អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក

នយោបាយ​ និង ការអភិវឌ្ឍន៍

យុវជនសង្គមស៊ីវិលគាំទ្រលទ្ធផលបឋមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ

2024/02/26 01:17:08 pm        339
សមាគមយុវជនខ្មែរមហានគរ នៅថ្ងៃទី២៦ ខែកុម្ភៈនេះ បានអបអរសាទរ និងគាំទ្រ​ចំពោះ​លទ្ធផល​បឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ ខណៈ​គណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ ខណៈ​ដែលការបោះឆ្នោតព្រឹទ្ធសភាបានបិទបញ្ចប់ប្រកបដោយភាពរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។បណ្តុំអង្គការ សមាគម សង្គមស៊ីវិលនានា បានអះអាងថា ពួកគេ​បាន​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ដំណើរការនៃការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ ដែលបាន​ប្រព្រឹត្ត​ទៅ​ចាប់​ពីម៉ោង ៧:០០ ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ម៉ោង ៣ រសៀល​ថ្ងៃ​ដដែល​ក្នុង​បរិយាកាស មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានថ្លែងថា ការបោះឆ្នោត​ជ្រើស​តំាង​សមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកលដែលមានសមាជិកសមាជិការដ្ឋសភា និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។ លោកបន្តថា សុខសន្តិភាព​នេះ​ហើយ គឺជាមូលដ្ឋានគ្រឹះធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពន្លឿន​ការ​អភិវឌ្ឍ​ប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋឱ្យមានការរីកចម្រើនជាលំដាប់។បណ្តុំអង្គការ សមាគម សង្គមស៊ីវិលនានា ជឿជាក់ថា ក្រោមការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និង​សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ​នាវា​កម្ពុជា​ទៅ​កាន់​ភាព​រីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសសម្រេច​បាន​នូវ​គោលដៅ​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បណ្តុំអង្គការ សមាគម សង្គមស៊ីវិលនានា ជឿជាក់ថា ក្រោមការដឹកនាំ​ប្រកដ​ដោយ​គតិ​បណ្ឌិត​របស់​ប្រធាន​គណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងឥស្សរជន​ជា​ច្រើន​ទៀត​ប្រទេស​កម្ពុជា​ពីមួយអាណត្តិទៅមួយអាណត្តិមានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់ និង​ឥត​ឈប់​ឈរ៕

លោកស្រី នីគី ហាលី ប្ដេជ្ញាបន្តការប្រកួតប្រជែងក្នុងរដ្ឋមីជីហ្គែន ទោះចាញ់លោក Trump នៅរដ្ឋសោត ខារ៉ូឡាយណា ក្ដី

2024/02/26 12:38:04 pm        68
មួយថ្ងៃបន្ទាប់ពីការបរាជ័យ នៅក្នុងរដ្ឋកំណើតរបស់លោកស្រី បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ នីគីហាលី (Nikki Haley) បានធ្វើយុទ្ធនាការនៅក្នុងរដ្ឋមីជីហ្គែន(Michigan) ជាទីដែលការប្រកួតប្រជែងយកការតែងតាំងជាបេក្ខភាពប្រធានាធិបតី ក្នុងបក្សនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ខែកុម្ភៈ និងថ្ងៃទី២ខែមីនា។ លោកស្រី នីគីហាលី (Nikki Haley)ប្ដេជ្ញាបន្តការប្រកួប្រជែងការជម្រុះជុំដំបូងរបស់គណបក្សសាធារណរដ្ឋ កាលពីល្ងាចថ្ងៃសៅរ៍ ទោះបីចាញ់លោក Donald Trump ចុងក្រោយបំផុតនៅក្នុងរដ្ឋកំណើតសោតខារ៉ូឡាយណា (South Carolina) របស់លោកស្រីក៏ដោយ។ ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅក្នុងទីក្រុងឆាឡេស្តុន (Charleston) លោកស្រីបានចង្អុលបង្ហាញទៅកាន់សុន្ទរកថារបស់លោកស្រីកាលពីដើមសប្ដាហ៍នេះ ជាទីដែលលោកស្រី បានប្ដេជ្ញាប្រកួតប្រជែងទល់នឹងអតីតប្រធានាធិបតី តាមរយៈយុទ្ធនាការប្រកួតប្រជែងបឋម Super Tuesday ហើយលោកស្រី បានប្រកាសថា លោកស្រីគឺជាស្ត្រីម្នាក់ដែលមានភាពជឿជាក់លើខ្លួនឯង។ កាលពីថ្ងៃសៅរ% ខណៈដែលលោកស្រីហាលី បានបរាជ័យ លោកស្រី នៅតែទទួលបានសំឡេងឆ្នោតគាំទ្រប្រហែល៤០% ប្រសើរជាងការរំពឹងទុក។ អតីតអភិបាលរដ្ឋ និងជាឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរូបនេះ បានបញ្ជាក់រឿងរ៉ាវកាន់តែច្បាស់ចំនួន២ នៅក្នុងការអត្ថាធិប្បាយរបស់លោកស្រី ទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកស្រី។ មួយ គឺលោកស្រី នឹងមិនបោះបង់ចោលការប្រកួតប្រជែងនេះឡើយ ហើយទី២គឺលោកស្រី គិតថា លោក Trump មិនអាចយកឈ្នះលោក Joe Bidenក្នុងការបោះឆ្នោតសកលនោះទេ ៕

