គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ

សន្តិសុខ និង សង្គម

ក្រុមបាតុករប្រទេសអាហ្សង់ទីន ទាមទារឲ្យផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល

2024/04/19 09:44:45 am        246
ក្រុមបាតុកររាប់រយនាក់ បានមកតវ៉ានៅរដ្ឋធានីរបស់ប្រទេសអាហ្សង់ទីន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីអំពាវនាវឱ្យរដ្ឋបាលរបស់ប្រធានាធិបតី លោក ចាវីយឺ មីឡេ(Javier Milei) ដកការគាំទ្ររបស់ខ្លួនសម្រាប់អ៊ីស្រាអែល និងកាត់ផ្តាច់ទំនាក់ទំនងផ្នែកការទូតជាមួយប្រទេសនេះ។ក្រុមបាតុករ ដែលមានកាន់ទង់ជាតិប៉ាឡេស្ទីន និងបដា បានមកប្រមូលផ្តុំគ្នានៅទីតាំង Plaza de Mayo ទាមទារឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា បន្ទាប់ពីការឡោមព័ទ្ធរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៣៣.០០០នាក់នៅក្នុងតំបន់ហ៊ុព័ទ្ធមួយនេះ។ប្រធានាធិបតីប្រទេសអាហ្សង់ទីន លោក Javier Milei បាននិយាយឥតសំចៃក្នុងការគាំទ្ររបស់លោកសម្រាប់ប្រទេសអ៊ីស្រាអែល។ កាលពីខែកុម្ភៈ លោកបានធ្វើទស្សនកិច្ចនៅទីក្រុងហ្សេរុយសាឡឹម និងបានជួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក អាសេក ហឺហ្សក(Isaac Herzog)។ការសម្លាប់រង្គាលកាលពីថ្ងៃទី ៧ ខែតុលា ធ្វើឡើងដោយក្រុមហាម៉ាស បានបង្កឱ្យមានការវាយលុកតាមជើងគោក និងតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។

អ្នកស្រាវជ្រាវនិយាយថា ជិតពាក់កណ្តាលនៃទីក្រុងធំៗរបស់ប្រទេសចិន កំពុងលិចលង់

2024/04/19 09:41:31 am        255
យោងតាមការសិក្សាទិន្នន័យផ្កាយរណបទូទាំងប្រទេសចិន ចេញផ្សាយនៅថ្ងៃសុក្រ (១៩ មេសា) នេះបានឱ្យដឹងថា ជិតពាក់កណ្តាលនៃទីក្រុងធំៗរបស់ប្រទេសចិន កំពុងទទួលរងនូវកម្រិត «ពីមធ្យមទៅធ្ងន់ធ្ងរ» នៃការស្រុតចុះនៃដី ឬតំបន់ទំនាបលិចទឹក ដែលធ្វើអោយមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យទឹកជំនន់ ជាពិសេសនៅពេលដែលកម្ពស់ទឹកសមុទ្រកំពុងកើនឡើង។ក្រុមអ្នកនិពន្ធនៃអត្ថបទស្រាវជ្រាវដែលត្រូវបានបោះពុម្ពដោយទិនានុប្បវត្តិវិទ្យាសាស្រ្ត បានរកឃើញថា ៤៥ ភាគរយនៃទឹកដីក្នុងតំបន់ទីក្រុងរបស់ប្រទេសចិន បានលិចលឿនជាង ៣ មីលីម៉ែត្រក្នុងមួយឆ្នាំ ជាមួយនឹងចំនួន ១៦ ភាគរយកំពុងលិចច្រើនជាង ១០ មីលីម៉ែត្រក្នុងមួយឆ្នាំ ដែលជំរុញដោយការធ្លាក់ចុះនៃនីវ៉ូ ឬស្រទាប់សំណើម និងការកើនឡើងនៃស្ថានទម្ងន់បរិស្ថាន។ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយ លោក អៅ ហ៊្សូរ៉ួយ (Ao Zurui) មកពីសាកលវិទ្យាល័យចិនខាងត្បូង (SCNU) បាននិយាយថា ដោយសារចំនួនប្រជាជននៅទីក្រុងរបស់ប្រទេសចិន លើសកំណត់រួចទៅហើយដែលស្ថិតក្នុងតួលេខ ៩០០ លាននាក់នោះ សូម្បីតែផ្នែកតូចមួយនៃដីទំនាបដែលស្រុតនៅក្នុងប្រទេសចិន ក៏អាចប្រែក្លាយទៅជាការគំរាមកំហែងយ៉ាងខ្លាំងដល់ជីវិតទីក្រុងដែរ។បញ្ហាស្រុតដីបានធ្វើឱ្យប្រទេសចិនខាតបង់ច្រើនជាង ៧,៥ ពាន់លានយ័ន (១,០៤ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ហើយក្នុងសតវត្សរ៍បន្ទាប់ ដីឆ្នេរសមុទ្រជិតមួយភាគបួនអាចទាបជាងកម្រិតទឹកសមុទ្រ ដែលធ្វើឱ្យមនុស្សរាប់រយលាននាក់ប្រឈមនឹងហានិភ័យកាន់តែខ្លាំងនៃទឹកជំនន់៕

ស្ថានភាពទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅអារ៉ាប់រួម បានបន្តដល់ថ្ងៃទីបី បន្ទាប់ពីព្យុះដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានក្នុងពេល៧៥ឆ្នាំ

2024/04/19 09:37:44 am        214
ប្រទេសអារ៉ាប់រួម(UAE)នៅតែកំពុងជួបគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ មេសា សប្ដាហ៍នេះ បន្ទាប់ពីព្យុះបំបែកកំណត់ត្រាមួយនៅសប្តាហ៍នេះ បានធ្វើឱ្យតំបន់ជាច្រើនក្នុងប្រទេសជាប់គាំង។នៅទីក្រុងឌុយបៃ(Dubai)ប្រតិបត្តិការនៅអាកាសយានដ្ឋានដែលជាមជ្ឈមណ្ឌល ធ្វើដំណើរដ៏សំខាន់នៅតែត្រូវបានរំខាន ក្រោយព្យុះកាលពីថ្ងៃអង្គារបានជន់លិចផ្លូវរត់យន្តហោះ បណ្តាលឱ្យមានការបង្វែរជើងហោះហើរ ការពន្យារពេល និងលុបចោលជើងហោះហើរ។ អាកាសយានដ្ឋានបាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ខ្លួនបានបន្តទទួលជើងហោះហើរចូលក្នុងច្រកទី១ ដែលប្រើប្រាស់ដោយក្រុមហ៊ុនអាកាសចរណ៍បរទេស ប៉ុន្តែជើងហោះហើរនោះនៅតែបន្តពន្យារពេល និងរងការរំខាន។ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតតែមួយគត់នៅអាកាសយានដ្ឋាននេះ បាននិយាយថា ខ្លួននឹងបន្តការចុះឈ្មោះអ្នកដំណើរនៅទីក្រុងឌុយបៃនៅម៉ោង ៩ ព្រឹក ថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុក ដោយពន្យារពេលការចាប់ផ្តើមហោះហើរឡើងវិញ ពីពាក់កណ្តាលអធ្រាត្រត្រឹមរយៈពេល៩ម៉ោង។អាកាសយានដ្ឋានបានជួបការលំបាកក្នុងការទទួលបានអាហារដល់អ្នកដំណើរដែលជាប់គាំង ព្រោះផ្លូវនៅក្បែរនោះត្រូវបានបិទដោយទឹកជំនន់ និងដោយសារតែមនុស្សច្រើនពេកដែលបានបញ្ជាក់ការកក់ទុកជើងហោះហើរ។ ព្យុះដែលបានវាយប្រហារប្រទេសជិតខាងអូម៉ង់ (Oman) កាលពីថ្ងៃអាទិត្យ បានវាយប្រហារអារ៉ាប់រួម កាលពីថ្ងៃអង្គារ បង្កការជន់លិចផ្លូវថ្នល់ និងបណ្តាលឱ្យមានការបិទផ្លូវជាច្រើនម៉ោង ខណៈទឹកភ្លៀងបានជន់លិចផ្ទះសម្បែង។ មនុស្សម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅអារ៉ាប់រួម និង ២០នាក់នៅអូម៉ង់។ក្រុមអាជ្ញាធរបាននិយាយថា ទឹកជំនន់បានធ្វើឱ្យអ្នកស្រុកជាប់នៅក្នុងពេលធ្វើចរាចរណ៍ ក្នុងការិយាល័យ និងក្នុងលំនៅឋាន ខណៈអារ៉ាប់រួមបានកត់ត្រាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល៧៥ឆ្នាំ។ក្រុមអាជ្ញាធរក៏បានប្រាប់បុគ្គលិករដ្ឋាភិបាល និងសិស្សសាលាឲ្យស្នាក់នៅក្នុងផ្ទះផងដែរ ខណៈផ្លូវដែលលិចទឹក ត្រូវបានសម្អាត៕

ទីភ្នាក់ងារ UN៖ ជំងឺគ្រុនឈាមកើនឡើងជិត ៥០% នៅទ្វីបអាមេរិក ស្របពេលមានស្ថានភាពអាសន្ន

2024/04/19 09:30:48 am        210
ប្រធានអង្គការសុខភាពតំបន់អាមេរិក (PAHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មេសា) ថា ករណីជំងឺគ្រុនឈាមបានបង្កើត «ស្ថានភាពអាសន្ន» នៅក្នុងទ្វីបអាមេរិក ទោះបីជាករណីជំងឺនេះនៅក្នុងប្រទេសអាហ្សង់ទីន និងប្រេស៊ីល ហាក់ដូចជាមានស្ថេរភាពក៏ដោយ ។ស្ថាប័ន PAHO ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ពីករណីជំងឺគ្រុនឈាមជាង ៥,២ លានករណីនៅទូទាំងទ្វីបអាមេរិកក្នុងឆ្នាំ២០២៤នេះ ដែលកើនឡើងជាង ៤៨ ភាគរយពីចំនួន ៣,៥ លានករណី ដែលក្រុមនេះបានរាយការណ៍កាលពីចុងខែមុន។ មនុស្សជាង ១.៨០០ នាក់បានស្លាប់ដោយសារជំងឺចម្លងដោយមូសនេះ ដែលកើនឡើងពីចំនួនអ្នកស្លាប់ជាង ១.០០០ នាក់ដែលបានរាយការណ៍កាលពីខែមុន នៅក្នុងឆ្នាំដដែល រហូតដល់ខែមីនា។នាយក PAHO លោក ហាបាស បាបូសា (Jarbas Barbosa) បាននិយាយថា រហូតមកដល់ពេលនេះ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្នគឺ អាហ្សង់ទីន និងប្រេស៊ីល «ដែលនៅតែមានការឆ្លងខ្លាំង» ហើយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះហាក់ដូចជាមានស្ថេរភាពច្រើន។លោក បាបូសា បានព្រមានថា ការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺគ្រុនឈាមដែលមានស្រាប់គឺ «នៅមានកម្រិត» ហើយទោះមានការចាក់ថ្នាំបង្ការបានចំនួនច្រើន ក៏វានឹងមិនមានឥទ្ធិពលភ្លាមៗលើការរំខានដល់ការផ្ទុះឡើងនៃជំងឺដែលកំពុងកើតមាននេះទេ៕

អ៊ីស្រាអែល ចល័តការពង្រឹងយោធាដើម្បីត្រៀមវាយប្រហារក្រុង រ៉ាហ្វា របស់តំបន់ហ្កាហ្សា

2024/04/19 09:21:49 am        252
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (១៨ មេសា) ថា កងទ័ពអ៊ីស្រាអែល បានចល័តការពង្រឹងយោធា រួមទាំងកាំភ្លើងធំ និងកងរថពាសដែក នៅជុំវិញតំបន់ហ្កាហ្សា ដើម្បីត្រៀមសម្រាប់ការវាយប្រហារជើងគោកដែលអាចកើតមានលើទីក្រុង រ៉ាហ្វា (Rafah) ភាគខាងត្បូង។លោក ដូតាន់ (Dotan) មេបញ្ជាការអង្គភាពយោធាលេខ ៩៣២ ក្នុងកងទ័ពអ៊ីស្រាអែល បានប្រាប់ទាហាននៅចុងបញ្ចប់នៃប្រតិបត្តិការយោធានៅក្នុងជំរំជនភៀសខ្លួន នូសៃរ៉ាត់ (Nuseirat) ថា ពួកគេនឹងឆ្ពោះទៅកាន់ក្រុង រ៉ាហ្វា។កាលពីថ្ងៃពុធ កងទ័ពអ៊ីស្រាអែលបានដកខ្លួនចេញពីជំរំ នូសៃរ៉ាត់ នេះបន្ទាប់ពីបានធ្វើប្រតិបត្តិការយោធាដ៏គួរឱ្យភ្ញាក់ផ្អើលនៅទីនោះចាប់តាំងពីថ្ងៃទី១១ ខែមេសា ដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ និងបង្កការបំផ្លិចបំផ្លាញអគារ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ការគំរាមកំហែងម្តងហើយម្តងទៀតរបស់អ៊ីស្រាអែល ចំពោះប្រតិបត្តិការយោធានៅ រ៉ាហ្វា បានប្រឈមមុខនឹងការប្រឆាំងពីក្រុមអ្នកគាំទ្រដ៏យូរអង្វែងរបស់ខ្លួន រួមទាំងសហរដ្ឋអាមេរិកផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលទទូចចង់ឈ្លានពានទីក្រុងនេះ ដោយចាត់ទុកវាជា «បន្ទាយចុងក្រោយ» របស់ពួកហាម៉ាស ដែលនៅតែមានកងពលតូចយោធាចំនួនបួនកងឈរជើងនៅទីនោះ៕

បាតុករគាំទ្រប៉ាឡេស្ទីនជាង ១០០ នាក់ត្រូវបានចាប់ខ្លួននៅសាកលវិទ្យាល័យកូឡុំប៊ី ក្នុងសហរដ្ឋអាមេរិក

2024/04/19 09:10:26 am        76
ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនជាង ១០០ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ (១៧ មេសា) នៅសាខាសាកលវិទ្យាល័យកូឡំប៊ី (Columbia University) ក្នុងទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក បន្ទាប់ពីសាកលវិទ្យាធិការរបស់សាលានេះបានអនុញ្ញាតឱ្យនគរបាលក្រុង បោសសម្អាតជំរំដែលបង្កើតឡើងដោយនិស្សិត ដែលធ្វើបាតុកម្មប្រឆាំងនឹងសកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា។សាកលវិទ្យាធិការ លោកស្រី ណេម៉ាត មីនូឆេ សាហ្វីក (Nemat Minouche Shafik) ដែលមួយថ្ងៃមុននោះរងការវាយប្រហារពីសមាជិកបក្សសាធារណរដ្ឋនៅឯសវនាការគណៈកម្មាធិការសភាតំណាងរាស្រ្ត បាននិយាយថា លោកស្រីបានអនុញ្ញាតឱ្យនគរបាលបោសសម្អាតជំរំតង់រាប់សិបកន្លែងដែលបង្កើតឡើងដោយក្រុមអ្នកតវ៉ាកាលពីព្រឹកថ្ងៃពុធ។អភិបាលក្រុងញូវយ៉ក លោក អេរីក អាដាមស៍ (Eric Adams) និយាយថា នគរបាលបានធ្វើការចាប់ខ្លួនអ្នកតវ៉ាជាង ១០៨ នាក់ ដោយបន្ថែមថា «មិនមានអំពើហឹង្សា ឬរបួសក្នុងអំឡុងពេលប្រតិបត្តិការនោះទេ»។ លោក អាដាមស៍ បន្ថែមថា និស្សិតមានសិទ្ធិបញ្ចេញមតិដោយសេរី ប៉ុន្តែមិនមែនជាសិទ្ធិក្នុងការរំលោភលើគោលនយោបាយរបស់សាកលវិទ្យាល័យនោះទេ។វិទ្យាស្ថានអប់រំកូឡុំប៊ីមួយនេះបាននិយាយថា ខ្លួនបានចាប់ផ្តើមផ្អាកនិស្សិតដែលបានចូលរួមក្នុងការតវ៉ាដោយជំរំតង់នេះ ព្រោះសាលាចាត់ទុកថាជាបាតុកម្មដែលពុំមានការអនុញ្ញាតត្រឹមត្រូវ៕

[BREAKING NEWS] មីស៊ីលជាច្រើនគ្រាប់របស់អ៊ីស្រាអែល បានវាយប្រហារចូលក្នុងទឹកដីអ៊ីរ៉ង់ ខណៈគេបានលឺសំឡេងផ្ទុះនៅទីក្រុង អ៊ីស្វាហាន់

2024/04/19 09:06:44 am        388
យោងតាមទូរទស្សន៍ ABC News របស់សហរដ្ឋអាមេរិក មីស៊ីលជាច្រើនគ្រាប់របស់អ៊ីស្រាអែល បានវាយប្រហារចូលទៅក្នុងទឹកដីរបស់អ៊ីរ៉ង់។ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ពីការផ្ទុះជាច្រើននៅក្នុងទីក្រុង អ៊ីស្វានហាន់ (Isfahan) របស់ប្រទេសអ៊ីរ៉ង់។ អ៊ីស្រាអែល បានសន្យាថានឹងឆ្លើយតប បន្ទាប់ពីអ៊ីរ៉ង់ បានវាយប្រហារកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ដោយយានដ្រូន និងមីស៊ីល ចូលទឹកដីអ៊ីស្រាអែល។ សហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុប កំពុងអំពាវនាវឲ្យអ៊ីស្រាអែលអត់ធ្មត់ កុំវាយប្រហារតបតទៅអ៊ីរ៉ង់វិញ ព្រោះបារម្ភថានឹងធ្វើឲ្យសង្រ្គាមរីកកាន់តែធំពាសពេញតំបន់មជ្ឈិមបូព៌ា៕

អាកាសយានដ្ឋានឌុយបៃ ធ្លាក់ក្នុងភាពច្របូកច្របល់ ខណៈអារ៉ាប់រួម និងអូម៉ង់ជួបប្រទះព្យុះដ៏កំណាច

2024/04/18 02:56:00 pm        138
ភ្លៀងធ្លាក់ខ្លាំងបាន និងកំពុងវាយប្រហាររដ្ឋឈូងសមុទ្រ ដោយបង្កជាទឹកជំនន់យ៉ាងគំហុកភ្លាមៗ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ និងរំខានដល់ជើងហោះហើរ នៅឯអាកាសយានដ្ឋានដ៏មមាញឹកបំផុតទី២ របស់ពិភពលោក។ អាកាសយានដ្ឋានអន្តរជាតិឌូបៃ និយាយថា ខ្លួនកំពុងប្រឈមនឹង «ស្ថានភាពលំបាកខ្លាំង»។ អាកាសយានដ្ឋាននេះបានណែនាំអ្នកដំណើរកុំឲ្យធ្វើដំណើរមក ព្រោះផ្លូវរត់ត្រូវបានលិចលង់ដោយទឹកជំនន់។ នៅប្រទេសអូម៉ង់ឯណោះវិញ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសពក្មេងស្រីម្នាក់នៅទៅក្រុង Saham ដែលនាំឲ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសនេះ កើនដល់ ១៩នាក់ហើយ គិតចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Flight Aware បានឲ្យដឹងថា ជើងហោះហើរជាង ២៧០វ៉ុល ទៅ និងមកពីអាកាសយានដ្ឋានអន្តរជាតិឌូបៃ កាលពីថ្ងៃពុធ (ទី១៧ ខែមេសា) ត្រូវបានលុបចោល។ ហើយជាមួយគ្នានេះ ទិន្នន័យបានបង្ហាញថា មានការពន្យារពេលជើងហោះហើរចំនួន ៣៧០វ៉ុលបន្ថែមទៀត។ អាកាសយានដ្ឋានដែលបម្រើការជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ភ្ជាប់ជើងហោះហើរទៅកាន់គ្រប់ទ្វីបមួយនេះ បានព្រមានថា «ការស្តារឡើងវិញនឹងចំណាយពេលមួយរយៈ»។ ក្រុមហ៊ុន Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំមួយមានទីស្នាក់ការកណ្តាលនៅទីក្រុងឌូបៃនេះ បានផ្អាកការត្រួតពិនិត្យសំបុត្រយន្តហោះ សម្រាប់អ្នកដំណើរដែលចេញដំណើរពីទីក្រុងនេះ រហូតដល់ថ្ងៃព្រហស្បតិ៍។ ហើយខាងអាជ្ញាធរបានព្រមានថា ភ្លៀងធ្លាក់ច្រើនអមដោយផ្គររន្ទះ និងខ្យល់បក់ខ្លាំង នឹងនៅតែបន្តមាន ដោយតំបន់ទំនាបជាច្រើននៅតែត្រូវជន់លិច។ គួរបញ្ជាក់ថា អារ៉ាប់រួមដែលជាប្រទេសជិតខាងនៅភាគខាងជើងរបស់ប្រទេសអូម៉ង់ កាលពីថ្ងៃអង្គារ បានជួបប្រទះនឹងព្រឹត្តិការណ៍ភ្លៀងធ្លាក់ដ៏ធំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីកំណត់ត្រាទឹកភ្លៀង ត្រូវបានចាប់ផ្តើមកត់ត្រាកាលពី ៧៥ឆ្នាំមុន។ ប្រទេសនេះមានទឹកភ្លៀងជាមធ្យមកម្រិត ១៤០-២០០មីលីម៉ែត្រ ក្នុង ១ឆ្នាំ ខណៈដែលទីក្រុងឌូបៃជាធម្មតាមានភ្លៀងធ្លាក់កម្រិត ៩៧មីលីម៉ែត្រប៉ុណ្ណោះ។ កម្រិតទឹកភ្លៀងជាមធ្យមប្រចាំខែ សម្រាប់ខែមេសា គឺប្រហែល ៨មីលីម៉េត្រប៉ុណ្ណោះ។នៅប្រទេសអូម៉ង់ ពេលនេះមនុស្សជាង ១.៤០០នាក់ត្រូវបានជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាព។ សាលារៀន និងការិយាល័យរដ្ឋាភិបាលត្រូវបានបិទ ដើម្បីជាការប្រុងប្រយ័ត្ន។ កាលពីថ្ងៃអាទិត្យ សិស្សសាលាចំនួន ១០នាក់ដែលមានអាយុចន្លោះពី ១០ ទៅ ១៥ឆ្នាំ និងមនុស្សពេញវ័យម្នាក់ បានស្លាប់នៅពេលដែលរថយន្តក្រុងរបស់ពួកគេត្រូវបានលិចក្នុងទឹកជំនន់ ខណៈដែលរថយន្តនោះព្យាយាមបើកបរឆ្លងកាត់ផ្លូវ ក្នុងតំបន់ al-Mudhaibi នៃខេត្ត Sharqiya ដែលចម្ងាយប្រហែល ១១៥គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី Muscat៕

ទីភ្នាក់ងារ UNRWA និយាយថា បុគ្គលិកខ្លួនដែលជាប់ឃុំនៅហ្កាហ្សា ទទួលរងការធ្វើបាប

2024/04/18 02:23:29 pm        87
ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) បាននិយាយថា បុគ្គលិករបស់ខ្លួនមួយចំនួន និងមនុស្សផ្សេងទៀតដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ត្រូវបានទទួលរងនូវការធ្វើបាប រួមទាំងការវាយដំយ៉ាងធ្ងន់ធ្ងរ និងត្រូវបានបង្ខំឱ្យស្រាតសម្លៀកបំពាក់។នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទីភ្នាក់ងារ UNRWA និយាយថា បុគ្គលិកមួយចំនួនដែលត្រូវចាប់ឃុំពេលកំពុងបំពេញមុខងារផ្លូវការ ត្រូវបាន «ឃុំខ្លួនដោយពុំមានទំនាក់ទំនង និងទទួលរងនូវលក្ខខណ្ឌដូចគ្នា និងការធ្វើបាបដូចអ្នកជាប់ឃុំផ្សេងទៀត» ដែលខ្លួនបាននិយាយថាមានទម្រង់ផ្សេងៗគ្នាជាច្រើននៃការរំលោភបំពាន។ស្ថាប័ននេះបន្ថែមថា បុគ្គលិកខ្លួនបានប្រាប់ថាពួកគេត្រូវបានទទួលរងនូវការវាយដំ និងការជ្រមុជក្បាលក្នុងទឹក ការគំរាមរំលោភ និងការឆក់អគ្គិសនី ហើយត្រូវបានបង្ខំឱ្យដោះខោអាវអាក្រាតកាយ ក្នុងចំណោមទម្រង់ធ្វើបាបផ្សេងទៀត។យោធាអ៊ីស្រាអែលប្រកែកថា ខ្លួនប្រព្រឹត្តទៅតាមច្បាប់អ៊ីស្រាអែល និងអន្តរជាតិ ហើយអ្នកដែលខ្លួនចាប់ខ្លួនទទួលបានអាហារ ទឹក ថ្នាំ និងសម្លៀកបំពាក់ត្រឹមត្រូវ។ សហរដ្ឋអាមេរិកនិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយនឹងដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យមានការស៊ើបអង្កេតពេញលេញលើការចោទប្រកាន់ និងចាប់ជនល្មើសឱ្យទទួលខុសត្រូវ៕

ឥណ្ឌូនេស៊ី ព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីភ្នំភ្លើង Ruang ផ្ទុះឡើងខ្លាំង

2024/04/18 02:19:41 pm        95
សេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា អាជ្ញាធរប្រទេសឥណ្ឌូណេស៊ី បានបង្កើនកម្រិតប្រកាសអាសន្ននៃភ្នំភ្លើង រូអាង(Ruang) នៅកោះស៊ូឡាវ៉េស៊ី(Sulawesi) ដល់កម្រិតខ្ពស់បំផុត ហើយបានចេញការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីសកម្មភាពភ្នំភ្លើងបានកើនឡើងកាលពីយប់ថ្ងៃពុធ ទី១៧ ខែមេសា ។ការផ្ទុះដ៏ខ្លាំងកាលពីថ្ងៃពុធនៅលើកោះដាច់ស្រយាលក្នុងខេត្ត Sulawesi ខាងជើង បានបង្ហូរកម្អែភ្នំភ្លើងក្រហមដូចភ្លើង ព្រួសថ្មនិងផេះ ក្នុងចម្ងាយរហូតដល់៣គីឡូម៉ែត្រ ទៅលើអាកាស។មនុស្សយ៉ាងហោចណាស់៨០០នាក់ នៅក្នុងខេត្ត Sulawesi ខាងជើង ត្រូវបានជម្លៀសចេញពីតំបន់នេះ ដោយអាជ្ញាធរបានពង្រីកតំបន់ជម្លៀសបន្ថែមទៀត បន្ទាប់ពីទីភ្នាក់ងារភ្នំភ្លើងរបស់ប្រទេស បានបង្កើនស្ថានភាពប្រកាសអាសន្ន។វីដេអូនៅលើបណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញឲ្យឃើញផ្លេកបន្ទោរ និងផ្ទៃមេឃនៅខាងលើភ្នំភ្លើង ដែលកំពុងតែផ្ទុះនោះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Leicester City រយៈពេល ១០ ឆ្នាំពីជើងឯក Premier League ធ្លាក់ដល់ទៅលីគទីបី
04/22/2026 11:04 AM
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ផ្តល់ជូនវីរកងទ័ពជួរមុខ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត កំពុងសម្រាកព្យាបាលជំងឺ
04/22/2026 11:04 AM
សហជីពអំពាវនាវឱ្យពលករត្រឡប់ពីថៃ មកធ្វើតេស្ដទទួលស្គាល់ជំនាញ ដែលអនុវត្តជាផ្លូវការក្នុងសប្តាហ៍នេះ
04/22/2026 10:04 AM
រោងចក្រស្លមាសទី៣នៅកម្ពុជា បានបើកដំណើរការហើយនៅតំបន់ស្មងអន ស្រុកសណ្តាន់ ខេត្តកំពង់ធំ
04/22/2026 10:04 AM
NOCC ចែកសំបុត្រទស្សនាឥតគិតថ្លៃ នូវការចាក់បញ្ចាំងពិធីបើកកីឡាស៊ីហ្គេម អបអរខួប ៣ឆ្នាំ
04/22/2026 10:04 AM
លោក Putin បញ្ជាក់ថា រុស្ស៊ីដឹងថាជម្លោះអ៊ុយក្រែននឹងបញ្ចប់តាមរបៀបណា
04/22/2026 10:04 AM
ប្រេងឡើងថ្លៃ ភាគហ៊ុនសកល និងតម្លៃប្រាក់ដុល្លារមិនឋិតថេរ ខណៈអាមេរិកបន្ថែមពេលបទឈប់បាញ់ជាមួយអ៊ីរ៉ង់
04/22/2026 10:04 AM
ក្រុមជប៉ុន Machida Zelvia យកឈ្នះក្រុមអារ៉ាប់រួម Shabab Al-Ahli ឡើងវគ្គផ្តាច់ព្រ័ត្រ AFC Champions League Elite
04/22/2026 10:04 AM
លីគនារី នឹងបើកការប្រកួតរដូវកាលថ្មី ចុងសប្ដាហ៍នេះ ជាមួយរូបមន្ដថ្មី
04/22/2026 09:04 AM
និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកើនខ្ពស់ជាលំដាប់ ខណៈគិតត្រឹមខែមីនានេះ បាន​ចុះ​បញ្ជីសរុបកើនដល់ជាង ១ម៉ឺន៦ពាន់គ្រឿង
04/22/2026 09:04 AM