គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ

សន្តិសុខ និង សង្គម

អ៊ុយក្រែន៖ មនុស្ស១៧នាក់ស្លាប់ ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី លើទីក្រុងឈើនីហ៊ីវ

2024/04/18 09:07:59 am        203
យោងតាមក្រុមមន្ត្រីអ៊ុយក្រែន មនុស្សយ៉ាងហោចណាស់១៧នាក់បានស្លាប់ ក្នុងការវាយប្រហារដោយមីស៊ីលរបស់ប្រទេសរុស្ស៊ីលើទីក្រុងឈើនីហ៊ីវ(Chernihiv)ភាគខាងជើងរបស់អ៊ុយក្រែន ដែលជំរុញឲ្យមានការអំពាវនាវសុំប្រព័ន្ធការពារដែនអាកាសពីក្រុមប្រទេសសម្ព័ន្ធមិត្តជាថ្មី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក អ៊ីហ័រ គ្លីមិនតូ(Ihor Klymenko) កាលពថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា ការវាយប្រហារដែលបានបំផ្លិចបំផ្លាញអគារ រថយន្ត និងហេដ្ឋារចនាសម្ព័ន្ធទីក្រុង ក៏បានបណ្ដាលឲ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួសផងដែរ ខណៈប្រតិបតិត្តការសង្រ្គោះនៅតែបន្ត។ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា អភិបាលក្រុងស្ដីទី លោក អូឡេកសានើ ឡូម៉ាកូ (Oleksandr Lomako) បាននិយាយថា មីស៊ីលនេះបានបំផ្លិចបំផ្លាញមួយផ្នែករបស់ផ្សារដ៏មមាញឹកមួយនេះ បន្ទាប់ពីម៉ោង៩ព្រឹក។ មនុស្សម្នាបានរត់ចេញពីរថយន្តក្រុងមួយរកកន្លែងមានសុវត្ថិភាព ហើយក្រុមអ្នកសង្គ្រោះបន្ទាន់ និងក្រុមគ្រូពេទ្យ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ។ ពុំមានការឆ្លើយតបភ្លាមៗទេពីប្រទេសរុស្ស៊ី ដែលតែងតែច្រានចោលថាខ្លួនមិនដែលដាក់គោលដៅលើជនស៊ីវិលទេ ចាប់តាំងពីបានវាយលុកចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២មក។ ទីក្រុងឈើនីហ៊ីវ លាតសន្ធឹងប្រហែល១៥០គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីគីវ ជិតព្រំដែនរុស្ស៊ី និងបេឡារុស និងមានចំនួនប្រជាជនសរុបប្រមាណ២៥០.០០០នាក់។ ក្រុមអ្នកសង្រ្គោះបាននិយាយថា មនុស្ស៦នាក់រួមទាំងកុមារ៣នាក់ បានរងរបួសក្នុងការវាយប្រហារនេះ៕

មេដឹកនាំសហភាពអឺរ៉ុប គាំទ្រទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារលើអ៊ីស្រាអែល

2024/04/18 09:03:19 am        149
មេដឹកនាំសហភាពអឺរ៉ុប បានសម្រេ កាលពីថ្ងៃពុធ ដើម្បីបង្កើនការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់ទីក្រុងតេអេរ៉ង់លើប្រទេសប្រទេសអ៊ីស្រាអែល ដែលបានធ្វើឱ្យប្រទេសមហាអំណាចពិភពលោក ចូលជ្រៀតជ្រែកដើម្បីការពារជម្លោះដែលកាន់តែរីកធំនៅមជ្ឈិមបូព៌ា។កិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល គឺជាកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំទាំង២៧ប្រទេស របស់សហភាពអឺរ៉ុប ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃសៅរ៍ ទី១៣ ខែមេសា ដែលមានរយៈពេលជាងប្រាំមួយខែក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលគាំទ្រដោយអ៊ីរ៉ង់។ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា សហភាពអឺរ៉ុបចង់ឲ្យប្រទេសអ៊ីរ៉ង់ស្ថិតនៅឯកោ និងចូលរួមជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់ដើម្បីឈានឆ្ពោះទៅរកដំណើរការសន្តិភាពនៅក្នុងជម្លោះនេះ។ប្រទេសអ៊ីស្រាអែល បានផ្តល់សញ្ញាថា ខ្លួននឹងសងសឹក ប៉ុន្តែពុំបាននិយាយថាធ្វើឡើងតាមរបៀបណានោះទេ។មេដឹកនាំសហភាពអឺរ៉ុប បានថ្កោលទោសការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់ ដោយបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសន្តិសុខរបស់អ៊ីស្រាអែល និងបានអំពាវនាវឱ្យភាគីទាំងអស់ទប់ស្កាត់ភាពតានតឹងបន្ថែមទៀត រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។

អ្នកតវ៉ា ចេញធ្វើបាតុកម្ម ខណៈសភាហ្សកហ្ស៊ី អនុម័តសេចក្តីស្នើច្បាប់«ភ្នាក់ងារបរទេស»

2024/04/18 08:56:23 am        84
មនុស្សរាប់ពាន់នាក់នៅប្រទេសហ្សកហ្ស៊ី បានចេញធ្វើបាតុកម្មនៅទីក្រុង Tbilisi កាលពីល្ងាចថ្ងៃពុធ ទី១៧ ខែមេសា ដើម្បីតវ៉ាប្រឆាំងទៅនឹងសេចក្តីស្នើច្បាប់ស្តីពី «ភ្នាក់ងារបរទេស» ដែលអ្នករិះគន់ មើលឃើញថាជាការបំផុសគំនិតដោយរុស្ស៊ី និងប្រើអំណាចផ្តាច់ការ។ក្រុមបាតុករជាង ៥.០០០នាក់ បានមកប្រមូលផ្តុំគ្នានៅខាងក្រៅអគារសភាសាងសង់ដោយសូវៀតនៅប្រទេសហ្សកហ្ស៊ី ខណៈត្រូវបានការពារយ៉ាងតឹងរ៉ឹងដោយនគរបាល ដែលពួកគេកំពុងទាមទារឱ្យរដ្ឋាភិបាលដកច្បាប់ដែលតម្រូវឱ្យអង្គការនានាទទួលយកមូលនិធិពីបរទេសត្រូវចុះឈ្មោះជាភ្នាក់ងារបរទេស បើមិនដូច្នេះទេត្រូវប្រឈមការផាកពិន័យ។ក្រសួងមហាផ្ទៃប្រទេសហ្សកហ្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកតវ៉ា ១៤នាក់ ត្រូវបានចាប់ខ្លួនពីបទបំពានសណ្តាប់ធ្នាប់សាធារណៈ ហើយមន្ត្រីនគរបាលម្នាក់បានរងរបួស។ អ្នករិះគន់នៅប្រទេសហ្សកហ្ស៊ី បានលើកស្លាកសេចក្តីស្នើច្បាប់នេះថា «ច្បាប់របស់រុស្ស៊ី» ដោយប្រៀបធៀបសេចក្តីស្នើច្បាប់នេះទៅនឹងច្បាប់ដែលប្រើប្រាស់ដោយវិមានក្រឹមឡាំង ដើម្បីបង្ក្រាបការជំទាស់។គណបក្ស ក្តីសុបិន្តហ្សកហ្ស៊ី(Georgian Dream) ជាគណបក្សកាន់អំណាច បានប្រឈមមុខទៅនឹងការចោទប្រកាន់ពីបទប្រើប្រាស់អំណាចផ្តាច់ការ និងមានភាពស្និទ្ធស្នាលខ្លាំងពេកជាមួយរុស្ស៊ី។

មនុស្ស៤នាក់ស្លាប់ ក្នុងការវាយតាមអាកាសរបស់អ៊ីស្រាអែលលើសាលារៀនរបស់ទីភ្នាក់ងារ UNRWA នៅហ្កាហ្សា

2024/04/18 08:38:07 am        140
វីដេអូទទួលបានដោយសារព័ត៌មាន Reuters កាលពីថ្ងៃពុធទី១៧មេសាសប្ដាហ៍នេះ បង្ហាញពីហេតុការណ៍ក្រោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ចំលើសាលារៀនមួយកន្លែង ។ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយថា មនុស្ស៤នាក់ រួមទាំងកុមារ២នាក់ បានស្លាប់ និងរាប់សិបនាក់រងរបួស ។ក្រោយកើតហេតុ ពុំមានការឆ្លើយតបភ្លាមៗទេ ពីភាគីទាហានអ៊ីស្រាអែល។ ពលរដ្ឋហ្កាហ្សា រាប់រយនាក់ កំពុងស្នាក់នៅក្នុងសាលារៀនមួយគ្រប់គ្រងដោយទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) នៅក្នុងទីក្រុងហ្កាហ្សា។ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានបង្កឲ្យផ្ទុះសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា ក្រោយការវាយប្រហារលើភាគខាងត្បូង សម្លាប់មនុស្សប្រមាណ១.២០០នាក់ និងចាប់មនុស្ស២៥៣នាក់ជាចំណាប់ថ្នូរ ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ បានផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ ស៊ីរី យេម៉ែន និងអ៊ីរ៉ាក់។ នៅក្នុងដែនដីហ្កាហ្សា អ៊ីស្រាអែល បានបើកការបាញ់ប្រហារដោយថ្មើរជើង និងទម្លាក់គ្រាប់តាមអាកាសឥតឈប់ សម្លាប់ពលរដ្ឋប៉ាឡេស្ទីនជិត៣៤.០០០នាក់ ហើយគេបារម្ភថាពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតបានស្លាប់នៅក្រោមគំនរកម្ទេចថ្មបាក់បែក៕

ស្លាប់៣៧នាក់ និង៨៨នាក់រងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពេលចូលឆ្នាំ៤ថ្ងៃ

2024/04/17 03:57:33 pm        1700
ភ្នំពេញ៖យ៉ាងហោចណាស់មនុស្សចំនួន ៣៧ នាក់បានស្លាប់ និង ៨៨នាក់បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានចំនួនសរុប១៧ ករណីដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន១១នាក់ និងរបួស២២នាក់។ នៅថ្ងៃទី១៤ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប១៧ករណី មនុស្សស្លាប់៨ និងរបួស២៨នាក់។ នៅថ្ងៃទី១៥ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប១៨ករណី មនុស្សស្លាប់១១នាក់ និងរបួស២៤នាក់។នៅថ្ងៃទី១៦ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប ១២ករណី មនុស្សស្លាប់ចំនួន៧នាក់ និងរងរបួសចំនួន១៤នាក់៕ ដោយ ៖ ដារ៉ា

ភ្លៀងធ្លាក់ដែលមានកម្រិតស្មើទឹកភ្លៀងពេញមួយឆ្នាំ បង្កការលិចលង់នៅទីក្រុងឌុយបៃ

2024/04/17 02:49:12 pm        277
ភ្លៀងធ្លាក់យ៉ាងខ្លាំងដែលមានកម្រិតទឹកស្មើនឹងភ្លៀងពេញមួយឆ្នាំ បានបង្កជាទឹកជំនន់យ៉ាងខ្លាំងនៅទីក្រុងឌុយបៃ (Dubai) កាលពីថ្ងៃអង្គារ (១៦ មេសា) ខណៈផ្លូវថ្នល់នានាបានប្រែក្លាយទៅជាទន្លេ ហើយទឹកបានជន់លិចផ្ទះសម្បែង និងអាជីវកម្មជាច្រើន។វីដេអូក្នុងបណ្ដាញសង្គមជាច្រើនបានបង្ហាញពីទីតាំងនានាត្រូវប៉ះពាល់ដោយទឹកជំនន់ រួមទាំងអាកាសយានដ្ឋានអន្តរជាតិឌុយបៃ ដែលថ្មីៗនេះបានក្លាយជាជាអាកាសយានដ្ឋានមមាញឹកបំផុតទី២ លើពិភពលោក ត្រូវជន់លិចនៅក្រោមទឹក។ អាកាសយានដ្ឋាននោះបានផ្អាកប្រតិបត្តិការជិតកន្លះម៉ោងកាលពីថ្ងៃអង្គារ។ អាកាសយានដ្ឋានបានបញ្ជាក់ក្នុងការប្រឹក្សាមួយថា៖ «ប្រតិបត្តិការនៅតែបន្តត្រូវបានរំខានយ៉ាងខ្លាំង។ មានការជន់លិចដ៏ធំនៅលើផ្លូវចូលជុំវិញទីក្រុងឌុយបៃ ដែលធ្វើឱ្យទឹកហូរលិចទៅដល់ព្រលានយន្តហោះ»។ភ្លៀងបានធ្លាក់យ៉ាងគំហុក និងក្នុងល្បឿងយ៉ាងលឿន ដែលធ្វើឱ្យអ្នកបើកបរយានយន្តមួយចំនួនត្រូវបង្ខំចិត្តបោះបង់យានយន្តចោល ខណៈដែលទឹកបានហក់ឡើងខ្លាំង ហើយផ្លូវថ្នល់ក្លាយជាទន្លេ។ ទីក្រុងឌុយបៃ ដូចជាទីក្រុងដទៃទៀតនៃប្រទេសអារ៉ាប់រួម មានអាកាសធាតុក្តៅ និងស្ងួត។ អាស្រ័យហេតុនេះ ភ្លៀងធ្លាក់មិនសូវមានភាពញឹកញាប់ទេ ហើយហេដ្ឋារចនាសម្ព័ន្ធជាច្រើនមិនត្រូវបានរចនាឡើងសម្រាប់ទប់ទល់ព្រឹត្តិការណ៍ធ្ងន់ធ្ងរបែបនេះឡើយ៕

ចំនួនយោធារុស្ស៊ីស្លាប់នៅអ៊ុយក្រែនបច្ចុប្បន្ន បានកើនលើសពី ៥០.០០០នាក់

2024/04/17 02:35:51 pm        234
ក្នុងរយៈពេល១២ខែ លើកទីពីរនៅលើសមរភូមិ ខណៈទីក្រុងមូស្គូបានជំរុញអ្វីដែលគេហៅថាយុទ្ធសាស្ត្រវាយកម្ទេច ត្រូវបានគេមើលឃើញចំនួនសាកសពមានជិត ២៥ភាគរយ ជាចំនួនខ្ពស់ជាងក្នុងឆ្នាំដំបូង។ BBC Russian ជាក្រុមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ Mediazona និងក្រុមអ្នកស្ម័គ្រចិត្ត បាននឹងកំពុងរាប់ចំនួនអ្នកស្លាប់ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២។ ផ្នូរថ្មីៗនៅក្នុងទីបញ្ចុះសព បានជួយផ្តល់ឈ្មោះទាហានជាច្រើននាក់។ក្រុមនេះក៏បានប្រមូលផ្តុំតាមរយៈព័ត៌មាន មានប្រភពដោយបើកចំហរពីរបាយការណ៍ផ្លូវការ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទាហានរុស្ស៊ីជាង ២៧.៣០០នាក់ បានស្លាប់នៅឆ្នាំទី២ នៃការប្រយុទ្ធគ្នា ជាការបង្ហាញពីរបៀបទទួលបានទឹកដីដោយការបាត់បង់មនុស្សយ៉ាងច្រើន ប៉ុន្តែរុស្ស៊ីបានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។ពាក្យថា យុទ្ធសាស្ត្រវាយកម្ទេច ត្រូវបានគេប្រើដើម្បីពណ៌នាពីរបៀបដែលទីក្រុងមូស្គូ បញ្ជូនទាហានជាបន្តបន្ទាប់រុលទៅមុខដោយមិនឈប់ឈរ ដើម្បីព្យាយាមឲ្យកងកម្លាំងអ៊ុយក្រែនចុះខ្សោយ និងដាក់ទីតាំងកាំភ្លើងធំរុស្ស៊ី។ ចំនួនអ្នកស្លាប់សរុប មានច្រើនជាង ៥០.០០០នាក់ គឺខ្ពស់ជាងការទទួលស្គាល់ជាសាធារណៈផ្លូវការ នៃចំនួនអ្នកស្លាប់ដែលមិនធ្លាប់បានផ្តល់ឲ្យដោយទីក្រុងមូស្គូក្នុងខែកញ្ញា ឆ្នាំ ២០២២។ ចំនួនពិតប្រាកដនៃអ្នកស្លាប់របស់រុស្ស៊ី ទំនងជាខ្ពស់ជាងនេះច្រើន។ការវិភាគនេះ ពុំបានរាប់បញ្ចូលអ្នកស្លាប់របស់កងជីវពលនៅក្រុង Donetsk និង Luhansk ដែលកាន់កាប់ដោយរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែននោះទេ។ ប្រសិនបើគេបន្ថែមចំនួនអ្នកស្លាប់នៅខាងរុស្ស៊ី វានឹងកាន់តែច្រើនថែមទៀត។ ទន្ទឹមនឹងនេះ អ៊ុយក្រែន កម្រផ្តល់ការអធិប្បាយលើទំហំនៃការស្លាប់នៅសមរភូមិរបស់ខ្លួនណាស់។ កាលពីខែកុម្ភៈ ប្រធានាធិបតី លោក Volodymyr Zelensky បាននិយាយថា ទាហានអ៊ុយក្រែន ៣១.០០០ នាក់ត្រូវបានសម្លាប់ ប៉ុន្តែការប៉ាន់ប្រមាណដោយផ្អែកលើការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បង្ហាញពីការបាត់បង់ជីវិតច្រើនជាងនេះ។

អ៊ីរ៉ង់ចោទប្រកាន់អ្នកសារព័ត៌មាន និងកាសែតពីបទរិះគន់ការវាយប្រហារលើអ៊ីស្រាអែល

2024/04/17 02:31:28 pm        252
អ៊ីរ៉ង់បានចោទប្រកាន់អ្នកកាសែតជាច្រើននាក់ និងសារព័ត៌មានមួយចំនួន បន្ទាប់ពីពួកគេ បានរិះគន់ការវាយប្រហារកាលពីថ្ងៃសៅរ៍លើអ៊ីស្រាអែល។ការិយាល័យរដ្ឋអាជ្ញារបស់ទីក្រុងតេអេរ៉ង់ បាននិយាយថា ខ្លួនបានចេញការចោទប្រកាន់ប្រឆាំងនឹងសារព័ត៌មានគាំទ្រកំណែទម្រង់ Etemad និងអ្នកកាសែតរបស់ខ្លួនលោក Abbas Abdi សារព័ត៌មានហិរញ្ញវត្ថុ Jahan Sanat អ្នកកាសែតលោក Yashar Soltani និងផលិតករភាពយន្តដ៏ល្បីល្បាញ លោក Hossein Dehbashi។ពួកគេទាំងអស់ បានរិះគន់ការវាយប្រហាររបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមផ្លូវអាកាសចុងក្រោយលើស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងដាម៉ាស កាលពីថ្ងៃទី១ ខែមេសា។អ៊ីរ៉ង់ បានបាញ់បង្ហោះយានដ្រូនប្រហែល៣០០គ្រឿង និងមីស៊ីលជាច្រើនគ្រាប់ កាលពីល្ងាចថ្ងៃសៅរ៍ ដែលស្ទើរតែទាំងអស់ ត្រូវបានបាញ់ទម្លាក់ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៊ីស្រាអែល។នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅក្នុងសារព័ត៌មាន Etemad កាលពីថ្ងៃអាទិត្យ លោក Abdi បានសរសេរថា៖«ផ្ទុយទៅនឹងជំនឿដ៏ពេញនិយម ខ្ញុំជឿថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺជាប្រតិកម្មជាមូលដ្ឋាន ហើយមិនត្រូវការការឆ្លើយតបពីអ៊ីរ៉ង់ទេ»។

កងកម្លាំងសន្តិសុខឥណ្ឌា សម្លាប់ក្រុមឧទ្ទាមម៉ៅនិយម២៩នាក់ ក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង

2024/04/17 01:37:21 pm        150
នគរបាលបាននិយាយថា កងកម្លាំងសន្តិសុខប្រទេសឥណ្ឌា បានសម្លាប់ក្រុមឧទ្ទាមម៉ៅនិយមយ៉ាងហោចណាស់ ២៩ នាក់ នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងនៅ រដ្ឋ ឆាតទីសហ្គា(Chhattisgarh) ភាគកណ្តាល កាលពីថ្ងៃអង្គារ ប៉ុន្មានថ្ងៃនៅមុនពេលចាប់ផ្តើមការបោះឆ្នោត ដែលនាយករដ្ឋមន្រ្តី លោក Narendra Modi កំពុងស្វែងរកអាណត្តិទីបីជាប់ៗគ្នា។ ស្រុក Kanker ជាកន្លែងដែលការប៉ះទង្គិចបានកើតឡើងនឹងបោះឆ្នោតនៅក្នុងដំណាក់កាលទីពីរក្នុងចំណោមដំណាក់កាលចំនួនប្រាំពីរនៅក្នុងការបោះឆ្នោតនៅថ្ងៃទី ២៦ ខែមេសា ខណៈស្រុកជិតខាង Bastar គឺជាតំបន់លាក់ខ្លួនរបស់ក្រុមឧទ្ទាមម៉ៅនិយម នឹងបោះឆ្នោតដំណាក់កាលទីមួយនៅថ្ងៃសុក្រ។មន្ត្រីនគរបាលបាននិយាយថា ពួកគេបានទទួលព័ត៌មានអំពីវត្តមានរបស់ក្រុមឧទ្ទាមម៉ៅនិយមនៅក្នុងតំបន់នេះកាលពីថ្ងៃអង្គារ ហើយបានបើកការវាយឆ្មក់ដែលនាំទៅដល់ការប្រយុទ្ធគ្នាដោយកាំភ្លើង បណ្តាលឱ្យសមាជិកនៃកងកម្លាំងសន្តិសុខបីនាក់រងរបួស។លោក ភី ស៊ុនដារ៉ាច(P Sundarraj) អធិការស្រុក Bastar បាននិយាយថា បន្ទាប់ពីការប្រយុទ្ធគ្នា ក្នុងអំឡុងពេលស្វែងរកនៅតំបន់នោះថា សាកសពក្រុមឧទ្ទាមម៉ៅនិយម ២៩ នាក់ត្រូវបានគេរកឃើញ។ក្រុមឧទ្ទាមម៉ៅនិយមនិយាយថា ពួកគេកំពុងប្រយុទ្ធដើម្បីផ្តល់ឱ្យកសិករឥណ្ឌាក្រីក្រ និងកម្មករគ្មានដីធ្លី នូវការគ្រប់គ្រងបន្ថែមទៀតលើដីធ្លី និងការទាមទារកាន់តែច្រើនតំបន់រុករករ៉ែរបស់ខ្លួន ដែលកំពុងកេងប្រវ័ញ្ចដោយក្រុមហ៊ុនរុករករ៉ែធំៗ នាពេលបច្ចុប្បន្ន។

ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ បានសម្លាប់មនុស្សបីនាក់រួមទាំងមេបញ្ជាការក្រុមហេសបូឡា

2024/04/17 01:09:03 pm        156
ប្រភពព័ត៌មានពីសន្តិសុខប្រទេសលីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអង្គារ បានសម្លាប់មនុស្ស៣នាក់ រួមទាំងមេបញ្ជាការតំបន់ របស់ក្រុមហេសបូឡា ជាការកើនឡើងអំពើហិង្សាបន្ទាប់ពីមានភាពស្ងប់ស្ងាត់យ៉ាងហោចណាស់មួយសប្តាហ៍ ក្នុងរយៈពេលជាងកន្លះឆ្នាំ នៃអរិភាព។យោធាអ៊ីស្រាអែល និយាយថា លោក អ៊ីម៉េល បាស(Ismail Baz) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើរថយន្តនៅជិតទីក្រុង អេន អ៊ីប៊ែល(Ain Ebel) ភាគខាងត្បូង គឺជាមេបញ្ជាការតំបន់ឆ្នេររបស់ក្រុមហេសបូឡា ហើយបានចូលរួមក្នុងការរៀបចំផែនការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងមីស៊ីលប្រឆាំងរថក្រោះលើអ៊ីស្រាអែល។ក្រុមហេសបូឡា បានចេញសេចក្តីថ្លែងការណ៍កាន់ទុក្ខចំពោះការស្លាប់របស់លោក Baz ប៉ុន្តែពុំបានបញ្ជាក់លម្អិតអំពីតួនាទីរបស់លោកនៅក្នុងអង្គភាពនោះទេ។ ប្រភពព័ត៌មានពីសន្តិសុខ និងមន្ត្រីការពារស៊ីវិលម្នាក់បាននិយាយថា ការវាយប្រហារដាច់ដោយឡែកមួយរបស់អ៊ីស្រាអែលទៅលើរថយន្តពីរគ្រឿងនៅជិតទីក្រុង ឆេហាប៊ីយ៉េ(Chehabiyeh) ភាគខាងត្បូង បានសម្លាប់សមាជិកក្រុម ហេសបូឡា យ៉ាងហោចណាស់ពីរនាក់។ក្រុមហេសបូឡា និងអ៊ីស្រាអែល បានបាញ់តគ្នា ស្របពេលជាមួយសង្រ្គាមនៅតំបន់ហ្កាហ្សាក្នុងអរិភាពដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីពួកគេបានប្រយុទ្ធគ្នាក្នុងសង្គ្រាមដ៏ធំក្នុងឆ្នាំ២០០៦។ការប្រយុទ្ធគ្នានេះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣៧០នាក់នៅប្រទេសលីបង់ រួមទាំងអ្នកប្រយុទ្ធក្រុមហេសបូឡាជាង២៤០នាក់ និងជនស៊ីវិល៦៨នាក់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជានុរាស្រ្តបន្តបួងសួងថ្វាយព្រះពរព្រះមហាក្សត្រឱ្យឆាប់ជាសះស្បើយពីព្រះរោគ
04/22/2026 02:04 PM
អ្នកវិភាគនយោបាយបង្ហាញសុទិដ្ឋិនិយមចំពោះការរីកចម្រើនទំនាក់ទំនងបន្ថែមទៀតរវាងចិន និងកម្ពុជា
04/22/2026 01:04 PM
អ៊ីរ៉ង់រិះគន់ខ្លាំងៗ ចំពោះការចរចាសន្តិភាពរបស់អាមេរិក ដោយចាត់ទុកថា ជាការ «ខ្ជះខ្ជាយពេលវេលា»
04/22/2026 01:04 PM
អ្នកនាំពាក្យ៖ បញ្ហាព្រំដែន​ជាមួយថៃ​មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាក់​ទឹក​ចិត្ត​ឡើយ​តែ​ធ្វើ​ឱ្យ​រួប​រួម​គ្នា​កាន់​តែ​ខ្លាំង
04/22/2026 12:04 PM
សហរដ្ឋអាមេរិកថា ខ្លួននឹងមិនដកប្រព័ន្ធការពារជាតិចេញពីកូរ៉េខាងត្បូងទេ
04/22/2026 12:04 PM
សហគ្រាសក្នុងស្រុកបង្កើតថ្មីៗជាច្រើន ស្របពេលមានសន្ទុះមហាជនគាំទ្រផលិតផលក្នុងស្រុក
04/22/2026 12:04 PM
ការដោះដូរពាណិជ្ជកម្មជាមួយ RCEP មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ កើនជាង ១៨%
04/22/2026 12:04 PM
ពលរដ្ឋអាមេរិកអ៊ីរ៉ង់ ប្រមូលផ្តុំគ្នានៅរដ្ឋកាលីហ្វ័រនីញ៉ា ជំរុញឱ្យមានបទឈប់បាញ់ជាមួយការការពារសិទ្ធិមនុស្ស
04/22/2026 11:04 AM
អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនខ្លួនមន្ត្រីជាន់ខ្ពស់នគរបាល២រូប និងអ្នកពាក់ព័ន្ធ ២នាក់ទៅតុលាការរសៀលនេះ
04/22/2026 11:04 AM
លោក Trump គំរាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ជាថ្មីទៀត បន្ទាប់ពីប្រកាសបន្ថែមពេលបទឈប់បាញ់
04/22/2026 11:04 AM