ឯកឧត្តម យឿន យឿត ប្រកាសអបអរសាទរចំពោះដំណើរការបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ប្រកបដោយរលួន និងសេរីយុត្តិធម៌

2024/02/26 12:20:05 pm        186
ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​ប្រកាស​អប​អរ​សាទរ​ចំពោះ​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ គឺបានដំណើរការដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មាន​អំពើ​ហិង្សា ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី និងយុត្ដិធម៌ និងអបអរ​សាទរ​ចំពោះ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជនកម្ពុជា ដែលទទួលបានការគាំ ទ្រយ៉ាងច្រើនលើស​លប់​ក្នុង​ការ​បោះឆ្នោត​ខាង​លើ​នេះផ​ងដែរ។ ឯកឧត្តមបាន វាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង​អាជ្ញាធរ​ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ​រៀបចំ​ឱ្យ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅដោយរលូន មានសុខសុវត្ថិភាព ស្រ​បតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា។ឯកឧត្តម​ទីប្រឹក្សា បានកត់សម្គាល់ថា ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា ដែល​ជា​ការ​បោះ​ឆ្នោត​អសកល មានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែង ជា​អង្គ​បោះឆ្នោត​គឺបានអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលមាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ នៃ​កម្ពុជា​ដោយ​បានរៀបចំការបោះឆ្នោតសកល និងអសកលជាទៀងទាត់ ស្របតាម​ច្បាប់​ជា​ធរមាន​។ ឯកឧត្តម ក៏បានរំលេចអំពីតម្លៃនៃសុខសន្តិភាព ដែល​គឺ​ជាមូលដ្ឋាន​គ្រឹះ​ធ្វើ​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ឱ្យមានការរីកចម្រើនជាលំដាប់។ជាមួយគ្នានោះ​ដែរឯកឧត្តម យឿន ក៏បានលើកឡើងផងដែរថា ជ័យជម្នះដែលគណបក្សប្រជា ជន​កម្ពុជា ទទួលបានសំឡេងយ៉ាងច្រើនលើសលុបនេះគឺបានបង្ហាញ និង​ឆ្លុះបញ្ចាំង​នូវ​ភាព​ឈ្លាស​វៃ​មោះមុតរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែល​បាន​ដឹកនាំ​ប្រកប​ដោយគតិ បណ្ឌិតត្រឹមត្រូវ និងស្មារតីសាមគ្គីបង្រួបបង្រួមដើម្បីឧត្តមប្រយោជន៍ជាតិ និង​រក្សា​ការពារ សុខសន្តិភាព ជូនប្រទេសជាតិឲ្យបានជានិរន្តរ៍ផងដែរ៕ អត្ថបទ៖ បាន ចក់

បក្សនយោបាយនានា ប្រកាសសាទរជ័យជម្នះ គណបក្សប្រជាជន​ដែលទទួលបានការ​គាំទ្រច្រើន​ពីការបោះឆ្នោតព្រឹទ្ធសភា

2024/02/26 12:14:13 pm        251
បណ្តាគណបក្សនយោបាយនានា ដែលជាសម្ព័ន្ធភាពរបស់គណបក្សប្រជាជនកម្ពុជា បាន​ផ្ញើសារ​លិខិត​ប្រកាស​អបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើសលប់​ពីអង្គបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ។តាមរយៈលិខិតរបស់គណបក្សនយោបាយនានា ដែលទូរទស្សន៍BTVទទួលបាននាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងស្រដៀងគ្នាថា «ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងយ៉ាងច្រើនលើសលប់នេះ គឺបានបង្ហាញ និងឆ្លុះបញ្ចាំងនូវភាពឈ្លាសវៃមោះ មុត​​របស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែល​បាន​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិតត្រឹមត្រូវ និងស្មារតីសាមគ្គីបង្រួបបង្រួមដើម្បីឧត្តមប្រយោជន៍ជាតិ និងរក្សា​ការពារ សុខសន្តិភាព ជូនប្រទេសជាតិឲ្យបានជានិរន្តរ៍ផងដែរ»។សូមបញ្ជាក់ថាលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបានសំឡេងឆ្នោតសរុប ១០,០៥២សំឡេងស្មើនឹង៥៥អាសនៈ ខណៈ​គណបក្ស​ឆន្ទៈ​ខ្មែរ​ទ​ទួលបានសំឡេង ១,៣៩៤សំឡេង ស្មើនឹង៣អាសនៈ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីល្ងាចម្សិលមិញនេះ។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួល​បាន​សំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​សរុបចំនួន១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន៥៥អាសនៈ និង​គណបក្ស​ឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត១,៣៩៤សំឡេងទទួលបានអាសនៈចំនួន៣អាសនៈ ដោយឡែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ៕ អត្ថបទ ៖ បាន ចក់

អ៊ុយក្រែន បង្ហាញលទ្ធភាពនៃការអញ្ជើញរុស្ស៊ី ឱ្យចូលរួមកិច្ចប្រជុំសន្តិភាព

2024/02/26 11:02:02 am        190
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យ (២៥ កុម្ភៈ) ថាអ៊ុយក្រែន និងបណ្ដាដៃគូបរទេសរបស់ខ្លួនអាចនឹងអញ្ជើញរុស្ស៊ី ឱ្យចូលរួមកិច្ចប្រជុំសន្តិភាពនាពេលអនាគត ដើម្បីពិភាក្សាអំពីការបញ្ចប់ការឈ្លានពានរបស់ទីក្រុងមូស្គូ រយៈពេលពីរឆ្នាំលើរបបរបស់ទីក្រុងគីវ។លោក អាន់ឌ្រី យើម៉ាក (Andriy Yermak) ប្រធានបុគ្គលិករបស់លោកប្រធានាធិបតី ហ៊្សេឡិនស្គី បាននិយាយថា ប្រទេសស្វីសនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិភាក្សាអំពីចក្ខុវិស័យសម្រាប់សន្តិភាពដោយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) ដែលផែនការនេះអាចត្រូវបានប្រគល់ឱ្យរុស្ស៊ី ក្នុងអំឡុងពេលកិច្ចប្រជុំលើកទីពីរនៅពេលក្រោយ។លោ ហ៊្សេឡិនស្គី ធ្លាប់បានប្រកាសជាលើកដំបូងនូវរូបមន្តសន្តិភាពរបស់ខ្លួននៅឯកិច្ចប្រជុំកំពូលមួយកាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៃក្រុមប្រទេសសេដ្ឋកិច្ចធំៗចំនួន ២០ ។ ផែនការនោះអំពាវនាវឱ្យមានការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន និងការដកទ័ពរុស្ស៊ីទាំងស្រុង។រដ្ឋធានីគីវ ប្រកាន់ខ្ជាប់ថាខ្លួននឹងមិនពិភាក្សាជាមួយទីក្រុងមូស្គូ ទេរហូតទាល់តែទាហានរុស្ស៊ី ទាំងអស់បានចាកចេញពីទឹកដីអ៊ុយក្រែន។ វិមានក្រឹមឡាំងបាននិយាយថា មិនមានមូលដ្ឋានបច្ចុប្បន្នសម្រាប់កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនឡើយ ហើយថាផែនការសន្តិភាពរបស់ទីក្រុងគីវ គឺមិនទំនងទាល់តែសោះ ព្រោះមិនបានរាប់បញ្ចូលរុស្ស៊ី៕

