សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

ឥណ្ឌា នឹងចាប់ផ្តើមបោះឆ្នោតនៅថ្ងៃទី ១៩ មេសា ខណៈលោក Modi និយាយថាមានទំនុកចិត្តនឹងឈ្នះ

2024/03/18 10:40:14 am        134
អាជ្ញាធររៀបចំការបោះឆ្នោតឥណ្ឌាបាននិយាយកាលពីថ្ងៃសៅរ៍ (១៦ មីនា) ថា ប្រទេសឥណ្ឌានឹងបោះឆ្នោតសភាថ្មីក្នុង ៧ ដំណាក់កាលនៅចន្លោះថ្ងៃទី ១៩ ខែមេសា ដល់ដើមខែមិថុនា ដែលមានចំនួនប្រជាជនបោះឆ្នោតដ៏ធំបំផុតរបស់ពិភពលោកដោយសារអ្នកមានសិទ្ធិបោះឆ្នោតជិតមួយពាន់លាននាក់ ខណៈលោកនាយករដ្ឋមន្រ្តី ណារ៉េនដ្រា ម៉ូឌី (Narendra Modi) មានទំនុកចិត្តថាខ្លួននឹងទទួលបានការពេញចិត្តពីប្រជាជន ហើយទទួលបានជ័យជម្នះ។ការបោះឆ្នោតនេះ ធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ម៉ូឌី ដែលជាបុរសខ្លាំងកាន់អំណាចពីរអាណត្តិ និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន ប្រកួតទល់នឹងសម្ព័ន្ធដ៏ចម្រូងចម្រាសនៃគណបក្សប្រឆាំងរាប់សិបបក្សទៀត ជាមួយនឹងការស្ទង់មតិបង្ហាញពីការឈ្នះយ៉ាងស្រួលសម្រាប់គណបក្សជាតិនិយមហិណ្ឌូ បារ៉ាតទីយ៉ា ថាណាតា (Bharatiya Janata-BJP) របស់លោក ម៉ូឌី។ប្រសិនបើទទួលជ័យជម្នះម្ដងទៀត នោះនឹងធ្វើឱ្យលោក ម៉ូឌី វ័យ ៧៣ ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីទី២ បន្ទាប់ពីលោក ចាវ៉ាហាឡាល ណេរ៉ុ (Jawaharlal Nehru) វីរបុរសឯករាជ្យ និងជានាយករដ្ឋមន្ត្រីដំបូងគេរបស់ឥណ្ឌា ឈ្នះបានអាណត្តិទីបីជាប់គ្នា។លោក រ៉ាជីវ គូម៉ា (Rajiv Kumar) ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យនៃប្រទេសឥណ្ឌាបានប្រាប់អ្នកសារព័ត៌មានថា ការបោះឆ្នោតដំណាក់កាលទី១ នឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែមេសា ហើយដំណាក់កាលចុងក្រោយនៃការបោះឆ្នោតចំនួន ៧ ដំណាក់កាលនេះនឹងធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា ចំណែកការរាប់សន្លឹកឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា។ មនុស្សជិត ៩៧០ លាននាក់បានចុះឈ្មោះបោះឆ្នោតនៅការិយាល័យបោះឆ្នោតជាងមួយលានទីតាំងនៅក្នុងដំណើរការបោះឆ្នោតដ៏ធំដែលមានគណបក្សនយោបាយចំនួន ២.៤០០ បក្សទំនងជានឹងចូលរួមប្រកួតប្រជែង៕

