ស្នងការរាជធានី បញ្ជារឲ្យរឹតបន្តឹងកាន់តែខ្លាំង លើម៉ូតូកៃច្នៃបំពង់ស៊ីម៉ាំងបង្កសម្លេងរំខានដល់ពលរដ្ឋ តាមទីសាធារណៈ
ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប

សន្តិសុខ និង សង្គម

ខ្មាន់កាំភ្លើងត្រូវឃាត់ខ្លួនបាន ក្រោយបាញ់តដៃជាមួយសមត្ថកិច្ច

2024/05/07 06:20:30 pm        249
ភ្នំពេញ៖ ជនសង្ស័យជាខ្មាន់កាំភ្លើងក្រោយបាញ់តដៃជាមួយសមត្ថកិច្ចអស់ជាច្រើនគ្រាប់ត្រូវបានកម្លាំងសមត្ថកិច្ចឡោមព័ទ្ធឃាត់ខ្លួនបានភ្លាមៗ និងបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ០៦ល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចតំបន់ផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។សូមបញ្ជាក់ថា សមត្ថកិច្ចចម្រុះបានឡោមព័ទ្ធទីតាំងមួយកន្លែងក្បែរផ្សារសាំហាន់ ដើម្បីឃាត់ខ្លួនខ្មាន់កាំភ្លើងពាក់ព័ន្ធករណីបាញ់បណ្ដាលឲ្យបុរសម្នាក់ទៀតរងរបួសចង្កេះ។ តែក្នុងប្រតិបត្តិការឡោមព័ទ្ធនេះខ្មាន់កាំភ្លើងបានបាញ់តដៃជាមួយនឹងសមត្ថកិច្ចជាច្រើនគ្រាប់រហូតដល់អស់គ្រាប់ ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនខ្មាន់កាំភ្លើងនេះបាន។ទាក់ទិនករណីនេះ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែឧសភាឆ្នាំ២០២៤ មានបុរសម្នាក់បានដកកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់ត្រូវចំយុវជនម្នាក់បណ្តាលឲ្យរងរបួសដោយសារខឹងក្មេងៗលេងឈូសសើចឌឺដង ស្របពេលកំពុងឈ្លោះជាមួយប្រពន្ធ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅស្តុប R3 ច្រកចូលបឹងកក់ក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕អត្ថបទ៖ កុម្ភៈ

ក្រុមហាម៉ាស គំរាមផ្អាកការចរចាដោយប្រយោលជាមួយអ៊ីស្រាអែល បន្ទាប់ពីបទបញ្ជាជម្លៀស នៅ ទីក្រុង Rafah

2024/05/07 03:12:45 pm        85
ក្រុមហាម៉ាស កាលពីថ្ងៃចន្ទ បានគំរាមផ្អាកការចរចាដោយប្រយោលទាំងអស់ជាមួយអ៊ីស្រាអែល ភ្លាមៗ បន្ទាប់ពីអ៊ីស្រាអែល បានបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់ភាគខាងកើតទីក្រុង Rafah នៅតំបន់ហ្កាហ្សាភាគខាងត្បូង។ មន្ត្រីជាន់ខ្ពស់របស់ហាម៉ាសនិយាយថា ការគំរាមកំហែងរបស់អ៊ីស្រាអែល ក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងទីក្រុង Rafah នឹងមានផលប៉ះពាល់អវិជ្ជមានលើការចរចាដោយប្រយោល ដែលអាចនាំទៅដល់ការបញ្ឈប់ការចូលរួមរបស់ក្រុមហាម៉ាស។មន្ត្រីរូបនេះ បាននិយាយថា ទោះបីជាអ៊ីស្រាអែលវាយលុកចូលទីក្រុង Rafah ក៏ដោយ ក៏នឹងពុំអាចសម្រេចបាននូវគោលដៅសង្គ្រាមណាមួយរបស់ខ្លួនឡើយ វានឹងមិនបញ្ចប់ការតស៊ូរបស់ប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សានោះទេ។ លោក អាវីឆៃ អាដ្រាអ៊ី(Avichai Adraee) អ្នកនាំពាក្យរបស់កងទ័ពអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្រាប់ប្រជាជនទាំងអស់ដែលរស់នៅក្នុងសង្កាត់ អាល់សាឡាម(Al-Salam), អាល់ ជេនណេណា(Al-Jeneina), តាបបា ហ្សារ៉ា(Tabba Zaraa) និង អាល់ប៊ីយូក(Al-Byouk) ក្នុងតំបន់Rafah កងទ័ពនឹងប្រើកម្លាំងខ្លាំងប្រឆាំងអង្គការភេរវករនៅទីនោះ។ លោក និយាយបន្ថែមថា នរណាដែលនៅជិតអង្គការភេរវករ គឺត្រូវដាក់ជីវិតនិងជីវិតគ្រួសារស្ថិតក្នុងហានិភ័យ ដោយបានអំពាវនាវឱ្យពួកគេជម្លៀសចេញពីតំបន់របស់ពួកគេជាបន្ទាន់ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។លោកបានបញ្ជាក់ថា កងទ័ពកំពុងពង្រីកតំបន់មនុស្សធម៌នៅ តំបន់ Al-Mawasi ដែលរួមមានមន្ទីរពេទ្យចល័ត តង់ និងការផ្គត់ផ្គង់រួមមានទាំងអាហារ ទឹក និងថ្នាំពេទ្យ។លោក Adraea បានពន្យល់ថា ប្រតិបត្តិការនៅភាគខាងកើតទីក្រុង Rafah នឹងរុលចូលទៅមុខ ដោយផ្អែកលើការវាយតម្លៃពីស្ថានភាព ហើយកងទ័ពនឹងចែកចាយខិត្តប័ណ្ណ ផ្ញើសារSMS និងការហៅទូរស័ព្ទ ព្រមទាំងការផ្សាយព័ត៌មាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់។លោកអះអាងថា កងទ័ពអ៊ីស្រាអែល នឹងបន្តធ្វើការដើម្បីសម្រេចបាននូវគោលដៅសង្គ្រាម រួមទាំង ការកម្ទេចក្រុមហាម៉ាស និងនាំត្រឡប់មកវិញមនុស្សទាំងអស់ដែលត្រូវបានចាប់ពង្រត់។

ការស្វែងរកជនរងគ្រោះនៅបន្ត បន្ទាប់ពីទឹកជំនន់នៅប្រេស៊ីល បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៨៣នាក់ស្លាប់

2024/05/07 12:06:47 pm        47
ក្រុមគ្រួសារជាច្រើន បានស្វែងរកមនុស្សជាទីស្រឡាញ់របស់ពួកគេដែលបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Rio Grande do Sul ភាគខាងត្បូងផុតរបស់ប្រទេសប្រេស៊ីល ដែលបានបន្សល់ទុកនូវមហន្តរាយ ហើយមនុស្សយ៉ាងហោចណាស់ ៨៣នាក់ បានស្លាប់ និង១១១នាក់នៅបាត់ខ្លួន។សាច់ញាតិ បានមករង់ចាំនៅច្រាំងទន្លេ Guaiba ក្នុងទីក្រុងប៉តូ អាឡេគ្រី(Porto Alegre) ដើម្បីស្វែងរកមនុស្សជាទីស្រលាញ់របស់ពួកគេនៅលើទូក ដែលដឹកមនុស្សត្រូវបានជួយសង្គ្រោះមកពីតំបន់រងគ្រោះដោយទឹកជំនន់។ នៅតំបន់ គ្រូហ្សេរ៉ូ ដូស៊ុល(Cruzeiro do Sul) មជ្ឈមណ្ឌលកីឡាមួយកន្លែងត្រូវបានគេប្រើប្រាស់ជាទីជម្រកសម្រាប់ទទួលគ្រួសារជាច្រើន ដែលបានបាត់បង់លំនៅឋាន។អាជ្ញាធរការពារជនស៊ីវិលរបស់រដ្ឋ បាននិយាយថា ព្យុះបានធ្វើឲ្យប៉ះពាល់ដល់ទីក្រុងជាងពីរភាគបីនៃទីក្រុងជិត៥០០ នៅក្នុងរដ្ឋនេះ និងបណ្តាលឱ្យមនុស្សប្រហែល ១៣០.០០០ នាក់ត្រូវភៀសខ្លួនចេញពីលំនៅឋាន។ ទឹកជំនន់បង្កឡើងដោយព្យុះ បានបំផ្លាញផ្លូវថ្នល់ និងស្ពាន នៅក្នុងទីក្រុងមួយចំនួន ខណៈក៏បានបង្កឱ្យមានបំណាក់ដី និងការបាក់ធ្លាយផ្នែកខ្លះនៃទំនប់វារីអគ្គិសនី នៅរោងចក្រវារីអគ្គិសនីតូចមួយ។ស្ថានភាពអាកាសធាតុ មានភាពប្រសើរឡើងវិញកាលពីពីថ្ងៃចន្ទ ប៉ុន្តែភ្លៀងរលឹម ត្រូវបានគេរំពឹងថានឹងត្រឡប់មកវិញក្នុងកម្រិតទាបនៅចុងសប្តាហ៍នេះ ហើយអាចកើនឡើងម្តងទៀតនៅចន្លោះថ្ងៃទី ១០ និងទី១៥ ខែឧសភា នេះបើយោងតាមការិយាល័យព្យាករណ៍អាកាសធាតុក្នុងតំបន់។

ម៉ិកស៊ិក បាញ់កាំភ្លើងធំដើម្បីប្រារព្ធជ័យជម្នះឆ្នាំ១៨៦២ លើប្រទេសបារាំង ក្នុងទិវា៥ ឧសភា

2024/05/07 11:58:29 am        62
កាណុងបាញ់កាំភ្លើងបានផ្ទុះឡើង នៅទីក្រុង Mexico City ដើម្បីចាប់ផ្តើមការប្រារព្ធពិធីប្រចាំឆ្នាំនៃជ័យជម្នះរបស់ប្រទេសម៉ិកស៊ិក លើកងទ័ពឈ្លានពានបារាំងនៅឆ្នាំ១៨៦២ ដែលតាមប្រពៃណីគេហៅថា សមរភូមិ ប៊ូអេប្លា(Puebla) ឬទិវា Cinco de Mayo ។នៅក្នុងស្រុក អែល ប៉េនណុន ដេឡូស បាណូស (El Penon de los Banos) ពិធីនេះត្រូវបានចាត់ទុកថាជាបេតិកភណ្ឌវប្បធម៌អរូបី ដែលឱ្យអ្នកស្រុក និងក្រុមគ្រួសារមកចូលរួមក្នុងពិធីដង្ហែរក្បួន និងការបង្ហាញឡើងវិញនូវសមរភូមិប្រវត្តិសាស្ត្រ រវាងកងទ័ពម៉ិកស៊ិក និងកងទ័ពបារាំង។កាលពីថ្ងៃអាទិត្យ ប្រជាជនបានប្រារព្ធពិធីលើកទី៩៤ នៃទម្លាប់ប្រពៃណី ដោយមានមនុស្សជាច្រើនតម្រង់ជួរនៅតាមដងផ្លូវដើម្បីមើលអ្នកចូលរួមស្លៀកពាក់សម្លៀកបំពាក់សម័យកាលនោះ បង្កើតការប្រយុទ្ធ និងការបាញ់កាំភ្លើងធំ។ ទិវា Cinco de Mayo ដែលបានកើតឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ១៨៦២ នៅពេលនោះកងកម្លាំងម៉ិកស៊ិក បានទទួលជ័យជម្នះលើទាហានរបស់លោក ណាប៉ូឡេអុង បូណាប៉ាតេ(Napoleon Bonaparte)។ វាបានវិវឌ្ឍអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយបច្ចុប្បនេះ ឈរជានិមិត្តរូបនៃការរួបរួម និងស្នេហាជាតិរបស់ប្រទេសម៉ិកស៊ិក។ទិវាឯករាជ្យពិតប្រាកដរបស់ប្រទេសម៉ិកស៊ិក ត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ដែលប្រារព្ធការចាប់ផ្តើមនៃសង្គ្រាមឯករាជ្យរបស់ប្រទេសម៉ិកស៊ិកពីឆ្នាំ ១៨១០ ដល់ឆ្នាំ១៨២១ ពីប្រទេសអេស្ប៉ាញ។

បទឈប់បាញ់នៅហ្កាហ្សា ស្ថិតក្នុងភាពស្រពេចស្រពិល ខណៈអ៊ីស្រាអែលវាយប្រហារទីក្រុង Rafah

2024/05/07 11:49:16 am        101
កាលពីយប់ថ្ងៃចន្ទ (ទី៦ ខែឧសភា) មានសំឡេងហ៊ោកញ្ជ្រៀវអបអរសាទរ នៅទីក្រុង Rafah ក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាសបាននិយាយថា ខ្លួនបានទទួលយកសំណើបទឈប់បាញ់ពីអ្នកសម្រុះសម្រួល បើទោះបីជាអ្នកស្រុកបាន និងកំពុងភៀសខ្លួនចេញពីទីក្រុងនេះ ដោយសារមានការភ័យខ្លាចពីការវាយលុករបស់អ៊ីស្រាអែលក៏ដោយ។ប៉ុន្តែលទ្ធភាពណាមួយនៃការកើតមានបទឈប់បាញ់បែបនេះ ត្រូវបានអ៊ីស្រាអែលធ្វើឲ្យធ្លាក់ចូលទៅក្នុងភាពស្រពេចស្រពិលយ៉ាងឆាប់រហ័ស។ គួរបញ្ជាក់ថា តាមរយៈសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រុមហាម៉ាសបានប្រាប់ឲ្យដឹងថា ប្រមុខរបស់ខ្លួនបានជូនដំណឹងដល់អ្នកសម្របសម្រួលកាតា និងអេហ្ស៊ីបថា ក្រុមសកម្មប្រយុទ្ធមួយនេះបានទទួលយកសំណើរបស់ពួកគេ ដើម្បីឲ្យមានបទឈប់បាញ់។ការព្រមព្រៀងទទួលយកនេះកើតមានឡើង ក្នុងពេលដែលកងកម្លាំងអ៊ីស្រាអែលវាយលុកទីក្រុង Rafah និងបានបញ្ជាឲ្យប្រជាជនចេញពីផ្នែកខ្លះនៃទីក្រុងនេះ ដែលបានធ្វើជាជម្រកចុងក្រោយ សម្រាប់ពលរដ្ឋភៀសខ្លួនហ្កាហ្សាជាង ១លាននាក់។ពាក់ព័ន្ធនឹងបទឈប់បាញ់នេះ អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា សំណើទាំងអស់ ដែលនឹងឈានដល់ការដោះលែងចំណាប់ថ្នូរជាប់ឃុំនៅតំបន់ហ្កាហ្សា នឹងត្រូវបានពិចារណា ប៉ុន្តែបាននិយាយថា សម្រាប់ពេលនេះ ប្រតិបត្តិការរបស់ខ្លួននឹងត្រូវបន្តធ្វើ។ដោយឡែកមន្ត្រីអ៊ីស្រាអែលម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា សំណើដែលក្រុមហាម៉ាសបានទទួលយក គឺជាទម្រង់ស្រាលៗនៃសំណើរបស់អេហ្ស៊ីប និងរួមបញ្ចូលចំណុចដែលអ៊ីស្រាអែលមិនអាចទទួលយកបាន។ ចំណែកមន្ត្រីម្នាក់ទៀតដែលបានប្រាប់សង្ខេបអំពីកិច្ចចរចាសន្តិភាព ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះផងដែរនោះ បានប្រាប់ថា តែយ៉ាងណាក្ដី សំណើមានប្រសិទ្ធភាពដូចគ្នានឹងការស្នើ ដែលអ៊ីស្រាអែល បានយល់ព្រមកាលពីចុងខែមេសា។រីឯអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា ក្រុងវ៉ាស៊ីនតោននឹងពិភាក្សាអំពីការឆ្លើយតបរបស់ក្រុមហាម៉ាសនេះជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន៕

ក្រុមហេសបូឡាអះអាងថា ខ្លួនបានវាយប្រហារទៅលើទីក្រុងអ៊ីស្រាអែលភាគខាងជើងបណ្តាលឲ្យមនុស្សស្លាប់ និងរបួស

2024/05/07 11:12:41 am        51
ក្រុមហេសបូឡា បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើការវាយប្រហារដោយយានដ្រូនលើទីតាំងយោធាអ៊ីស្រាអែលមួយ នៅជិតទីក្រុង Metula អ៊ីស្រាអែលភាគខាងជើង ដែលបានបណ្តាលឲ្យមនុស្សជាច្រើននាក់ ស្លាប់និងរងរបួស។យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនមិនទាន់អាចបញ្ជាក់ពីអ្នករងរបួស ឬស្លាប់បាត់បង់ជីវិត នៅឡើយទេ ប៉ុន្តែ បានអះអាងថា យានដ្រូន បានឆ្លងកាត់ពីប្រទេសលីបង់ចូលទៅក្នុងតំបន់ Metula ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា មនុស្សពីរនាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារនោះ។ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ក៏បាននិយាយផងដែរថា ខ្លួនបានបញ្ជូនរ៉ុក្កែតរាប់សិបគ្រាប់ទៅកាន់គោលដៅយោធាឆ្លងកាត់ព្រំដែនជាមួយអ៊ីស្រាអែល។អ៊ីស្រាអែល និងក្រុមហេសបូឡា ដែលបានប្រមូលអាវុធដ៏សន្ធឹកសន្ធាប់ តាំងពីឆ្នាំ ២០០៦ បានចូលរួមក្នុងការវាយប្រហារឆ្លងព្រំដែនប្រចាំថ្ងៃក្នុងរយៈពេល ៦ខែកន្លងមកនេះ ស្របជាមួយនឹងសង្គ្រាមរបស់ អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។រហូតមកដល់ពេលនេះ ក្រុមហេសបូឡា បានដាក់កម្រិតលើការវាយប្រហាររបស់ខ្លួនទៅកាន់តំបន់ភាគខាងជើងអ៊ីស្រាអែល ដោយស្វែងរកការអូសទាញកងកម្លាំងអ៊ីស្រាអែល ចេញពីតំបន់ហ្កាហ្សា។

សហគមន៍សាកលវិទ្យា Columbia រិះគន់កាលុបចោលពិធីប្រគល់សញ្ញាប័ត្រ

2024/05/07 10:15:52 am        46
សាកលវិទ្យាល័យ Columbia កាលពីថ្ងៃចន្ទ បានលុបចោលពិធីប្រគល់សញ្ញាបប័ត្រដ៏សំខាន់ បន្ទាប់ពីមានការតវ៉ាគាំទ្រប៉ាឡេស្ទីនជាច្រើនសប្តាហ៍ ប៉ុន្តែក៍នឹងនៅតែមានការរៀបចំពិធីតូចៗជាព្រឹត្តិការនៅតាមសាលា។ នៅក្នុងសេចក្តីថ្លែងការណ៍ សាកលវិទ្យាល័យ Columbia បាននិយាយថា សាកលវិទ្យាល័យ បានស្វែងរកទីកន្លែងជួបជុំមួយ ប៉ុន្តែពុំអាចស្វែងរកទីកន្លែងបានដែលអាចទទួលនិស្សិត គ្រួសារ និងភ្ញៀវ ចូលរួមបាននោះទេ ដែលជាធម្មតាមានចំនួនលើសពី ៥០.០០០ នាក់។ការតវ៉ានៅសាកលវិទ្យាល័យ Columbia ជំរុញឱ្យមានបាតុកម្មស្រដៀងគ្នានៅសាកលវិទ្យាល័យរាប់សិបកន្លែងធ្វើឡើងដោយនិស្សិតសហរដ្ឋអាមេរិក ដែលពួកគេអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងបានទាមទារឱ្យសាកលវិទ្យាល័យរបស់ពួកគេ ដកខ្លួនចេញពីក្រុមហ៊ុនមានទំនាក់ទំនងជាមួយអ៊ីស្រាអែល។ ខណៈការតវ៉ា បានប្រមូលផ្តុំគ្នាយ៉ាងក្តៅគគុកនៅសាកលវិទ្យាល័យនានា របស់សហរដ្ឋអាមេរិក រួមទាំងសាកលវិទ្យាល័យ Columbia នគរបាលបង្ក្រាបកុបកម្មដែលមានកាន់ដំបង និងគ្រាប់បែកបបំភ័នត្រូវបានដាក់ពង្រាយដើម្បីបំបែក និងចាប់ខ្លួនបាតុកររាប់រយនាក់ ដោយលើកឡើងពីតម្រូវការសំខាន់ៗសម្រាប់សុវត្ថិភាពក្នុងបរិវេណសាកលវិទ្យាល័យ។ ក្រុមសិទ្ធិមនុស្ស បានរិះគន់យុទ្ធសាស្ត្របែបនេះថាជា ការរំលោភបំពានដោយហិង្សាលើសេរីភាពនៃការបញ្ចេញមតិ។ ភាពចលាចលនៅក្នុងបរិវេណសាកលវិទ្យាល័យ បានជំរុញឱ្យមហាវិទ្យាល័យនានានៅទូទាំងសហរដ្ឋអាមេរិកផ្លាស់ប្តូរទីតាំងរៀបចំពិធី កែប្រែ ឬលុបចោលពិធីប្រគល់សញ្ញាប័ត្រ។សាកលវិទ្យាល័យ Columbia បាននិយាយកាលពីថ្ងៃចន្ទថា ខាងសកលវិទ្យាល័យបានពិភាក្សាជាមួយអ្នកដឹកនាំនិស្សិត ក្នុងការសម្រេចពីរបៀបដោះស្រាយការប្រគល់សញ្ញាប័ត្រ។ ការលុបចោលនេះគឺជាការរងគ្រោះចុងក្រោយបំផុតនៅក្នុងវិបត្តិនៅទូទាំងប្រទេស ដែលបានធ្វើឱ្យប៉ះពាល់ដល់បរិវេណសាកលវិទ្យាល័យ។ និស្សិតមានការខឹងសម្បារចំពោះអ្វីដែលពួកគេមើលឃើញថាជាការឈ្លានពានរបស់អ៊ីស្រាអែលយ៉ាងឃោរឃៅលើតំបន់ហ្កាហ្សា ដែលនិស្សិតបានមកបង្កើតជំរំនៅតាមបរិវេណសាកលវិទ្យាល័យ។

លោក Bidens សាទរសារៈសំខាន់នៃការធ្វើអន្តោប្រវេសន៍នៅសេតវិមាន ក្នុងពិធី Cinco de Mayo

2024/05/07 09:53:39 am        50
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងស្ត្រីទីមួយ លោកស្រី Jill Biden បានថ្លែងលើកឡើងពីសារៈសំខាន់នៃការធ្វើអន្តោប្រវេសន៍ក្នុងអំឡុងពេលប្រារព្ធពិធី Cinco de Mayo ឬទិវា៥ ឧសភា នៅសេតវិមាន កាលពីថ្ងៃចន្ទ។ក្នុងអំឡុងសុន្ទរកថា លោក Joe Biden បានថ្លែងអំណរគុណដល់ប្រធានាធិបតីម៉ិកស៊ិក លោក Andrés Manuel López Obrador សម្រាប់ភាពជាដៃគូ និង ការជួយលើផ្នែកអន្តោប្រវេសន៍ ដោយបង្ហាញពីសន្តិសុខសេដ្ឋកិច្ច ដែលប្រទេសទាំងពីរបានចែករំលែកគ្នា។ផ្នែកខាងក្រោយជាប្រវត្តិសាស្ត្រនៃទិវា Cinco de Mayo រម្លឹកដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ១៨៦២ នៅពេលដែលកងកម្លាំងម៉ិកស៊ិក ទទួលបានជ័យជម្នះយ៉ាងរឹងមាំលើការឈ្លានពានរបស់កងទ័ពបារាំងនៅក្នុងសមរភូមិ Puebla ។ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យកាន់តែប្រសើរនូវប្រភពយោធារបស់ខ្លួន ដើម្បីបង្ហាញការរួបរួមនិងស្នេហាជាតិរបស់ប្រទេសម៉ិកស៊ិក។ វាជាថ្ងៃដ៏អស្ចារ្យជាមួយនឹងទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌រួម រវាងប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក។គួររំលឹកផងដែរថា ទិវាឯករាជ្យផ្លូវការរបស់ប្រទេសម៉ិកស៊ិក គឺនៅថ្ងៃទី១៦ ខែកញ្ញា ជាថ្ងៃរំលឹកដល់ការចាប់ផ្តើមនៃការតស៊ូរបស់ប្រទេសម៉ិកស៊ិកដើម្បីទាមទារឯករាជ្យ ពីប្រទេសអេស្ប៉ាញក្នុងឆ្នាំ១៨១០ ។

ក្រុមបាតុករជានិស្សិត និងនគរបាល ប៉ះទង្គិចគ្នា អំឡុងការចាប់ខ្លួននៅជំរំគាំទ្រប៉ាឡេស្ទីននៅ UCSDសហរដ្ឋអាមេរិក

2024/05/07 09:31:11 am        63
នគរបាលបានចាប់ខ្លួននិស្សិតជាច្រើននាក់ កាលពីព្រឹកថ្ងៃចន្ទ ៦ ឧសភា នៅបរិវេណសាលកវិទ្យាល័យ កាលីហ្វ័រនីញ៉ា សាន់ ឌីហ្គោ (UCSD) ខណៈក្រុមមន្ត្រីអនុវត្តច្បាប់បានបោសសម្អាតជំរំសាមគ្គីភាពគាំទ្រពលរដ្ឋប៉ាឡេស្ទីន ដែលបោះជំរំនៅសាកលវិទ្យាល័យនេះកាលពីសប្តាហ៍មុន។ភ្នាក់ងារមនគរបាលនានា បានប្រកាសពីការជួបជុំដោយខុសច្បាប់កាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយបានបញ្ជាឱ្យក្រុមអ្នកតវ៉ាចាកចេញ។ បន្ទាប់ពីមានការព្រមាន មន្ត្រីជាច្រើននាក់បានចូលទៅរុះរើជំរំតង់ និងដេញក្រុមអ្នកបោះជំរំ ចេញពីបរិវេណសាកលវិទ្យាល័យ ។ក្រុមបាតុករជាច្រើននាក់ដែលបដិសេធមិនចាកចេញពីកន្លែងបោះជំរំ ត្រូវបានឃុំខ្លួន ចាប់ដាក់ខ្នោះ និងបានប៉ះទង្គិចជាមួយនគរបាល។ ក្រុមនិស្សិត នៅតាមសាកលវិទ្យាល័យ រាប់សិបកន្លែងនៅទូទាំងសហរដ្ឋអាមេរិកបានប្រមូលផ្តុំគ្នា ឬបោះជំរំ ដើម្បីប្រឆាំងនឹងសង្រ្គាមរបស់អ៊ីស្រាអែលនៅក្នុងដែនដីហ្កាហ្សា ដោយទាមទារឱ្យស្ថាប័ននានាបញ្ឈប់ការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនដែលគាំទ្រសង្រ្គាមនោះ។ កងកម្លាំងនគរបាល បានចាប់ខ្លួនបាតុករជាង២.០០០នាក់៕

ក្រុមអ្នកតវ៉ាអ៊ីស្រាអែល បិទផ្លូវហាយវ៉េ Tel Aviv ទាមទារឲ្យទទួលយកកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស

2024/05/07 09:26:34 am        79
ពលរដ្ឋអ៊ីស្រាអែល រាប់រយនាក់បានចេញតវ៉ានៅតាមផ្លូវក្នុងទីក្រុង Tel Aviv កាលពីល្ងាចថ្ងៃចន្ទ ៦ ឧសភា ដោយចូលរួមជាមួយក្រុមគ្រួសារចំណាប់ខ្មាំង ដែលកំពុងត្រូវបានក្រុមហាម៉ាសឃុំខ្លួននៅឡើយ ក្នុងការអំពាវនាវឱ្យរដ្ឋាភិបាលទទួលយកកិច្ចព្រមព្រៀងជាមួយក្រុមអ៊ីស្លាមដើម្បីដោះលែងចំណាប់ថ្នូរទាំងនោះ។ក្រុមបាតុករបានបិទផ្លូវសំខាន់ៗក្នុងទីក្រុង Tel Aviv ហើយបានប្រឈមការបង្ក្រាបពីកងកម្លាំងនគរបាល ដែលព្យាយាមរារាំងពួកគេកុំឲ្យរុលទៅមុខទៀតទៅលើផ្លូវហាយវ៉េ។ កាលពីព្រឹកថ្ងៃចន្ទ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស គ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប បានយល់ព្រមទទួលយកសំណើបទឈប់បាញ់នៅតំបន់ហ្កាហ្សាពីក្រុមអ្នកសម្របសម្រួល ប៉ុន្តែអ៊ីស្រាអែលបាននិយាយថាលក្ខខណ្ឌទាំងនោះ មិនឆ្លើយតបនឹងការទាមទាររបស់ខ្លួន ហើយបានបន្តទៅវាយប្រហារនៅជាយក្រុងរ៉ាហ្វា ខណៈគ្រោងបន្តការចរចាលើកិច្ចព្រមព្រៀងមួយ។សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមនៅពេលក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្កាហ្សាបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា២០២៣ ដោយបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និងបានចាប់មនុស្សចំនួន២៥២នាក់ផ្សេងទៀត ក្នុងនោះ១៣៣ នាក់ត្រូវគេជឿថានៅតែជាប់ជាឈ្លើយសឹកនៅក្នុងដៃក្រុមហាម៉ាសនៅហ្កាហ្សានៅឡើយ។យោងតាមមន្ត្រីសុខាភិបាលហ្កាហ្សាបានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនជាង ៣៤.៦០០ នាក់ត្រូវបានសម្លាប់ក្នុងជម្លោះនោះ។ អង្គការសហប្រជាជាតិបាននិយាយថា គ្រោះទុរ្ភិក្សនឹងកើតមាននៅក្នុងដែនដីនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ប្រកាសថាសញ្ញាបត្រចំនួនបីដែលថៃប្រគល់ជូននោះត្រូវបានសម្តេចបោះចោល យូរហើយ
08/22/2025 09:08 PM
ហុងគ្រីស្វែងរកជំនួយពីអាមេរិក ជុំវិញការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង ដោយសារសង្គ្រាមអ៊ុយក្រែន
08/22/2025 08:08 PM
រុស្ស៊ី៖ របៀបវារៈសម្រាប់លទ្ធភាពនៃជំនួបកំពូល Putin-Zelenskyy មិនទាន់ត្រៀមរួចរាល់ទេ
08/22/2025 08:08 PM
កូរ៉េខាងត្បូងបញ្ជូនគណៈប្រតិភូទៅចិន ខណៈពន្ធរបស់លោក Trump ផ្លាស់ប្តូរស្ថានភាពពាណិជ្ជកម្ម
08/22/2025 08:08 PM
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេស ចំនួន ១២៤រូប
08/22/2025 08:08 PM
ហ្វីលីពីន និងអូស្ត្រាលី គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មី នៅឆ្នាំ២០២៦
08/22/2025 07:08 PM
រដ្ឋាភិបាលអាល្លឺម៉ង់ហៅការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនថា ជាការធ្វើឲ្យខូចប្រយោជន៍
08/22/2025 07:08 PM
អ៊ុយក្រែន បញ្ជាក់ថា ខ្លួនបានវាយប្រហារស្ថានីយ៍បូមប្រេង Unecha របស់រុស្ស៊ី
08/22/2025 07:08 PM
កងទ័ពជើងទឹករុស្ស៊ី ហ្វឹកសមការការពារ ប្រឆាំងនឹង «អំពើវិឆ្ឆេទកម្មក្រោមទឹក» នៅសមុទ្របាល់ទិក
08/22/2025 07:08 PM
SpaceX បាញ់បង្ហោះរ៉ូកែត ដោយនាំយកយានអវកាសសម្ងាត់របស់យោធាអាមេរិកចូលគន្លងតារាវិថី
08/22/2025 07:08 PM