លោក Zelenskiy និយាយថា អ៊ុយក្រែនមានផែនការសម្រាប់ការវាយបកថ្មីប្រឆាំងនឹងរុស្ស៊ី

2024/02/26 10:58:50 am        111
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអាទិត្យ (២៥ កុម្ភៈ) ថាប្រទេសរុស្ស៊ី កំពុងរៀបចំការវាយលុកថ្មីមួយប្រឆាំងនឹងអ៊ុយក្រែន ដែលចាប់ផ្តើមនៅចុងខែឧសភា ឬរដូវក្តៅ ប៉ុន្តែទីក្រុងគីវ ក៏មានផែនការសមរភូមិច្បាស់លាស់មួយរបស់ខ្លួនប្រឆាំងទល់នឹងរុស្ស៊ីវិញផងដែរ។ថ្លែងរយៈពេលមួយថ្ងៃបន្ទាប់ពីខួបលើកទី២ នៃការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន លោក ហ៊្សេឡិនស្គី បាននិយាយថា វាមានសារៈសំខាន់ណាស់សម្រាប់ទីក្រុងគីវ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនក្នុងការរក្សាការរួបរួម និងបានរំលឹកឡើងវិញថា ជ័យជំនះរបស់អ៊ុយក្រែន គឺអាស្រ័យលើការបន្តគាំទ្ររបស់លោកខាងលិច។លោក ហ៊្សេឡិនស្គី បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងគីវថា «យើងនឹងត្រៀមខ្លួនសម្រាប់ការវាយលុករបស់រុស្ស៊ី ហើយកងទ័ពក៏នឹងរៀបចំផែនការវាយបកទៅវិញដែរ»។រយៈពេលពីរឆ្នាំនៅក្នុងសង្រ្គាម កងទ័ពរបស់ទីក្រុងមូស្គូ បានបន្តវាយលុកនៅតាមបណ្តោយសមរភូមិជួរមុខចម្ងាយ ៩៦០ គីឡូម៉ែត្រនៅភាគខាងកើត និងខាងត្បូងរបស់ប្រទេសអ៊ុយក្រែន ហើយបញ្ហាជាច្រើនបានប្រមូលផ្តុំលើអ៊ុយក្រែនរាប់ចាប់ពីកង្វះគ្រាប់កាំភ្លើងធំ និងតម្រូវការមីស៊ីលរយៈចម្ងាយឆ្ងាយ រហូតដល់ការខ្វះខាតកងទ័ពថ្មីជាដើម៕

លោកហ្សេឡិនស្គី បានពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិស៊ុយអែតអំពីការធានាសន្តិសុខ និងការផលិតអាវុធរួមគ្នា

2024/02/26 10:36:27 am        203
សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ២៤ ខែកុម្ភៈរបស់ការិយាល័យរបស់លោកហ្សេឡិនស្គី បានឲ្យដឹងថា លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelensky) និងរដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Paul Johnson បានពិភាក្សាអំពីលទ្ធភាពនៃការផលិតអាវុធរួមគ្នា និងការចរចានាពេលអនាគតសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាសន្តិសុខទ្វេភាគី។ មេដឹកនាំទាំងពីរ បានជួបគ្នានៅអ៊ុយក្រែនក្នុងខួបពីរឆ្នាំនៃការលុកលុយពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយរយៈពេល៤ថ្ងៃ បន្ទាប់ពីស៊ុយអែត បានប្រកាសកញ្ចប់ជំនួយផ្នែកការពារដ៏ធំបំផុតរបស់ខ្លួនសម្រាប់អ៊ុយក្រែន ដែលមានតម្លៃ ៦៨២លានដុល្លារ។កញ្ចប់ជំនួយចុងក្រោយបង្អស់នោះ បាននាំមកនូវតម្លៃសរុបនៃជំនួយយោធាស៊ុយអែតដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញដល់ទៅ ៣០ពាន់លានក្រូណាស៊ុយអែត (២,៨៨ ពាន់លានដុល្លារ)។លោកហ្សេឡិនស្គី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«ថ្ងៃនេះ គឺជាថ្ងៃដែលសោកនាដកម្មនេះបានចាប់ផ្តើម ហើយវាមានសារៈសំខាន់សម្រាប់យើង នៅពេលដែលមិត្តរបស់យើងនៅទីនេះ»។ក្នុងឆ្នាំនេះ ប្រទេសអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយចក្រភពអង់គ្លេស ដាណឺម៉ាក អាល្លឺម៉ង់ កាណាដា អ៊ីតាលី និងបារាំង ខណៈដែលប្រទេសផ្សេងទៀត បាននិយាយថា ពួកគេគ្រោង នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង នាពេលខាងមុខ។

ប្រទះឃើញសត្វប្រើសមួយក្បាល រត់ចូលដីឡូត៍អ្នកភូមិ ឃុំកំពង់គ្រែង ស្រុកទឹកឈូ

2024/02/26 09:39:55 am        295
កំពត៖ នាព្រលប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកដំណើរ និងអ្នកភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ បានប្រទះឃើញសត្វប្រើសមួយក្បាលរត់ចុះឡើង ចូលក្នុងដីឡូត៍ទុកនៅទំនេរមួយកន្លែង បង្កការភ្ញាក់ផ្អើល។ជាមួយនឹងវត្តមានសត្វព្រៃចូលស្រុកនេះ ប្រជាពលរដ្ឋ បានអំពាវនាវដល់អ្នកផងនានាកុំចាប់យក ឬធ្វើបាបសត្វប្រើស១ក្បាលនេះ។ អ្នកភូមិក៏បានស្នើសុំដល់មន្ត្រីជំនាញ​ជួយចុះអន្តរាគមន៍​ដើម្បីនាំយកសត្វប្រើសនោះទៅលែងក្នុងព្រៃវិញ។ទាក់ទិនបញ្ហាខាងលើ លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន លោកក៏បានចុះដល់ទីតាំង និងពិនិត្យដឹងថា នោះជាសត្វប្រើឈ្មោលចុះមកពីតំបន់ភ្នំបូកគោ។ ដោយសារជារដូវក្តៅខ្វះទឹកផឹក ហើយប្រើសនេះ ឡើងកត្រូវការរកញីផងទើបរត់ចុះរហូត​ដល់​ឃុំកំពង់គ្រែងដែលអ្នកភូមិបានប្រទះឃើញនោះ។លោកនាយខណ្ឌបានបន្តថា ព្រោះតែក្តីព្រួយអំពីហេតុការណ៍មិនល្អណាមួយកើតឡើង លោកបាន​ទំនាក់ទំនងជាមួយអាជ្ញាធរស្រុកទឹកឈូដោយស្នើសុំកម្លាំងរបស់អធិការដ្ឋាន ពិសេសនគរបាល​ប៉ុស្តិ៍មូលដ្ឋានជួយការពារដ្បិតដីឡូត៍នោះមានរបងបាំងតែ៣ជ្រុងប៉ុណ្ណោះ។ ម្យ៉ាងទៀត លោកបានទំនាក់ទំនងជាមួយខាងឧទ្យានុរក្សភ្នំតាម៉ៅរួចហើយ ដើម្បីឱ្យមន្ត្រីជំនាញមកបាញ់​ថ្នាំ​សន្លប់​នាំយកទៅលែងទីនោះនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ៕

ការអត្ថាធិប្បាយរបស់លោក Trump លើអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅ ទាក់ទាញការស្តីបន្ទោសយ៉ាងខ្លាំង

2024/02/26 09:20:24 am        175
ការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ (Donald Trump) ដែលអះអាងថា អ្នកបោះឆ្នោតជនជាតិស្បែកខ្មៅកាន់តែគាំទ្ររូបលោក បន្ទាប់ពីការចោទប្រកាន់ជាច្រើនរបស់ខ្លួនលើបទចោទព្រហ្មទណ្ឌ បានទាក់ទាញការស្តីបន្ទោសយ៉ាងខ្លាំងកាលពីចុងសប្តាហ៍ពីគូប្រជែងគណបក្សសាធារណរដ្ឋសម្រាប់ការតែងតាំងតំណែងបេក្ខជនប្រធានាធិបតី សកម្មជនសិទ្ធិមនុស្ស និងអ្នកដទៃទៀត។លោក ត្រាំ កាលពីថ្ងៃសុក្រ (២៣ កុម្ភៈ) មុនពេលការបោះឆ្នោតបឋមនៅរដ្ឋសៅ ខារ៉ូឡាញណា(South Carolina) ដែលលោកបានទទួលជ័យជម្នះ បានប្រដូចការចោទប្រកាន់ព្រហ្មទណ្ឌចំនួន ៩១ ករណីរបស់ខ្លួននៅក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួនបួនដាច់ដោយឡែកពីគ្នា ទៅនឹងការរើសអើងដែលប្រឈមមុខដោយជនជាតិអាមេរិកស្បែកខ្មៅ។លោកប្រធានាធិបតី ចូ បៃដិន បានប្រតិកម្មទៅនឹងការលើកឡើងនោះថា «ការអះអាងរបស់លោក ត្រាំ ដែលថាជនជាតិអាមេរិកស្បែកខ្មៅនឹងគាំទ្រលោកដោយសារតែបទចោទព្រហ្មទណ្ឌរបស់ខ្លួននោះគឺជាការប្រមាថយ៉ាងខ្លាំង»។ អតីតអភិបាលរដ្ឋ សៅ ខារ៉ូឡាញណា លោកស្រី នីកគី ហាលី បាននិយាយថា «ការលើកឡើងនោះជារឿងគួរឱ្យស្អប់ខ្ពើម»។បញ្ហាប្រឈមផ្លូវច្បាប់របស់លោក ត្រាំ រួមទាំងបទចោទប្រកាន់សហព័ន្ធលើកិច្ចខិតខំប្រឹងប្រែងព្យាយាមបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ និងការមិនប្រគល់ឯកសារសម្ងាត់ ក្នុងចំណោមការចោទប្រកាន់របស់រដ្ឋ និងបណ្តឹងរដ្ឋប្បវេណីផ្សេងទៀត មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីវិសមភាពជាប្រវត្តិសាស្ត្រដែលជនជាតិអាមេរិកស្បែកខ្មៅបានជួបប្រទះនៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ៕

