ឈ្មោះ វ៉ាន់ ភូ ជនជាតិខ្មែរ បទល្មើសជួញដូរដោយខុសច្បាប់​នៅ​សារធាតុញៀន មានកម្រិតទោស២៨ឆ្នាំ។ ទី៣ ឈ្មោះ ភិត ងិន ជនជាតិឡាវ មានកម្រិតទោស​ប៉ុនប៉ង​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានកម្រិតទោស៤ឆ្នាំ។ ទី៤ ឈ្មោះ ចាក់លឺ ឆឺតាលី ជនជាតិឡាវ បទល្មើសជួញដូរដោយខុសច្បាប់នៅសារធាតុញៀន មានកម្រិតទោស​មួយជីវិត និង ទី៥ ឈ្មោះ ហន វិមាន ជនជាតិខ្មែរ បទល្មើសលួចមានស្ថានទម្ងន់ទោស ដោយ​សារការប្រើទារុណកម្មយ៉ាងឃោរឃៅ មានកម្រិតទោស២៧ឆ្នាំ។ក្រោយពីមានករណីអ្នកទោសហែកគុករត់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបង្កើតឲ្យមានក្រុមការងាចុះអធិការកិច្ច អង្កេតស្រាវជ្រាវទៅលើករណីនេះ ហើយក្រុមការងារនេះ ​ក៏បាននឹងកំពុងធ្វើការលើរឿងនេះដែរ៕អត្ថបទ៖ មាស ផល្លា

សមត្ថកិច្ចអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចាប់ខ្លួនស្ត្រីជនជាតិថៃម្នាក់ ដកហូតគ្រឿងញៀនជិត ២គីឡូក្រាម

2021/11/17 06:37:56 am        170
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលកម្ពុជា ដោយចាប់ខ្លួនស្រ្ដីជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀនជិត ២គីឡូក្រាម នៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញ។នគរបាល បានឲ្យដឹងថា កាលពីវេលាម៉ោង០១ និង៣០នាទី រំលងអាធ្រាត ថ្ងែទី១៥ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យ ក១០ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំ​ដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ​បានសហការជាមួយសមត្ថកិច្ចគយ និង រដ្ឋាករ​ប្រចាំ​នៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ត្រង់ច្រកអ្នកដំណើរមកដល់ និងដោយមាន​ការ​សម្របសម្រួល​ពីលោក មុត ដារ៉ា ព្រះរាជអាជ្ញារង ​នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បាន​បង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀន​ឆ្លងដែន ​ពីប្រទេសម៉ាលី​ ឆ្លងកាត់ប្រទេស អេត្យូពី និង​ប្រទេសកូរ៉េខាងត្បូង ​ចូលមកប្រទេសកម្ពុជា។ជា​លទ្ធផលក្នុងការបង្ក្រាបសមត្ថកិច្ច បានឃាត់ខ្លូនជនសង្ស័យម្នាក់ឈ្មោះ​ SINEE SAISUWAN ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិថៃ កាន់លិខិត ឆ្លងដែន លេខAB3676188 ដោយចាប់​យក​វត្ថុតាង​ជាសារធាតុញៀនប្រភេទកូកាអ៊ីនទម្ងន់សុទ្ធជិត ២គីឡូក្រាម ដែលជនសង្ស័យបង្កប់លាក់​នៅ​បាត​វ៉ាលី។ បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវ​បាន​មន្ទីរប្រឆាំង​គ្រឿង​ញៀន​កសាងសំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ទូទាំង​ប្រទេស​មក​នៅ​ត្រឹម៥១​នាក់​នៅ​ថ្ងៃ​នេះ

2021/11/17 12:01:10 pm        84
ភ្នំពេញ៖ កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​នៃ​ករណី​ឆ្លង​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​នេះ ដោយ​បាន​រក​ឃើញ​មនុស្ស​ត្រឹម​តែ ៥១​នាក់​បន្ថែម​ទៀត​ប៉ុណ្ណោះ បាន​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៥១​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៥​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុង​នោះ​មនុស្ស​រហូត​ដល់​ទៅ ៤​នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៨៨១​នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប បាន​កើន​ឡើង​ដល់ ១១៩,៦៨៧​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប​រហូត​ដល់ ១១៦,០៧២​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ឬ​ស្មើ​នឹង​ប្រហែល ៩៧​ភាគរយ​នៃ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​សរុប​ទូទាំង​ប្រទេស៕

រថយន្ត​ហ៊ីយ៉ានដាយ​ ដឹក​ភេសជ្ជៈ​បើក​បរ​វ៉ាជែង​ខ្វះការប្រុងប្រយ័ត្ន​ គេច​ពី​រថយន្ត​មួយ​គ្រឿងទៀត​ឆ្លង​ផ្លូវ​ក្រឡាប់

2021/11/16 04:50:37 pm        796
ភ្នំពេញ៖ រថយន្តហ៊ីយ៉ានដាយឃ្លុបដឹកភេសជ្ជៈមួយគ្រឿង បានបើកគេចពីរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកកំពុងឆ្លងផ្លូវបណ្តាលឱ្យក្រឡាប់រងការខូចខាត កាលពីវេលាម៉ោង១០ និង១៥នាទី ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចខាងលិចផ្លូវចូលបុរីផ្លរ៉ាក្នុងភូមិក្តីចាស់ សង្កាត់បាត់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត​ហ៊ីយ៉ានដាយ​មួយគ្រឿងឃ្លុបដឹកភេសជ្ជៈ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AA - 8209 បើក​តាម​បណ្តោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីលិច​ទៅ​កើត​លុះដល់​ចំណុច​កើត​ហេតុ​ស្រាប់តែ​មាន​រថយន្តមួយគ្រឿង​មិនចាំម៉ាកបើក​ឆ្លងផ្លូវ​ក៏​អកហ្សើ​គេច​ទាំង​បង្ខំ​បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារ​កង់​រងការខូចខាត។ក្រោយពីកើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​ពិនិត្យ​មើល​កន្លែង​កើត​ហេតុ​ និង​សម្រួល​ចរាចរណ៍​កន្លែង​កើត​ហេតុ រីឯភាគី​ខាង​រថយន្ត​ទម្លាក់​ភេសជ្ជៈ​ចុះ​ និង​ហៅ​រថយន្ត​ស្ទូច​រថយន្ត នឹងជញ្ជូន​ភេសជ្ជៈ​ដាក់រថយន្តបន្តដំណើរ​ទៅមុខទៀត៕អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម
06/28/2025 09:06 PM
ពលរដ្ឋ២០១គ្រួសារ នៅស្រុកពញាឮ សប្បាយចិត្ត បានចូលសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ ស្រួលរកទីផ្សារជាងមុន
06/28/2025 06:06 PM
ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ សម្តែងការអរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ឱកាសការងារដល់ពួកគាត់
06/28/2025 06:06 PM
អ្នកនាំពាក្យ៖ សម្ដេចតេជោតែងលើកឡើងថា បើមិនចេះយុទ្ធសាស្រ្ត កុំធ្វើនយោបាយ ឬធ្វើជាអ្នកដឹកនាំ
06/28/2025 06:06 PM
គណៈកម្មាការUN និយាយថា ប្រទេសស៊ីរី ត្រូវតែបញ្ចប់អំពើហិង្សាលើជនជាតិភាគតិច Alawites និងការពារកន្លែងគោរពបូជា
06/28/2025 05:06 PM
ក្រុមហ៊ួទីនៅយេម៉ែន អះអាងថា ខ្លួនបានវាយប្រហារដោយមីស៊ីលលើអ៊ីស្រាអែល ប៉ុន្តែត្រូវស្ទាក់ចាប់បាន
06/28/2025 05:06 PM
មន្ត្រី៖ ទាហាន ១៣នាក់ បានស្លាប់ ក្នុងការវាយប្រហារអត្តឃាត នៅភាគពាយ័ព្យប៉ាគីស្ថាន
06/28/2025 05:06 PM
ក្រុមអង្គការជំនួយអន្តរជាតិ កំពុងខិតខំសម្របសម្រួលការផ្គត់ផ្គង់ជំនួយបន្ថែមទៀត ដល់ប្រជាជននៅតំបន់ហ្កាហ្សា
06/28/2025 05:06 PM
ប្រធានរក្សាសន្តិភាពUN«ព្រួយបារម្ភខ្លាំងណាស់» អំពីអនាគតនៃកិច្ចព្រមព្រៀងបទឈប់បាញ់លីបង់និងអ៊ីស្រាអែល
06/28/2025 05:06 PM
ឯកឧត្តម ឌិត ទីណា អញ្ជើញចុះពិនិត្យស្ថានភាពផលិតកម្មដំណាំបន្លែ និងស្តាប់នូវសំណូមពរម្ចាស់កសិដ្ឋាន នៅខេត្តបន្ទាយមានជ័យ
06/28/2025 05:06 PM