កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

មនុស្ស៥នាក់ស្លាប់ និង៦០នាក់រងរបួស ក្នុងការផ្ទុះឧស្ម័នធម្មជាតិនៅខេត្ត Izmir ប្រទេសទួរគី

2024/07/01 06:47:21 pm        86
ការផ្ទុះឧស្ម័នធម្មជាតិនៅក្នុងខេត្ត Izmir ភាគខាងលិចប្រទេសទួរគី កាលពីថ្ងៃអាទិត្យ បានបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និងយ៉ាងហោចណាស់៦០នាក់ផ្សេងទៀតរងរបួស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ TRT គ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា ការផ្ទុះបានកើតឡើងនៅក្នុងទីតាំងអាជីវកម្មមួយកន្លែង នៅជាន់ផ្ទាល់ដី នៃអគារមួយក្នុងស្រុក Torbali ។យោងតាមសារព័ត៌មាន TRT បាននិយាយថា យ៉ាងហោចណាស់អ្នករបួស១០នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អភិបាលខេត្ត Izmir លោក Suleyman Elban បានប្រាប់សារព័ត៌មាន TRT ថា ការផ្ទុះនេះ បានបំផ្លាញអគារចំនួន ១១ កន្លែង នៅក្នុងតំបន់ជុំវិញនោះ។ លោក Elban និយាយថា ជាវិធានការប្រុងប្រយ័ត្នជាមុន ការផ្គត់ផ្គង់ឧស្ម័នត្រូវបានកាត់ផ្តាច់ ហើយអ្នកនៅក្នុងតំបន់នោះ កំពុងត្រូវបានជម្លៀសចេញ។ កងកម្លាំងសន្តិសុខរបស់យើង បានចាត់វិធានការចាំបាច់ជាច្រើន។រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yilmaz Tunc បាននិយាយនៅលើបណ្តាញ X ដែលគេស្គាល់កាលពីពេលមុន Twitter ថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមសម្រាប់ស្វែងរកមូលហេតុនៃការផ្ទុះនេះ ដោយមានការសម្របសម្រួលពីរដ្ឋអាជ្ញាសាធារណៈពីររូប។

ប្រធានាធិបតីកេនយ៉ា ប្តេជ្ញាប្រកាន់ខ្ជាប់នីតិរដ្ឋ ក្នុងអំឡុងពេលមានភាពវឹកវរ និងមានផែនការកាត់បន្ថយការចំណាយ

2024/07/01 06:41:05 pm        129
ប្រធានាធិបតីប្រទេសកេនយ៉ា លោក William Ruto បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងប្រកាន់ខ្ជាប់នីតិរដ្ឋ និងការពារប្រជាជនទាំងអស់ ក្នុងពេលមានការតវ៉ា ទាមទារឲ្យលោកលាលែងពីតំណែង ខណៈលោក ក៏បានប្រកាសពីផែនការកាត់បន្ថយការចំណាយយ៉ាងច្រើន ដើម្បីបង្ហាញពី «ការពិតថ្មី» បន្ទាប់ពីបានដកសេចក្តីស្នើច្បាប់ហិរញ្ញវត្ថុដែលមានភាពចម្រូងចម្រាស់។នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ លោក Ruto បានថ្កោលទោសការបាត់បង់អាយុជីវិតក្នុងអំឡុងពេលបាតុកម្មប្រឆាំងសេចក្តីស្នើច្បាប់កាលពីពេលថ្មីៗនេះ ដែលរួមមានការដំឡើងពន្ធដែលពុំមានការគាំទ្រច្រើន ប៉ុន្តែបាននិយាយថា លោកក៏ត្រូវតែការពារប្រជាជនស្លូតត្រង់ពីអ្វីដែលលោកនិយាយថា «ឧក្រិដ្ឋជន» ទាញយកផលប្រយោជន៍ពីភាពវឹកវរ។យ៉ាងហោចណាស់មនុស្ស២៥នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយនគរបាលក្នុងអំឡុងពេលការតវ៉ា រយៈពេលពីរសប្តាហ៍កន្លងទៅនេះ។ សកម្មជន បានផ្សព្វផ្សាយការអំពាវនាវឱ្យធ្វើកូដកម្មបន្ថែមទៀត និងការមិនគោរពតាមរដ្ឋប្បវេណី លុះត្រាតែលោក Ruto លាលែងពីតំណែង ដោយចោទប្រកាន់លោកថា ពុំបានការពារប្រជាជនកេនយ៉ា។ដើម្បីកាត់បន្ថយការចំណាយ បន្ទាប់ពីការបោះបង់វិធានការពន្ធដែលមានបំណងប្រមូលប្រាក់ចំនួន២,៦៨ ពាន់លានដុល្លារ លោក Ruto បានប្រកាសពីការលុបចោលការិយាល័យរបស់ស្រ្តីទីមួយ និងស្ត្រីទីពីរ ពីឆ្នាំថវិកាថ្មី ដែលចាប់ផ្តើមនៅថ្ងៃអាទិត្យ។ការដកចេញសេចក្តីស្នើច្បាប់ ធ្វើឱ្យកម្មវិធីប្រាក់កម្ចីចំនួន៣,៦ពាន់លានដុល្លាររបស់ប្រទេសកេនយ៉ា ជាមួយនឹងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) មានហានិភ័យ។ IMF ទាមទារឱ្យមានការពិនិត្យឡើងវិញជាទៀងទាត់អំពីកំណែទម្រង់ មុននឹងបញ្ចេញកញ្ចប់ថវិកា។

ការធ្វើមិនបានល្អក្នុងការជជែកដេញដោលរបស់លោក Biden ធ្វើឱ្យអ៊ីស្រាអែល ព្រួយបារម្ភ

2024/07/01 06:33:49 pm        181
ពលរដ្ឋអ៊ីស្រាអែល បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងកាលពីថ្ងៃអាទិត្យ (៣០ មិថុនា) ថាភាពរអាក់រអួលក្នុងការជជែកដេញដោលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) អាចជំរុញកម្លាំងចិត្តសត្រូវនៅមជ្ឈិមបូព៌ារបស់ប្រទេសនេះ ចំពោះអ្វីដែលមនុស្សជាច្រើនចាត់ទុកថាជាពេលវេលាដ៏សំខាន់សម្រាប់ការដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់។បណ្ដាអ្នកអត្ថាធិប្បាយអ៊ីស្រាអែល មកពីគ្រប់មជ្ឈដ្ឋាននយោបាយបានព្រមានថា អ៊ីរ៉ង់ និងក្រុមប្រយុទ្ធតំណាងរបស់ខ្លួន អាចព្យាយាមទាញយកប្រយោជន៍ពីភាពទន់ខ្សោយរបស់លោក បៃដិន នៅពេលដែលអ៊ីស្រាអែល ប្រយុទ្ធនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយកំពុងថ្លឹងថ្លែងលើការរំពឹងទុកនៃជម្លោះពេញលេញជាមួយក្រុម ហេសបូឡា (Hezbollah) នៅលីបង់។ក្រុមមន្ត្រីអាមេរិកបាននិងកំពុងធ្វើការដើម្បីស្វែងរកដំណោះស្រាយការទូតចំពោះភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក្នុងការប៉ុនប៉ងដើម្បីបញ្ចៀសសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ ដែលពួកគេបារម្ភថាអាចអូសទាញទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។សារព័ត៌មានជាច្រើនរបស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានចុះផ្សាយការជជែកដេញដោលរបស់លោក បៃដិន នៅលើទំព័រមុខរបស់ខ្លួន ដែលនាំឱ្យមានការវែកញែកកាន់តែខ្លាំងនៅរដ្ឋជ្វីហ្វមួយនេះ។ ខណៈដែលក្រុមស្ដាំនិយមរបស់ស្រាអែល មួយចំនួនបានចំអកការជជែកដេញដោលរបស់លោក បៃដិន ហើយសង្ឃឹមថានឹងលោក ដូណាល់ ត្រាំ (Donald Trump) ទទួលជ័យជម្នះ អ្នកវិភាគម្នាក់ឈ្មោះ អាមូស ហារ៉ែល (Amos Harel) បាននិយាយថា នោះគឺជាការបង្ហាញពីការរមិលគុណ បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះបានឈរនៅខាងអ៊ីស្រាអែល ហើយបានផ្គត់ផ្គង់សព្វាវុធក្នុងបរិមាណដ៏ច្រើន៕

ការកាត់ក្តីលើបណ្ដឹងអភ័យឯកសិទ្ធិលោក Trump ទំនងជាកើតឡើងក្រោយការបោះឆ្នោតអាមេរិក

2024/07/01 06:26:22 pm        99
កិច្ចប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការទាមទារអភ័យឯកសិទ្ធិព្រហ្មទណ្ឌពីការកាត់ទោស ជុំវិញសំណុំរឿងព្យាយាមបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ នឹងត្រូវសម្រេចនៅថ្ងៃចន្ទ (០១ កក្កដា) នេះដោយតុលាការកំពូលអាមេរិក។ ប៉ុន្តែទោះជាមានការសម្រេចបែបណាក៏ដោយ តុលាការបានជួយអតីតប្រធានាធិបតីរូបនេះរួចទៅហើយ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីបញ្ចៀសការកាត់ក្តី នៅមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។សេចក្តីសម្រេចរបស់តុលាការនឹងត្រូវដាក់ចេញក្នុងពេល ២០ សប្តាហ៍បន្ទាប់ពីលោកបានស្វែងរកការដោះស្រាយពីក្រុមយុត្តិធម៌។ ពេលវេលានៃសេចក្តីសម្រេចនេះទំនងជាមិនទុកពេលគ្រប់គ្រាន់សម្រាប់គណៈវិនិច្ឆ័យក្នុងការសម្រេចសាលក្រម មុនពេលប្រជាជនអាមេរិកទៅបោះឆ្នោតនោះទេ។សាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យ ចច វ៉ាស៊ីនតោន (George Washington) លោក រ៉ាដដល អេឡាយសុន (Randall Eliason) អតីតរដ្ឋអាជ្ញាសហព័ន្ធបាននិយាយថា «ការពន្យារពេលដ៏យូរនេះ ធ្វើឱ្យវាស្ទើរតែមិនអាចទៅរួចទេក្នុងការយកសំណុំរឿងទៅកាត់ទោសមុនការបោះឆ្នោត។ តុលាការគួរតែសម្រេចឱ្យលឿនជាងនេះ»។លោក ត្រាំ កំពុងប្រជែងនឹងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នៅក្នុងឈរឈ្មោះតទល់គ្នាម្ដងទៀតនៃការបោះឆ្នោត។ លោកគឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវបានកាត់ទោសព្រហ្មទណ្ឌ។ ប្រសិនបើលោកទទួលបានតំណែងជាប្រធានាធិបតីឡើងវិញ លោក ត្រាំ អាចព្យាយាមបង្ខំឱ្យបញ្ចប់សំណុំរឿងរបស់រដ្ឋអាជ្ញាពិសេស ឬអាចលើកលែងទោសឱ្យខ្លួនឯងសម្រាប់បទព្រហ្មទណ្ឌសហព័ន្ធណាមួយ៕

ការបោះឆ្នោតអ៊ីរ៉ង់ បង្ហាញពីការធ្លាក់ចុះនៃការគាំទ្ររបស់អ្នកបោះឆ្នោតចំពោះបេក្ខជនប្រធានាធិបតី

2024/07/01 05:06:50 pm        131
ក្រុមអ្នកវិភាគបាននិយាយថា ការបោះឆ្នោតជុំទីមួយនៃការបោះឆ្នោតប្រធានាធិបតី របស់ប្រទេសអ៊ីរ៉ង់ បានបង្ហាញពីការថយចុះនៃការគាំទ្រសម្រាប់ទាំងអ្នកនយោបាយកំណែទម្រង់ និងអ្នកអភិរក្សនិយម ទោះបីជាពលរដ្ឋបោះឆ្នោតមួយចំនួនកំពុងជំរុញឱ្យមានការផ្លាស់ប្តូរដោយវិធីសាស្រ្តគាំទ្របេក្ខជនកំណែទម្រង់តែមួយគត់នៅក្នុងបេក្ខភាពប្រធានាធិបតីក៏ដោយ ។លោក ម៉ាស៊ូដ ប៉េហ្ស៊ិសឃិន (Masoud Pezeshkian) ដែលអ្នកនយោបាយកំណែទម្រង់ និងប្រកាន់ជំហរកណ្ដាល រួមជាមួយនឹងបេក្ខជនអភិរក្សនិយមជ្រុល លោក សៃអ៊ីត ចាលីលី (Saeed Jalili) បាននាំមុខក្នុងការបោះឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដើម្បីជំនួសតំណែងប្រធានាធិបតីអភិរក្សនិយមជ្រុល លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ដែលបានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែមុន។លោក អាលី វែស (Ali Vaez) មកពីវិទ្យាស្ថានស្រាវជ្រាវវិបត្តិអន្តរជាតិ បាននិយាយថា ការបោះឆ្នោតកាលពីថ្ងៃសុក្រ ដែលមានអ្នកទៅបោះឆ្នោតតិចជាប្រវត្តិសាស្ត្រនោះ «បង្ហាញយ៉ាងច្បាស់ថា មូលដ្ឋានក្រុមកំណែទម្រង់ និងក្រុមអភិរក្សនិយម បានធ្លាក់ចុះគួរឱ្យកត់សម្គាល់»។ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតចំនួន ៦១ លាននាក់ មានតែប្រហែល ៤០ ភាគរយប៉ុណ្ណោះបានបោះឆ្នោត ដែលជាកំណត់ត្រានៃចំនួនអ្នកទៅបោះឆ្នោតទាបបំផុតនៅក្នុងសាធារណរដ្ឋអ៊ីស្លាម ដែលមនុស្សមួយចំនួនបានបាត់បង់ជំនឿលើដំណើរការនេះ ខណៈសន្លឹកឆ្នោតជាងមួយលានសន្លឹកត្រូវបានបំផ្លាញ៕

ប្រធានាធិបតីអ៊ុយក្រែន បង្ហើបពី «ផែនការទូលំទូលាយ» នៅចុងឆ្នាំដើម្បីបញ្ចប់ជម្លោះ

2024/07/01 05:00:24 pm        151
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskyy) បានចង្អុលបង្ហាញថា ផែនការបញ្ចប់ជម្លោះជាមួយរុស្ស៊ី នឹងត្រូវបានរៀបចំនៅចុងឆ្នាំនេះ។ លោកបាននិយាយកាលពីថ្ងៃសុក្រ (២៨ មិថុនា) សប្ដាហ៍មុននៅក្នុងទីក្រុងគីវ ថា «វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើងដើម្បីបង្ហាញពីផែនការបញ្ចប់សង្រ្គាមដែលនឹងត្រូវបានគាំទ្រដោយបណ្ដាប្រទេសភាគច្រើននៃពិភពលោក»។លោក ហ៊្សេឡិនស្គី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទប់ទល់នឹងប្រតិបត្តិការយោធារបស់រុស្ស៊ី ដោយប្រើប្រាស់កម្លាំងតបត ខណៈពេលដែលរៀបចំផែនការសម្រាប់សន្តិភាព។ លោកបានបន្ថែមថា «ការមានភាពរឹងមាំលើសមរភូមិ និងការបង្កើតផែនការសន្តិភាពលម្អិតច្បាស់លាស់» គួរត្រូវបានធ្វើឡើងស្របគ្នា។ប្រធានាធិបតីអ៊ុយក្រែន រូបនេះមិនបាននិយាយលម្អិតអំពីផែនការដែលគ្រោងទុកនោះទេ។ មានការរំពឹងទុកថា ផែនការនេះអាចជំរុញឱ្យមានការពិភាក្សានៅឯការកិច្ចប្រជុំលើកទីពីរ នាពេលខាងមុខរបស់បណ្ដាមេដឹកនាំអន្តរជាតិស្តីពីការនាំយកសន្តិភាពឱ្យដល់អ៊ុយក្រែន។ ជាមួយគ្នានេះ រុស្ស៊ីកំពុងទាមទារឱ្យអ៊ុយក្រែនដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ទាំងបួនដែលទីក្រុងមូស្គូ បានដាក់បញ្ចូលជាឯកតោភាគីជាលក្ខខណ្ឌសម្រាប់ការចាប់ផ្តើមណាមួយនៃកិច្ចចរចាសន្តិភាព ដោយនោះជាជំហរដែលទីក្រុងគីវ ជំទាស់៕

សម្តេចធិបតី៖ ការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃ៥សីហា គឺចំថ្ងៃខួបកំណើតសម្តេចតេជោ

2024/07/01 04:49:04 pm        453
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ថ្ងៃបើកការដ្ឋានសាងសង់នូវគម្រោង «ព្រែកជីកហ្វូណនតេជោ» ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ គឺចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអ្នក​ផ្ដួចផ្ដើម​នៃការសាងសង់នូវ គម្រោងជាប្រវត្តិសាស្រ្តមួយនេះ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីទិវាមច្ឆជាតិ ១កក្កដា លើកទី១៩ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ នៅខេត្តកំពង់ចាម នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនជាគម្រោង​ផ្តាច់មុខរបស់​បុគ្គលណា មួយនោះឡើយ គឺជាគម្រោងរបស់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល ហើយ​សម្តេចពិតជា​សប្បាយរីក រាយ​និង​ថ្លែងអំណរគុណយ៉ាងខ្លាំង​ដល់បងប្អូនប្រជាពលរដ្ឋខ្មែរមក​ពីគ្រប់ទិសទី ដែលបានប្រកាសគាំទ្រ នូវគម្រោងនេះឲ្យក្លាយទៅជាជាតិនិយមមួយដើម្បីផល​ប្រយោជន៍រួមរបស់ប្រទេសជាតិ​ លើកលែងតែក្រុម ពួកប្រឆាំងជ្រុលនិយមមួយក្តាប់​តូចតែប៉ុណ្ណោះ។សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ ដ៏មហាសាលសម្រាប់​កម្ពុជា​ពោលគឺ វាអាចកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់​ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា។ អាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌល​ភស្តុភារកម្ម​ និង​ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។ ព្រែកជីកនេះក៏នឹងជួយគាំទ្រ​ដល់ការ​អភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា​ ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ ​និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅមានផលប្រយោជន៍ជាច្រើន​ទៀតដែលពលរដ្ឋរស់​នៅ​តាមដងព្រែកទទួលបាន។ ផលប្រយោជន៍ដ៏មហិមានេះហើយ ដែលជំរុញឱ្យប្រជាពលរដ្ឋខ្មែរ​គ្រប់ទិសទីផ្តល់ការគាំទ្រ​ ដោយឥតរារែករហូតដល់សព្វថ្ងៃនេះចំពោះ គម្រោងដ៏មានអត្ថ ប្រយោជន៍​របស់​ជាតិទាំងមូលមួយនេះ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអះអាងថា គម្រោងយក្ស និងជាប្រវត្តិសាស្រ្តមួយ នេះពុំមែនបានផលប្រយោជន៍តែបងប្អូននៅតាមខេត្ត ដែលជាប់នឹងគម្រោងព្រែកជីកហ្វូណន​តេជោ​នេះទេ ពោលគឺបានគ្រប់ប្រជាពលរដ្ឋទាំងអស់​នៅទូទាំងប្រទេស សូម្បីតែប្រជាពលរដ្ឋនៅ​ខេត្តកំពង់ចាម ក៏ទទួលបានផលប្រយោជន៍ផងដែរ៕ អត្ថបទបាន ចក

សម្តេចធិបតី៖ ដរាបណាបក្សប្រជាជន បន្តដឹកនាំប្រទេស នឹងមិនយកពន្ធដីកសិកម្មពីកសិករជានិច្ច

2024/07/01 04:40:51 pm        146
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ដរាបណាគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋឲ្យបន្តដឹកនាំប្រទេសនោះ គឺរាជរដ្ឋាភិបាលនឹងបន្ត មិនយកពន្ធដីកសិកម្មពីបងប្អូនកសិករជានិច្ច រួមទាំងការលើកលែងពន្ធសម្ភារកសិកម្មផងដែរ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីទិវាមច្ឆជាតិ ១កក្កដា លើកទី១៩ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ នៅខេត្តកំពង់ចាម នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តពីរាជរដ្ឋាភិបាលអាណត្តិមុនៗ ដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយកសិកម្ម ខណៈវិស័យកសិកម្មជាផ្នែកមួយ នៃការលើកស្ទួយដល់សេដ្ឋកិច្ចកម្ពុជា។ សម្តេច បានបន្ថែមទៀតថា បងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំប្រទេសជាបន្តទៀតនោះ គឺរាជរដ្ឋាភិបាលនឹងបន្តលើកលែងពន្ធដីកសិកម្មជារៀងរហូត។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានប្រកាសថា ​រាជរដ្ឋាភិបាល នឹងបន្តរក​ដំណោះស្រាយ​បញ្ហាមួយចំនួនរបស់បងប្អូនកសិករ ក្នុងនោះដៃម្ខាងត្រូវធានា​តម្លៃគិតគូរ​ពី​ចំណូលរបស់កសិករ និងដៃម្ខាងទៀតត្រូវធានាមិនឱ្យទំនិញឡើងថ្លៃ ដែលជាការធ្វើឲ្យប៉ះពាល់​ដល់ការចំណាយរបស់អ្នកទិញ។ ដោយត្រង់ន័យនេះ សម្ដេចធិបតី បានលើកឡើងថា ដើម្បី​ធានាលើរឿងទាំងពីរនេះ រាជរដ្ឋាភិបាលត្រូវមានដំណោះស្រាយ លើតម្លៃផលិតរបស់កសិករ តាមរយៈការបន្ថយពន្ធអាករ និងការនាំចូលគ្រឿងចក្រកសិកម្មជាដើម៕អត្ថបទបាន ចក់

សមាជិកជាន់ខ្ពស់នៃបក្សប្រជាធិបតេយ្យ ច្រានចោលការជំនួសតំណែងបេក្ខជនរបស់លោក Biden

2024/07/01 04:09:24 pm        143
បណ្ដាសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យ (៣០ មិថុនា) បានច្រានចោលលទ្ធភាពនៃការជំនួសបេក្ខភាពលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដែលត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីពីបក្សប្រជាធិបតេយ្យ បន្ទាប់ពីលោកធ្វើមិនបានល្អក្នុងការជជែកដេញដោល ហើយបានអំពាវនាវឱ្យសមាជិកគណបក្សផ្តោតលើផលវិបាកនៃអាណត្តិប្រធានាធិបតីលើកទីពីររបស់លោក ដូណាល់ ត្រាំ (Donald Trump) ជំនួសវិញ។បន្ទាប់ពីមានការវែកញែកជាច្រើនថ្ងៃអំពីរាត្រីដ៏រអាក់រអួលរបស់លោក បៃដិន នៅលើវេទិកាជជែកដេញដោលជាមួយលោក ត្រាំ បណ្ដាមេដឹកនាំគណបក្សប្រជាធិបតេយ្យបានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះការអំពាវនាវឱ្យគណបក្សពួកគេជ្រើសរើសបេក្ខជនប្រធានាធិបតីវ័យក្មេងសម្រាប់ការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា។ ការអំពាវនាវឱ្យលោក បៃដិន ចុះចេញពីតំណែងបានបន្តចាប់តាំងពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនមក ហើយការស្ទង់មតិក្រោយការជជែកដេញដោលរបស់សារព័ត៌មាន ស៊ីប៊ីអេស (CBS) បានបង្ហាញពីការកើនឡើង ១០ ពិន្ទុនៅក្នុងចំនួនសមាជិកបក្សប្រជាធិបតេយ្យ ដែលជឿថាលោក បៃដិន មិនគួរឈរឈ្មោះជាប្រធានាធិបតីទៀតទេ ដោយទទួលបាន ៤៦ ភាគរយពីចំនួន ៣៦ ភាគរយកាលពីខែកុម្ភៈ។ប៉ុន្តែបណ្ដាមេដឹកនាំបក្សប្រជាធិបតេយ្យបានច្រានចោលលើកង្វល់ទាំងនោះ។ មេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក ហាឃីម ជេសហ្វ្រីស៍ (Hakeem Jeffries) ដែលអាចក្លាយជាប្រធានសភានៅឆ្នាំក្រោយ ប្រសិនបើបក្សលោកអាចគ្រប់គ្រងសភាក្នុងខែវិច្ឆិកា បានទទួលស្គាល់ថាលោក បៃដិន បានទទួលរងនូវជំហានថយក្រោយតិចតួច ប៉ុន្តែនោះគឺជា «ការដកថយសម្រាប់វាយលុក» ប៉ុណ្ណោះ៕

ប្រសាសន៍សំខាន់ៗរបស់​សម្តេចធិបតី ក្នុងទិវាមច្ឆជាតិនាថ្ងៃទី១កក្កដានេះ នៅខេត្តកំពង់ចាម

2024/07/01 04:00:27 pm        124
កំពង់ចាម៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ នៅខេត្តកំពង់ចាម ។ប្រសាសន៍សំខាន់ៗរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៖ ត្រីគឺជាប្រភពអាហារជាចម្បងរបស់ប្រជាពលដ្ឋខ្មែរ ដូច្នេះបងប្អូនប្រជាពលរដ្ឋគប្បីថែរក្សា និងធ្វើការអភិរក្សត្រីនេះ ឲ្យកាន់តែមានប្រសិទ្ធភាព និងសម្បូរបន្ថែមទៀត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ដរាបណាគណបក្សប្រជាជននៅបន្តកាន់អំណាច ដរាបនោះពន្ធលើផ្ទៃដីដាំដុះកសិផល នឹងត្រូវលើកលែង ដើម្បីជួយដល់កសិករ និងពង្រឹងជីវភាពពលរដ្ឋកាន់តែប្រសើរ។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយកសិកម្ម ខណៈវិស័យកសិកម្មជាផ្នែកមួយ នៃការលើកស្ទួយដល់សេដ្ឋកិច្ចកម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើដល់ស្ថាប័នជំនាញ ឱ្យចុះទៅពិនិត្យនៅទីតាំងជាក់ស្ដែង ដែលមានតម្រូវការផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់ឱ្យត្រូវតាមការចង់បានរបស់ទីផ្សារទាំងនៅកម្រិតជាតិ និងអន្តរជាតិ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អំពាវនាវដល់ស្ថាប័នជំនាញឱ្យបង្កើនការស្រាវជ្រាវ និងបង្កាត់ពូជត្រីដែលជិតផុតពូជឱ្យមានចំនួនច្រើនឡើងវិញ ដើម្បីជំរុញការងារអភិរក្ស និងលែងទៅក្នុងទឹកធម្មជាតិ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងរយៈពេលប៉ុន្មានខែនេះ កម្ពុជានាំផលិត ផលកសិកម្មជិតប្រាំបួនលានតោន ទៅកាន់ ៧៨ ប្រទេសនៅទូទាំងពិភពលោក។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណចំពោះពលរដ្ឋទាំងអស់ ដែលគាំទ្រដល់គម្រោងប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោ ដែលការគាំទ្រនេះបង្ហាញពីស្មារតីជាតិនិយមទាំងអស់គ្នា ដោយការគាំទ្រនេះ មានទាំងប្រជាពលរដ្ឋ និងបក្សនយោបាយគ្រប់និន្នាការទាំងអស់។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ទោះអ្នកដឹកនាំវ័យក្មេង ឬ ចាស់ក្ដី គឺមានភារកិច្ចថែរក្សា ការពារ និងអភិវឌ្ឍប្រកបដោយចីរភាពទាំងអស់គ្នា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក XI ៖ ចិនកំពុងស្វែងរកការពង្រឹងសាមគ្គីភាព និងឯករាជ្យភាពរបស់ប្រទេសនៅតំបន់សកលខាងត្បូង
09/13/2026 04:09 PM
ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តការលេងកីឡា ដល់កុមារ និងយុវជននៅភូមិរង់ចាំ
09/13/2026 04:09 PM
ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារ នាំយកអំណោយពីសប្បុរសជន ជូនពលរដ្ឋ ភូមរង់ចាំ
09/13/2026 04:09 PM
មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក TRUMP ទៅកាន់ប្រទេសអៀរឡង់
09/13/2026 03:09 PM
កងកម្លាំងរដ្ឋាភិបាលយេម៉ែនអះអាងថា បានបំផ្លាញគ្រឿងយុទ្ធោបករណ៍របស់ក្រុមហ៊ូទីនៅក្បែរទីក្រុង Mocha
09/13/2026 02:09 PM
ឥណ្ឌូនេស៊ីកំពុងស្វែងរកនាវាដែលដឹកមនុស្សយ៉ាងតិច ២៤០នាក់ បន្ទាប់ពីនាវានេះបានបាត់ទំនាក់ទំនង
09/13/2026 01:09 PM
ក្រុមហ៊ូទីអះអាងថា អារ៉ាប៊ីសាអ៊ូឌីតបានបើកការវាយប្រហារទូទាំងយេម៉ែន ១២៩លើក ក្នុងរយៈពេល ៤៨ម៉ោង
09/13/2026 01:09 PM
កងទ័ពយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីតបញ្ចេញវីដេអូបង្ហាញពីការវាយប្រហារលើកងកម្លាំងហ៊ូទី
09/13/2026 01:09 PM
រដ្ឋមន្ត្រីសុខាភិបាល ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧
09/13/2026 12:09 PM
កម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
09/13/2026 12:09 PM