លោក Zelensky ៖ទាហាន៣១.០០០នាក់ បានស្លាប់ ចាប់តាំងពីការវាយលុកពេញបន្ទុករបស់រុស្ស៊ី

2024/02/26 08:39:46 am        133
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា ទាហានអ៊ុយក្រែនចំនួន៣១.០០០នាក់ បានស្លាប់ អំឡុងការវាយលុកពេញបន្ទុករបស់រុស្ស៊ី។ លោកប្រធានាធិបតីរូបនេះ លើកឡើងថា លោកនឹងមិនផ្ដល់ចំនួនទាហានរងរបួសទេ ព្រោះនឹងជួយដល់ផែនការយោធារបស់រុស្ស៊ី ។ តាមធម្មតា ក្រុមមន្ត្រីអ៊ុយក្រែន មិនដែលបង្ហាញទិន្នន័យអ្នកស្លាប់ឬរបួសជាសាធារណៈទេ ហើយ មានការប៉ាន់ប្រមាណផ្សេងទៀតថា ចំនួនអាចមានច្រើនជាងនេះ។ ការបង្ហាញទិន្នន័យកងទ័ពបាត់បង់ជីវិតនៅសមរភូមិនេះ បានកើតមានឡើង បន្ទាប់ពីមន្ត្រីការពារជាតិបាននិយាយថា ជំនួយលោកខាងលិចទាំងអស់សម្រាប់អ៊ុយក្រែន ត្រូវបានពន្យាពេល ដែលនាំឲ្យមានការបាត់បង់ជីវិត និងទឹកដី។លោក Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា លោកកំពុងផ្ដល់ចំនួនអ្នកស្លាប់ឆ្លើយតបទៅនឹងទិន្នន័យបំប៉ោងដែលប្រទេសរុស្ស៊ី បានដកស្រង់មកនិយាយ។ លោកបានបញ្ជាក់ថា ទាហានចំនួន៣១.០០០នាក់ បានស្លាប់ នៅក្នុងសង្រ្គាមនេះ មិនមែន៣០ម៉ឺននាក់ ឬ១៥ម៉ឺននាក់ទេ ឬដូចអ្វីដែលលោក Putinកំពុងកុហកនោះឡើយ។ ប៉ុន្តែការបាត់បង់នីមួយៗ គឺជាការខាតបង់ធំបំផុតសម្រាប់យើង។ ថ្លែងពីការបាត់បង់ដ៏ធំធេងក្នុងសង្រ្គាមនេះ លោក Zelensky បាននិយាយថាជនស៊ីវិលរាប់ម៉ឺននាក់បានស្លាប់ក្នុងតំបន់ជាច្រើនគ្រប់គ្រងដោយរុស្ស៊ី ប៉ុន្តែចំនួនពិតប្រាកដមិនត្រូវបានគេដឹងទេ។ ក្រុមមន្ត្រីអាមេរិកកាលពីខែសីហា បានដាក់ចំនួនទាហានអ៊ុយក្រែនស្លាប់ ៧ម៉ឺននាក់ និងប្រហែល១២០.០០០នាក់ រងរបួស។ ចំពោះការបាត់បង់របស់រុស្ស៊ី វិញ លោក Zelensky បាននិយាយថា ទាហានរុស្ស៊ីចំនួន១៨០.០០០នាក់ បានស្លាប់ និងរាប់ម៉ឺននាក់បានរងរបួស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណ​ថ្នាក់​ដឹកនាំ​ អាជ្ញាធរកម្ពុជា ជួយសម្រួល និង​រក្សា​សុវត្ថិភាពជូនគណៈប្រតិភូអន្តរជាតិ​ចូលរួមមហាសន្និបាតកាយប្ញទ្ធិនារីពិភពលោក
06/21/2026 06:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM