សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់
ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់

សន្តិសុខ និង សង្គម

មន្ត្រី​ជំនាញ ​អនុវត្តច្បាប់ស្តីពីផ្លូវថ្នល់ ​ចាប់រថយន្ត១៤៣គ្រឿង​ដឹក​លើស​ទម្ងន់​ពី២០% នៃ​ទម្ងន់​អនុញ្ញាត​រក្សាទុកមួយឆ្នាំ

2021/07/03 02:16:40 pm        625
ភ្នំពេញ ៖ គណៈកម្មាធិការសម្របសម្រួល​អចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការ​ត្រួតពិនិត្យ​យាន​យន្ត​ដឹក​លើស​ទម្ងន់កម្រិតកំណត់ បានអនុវត្តច្បាប់ស្តីពីផ្លូវថ្នល់ ចាប់ពីទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២១ បានផាកពិន័យ និងឃាត់រថយន្តចំនួន ១៤៣គ្រឿង រក្សាទុករយះពេល មួយឆ្នាំ ដែលជារថយន្តដឹកជញ្ជូនលើសទម្ងន់ លើសពី២០% នៃទម្ងន់អនុញ្ញាត។ រថយន្តដឹកលើសទម្ងន់ទាំងនោះ ត្រូវបានឃាត់ទុកដោយក្រុមការងារក្រសួងចល័ត​ចម្រុះសម្រាប់​ឆ្មក់​ត្រួតពិនិត្យ​យានយន្តលើសទម្ងន់​ដែលចុះតាមបណ្តាខេត្តនានា និងគោលដៅ​ដើមទីនៅ​ខេត្តបាត់ដំបង​ និងស្ថានីយ​ជញ្ជីង​អចល័តទូទាំង​ព្រះរាជាណាចក្រកម្ពុជា។គួរម្លឹកផងដែរថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងពេលចុះពិនិត្យវឌ្ឍនភាពផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១កន្លងមកថា ក្រសួងនឹងចាត់វិធានការណ៍តាមនីតិវិធីដោយគ្មាន​យោគយល់​ខ្សែនរណាឡើយ ហើយសកម្មភាពនៃការចុះប្រតិបត្តិការនេះ នឹងធ្វើជាបន្តបន្ទាប់ទូទាំង​ប្រទេស​ដូចភ្លៀង​រលឹម ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឲ្យស្របតាមច្បាប់ ការពារមិនឲ្យមានជនខិលខូច​ដឹក​លើសទម្ងន់ឡើយ។ ក្រសួងនៅតែបន្តអនុវត្តវិធានការនេះបន្តទៀត ដោយ​មិន​យោគយល់​ចំពោះ​ឡានអ្នកក្រ ឡាន​អ្នកមានអ្នកមានខ្នង ឬឡានអ្នកអត់ខ្នងអ្វីឡើយព្រោះរថយន្តដឹកលើសទាំនោះធ្វើឱ្យខូចផ្លូវដូចគ្នា។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ គោរពច្បាប់ទាំង​អស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិយើងឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាមកសាងសង់ដោយលំបាក។ជាថ្មីម្តងទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់រោងចក្រ ស៊ីម៉ង់ត៍ ដូចជា រោចចក្រ ស៊ីម៉ង់ត៍ CONCH ការដ្ឋានផលិតថ្ម ដេប៉ូខ្សាច់ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើក​បររថយន្តធុនធ្ងន់ទាំងអស់ថា ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹង​ខាងលើយ៉ាង​តឹងបំផុតដោយគ្មានការលើកលែងឡើយ។ ដូចនេះ សូមម្ចាស់រោងចក្រស៊ីម៉ង់ត៍ការដ្ឋានផលិតថ្ម ដេប៉ូខ្សាច់ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន​ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំង​អស់​គោរពច្បាប់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើ ៕តារាវុទ្ធី

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៩៤៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​អ្នកស្លាប់​សរុបកើន​ជិត​៧០០នាក់ គិតត្រឹមថ្ងៃនេះ

2021/07/03 05:16:22 am        587
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៩៤៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន៦១៥នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៩០៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៤៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៣៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៦៩៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៤៦​ ១២៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៥៣ ២៩៨នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

រយៈពេល១ខែខេត្តកំពត មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាងមួយពាន់ប្រាំរយនាក់

2021/07/01 03:50:31 pm        571
កំពត ៖ ស្ថានភាពអ្នកឆ្លងជំងឺកូវីដ-១៩នៅខេត្តកំពត ​កាន់តែរីករាលដាល​ច្រើនឡើងៗ ពីមួយ​​​ថ្ងៃទៅ​មួយថ្ងៃ។​គិត​ត្រឹម​រយៈពេលមួយខែគត់ ​ក្រោយផ្ទុះការឆ្លងនៅកាស៊ីណូតំបន់តន់ហន់ ខេត្តកំពត​មានអ្នកឆ្លងជំងឺ​កូវីដ-១៩​សរុបជាងមួយពាន់ប្រាំរយនាក់ ​ដោយរាប់បញ្ចូលទាំង​អ្នកវិជ្ជមានកូវីដ-១៩ថ្មី ៩២នាក់ នៅថ្ងៃទី៣០ខែមិថុនានេះផង។ ជាក់ស្តែងនៅរសៀលថ្ងៃទី៣០ ខែមិថុនា ម្សិលមិញនេះ យោងតាមលទ្ធផល នៃការវិភាគ​វត្ថុសំណាក រកមេរោគកូវីដ-១៩ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត​ បានប្រកាសថា រកឃើញ​អ្នកវិជ្ជមានថ្មីចំនួន៩២នាក់ បន្ថែមទៀត ក្នុងនោះស្រី ៦៧នាក់។ ​ដូច្នេះរយៈពេលមួយខែគត់ ខេត្តកំពត មានអ្នកឆ្លងសរុប១៥១៩នាក់។ ក្នុងនោះជាសះស្បើយ៩៥៣នាក់ កំពុង​សម្រាកព្យាបាល​៥៤៩នាក់ និងស្លាប់ចំនួន១៧នាក់ ។អាជ្ញាធរខេត្តកំពត នៅតែបន្តអំពាវនាវឱ្យអ្នកដែលធ្លាប់ពាក់ព័ន្ធ នឹងអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ សូមធ្វើចត្តាឡីស័ក តាមការណែនាំ​របស់ក្រសួងសុខាភិបាល និងត្រូវចូលរួមដោយ​ស្ម័គ្រចិត្ត​ក្នុងការ​យកសំណាក​ទៅពិនិត្យ ក្នុងករណីសង្ស័យថា មានរោគសញ្ញានៃជំងឺកូវីដ-១៩ ៕

ឆេះផ្ទះ​ប្រជាពលរដ្ឋ​ជា​សំណង់​មិនរៀបរយ អស់​ចំនួន ០៦ខ្នងផ្ទះ

2021/06/30 11:31:35 am        502
ភ្នំពេញ៖ ករណី​អគ្គីភ័យ​ឆេះ​ផ្ទះប្រជាពលរដ្ឋមួយកន្លែង អស់ចំនួនេះ ០៦ខ្នងផ្ទះ ដែល​ប្រភេទ​ឈើ​ប្រក​ស័ង្កសី​ដែល​សំណងមិនរៀបរយ តែមិនបណ្ដាយអោយមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៥ និង១៥នាទីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅ​ចំណុច​ដីឡូតិ៍​នៅតាមបណ្ដោយផ្លូវលេខ ១០៥កែងផ្លូវលេខ៥០៨ ភូមិ៤ ក្រុម២៥ សង្កាត់​ផ្សារដើមថ្កូវ ខណ្ឌ​ចំការមន។​តាមប្រភពព័ត៌មាន បានអោយដឹងថា នៅមុនពេលកើតហេតុ​មាន​ផ្សែង​ខ្មួលខ្មាញ់​ចេញ​ពីផ្ទះកើតហេតុ​បងប្អូនប្រជាពលរដ្ឋបាន​យក​បំពង់ពន្លត់​អគ្គីភ័យ​បាញ់​ពន្លត់​តែមិនរលត់ ក៏​រាយការណ៍​ទៅអាជ្ញាធរមូលដ្ឋានទាក់ទងទៅកម្លាំងនគរបាលការិយាល័យ បង្ការ​ពន្លត់​អគ្គីភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ចេញ​រថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។​មន្ត្រីនៃការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ក្រោយទទួល​បាន​ដំណឹង​នេះ ភ្លាមសមត្ថកិច្ចបានចេញរថយន្តជួយតែដោយស្ថានភាពផ្លូវតូចចង្អៀតមិនអាចចូលរថយន្តបាន ត្រូវ​ប្រើ​ពេលយូរបន្តិច ដូច្នេះ អគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋ អស់ទាំង ០៦ខ្នងផ្ទះផងដែរ ដែល​ប្រភេទសំណង ឈើប្រក់ស័ង្កសី តែក្នុងហេតុការណ៍នេះ មិនបណ្ដាលអោយមានមនុស្សរងរបួសឡើយ។ ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងចំនួន៦គ្រឿង ប្រើ​ប្រាស់​អស់ ០៣គ្រឿង។ តាម​ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា មានយុវជនម្នាក់ ដែល​ប្រើប្រាស់​សារធាតុញៀនលើសកម្រិត ដែល​មាន​គំនុំ​ជាមួយ​យុវជន​​ម្នាក់ទៀតជាង ០១ខែមកហើយដែលដេញវៃគ្នា រហូតមកដល់ថ្ងៃនេះ យុវជនម្នាក់ដែលគេស្គាល់ថាឈ្មោះម៉ៅ នោះបាន​មក​លួច​ដុត ហើយដៃកាន់ដាវ មិនអោយប្រជាពលរដ្ឋចូលពន្លត់ទាន់ពេល រួចរត់ចូលព្រៃបាត់ទៅ៕ អត្ថបទ៖ កុម្ភៈ

កម្ពុជា​រក​ឃើញ​មនុស្ស​ ១,១៣០​នាក់​ឆ្លង​កូវីដ-១៩ នាំ​ឱ្យ​តួលេខ​ឆ្លង​សរុប​កើន​​​ឡើង​លើស ​៥​ម៉ឺន​ករណី​នៅ​ត្រឹម​ថ្ងៃ​នេះ

2021/06/30 05:11:07 am        382
ភ្នំពេញ៖ កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ពី​ការ​រក​ឃើញ​មនុស្ស​ដល់​ទៅ​ជាង ១​ពាន់​នាក់​ឆ្លង​កូវីដ-១៩ ជា​តួលេខ​ឆ្លង​ខ្ពស់​បំផុត​ដែល​កម្ពុជា​មិន​ធ្លាប់​មាន ហើយ​ក៏​ធ្វើ​ឱ្យ​តួលេខ​ឆ្លង​សរុប​នៅ​កម្ពុជា​កើន​ឡើង​លើស ៥​ម៉ឺន​នាក់​ផង​ដែរ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា មនុស្ស​ដល់​ទៅ ១,១៣០​នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ-១៩​នៅ​ក្នុង​ចំណោម​សំណាក​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​រហូត​ដល់ ៩៩១​នាក់ គឺ​មាន​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ហើយ​ករណី​ឆ្លង ១៣៩​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។តួលេខ​នេះ​ បង្ហាញ​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​លើស​ពី​ ១​ពាន់​ករណី​នៅ​ក្នុង​រយៈ​ពេល ២៤​ម៉ោង គិត​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន​មក។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ក្រសួង​សុខាភិបាល​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា មនុស្ស ២៧​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​ធ្វើ​ឱ្យ​តួលេខ​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩ បាន​កើន​ឡើង​ដល់ ៦០២​នាក់​ហើយ​នៅ​ត្រឹម​ថ្ងៃ​នេះ។ចំនួន​អ្នក​ស្លាប់ ២៧​នាក់​​ដែល​ក្រសួង​សុខាភិបាល​ប្រកាស​នៅ​ថ្ងៃ​នេះ គឺ​​ជា​តួលេខ​ខ្ពស់​បំផុត​ដែល​កម្ពុជា​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ពេល​កម្ពុជា​ប្រកាស​ករណី​ឆ្លង​ជា​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែម​ីនា​កន្លង​មក​នេះ។គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស​ដល់​ទៅ ៥០,៣៨៥​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​កម្ពុជា​គិត​ចាប់​តាំង​ពី​ពេល​ដែល​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៤៤,១៤៣​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ហើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ៦៧០​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

ខ្យល់កន្រ្តាក់នៅស្រុកឯកភ្នំ ប៉ះពាល់ផ្ទះជាង៣០ខ្នង និងរលំផ្ទះសង្កត់មនុស្សស្លាប់ម្នាក់ និងរងរបួសម្នាក់

2021/06/29 02:00:28 pm        526
បាត់ដំបង៖ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង៣០ខ្នង នៅស្រុកឯកភ្នំ ធ្វើឲ្យរលំផ្ទះសង្កាត់ស្ត្រីម្នាក់ស្លាប់ និងបុរសម្នាក់បានរងរបួស កាលពីថ្ងៃទី២៨ ខែមិថុនា ម្សិលមិញនេះ ។ បើតាមមន្ត្រីសាខាកាកបាទក្រហមខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងអំឡុងពេលខ្សល់កន្រ្តាក់ ស្ត្រីរងគ្រោះស្លាប់ដោយសារហេតុការណ៍នោះ ឈ្មោះ ពិន ឈួក អាយុ៦៧ឆ្នាំ បានស្លាប់ ត្រូវជា​ប្រពន្ធ និងបុរសម្នាក់ឈ្មោះ ញឹម រតនា អាយុ៦៨ឆ្នាំ រងរបួសធ្ងន់ ត្រូវជាប្តី ហើយត្រូវបាន​បញ្ជូន​ទៅសង្គ្រោះព្យាបាលក្នុងមន្ទីរពេទ្យ ដោយជនរងគ្រោះទាំងពីរនាក់រស់នៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ។សូមបញ្ជាក់ថា ក្នុងករណីគ្រោះធម្មជាតិនេះ បានធ្វើឱ្យប៉ះពាល់ផ្ទះចំនួន៣២ខ្នង ក្នុងនោះ​រងការ​ប៉ះពាល់ធ្ងន់ធ្ងរចំនួន ៦ខ្នង នៅក្នុងឃុំចំនួន៣ នៃស្រុកឯកភ្នំ ​មានឃុំព្រែកខ្ពប ឃុំព្រែកនរិន្ទ និងឃុំព្រែកហ្លួង ​និងបន្ទាប់ពីកើតហេតុណ៍ អាជ្ញាធរបានចុះទៅត្រួតពិនិត្យភ្លាមៗផងដែរ ៕អត្ថបទ ៖ សុខរិទ្ធ

ខេត្តកោះកុង មានអ្នកស្លាប់ចំនួន៥នាក់ដោយសារកូវីដ-១៩

2021/06/29 01:52:46 pm        412
កោះកុង ៖ តាមលិខិតមរណភាពរបស់មន្ទីរពេទ្យខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល​ដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី២៩ មិថុនា បាន​បង្ហាញថា មានអ្នកស្លាប់​ដោយសារ​ជំងឺកូវីដ១៩ មានចំនួន២នាក់នាចុងខែនេះ។លោក ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ​បាន​ឲ្យដឹងថា​ អ្នកជំងឺ​ អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ស្លាប់ដោយការរលាកសួតធ្ងន់ធ្ងរ ដោយសារ​ជំងឺកូវីដ១៩ រួមជាមួយជំងឺក្រិនថ្លើម និងជំងឺខ្សោយក្រលៀនរុំារៃ។លោកវេជ្ជបណ្ឌិត បន្ថែមថា បុរសខាងលើស្លាប់នៅថ្ងៃទី២៨ មិថុនា វេលាម៉ោង ១៧:២០នាទី បើតាមរោគ​វិនិច្ឆ័យ​តាមដាន។ រហូតមកដល់ពេលនេះ អង្គការ​សុខាភិបាលពិភពលោក​បាន​បង្ហាញថា គ្មានឱសថពិសេសណា​មួយជាក់លាក់ក្នុងព្យាបាលជំងឺកូវីដ​អោយ​ជាសះស្បើយ​នៅឡើយទេ ​មានតែវិធានការសុខាភិបាលបង្ការ៣កុំ និង៣ការពារ ជាជម្រើស​ដ៏មាន​ប្រសិទ្ធភាព​បំផុតក្នុងការទប់ស្កាត់ការរីករាលដាល និងកាត់បន្ថយអត្រាមរណភាព។ចំណែកលោកវេជ្ជបណ្ឌិត ហូ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ក៏បង្ហាញដែរថា អ្នកជំងឺ ភេទស្រី វ័យ៧៦ឆ្នាំ បានស្លាប់ដោយជំងឺកូវីដ នៅមន្ទីរពេទ្យបង្អែកស្រុក កាលពីវេលា​ម៉ោង១រំលង​អធ្រាត្រថ្ងៃទី២៩ មិថុនា ២០២១។ ស្រ្តីវ័យចំណាស់នេះដែរ បានចូលសម្រាក​ព្យាបាលជំងឹកាលពីថ្ងៃទី២៦មិថុនា ។លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងជាអនុប្រធានអចិន្រៃ្តយ៍​​ក្រុមការងាររៀប​ចំចាត់​ចែង​បូជាសពអ្នកដែលស្លាប់ដោយជំងឺកូវីដខេត្តកោះកុង បាន​ឱ្យដឹងនៅថ្ងៃនេះថា គិតចាប់​ពីថ្ងៃទី១០ខែមិថុនា ដល់ត្រឹមថ្ងៃទី២៩ មិថុនានេះ ខេត្តកោះកុង មានអ្នកស្លាប់ដោយសារជំងឺ​កូវីដ១៩ ចំនួន៥នាក់ ហើយនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យស្រុកស្រែអំបិល។បច្ចុប្បន្នក្រុមការងារបានសម្របសម្រួលពិធីបូជាសាកសព អ្នកស្លាប់ដោយជំងែកូវីដ​តាមប្រពៃណី​ជាតិខ្មែររួចរាល់ នៅឈាបនដ្ឋានវត្តអារាមជាបណ្តុះអាសន្ន ខណៈទីតាំងបូជាសពអ្នកស្លាប់កូវីដ​នៅមិនទាន់ចេញជារូបរាងនៅឡើយ។ ការមិនទាន់លេចជារូបរាងឡើយ ត្រូវបានអាជ្ញាធរ អះអាងថា ក្រុមការងារបានខិតខំរកទីតាំងដើម្បីស្ថាបនា តម្រូវការអំឡុងកូវីដ៕អត្ថបទ ៖ ឈឹម មករា

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៧២៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​អ្នក​ជំងឺ​៧០៩នាក់​ទៀត​បាន​​ជា​សះ​ស្បើយ

2021/06/29 01:35:55 pm        353
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៧២៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន៧០៩នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៦២៥នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៩៨នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៥៧៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៤៣​ ៤៧៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៤៩ ២៥៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ជនសង្ស័យម្នាក់​ធ្វើសកម្មភាពលួចម៉ូតូ​បានសម្រេច ​តែរត់មិនរួចត្រូវម្ចាស់តាមទាន់ចាប់ឲ្យសមត្ថកិច្ច

2021/06/28 05:20:59 pm        335
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើ​សកម្មភាពលួចម៉ូតូមួយគ្រឿង បានសម្រេចតែរត់មិនរួច​ ត្រូវបានម្ចាស់ម៉ូតូដេញតាមទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើង​​កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតចំណុចភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ជនសង្ស័យមានឈ្មោះ សំណាង ភេទប្រុស អាយុ ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ សុភ័ក្ត្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ និង​រថយន្តស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាក់ scoopy ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CQ- 6210 មកពីទិញឥវ៉ាន់ ហើយ​ក៏ភ្លេចដកសោរម៉ូតូ​ចេញពីម៉ូតូ ក៏ត្រូវបានជនសង្ស័យ ធ្វើ​សកម្មភាពលួចយកទៅជិះ ដើម្បី​គេចខ្លួន តែត្រូវបាន​គាត់​ឃើញ​ទាន់ក៏ស្រែក នឹងដេញតាមរហូតដល់ត្រង់ចំណុចក្រោមស្ពានជ្រោយចង្វារ ទើបធ្វើការ​ឃាត់ខ្លួន​បានជនសង្ស័យបាន រួចធ្វើការប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍។បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន​នៅអធិការដ្ឋាន​នគរបាល​ខណ្ឌជ្រោយចង្វារ ដើម្បី​ចាត់ការតាមផ្លូវច្បាប់។ ​ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ចប្រគល់ ជូនទៅម្ចាស់ដើមវិញផងដែរ៕អត្ថបទ៖ កុម្ភះ

ក្រោយពិនិត្យឃើញមានអាជីវករ ក្នុងផ្សារបឹងកេងកងមានផ្ទុះកូវីដ១៩ឡើងវិញ អាជ្ញាធរ​សម្រេច​បិទផ្សារ​ជា​បណ្ដោះអាសន្ន

2021/06/28 04:59:02 pm        438
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌបឹងកេងកង សម្រេចបិទ​ផ្សារបឹងកេងកង ជាបណ្ដោះអាសន្ន ក្រោយ​ពិនិត្យ​ឃើញថា មានបងប្អូនអាជីវករក្នុងផ្សាបឹងកេងកង មានឆ្លងជំងឺកូវីដឡើងវិញ បន្ទាប់​ពីបិទមួយរយះ រួចបើកដំណើរឡើងវិញនោះ។ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌ​បឹងកេងកង បានចេញសេចក្ដីជូនដំណឹង អំពាវនាវបងប្អូនដែលជាអាជីវករផ្សារ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញផ្សារ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចេញ-ចូលផ្សារបឹងកេងកង កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២១ សូមអញ្ជើញមកយកសំណាក​តេស្តរកវីរុសកូវីដ-១៩ នៅបរិវេណវិទ្យាល័យ ជា ស៊ីម បឹងកេងកង នៅថ្ងៃចន្ទទី២៨ ខែមិថុនា ឆ្នាំ​២០២១ ជាបន្ទាន់ព្រមទាំងអនុវត្តវិធាន ស្របតាមការណែនាំ​របស់ក្រសួង​សុខាភិបាល​អោយ​បាន​ត្រឹមត្រូវបំផុត។រដ្ឋបាលខណ្ឌបឹងកេងកង សូមជម្រាបជូនដំណឹងដល់អាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋ ដែលរស់នៅជុំវិញផ្សារបឹងកេងកងទាំងអស់ឲ្យបានជ្រាបថា ៖ អាស្រ័យ​ស្ថានភាពនៃការរីក​រាលដាល​នៃជំងឺកូវីដ-១៩ ក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករផ្សារ​បឹងកេងកង បានឆ្លងវីរុសកូវីដ-១៩ក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ​ដែលស្ថានភាពនេះ​បាន​ឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ ​និងចាំបាច់ត្រូវ​មាន​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់ជាបន្ទាន់។គួរបញ្ជាក់ផងដែរ ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១ រដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង លោក បានអញ្ជើញចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ និង​ទីតាំង​ពិនិត្យសំណាក​របស់បងប្អូនអាជីវករនៅ​ផ្សារបឹងកេងកង ដែលស្ថិតនៅវិទ្យាល័យជាស៊ីមបឹងកេងកង ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង៕អត្ថបទ ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តុលាការកំពូលចេញសេចក្តីសម្រេចថា អ៊ីស្រាអែលត្រូវតែអនុញ្ញាតឱ្យ ICRC សួរសុខទុក្ខពលរដ្ឋប៉ាឡេស្ទីនក្នុងពន្ធនាគារ
06/05/2026 12:06 PM
ប្រភពព័ត៌មាន៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងបើកកិច្ចចរចាថ្មីនៅថ្ងៃទី ៥ ខែមិថុនានេះ
06/05/2026 12:06 PM
អាល្លឺម៉ង់ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
06/05/2026 12:06 PM
ទីក្រុង Vancouver ប្រទេសកាណាដាត្រៀមខ្លួនរួចរាល់ ​ក្នុងការ​ទទួល​ព្រឹត្តិការណ៍​បាល់​ទាត់​ពិភព​លោក
06/05/2026 12:06 PM
ពិតជានិស្ស័យ!!! ព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមខ្លាំងម៉ាឡេស៊ី និង​សិង្ហបុរីជាថ្មី​ក្នុងពានក្លឹបអាស៊ាន
06/05/2026 11:06 AM
ឃីកបុកស៊ីង និងដៃគូ រំពឹងការនាំគ្រូជំនាញ ផ្គុំជាមួយធនធានមានស្រាប់ នឹងជំរុញគោលដៅរួម ប្រកបដោយភាពរឹងមាំ និងយូរអង្វែង
06/05/2026 11:06 AM
លោក Trump ទទួលស្គាល់ជំនួបតាមទូរស័ព្ទជាមួយលោក Netanyahu ហើយថាអ៊ីស្រាអែលធ្វើឱ្យកិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់ស្មុគស្មាញ
06/05/2026 11:06 AM
អ្នកគាំទ្របាល់ទាត់ស្កុតឡែនដើរជាង ៤,៨០០ គីឡូម៉ែត្រ ដើម្បីគាំទ្រក្រុមជម្រើសជាតិ និងលើកកម្ពស់សុខភាពផ្លូវចិត្តបុរស
06/05/2026 11:06 AM
ភាគហ៊ុនសកលធ្លាក់ចុះ និងភាគហ៊ុនបច្ចេកវិទ្យា AI គ្មានស្ថិរភាព ខណៈការចរចាសន្តិភាពរវាងអាមេរិក-អ៊ីរ៉ង់ ជាប់គាំង
06/05/2026 11:06 AM
គណៈប្រតិភូរដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធន៍លើការអភិវឌ្ឍមូលធនមនុស្ស និងសមភាពយេនឌ័រ ក្នុងកិច្ចប្រជុំ AFPPD នៅប្រទេសឡាវ
06/05/2026 11:06 AM