គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

តំបន់ Midwest ជាប់គាំង ដោយសារព្យុះ ខណៈព្យុះគួច វាយបោកបក់លើរដ្ឋ Michigan

2024/05/08 02:08:05 pm        86
ព្យុះកម្លាំងខ្លាំង បានវាយបោកបក់ឆ្លងកាត់រដ្ឋនានា នៅតំបន់ Midwest កាលពីថ្ងៃអង្គារ បង្កឲ្យមានភ្លៀងធ្លាក់ ខ្យល់បក់ខ្លាំង និងសន្ទុះខ្យល់ខ្លាំង ព្រមទាំងព្យុះកួច វាយបោកបក់លើតំបន់នេះ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថាព្យុះកួចជាច្រើន បានវាយបោកបក់នៅភាគខាងត្បូងរដ្ឋ Michigan សហរដ្ឋអាមេរិកពេញមួយថ្ងៃ បណ្តាលឱ្យខូចខាតដល់អគារជាច្រើនខ្នង ប៉ុន្តែពុំមានអ្នកស្លាប់ ឬរងរបួស ត្រូវបានរាយការណ៍នោះទេ។រលកនៃអាកាសធាតុមិនអំណោយផលខ្លាំងនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីព្យុះកួច បានវាយបោកបក់ទៅលើរដ្ឋអូក្លាហូម៉ា កាលពីថ្ងៃមុន ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់បបានស្លាប់ និងប្រាំនាក់ផ្សេងទៀតរងរបួស។របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានពិពណ៌នាអំពីការខូចខាតយ៉ាងខ្លាំងដល់លំនៅឋាន និងព្យុះរំលើងដើមឈើ នៅផ្នែកភាគឦសានរបស់រដ្ឋនេះ។

ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅកេនយ៉ា ឡើងដល់ ២៣៨នាក់ ខណៈភ្លៀងធ្លាក់ខ្លាំងនៅបន្ត

2024/05/08 12:55:33 pm        94
រដ្ឋាភិបាល បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនមនុស្សដែលបានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ និងបំណាក់ដី ដ៏មហន្តរាយ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងប្រទេសកេនយ៉ា ចាប់តាំងពីខែមីនាមក បានកើនឡើងដល់២៣៨នាក់ ហើយ៧៥នាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ។អ្នកនាំពាក្យរដ្ឋាភិបាល លោក អ៊ីសាក វ៉ាវរ៉ា(Isaac Mwaura) បាននិយាយថា មនុស្សប្រាំបីនាក់ បានបាត់បង់ជីវិតនៅក្នុងទឹកជំនន់ ក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ។លោក Mwaura បាននិយាយថា គ្រួសារចំនួន ៤៧.០០០គ្រួសារ ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋាន ខណៈមនុស្សសរុបចំនួន ២៨៦.០១១នាក់ បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅទូទាំងប្រទេស។ លោក និយាយថា រដ្ឋាភិបាលបានប្ដេជ្ញាការពារអាយុជីវិត អ្នកទាំងឡាយណាដែលរងផលប៉ះពាល់ ហើយកំពុងស្ថិតក្នុងដំណើរការរៀបចំទីកន្លែងស្នាក់នៅដើម្បីទទួលប្រជាជនភៀសខ្លួន។ទន្ទឹមនឹងនេះ ផ្នែកខ្លះរបស់ប្រទេសកេនយ៉ា នៅតែត្រូវបានកាត់ផ្តាច់ និងមិនអាចចូលទៅដល់បាន បន្ទាប់ពីផ្លូវ និងស្ពាន ត្រូវបានទឹកជំនន់បំផ្លាញ បណ្តាលឱ្យប្រជាជនរាប់ពាន់នាក់ ទទួលរងផលប៉ះពាល់ដល់អាជីវកម្មនៅទូទាំងប្រទេស និងកំពុងបង្ខំឱ្យមានការពន្យារពេលមិនកំណត់នៃការបើកសាលារៀនឡើងវិញ។លោក Mwaura បានណែនាំដល់ពលរដ្ឋទាំងអស់ដែលរស់នៅតាមច្រករបៀងមាត់ទន្លេ និងក្នុងរង្វង់ ៣០ ម៉ែត្រនៃទន្លេនៅទូទាំងប្រទេស ឱ្យចាកចេញជាបន្ទាន់ បើមិនដូច្នេះនឹងត្រូវឲ្យជម្លៀសដោយបង្ខំ។មន្ត្រីរូបនេះ បាននិយាយឡើងវិញថា ក្រុមទីភ្នាក់ងារចម្រុះ ត្រូវបានដាក់ពង្រាយ និងកំពុងជួយសង្គ្រោះ និងចែកចាយស្បៀងអាហារ។

មេសា ជាខែក្តៅបំផុតក្នុងកំណត់ត្រា ខណៈបម្រែបម្រួលអាកាសធាតុរុញឱ្យមានរលកកម្ដៅខ្លាំងរយៈពេល១១ខែ

2024/05/08 12:36:57 pm        63
សេវាតាមដានបម្រែបម្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប ខូភើនីកាស (Copernicus)(C3S) បាននិយាយនៅក្នុងព្រឹត្តិបត្រប្រចាំខែមួយថា ពិភពលោកទើបតែជួបប្រទះខែមេសាដែលជាខែមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រា ដោយបន្តរយៈពេល១១ខែ ដែលខែនិមួយៗ ត្រូវបានកត់ត្រាជាខែក្តៅបំផុតក្នុងកំណត់ត្រា។ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់រួចមកហើយថា បម្រែបម្រួលអាកាសធាតុ បានបណ្តាលឱ្យមានអាកាសធាតុក្ដៅជាក់លាក់មួយនៅក្នុងខែមេសា រួមទាំងរលកកម្ដៅនៅតំបន់ហ្សាហេល (Sahel) របស់អាហ្វ្រិក ដែលពាក់ព័ន្ធទៅនឹងការស្លាប់មនុស្សរាប់ពាន់នាក់។រលកកម្ដៅទាំងនោះ ក៏បានជះឥទ្ធិពលដល់បណ្ដាប្រទេសនៅអាស៊ីផងដែរ ដោយរដ្ឋាភិបាលសម្រេចបិទសាលារៀននៅក្នុងប្រទេសហ្វីលីពីន និងកម្ពុជា ដើម្បីការពារសុខភាពសិស្ស ខណៈកម្ដៅក៏បានហក់ឡើងដល់កម្រិតដ៏គ្រោះថ្នាក់នៅទូទាំងប្រទេសឥណ្ឌា និងបង់ក្លាដែសក៏ដូចជាប្រទេសច្រើននៅអាស៊ី។ក្នុងរយៈពេល១២ ខែដែលកំណត់ថាខែមេសាជាខែក្ដៅបំផុត សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកគឺខ្ពស់បំផុតក្នុងកំណត់ត្រាសម្រាប់រយៈពេល ១២ ខែ គឺ១,៦១ អង្សាសេលើសពីកម្រិតមធ្យមភាគក្នុងសម័យមុនឧស្សាហកម្មឆ្នាំ ១៨៥០ ដល់ ១៩០០ ។ ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការដុតឥន្ធនៈហ្វូស៊ីលគឺជាមូលហេតុចម្បងនៃបម្រែបម្រួលអាកាសធាតុ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បាតុភូតអាកាសធាតុ អេល នីញ៉ូ (El Nino) ដែលធ្វើឲ្យផ្ទៃទឹកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតក្តៅខ្លាំង ក៏បានបង្កើនសីតុណ្ហភាពផងដែរ៕

ការប៉ះទង្គិចគ្នានិងការចាប់ខ្លួនអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន រីករាលដាលពាសពេញសាកលវិទ្យាល័យនៅអឺរ៉ុប

2024/05/08 11:29:58 am        186
នគរបាល ក្នុងតំបន់ បានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករគាំទ្រប៉ាឡេស្ទីន នៅក្នុងរដ្ឋធានីអាំស្ទែដាំ (Amsterdam) កាលពីថ្ងៃទី៧ខែឧសភា បន្ទាប់ពីនគរបាលបង្រ្កាបកុបកម្ម បានបំបែកហ្វូងមនុស្សដោយហិង្សា លើជំរំមួយនៅក្នុងសាកលវិទ្យាល័យមួយកន្លែង ។ នគរបាលបានប្រើដំបងទប់ទល់នឹងការកញ្ជ្រោលរបស់ក្រុមអ្នកតវ៉ា កំពុងបិទផ្លូវជុំវិញបរិវេណរបស់សាកលវិទ្យាល័យនោះ ដែលព្យាយាមរុលទៅជិតវិមានរបបប្រល័យពូជសាសន៍ហូឡូកូស(Holocaust Monumen) របស់អឺរ៉ុប ។កាលពីព្រឹកថ្ងៃអង្គារ ហ្វូងមនុស្សប់រយនាក់ បានប្រមូលផ្ដុំគ្នា ស្រែកពាក្យស្លោក ប្រឆាំងនឹងសង្គ្រាម នៅក្នុងដែនដីហ្កាហ្សា និងថ្កោលទោសប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដែលនៅតែបន្ត។ នគរបាល បានប្រើគ្រឿងចក្រឈូសឆាយរនាំងនៅសាកាលវិទ្យាល័យអាំស្ទែដាំ កាលពីព្រឹកថ្ងៃអង្គារ និងបានចាប់ឃុំខ្លួនមនុស្សចំនួន១៤០នាក់ដែលពេលខ្លះមានការប៉ះទង្គិចគ្នាដោយហឹង្សា ទៀតផង ។ នៅក្នុងប្រទេសបារាំងវិញ បាតុករជានិសិ្សតជាច្រើន ចេញតវ៉ានៅមុខសាកលវិទ្យា Sciences Po University ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី៧ខែឧសភា រិះគន់ការវាយប្រហារនាពេលថ្មីៗរបស់អ៊ីស្រាអែល និងការកាត់ផ្ដាច់ផ្លូវនាំជំនួយមនុស្សធម៌ដ៏សំខាន់ចូលទៅក្នុងទីក្រុងរ៉ាហ្វា។ ចំណែកនៅចក្រភពអង់គ្លេសវិញ ក្រុមនិស្សិតនៅសាកលវិទ្យាល័យ Oxford បានបោះជំរំនៅក្នុងបរិវេណសាកលវិទ្យាល័យនេះជាការបង្ហាញការគាំទ្រចំពោះពលរដ្ឋប៉ាឡេស្ទីនពីការវាយប្រហារសម្លាប់មនុស្សរាប់ម៉ឺននាក់នៅហ្កាហ្សាក្រោមស្នាដៃរបស់អ៊ីស្រាអែល។ ការតវ៉ារបស់និស្សិតប្រឆាំងសង្រ្គាមរបស់អ៊ីស្រាអែល និងការទាមទារឲ្យសាកលវិទ្យានានា កាត់ផ្ដាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល បានចាប់ផ្ដើម រីកសាយទូទាំងអឺរ៉ុប ហើយបច្ចុប្បន្នចលនានិស្សិតតវ៉ា នៅតែបន្តទូទាំងសហរដ្ឋអាមេរិក៕

បុរសបីនាក់ ដែលត្រូវចោទពីបទឃាតកម្មមេដឹកនាំសាសនាស៊ីក បង្ហាញខ្លួននៅតុលាការកាណាដា

2024/05/08 11:05:38 am        166
បុរសបីនាក់ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើឃាតមេដឹកនាំសាសនាស៊ីក សញ្ជាតិកាណាដា លោក ហាឌីប ស៊ីញនីចា (Hardeep Singh Nijjar) កាលពីឆ្នាំមុន នៅក្នុងហេតុការណ៍ដែលបង្កឱ្យមានវិបត្តិការទូតរវាងកាណាដា និងឥណ្ឌា បានបង្ហាញខ្លួននៅក្នុងបន្ទប់សវនាការនៅខេត្តប្រ៊ីដធីស កូឡំប៊ី (British Columbia) កាលពីថ្ងៃអង្គារ (០៧ ឧសភា)។ជនជាប់ចោទទីមួយឈ្មោះ ខារ៉ានព្រីត ស៊ីញ (Karanpreet Singh) វ័យ ២៨ ឆ្នាំ ជនល្មើសទីពីរឈ្មោះ ខាម៉ាលព្រីត ស៊ីញ (Kamalpreet Singh) វ័យ ២២ ឆ្នាំ និងទីបីឈ្មោះ ខារ៉ាន ប្រា (Karan Brar) វ័យ ២២ ឆ្នាំ ដែលជាជនជាតិឥណ្ឌាទាំងអស់ ប្រឈមនឹងការចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី១ និងការសមគំនិតក្នុងអំពើឃាតកម្ម។ អ្នកទាំងបីបានបង្ហាញខ្លួនតាមវីដេអូពាក់ឯកសណ្ឋានពន្ធនាគារពណ៌ទឹកលឿងទុំ។អតីតមេដឹកនាំសាសនាស៊ីក លោក នីចា វ័យ ៤៥ ឆ្នាំត្រូវបានបាញ់សម្លាប់កាលពីខែមិថុនា នៅខាងក្រៅវិហារស៊ីក ក្នុងតំបន់ សើរ៉េយ (Surrey) ជាយក្រុង វេនខូវើ (Vancouver) ដែលមានប្រជាជនកាន់សាសនាស៊ីកជាច្រើន។ ប៉ុន្មានខែក្រោយមក នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានធ្វើឱ្យមានវិបត្តិការទូតជាមួយទីក្រុង ញូវដេលី នៅពេលដែលលោកបានលើកឡើងពីភស្តុតាងនៃការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការស្លាប់របស់លោក នីចា។នគរបាលកាណាដា បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតថាតើជនជាប់ចោទទាំងបីនាក់នោះមានទំនាក់ទំនងនឹងរដ្ឋាភិបាលឥណ្ឌា ដែរឬយ៉ាងណា ខណៈឥណ្ឌា បានបដិសេធថាមិនមានការជាប់ពាក់ព័ន្ធនឹងការស្លាប់នោះទេ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានយ៉ាម ចៃសានខា (Subrahmanyam Jaishankar) បាននិយាយថា ឥណ្ឌានឹងរង់ចាំនគរបាលកាណាដា ចែករំលែកព័ត៌មានអំពីជនជាប់ចោទទាំងបីនាក់នោះ៕

ការប៉ះទង្គិចបានផ្ទុះឡើងក្នុងការប្រមូលផ្ដុំតវ៉ាគាំទ្រប៉ាឡេស្ទីន នៅប្រទេសក្រិក

2024/05/08 11:00:45 am        232
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងនគរបាល និងក្រុមបាតុករអំឡុងពេលបាតុកម្មគាំទ្រប៉ាឡេស្ទីន នៅកណ្តាលក្រុងអាថែន កាលពីថ្ងៃអង្គារ (០៧ ឧសភា) មួយថ្ងៃបន្ទាប់ពីយោធាអ៊ីស្រាអែល បានបើកប្រតិបត្តិការជើងគោក និងផ្លូវអាកាសនៅក្នុងផ្នែកភាគខាងកើតក្រុង រ៉ាហ្វា ក្នុងតំបន់ហ្កាហ្សាស្ទ្រីប។មនុស្សជាង ៣០០ នាក់ ដែលកាន់ទង់ជាតិប៉ាឡេស្ទីន និងបដាដែលសរសេរថា «កុំប៉ះពាល់ក្រុងរ៉ាហ្វា!» បានប្រមូលផ្តុំគ្នានៅខាងក្រៅអគារសភាក្នុងរដ្ឋធានីក្រិក។ នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករមួយក្រុមតូចដែលបានឡើងតាមទ្វារស្ថានទូតអេហ្ស៊ីប ទល់មុខសភា ហើយការប៉ះទង្គិចគ្នានេះមានរយៈពេលខ្លីប៉ុណ្ណោះ។អ្នកតវ៉ាម្នាក់បាននិយាយថា «ពួកយើងនៅទីនេះក្នុងសាមគ្គីភាពជាមួយអ្នកស្រុកហ្កាហ្សា ហើយយើងនឹងឆ្លើយតបគ្រប់ពេលដែលប៉ាឡេស្ទីនអំពាវនាវសម្រាប់សាមគ្គីភាព»។ ក្រសួងសុខាភិបាលរបស់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារ ថាយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៣៤.៧៨៩ នាក់ត្រូវបានសម្លាប់ និងមនុស្ស ៧៨.២០៤ នាក់បានរងរបួសនៅក្នុងសង្គ្រាមរយៈពេលប្រាំពីរខែ។សង្គ្រាមដ៏បង្ហូរឈាមនេះបានចាប់ផ្តើមនៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និងចាប់មនុស្សប្រហែល ២៥០ នាក់ទៀត ដែលក្នុងនោះមនុស្ស ១៣៣ នាក់ត្រូវបានគេជឿថានៅតែជាប់ជាចំណាប់ថ្នូររបស់ក្រុមហាម៉ាស៕

ក្រុមហាម៉ាស ព្រមានមិនធ្វើកិច្ចព្រមព្រៀងឈប់បាញ់ បើអ៊ីស្រាអែល បន្តវាយប្រហារលើហ្កាហ្សា

2024/05/08 10:42:41 am        232
មន្ត្រីក្រុមហាម៉ាស លោក អូសាម៉ា ហាមដាន (Osama Hamdan) បានព្រមានកាលពីថ្ងៃអង្គារ (០៧ ឧសភា) ថាប្រសិនបើការឈ្លានពានយោធារបស់អ៊ីស្រាអែល នៅតែបន្តនៅក្នុងទីក្រុង រ៉ាហ្វា (Rafah) នោះនឹងមិនមានកិច្ចព្រមព្រៀងឈប់បាញ់ទេ។ការអត្ថាធិប្បាយរបស់លោក ហាមដាន ត្រូវបានធ្វើឡើងក្នុងអំឡុងសន្និសីទសារព័ត៌មានក្នុងទីក្រុងបេរ៉ូត ខណៈគណៈប្រតិភូមកពីក្រុមហាម៉ាស ដែលជាក្រុមគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប បានទៅដល់ទីក្រុងគែរ ពីទីក្រុងដូហា ដើម្បីបន្តការចរចាបទឈប់បាញ់ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហាម៉ាស។លោក ហាមដាន បាននិយាយថា «យើងបញ្ជាក់ថា ប្រសិនបើអ៊ីស្រាអែល អនុវត្តប្រតិបត្តិការយោធានៅក្រុងរ៉ាហ្វា នោះនឹងជារឿងអាក្រក់សម្រាប់កងទ័ពអ៊ីស្រាអែល»។ លោកបានបន្ថែមថា «គ្រប់យ៉ាងគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោក ណេតាន់យ៉ាហ៊ូ ហើយសំណើបទឈប់បាញ់ចុងក្រោយដែលក្រុមហាម៉ាសបានយល់ព្រម តំណាងឱ្យភាពអប្បបរមាដែលឆ្លើយតបទៅនឹងការទាមទាររបស់ប្រជាជនប៉ាឡេស្ទីន និងក្រុមហាម៉ាស»។កងកម្លាំងអ៊ីស្រាអែល បានឡោមព័ទ្ធកាន់កាប់ច្រកឆ្លងកាត់ព្រំដែនដ៏សំខាន់រវាងអេហ្ស៊ីប និងភាគខាងត្បូងតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ ដោយបានបិទផ្លូវជំនួយដ៏សំខាន់មួយចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ដែលប្រជាជនជាង ១ លាននាក់កំពុងស្ថិតក្នុងភាពអត់ឃ្លានរួចទៅហើយនោះ៕

ឧបទ្ទវហេតុបាក់រលំអគារនៅអាហ្រ្វិកខាងត្បូង អ្នកស្លាប់ឡើងដល់៦នាក់

2024/05/08 10:30:10 am        208
ក្រុមអ្នកជួយសង្គ្រោះបានប្រើប្រាស់ដងស្ទូច ការជីកខួង និងដៃទទេរបស់ពួកគេ ដើម្បីព្យាយាមទៅដល់មនុស្សរាប់សិបនាក់ដែលនៅជាប់ខ្លួន នៅពេលអគារកម្ពស់ច្រើនជាន់ ដែលកំពុងស្ថិតក្រោមការសាងសង់នៅទីក្រុង ចច(George) ប្រទេសអាហ្វ្រិកខាងត្បូង បានបាក់រលំ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់។ក្នុងចំណោមកម្មករ៧៥នាក់ដែលកំពុងធ្វើការនៅការដ្ឋានសំណង់ មនុស្ស៤៨នាក់នៅមិនទាន់រកឃើញនៅឡើយកាលពីថ្ងៃអង្គារ។ អាជ្ញាធរពុំបានធ្វើការអត្ថាធិប្បាយអំពីមូលហេតុអ្វី ដែលបណ្តាលឱ្យមានការបាក់រលំនេះនៅឡើយទេកាលពីថ្ងៃចន្ទ។ ខណៈក្រុមជួយសង្គ្រោះ អាចទំនាក់ទំនងបានជាមួយមនុស្ស១១ នាក់ ដែលកប់នៅក្នុងបំណែកបាក់បែក ក្រុមគ្រួសារដែលបានមកប្រមូលផ្តុំគ្នារង់ចាំដំណឹងពីមនុស្សជាទីស្រលាញ់របស់ពួកគេ បានយំដោយភ័យខ្លាចពីដំណឹងអាក្រក់បំផុត។មានឱកាសនៃក្តីសង្ឃឹម ដោយមនុស្សជាច្រើន បានទះដៃសាទរ ខណៈក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្សម្នាក់ចេញមកមានជីវិតរស់នៅពីថ្មបាក់បែក។ រហូតមកដល់ពេលនេះ មនុស្ស២៧នាក់ ត្រូវបានគេទាញយកចេញពីកន្លែងកើតហេតុ នៅក្នុងទីក្រុងឆ្នេរ Cape Town ភាគខាងកើត រួមទាំងមនុស្សយ៉ាងហោចណាស់៦នាក់ដែលបានស្លាប់។ ប្រធានាធិបតី លោក Cyril Ramaphosa បានអំពាវនាវឱ្យមានការស៊ើបអង្កេតក្នុងការបាក់រលំអគារបណ្តាលឲ្យមានមនុស្សស្លាប់ និងស្វែងរកអ្នកដែលនៅបាត់ខ្លួន។

ទីក្រុង Kyiv លើកឡើងថា ផែនការរបស់រុស្ស៊ីក្នុងការលួចធ្វើឃាត លោក Zelensky ត្រូវបានបំផ្លាញចោល

2024/05/08 08:29:39 am        294
សេវាសន្តិសុខអ៊ុយក្រែន (SBU) និយាយថា ខ្លួនបានរារាំងផែនការរបស់រុស្ស៊ី ក្នុងការធ្វើឃាតលោក ប្រធានាធិបតី Volodymyr Zelensky និងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនផ្សេងទៀត។ទូរទស្សន៍BBC បានរាយការណ៍ថា សេវាសន្តិសុខអ៊ុយក្រែន(SBU) បានឱ្យដឹងថា ផែនការរបស់រុស្ស៊ី ក្នុងការលួចធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត ដែលជាអំណាយសម្រាប់ការឡើងកាន់តំណែងអាណត្តិទី៥របស់លោក Vladimir Putinនោះ ត្រូវបានបំផ្លាញចោល ដែលក្នុងនោះ វរសេនីយ៍ឯកពីរនាក់នៃអង្គភាពការពារមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន ត្រូវបានចាប់ខ្លួន។សេវាសន្តិសុខអ៊ុយក្រែន បាននិយាយថាពួកគេជាផ្នែកមួយនៃបណ្តាញភ្នាក់ងារដែលជាកម្មសិទ្ធិរបស់សេវាកម្មសន្តិសុខរដ្ឋរុស្ស៊ី (FSB) ។ ពួកគេត្រូវបានគេរាយការណ៍ថាកំពុងស្វែងរក ក្រុមប្រតិបត្តិករ ដែលមានឆន្ទៈក្នុងចំណោមអង្គរក្សរបស់លោក Zelensky ដើម្បីចាប់ជំរិត និងសម្លាប់លោក។ ចាប់តាំងពីទាហានឆ័ត្រយោងរុស្ស៊ីប៉ុនប៉ងចុះនៅទីក្រុង Kyiv និងធ្វើឃាត លោក ប្រធានាធិបតី Zelensky ប៉ុន្មានម៉ោងនិងប៉ុន្មានថ្ងៃនៃការចាប់ផ្ដើមលុកលុយពេញបន្ទុកកាលពីខែកុម្ភៈឆ្នាំ ២០២២ ផែនការធ្វើឃាតលើរូបលោក គឺជារឿងធម្មតា។មេដឹកនាំអ៊ុយក្រែន បាននិយាយនៅពេលចាប់ផ្តើមការវាយប្រហារចូលក្នុងប្រទេសរបស់លោកថា រូបលោកគឺជាគោលដៅទីមួយរបស់រុស្ស៊ី។ ប៉ុន្តែផែនការចោទប្រកាន់នេះមានលក្ខណៈខុសប្លែកពីអ្វីផ្សេងទៀត។ ផែនការនេះ ពាក់ព័ន្ធនឹងក្រុម វរសេនីយឯក ដែលការងាររបស់ខ្លួន គឺដើម្បីរក្សាសុវត្ថិភាពមន្ត្រី និងស្ថាប័ន ដែលត្រូវបានចោទប្រកាន់ថាត្រូវបានជួលជាក្រុមរនុកក្នុង។ ទីភ្នាក់ងារបន្ថែមថា គោលដៅផ្សេងទៀតរួមមាន ប្រមុខចារកម្មយោធាអ៊ុយក្រែន លោក គីរីឡូ ប៊ូដានូវ (Kyrylo Budanov) និងប្រធានសេវាសន្តិសុខអ៊ុយក្រែន លោក វ៉ាស្លីល ម៉ាល់យុគ (Vasyl Malyuk) ។ក្រុមនេះត្រូវបានគេរាយការណ៍ថា សត្រូវគ្រោងនឹងសម្លាប់លោក ប៊ូដានូវ មុនពិធីបុណ្យគ្រិស្តអូតូដុកអ៊ីស្ទ័រ (Orthodox Easter) ដែលឆ្នាំនេះបានប្រព្រឹត្តទៅ នៅថ្ងៃទី ៥ ខែឧសភាថ្មីៗនេះ ។យោងតាមសេវាសន្តិសុខអ៊ុយក្រែន ក្រុមអ្នករៀបចំផែនការមានគោលបំណងប្រើក្រុមរនុកក្នុង ដើម្បីទទួលបានព័ត៌មានអំពីទីតាំងរបស់មេដឹកនាំអ៊ុយក្រែន ហើយបន្ទាប់មកពួកគេនឹងវាយប្រហារដោយរ៉ូកែត យានដ្រូន និងគ្រាប់បែកប្រឆាំងរថក្រោះ៕

ខ្មាន់កាំភ្លើងត្រូវឃាត់ខ្លួនបាន ក្រោយបាញ់តដៃជាមួយសមត្ថកិច្ច

2024/05/07 06:20:30 pm        267
ភ្នំពេញ៖ ជនសង្ស័យជាខ្មាន់កាំភ្លើងក្រោយបាញ់តដៃជាមួយសមត្ថកិច្ចអស់ជាច្រើនគ្រាប់ត្រូវបានកម្លាំងសមត្ថកិច្ចឡោមព័ទ្ធឃាត់ខ្លួនបានភ្លាមៗ និងបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ០៦ល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចតំបន់ផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។សូមបញ្ជាក់ថា សមត្ថកិច្ចចម្រុះបានឡោមព័ទ្ធទីតាំងមួយកន្លែងក្បែរផ្សារសាំហាន់ ដើម្បីឃាត់ខ្លួនខ្មាន់កាំភ្លើងពាក់ព័ន្ធករណីបាញ់បណ្ដាលឲ្យបុរសម្នាក់ទៀតរងរបួសចង្កេះ។ តែក្នុងប្រតិបត្តិការឡោមព័ទ្ធនេះខ្មាន់កាំភ្លើងបានបាញ់តដៃជាមួយនឹងសមត្ថកិច្ចជាច្រើនគ្រាប់រហូតដល់អស់គ្រាប់ ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនខ្មាន់កាំភ្លើងនេះបាន។ទាក់ទិនករណីនេះ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែឧសភាឆ្នាំ២០២៤ មានបុរសម្នាក់បានដកកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់ត្រូវចំយុវជនម្នាក់បណ្តាលឲ្យរងរបួសដោយសារខឹងក្មេងៗលេងឈូសសើចឌឺដង ស្របពេលកំពុងឈ្លោះជាមួយប្រពន្ធ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅស្តុប R3 ច្រកចូលបឹងកក់ក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM