គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

ព្យុះកួចនៅរដ្ឋ Iowa របស់អាមេរិក បណ្ដាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងបង្កការបំផ្លិចបំផ្លាញ

2024/05/22 11:49:32 am        101
អាជ្ញាធរបាននិយាយថា ព្យុះកួចដ៏ខ្លាំងក្លាមួយបានបោកបក់កាត់ទីក្រុងតូចមួយនៃរដ្ឋ អ៊ីអូវ៉ា (Iowa) កាលពីថ្ងៃអង្គារ (២១ ឧសភា) ដោយបានសម្លាប់មនុស្សជាច្រើននាក់ និងបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស។ រូបភាពពីទីប្រជុំជន ហ្គ្រីនហ្វីល (Greenfield) បង្ហាញពីផ្លូវដែលរងការបំផ្លិចបំផ្លាញទាំងស្រុង លំនៅឋានត្រូវបានបំផ្លាញទៅជាគំនរបាក់បែក ហើយកំទេចកំទីមាននៅគ្រប់ទីកន្លែង។លោក អាឡិច ឌីងក្លា (Alex Dinkla) អ្នកនាំពាក្យរបស់ក្រុមល្បាតរដ្ឋ អ៊ីអូវ៉ា បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានថា «ព្យុះកួចនេះបានបំផ្លិចបំផ្លាញផ្នែកដ៏ជាច្រើននៃភូមិ»។ លោកមិនបានផ្តល់ចំនួនអ្នកស្លាប់ទេ ប៉ុន្តែបាននិយាយថាតួលេខអាចត្រូវបានផ្តល់ឱ្យឆាប់ៗ។លោក ឌីងក្លា បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២ នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះនៅក្នុងភូមិ ហ្គ្រីនហ្វីល ជាទីប្រជុំជនដែលមានប្រជាជនប្រហែល ២.០០០ នាក់។ ដោយសារតែមន្ទីរពេទ្យក្នុងតំបន់រងការខូចខាតក្នុងព្យុះនោះ មនុស្សទាំងនោះត្រូវផ្ទេរទៅកាន់កន្លែងព្យបាលនៅក្នុងភូមិក្បែរនោះ។លោកស្រី លីហ៊្សា ប្រោន (Lisa Brown) អ្នកពិនិត្យសុខភាពនៅក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់ស្ត្រីម្នាក់នៅក្នុងតំបន់ អាដាមស៍ (Adams County) ត្រូវបានរាយការណ៍ថាស្លាប់ដោយសារព្យុះនេះ ប៉ុន្តែលោកស្រីមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបន្ថែមបានទេ៕

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រេស៊ីល ភាគខាងត្បូងកើនឡើងដល់១៦១នាក់

2024/05/22 08:26:50 am        143
ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយកាលពីថ្ងៃអង្គារទី២១ឧសភា ថា ការរកឃើញសាកសព៤នាក់បន្ថែមទៀត កាលពីប៉ុន្មានម៉ោងចុងក្រោយ នៅក្នុងគ្រោះថ្នាក់អាកាសធាតុធ្ងន់ធ្ងរដែលបានវាយប្រហាររដ្ឋ រីអូ ក្រែនដេ ដូស៊ុល (Rio Grande do Sul )ភាគខាងត្បូងរបស់ប្រទេសប្រស៊ីល បានរុញឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់១៦១នាក់ ។ កម្រិតភ្លៀងធ្លាក់ខ្ពស់បំផុត បានបំផ្លិចបំផ្លាញរដ្ឋនេះ ចាប់តាំងពីថ្ងៃទី២៩ខែមេសាមក ដោយបង្កឲ្យមានទឹកជំនន់និងបំណាក់ដីធ្ងន់ធ្ងរ នៅក្នុងទីក្រុងតូចធំចំនួន៤៦៤ និងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២លាន២សែននាក់ ទាំងនៅតំបន់ជាយក្រុងនិងជនបទ រួមទាំងរដ្ឋធានី ព័រតូ អេឡេគ្រេ (Porto Alegre)។ អាកាសយានដ្ឋានអន្តរជាតិ ព័រតូ អេឡេគ្រេ ត្រូវបានបិទដោយពុំកំណត់ថានឹងបើកនៅពេលណា ដូច្នេះរដ្ឋាភិបាលសហព័ទ្ធបានអនុញ្ញាតឲ្យប្រើប្រាស់មូលដ្ឋានទ័ពអាកាសកាណូសអ៊ែរហ្វស ( Canoas Air Force) សម្រាប់ការហោះហើរពាណិជ្ជកម្ម។ ទីភ្នាក់ងារខាងលើ បាននិយាយថា ចំនួនអ្នកស្លាប់ទំនងនឹងកើនឡើងថែមទៀត ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ខណៈមនុស្ស៨៥នាក់ផ្សេងទៀតនៅតែបាត់ខ្លួន និង មនុស្សចំនួន៨០៦នាក់ បានរងរបួស។ កងកម្លាំងសន្តិសុខ និងក្រុមអ្នកឆ្លើយតបដំបូង បានជួយសង្រ្គោះអ្នកនៅរស់រានមានជីវិតចំនួន ៨២.៦៦៦នាក់ ទូទាំងរដ្ឋភាគខាងត្បូង និង តំបន់ផលិតដំណាំកសិកម្មដ៏សំខាន់ របស់ប្រេស៊ីល ជាប់ព្រំដែនជាមួយប្រទេសអាហ្សង់ទីន និង អ៊ុយរ៉ាហ្គាយ៕

ផ្ទុះការតវ៉ានៅក្រៅសភាតៃវ៉ាន់ នៅថ្ងៃដំបូងនៃការឡើងកាន់តំណែងរបស់មេដឹកនាំថ្មីលោក ឡៃ ឆឹងទ័រ

2024/05/22 08:20:43 am        179
ថ្ងៃដំបូងរបស់លោក ឡៃ ឆឹងទ័រ (Lai Ching-te) ជាមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ ត្រូវបានរួមរឹតដោយការតវ៉ាដ៏ធំប្រឆាំងទៅនឹងក្រុមប្រឆាំង ជុំវិញច្បាប់ដ៏ចម្រូងចម្រាសនៅក្នុងសភា ដែលបង្ហាញពីអាណត្តិដំបូងយ៉ាងលំបាកសម្រាប់មេដឹកនាំ ដែលខ្វះសំឡេងភាគខាគច្រើនដាច់ខាតនៅសភា។ មនុស្សរាប់ពាន់នាក់តវ៉ាប្រឆាំងនឹងច្បាប់ដែលនឹងផ្តល់អំណាចពិសេសឱ្យសមាជិកសភាមានសិទ្ធិសាកសួរនរណាម្នាក់នៅក្នុងសភា។ ពលរដ្ឋតៃវ៉ាន់រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅសភាតវ៉ាប្រឆាំងនឹងការប៉ុនប៉ងរបស់ក្រុមគណបក្សប្រឆាំងដើម្បីជំរុញតាមរយៈសំណើច្បាប់ដោយគ្មានការពិនិត្យឡើងវិញ ដែលនឹងផ្តល់ឱ្យសមាជិកសភានូវអំណាចវិសាមញ្ញក្នុងការសាកសួរនរណាម្នាក់រួមទាំងមេដឹកនាំផង ក្រោមការគំរាមកំហែងនៃការផាកពិន័យនិងជាប់ពន្ធនាគារ។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន សមាជិកសភាម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីភាគីនានាបានប៉ះទង្គិចគ្នាក្នុងការជជែកដេញដោល ជុំវិញកំណែទម្រង់សភា។ ក្រុមអ្នករិះគន់សកម្មភាពរបស់បក្សប្រឆាំងបានព្រមានថា ភាពចលាចល និងភាពមិនចុះសម្រុងគ្នា កំពុងកើតឡើងនៅក្នុងកណ្ដាប់ដៃរបស់ប្រទេសចិន ដែលបានប្តេជ្ញាថានឹងវាយក្រសោបយកកោះតៃវ៉ាន់ និងចាត់ទុករដ្ឋាភិបាលរបស់កោះនេះ ជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់។ ការតវ៉ាបានចាប់ផ្តើមកាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ ហើយចំនួនអ្នកតវ៉ាបានកើនឡើងរាប់ពាន់នាក់នៅពេលល្ងាច ស្របពេលមនុស្សបានបញ្ចប់ការងារ និងសាលារៀនបិទទ្វារ ដោយពុំមានការរំខានពីព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងឡើយ។ មនុស្សរាប់ពាន់នាក់ភាគច្រើនជាយុវជន បានស្ដាប់សុន្ទរកថា និងកាន់បដា ដោយចោទប្រកាន់គណបក្សប្រឆាំងថាកំពុងព្យាយាមធ្វើកំណែទម្រង់ដោយបង្ខំ និងរួមដៃជាមួយប្រទេសចិន សម្រាប់លទ្ធិប្រជាធិបតេយ្យ៕

កម្លាំងនគរបាលខណ្ឌដូនពេញ ចុះបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនមនុស្ស ១៨នាក់

2024/05/21 02:39:33 pm        282
កម្លាំងនគរបាល នៃអធិការដ្ឋាន​នគរបាលខណ្ឌ​ដូនពេញ​ បាន​ឡោមព័ទ្ធ​ទីតាំង​ផ្ទះសំណាក់​មួយ​កន្លែង​យី​ហោសួស្ដី ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ពាក់ព័ន្ធនឹងគ្រឿងញៀន ១៨នាក់ ដកហូតសារញៀនធាតុមួយចំនួន រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួន។ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយ ជា ខេមា អភិបាលខណ្ឌដូនពេញ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ និងលោកវរៈសេនីយ៍ឯកទៀង ចាន់សា អធិការនគរបាល​ខណ្ឌ​ដូន​ពេញ​បាន​ធ្វើ​ឡើង​នៅ​វេលាម៉ោង ១២ និង៤០នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅ​ចំណុច​ផ្ទះ​សំណាក់ យីហោ សួរស្តី ផ្ទះលេខ38A0 ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។តាមប្រភពព័ត៌មានពីមន្ត្រីជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថាមុនឈានដល់ការឡោមព័ទ្ធនៅចំណុចទីតាំងផ្ទះសំណាក់នេះដោយមានប្រជាពលរដ្ឋរាយការណ៍មកថានៅចំណុច​ផ្ទះ​សំណាក់យីហោ សួស្ដី មានក្រុមក្មេងស្ទាវមិនស្គាល់អត្តសញ្ញាណប្រមូលផ្ដុំ ពពាក់​ពពួន​គ្នា​​ចេញចូល​នៅ​ក្នុង​ផ្ទះ​សំណាក់​នេះ​ដែល​មាន​ការ​សង្ស័យ​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​ផង​ដែរ​។ក្រោយទទួលបានសេចក្ដីរាយការណ៍កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការ​ស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន រួចសុំ​គោល​ការណ៍​ចុះ​ឡោម​ព័ទ្ធ​ចំណុច​ទីតាំង​ផ្ទះ​សំណាក់​នេះ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ១៨នាក់ និង​ដក​រហូត​សារធាតុ​មាន​មួយ​ចំនួនផងដែរ។បច្ចុប្បន្នជនសង្ស័យ១៨នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំង​នគរបា​លខ​ណ្ឌ​ដូន​ពេញ​នាំ​ខ្លួន​យក​ទៅ​អធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការសួរនាំ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕  អត្ថបទ៖ កុម្ភៈ 

មនុស្សរាប់សិបនាក់ តវ៉ានៅសភាប្រទេសក្រិក មុនពេលជម្រះក្តីជុំវិញការលិចនាវាជនអន្តោប្រវេសន៍

2024/05/21 09:09:33 am        126
មនុស្សរាប់សិបនាក់ បានមកប្រមូលផ្តុំគ្នានៅខាងក្រៅសភាប្រទេសក្រិក កាលពីថ្ងៃចន្ទដើម្បីតវ៉ា នៅមុនការជម្រះក្តីបុរសជនជាតិអេហ្ស៊ីប៩នាក់ ដែលប្រឈមមុខទៅនឹងបទចោទប្រកាន់ពីបទរត់ពន្ធ ពាក់ព័ន្ធនឹងការលិចនាវាជនអន្តោប្រវេសន៍កាលពីឆ្នាំមុន។ នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣ ទូកនេសាទឈ្មោះ Adriana មួយគ្រឿងមានផ្ទុកជនអន្តោប្រវេសន៍ពី ៥០០ ទៅ៧០០នាក់ មកពីប្រទេសប៉ាគីស្ថាន ស៊ីរី និងអេហ្ស៊ីប បានលិចនៅជិតទីក្រុង Pylos ភាគខាងត្បូង នៅក្នុងដែនទឹកអន្តរជាតិ ក្នុងផ្លូវធ្វើដំណើរពីប្រទេសលីប៊ី ទៅកាន់ប្រទេសអ៊ីតាលី។ មនុស្ស១០៤នាក់ បានរួចជីវិត ហើយមានតែសាកសព៨២នាក់ ប៉ុណ្ណោះ ត្រូវបានគេរកឃើញ។ការតវ៉ានេះ ធ្វើឡើងដើម្បីគាំទ្រដល់អ្នកនៅរស់រានមានជីវិតជនជាតិអេហ្ស៊ីប៩នាក់ ដែលជិះនៅលើទូកជនអន្តោប្រវេសន៍ និងជាអ្នកដែលត្រូវបានចោទប្រកាន់ពីបទបង្កឧបទ្ទវហេតុ ចូលរួមក្នុងអង្គការឧក្រិដ្ឋកម្ម និងការរត់ពន្ធជនអន្តោប្រវេសន៍។ ពួកគេ បានបដិសេធថាពុំមានកំហុសអ្វីទាំងអស់។ពេលវេលានៃការលិចទូក Adriana ក្នុងខែមិថុនាឆ្នាំមុន នៅតែជាប្រភពនៃជម្លោះរវាងអាជ្ញាធរប្រទេសក្រិក និងក្រុមគាំទ្រសិទ្ធិអ្នកនៅរស់រានមានជីវិត និងជនអន្តោប្រវេសន៍ មានន័យថាការជម្រះក្តី អាចជាឱកាសដំបូងដើម្បីស្តាប់ជាផ្លូវការនូវសាច់រឿងរបស់អ្នកដែលមានវត្តមាននៅពេលលិចទូកនោះ។អ្នកនៅរស់រានមានជីវិត បានចោទប្រកាន់ឆ្មាំល្បាតឆ្នេរប្រទេសក្រិកថាបានពន្លិចទូក។ អាជ្ញាធរ ដែលបានឃ្លាំមើល ទូក Adriana ជាច្រើនម៉ោង បាននិយាយថា ទូកបានក្រឡាប់នៅពេលដែលនាវាឆ្មាំល្បាតឆ្នេរ ស្ថិតនៅក្នុងចម្ងាយប្រហែល៧០ម៉ែត្រ។ អង្គភាពសេវាឆ្មាំល្បាតឆ្នេរ បានបដិសេធថាពុំមានកំហុសអ្វីនោះទេ។

មនុស្សជាច្រើនមកពីប្រទេសនៅអឺរ៉ុប ចូលរួមបាតុកម្មនៅទីក្រុងប្រ៊ុចសែល អំពាវនាវឱ្យមានបទឈប់បាញ់នៅហ្កាហ្សា

2024/05/20 01:21:17 pm        169
ក្រុមបាតុកររាប់ម៉ឺននាក់ មកពីបណ្តាប្រទេសនានានៅអឺរ៉ុប បានចូលរួមធ្វើបាតុកម្មនៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់នៅក្នុងតំបន់ហ្កាហ្សា។ ដោយការស្រែកពាក្យស្លោកដូចជា «បញ្ឈប់ប្រល័យពូជសាសន៍នៅប៉ាឡេស្ទីន» «តស៊ូ» និង «សាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន» ក្រុមបាតុករ បានដង្ហែរបាតុកម្មពីស្ថានីយ៍ ហ្គែ ឌូណត(Gare du Nord) ទៅកាន់ទីលាន Jean Rey ទីស្នាក់ការអឺរ៉ុប។បាតុកម្ម ដែលត្រូវបានរៀបចំដោយសម្ព័ន្ធអង្គការសង្គមស៊ីវិល រួមមានសមាគមបែលហ្សិក-ប៉ាឡេស្ទីន អង្គការឆ័ត្រនិយាយភាសាបារាំងនិងហូឡង់ និងសមូហភាពប៉ាឡេស្ទីន Beitna បានទាក់ទាញអ្នកចូលរួមប្រហែល ៤០.០០០នាក់។អ្នករៀបចំ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ មានចំណាត់ការបន្ទាន់ ដើម្បីធានាបានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការពារជនស៊ីវិល និងដោះលែងចំណាប់ថ្នូរ។ ពួកគេក៏បានទាមទារឱ្យបញ្ចប់ការបិទផ្លូវនៅតំបន់ហ្កាហ្សា និងបង្កើនលទ្ធភាពដំណើរការជំនួយមនុស្សធម៌សម្រាប់ដែនដីប៉ាឡេស្ទីន។លោក ក្រេកហ្គ័ររី ម៉ៅហ្សេ(Gregory Mauze) អ្នកនាំពាក្យសមាគមបែលហ្សិក-ប៉ាឡេស្ទីន បាននិយាយថា សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៊ីស្រាអែល ហើយមានសម្ពាធយ៉ាងសំខាន់ក្នុងការដើរតួនាទីយ៉ាងសកម្ម និងបញ្ចប់នូវអ្វីដែលស្ថាប័នអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលកាន់តែច្រើនកំពុងចាត់ទុកថា ជាអំពើប្រល័យពូជសាសន៍។បាតុកម្មនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក គឺជាបាតុកម្មទ្រង់ទ្រាយធំលើកទីប្រាំមួយ នៅក្នុងប្រទេសបែលហ្សិក ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣។ អ្នករៀបចំ បានបង្ហាញក្តីសង្ឃឹមថា សម្ពាធអន្តរជាតិ នឹងជួយបញ្ចប់អរិភាព និងផ្តល់ជំនួយដែលត្រូវការច្រើនដល់ ប្រជាជនប៉ាឡេស្ទីន។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់នៃប្រជាជនប៉ាឡេស្ទីន ពីការវាយប្រហារដែលនៅបន្តរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បានកើនឡើងដល់ ៣៥.៣៨៦ នាក់។

មនុស្ស ២០នាក់បានស្លាប់ នៅក្នុងការវាយប្រហារតាមអាកាស នៅតំបន់ហ្កាហ្សាភាគកណ្តាល

2024/05/20 01:11:23 pm        243
មនុស្ស២០នាក់ នៅតំបន់ហ្កាហ្សាភាគកណ្តាល ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ខណៈដែលការប្រយុទ្ធ នៅតែបន្តបំផ្លាញតំបន់នេះ កាលពីចុងសប្តាហ៍។សារព័ត៌មាន AP បានរាយការណ៍ថា កំណត់ត្រាពីមន្ទីរពេទ្យ Al-Aqsa Martyrs បានបង្ហាញថា មនុស្ស ២០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅជំរំ Nuseirat ជាជំរុំជនភៀសខ្លួនប៉ាឡេស្ទីនដែលមានតាំងពីសង្គ្រាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ ១៩៤៨មកម្ល៉េះ។ មន្ទីរពេទ្យដែលមានទីតាំងនៅទីក្រុង Deir al-Balah ក្បែរនោះ បានរកឃើញសាកសព ដែលភាគច្រើនជាស្ត្រី និងកុមារ។សេវាសង្គ្រោះអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយថា ការវាយប្រហារដាច់ដោយឡែកមួយ នៅជំរំNuseirat បានសម្លាប់មនុស្ស ៥នាក់បន្ថែមទៀត នេះបើយោងតាមសារព័ត៌មាន AP។សង្គ្រាមនៅតំបន់ហ្កាហ្សា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនប្រហែល ៣៥.000នាក់ នេះបើយោងតាមក្រសួងសុខាភិបាលហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស ដែលមិនបែងចែករវាងការស្លាប់របស់ជនស៊ីវិលនិងក្រុមប្រយុទ្ធទេ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្តេជ្ញាលុបបំបាត់ក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធ ទៅលើអ៊ីស្រាអែលភាគខាងត្បូង ដែលបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់។

មនុស្សយ៉ាងហោចណាស់៦៦នាក់ស្លាប់ ដោយសារទឹកជំនន់នៅប្រទេសអាហ្វហ្គានីស្ថាន

2024/05/20 11:56:29 am        73
អាជ្ញាធរតំបន់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ទឹកជំនន់នៅភាគខាងជើងខេត្ត ហ្វារីយ៉ាប(Faryab) បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៦៦នាក់ស្លាប់។ អាជ្ញាធរខេត្ត និយាយថា ទឹកជំនន់កាលពីថ្ងៃសៅរ៍ បានជន់លិច និងហូរនាំ ឬបានធ្វើឲ្យខូចខាតលំនៅឋានប្រហែល ១.៥០០ខ្នង និងបានបណ្តាលឲ្យមនុស្ស៨ នាក់បាត់ខ្លួន។ ប្រតិបត្តិការជួយសង្គ្រោះកំពុងនៅបន្តនៅក្នុងតំបន់។ប្រទេសអាហ្វហ្គានីស្ថាន បានរងគ្រោះដោយទឹកជំនន់ដ៏គំហុកជាបន្តបន្ទាប់ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅក្នុងខែនេះ។ យ៉ាងហោចណាស់មនុស្ស១៨០នាក់ ត្រូវបានគេបញ្ជាក់ថាបានស្លាប់នៅក្នុងទីក្រុង បាកឡាន(Baghlan) និងខេត្តផ្សេងៗទៀតនៅភាគខាងជើង ខណៈមនុស្សយ៉ាងហោចណាស់ ៥០នាក់ទៀត បានស្លាប់នៅក្នុងខេត្ត Ghor ភាគកណ្តាល។ការផ្តល់ជំនួយដល់អ្នកទាំងឡាយដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងការស្តារឡើងវិញជីវភាពរបស់ពួកគេ គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន។ប្រទេសនេះ កំពុងប្រឈមមុខទៅនឹងការលំបាកផ្នែកសេដ្ឋកិច្ច ព្រមទាំងកង្វះស្បៀងអាហារ ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ដែលបានដណ្តើមអំណាចមកវិញ កាលពីបីឆ្នាំកន្លងទៅនេះ។

ការវាយប្រហាររបស់រុស្ស៊ី លើតំបន់ Kharkov របស់អ៊ុយក្រែន បានសម្លាប់មនុស្ស ១១នាក់

2024/05/20 11:47:30 am        103
រុស្ស៊ី បានវាយប្រហាររមណីយដ្ឋានមាត់បឹងដ៏មមាញឹកមួយនៅជាយទីក្រុងធំទីពីររបស់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ (១៩ ឧសភា) និងបានវាយប្រហារភូមិនានាក្នុងតំបន់ជុំវិញនោះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងជាច្រើននាក់ទៀតរងរបួស។ការវាយប្រហារដោយមីស៊ីលនេះ គឺជាការវាយប្រហារជាបន្តបន្ទាប់ចុងក្រោយបំផុតរបស់រុស្ស៊ី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះទៅលើតំបន់ ខាគីវ (Kharkiv) នៃភាគឦសានអ៊ុយក្រែន ជាទីដែលកងទ័ពរុស្ស៊ី បានបើកការវាយលុក។ ក្រុមជួយសង្គ្រោះបាននិយាយថា ការវាយប្រហារដំបូងត្រូវបានបន្តដោយការវាយប្រហារលើកទីពីរប្រហែល ២០ នាទីក្រោយមក ដោយបានកំណត់គោលដៅលើក្រុមសង្គ្រោះបន្ទាន់នៅកន្លែងកើតហេតុ។កងកម្លាំងរុស្ស៊ី បានវាយរុញចូលទៅក្នុងភាគខាងជើងនៃតំបន់ ខាគីវ កាលពីសប្តាហ៍មុន ហើយយោធារុស្ស៊ីបាននិយាយថា ពួកគេបានវាយដណ្ដើមបានភូមិយ៉ាងហោចណាស់ចំនួន ១២ ខណៈការបាញ់ផ្លោងរបស់អ៊ុយក្រែន ឆ្លងកាត់ព្រំដែនបានបង្ករបួសដល់មនុស្ស ១៣ នាក់កាលពីថ្ងៃអាទិត្យ នៅក្នុងតំបន់ ប៊ែលហ្គោរ៉ូដ (Belgorod) របស់រុស្ស៊ី។ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានអំពាវនាវជាថ្មីម្តងទៀតឱ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនផ្គត់ផ្គង់ទីក្រុងគីវ នូវប្រព័ន្ធការពារដែនអាកាសបន្ថែមដើម្បីការពារតំបន់ខាគីវ និងទីក្រុងផ្សេងៗទៀត៕

ប្រជាជនកុងហ្គោ «ភ្ញាក់ផ្អើល» ចំពោះការប៉ុនប៉ងរដ្ឋប្រហារដែលត្រូវបានចោទថាពាក់ព័ន្ធនឹងពលរដ្ឋអាមេរិក

2024/05/20 11:24:17 am        96
ប្រជាជននៅក្នុងរដ្ឋធានី គីនស្សាសា(Kinshasa) របស់សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានព័ត៌មានអំពីការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយត្រូវបានចោទប្រកាន់ ដែលត្រូវបានគេរាយការណ៍ថា មានជាប់ពាក់ព័ន្ធជាមួយពលរដ្ឋអាមេរិក ហើយបានធ្វើឱ្យមេដឹកនាំនៃរដ្ឋប្រហារស្លាប់។រដ្ឋាភិបាលបាននិយាយថា មនុស្សប្រហែល៥០នាក់ រួមមានទាំងជនជាតិអាមេរិក៣នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីការវាយប្រហារនៅមុនថ្ងៃរះលើការិយាល័យប្រធានាធិបតី និងលំនៅឋានរបស់សមាជិកសភាដ៏លេចធ្លោម្នាក់។យោងតាមអ្នកនាំពាក្យកងទ័ព និងសាក្សី បាននិយាយថា ការបាញ់កាំភ្លើង បានផ្ទុះឡើងនៅម៉ោងប្រហែល៤ទៀបភ្លឺ ម៉ោងក្នុងតំបន់ ខណៈក្រុមជនប្រដាប់អាវុធ បានវាយលុកទីតាំងសំខាន់ៗនៅកណ្តាលទីក្រុងគីនហ្សាសា(Kinshasa) ហើយអ្នកវាយប្រហារម្នាក់ ត្រូវបានសម្លាប់។ ផ្លូវនានានៅក្នុងទីក្រុង Kinshasa ជាទីក្រុងដែលមានប្រជាជនជាង១០លាននាក់ បានវិលមករកភាពប្រក្រតីវិញ កាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពីការផ្ទុះអំពើហិង្សារយៈពេលខ្លី។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចកំណត់បានហើយក្រុមមនុស្សដែលវាយបំផ្លាញរថយន្តនៅខណ្ឌដូនពេញ បើមិនចូលខ្លួននឹងមានវិធានការច្បាប់
04/17/2026 09:04 PM
អ្នកវិទ្យាសាស្ត្របកស្រាយប្រវត្តិភូគព្ភសាស្ត្រនៃជ្រលងភ្នំ Grand Canyon
04/17/2026 08:04 PM
វិមានក្រឹមឡាំង៖ សហប្រតិបត្តិការយានដ្រូនរបស់អឺរ៉ុបជាមួយអ៊ុយក្រែន គឺជាការចូលរួមខ្លាំងឡើងៗ នៅក្នុងសង្គ្រាម
04/17/2026 08:04 PM
អតីតប្រធានាធិបតីមីយ៉ាន់ម៉ា មានសេរីភាព ក្រោយការលើកលែងទោស ពាក់ព័ន្ធការផ្ដន្ទាទោសក្រោយរដ្ឋប្រហារ
04/17/2026 08:04 PM
UN៖ ស្រ្តី និងក្មេងស្រី ៤៧នាក់ ត្រូវបានសម្លាប់ក្នុង ១ថ្ងៃ អំឡុងសង្រ្គាមហ្កាហ្សា
04/17/2026 08:04 PM
លោក Macron និងលោក Starmer រៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិសុខច្រកសមុទ្រ Hormuz
04/17/2026 08:04 PM
ប្រធានាធិបតីលីបង់ បញ្ជាក់ថា កិច្ចចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺ «សំខាន់ណាស់»
04/17/2026 07:04 PM
មនុស្ស ៦នាក់ ស្លាប់ និងមនុស្ស ៤៣នាក់ រងរបួសនៅអ៊ុយក្រែន ក្នុងការវាយប្រហាររបស់រុស្ស៊ី រយៈពេល ១ថ្ងៃកន្លងមកនេះ
04/17/2026 07:04 PM
រដ្ឋមន្រ្តីការពារជាតិ៖ អ៊ីស្រាអែលនឹងបន្តគ្រប់គ្រងទឹកដីដែលពួកគេដណ្តើមបាននៅភាគខាងត្បូងលីបង់
04/17/2026 07:04 PM
អាល្លឺម៉ង់មិនចូលរួមបេសកកម្មច្រកសមុទ្រ Hormuz នោះទេ រហូតដល់សន្តិភាពសម្រេចបាន
04/17/2026 07:04 PM