គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ

សន្តិសុខ និង សង្គម

អ៊ីស្រាអែល បង្កើនការវាយក្នុងតំបន់ហ្កាហ្សា ខណៈអំពើហិង្សា នៅតំបន់West Bank កើនឡើងខ្លាំង

2024/04/22 08:38:35 am        152
ក្រុមអ្នកឆ្លើយតបដំបូងនៅក្នុងដែនដីប៉ាឡេស្ទីន ហែកហួរដោយសង្គ្រាម បាននិយាយកាលពីថ្ងៃអាទិត្យទី២២មេសា ថា អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស នៅក្នុងដែនដីហ្កាហ្សា ខណៈអំពើហិង្សា រីករាលដាលកាន់តែខ្លាំងនៅក្នុងតំបន់ West Bankកាន់កាប់ដោយអ៊ីស្រាអែល។ ការទម្លាក់គ្រាប់បែកចុងក្រោយបំផុត បានកើតឡើង ខណៈក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល បានអនុម័តកញ្ចប់ជំនួយយោធាថ្មីដល់អ៊ីស្រាអែល ប្រមាណ១៣ពាន់លានដុល្លារ ខណៈការរិះគន់ជាសកល បានកើនឡើងជុំវិញការស្លាប់ជនស៊ីវិលស្លូតត្រង់ និងវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅក្នុងដែនដីហ្កាហ្សា។ ទោះណាក៏ដោយ ក្ដីបារម្ភពីការរីកដាលដាលកាន់តែខ្លាំងនៃសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា បានធូរស្រាលបន្តិច បន្ទាប់ពីអ៊ីរ៉ង់ បាននិយាយសម្រាលស្ថានការណ៍ ការសងសឹកដែលត្រូវបានរាយការណ៍របស់អ៊ីស្រាអែល ជុំវិញការវាយប្រហារដោយមីស៊ីល និងយានដ្រូនដ៏ច្រើនមិនធ្លាប់មាន របស់អ៊ីរ៉ង់ លើអ៊ីស្រាអែល កាលពីមួយសប្ដាហ៍មុន។ទីភ្នាក់ងារការពារជនស៊ីវិលអ៊ីស្រាអែល បាននិយាយថា គេបានរកឃើញសាកសព១៣នាក់ បន្ទាប់ពីការវាយប្រហារតាមអាកាសប៉ះចំគ្រួសារមួយជិតទីកក្រុងរ៉ាហ្វា ភាគខាងត្បូងផុតក្នុងដែនដីហ្កាហ្សា ។គេជឿថា អ្នកផ្សេងទៀតនៅកប់ក្រោមគំនរកម្ទេចថ្ម។ ប្រភពដដែលនិយាយថា ការវាយប្រហារដាច់ដោយឡែករបស់អ៊ីស្រាអែល ចំលើផ្ទះមួយកន្លែងក្នុងទីក្រុងរ៉ាហ្វា បានសម្លាប់មនុស្ស៣នាក់ និងមួយចំនួនរងរបួស៕

មនុស្សរាប់លាននាក់ ប្រឈមនឹងគ្រោះទឹកជំនន់នៅក្នុងខេត្តក្វាងទុង ប្រទេសចិន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង

2024/04/22 08:34:54 am        225
ទន្លេធំៗ ផ្លូវទឹក និងអាងស្តុកទឹកសំខាន់ៗក្នុងខេត្តក្វាងទុង (Guangdong) របស់ប្រទេសចិន កំពុងគំរាមកំហែងបង្កជាទឹកជំនន់ដ៏គ្រោះថ្នាក់ ដែលបង្ខំឱ្យរដ្ឋាភិបាលបង្កើតផែនការឆ្លើយតបបន្ទាន់ដើម្បីការពារប្រជាជនជាង ១២៧ លាននាក់។ដោយហៅស្ថានភាពនេះថា «អាក្រក់» ក្រុមមន្ត្រីអាកាសធាតុក្នុងតំបន់និយាយថា ផ្នែកនៃទន្លេ និងដៃទន្លេនៅអាងទន្លេ ស៊ីជាំង (Xijiang) និង ប៉ីជាំង (Beijiang) កំពុងផ្ទុកទឹកក្នុងកម្រិតអាសន្នមួយ នេះបើតាមការឱ្យដឹងពីទូរទស្សន៍ CCTV របស់ចិន កាលពីថ្ងៃអាទិត្យ (២១ មេសា)។CCTV បានរាយការណ៍ថា ក្រសួងធនធានទឹករបស់ប្រទេសចិន បានចេញសេចក្តីណែនាំបន្ទាន់មួយ។ ក្រុមមន្ត្រីខេត្តក្វាងទុង បានជំរុញឱ្យនាយកដ្ឋាននៅគ្រប់តំបន់ និងក្រុងចាប់ផ្តើមរៀបចំផែនការសង្គ្រោះបន្ទាន់ ដើម្បីបញ្ចៀសគ្រោះមហន្តរាយធម្មជាតិ ហើយបំបែកថវិកា និងសម្ភារៈសង្គ្រោះបន្ទាន់ភ្លាមៗ ដើម្បីធានាថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់មានអាហារ សំលៀកបំពាក់ ទឹក និងកន្លែងរស់នៅសមស្របពេលទឹកជំនន់មកដល់។ខេត្តនេះបានជួបប្រទះនូវភ្លៀងធ្លាក់យ៉ាងគំហុកអស់រយៈពេលជាច្រើនថ្ងៃ និងមានខ្យល់បក់ខ្លាំង ដោយសារតែអាកាសធាតុមិនអំណោយផល ដែលបានប៉ះពាល់ដល់ផ្នែកជាច្រើននៃប្រទេសចិន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ៕

ប្រជាជនកូឡុំប៊ី រាប់ម៉ឺននាក់តវ៉ាចំពោះកំណែទម្រង់សេដ្ឋកិច្ច និងសង្គមរបស់រដ្ឋាភិបាល

2024/04/22 08:31:32 am        79
ប្រជាជនកូឡុំប៊ី រាប់ម៉ឺននាក់ បានដើរដង្ហែក្បួនតវ៉ាកាលពីថ្ងៃអាទិត្យ (២១ មេសា) ប្រឆាំងនឹងកំណែទម្រង់សេដ្ឋកិច្ច និងសង្គមដែលត្រូវបានស្នើឡើងដោយរដ្ឋាភិបាលឆ្វេងនិយមរបស់លោកប្រធានាធិបតី ហ្គាស់ស្តាវ៉ូ ផេត្រូ (Gustavo Petro) ដែលជាបាតុកម្មចុងក្រោយបង្អស់ប្រឆាំងនឹងគោលនយោបាយរបស់ប្រធានាធិបតីរូបនេះ។កំណែទម្រង់ ដែលលោក ផេត្រូ និយាយថានឹងប្រយុទ្ធប្រឆាំងនឹងវិសមភាពដ៏ស៊ីជម្រៅ ប៉ុន្តែគូប្រជែងនិយាយថានឹងធ្វើឱ្យខូចសេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងជួបការលំបាកនោះ គឺជាយុទ្ធនាការដ៏សំខាន់សម្រាប់មេដឹកនាំវ័យ ៦៤ ឆ្នាំ ដែលបានចូលកាន់តំណែងក្នុងឆ្នាំ២០២២ រូបនេះ។ទោះបីជាមេឃមានពពកអាប់អួរ និងមានភ្លៀងក៏ដោយ មនុស្សប្រហែល ៧០.០០០ នាក់បានដើរដង្ហែតវ៉ាក្នុងរដ្ឋធានីបូហ្គោតា នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលទីក្រុង ដោយបាតុករនាំគ្នាស្រែកពាក្យប្រឆាំងនឹងកំណែទម្រង់ និងប្រឆាំងលោក ផេត្រូ ខណៈគ្រវីទង់ជាតិ និងផ្លុំត្រែ មុនពេលប្រមូលផ្តុំគ្នានៅកណ្តាលទីលានចតុរង្គ បូលីវ៉ា (Bolivar)។ការតវ៉ានេះកើតឡើងបន្ទាប់ពីគណៈកម្មាធិការព្រឹទ្ធសភាកាលពីដើមខែនេះ បានច្រានចោលសំណើកំណែទម្រង់សុខភាពដែលមានបំណងដកអំណាចពីក្រុមហ៊ុនធានារ៉ាប់រង និងពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាព ខណៈដែលរដ្ឋាភិបាលបានគ្រប់គ្រងក្រុមហ៊ុនធានារ៉ាប់រងធំចំនួនពីរ ដែលខ្លួនបាននិយាយថា មិនបានថែទាំអ្នកជំងឺឱ្យបានត្រឹមត្រូវ៕

នគរបាលកម្ពុជា សហការជាមួយនគរបាលកូរ៉េ ចាប់ខ្លួនជនសង្ស័យម្នាក់ មាននិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ

2024/04/19 03:29:13 pm        104
ភ្នំពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។បន្ទាប់ពីបានទទួលព័ត៌មានពីនគរបាលកូរ៉េ ពីមុខសញ្ញាជួញដូរគ្រឿងញៀន ដែលមាននិវេទន៍ក្រហមនគរបាលអន្តរជាតិ។ មន្ទីរប្រឆាំងគ្រឿងញៀន បានចាត់កម្លាំងជំនាញអោយធ្វើការស៊ើបអង្កេតចាប់តាំងពីដើមខែមីនា អស់រយៈពេលជាងមួយខែ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ម៉ោង១៨ និង០០នាទី កម្លាំងជំនាញ (ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យរដ្ឋបាលសរុប ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈានទៅចាប់ខ្លួនជនសង្ស័យ (មាននិវេទន៍ក្រហមនគរបាលអន្តរជាតិ) នៅចំណុចតាមបណ្តោយ ផ្លូវ២៤២ សង្កាត់វាលវង់ ខណ្ឌ៧មករា និងឆែកឆេរទីតាំងស្នាក់នៅរបស់ជនល្មើស នៅចំណុចខុនដូរ អិល បឹងកេងកង៣ ផ្លូវលេខ៣៩៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ LI MINGXUE ភេទប្រុស ជនជាតិចិន មានអាយុ៣៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ : E12725171។វត្ថុតាងចាប់យកបានរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៧០២,៧៩ក្រាម។ និងគ្រឿងញៀនប្រភេទកេតាមីន ទម្ងន់ ៣,៥៨ ក្រាម ។សរុបគ្រឿងញៀនចាប់យក ទម្ងន់ ៧០៦,៣៧ក្រាម។បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ៖ កុម្ភះ

បញ្ជូនជនសង្ស័យចំនួន៥នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ផលិត ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

2024/04/19 02:44:45 pm        73
បន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យចំនួន៥នាក់  ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី  ពាក់ព័ន្ធករណី ផលិត ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចKTV៦១៩ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កាលពីវេលាម៉ោង១៩និង៣៨នាទីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង សហការជាមួយកម្លាំងជំនាញការិយាល័យ ដឹកនាំដោយលោក វរៈសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាប បទល្មើស បានបេីកប្រតិបត្តិការបង្រ្កាបករណី ផលិត ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ ១-ឈ្មោះ ស៊ុម៉ៃ វ៉ាន់ថាណាស៊ីន (ហៅតា) ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់), ២-ឈ្មោះ ភូវ៉រ៉េត ធានធឿន (ហៅប៉េវ) ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិថៃ មុខរបរគ្មាន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខA01 ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់), ៣-ឈ្មោះ តៃ ស៊ិនអាន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរបើកហាងម៉ាស្សា បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ផលិត និងជួញដូរគ្រឿងញៀន និងសញ្ចារកម្ម), ៤-ឈ្មោះ ប៉ែន ឆៃណា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស់អាប់ បច្ចុប្បន្នភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ), ៥-ឈ្មោះ ឈុនលី សុខស្រីនាង ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ) ។ លោកបន្តថា ក្នុងប្រតិបត្តិការ នោះកម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកសម្ភារៈវត្ថុតាងរួមមាន -គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ០២កញ្ចប់ធំ(កញ្ចប់តែ) និង១៦ថង់កិប ទម្ងន់ ២៨៨០,២ក្រាម , -ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ចំនួន២៥កញ្ចប់ និង០២ដប ស្មើនឹង ៤៨១១គ្រាប់ ទម្ងន់ ៥៩២,៩ក្រាម, -កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម និងកញ្ចប់ម្ស៉ៅពណ៌ក្រហម រូបផ្លែទំពាំងបាយជូរ (អ៊ិចស្តាស៊ី) ចំនួន៤១កញ្ចប់ ទម្ងន់ ៥៩៨,៥៥ក្រាម, -កញ្ឆាក្រៀម ចំនួន ០៧ថង់កិប ទម្ងន់ ២៦,៨ក្រាម, -ម្ស៉ៅម៉ត់ពណ៌ស ចំនួន ១៦ថង់កិប ទម្ងន់ ១១៣៧,៤ក្រាម, -ដុំក្រាមពណ៌លឿង ចំនួន ០២ថង់កិប ទម្ងន់ ១០៦ក្រាម (មួយរយប្រាំមួយក្រាម), -ម្ស៉ៅម៉ត់ពណ៌ត្នោត ចំនួន០២ថង់កិប ទម្ងន់ ១០៨,៤ក្រាម, -ម្ស៉ៅម៉ត់ពណ៌កាហ្វេ ចំនួន ០១ថង់កិប ទម្ងន់ ៦៨,៩ក្រាម, -ថ្នាំគ្រាប់កញ្ចប់ពណ៌ខ្មៅ មានរូបមនុស្សប្រុស ចំនួន០៨កញ្ចប់ ទម្ងន់ ៥២,៨ក្រាម, -ម្ស៉ៅក្រាមពណ៌ស ចំនួន ០៨កញ្ចប់ ទម្ងន់ ១៥៩៣,៤ក្រាម, -កាំភ្លើងខ្លី ចំនួន ០៤ដើម (ម៉ាកZORAKI M906-TD លេខ2400499 ពណ៌ទឹកប្រាក់លាយខ្មៅ, ម៉ាកK54 លេខ55007452 ពណ៌ខ្មៅ, ម៉ាកឡុក១៩ ពណ៌ខ្មៅ, ម៉ាកISSC-M22 ពណ៌ខ្មៅ), -គ្រាប់កាំភ្លើង ចំនួន ៥០គ្រាប់, -បង់កាំភ្លើង ចំនួន០៥, -ស្រោមកាំភ្លើង ចំនួន ០២, -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០៣គ្រឿង, -រថយន្ត ចំនួន ០២គ្រឿង (ម៉ាកAUDI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AR-0603, ម៉ាកLUXUS NX 200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BB-8850), -ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាកHONDA PCX ពណ៌ខៀវ ពាក់ផ្លាកលេខប.មានជ័យ1AB-6168),  -ទូរស័ព្ទ ចំនួន ០៦គ្រឿង (ម៉ាក iPhone 12Pro Max ពណ៌ទឹកប៊ិច, ម៉ាកHuawei ពណ៌ទឹកប៊ិច, ម៉ាកiPhone ពណ៌ទឹកប៊ិច, ម៉ាកOPPO ពណ៌ផ្ទៃមេឃ, ម៉ាកiPhone14 ពណ៌ស្វាយ, ម៉ាកiPhone ពណ៌ស្លែ) រួមនឹងឧបករណ៍សម្រាប់ផលិតគ្រឿងញៀនមួយចំនួនធំ ព្រមទាំងសម្ភារៈមួយចំនួនទៀត។ លោក បន្តទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបាន ផលិត ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងវត្ថុតាងជាក់ស្តែង បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ៕ អត្ថបទ រឿង ចន្ទ្រា

អ្នកជំនាញព្រមានអាមេរិកឡាទីន ឱ្យត្រៀមទប់ទល់ ខណៈបាតុភូតអាកាសធាតុធ្ងន់ធ្ងរនឹងបន្តកើតឡើង

2024/04/19 01:47:42 pm        241
ក្រុមអ្នកជំនាញបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មេសា) ថាបណ្តាប្រទេសនៅអាមេរិកឡាទីន ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលបាតុភូតអាកាសធាតុដែលគេស្គាល់ថាឈ្មោះ អ៊ែលនីញ៉ូ (El Nino) បានផ្លាស់ប្តូរយ៉ាងលឿនទៅជាបាតុភូតអាកាសធាតុ ឡានីញ៉ា (La Nina) ដែលធ្វើឱ្យប្រជាជន និងដំណាំមានពេលវេលាតិចតួចក្នុងការត្រៀមខ្លួន និងស្តារឡើងវិញ។អ្នកជំនាញបាននិយាយនៅក្នុងវេទិការៀបចំដោយអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ថាគំរូអាកាសធាតុ អ៊ែលនីញ៉ូ ដែលមានភ្លៀងធ្លាក់ច្រើន អាចប្រែក្លាយជាគ្រោះរាំងស្ងួតមួយប៉ព្រិចភ្នែកដែលបង្កឡើងដោយបាតុភូត ឡានីញ៉ា ក៏ដូចជារដូវកាលខ្យល់ព្យុះខ្លាំងនៅទូទាំងអាមេរិកខាងត្បូង។គំរូអាកាសធាតុពេញលេញដែលពាក់ព័ន្ធនឹង អ៊ែលនីញ៉ូ, ឡានីញ៉ា និងដំណាក់កាលបម្លែងរបស់វា ជាធម្មតាមានរយៈពេលពី ២ ទៅ ៧ ឆ្នាំ ប៉ុន្តែអ្នកជំនាញនិយាយថា រយៈពេលផ្លាស់ប្តូរពី អ៊ែលនីញ៉ូ ទៅ ឡានីញ៉ា កាន់តែខ្លីទៅៗដែលបង្កជាហានិភ័យធ្ងន់ធ្ងរ។ នៅអាមេរិកខាងត្បូង លំនាំអាកាសធាតុបែបនេះអាចប៉ះពាល់ដល់ដំណាំសំខាន់ៗដូចជាស្រូវសាលី និងពោត ដែលធ្វើអោយសេដ្ឋកិច្ចពឹងផ្អែកលើទំនិញ ត្រូវរងគ្រោះ។ក្រុមបច្ចេកទេសរបស់អង្គការស្បៀងអាហារ FAO បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា បាតុភូតធម្មជាតិទាំងនេះមិនបណ្តាលមកពីបម្រែបម្រួលអាកាសធាតុទេ ប៉ុន្តែអ្នកជំនាញបានមើលឃើញថា ឥទ្ធិពលនៃគំរូអាកាសធាតុធ្ងន់ធ្ងរ ដូចជាទឹកភ្លៀង រលកកម្ដៅ និងគ្រោះរាំងស្ងួត ធ្វើឱ្យគំរូអាកាសធាតុទាំងនោះកាន់តែធ្ងន់ធ្ងរទៅៗ៕

មនុស្ស៣៩១នាក់ស្លាប់ដោយសារជំងឺអាសន្នរោគ និងជំងឺគ្រុនឈាមនៅស៊ូដង់

2024/04/19 01:40:00 pm        234
ក្រសួងសុខាភិបាលប្រទេសស៊ូដង់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សសរុប៣៩១ នាក់ បានស្លាប់ ដោយសារជំងឺអាសន្នរោគ និងជំងឺគ្រុនឈាម ក្នុងអំឡុងពេលសង្គ្រាមមួយឆ្នាំនៅក្នុងប្រទេសស៊ូដង់។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលស៊ូដង់ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ករណីជំងឺអាសន្នរោគជិត ១១.០០០នាក់ ត្រូវបានកត់ត្រា រួមមានអ្នកស្លាប់៣២៥នាក់ នៅក្នុងរដ្ឋចំនួន១២ ខណៈករណីជំងឺគ្រុនឈាម បានកើនឡើងដល់ ៩.០០០នាក់ មានអ្នកស្លាប់៦៦នាក់។លោករដ្ឋមន្ត្រី និយាយថា ទោះបីជាមានសង្គ្រាមក៏ដោយ ក៏ក្រសួងសុខាភិបាលបានដាក់ចេញការអន្តរាគមន៍បន្ទាន់ នៅក្នុងរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺអាសន្នរោគ ដើម្បីទប់ស្កាត់ការរាលដាល ជំងឺនេះ។ដោយងាកទៅរកកិច្ចខិតខំរបស់ក្រសួងក្នុងការផ្តល់សេវាសុខភាពជាមូលដ្ឋាន លោកបាននិយាយថាការផ្តល់សេវាសុខភាពទៅកាន់គ្រប់រដ្ឋ និងតំបន់ទាំងអស់នៅប្រទេសស៊ូដង់គឺជា «អាទិភាពកំពូល»។យោងតាមរដ្ឋមន្ត្រីបានឲ្យដឹងថា ឱសថសង្គ្រោះអាយុជីវិតប្រមាណ ៤.០០០តោន រួមមានឱសថចាក់តាមសរសៃឈាម ឱសថជំងឺតម្រងនោម និងឱសថជំងឺមហារីក ព្រមទាំងសម្ភារៈប្រើប្រាស់សម្រាប់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ត្រូវបានបែងចែកទៅកាន់រដ្ឋនានា។ចាប់តាំងពីសង្គ្រាម បានផ្ទុះឡើងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ ស្ថានភាពសុខាភិបាលនៅក្នុងប្រទេសនេះកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ។យោងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះធ្វើឡើងដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថា មនុស្ស ១៤.៧៩០នាក់ បានស្លាប់ និងប្រហែល៨,២លាននាក់ផ្សេងទៀត បានភៀសខ្លួនចេញពីលំនៅឋាន ចាប់តាំងពីជម្លោះបានផ្ទុះឡើង។

រដ្ឋាភិបាលប្រទេសឆាដ គំរាមដកទ័ពអាមេរិកចេញ ខណៈដែលរុស្ស៊ី កំពុងពង្រីកឥទ្ធិពល នៅអាហ្វ្រិក

2024/04/19 01:34:45 pm        214
ប្រភពព័ត៌មានចំនួន៤របស់សហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកប្រថុយនឹងការបាត់បង់វត្តមានយោធា នៅក្នុងប្រទេសអាហ្រ្វិកមួយផ្សេងទៀត ខណៈដែលរដ្ឋាភិបាលនៃប្រទេសឆាដ បានផ្ញើលិខិតមួយច្បាប់ដែលគំរាមបញ្ចប់កិច្ចព្រមព្រៀងសន្តិសុខដ៏សំខាន់មួយ ជាវិធានការដែលគំរាមកំហែងដល់ការប្រគល់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកបន្ថែមទៀតនៅក្នុងតំបន់ ទៅឲ្យប្រទេសរុស្ស៊ី។នៅក្នុងលិខិតមួយផ្ញើទៅកាន់អនុព័ន្ធការពារជាតិអាមេរិកកាលពីសប្តាហ៍មុន មន្ត្រីឆាដ បានគំរាមលុបចោលលក្ខខណ្ឌនៃកិច្ចព្រមព្រៀងកងកម្លាំង ឬ SOFA ដែលកំណត់គោលការណ៍ និងលក្ខខណ្ឌដែលបុគ្គលិកយោធាអាមេរិក អាចប្រតិបត្តិការនៅក្នុងប្រទេសនេះ។ ខណៈពេលដែលលិខិតនោះ មិនបានបញ្ជាដោយផ្ទាល់ឲ្យយោធាអាមេរិកចាកចេញពីប្រទេសឆាដ មន្ត្រីបានប្រាប់សារព័ត៌មាន CNN ថា ខ្លួនបាននិយាយថា កងកម្លាំងអាមេរិកទាំងអស់ នឹងត្រូវចាកចេញពីមូលដ្ឋានបារាំងនៅរដ្ឋធានីយ៉ាមេណា (N'Djamena)។ប្រភពពីរ បាននិយាយថា លិខិតនោះ បានលើកឡើងជាពិសេសអំពីកងកម្លាំងប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក (SOTF) នៅមូលដ្ឋាននោះ ដែលជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់កងកម្លាំងប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ ប៉ុន្តែក្រុមការងារមិនមែនជាបុគ្គលិកយោធាអាមេរិកតែមួយ គត់ នៅមូលដ្ឋាននោះទេ ពីព្រោះសមាជិកសេវាអាមេរិកទាំងអស់នៅប្រទេសឆាដ មានទីតាំងនៅក្នុង រដ្ឋធានីយ៉ាមេណា។ប្រភពចារកម្ម បាននិយាយថា ផ្ទុយទៅវិញ លិខិតនោះ បានមកពីប្រធានបុគ្គលិកអាកាសនៃប្រទេសឆាដ លោក Idriss Amine ជាមធ្យោបាយមិនធម្មតាមួយក្នុងការបញ្ជូនសារដ៏សំខាន់បែបនេះ។ លិខិតនោះដែរ ត្រូវបានវាយបញ្ចូលជាភាសាបារាំង ដែលជាភាសាផ្លូវការរបស់ឆាដ ហើយសរសេរនៅលើក្បាលលិខិតផ្លូវការរបស់លោក Amine។លិខិតដដែល មិនត្រូវបានផ្ញើតាមបណ្តាញការទូតផ្លូវការទេ បើយោងតាមមន្ត្រីម្នាក់ដែលជាមធ្យោបាយ ស្តង់ដា ក្នុងការដោះស្រាយបញ្ហាទាំងនេះ។ ប្រភពទាំងពីរ បានព្រមានថា លិខិតនោះ អាចជាកលល្បិចចរចាដោយរដ្ឋាភិបាលប្រទេសឆាដ ដើម្បីទទួលបានកិច្ចព្រមព្រៀងថ្មីមួយ ដែលផ្តល់ផលប្រយោជន៍ដល់ ពួកគេ។ចំនួនទាហានអាមេរិកក្នុងប្រទេសនេះ មិនច្បាស់លាស់ទេ ប៉ុន្តែមន្ត្រីអាមេរិកម្នាក់ បាននិយាយថា មានទាហានតិចជាង១០០នាក់ នៅទីនោះ។

ស្ត្រីអ៊ីរ៉ង់មួយចំនួននិយាយថា ពួកគេខ្លាចសង្គ្រាមជាមួយអ៊ីស្រាអែល ចំពេលមានការបង្ក្រាបទៅលើហ៊ីចាបដោយហិង្សា

2024/04/19 01:30:31 pm        195
បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដែលមិនធ្លាប់មានពីមុនរបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល ប្រជាជនអ៊ីរ៉ង់រាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅទីលានប៉ាឡេស្ទីនរបស់ទីក្រុងតេអេរ៉ង់កាលពីដើមសប្តាហ៍នេះ ដើម្បីអបអរសាទរអ្វីដែលរបបអ៊ីរ៉ង់ បានពិពណ៌នាថា ជាការវាយប្រហារសងសឹក។ប៉ុន្តែការសម្ភាសជាមួយស្ត្រីជាក់ស្តែងបង្ហាញថា ទិដ្ឋភាពដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់នៅក្នុងប្រទេសដែលខ្វះសេរីភាពសារព័ត៌មាន មិនមែនតំណាងឲ្យប្រជាជនអ៊ីរ៉ង់ប៉ុន្មាននាក់ផ្សេងទៀត ជាពិសេសស្ត្រី កំពុងប្រឈម ខណៈដែលអ៊ីស្រាអែល កំពុងថ្លឹងថ្លែងពីការឆ្លើយតបរបស់ខ្លួន។សារព័ត៌មាន ABC News បាននិយាយទៅកាន់ស្ត្រីជាច្រើន នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានលើកឡើងថា ការភ័យខ្លាចនៃសង្រ្គាមដែលជិតមកដល់ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៃការព្រួយបារម្ភ និងការលំបាកដែលពួកគេ កំពុងដោះស្រាយអស់រយៈពេលជាច្រើនឆ្នាំ។ ឈ្មោះរបស់ពួកគេ ត្រូវបានផ្លាស់ប្តូរដោយសារក្តីបារម្ភចំពោះសុវត្ថិភាពរបស់ពួកគេ។លោក Ramesh ដែលជាអ្នកគូរប្លង់ និងជាស្ថាបត្យករ មានវ័យ៣០ឆ្នាំ បានប្រាប់សារព័ត៌មាន ABC News តាមរយៈទូរស័ព្ទកាលពីថ្ងៃពុធថា៖ «ការភ័យខ្លាចនៃសង្រ្គាម គឺពិតជាអាក្រក់ណាស់»។ «ចំណែកការស្រមៃមើលជាសំខាន់នោះ គឺការព្រួយបារម្ភចំពោះការចាប់ខ្លួនដោយនគរបាលជុំវិញការបង្ក្រាបអ្នកដែលមិនស្លៀកពាក់ហ៊ីចាប និងភាពតានតឹងនៃការគ្មានលទ្ធភាពបង់ថ្លៃផ្ទះជួលរបស់យើងរាល់ខែ»។

វិមានក្រឹមឡាំង៖ ជំនួយ«អាណានិគម»ថ្មីរបស់អាមេរិកដល់អ៊ុយក្រែន នឹងមិនធ្វើឲ្យផ្លាស់ប្តូរស្ថានភាពជួរមុខឡើយ

2024/04/19 01:21:03 pm        253
វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន នឹងមិនផ្លាស់ប្តូរស្ថានភាពនៅជួរមុខ ដែលកងកម្លាំងរបស់ទីក្រុងគីវ ស្ថិតក្នុងស្ថានភាពក្រីក្រ ហើយ ផ្តល់ជំនួយបែបនេះ ជាផ្នែកមួយនៃគោលនយោបាយ «អាណានិគម» ដែលធ្វើឲ្យសហរដ្ឋអាមេរិកកាន់មានការរីកចម្រើនឡើង។លោក Mike Johnson ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បាននិយាយថា លោកនឹងរៀបចំការបោះឆ្នោតដែលរង់ចាំជាយូរមកហើយលើកញ្ចប់ជំនួយថ្មីមួយ នៅព្រឹកថ្ងៃសៅរ៍។ កញ្ចប់ដែលបានស្នើឡើងរួមមាន ៦០,៨៤ ពាន់លានដុល្លារ ដើម្បីដោះស្រាយជម្លោះ ក្នុងប្រទេសអ៊ុយក្រែន ដែលក្នុងនោះ ២៣,២ ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់ ដើម្បីបំពេញបន្ថែមអាវុធ ស្តុក និងសម្ភារៈបរិក្ខាររបស់សហរដ្ឋអាមេរិក។ខណៈពេលដែលសហភាពអឺរ៉ុប បានសន្យាផ្តល់ជំនួយជារួមបន្ថែមទៀត សហរដ្ឋអាមេរិក បានផ្តល់ជំនួយផ្នែកយោធាដ៏ធំបំផុត ដើម្បីជួយអ៊ុយក្រែនក្នុងការប្រយុទ្ធជាមួយរុស្ស៊ី។អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌ្មីទ្រី ប៉េស្កូវ ( Dmitry Peskov) បាននិយាយថា៖«អ៊ុយក្រែន មិនត្រឹមតែត្រូវប្រយុទ្ធ ដើម្បីផ្តល់ប្រាក់ចំណេញសម្រាប់ជនជាតិអាមេរិកប៉ុណ្ណោះទេ ថែមទាំងត្រូវប្រយុទ្ធជាមួយអ៊ុយក្រែនចុងក្រោយ ហើយត្រូវរងបន្ទុកដោយបំណុល»។ «នេះហើយ គឺជា«គោលនយោបាយអាណានិគមនិយមរបស់សហរដ្ឋអាមេរិក»។លោកបានកត់សម្គាល់ថា «ផ្នែកសំខាន់បំផុត»នៃជំនួយដែលបានស្នើឡើង នឹងនៅតែមាននៅក្នុងរោងចក្រឧស្សាហកម្មយោធារបស់សហរដ្ឋអាមេរិក។លោកប៉េស្កូវ បាននិយាយអំពីកញ្ចប់ជំនួយថា៖«អ្នកជំនាញ និងពាក់កណ្តាលអ្នកជំនាញទាំងអស់ ឥឡូវនេះ អាចមើលឃើញជាក់ស្តែងអំពីស្ថានភាពនៅខាងមុខ ដែលនៅឆ្ងាយពីភាពអំណោយផលសម្រាប់ភាគីអ៊ុយក្រែន ដូច្នេះនេះជំនួយនេះ មិនអាចផ្លាស់ប្តូរអ្វីបានទេ»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកTrump បន្ថែមរយៈពេលបទឈប់បាញ់ដោយគ្មានពេលកំណត់ដើម្បីទុកឱកាសឱ្យអ៊ីរ៉ង់ចូលតុចរចាខណ: បទឈប់បាញ់ត្រូវផុតកំណត់នៅថ្ងៃពុធនេះ
04/22/2026 08:04 AM
សម្តេចធិបតី៖ មធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃ បានជួយសម្រួលបន្ទុកចំណាយសរុបប្រមាណ ១២ពាន់លានរៀល ដែលចំនួននេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន
04/22/2026 07:04 AM
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រឈមសេចក្តីស្លាប់ក្នុងសមុទ្រ ដើម្បីស្វែងរកជីវិតល្អប្រសើរ
04/21/2026 09:04 PM
ជនអន្តោប្រវេសន៍ចង់បានភាពស្របច្បាប់ចំណាយពេលពេញមួយយប់នៅក្រៅសាលាក្រុងអេស្ប៉ាញ
04/21/2026 09:04 PM
EU រំពឹងថានឹងមានការសម្រេចចិត្តវិជ្ជមានលើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែននៅថ្ងៃពុធស្អែកនេះ
04/21/2026 09:04 PM
ខ្មាន់កាំភ្លើងសម្លាប់ស្រ្តីជនជាតិកាណាដាម្នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួសនៅពីរ៉ាមីត Teotihuacan
04/21/2026 09:04 PM
នាយអគ្គលេនាធិការកងទ័ពរុស្ស៊ី៖ កងកម្លាំងទីក្រុងមូស្គូ ដណ្តើមបានទឹកដី ១.៧០០គ.មក្រឡារបស់អ៊ុយក្រែនក្នុងឆ្នាំនេះ
04/21/2026 09:04 PM
ប្រភព៖ នាវាអ៊ីរ៉ង់ដែលរឹបអូសបានទំនងជាដឹកទំនិញប្រើបានទាំងយោធា និងស៊ីវិល
04/21/2026 09:04 PM
ឈីលី និងសហរដ្ឋអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងសន្តិសុខ
04/21/2026 09:04 PM
ក្រុមអ្នកវិទ្យាសាស្រ្តរចនាកម្មវិធីលើកដំបូងរបស់អាហ្វ្រិកខាងត្បូង ដើម្បីព្រមានពលរដ្ឋពីកម្រិតកង្វក់បរិយាកាស
04/21/2026 09:04 PM