ស្លាប់១៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៦ថ្ងៃ,ពីថ្ងៃទី២០ដល់២៥សីហានេះ
ឃាត់ខ្លួនជនបរទេសចំនួន៥នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង
បង្ក្រាបក្រុមចោរកាច់កម៉ូតូទាំងសំបុក ៦នាក់ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ
ស្នងការរាជធានី បញ្ជារឲ្យរឹតបន្តឹងកាន់តែខ្លាំង លើម៉ូតូកៃច្នៃបំពង់ស៊ីម៉ាំងបង្កសម្លេងរំខានដល់ពលរដ្ឋ តាមទីសាធារណៈ

សន្តិសុខ និង សង្គម

អ៊ីស្រាអែល និយាយថា ការវាយលុកក្រុង រ៉ាហ្វា ជិតមកដល់ ខណៈអ្នកស្រុករត់ភៀសខ្លួនជាថ្មី

2024/04/25 08:23:48 am        277
យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារលើតំបន់ហ្កាហ្សា ភាគខាងជើងអស់រយៈពេលពីរថ្ងៃកាលពីថ្ងៃពុធ (២៤ មេសា) នៅក្នុងការវាយលុកដ៏ខ្លាំងក្លាមួយ ដែលបានធ្វើឱ្យមានភាពស្ងប់ស្ងាត់ជាច្រើនសប្តាហ៍ត្រូវបាត់បង់ ហើយអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងឆ្ពោះទៅមុខជាមួយនឹងផែនការសម្រាប់ការវាយលុកជើងគោកយ៉ាងខ្លាំងក្លាលើក្រុង រ៉ាហ្វា (Rafah) នៅភាគខាងត្បូង។បន្ទាប់ពីការដកទ័ពរបស់អ៊ីស្រាអែល ភ្លាមៗនៅដើមខែនេះ ប្រជាជនប៉ាឡេស្ទីន នៅចុងទាំងពីរនៃតំបន់ហ្កាហ្សាស្ទ្រីប ត្រូវរត់ភៀសខ្លួនជាថ្មីម្តងទៀតដើម្បីរួចរស់ជីវិតពីការទម្លាក់គ្រាប់បែក ដែលពួកគេបានពិពណ៌នាថាជាផ្នែកដ៏អាក្រក់បំផុតមួយចំនួននៃសង្គ្រាម។ អ្នកនាំពាក្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា អ៊ីស្រាអែលកំពុង «ឆ្ពោះទៅមុខ» ជាមួយនឹងផែនការរបស់ខ្លួនសម្រាប់ប្រតិបត្តិការជើងគោកលើក្រុង រ៉ាហ្វា ប៉ុន្តែមិនបានផ្តល់ពេលវេលាកំណត់ទេ។បណ្តាប្រទេសលោកខាងលិច រួមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បានទទូចកុំឱ្យវាយប្រហារទីក្រុងនៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលជាជម្រកជាងពាក់កណ្តាលនៃប្រជាជនចំនួន ២,៣ លាននាក់មួយនេះ។មន្ត្រីការពារជាតិអ៊ីស្រាអែលជាន់ខ្ពស់ម្នាក់បាននិយាយថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការជម្លៀសជនស៊ីវិលមុនពេលការវាយប្រហាររបស់ខ្លួន ហើយបានទិញតង់ចំនួន ៤០.០០០ តង់ដែលអាចស្នាក់នៅបានពីមនុស្ស ១០ ទៅ ១២ នាក់ក្នុងមួយតង់។ គ្រប់យ៉ាងត្រៀមអស់ហើយ នៅចាំតែបញ្ជារបស់លោក ណេតាន់យ៉ាហ៊ូ ប៉ុណ្ណោះ៕

សហគមន៍រងគ្រោះរញ្ជួយដីនៅឧបទ្វីប Noto ប្រឈមការគំរាមកំហែងប្រជាជនរស់នៅតិច

2024/04/24 02:04:04 pm        192
សហគមន៍មួយនៅឧបទ្វីប Noto ក្នុងខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន បច្ចុប្បន្ននេះកំពុងប្រឈមមុខការគម្រាមកំហែងប្រជាជនថយចុះ ខណៈឧបទ្វីបនេះព្យាយាមដើម្បីទទួលបានទឹកស្អាត បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃទី ១ ខែមករា។ ប្រជាជននៅស្រុក Kawachi ក្នុងទីក្រុង Nanao ធ្លាប់ពឹងផ្អែកលើទឹកធម្មជាតិ មានប្រភពមកពីភ្នំក្បែរនោះសម្រាប់ទទួលទាន។ ប៉ុន្តែអគារសម្រាប់ធ្វើប្រព្រឹត្តិកម្មទឹក ត្រូវបានបំផ្លាញក្នុងគ្រោះរញ្ជួយដី ដោយបានកាត់ផ្តាច់ការផ្គត់ផ្គង់ប្រហែលបីខែកន្លងទៅនេះ។ការផ្គត់ផ្គង់ទឹក បានដំណើរការឡើងវិញកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីអគារធ្វើប្រព្រឹត្តិកម្មទឹកត្រូវបានជួសជុលឡើងវិញ ប៉ុន្តែអាជ្ញាធរនិយាយថាពួកគេកំពុងរង់ចាំលទ្ធផលតេស្តដើម្បីធានាបានថាវាសមស្របសម្រាប់ការទទួលទាន។ ទន្ទឹមនឹងនេះ ប្រជាជននៅតែពឹងផ្អែកលើឧបករណ៍ចម្រោះទឹក ដែលបានតម្លើងបន្ទាប់ពីរញ្ជួយដី ឬទឹកដប។ មានគ្រួសារចំនួន៤១គ្រួសារ មុនពេលរញ្ជួយដី ប៉ុន្តែប្រហែល ៣០គ្រួសារ ក្នុងចំណោមពួកគេ ឬច្រើនជាង៧០ ភាគរយ បានចាកចេញពីលំនៅឋានរបស់ពួកគេ។ អ្នកជម្លៀស បានផ្លាស់ទៅកន្លែងស្នាក់នៅបណ្តោះអាសន្ន ឬរស់នៅជាមួយសាច់ញាតិរបស់ពួកគេនៅក្រៅស្រុក។ អ្នកមួយចំនួន បានសម្រេចចិត្តចាកចេញពី ស្រុក Kawachi ដើម្បីសុវត្ថិភាព។ស្ត្រី វ័យ៨០ឆ្នាំម្នាក់ ដែលត្រឡប់ពីកន្លែងស្នាក់នៅបណ្ដោះអាសន្នដើម្បីរៀបចំលំនៅឋានឱ្យបានស្អាតបាននិយាយថា អ្នកជិតខាងរបស់គាត់ទាំងអស់បានចាកចេញពីផ្ទះបន្ទាប់ពីរញ្ជួយដី។ គាត់បាននិយាយថា ខណៈគាត់នឹកផ្ទះ ពុំមានជម្រើសអ្វីក្រៅពីចាកចេញនោះទេ។ ប្រធានសហគមន៍តំបន់ បាននិយាយថា សហគមន៍ទាំងមូលបានផ្លាស់ប្តូរយ៉ាងខ្លាំង។ លោកនិយាយថា ការចាកចេញពីស្រុកគឺជាជម្រើសតែមួយគត់សម្រាប់ប្រជាជនបន្ទាប់ពីគ្រោះរញ្ជួយដី។ ទោះជាយ៉ាងណា លោកសង្ឃឹមថាពួកគេជាច្រើន នឹងត្រលប់មកលំនៅឋានវិញនៅពេលនេះ ដែលការផ្គត់ផ្គង់ទឹកត្រូវបានស្ដារឡើងវិញ ទោះបីជាបានត្រឹមតែផ្នែកខ្លះក៏ដោយ។

ក្រុមឧទ្ទាមមីយ៉ាន់ម៉ា និយាយថា ខ្លួនដកថយបណ្ដោះអាសន្នពីភូមិសំខាន់នៅព្រំដែនថៃ

2024/04/24 02:00:59 pm        203
មន្ត្រីម្នាក់បាននិយាយនៅថ្ងៃពុធ (២៤ មេសា) នេះថា ក្រុមឧទ្ទាមមីយ៉ាន់ម៉ា មួយក្រុមបានដកកងទ័ពរបស់ខ្លួនចេញពីភូមិមួយនៅតាមបណ្តោយព្រំដែនប្រទេសថៃ បន្ទាប់ពីការវាយបកពីទាហាននៃរបបសឹកដែលកំពុងកាន់អំណាច ក្រោយពីក្រុមឧទ្ទាមបានដណ្ដើមកាន់កាប់ភូមិ និងដណ្តើមបានប៉ុស្តិ៍ពាណិជ្ជកម្មសំខាន់ផ្សេងទៀតក្នុងខែនេះ។អ្នកនាំពាក្យនៃក្រុមសហភាពជាតិការ៉ែន (KNU) បាននិយាយថា «ការដកថយបណ្តោះអាសន្ន» ពីភូមិ មីយ៉ាវ៉ាឌី (Myawaddy) នេះបានកើតឡើងបន្ទាប់ពីការវិលត្រឡប់របស់ទាហានរបបយោធាទៅកាន់តំបន់យុទ្ធសាស្ត្រដ៏សំខាន់ ដែលជាផ្លូវសម្រាប់ពាណិជ្ជកម្មបរទេសប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ។លោក ស ថនី (Saw Taw Nee) បានប្រាប់សារព័ត៌មានរ៉យទ័រ ថា «កងទ័ពក្រុមសហភាពជាតិ ការ៉ែន នឹងបំផ្លាញកងទ័ពរបបយោធា និងកងទ័ពបម្រុងរបស់ពួកគេ ដែលបានសម្រុកទៅកាន់ មីយ៉ាវ៉ាឌី» ដោយសំដៅទៅលើក្រុមប្រដាប់អាវុធរបស់ខ្លួន គឺកងទ័ពរំដោះជាតិ ការ៉ែន ដែលជាកងកម្លាំងប្រយុទ្ធជនជាតិភាគតិចដ៏ចំណាស់បំផុតមួយរបស់សហភាពមីយ៉ាន់ម៉ា។ការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនក្នុងភូមិ មីយ៉ាវ៉ាឌី ដោយបង្ខំឱ្យជនស៊ីវិលចំនួន ៣.០០០ នាក់ត្រូវភៀសខ្លួន ខណៈដែលក្រុមឧទ្ទាមបានប្រយុទ្ធដើម្បីបណ្តេញកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនថ្ងៃនៅឯស្ពានឆ្លងកាត់ព្រំដែនមួយ៕

ជនស៊ីវិល ១២០ នាក់នៅតំបន់ Belgorod របស់រុស្ស៊ី ត្រូវបានសម្លាប់ក្នុងសង្រ្គាមចាប់តាំងពីឆ្នាំ ២០២២

2024/04/24 01:57:05 pm        167
តំបន់ ប៊ែលហ្គោរ៉ូដ (Belgorod) របស់រុស្ស៊ី ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ុយក្រែន បាននិយាយថា ជនស៊ីវិល ១២០ នាក់ត្រូវបានសម្លាប់នៅទីនោះ នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែន និងមនុស្ស ៦៥១ នាក់បានរងរបួស ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមជាងពីរឆ្នាំមុនមក។តំបន់ ប៊ែលហ្គោរ៉ូដ ត្រូវបានវាយប្រហារម្ដងហើយម្ដងទៀតដោយកាំភ្លើងធំ យានដ្រូន និងក្រុមប្រយុទ្ធតំណាង (ប្រូកស៊ី) របស់អ៊ុយក្រែន កាលពីឆ្នាំមុន បន្ទាប់ពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ អភិបាលតំបន់ លោក វ្យ៉ាឆេស្លាវ ហ្ក្លាដខូវ (Vyacheslav Gladkov) បាននិយាយថា កុមារ ១១ នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់នោះ និងកុមារ ៥១ នាក់បានរងរបួស ហើយអ្នកខ្លះត្រូវបាត់បង់អវៈយវៈ។ទីក្រុងគីវ បដិសេធថាមិនបានធ្វើការវាយប្រហារលើជនស៊ីវិលទេ ហើយនិយាយថាខ្លួនមានសិទ្ធិវាយប្រហាររុស្ស៊ី ខណៈក្រុមមន្ត្រីអាមេរិក មានការព្រួយបារម្ភថាការវាយប្រហារលើទឹកដីរុស្ស៊ី អាចបង្កឱ្យមានសង្គ្រាមកាន់តែខ្លាំងឡើង ជាមួយនឹងក្រុមប្រូកស៊ីអ៊ុយក្រែន បានព្យាយាមម្តងហើយម្តងទៀតដើម្បីទម្លុះព្រំដែនហើយវាយរុញចូលទៅក្នុងតំបន់ ប៊ែលហ្គោរ៉ូដ។រុស្ស៊ីនិយាយថា ការប្រើប្រាស់អាវុធរបស់លោកខាងលិចដើម្បីវាយប្រហារ ប៊ែលហ្គោរ៉ូដ បង្ហាញថាលោកខាងលិចគឺជាភាគីនៃសង្គ្រាមដ៏សំខាន់រួចទៅហើយ ដែលបានសម្លាប់ និងធ្វើឱ្យទាហានជាច្រើនពាន់នាក់រងរបួស ប៉ុន្តែទាំងរុស្ស៊ី និងអ៊ុយក្រែន មិនផ្តល់តួលេខទាហានរងគ្រោះរបស់ពួកគេទេ៕

មនុស្ស ២១នាក់ស្លាប់ និងជាង២០នាក់បាត់ខ្លួន បន្ទាប់ពីលិចទូកនៅឆ្នេរសមុទ្រប្រទេសជីប៊ូទី

2024/04/24 01:40:50 pm        218
ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (២៣ មេសា) ថាជនអន្តោប្រវេសន៍ចំនួន ២១ នាក់បានស្លាប់ និង ២៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកដឹកមនុស្សចំនួន ៧៧ នាក់បានលិចនៅឆ្នេរសមុទ្រប្រទេសជីប៊ូទី ដែលនេះជាឧបទ្ទវហេតុលើកទីពីរក្នុងរយៈពេលពីរសប្តាហ៍។ យោងតាមអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) របស់ UN បានឱ្យដឹងថា ជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ មកពីតំបន់ញកអាហ្វ្រិក ជាពិសេសមកពីប្រទេស អេត្យូពី (Ethiopia) និងសូម៉ាលី បានចាកចេញពីទ្វីបនេះឆ្លងកាត់ជីប៊ូទី ក្នុងគោលបំណងទៅអារ៉ាប់ប៊ី សាអ៊ូឌីត (Saudi Arabia) និងប្រទេសឈូងសមុទ្រផ្សេងទៀតដើម្បីស្វែងរកការងារធ្វើ។អង្គការ IOM និយាយថាមនុស្សជាច្រើនបរាជ័យក្នុងការធ្វើដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់នេះ ហើយមនុស្សរាប់ពាន់នាក់ត្រូវជាប់គាំងក្នុងប្រទេសយេម៉ែន ជាទីដែលពួកគេរស់នៅក្នុងស្ថានភាពលំបាក។ ការលង់ទឹកគឺជារឿងធម្មតានៅក្នុងដែនទឹកជីប៊ូទី ដោយសារជនអន្តោប្រវេសន៍នាំគ្នាធ្វើដំណើរតាមនោះ។លោកស្រី ថានចា ប៉ាស៊ីហ្វីខូ (Tanja Pacifico) ប្រធានការិយាល័យអង្គការ IOM នៅជីប៊ូទី បាននិយាយថាចំនួនអ្នកស្លាប់នេះបានកើនឡើងពីតួលេខ ១៦ នាក់ដែលបានផ្តល់ឱ្យមុននោះ។ លោកស្រីបន្ថែមថា មនុស្ស ៣៣ នាក់ផ្សេងទៀតត្រូវបានគេជួយសង្គ្រោះ ហើយពួកគេ និងអ្នកស្លាប់ទាំងអស់ជាជនជាតិអេត្យូពី៕

ភាពភ័យខ្លាចកើនឡើងសម្រាប់ពលរដ្ឋនៅក្រុង រ៉ាហ្វា ខណៈសង្រ្គាមអ៊ីស្រាអែល-ហាម៉ាសចូលដល់ថ្ងៃទី២០០

2024/04/24 01:00:17 pm        167
សង្រ្គាមរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានចូលដល់ថ្ងៃទី២០០ កាលពីថ្ងៃអង្គារទី២៣មេសា សប្ដាហ៍នេះ ខណៈក្រុមដឹកជញ្ជូនជំនួយ បានព្រមានថា អ៊ីស្រាអែល មានផែនការឈ្លានពានចូលទីក្រុងរ៉ាហ្វា ភាគខាងត្បូង ជាទីដែលប្រជាពលរដ្ឋភាគច្រើននៅក្នុងដែនដីហ្កាហ្សា បានរត់ទៅជ្រកកោននៅទីនោះ នឹងជួបស្ថានភាពដ៏មហន្តរាយបំផុត ប្រសិនបើវាយប្រហារមែន។ ការភ័យខ្លាចរបស់ប្រជាពលរដ្ឋ បានកំពុងកើនឡើងថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នឹងបញ្ជូនទាហានចូលទៅក្រុងរ៉ាហ្វា ក្នុងពេលឆាប់ៗនេះ ជាទីដែលមនុស្សប្រមាណ១លាន៥សែននាក់ បានស្វែងរកមម្រកមានសុវត្ថិភាពនៅទីនោះ ភាគច្រើនស្នាក់នៅតាមជំរំតង់។ ប្រធានក្រុមប្រឹក្សាជនអន្តោប្រវេសន៍ជនជាតិន័រវ៉េស លោក ហ្សង់ អ៊ីហ្គេលិន(Jan Egeland) បានប្រាប់សារព័ត៌មាន AFP ថា មនុស្សគ្រប់គ្នានៅទូទាំងជំរំជនភៀសខ្លួនដ៏ធំបំផុតនៅក្នុងរ៉ាហ្វា ទំនង ជាអង្គុយរាប់ពេលវេលាថយក្រោយ ដែលអ៊ីស្រាអែលនឹងវាយលុក។ លោកបានព្រមានថា ការវាយប្រហារដោយថ្មើរជើង លើតំបន់រ៉ាហ្វា នឹងក្លាយជាស្ថានភាពដ៏មហន្តរាយបំផុត ក្នុងពិភពលោក ហើយក្រុមផ្ដល់ជំនួយមនុស្សធម៌នានា ពិតជាពុំដឹងថាត្រូវរៀបរាប់បែបណាទេចំពោះពេលវេលានេះ ។ កាលពី៣ថ្ងៃមុន ទីភ្នាក់ងារការពារជនស៊ីវិលរបស់ដែនដីហ្កាហ្សា បាននិយាយថា គេបានរកឃើញសាកសពជិត៣០០នាក់ ដែលត្រូវបានសម្លាប់ និងកប់ក្នុងកម្ទេចថ្ម ដោយសារតែការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែល នៅមន្ទីរពេទ្យណាស័រ (Nasser) ក្នុងទីក្រុង Khan Younis ភាគខាងត្បូងដែនដីហ្កហ្សា៕

ស៊ូដង់ខាងត្បូងនិយាយថា មិនរារាំងជំនួយមនុស្សធម៌ និងរថយន្តដឹកប្រេងទេ

2024/04/24 12:54:20 pm        149
អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា អង្គការសហប្រជាជាតិទទួលយកការធានារបស់ប្រទេសស៊ូដង់ខាងត្បូង ដែលមិនរារាំងរថយន្តដឹកជំនួយមនុស្សធម៌ឡើយ ខណៈយានយន្តទាំងនោះមិនទាន់បានធ្វើដំណើរចូលនៅឡើយ។លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា លោកអាចនិយាយថា យើងទទួលស្គាល់ការធានាពី រដ្ឋាភិបាលប្រទេសស៊ូដង់ខាងត្បូងថា ការដាក់ពន្ធលើប្រេងឥន្ធនៈ និងរថយន្តផ្គត់ផ្គង់ មិនអនុវត្តចំពោះប្រតិបត្តិការមនុស្សធម៌ ការអភិវឌ្ឍន៍ និងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឬចំពោះសហគមន៍ការទូតឡើយ។លោក Dujarric បាននិយាយថា ទោះជាយ៉ាងណា យើងនៅតែមានការព្រួយបារម្ភថា រថយន្តដឹកប្រេងឥន្ធនៈ នៅតែត្រូវបានរក្សាទុកនៅតាមដេប៉ូផ្សេងៗ និងនៅព្រំដែន។ ពួកគេនឹងមិនអាចជួយដល់សហគមន៍ ដែលត្រូវការជំនួយនៅទូទាំងប្រទេសស៊ូដង់ខាងត្បូងបានឡើយ។ លោកនិយាយថា បុគ្គលិកមនុស្សធម៌ ក្នុងប្រទេសនេះរាយការណ៍ថា ស្ថានភាពនេះគឺធ្ងន់ធ្ងរ ដោយសារប្រេងបម្រុងនឹងអស់។ អ្នកនាំពាក្យបាននិយាយថា ការទប់ស្កាត់ការដឹកជញ្ជូនជំនួយរាប់លានដុល្លារក្នុងអំឡុងពេលមានវិបត្តិមនុស្សធម៌ និងការបង្វែរថវិកាដែលផ្តល់ដោយម្ចាស់ជំនួយនិងប្រទេសសមាជិកអង្គការសហប្រជាជាតិផ្សេងទៀត ដើម្បីជួយប្រជាជនស៊ូដង់ខាងត្បូង គឺជារឿងគួឲ្យសោកស្តាយ។លោក Dujarric និយាយថា ផលប៉ះពាល់ភ្លាមៗនៃការបញ្ឈប់រថយន្តដឹកជំនួយ និងការទម្លាក់ជំនួយមនុស្សធម៌ពីយន្តហោះ នឹងប៉ះពាល់ដល់បុរស ស្ត្រី និងកុមារចំនួន ៦០.០០០ នាក់ ដែលត្រូវការជំនួយ។ លោក Dujarric បាននិយាយថា ស្ថានភាពក៏កំពុងប៉ះពាល់ដល់បេសកកម្មរក្សាសន្តិភាពរបស់យើងនៅតំបន់ Abyei ផងដែរ ព្រោះជំនួយរបស់ពួកគេត្រូវតែចូលតាមតំបន់ Abyei ។ Abyei គឺជាតំបន់ប្រជែងគ្នារវាងប្រទេសស៊ូដង់ដែលហែកហួរដោយសង្រ្គាម និងប្រទេសស៊ូដង់ខាងត្បូង។

ប្រជាជនកេនយ៉ារាប់ពាន់នាក់ រងផលប៉ះពាល់ដោយទឹកជំនន់ ខណៈ៣៨នាក់ស្លាប់

2024/04/24 12:51:03 pm        78
ទិន្នន័យពីសមាគមកាកបាទក្រហមប្រទេសកេនយ៉ាបានបង្ហាញកាលពីថ្ងៃអង្គារថា ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសកេនយ៉ា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៨នាក់ស្លាប់ និងជម្លៀសប្រជាជនជាង ១១.០០០នាក់ ហើយមនុស្សរាប់រយនាក់ទៀតត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ពួកគេក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។នៅក្នុងតំបន់ Kiambu នៅក្រៅរដ្ឋធានី Nairobi ប្រជាជនបានប្រាប់សារព័ត៌មានរ៉យទ័រថា ជញ្ជាំងបាក់រលំ បានសម្លាប់មនុស្សម្នាក់អំឡុងពេលមានភ្លៀងធ្លាក់។ នៅភាគអាគ្នេយ៍ ក្នុងតំបន់ Machakos លោកស្រី Caroline Wambui និងកូនៗរបស់គាត់ បានជ្រកកោននៅមន្ទីរពេទ្យ Kinanie Level Three រយៈពេលពីរថ្ងៃបន្ទាប់ពីទឹកជំនន់បានបំផ្លាញលំនៅឋានរបស់គាត់។ លោកស្រី Wambui បានថតវីដេអូនៅពេលដែលគាត់រង់ចាំនៅលើដំបូលផ្ទះរង់ចាំការជួយសង្គ្រោះ។កាកបាទក្រហមបាននិយាយថា អង្គភាពបានជួយសង្គ្រោះមនុស្ស១៨០នាក់ នៅទូទាំងប្រទេសពីទឹកជំនន់ ដែលបានប៉ះពាល់ដល់តំបន់ជាច្រើន។ក្រសួងឧតុនិយមប្រទេសកេនយ៉ា បានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅក្នុងសប្តាហ៍ខាងមុខនេះ ហើយបានចេញការព្រមានអំពីទឹកជំនន់។ អាជ្ញាធរ និងក្រុមផ្តល់ជំនួយ បានណែនាំដល់សាធារណជនឱ្យជៀសវាងតំបន់លិចទឹក ស្វែងរកទីទួលខ្ពស់ និងកុំបើកបរក្នុងពេលមានភ្លៀងធ្លាក់។

និស្សិត ចូលរួមការតវ៉ាគាំទ្រពលរដ្ឋប៉ាឡេស្ទីន នៅសាកលវិទ្យាល័យក្នុងក្រុងញូវយ៉ក

2024/04/24 12:44:52 pm        132
ក្រុមបាតុករនិស្សិតគាំទ្រពលរដ្ឋប៉ាឡេស្ទីន បានចេញធ្វើបាតុកម្មនៅសកលវិទ្យាល័យ New School ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ និងចូលរួមក្នុងបាតុកម្មស្រដៀងៗគ្នា នៅទីបោះជំរំតង់នៅតាមបរិវេណច្រើនកន្លែងជុំវិញប្រទេស ខណៈមួយចំនួនត្រូវបានបំបែកដោយនគរបាល។ចាប់តាំងពីថ្ងៃសុក្រ ទី១៩ ខែមេសា និស្សិតរាប់រយនាក់ និងអ្នកផ្សេងទៀត ត្រូវបានចាប់ខ្លួននៅសកលវិទ្យាល័យ Columbia សាកលវិទ្យាល័យYale និងសាកលវិទ្យាល័យ New York បន្ទាប់ពីមនុស្សមួយចំនួនបានបង្កើតជំរំតង់គ្មានការអនុញ្ញាត ដើម្បីដាក់សម្ពាធចំពោះការទាមទាររបស់ពួកគេ។សេតវិមាន កាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍នៅបរិវេណមហាវិទ្យាល័យ ដោយនិយាយថា ប្រជាជនមានសិទ្ធិតវ៉ាជាសាធារណៈ ប៉ុន្តែកុំឲ្យមានការបំភិតបំភ័យ ឬការអំពាវនាវឱ្យមានអំពើហិង្សា ដោយលើកឡើងពីវោហាសាស្ត្រគួរឱ្យព្រួយបារម្ភមួយចំនួន។សិស្សវិទ្យាល័យ និងនិស្សិតមហាវិទ្យាល័យ នៅទូទាំងតំបន់ ភ្យូ ជូត សោន(Puget Sound) បានដើរចេញពីថ្នាក់រៀនកាលពីព្រឹកថ្ងៃអង្គារ ដើម្បីតវ៉ា ជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា។ការតវ៉ារបស់និស្សិតដែលគាំទ្រពលរដ្ឋប៉ាឡេស្ទីន នៅសហរដ្ឋអាមេរិក បានកើនឡើង និងរីកកាន់តែធំកាលពីសប្តាហ៍កន្លងទៅនេះ ដោយមានការបោះជំរំជាច្រើនកន្លែងនៅពេលនេះ នៅមហាវិទ្យាល័យ រួមមានសាកលវិទ្យាល័យ Columbia, Yale និងសាកលវិទ្យាល័យ New York។ នគរបាលត្រូវបានគេដាក់ពង្រាយទៅកាន់បរិវេណសាកលវិទ្យាដើម្បីចាប់ខ្លួនបាតុករ។ នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងការចេញផ្សាយព័ត៌មាន ក្រុមនិស្សិត គាំទ្រប៉ាឡេស្ទីន បាននិយាយថា សំឡេងគាំទ្រប៉ាឡេស្ទីន កំពុងត្រូវបានដាក់គំនាប និងទាមទារឱ្យសាលារៀនមានចំណាត់ការ។

សហរដ្ឋអាមេរិក អំពាវនាវឱ្យអ៊ីរ៉ាក់ ការពារទាហានរបស់ខ្លួនបន្ទាប់ពីការវាយប្រហារថ្មី

2024/04/24 12:33:07 pm        173
យោធាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (២៣ មេសា) បានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់ ចាត់វិធានការដើម្បីការពារទាហានអាមេរិក ទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីការវាយប្រហារបរាជ័យ មួយថ្ងៃមុននោះដោយក្រុមជីវពលចម្រុះរបស់អ៊ីរ៉ង់។ការវាយប្រហារដោយយានដ្រូន និងគ្រាប់រ៉ូកែត បែបនេះគឺជាឧបទ្ទវហេតុជាលើកដំបូង ចាប់តាំងពីការផ្អាករយៈពេលជិតបីខែ នៅក្នុងការវាយប្រហារស្ទើរតែរាល់ថ្ងៃ ដែលឈានដល់ការសម្លាប់ទាហានអាមេរិកបីនាក់ក្នុងខែមករា នៅឯមូលដ្ឋានយោធាអាមេរិក ឈ្មោះថា ប៉ប-២២ (Tower 22) ក្នុងប្រទេសហ្ស៊កដានី។ថ្លែងនៅឯមន្ទីរបញ្ចកោណ លោក ផាទ្រីក រ៉ាយឌ័រ (Patrick Ryder) អ្នកនាំពាក្យរបស់កងទ័ពអាកាសអាមេរិក មិនបានសន្និដ្ឋានអំពីអ្វីដែលបង្កឱ្យមានការកើតឡើងជាថ្មីក្នុងការវាយប្រហារនោះទេ ប៉ុន្តែលោកបានអំពាវនាវឱ្យក្រុងបាកដាដ ចាត់វិធានការ។ កាលពីមុន ទីក្រុងវ៉ាស៊ីនតោន បានស្តីបន្ទោសអ៊ីរ៉ង់ ចំពោះការផ្តល់មូលនិធិ និងដឹកនាំក្រុមជីវពលនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលវាយប្រហារកងកម្លាំងអាមេរិក។នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាម៉េដ សៀ អាល់ស៊ូដានី (Mohammed Shia al-Sudani) ដែលព្យាយាមមិនឱ្យប្រទេសរបស់ខ្លួនក្លាយជាសមរភូមិសម្រាប់ការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) កាលពីដើមខែនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបើកទំព័រថ្មីក្នុងទំនាក់ទំនងរវាងអាមេរិក និងអ៊ីរ៉ាក់ ទោះបីជាមានភាពតានតឹងក្នុងតំបន់កើនឡើងក៏ដោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អញ្ជើញចុះសួរសុខទុក្ខពលបាលឯកមួយរូបកំពុងសម្រាកព្យាបាលនៅស្រុកកំណើតបន្ទាប់ពីរបួសនៅទិសប្រាសាទតាក្របី
08/26/2025 04:08 PM
អ្នកការទូតអ៊ឺរ៉ង់ និងអ៊ឺរ៉ុប បន្តកិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងហ្សឺណែវ
08/26/2025 04:08 PM
មន្ត្រី៖ ប្រធានាធិបតីស៊ីរី នឹងចូលរួមថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ
08/26/2025 04:08 PM
អូស្ត្រាលីបណ្ដេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជុំវិញការវាយប្រហារប្រឆាំងជនជាតិជ្វីហ្វ នៅក្រុងមែលប៊ន និងស៊ីដនី
08/26/2025 04:08 PM
ក្រុមរដ្ឋ OIC អំពាវនាវឲ្យសមាជិកនៃក្រុមប្រឹក្សាសន្តិសុខUN បើកកិច្ចប្រជុំបន្ទាន់ស្តីពីតំបន់ហ្កាហ្សា នៅខែក្រោយ
08/26/2025 04:08 PM
លោក Trump បើកឱកាសឲ្យនិស្សិតចិន ៦០០.០០០នាក់សិក្សា អំឡុងកិច្ចពិភាក្សាពាណិជ្ជកម្ម នៅទីក្រុងប៉េកាំង
08/26/2025 03:08 PM
កីឡាករ ២៦រូប ត្រូវបានកោះហៅប្រមូផ្ដុំ ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះជើងឯក U23 អាស៊ី ពូលG
08/26/2025 03:08 PM
ឯកសាររបស់រដ្ឋបាលលោក Trump បង្ហាញពីអត្រាពន្ធ ៥០% អនុវត្តលើឥណ្ឌាឆាប់ៗ
08/26/2025 03:08 PM
លោក Trump ប្តេជ្ញាទប់ស្កាត់ការនាំចេញ និងដំឡើងពន្ធ ជាការឆ្លើយនឹងពន្ធឌីជីថល
08/26/2025 03:08 PM
ចិននិយាយថា ខ្លួនរន្ធត់ចិត្តយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើមន្ទីរពេទ្យ នៅហ្កាហ្សា
08/26/2025 03:08 PM