សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់
ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់

សន្តិសុខ និង សង្គម

ខេត្ត​កំពង់ចាម​រក​ឃើញ​មនុស្ស​៨៤​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ច្រើន​ជា​ស្ត្រី​ ក្រោយ​ពាក់​ព័ន្ធ​នឹង​កម្មការិនី​ឆ្លង​កូវីដ-១៩

2021/05/22 05:13:59 am        384
កំពង់ចាម៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​រហូត​ដល់​ទៅ ៨៤​នាក់​បន្ថែម​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ បន្ទាប់​ប៉ះ​ពាល់​កម្មការិនី​​ដែល​បាន​ឆ្លងមេរោគ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម​ បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង ៨៤​នាក់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ស្ត្រី​រហូត​ដល់ ៧៩​នាក់ និង ៥​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​លើ​បុរស។រដ្ឋបាល​ខេត្ត​នេះ​បញ្ជាក់​ថា លទ្ធផល​នេះ​បាន​មក​ពី​ការ​​ធ្វើ​តេស្ត​លើ​សំណាក​ដែល​មន្ត្រី​សុខាភិបាល​ប្រមូល​បាន​ពី​​មនុស្ស ៨៧៤​នាក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។បើ​តាម​រដ្ឋបាល​ខេត្ត​កំពង់ចាម មនុស្ស​ទាំង ៨៤​នាក់​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មេគង្គ​កំពង់ចាម ហើយ​អាជ្ញាធរ​កំពុង​ស្រាវ​ជ្រាវ​រក​មនុស្ស​ពាក់​ព័ន្ធ​ជាច្រើន​ទៀត ដើម្បី​ធ្វើ​តេស្ត​សំណាក និង​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​តាម​ដាន​សុខភាព។ គិត​មក​ត្រឹម​ថ្ងៃ​នេះ អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៣៥៤​នាក់​ហើយ​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ក្នុង​ខេត្ត​កំពង់ចាម​៕

កម្ពុជា​រក​ឃើញ​មនុស្ស​៤៨៨​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈ​ព្យាបាល​ជា​សះ​ស្បើយ​៦៤០​នាក់​ទៀត

2021/05/22 05:04:18 am        539
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ដល់​ទៅ ៤៨៨​នាក់​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​ ៦៤០​នាក់​ទៀត បាន​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ២​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ១៦៧​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល ៧០​ថ្ងៃ​ចុង​ក្រោយ។ក្រសួង​បាន​ឱ្យ​ដឹង​ទៀត​ថា ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេសបាន​កើន​ឡើង​ដល់ ២៤ ៦៤៥​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ករណី​ឆ្លង​ថ្មី ៤៨៨​នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ព្រឹក​នេះ។សម្រាប់​ករណី​ឆ្លង​ថ្មី​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា មនុស្ស​ដល់​ទៅ ៤៧៣​នាក់ បាន​ឆ្លង​មេរោគ​កូវីដ-១៩​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ​ករណី​ឆ្លង​ថ្មី ១៥​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ចំណែក​ឯ​តួលេខ​អ្នក​ជា​សះ​ស្បើយ​វិញ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បាន​កើន​ឡើង​ដល់ ១៧ ១៦៤​នាក់​ហើយ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៦៤០​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផងដែរ៕

ខេត្តកំពង់ឆ្នាំង រកឃើញវិជ្ជមានកូវីដ-១៩ លើកម្មករកម្មការិនី៧៥នាក់ ក្រោយតេស្តសំណាក៤០៨នាក់

2021/05/22 11:38:23 am        596
កំពង់ឆ្នាំង៖ កម្មករកម្មការិនីចំនួន៧៥នាក់ នៅរោងចក្រចំនួន២ក្នុងខេត្តកំពង់ឆ្នាំង បានរកឃើញមានវិជ្ជមានកូវីដ១៩ ក្រោយពីក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានតេស្តសំណាកពួកគេតាមឧបករណ៍តេស្តរហ័ស ទៅលើកម្មករកម្មការនីចំនួន៤០៨នាក់ កាលពីថ្ងៃទី២១ ខែឧសភា ម្សិលមិញនេះ ។ នេះបើយោងតាមការបញ្ជាក់ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ថា ក្រោយពីរកឃើញកម្មករកម្មការនីនៅរោងចក្រ ហឺរ៉ាយហ្សិនអៅដរ ខេមបូឌា ដែលមានទីតាំងស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច មានវិជ្ជមានកូវីដ១៩ចំនួន២៣នាក់ កាលពីថ្ងៃទី១៧ ខែឧសភារួចមក ក្រុមការងារក៏បានបន្តយកសំណាកទៅលើកម្មករកម្មការិនី ដែលពាក់ព័ន្ធនៅក្នុងរោងចក្រ ហឺរ៉ាយហ្សិនអៅដរ ខេមបូឌា ចំនួន២៥៩នាក់ និងរោងចក្រ តឹកហ្វុក ស្ថិតក្នុងស្រុកកំពង់ត្រឡាចដូចគ្នាចំនួន១៣៥នាក់ ទាំង២រោងចក្រអ្នកយកសំណាកសរុបចំនួន៤០៨នាក់ទៀត។ ក្នុងនោះចំណោមកម្មករកម្មការិនីទាំង៤០៨នាក់ ក្រុមការងារបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៧៥ ដោយ៧៣នាក់រកឃើញនៅក្នុងរោងចក្រ ហឺរ៉ាយហ្សិនអៅដរ ខេមបូឌា និង២នាក់ទៀតរកឃើញនៅក្នុងរោងចក្រ តឹកហ្វុក។លោកបានបន្តថា ៖ ក្រោយពីរកឃើញថា មានកម្មករកម្មការិនីជាច្រើនបានឆ្លងក្នុងរោងចក្រហើយនោះ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ គណៈបញ្ជាការរដ្ឋបាលខេត្តកំពង់ឆ្នាំង បានសំរេចបិទខ្ទប់រោងចក្រ ហឺរ៉ាយហ្សិនអៅដរ ខេមបូឌា ដែលមានកម្មករកម្មការិនីធ្វើការចំនួន៨៥០០នាក់ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ សិន ចាប់ពីថ្ងៃទី២២ ខែឧសភានេះតទៅ។ ចំពោះកម្មករកម្មការិនីដែលបានឈប់សំរាក ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩ខេត្ត រួមនឹងអាជ្ញាធរមានសមត្ថកិច្ចបានណែនាំអោយពួកគាត់រស់នៅដាក់ខ្លួនអោយនៅដាច់ដោយឡែកពីបងប្អូនក្រុមគ្រួសារ និងតាមដានសុខភាពខ្លួនឯងរយៈពេល១៤ថ្ងៃ ក្នុងនោះអាជ្ញាធរមូលដ្ឋានត្រូវមានភារកិច្ចតាមដានពួកគាត់ក្នុងពេលធ្វើចត្តាឡីស័កនេះ។ ដោយឡែករោងចក្រ តឹកហ្វុក ដែលបានរកឃើញវិជ្ជមានលើកម្មការិនីចំនួន២នាក់នោះ ក្រុមការងារកំពុងតាមដានស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ត ដើម្បីយកសំណាក និងដាក់ខ្លួនអោយនៅដាច់ដោយឡែក។លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បញ្ជាក់បន្ថែមថា ការឆ្លងរាលដាលចូលក្នុងរោងចក្រលឿនបែបនេះ គឺមកពីពួកគាត់ធ្វើការនៅក្បែរគ្នា ក្នុងអគារតែ១ ជាពិសេសគឺការធ្វើដំណើរទៅមករួមគ្នាក្នុងរថយន្តតែ១តែកម្មករកម្មការិនីដែលជិះក្នុងរថយន្តមានច្រើនរោងចក្រ និងការប្រជ្រៀតគ្នាមិនពាក់ម៉ាស់ជាដើម។ លោកវេជ្ជបណ្ឌិត បានអំពាវនាវ សុំអោយកម្មករកម្មការិនីទាំងអស់ដែលកំពុងធ្វើការនៅ តាមរោងចក្រក្នុងខេត្តកំពង់ឆ្នាំង ដែលធ្វើដំណើររួមគ្នាតាមរថយន្ត ត្រូវបន្តពាក់ម៉ាស់ជាប្រចាំ និងលាងសំអាតដៃញឹកញាប់     និងអនុវត្តអោយបានម៉ឺងម៉ាត់ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជម្ងឺ១៩ក្នុងសហគមន៍។មកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ អ្នកឆ្លងកូវីដ១៩ពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍២០កុម្ភៈនៅក្នុខេត្តកំពង់ឆ្នាំង បានកើនដល់១៤១នាក់ ក្នុងនោះមានស្លាប់២នាក់ ជាសះស្បើយ២៩នាក់ និងកំពុងសំរាកព្យាបាលនៅក្នុងមន្ទីពេទ្យបង្អែកខេត្ត និងស្រុកកំពង់ត្រឡាចចំនួន១១០នាក់ទៀត៕ ហុង វាស្នា 

ឃាត់ខ្លួនមនុស្ស១១នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀននៅក្រុងសែនមនោរម្យ

2021/05/22 10:21:32 am        425
មណ្ឌលគិរី៖ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន សម្របសម្រួល និងចុះផ្ទាល់ដោយលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែងនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្នុងក្រុងសែនមនោរម្យ និងបានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន១១នាក់ នៅថ្ងៃទី២១ ឧសភា ម្សិលមិញនេះ។យោងតាមរបាយការណ៍របស់មន្ត្រីជំនាញ បានបង្ហាញថា នេះជាករណីជួញដូរ ចែក ចាយ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យសរុបទាំងអស់ចំនួន១១នាក់ស្រី០២នាក់ ក្នុងនោះបង្ក្រាបនៅផ្ទះឈ្មោះ ហែម ម៉េង ភេទប្រុស ឃាត់ខ្លួនជនសង្ស័យបាន០៥នាក់ បន្ទាប់មកមន្ត្រីជំនាញបានបន្តចុះទៅបង្ក្រាបមួយទីតាំងទៀតឃាត់ខ្លួនជនសង្ស័យ០៦នាក់ នៅផ្ទះរបស់ឈ្មោះ ម៉ូត ស្រីម៉ៅ ភេទស្រី និងឈ្មោះ កែវ សុវណ្ណរ៉ា ហៅខ្លូត ភេទប្រុស ។ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានរកឃើញនិងដកហូតនូវវត្ថុតាងមួយចំនួនដូចជា សារធាតុ មានសណ្ឋានជាក្រាមពណ៌សថ្លា សង្ស័យថា ជាសារធាតុញៀនចំនួនសរុប(១៦កញ្ចប់) ០៣ កញ្ចប់ធំល្មមនិង១៣កញ្ចប់តូច ទម្ងន់ ១២,៩០ក្រាម ថ្លឹងទាំសំបក ម៉ូតូ០៩គ្រឿង ទូរសព្ទ០៩គ្រឿង និងសម្ភារៈប្រើប្រាស់ជាមួយគ្រឿងញៀនមួយចំនួនទៀត ។ ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់ ៕អ៊ិត ភីរុណ

រយៈពេល​២​ថ្ងៃ​​ខេត្តតាកែវ​រកឃើញ​អាជីវករ​ផ្សារ​សំរោង​យ៉ោ​ង ​ចំនួន​៦៩​នាក់​ឆ្លង​មេរោគ​កូ​វីដ​១៩

2021/05/21 01:36:45 pm        501
តាកែវ​៖ ក្នុង​រយៈពេល​២​ថ្ងៃ​ កន្លងមកនេះ មន្ត្រី​ជំនាញ​សុខាភិបាល​ខេត្តតាកែវ ​បាន​ធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ​ពី​បងប្អូន​អាជីវករ​ជាង​៤​០០នា​ក់ នៅ​ផ្សារ​សំរោង​យ៉ោ​ង ​ក្នុងស្រុក​បាទី ​ដោយ​លទ្ធផល​បាន​បង្ហាញ​ថា​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​ចំនួន​៦៩​នាក់​។លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ បាន​​ឲ្យ​ដឹងថា ​អ្នកជំងឺ​កូ​វីដ​១៩​ទាំង​៦៩​នាក់​ ជា​អាជីវករ​ផ្សារ​សំរោង​យ៉ោ​ង​ ត្រូវ​បាន​ដាក់​អោយ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​បាទី​ មួយចំនួន​និង​មួយ​ចំនួនទៀត​ត្រូវបាន​បញ្ជូន​បន្ត​មក​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ​ហើយ​មន្ត្រី​ជំនាញក៏​កំពុង​តែបន្ត​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-​១៩​ ទៅលើ​បងប្អូន​អាជីវករ​ និង​ពាក់ព័ន្ធ​មួយចំនួនទៀត​។លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ ​ក៏​បានលើកឡើង​​ថា មន្ត្រី​សុខាភិបាល​រួម​នឹង​អាជ្ញាធរពាក់ព័ន្ធ​បាន​ធ្វើ​ការណែនាំ​ឱ្យ​បងប្អូន​អាជីវករ​ទាំងអស់ ​ដែល​បាន​ធ្វើ​តេស្ត​លើក​ទី​១​ ​លទ្ធផល​អវិជ្ជមាន​កូ​វីដ​១៩ ​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក ​ឲ្យ​បាន​ត្រឹមត្រូវ​ តាម​ការណែនាំ ​របស់​ក្រសួងសុខាភិបាល ​និង​ត្រូវ​ជៀសវាង​ដាច់ខាត​រាល់​ការ​ជួបជុំ​ឬ​ ការប្រមូលផ្ដុំ​មនុស្ស​លើកលែងតែ​ក្នុង​ករណី​ចាំបាច់​មួយ​ចំនួន​តែប៉ុណ្ណោះ​ ដើម្បី​ធ្វើ​យ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​នេះ ​ឆ្លង​រីក​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​។គួរបញ្ជាក់ថា​ រដ្ឋបាល​ខេត្តតាកែវ​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ២០ ខែឧសភា​ឆ្នាំ ​២០២១​នេះ​ បានចេញ​សេចក្ដី​សម្រេច​មួយ ​ដោយ​បាន​ធ្វើការ​ផ្អាក​ជា​ប​ណ្ដោះ​អាសន្ន​ នៅ​ដំណើរការ​អាជីវ​កម្ម​ល​ក់​ដូរ​ នៅក្នុង​ផ្សារ​សំរោង​យ៉ោ​ង ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ស្មៅ​ខ្ចី ​ឃុំ​ត្រពាំង​សាប ​ស្រុក​បាទី​ ខេត្តតាកែវ​ បន្ទាប់ពី​ផ្សារ​នេះ​ មាន​អ្នកជំងឺ covid 19 ​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោជន៍​ជាច្រើន​នាក់​៕ដោយ​ ៖​ គុជ វិភាគ

ពលករ​មកពី​ថៃ ​តាម​ច្រកព្រំដែន​ខេត្តឧត្ដរមានជ័យ​ ត្រូវ​បាន​រកឃើញ​មាន​ផ្ទុក​កូ​វីដ​-១៩​ ជា​បន្តបន្ទាប់

2021/05/21 12:40:39 pm        414
ឧត្ដរមានជ័យ​ ៖ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តឧត្ដរមានជ័យ ​បានឱ្យដឹងថា មានការ​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ជា​បន្តបន្ទាប់ ក្នុងចំណោម​ពលករ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ ​មួយរយៈ​ចុងក្រោយ​នេះ ​ដែល​នេះ​ជា​ក្ដី ​បារម្ភ​មួយ ដែល​តម្រូវ​ឱ្យ​អាជ្ញាធរ ​ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ត្រួតពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​។លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បានឱ្យដឹងថា បច្ចុប្បន្ននេះ មាន​កំណើន​ពលករ​ខ្មែរ​ឆ្លងដែន​មកពី​ថៃ​វិញ ​ដែល​កាលពី​ម្សិលមិញ ​ពលករ​ជាង​១០០​នាក់ បាន​ឆ្លង កាត់​ព្រំដែន​ខេត្ត​នេះ ហើយ​ក្នុង​ចំនួន​នេះ ​គឺ​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ ចំនួន​១១​នាក់​។លោក​វេជ្ជបណ្ឌិត បាន​បន្តថា ការរក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ​ជា​បន្តបន្ទាប់ ក្នុងចំណោម​ពលករ​ខ្មែរ ​ដែល​វិល​មកពី​ថៃ បង្ក​ជា​ក្តីបារម្ភ​មួយ ​ដែល​ទាមទារ​ឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រិតបន្តឹង​បន្ថែមទៀត ​លើ​ការត្រួត ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ ​និង​ដាក់​ពួកគេ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ​ឱ្យបាន​ត្រឹមត្រូវ​តាម​ការកំណត់​។មួយរយៈ​ពេលមុន ច្រកទ្វារព្រំដែន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ក៏​មាន​រំហូរ​ចូល​នៃ​ពលករ​ខ្មែរ​មកពី​ថៃ​ ច្រើន​គួរសម​ដែរ តែ​ភាគច្រើន​គឺ​ពុំ​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​នោះទេ​៕អត្ថបទ ​៖ ឃិន សារិទ្ធ 

កម្ពុជា​រក​ឃើញ​មនុស្ស​៤៦០​​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ ៨២៤​នាក់​ទៀត​ជា​សះ​ស្បើយ

2021/05/21 11:56:31 am        310
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ដល់​ទៅ ៤៦០​នាក់​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​ ៨២៤​​នាក់​ទៀត ​ក៏​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ផង​ដែរ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល ​បាន​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៤៥៥​​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ​ករណី​ឆ្លង ១៥​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។បើ​តាម​ក្រសួង​សុខាភិបាល កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ​ ២៤ ១៥៧​​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ចុង​ខែ​មករា ឆ្នាំ​២០២០​មក។ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ផង​ដែរ​ថា មនុស្ស ១​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ​ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ១៦៥​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល ៦៩​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។ក្រសួង​សុខាភិបាល​ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ​១៦ ៥២៤​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៨២៤​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

កម្ពុជា ​រក​ឃើញ​ការ​ផ្ទុះ​ករណី​ឆ្លង​មេរោគ​កូវីដ-១៩ ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ព្រៃ​ស

2021/05/21 11:51:52 am        28
ភ្នំពេញ៖ មន្ត្រី​ពន្ធនាគារ​ព្រៃស បាន​បញ្ជាក់​ពី​ការ​រក​ឃើញ​ជន​ជាប់​ឃុំ ១៨​នាក់​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ។ក្នុង​លិខិត​ជម្រាប​ទៅ​ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី១ ឬ​ពន្ធនាគារ​ព្រៃស លោក យិន គន្ធ បាន​បញ្ជាក់​ថា មាន​ជន​ជាប់​ឃុំ​ចំនួន ១៨​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ និង​កំពុង​ដាក់​ឱ្យ​​ស្ថិត​ក្រោម​ការ​អនុវត្ត​វិធានការ​ចត្តាឡីស័ក ឬ​នៅ​ដាច់​ដោយ​ឡែក។មន្ត្រី​ពន្ធនាគារ​រូប​នេះ បាន​ស្នើ​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ឱ្យ​ផ្អាក​​ជា​បណ្ដោះ​អាសន្ន​​ការ​នាំ​ជន​ជាប់​ឃុំ​ទៅ​ជំនុំ​ជម្រះ ឬ​សាក​សួរ​ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​រក​ឃើញ​ផ្ទុះ​ការ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ក្នុង​មណ្ឌល​អប់រំ​កែ​ប្រែ​បែប​នេះ៕

ជនសង្ស័យ ឆក់​កាបូប​ជនបរទេស​បាន​ទឹកប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ​ ត្រូវ​នគរបាល​បញ្ជូន​ទៅ​តុលាការ​ នៅ​ព្រឹក​ថ្ងៃទី​២១​នេះ

2021/05/21 11:32:19 am        94
ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ​ដែល​ជា​មុខសញ្ញា​ឆក់​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​ បានប្រាក់ជាង​២០​ម៉ឺន​ដុល្លារ​ ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​តាម​ស្រាវជ្រាវ​បង្ក្រាប​ ត្រូវ​បាន​កសាង​សំណុំរឿង ​បញ្ជូន​ខ្លួន​ទៅ​អយ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃទី​២១ ​ខែឧសភា ​ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។ជនសង្ស័យ​ទាំង​២​នាក់​ ទី​១​មានឈ្មោះ ស្វាយ រិទ្ធី ហៅ​(​ប៊​យ​) អាយុ ២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ឃាត់ខ្លួន​នៅ​ផ្លូវ​២៨៨ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។ ទី​២.​ឈ្មោះ ជុំ ស៊ី​ដែន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវជាតិ​៤ ​សង្កាត់​កន្ទោក ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ (​ជនដៃដល់​និង​ធ្លាប់​ជាប់ពន្ធនាគារ​)​។ ​ចំណែក​ជនរងគ្រោះ​ឈ្មោះ WONG KIN WAH ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​ចិន​។គួររំលឹក​ផងដែរ ​កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ១៥ និង ៣០​នាទី ជ​នរងគ្រោះ​បាន​ចេញ​ពី​ធនាគារ​ABA ផ្លូវ​ត្រសក់​ផ្អែម ជិះ​ម៉ូតូ​កង់​បី (PASSAPP) ​ក្នុង​គោលបំណង​ទៅ​ធនាគារ ហួយ​វ័ន នៅ​ផ្លូវ​នរោត្តម ដោយ ​បានដាក់​កាបូបស្ពាយ ពីមុខ​ខ្លួន ដោយ​ពាក់ ខ្សែរ​កាបូប​លើ​ស្មា​ខាងស្តាំ ​លុះ​មកដល់​ចំណុច​មុខ​ផ្សារ​ផេ​ន​ស៊​ល ​ផ្លូវ​២១៤ សង្កាត់​បឹងរាំង ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​ចំនួន​ ០២​នាក់ ជិះ​ម៉ូតូ​ចំនួន ០២ គ្រឿង ម៉ាក ហុងដា ឃ្លី​ក សេរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ​និង​ម៉ូតូ​ម៉ាក និ​ច (NEX) ឆ្នាំ​២០២០ ពណ៌ ទឹកប្រាក់ គ្មាន​ស្លាក​លេខ​ បានធ្វើ​សកម្មភាព​ឆក់​យក​កាបូប បានសម្រេច រួច​ជនសង្ស័យ​ទាំងពីរ​ក៏បាន​បើក​ម៉ូតូ​គេច​ចេញពី​កន្លែង​កើតហេតុ​តែម្តង ៕អត្ថបទ ​៖ កុ​ម្ភះ

ខេត្ត​កណ្ដាល​ សម្រេច​បន្ត​ផ្អាក​ដំណើរ​ការ​ផ្សារ​រដ្ឋ​ ទាំង​អស់​រយៈ​ពេល​១​សប្ដាហ៍​ទៀត

2021/05/20 01:06:58 pm        27
កណ្ដាល៖ រដ្ឋបាល​ខេត្ត​កណ្ដាល​សម្រេច​បន្ត​ផ្អាក​ដំណើរការ​ផ្សារ​រដ្ឋ​ទាំង​អស់​នៅ​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​តាខ្មៅ ដោយ​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។រដ្ឋបាល​ខេត្ត​កណ្ដាល​ បាន​សម្រេច​បែប​នេះ ​នៅ​ក្នុង​សេចក្ដី​សម្រេច​មួយ​ដែល​ចេញ​កាល​ពី​ថ្ងៃម​្សិល​មិញ​នេះ​ដោយ​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ។បើ​តាម​សេចក្ដី​សម្រេច​នេះ ផ្សារ​រដ្ឋ​ទាំង​អស់​នៅ​ក្នុង​ក្រុង​តាខ្មៅ តម្រូវ​ឱ្យ​ផ្អាក​ដំណើរការ​ជា​បណ្ដោះ​អាសន្ន​រយៈ​ពេល​ ១​សប្ដាហ៍​ទៀត ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​ឧសភា។ក្រុង​តាខ្មៅ​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ភូមិសាស្ត្រ​តែ​មួយ​ជាមួយ​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​វិធានការ​បិទ​ខ្ទប់​ដូច​រាជ​ធានី​ភ្នំពេញ​ផង​ដែរ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ភូមិសាស្ត្រ​មួយ​នេះ ត្រូវ​បាន​កែ​សម្រួល​​ពី​«តំបន់​ក្រហម»​មក​នៅ​ត្រឹម​ជា​«តំបន់​លឿង​»ហើយ ក្រោយ​ពី​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ករណី​ឆ្លង​មេរោគ​កូវីដ-១៩៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង
06/05/2026 10:06 PM
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
06/05/2026 09:06 PM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
06/05/2026 09:06 PM
ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
06/05/2026 08:06 PM
លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM
អាហ្វ្រិកខាងត្បូងបញ្ជូនបេ្រសិតទៅកាន់អាហ្វ្រិក និងទ្វីបផ្សេងទៀត ក្រោយការវាយប្រហាររើសអើងជនបរទេស
06/05/2026 08:06 PM
ក្រុមមេដឹកនាំជួបជុំគ្នា មុនកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-តំបន់បាល់កង់ខាងលិច នៅប្រទេសម៉ុនតេណេហ្គ្រូ
06/05/2026 08:06 PM
អាមេរិកបង្កើនសម្ពាធលើគុយបា ខណៈពួកគេដាក់ទណ្ឌកម្មលោកប្រធានាធិបតី Diaz-Canel
06/05/2026 08:06 PM
រដ្ឋមន្រ្តីការពារជាតិអាមេរិកចាត់ទុកបាតុកម្មនៅបូលីវីថា ប្រៀបបាននឹងការផ្តួលរំលំរដ្ឋាភិបាល
06/05/2026 08:06 PM