លោក ពូទីន ព្រមានលោកខាងលិចថា ជម្លោះរុស្ស៊ី-ណាតូ អាចនាំទៅរកសង្គ្រាមលោកលើកទីបី

2024/03/18 10:37:18 am        125
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានលោកខាងលិច នៅថ្ងៃចន្ទ (១៨ មីនា) នេះថា ជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និងសម្ព័ន្ធយោធាណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងមានន័យថា ភពផែនដីមិននៅឆ្ងាយពីសង្គ្រាមលោកលើកទីបីទេ ប៉ុន្តែស្ទើរតែគ្មាននរណាម្នាក់ចង់បានសេណារីយ៉ូបែបនេះឡើយ។សង្រ្គាមអ៊ុយក្រែន បានបង្កឱ្យមានវិបត្តិដ៏ជ្រៅបំផុតនៅក្នុងទំនាក់ទំនងរបស់ទីក្រុងមូស្គូ ជាមួយលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបា ឆ្នាំ១៩៦២ មក។ លោក ពូទីន ជារឿយៗបានព្រមានពីហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ ប៉ុន្តែនិយាយថា លោកមិនដែលមានអារម្មណ៍ថាត្រូវការប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនទេ។ប្រធានាធិបតីបារាំងលោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីខែមុនបាននិយាយថា លោកមិនអាចបដិសេធការដាក់ពង្រាយកងទ័ពជើងគោកក្នុងអ៊ុយក្រែន នាពេលអនាគតបានទេ ដោយប្រទេសលោកខាងលិច ជាច្រើនបានបដិសេធបំណងនេះ ខណៈដែលប្រទេសផ្សេងទៀត ជាពិសេសនៅអឺរ៉ុបខាងកើត បានសម្តែងការគាំទ្រ។នៅពេលត្រូវសាកសួរដោយសារព័ត៌មានរ៉យទ័រ អំពីសុន្ទរកថារបស់លោក ម៉ាក្រុង ព្រមទាំងហានិភ័យ និងលទ្ធភាពនៃជម្លោះរវាងរុស្ស៊ី និងអង្គការណាតូ លោក ពូទីន បានឆ្លើយថា «អ្វីៗគ្រប់យ៉ាងគឺសុទ្ធតែអាចទៅរួចនៅក្នុងពិភពសម័យទំនើបនេះ»៕

ប្រធានស្ដីទីរដ្ឋសភាអរគុណគណបក្សភឿថៃ បានចូលរួមគាំទ្រដល់ដំណើរការប្រជាធិបតេយ្យ​នៅកម្ពុជា

2024/03/18 10:32:24 am        179
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីរដ្ឋសភាជាតិនៃកម្ពុជា និងជា​សមាជិក​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានថ្លែងអំណរគុណ និងកោត​សរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងគណបក្សភៀថៃ និងគណបក្ស​ប្រជាជនកម្ពុជា​នៅ​គ្រប់​វេទិកា ជាពិសេសក្នុងក្របខ័ណ្ឌ ICAPP ដែលគណបក្សភឿថៃ​បាន​បញ្ជូន​ប្រតិភូ​មក​ចូលរួម​សង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជាតាំងពីឆ្នាំ២០១៣មក ដែលសកម្មភាពនេះ​ពិតជាបានចូលរួម​គាំទ្រ​ដល់ដំណើរការប្រជាធិបតេយ្យ​នៅកម្ពុជា​ក្នុងស្មារតី​នៃ​គ្រួសារ​គណបក្ស​នយោបាយ​នៅ​អាស៊ី។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសជួបពិភាក្សការងារជាមួយលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្ដីទីរដ្ឋសភាមានប្រសាសន៍ថា រដ្ឋសភាប្រទេសទាំងពីរតែងតែផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មះថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភាថៃ ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។ឯកឧត្តមបណ្ឌិតបន្តថារដ្ឋសភាប្រទេសទាំងពីរយកចិត្តទុកដាក់ក្នុងការជំរុញយន្តការសភាវ័យក្មេង និងស្ត្រី នៅក្នុងក្របខណ្ឌជាតិ និងអន្តរសភាអាស៊ាន (អាយប៉ា) ជាពិសេស ភាគីទាំងពីរបានរួមគ្នាអភិវឌ្ឍ និងគាំទ្រការជំរុញសភាឌីជីថល ដែលក្នុងន័យនេះភាគីទាំងពីរបានគាំទ្រដល់គំនិតផ្តួចផ្តើមបង្កើត «បណ្ណាល័យច្បាប់ឌីជីថល AIPA» ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសនីមួយៗ និងប្រជាជនក្នុងតំបន់អាស៊ាន។ បណ្ណាល័យច្បាប់ឌីជីថល នឹងជំរុញឱ្យសភាអាស៊ានអាចពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនីតិប្បញ្ញតិ និងមជ្ឈភាពអាស៊ាន ហើយពិសេស នឹងពង្រឹងលើការជឿជាក់ក្នុងការវិនិយោគនៅក្នុងតំបន់អាស៊ាន។ឯកឧត្តមបណ្ឌិត ជាម យៀប បន្តថា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិរវាងគណបក្សទាំងពីរនៅគ្រប់វេទិកាជាពិសេសក្នុងក្របខ័ណ្ឌ ICAPP ដែលគណបក្សភឿថៃបានបញ្ជូនប្រតិភូមកចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា តាំងពីឆ្នាំ២០១៣មក ដែលសកម្មភាពនេះពិតជាបានចូលរួមគាំទ្រដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាក្នុងស្មារតីនៃគ្រួសារគណបក្សនយោបាយនៅអាស៊ី។ ឯកឧត្តមបន្តថាក្នុងឆ្នាំ២០២៤នេះ សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (International Parliament for Tolerance and Peace – IPTP) លើកទី១១ ហើយគណបក្សប្រជាជនកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតនៃសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ហើយរដ្ឋសភាកម្ពុជាសង្ឃឹមថារដ្ឋសភាថៃ និងគណបក្សភឿថៃគាំទ្រនិងចូលរួមព្រមទាំងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងកិច្ចប្រជុំទាំងពីរនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា

លោកណេតាន់យ៉ាហ៊ូ យល់ស្របជាមួយលោកសូលថា ក្រុមហាម៉ាស ត្រូវតែលុបបំបាត់

2024/03/18 10:23:17 am        94
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានរំលឹកឡើងវិញ បន្ទាប់ពីកិច្ចប្រជុំជាមួយអធិការបតីអាល្លឺម៉ង់អូឡាហ្វ សូល នៅទីក្រុងហ្ស៊េរុយសាឡឹម(Jerusalem)។ ចំណែកលោកសូល ( Olaf Scholz) ក៏បានយល់ស្របថា ក្រុមហាម៉ាស ត្រូវតែត្រូវបានលុបបំបាត់។ លោកណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃអាទិត្យថា ខណៈពេលដែលអ៊ីស្រាអែល បានយល់ព្រមជាមួយលោកសូលថា ជំនួយមនុស្សធម៌ ត្រូវតែបង្កើតឡើងទាំងតាមផ្លូវគោក សមុទ្រ និងផ្លូវអាកាស ហើយអ៊ីស្រាអែល នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួស «យើងក៏បានយល់ព្រមថា ក្រុមហាម៉ាស ត្រូវតែត្រូវបានលុបបំបាត់»។ លោកបានបញ្ជាក់ថា៖«យើងមិនអាចមានអនាគតសម្រាប់ហ្កាហ្សា អនាគតសម្រាប់សន្តិភាព អនាគតសម្រាប់អ៊ីស្រាអែល ប្រសិនបើក្រុមហាម៉ាស ដែលជាអង្គការភេរវកម្ម ដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ចំពោះយើង នៅតែមានដដែលនោះ។ «ប្រសិនបើក្រុមនេះ នៅតែមាន វានឹងប្រមូលផ្តុំនិងដណ្តើមយកតំបន់ហ្កាហ្សាឡើងវិញ ហើយការសម្លាប់រង្គាលម្តងហើយម្តងទៀត»។លោកស៊ូល បានឆ្លើយតបថា ជនរងគ្រោះនៃការវាយប្រហារថ្ងៃទី៧ ខែតុលា នឹងមិនត្រូវបានគេបំភ្លេច ឡើយ។ លោកបាននិយាយថា៖«សាររបស់យើង បានច្បាស់លាស់: អ៊ីស្រាអែលមានសិទ្ធិការពារខ្លួនប្រឆាំងនឹងអំពើភេរវកម្មរបស់ក្រុមហាម៉ាស ហើយចំណាប់ថ្នូរទាំងអស់ ត្រូវតែត្រូវបានដោះលែង។ ឧក្រិដ្ឋកម្មដ៏ឃោរឃៅនេះ ត្រូវតែបញ្ចប់នៅពេលនេះ»។ប៉ុន្តែលោកអធិការបតីអាល្លឺម៉ង់រូបនេះ ក៏បានបញ្ជាក់ផងដែរអំពី«ការបាត់បង់ជីវិតមនុស្សយ៉ាងច្រើន» ហើយបាននិយាយថា លោកក៏បានចែករំលែកកង្វល់របស់លោកជាមួយលោកណេតាន់យ៉ាហ៊ូដែរ។

ប្រធានាធិបតីអ៊ុយក្រែននិយាយថា ការបោះឆ្នោតរុស្ស៊ី មានការក្លែងបន្លំខុសច្បាប់

2024/03/18 09:18:25 am        134
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអាទិត្យ (១៧ មីនា) ថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចង់គ្រប់គ្រងប្រទេសរុស្ស៊ីជារៀងរហូត ហើយការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី គឺជាការក្លែងបន្លំខុសច្បាប់។លោក ហ្ស៊េឡិនស្គី បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូនៅពេលយប់របស់ខ្លួនថា «មេដឹកនាំផ្តាច់ការរុស្ស៊ី កំពុងក្លែងធ្វើការបោះឆ្នោតមួយផ្សេងទៀត ហើយលោក ពូទីន ដែលស្រេកឃ្លានអំណាច កំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីគ្រប់គ្រងជារៀងរហូត»។ លោកបានបន្ថែមថា «មិនមានភាពស្របច្បាប់ក្នុងការបោះឆ្នោតក្លែងក្លាយនេះទេ ហើយបុគ្គលនេះគួរតែត្រូវកាត់ទោសនៅតុលាការទីក្រុងឡាអេ»។ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានឈ្នះឆ្នោតក្នុងសំឡេងគាំទ្រជាង ៨៧ ភាគរយ ដែលនោះជាលទ្ធផលដ៏លើសលប់ក្រោយសម័យសូវៀតនៅក្នុងការបោះឆ្នោតរបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ ដោយបានពង្រឹងការក្តាប់អំណាចយ៉ាងតឹងរ៉ឹងរបស់ខ្លួនរួចទៅហើយនេះបន្ថែមទៀត នៅក្នុងជ័យជម្នះដែលលោក ពូទីន បាននិយាយថា ទីក្រុងមូស្គូ មានភាពត្រឹមត្រូវក្នុងការក្រោកឈរឡើងប្រឆាំងលោកខាងលិច និងក្នុងការបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅលុកលុយក្នុងប្រទេសអ៊ុយក្រែន៕

[UPDATE]លោក Putin ឈ្នះការបោះឆ្នោតដ៏លើសលុប និងវាយប្រហារលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក

2024/03/18 08:44:10 am        138
លោក Vladimir Putin នឹងប្រកាសការកាន់តំណែងជាប្រធានាធិបតីអាណត្តិទី ៥ របស់លោកក្រោយឈ្នះការបោះឆ្នោតដ៏ច្រើនលើសលុបលើបេក្ខជនបីនាក់ផ្សេងទៀត ដែលសុទ្ធតែបោះត្រាដោយវិមានក្រឹមឡាំង (Kremlin)។ ប៉ុន្តែនៅពេលក្រុមមន្ត្រីបោះឆ្នោតបាននិយាយថាលទ្ធផលផ្តល់ឱ្យលោកច្រើនជាង ៨៧% នៃសន្លឹកឆ្នោត លោកបាននិយាយថាលទ្ធិប្រជាធិបតេយ្យរបស់រុស្ស៊ីមានតម្លាភាពជាងប្រទេសជាច្រើនទៀតនៅលោកខាងលិច។តាមពិត គ្មានបេក្ខជនបក្សប្រឆាំងណាមួយ ដែលអាចជឿទុកចិត្តបានថា ត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះនោះទេ។ក្រុមអ្នករិះគន់លោក Putin ពាក់ព័ន្ធការស្លាប់របស់ លោក Alexei Navalny បានធ្វើបាតុកម្មជានិមិត្តរូប។គំនិតផ្តួចផ្តើមដែលមានឈ្មោះថា "ថ្ងៃត្រង់ទល់នឹងពូទីន" "Noon against Putin" របស់ពួកគេមានន័យថា ជួរដ៏វែងនៃអ្នកបោះឆ្នោតបានចេញទៅបោះឆ្នោតនៅក្នុងទីក្រុងនានារបស់រុស្ស៊ី រួមទាំងទីក្រុងមូស្គូ និងសេន ពីទ័រស្បើក និងនៅខាងក្រៅស្ថានទូតជាច្រើននៅបរទេស ប៉ុន្តែមិនដែលប៉ះពាល់អ្វីដល់លទ្ធផលនោះទេ។ ក្រុមឃ្លាំមើល OVD-Info បាននិយាយថាយ៉ាងហោចណាស់ជនជាតិរុស្ស៊ី ៨០ នាក់ត្រូវបានចាប់ខ្លួន។ មិនមានការវាយប្រហារជាបន្តបន្ទាប់លើការិយាល័យបោះឆ្នោតមួយចំនួនដែលបានកើតឡើងកាលពីថ្ងៃសុក្រនោះទេ។ ប្រទេសលោកខាងលិចបានរួមគ្នាថ្កោលទោសការបោះឆ្នោតថា មិនសេរី ឬយុត្តិធម៌។ ប្រទេសអាល្លឺម៉ង់បានហៅថាជា "ការបោះឆ្នោតក្លែងក្លាយ" ក្រោមការគ្រប់គ្រងបែបផ្តាច់ការ ដែលពឹងផ្អែកលើការ ការគាបសង្កត់ និងអំពើហិង្សា។ ប្រជាជនរុស្ស៊ី មានពេលបីថ្ងៃដើម្បីបោះឆ្នោត ហើយប្រជាជននៅតំបន់ដែលកាន់កាប់ដោយរុស្ស៊ីនៃអ៊ុយក្រែនមានពេលយូរជាងនេះ ក្នុងការប៉ុនប៉ងបញ្ចុះបញ្ចូលអ្នកស្រុកឱ្យចូលរួម។មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងទីក្រុង ប៊រឌីយ៉ានស៍ (Berdyansk) ដែលកាន់កាប់ដោយរុស្ស៊ីកាលពីថ្ងៃអាទិត្យ ហើយអ្នកស្រុកនិយាយអំពីអ្នកសហការគាំទ្ររុស្ស៊ី ធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយជាមួយនឹងប្រអប់សន្លឹកឆ្នោតដែលអមដោយទាហានប្រដាប់អាវុធ៕

លោក Putin ឈ្នះការបោះឆ្នោតដ៏លើសលុប និងវាយប្រហារលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក

2024/03/18 07:49:28 am        294
លោក Vladimir Putin នឹងប្រកាសការកាន់តំណែងជាប្រធានាធិបតីអាណត្តិទី ៥ របស់លោកក្រោយឈ្នះការបោះឆ្នោតដ៏ច្រើនលើសលុបលើបេក្ខជនបីនាក់ផ្សេងទៀត ដែលសុទ្ធតែបោះត្រាដោយវិមានក្រឹមឡាំង (Kremlin)។ ប៉ុន្តែនៅពេលក្រុមមន្ត្រីបោះឆ្នោតបាននិយាយថាលទ្ធផលផ្តល់ឱ្យលោកច្រើនជាង ៨៧% នៃសន្លឹកឆ្នោត លោកបាននិយាយថាលទ្ធិប្រជាធិបតេយ្យរបស់រុស្ស៊ីមានតម្លាភាពជាងប្រទេសជាច្រើនទៀតនៅលោកខាងលិច។តាមពិត គ្មានបេក្ខជនបក្សប្រឆាំងណាមួយ ដែលអាចជឿទុកចិត្តបានថា ត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះនោះទេ។

ក្រុមវេជ្ជបណ្ឌិតកេនយ៉ា ចាប់ផ្ដើមកូដកម្មទូទាំងប្រទេស ជំរុញឲ្យរដ្ឋាភិបាលបញ្ជូលឈ្មោះពេទ្យហាត់ការជាពេទ្យពេញសិទ្ធិ

2024/03/15 01:44:32 pm        128
ក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសកេនយ៉ា បានចាប់ផ្ដើមកូដកម្មទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ទី១៤មីនាសប្ដាហ៍នេះ ដោយចោទប្រកាន់រដ្ឋាភិបាលថាបានបរាជ័យក្នុងការដោះស្រាយទុក្ខលំបាករបស់ពួកគេ រួមទាំងការអំពាវនាវឲ្យបង្កើន និងបញ្ចូលឈ្មោះពេញសិទ្ធិសម្រាប់បុគ្គិលពេទ្យកម្មសិក្សាឬហាត់ការជាង៤ពាន់នាក់។ កូដកម្មនេះ បានប៉ះពាល់ដល់សេវាវេជ្ជសាស្ត្រ នៅមន្ទីរពេទ្យនានាទូទាំងប្រទេសនៅអាហ្វ្រិកខាងកើតមួយនេះ ខណៈអ្នកជំងឺជាច្រើន មិនត្រូវបានទទួលបានការយកចិត្តទុកដាក់។ តំបន់រងផលប៉ះពាល់ជាច្រើនដោយសារកូដកម្មនេះ រួមមាន តំបន់ ណាគូរូ(Nakuru)តំបន់ក្វាឡេ ( Kwale)តំបន់គីលីហ្វី(Kilifi) តំបន់ មីហ្កូរី (Migori) និងតំបន់ម៉ុមបាសា (Mombasa)។ អគ្គលេខាធិការនៃគ្រូរពេទ្យជំនាញវេជ្ជសាស្ត្រ និងសហជីពពេទ្យធ្មេញ(KMPDU) លោក ដាវជី អាតេឡា (Davji Atellah) បាននិយាយថា ពួកគេបានប្រឆាំងទៅនឹងចំណាត់ការឧស្សាហកម្ម បន្ទាប់ពីការចរចាជាមួយរដ្ឋាភិបាលបានបរាជ័យ។ លោកបានបញ្ជាក់កាលពីថ្ងៃពុធថា ការជូនដំណឹងអំពីកូដកម្មរបស់យើងរយៈពេលថ្ងៃនិងសកម្មភាពឧស្សាហកម្មរបស់យើង នឹងចាប់ផ្ដើមហើយ។ កាលពីថ្ងៃពុធ តុលាការទំនាក់ទំនងការងារនិងជួល បានបញ្ឈប់កូដកម្មនោះ និងបានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមការចរចាដើម្បីដោះស្រាយក្ដីកង្វល់ទាំងនេះ។លោកពីទ័រ ជីរូ (Peter Njiru) ជាអ្នកជំងឺម្នាក់មកពីតំបន់ណាគូរូ ចម្ងាយ១៦០គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីណៃរ៉ូប៊ី (Nairobi) បាននិយាយថាយើងឈឺចាប់ណាស់។ខ្ញុំនៅទីនេះច្រើនម៉ោងហើយគ្មានគ្រូពេទ្យណាមកមើលខ្ញុំទេ ។រដ្ឋាភិបាលគួរតែដោះស្រាយវិបត្តិនេះឲ្យបានឆាប់ៗ៕

រដ្ឋមន្ត្រីការពារជាតិជប៉ុននិយាយថា ការហោះហើរយន្តហោះOsprey គឺឲ្យស៊ាំទៅនឹងស្ថានភាពបើកបរ

2024/03/15 01:41:17 pm        131
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Kihara Minoru និយាយថា កងកម្លាំងសហរដ្ឋអាមេរិក ក្នុងប្រទេសជប៉ុន កំពុងធ្វើការហោះហើរជាមូលដ្ឋាននៃយន្តហោះដឹកជញ្ជូន Osprey ដើម្បីជួយក្រុមយានិកឱ្យស៊ាំទៅនឹងកម្រិតជំនាញរបស់ពួកគេ។លោក Kihara បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពីជើងហោះហើររបស់យន្តហោះ tilt-rotor បានដំណើរការឡើងវិញនៅស្ថានីយ៍អាកាស Futenma របស់កងម៉ារីនសហរដ្ឋអាមេរិកនៅក្នុងខេត្តភាគនិរតីនៃកោះ Okinawa របស់ប្រទេសជប៉ុន។យន្តហោះនេះត្រូវបានត្រូវបានគេចតចោលបន្ទាប់ពីបានធ្លាក់នៅក្នុងខេត្ត Kagoshima ភាគនិរតីប្រទេសជប៉ុន កាលពីខែវិច្ឆិកា។ បុគ្គលិកយោធាសហរដ្ឋអាមេរិកទាំងប្រាំបីនាក់ នៅលើយន្តហោះបានស្លាប់។លោក Kihara បាននិយាយថា យន្តហោះកំពុងធ្វើការហោះហើរជាមូលដ្ឋាន បន្ទាប់ពីមានការថែទាំ និងការបណ្តុះបណ្តាលសមាជិកយានិកក្នុងគោលបំណងការពារឧបទ្ទវហេតុនៅពេលអនាគត។ លោកនិយាយថា លោក និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានបញ្ជាក់ជាថ្មីនៅក្នុងការសន្ទនាតាមទូរស័ព្ទថា ការធានាបានសុវត្ថិភាពនៃការហោះហើរ គឺជាអាទិភាពកំពូលសម្រាប់ទាំងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ លោក Kihara បានសន្យាថា ប្រទេសទាំងពីរនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងចាត់វិធានការសុវត្ថិភាពចាំបាច់ទាំងអស់។

មេដឹកនាំប៉ាឡេស្ទីន តែងតាំងទីប្រឹក្សាសេដ្ឋកិច្ចដ៏យូរឆ្នាំជានាយករដ្ឋមន្ត្រី បន្ទាប់ពីការអំពាវនាវឲ្យមានកំណែទម្រង់

2024/03/15 01:33:13 pm        122
ប្រធានប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានតែងតាំងទីប្រឹក្សាសេដ្ឋកិច្ចដ៏យូរឆ្នាំរបស់ខ្លួនធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ ដើម្បីទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាមេរិក ឲ្យធ្វើការទម្រង់អាជ្ញាធរប៉ាឡេស្ទីន ដែលជាផ្នែកនៃចក្ខុវិស័យក្រោយសង្គ្រាមរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់តំបន់ហ្កាហ្សា។លោក ម៉ូហាម៉េដ មូស្តាហ្វា (Mohammad Mustafa) ជាសេដ្ឋវិទូដែលបានសិក្សានៅសហរដ្ឋអាមេរិក និងជាអ្នកឯករាជ្យផ្នែកនយោបាយ នឹងដឹកនាំរដ្ឋាភិបាលវិទ្យាសាស្ត្រនិងបច្ចេកទេសមួយ នៅក្នុងតំបន់វេសបែង (West Bank) ដែលអាចគ្រប់គ្រងតំបន់ហ្កាហ្សាយ៉ាងសំខាន់ មុនពេលក្លាយជារដ្ឋនៅពេលណាមួយ។ ប៉ុន្តែផែនការទាំងនោះ ប្រឈមមុខនឹងឧបសគ្គធំៗ រួមទាំងការប្រឆាំងយ៉ាងខ្លាំងពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសដែលនៅតែកំពុងបន្តអូសបន្លាយដោយគ្មានទីបញ្ចប់។វាពុំច្បាស់ទេថាតើការតែងតាំងគណៈរដ្ឋមន្ត្រីថ្មីដែលដឹកនាំដោយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក អាបាស នឹងគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងការទាមទាររបស់សហរដ្ឋអាមេរិកសម្រាប់កំណែទម្រង់ដែរឬទេ ខណៈដែលប្រធានអាជ្ញាធរមានវ័យ៨៨ឆ្នាំរូបនេះ នឹងនៅតែគ្រប់គ្រងរួមដដែល។លោក ហានី អាល់ ម៉ាស្រ៊ី (Hani al-Masri) អ្នកវិភាគនយោបាយប៉ាឡេស្ទីន បាននិយាយថា៖«ការផ្លាស់ប្តូរដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសក្នុងតំបន់ចង់បាន មិនមែនជាការផ្លាស់ប្តូរដែលពលរដ្ឋប៉ាឡេស្ទីន ចង់បាននោះទេ»។ «ប្រជាជនចង់បានការផ្លាស់ប្តូរនយោបាយពិតប្រាកដ មិនមែនការផ្លាស់ប្តូរឈ្មោះទេ...ពួកគេចង់ បានការបោះឆ្នោត»។លោកបាននិយាយថា លោកមូស្តាហ្វា គឺជា «បុរសដែលមានការគោរព និងមានចំណេះដឹង ប៉ុន្តែនឹងតស៊ូក្នុងការបំពេញតាមការទាមទាររបស់សាធារណៈជន ដើម្បីកែលម្អស្ថានភាពនានា នៅក្នុងតំបន់វេសបែង ជាទីដែលការរឹតបន្តឹងរបស់អ៊ីស្រាអែល បានដាក់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមបានបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ចកើតឡើង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
06/14/2026 03:06 PM
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
06/14/2026 03:06 PM
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
06/14/2026 02:06 PM
អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
06/14/2026 02:06 PM
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
06/14/2026 01:06 PM
សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM