សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកវិភាគ៖ ក្រុមប្រឆាំងបន្តចូលរួមជីវភាពជាមួយបក្សប្រជាជនកម្ពុជា ដោយផ្អែកលើទស្សន​វិជ្ជាឈ្នះឈ្នះ

2024/06/24 12:48:09 pm        60
អ្នកវិភាគសង្គម និងនយោបាយ លើកឡើងថា សកម្មភាពរបស់ក្រុមប្រឆាំងបន្តចូលរួម​ជីវភាព​ជាមួយ​​គណបក្សប្រជាជនកម្ពុជា ដោយផ្អែកលើទស្សនវិជ្ជា ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទើបជាមេដឹកនាំដែលមាននយោបាយច្បាស់លាស់ជូនប្រជាជន។ថ្លែងប្រាប់ BTV នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត គិន ភា អ្នកវិភាគសង្គម និង​នយោបាយ លើកឡើងថា តាមរយៈសកម្មភាពនៃការបន្តផ្តាច់ខ្លួនរបស់សមាជិក និងសកម្មជន​គណបក្ស​ប្រឆាំង ដើម្បីចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជ​ន​កម្ពុជា​ដែល​ជា​គណបក្ស​មាន​ភាពចាស់ទុំ និងប្រាកដនិយម បានកើនឡើងជាបន្ត​បន្ទាប់​ក្នុង​ស្ថានភាព​វិឌ្ឍន៍​នយោបាយ​នៅ​កម្ពុជាមានភាពល្អប្រសើរ។ លោកបណ្ឌិត លើកឡើងទៀតថា ការស្ម័គ្រចិត្តចូល​រួម​ជីវភាព​នយោបាយជាមួយគណបក្សប្រជាជនកម្ពុជាត្រូវបានផ្អែកលើកត្តារួមមាន ការធានានូវសុខ​សន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍ និងជីវភាពរស់នៅរបស់ប្រជាជន។ លោកបណ្ឌិតបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និង​ឥរិយាបថនយោបាយរបស់សម្តេចតេជោ គឺមានទស្សនៈវិជ្ជានយោបាយឈ្នះ ឈ្នះ ជាស្នូល​ដែល​សម្តេចបានស្វាគមន៍ និងសហការតាំងពីឆ្នាំ១៩៩០ ទើបធ្វើឱ្យសមាជិក និងសកម្ម​ជន​គណបក្ស​ប្រឆាំងបន្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ជាក់ស្តែងតាមរយៈវីដេអូរបស់សមាជិក និងសកម្មជន​គណបក្ស​ប្រឆាំង​ប្រកាស​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយគណបក្សប្រជាជនកម្ពុជា ដោយសារសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ​ប្រកប​ដោយ​ព្រហ្មវិហាធម៌ និងគិតគូរពីជាត៨ និងប្រជាជនជាចំបង។សូមជម្រាបថា គិតមកទល់ពេលនេះ សមាជិក និងសកម្មជនរបស់គណបក្សប្រឆាំងទាំងក្នុង និង​ក្រៅ​ប្រទេស​មិនតិចទេ បានបន្តគ្នាចាកចេញពីគណបក្សប្រឆាំង ដោយសារមេដឹក​នាំ​ជា​ទណ្ឌិត​ក្បត់​ជាតិ និងបានភូតកុហកជាបន្តបន្ទាប់ ដែលធ្វើឱ្យសមាជិក និងសកម្មជន​របស់​ខ្លួន​អស់​ជំនឿ​ចិត្ត និងងាកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានឆន្ទះ និងស្មោះស្ម័គ្រជូនជាតិ និង​ប្រជាជនពិតប្រាកដ៕ 

អាមេរិក៖ ការវាយលុករបស់អ៊ីស្រាអែល នៅលីបង់ អាចបង្កើនហានិភ័យនៃសង្គ្រាមកាន់តែរីកធំ

2024/06/24 10:40:21 am        191
ឧត្តមសេនីយជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ (២៣ មិថុនា) ថា ការវាយលុករបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ មានសក្តានុពលក្នុងការបង្កើនហានិភ័យនៃជម្លោះកាន់តែទូលំទូលាយ ដែលអូសទាញអ៊ីរ៉ង់ និងបណ្ដាក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ជាពិសេសប្រសិនបើអត្ថិភាពរបស់ពួកហេសបូឡា (Hezbollah) ត្រូវបានគំរាមកំហែង។លោក ឧត្តមសេនីយ៍ទោ ឆាលស៍ ឃ្យូ ប្រោន (Charles Q. Brown) ដែលជាប្រធានអគ្គសេនាធិការចម្រុះ មិនបានទស្សន៍ទាយជំហានបន្ទាប់របស់អ៊ីស្រាអែលទេ ហើយបានទទួលស្គាល់សិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួន ប៉ុន្តែលោកបានព្រមានថា ការវាយលុកទៅលើប្រទេសលីបង់ «អាចជំរុញឱ្យមានលទ្ធភាពនៃជម្លោះកាន់តែទូលំទូលាយបន្ថែមទៀត»។ការអត្ថាធិប្បាយរបស់លោក ប្រោន បានកើតឡើងនៅពេលដែលលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃអាទិត្យដដែលនេះថា ការបញ្ចប់ដំណាក់កាលដ៏ខ្លាំងក្លានៃការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា នឹងអនុញ្ញាតឱ្យអ៊ីស្រាអែល ដាក់ពង្រាយកម្លាំងបន្ថែមទៀតនៅតាមព្រំដែនភាគខាងជើងជាមួយប្រទេសលីបង់។ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បានចាប់ផ្តើមវាយប្រហារអ៊ីស្រាអែល ភ្លាមៗបន្ទាប់ពីការវាយលុករបស់ពួកហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ដែលបានបង្កឱ្យមានសង្រ្គាមហ្កាហ្សា ហើយភាគីទាំងពីរបានបាញ់តបតក្នុងរយៈពេលជាច្រើនខែចាប់តាំងពីពេលនោះមក។ ក្រុមហេសបូឡា បាននិយាយថា ខ្លួននឹងបញ្ឈប់ការវាយប្រហាររហូតដល់មានបទឈប់បាញ់នៅតំបន់ហ្កាហ្សា៕

លោក Netanyahu សម្តែងការមិនសប្បាយចិត្តម្តងទៀត ចំពោះល្បឿននៃការផ្គត់ផ្គង់សព្វាវុធរបស់អាមេរិក ដល់អ៊ីស្រាអែល

2024/06/24 10:35:43 am        181
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយម្តងទៀតថា សហរដ្ឋអាមេរិកបានកំពុងផ្អាកការដឹកជញ្ជូនសព្វាវុធ និងគ្រាប់រំសេវទៅកាន់ប្រទេសរបស់លោក។ លោក Netanyahu បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យថា រយៈពេលបួនខែកន្លងទៅនេះ មានការថយចុះយ៉ាងខ្លាំងនៃគ្រាប់រំសេវមកដល់អ៊ីស្រាអែលពីសហរដ្ឋអាមេរិក។ លោក Netanyahu លើកឡើងថា ជំនួយយោធារបស់សហរដ្ឋអាមេរិក គឺចាំបាច់ដើម្បីកម្ទេចក្រុម ហាម៉ាស។ លោក Netanyahu បានចេញផ្សាយសេចក្តីថ្លែងការណ៍ស្រដៀងគ្នាមួយ កាលពីថ្ងៃអង្គារសប្តាហ៍មុន អំពីល្បឿននៃការដឹកជញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ីស្រាអែល។ អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមានលោក John Kirby បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការលើកឡើងបែបនេះ។សារព័ត៌មានAP រាយការណ៍ថា ភាពប្រេះឆារវាង លោក Netanyahu និងទីក្រុង Washington ផ្តល់ឱ្យលោកនូវឱកាសដើម្បីបង្ហាញមូលដ្ឋានរបស់លោកថា លោកមិនជំពាក់គុណសហរដ្ឋអាមេរិកនោះទេ ហើយលោកកំពុងដាក់ផលប្រយោជន៍របស់អ៊ីស្រាអែល ជាមុន។ ប៉ុន្តែ អ្នកវិភាគនិយាយថា ការបង្ហាញការមិនសប្បាយចិត្តម្តងហើយម្តងទៀតរបស់លោក អាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល។រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant គ្រោងនឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin អំពីប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សាស្ទ្រីប។ ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន រាយការណ៍ថា មនុស្សប្រាំនាក់ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ ក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើច្រកទ្វារធំភាគខាងកើតនៃទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬ UNRWA ។មន្ត្រីសុខាភិបាលនៅតំបន់ហ្កាហ្សា និយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៧ ខែតុលា នៅក្នុងតំបន់នេះ បានកើនឡើងដល់ ៣៧.៥៩៨ នាក់។

រុស្ស៊ី៖ អាមេរិក ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារដ៏បង្ហូរឈាមរបស់អ៊ុយក្រែន លើតំបន់គ្រីម៉េ

2024/06/24 10:10:37 am        294
រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ (២៣ មិថុនា) ថា សហរដ្ឋអាមេរិក ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហាររបស់អ៊ុយក្រែន លើឧបទ្វីបគ្រីម៉េ (Crimea) ដោយប្រើមីស៊ីលចំនួនប្រាំគ្រាប់ផ្គត់ផ្គង់ដោយអាមេរិក ដែលបានសម្លាប់មនុស្ស ៤ នាក់ក្នុងនោះមានកុមារ ២ នាក់ និងមនុស្សជាង ១៥០ នាក់ទៀតរបួស។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា មីស៊ីលចំនួនបួននៃប្រព័ន្ធមីស៊ីលតាកទិកកងទ័ព (ATACMS) ដែលផ្តល់ដោយសហរដ្ឋអាមេរិក ដែលបំពាក់ដោយក្បាលគ្រាប់ចង្កោម ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស ហើយគ្រាប់មីស៊ីលទីប្រាំ បានបំផ្ទុះនៅកណ្តាលអាកាស។អាជ្ញាធរដែលដំឡើងដោយរុស្ស៊ី នៅតំបន់គ្រីម៉េ បាននិយាយថា បំណែកមីស៊ីលបានធ្លាក់ក្បែរឆ្នេរមួយនៅភាគខាងជើងនៃទីក្រុង សេវ៉ាស្តូភូល (Sevastopol) ជាទីដែលអ្នកស្រុកកំពុងវិស្សមកាលសម្រាកលំហែកាយ។ ឧបទ្ទវហេតុនេះបានបង្កឱ្យមានប្រតិកម្មខឹងសម្បារយាងខ្លាំងក្នុងចំណោមឥស្សរជនសាធារណៈរុស្ស៊ី។ក្រសួងការពារជាតិបាននិយាយថា អ្នកឯកទេសអាមេរិកបានកំណត់ការសម្របសម្រួលនៃការហោះហើររបស់មីស៊ីលនៅលើមូលដ្ឋាននៃព័ត៌មានពីផ្កាយរណបចារកម្មរបស់ខ្លួន ដែលមានន័យថាទីក្រុងវ៉ាស៊ីនតោន ជាអ្នកទទួលខុសត្រូវដោយផ្ទាល់លើការវាយប្រហារនោះ។ រុស្ស៊ី បានដាក់បញ្ចូលឧបទ្វីបគ្រីម៉េ ក្នុងឆ្នាំ២០១៤ ហើយឥឡូវនេះបានចាត់ទុកឧបទ្វីបសមុទ្រខ្មៅមួយនេះថាវាជាផ្នែកសំខាន់មួយនៃទឹកដីខ្លួន ទោះបីជាពិភពលោកភាគច្រើនចាត់ទុកថាវានៅតែជាផ្នែកមួយនៃអ៊ុយក្រែនក៏ដោយ៕

រយៈពេល៥ថ្ងៃសាលាដំបូងរាជធានី-ខេត្ត ចាត់ការលើសំណុំរឿងគ្រឿងញៀន៩៣ករណី ឃាត់ខ្លួនជនសង្ស័យ២០៦នាក់

2024/06/24 10:05:48 am        152
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៩៣ ករណី ក្នុងនោះមានជនសង្ស័យចំនួន ២៣០ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ២០៦ នាក់។ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។បន្ថែមពីនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕

ប្រព័ន្ធផ្សព្វផ្សាយ៖ រុស្ស៊ី ផ្តល់ជំនួយដល់វៀតណាម ក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ

2024/06/24 10:01:13 am        122
លោក អាឡិចស៊ី លីខាឆេវ (Alexei Likhachev) ប្រធានក្រុមហ៊ុននុយក្លេអ៊ែររដ្ឋ រ៉ូសាថូម (Rosatom) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA ក្នុងសុន្ទរកថាដែលបានចេញផ្សាយនៅថ្ងៃចន្ទ (២៤ មិថុនា) នេះថា ប្រទេសរុស្ស៊ី បានផ្តល់ជំនួយដល់ប្រទេសវៀតណាម ក្នុងការអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរ អំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ទៅកាន់ទីក្រុងហាណូយ។លោក លីខាឆេវ ដែលបានរួមដំណើរជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅវៀតណាម កាលពីសប្តាហ៍មុនបាននិយាយថា លោក ពូទីន បានផ្តល់ការជួយបែបនេះជូនលោកនាយករដ្ឋមន្រ្តីវៀតណាម ហ្វាំ មីញជីញ (Pham Minh Chinh)។ សារព័ត៌មាន RIA បានដកស្រង់សម្តីលោក លីខាឆេវ ថា «យើងបានផ្តល់ជម្រើសដែលអាចធ្វើបានទាំងអស់សម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងការសន្ទនាជាមួយនាយករដ្ឋមន្រ្តីវៀតណាម»។ប្រទេសវៀតណាម មិនមានរោងចក្រថាមពលនុយក្លេអ៊ែរទេ ហើយបានលុបចោលផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួនពីរទីតាំងដំបូងរបស់ខ្លួនកាលឆ្នាំ២០១៦ បន្ទាប់ពីគ្រោះមហន្តរាយរោងចក្រ ហ្វ៊ូគូស៊ីម៉ា (Fukushima) នៅជប៉ុន និងដោយសារបញ្ហាថវិកា។ លោក លីខាឆេវ បានបន្ថែមថា មុនពេលវៀតណាម លុបចោលគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរទាំងនោះ ក្រុមហ៊ុននុយក្លេអ៊ែរ រ៉ូសាថូម បានផ្តល់ជូនទីក្រុងហាណូយ នូវគម្រោងមួយដោយផ្អែកលើអង្គភាពថាមពលខ្ពស់ជាមួយនឹងម៉ាស៊ីនរ៉េអាក់ទ័រទំនើបរបស់រុស្ស៊ី។ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច ជាទីដែលលោក ពូទីន បានទទួលការស្វាគមន៍ក្នុងពិធីយោធាដ៏អធិកអធមនេះ រុស្ស៊ី និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើបញ្ហារួមទាំងថាមពល ដោយគូសបញ្ជាក់ពីចំណុចស្នូលរបស់ទីក្រុងមូស្គូ ចំពោះអាស៊ី បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញជម្លោះនៅអ៊ុយក្រែន៕

[UPDATE] នគរបាល១៥នាក់ និងជនស៊ីវិលជាច្រើននាក់ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងក្នុងសាធារណរដ្ឋ ដាហ្សេស្ថាន របស់រុស្ស៊ី

2024/06/24 09:53:36 am        151
អភិបាលតំបន់ លោក ហ្សើហ្គេ ម៉េលីកូវ(Sergei Melikov) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយនៅព្រឹកថ្ងៃចន្ទនេះថា នគរបាលយ៉ាងហោចណាស់ ១៥នាក់ និងជនស៊ីវិលជាច្រើននាក់ រួមទាំងមេដឹកនាំសាសនាអូតូដុក (Orthodox)ម្នាក់ ត្រូវបានសម្លាប់ដោយក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធនៅក្នុងសាធារណរដ្ឋ ដាហ្សេស្ថាន (Dagestan) ភាគខាងត្បូងនៃប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ យោងតាមក្រុមអាជ្ញាធរបានឱ្យដឹងថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើព្រះវិហារសាសនាអូតូដុក ចំនួនពីរកន្លែង សាលពិធីបួងសួងមួយ និងប៉ុស្តិ៍នគរបាលចំនួនពីរក្នុងទីក្រុង។គណៈកម្មាធិការជាតិប្រឆាំងភេរវកររុស្ស៊ីបានហៅការវាយប្រហារនៅក្នុងតំបន់សំបូរដោយពលរដ្ឋមូស្លីម នេះថាជាអំពើភេរវកម្ម។ អាជ្ញាធរប្រកាសយកថ្ងៃចន្ទ អង្គារ និងថ្ងៃពុធ សប្ដាហ៍នេះ ជាថ្ងៃកាន់ទុក្ខនៅក្នុងតំបន់នេះ។ក្រសួងមហាផ្ទៃរបស់សាធារណរដ្ឋ ដាហ្សេស្ថាន បាននិយាយថា បុរសប្រដាប់អាវុធមួយក្រុមបានបាញ់រះមិនរើសមុខនៅសាលពិធីបួងសួង និងព្រះវិហារមួយក្នុងទីក្រុងឌើប៊េន (Derbent) ស្ថិតនៅតំបន់ សមុទ្រកាស្ពៀន (Caspian) ។ ទាំងព្រះវិហារ ទាំងសាលពិពីបួងសួង ត្រូវភ្លើងឆេះ។ របាយការណ៍បាននិយាយថា ការវាយប្រហារលើព្រះវិហារមួយ និងប៉ុស្តិ៍នគរបាលចរាចរណ៍នៅក្នុងរដ្ឋធានី ម៉ាខាកាឡា (Makhachkala )ក្នុងសាធារណរដ្ឋនេះ បានកើតស្ទើរតែក្នុងពេលដំណាលគ្នា ។ ពុំទាន់មានការអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ ក្រុមអាជ្ញាធរបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មលើការចោទប្រកាន់ពីអំពើភេរវកម្មនេះ៕

អ្នកជំនាញ៖ តុលាការអាមេរិក ទំនងជាកំណត់អភ័យឯកសិទ្ធិលោក Trump ក្នុងសំណុំរឿងវិមានកាពីតូល

2024/06/24 09:36:54 am        134
នៅពេលតុលាការកំពូល ប្រគល់សេចក្តីសម្រេចរបស់ខ្លួនលើការស្វះស្វែងរកអភ័យឯកសិទ្ធិរបស់លោក ដូណាល់ ត្រាំ (Donald Trump) ពីការកាត់ទោសសម្រាប់តួនាទីរបស់ខ្លួនក្នុងការវាយប្រហារថ្ងៃទី០៦ ខែមករា លើវិមានកាពីតូល (Capitol) របស់អាមេរិក ដែលប្រហែលជាកើតឡើងនៅក្នុងសប្តាហ៍នេះ អ្នកជំនាញផ្នែកច្បាប់មួយចំនួននិយាយថា ពួកគេជឿថាភាគច្រើននៃបណ្ដឹងរបស់ក្រសួងយុត្តិធម៌ប្រឆាំងលោក ត្រាំ នឹងនៅតែបន្ត ដែលនោះទំនងជាការកំណត់ ឬដាក់កម្រិតលើអភ័យឯកសិទ្ធិរបស់លោក។ក្នុងអំឡុងសវនាការក្នុងខែមេសា ចៅក្រមភាគច្រើនហាក់ដូចជាមិនទទួលយកអំណះអំណាងរបស់លោក ត្រាំ ដែលថាប្រធានាធិបតីមាន «អភ័យឯកសិទ្ធិទាំងស្រុង» សម្រាប់សកម្មភាពផ្លូវការណាមួយនោះទេ។ ប៉ុន្តែភាពពិតប្រាកដនៃសេចក្តីសម្រេចបែបនេះ នៅតែមិនច្បាស់លាស់ បន្ទាប់ពីមានទឡ្ហីករណ៍ស៊ើបអង្កេតអំពីទំហំនៃអំណាចរបស់ប្រធានាធិបតីអាមេរិក។លោក ត្រាំ បានប្តឹងឧទ្ធរណ៍បន្ទាប់ពីតុលាការជាន់ទាបច្រានចោលសំណើសុំការពារពីការចោទប្រកាន់ព្រហ្មទណ្ឌទាក់ទងនឹងការបោះឆ្នោតចំនួនបួនករណី ដោយហេតុផលថាលោកកំពុងបម្រើការជាប្រធានាធិបតី នៅពេលលោកបានចាត់វិធានការដែលនាំឱ្យមានការចោទប្រកាន់ដែលដាក់ដោយរដ្ឋអាជ្ញាពិសេស លោក ជែក ស្មីត (Jack Smith) នេះ។សេចក្តីសម្រេចចុងក្រោយរបស់តុលាការកំពូល អាចបង្រួមការចោទប្រកាន់របស់រដ្ឋអាជ្ញាពិសេសប្រឆាំងនឹងលោក ត្រាំ ប៉ុន្តែយ៉ាងហោចណាស់ផ្នែកខ្លះនៃការចោទប្រកាន់នឹងនៅតែមាន។ សេចក្តីសម្រេចនេះអាចពន្យារកាត់ក្តីរបស់លោក ត្រាំ បន្ថែមទៀត បើតុលាការកំពូលណែនាំដល់តុលាការថ្នាក់ក្រោមឱ្យកំណត់ពីមធ្យោបាយអនុវត្តទិដ្ឋភាពដែលបង្កើតថ្មីរបស់ខ្លួនអំពីអភ័យឯកសិទ្ធិ។ លោក ត្រាំ គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវបានកាត់ទោសព្រហ្មទណ្ឌ។ លោកបានផ្ដល់ចម្លើយពីភាពគ្មានទោសក្នុងសំណុំរឿងនេះ រួមទាំងក្នុងបណ្ដឹងព្រហ្មទណ្ឌចំនួនបីផ្សេងទៀត៕

មន្ត្រីកូរ៉េខាងជើង រិះគន់សហរដ្ឋអាមេរិក ចំពោះការពង្រីកការគាំទ្ររបស់ខ្លួនដល់អ៊ុយក្រែន

2024/06/24 09:21:08 am        178
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានឱ្យដឹងនៅថ្ងៃចន្ទ (២៤ មិថុនា) នេះថា មន្ត្រីជាន់ខ្ពស់ម្នាក់របស់កូរ៉េខាងជើង បានរិះគន់សហរដ្ឋអាមេរិក ជុំវិញការពង្រីកការគាំទ្រផ្នែកយោធារបស់ខ្លួនសម្រាប់អ៊ុយក្រែន។ លោក ផាក ជុងឈុន (Pak Jong Chon) ប្រមុខមន្ត្រីយោធារបស់កូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយ KCNA ថា រុស្ស៊ី មានសិទ្ធិជ្រើសរើសធ្វើការវាយប្រហារសងសឹកគ្រប់ប្រភេទ។លោកក៏បានរិះគន់ខ្លាំងៗជុំវិញការអត្ថាធិប្បាយរបស់មន្ទីរបញ្ចកោណ កាលពីសប្តាហ៍មុនថា កងកម្លាំងអ៊ុយក្រែន អាចប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារកងកម្លាំងរុស្ស៊ី គ្រប់ទីកន្លែងឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសរុស្ស៊ី។ លោក ផាក បានបន្ថែមថា កូរ៉េខាងជើងនឹងតែងតែឈរនៅជាមួយកងទ័ព និងប្រជាជនរុស្ស៊ី ជានិច្ចក្នុង «ការតស៊ូដើម្បីការពារសិទ្ធិអធិបតេយ្យភាព» របស់ពួកគេ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) នៅទីក្រុងព្យុងយ៉ាង ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកក្នុងរយៈពេល ២៤ ឆ្នាំ៕

រដ្ឋមន្រ្តីការបរទេសថៃ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤នេះ

2024/06/24 09:07:53 am        219
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ម៉ារីត សាងៀមផុង្ស នឹងចូលជួបសម្តែងការគួរសម ដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ម៉ារីត សាងៀមផុង្ស នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលក្នុងឱកាសនោះរដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈអំពី មធ្យោបាយនានាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីព្រមទាំងរិះរកវិធីសាស្ត្រនានាដើម្បីពង្រីកកិច្ចសហ ប្រតិបត្តិការបន្ទាប់ពីប្រទេសទាំងពីរបានតម្លើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ ភាគីទាំងពីរ ក៏រំពឹងនឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាប្រយោជន៍ និងក្តីកង្វល់រួម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
06/14/2026 03:06 PM
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
06/14/2026 03:06 PM
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
06/14/2026 02:06 PM
អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
06/14/2026 02:06 PM
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
06/14/2026 01:06 PM
សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM