សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា

នយោបាយ​ និង ការអភិវឌ្ឍន៍

សហរដ្ឋអាមេរិក មិនមានការចង្អុលបង្ហាញដែលថារុស្ស៊ី កំពុងរៀបចំប្រើអាវុធនុយក្លេអ៊ែរទេ

2024/03/01 07:20:27 pm        166
សហរដ្ឋអាមេរិក មិនមានសញ្ញាណាមួយដែលចង្អុលបង្ហាញថារុស្ស៊ី កំពុងរៀបចំប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ ហើយនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថាទីក្រុងមូស្គូ មានអាវុធនុយក្លេអ៊ែរសម្រាប់វាយប្រហារគោលដៅលោកខាងលិច។លោក មីលឡឺ បានប្រាប់អ្នកយកព័ត៌មានថា នេះមិនមែនជាលើកទីមួយទេដែលគេ «បានមើលឃើញវោហាសាស្ត្រមិនទទួលខុសត្រូវពីលោក ពូទីន» ហើយនេះមិនមែនជាពាក្យសម្ដីដែលមេដឹកនាំនៃ «រដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរ» ត្រូវនិយាយនោះទេ។លោក ពូទីន បានប្រាប់បណ្តាប្រទេសលោកខាងលិច កាលពីថ្ងៃព្រហស្បតិ៍ថាពួកគេកំពុងប្រថុយនឹងការបង្កសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើបញ្ជូនកងទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែន ដោយព្រមានថាទីក្រុងមូស្គូ មានអាវុធដើម្បីវាយប្រហារគោលដៅនៅលោកខាងលិច។ប្រធានាធិបតីរុស្ស៊ី បានចេញមុខព្រមានពីសង្រ្គាមនុយក្លេអ៊ែររបស់ខ្លួនជាមួយនឹងសេចក្តីយោងជាក់លាក់មួយចំពោះគំនិតរបស់ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃចន្ទ ដែលថាសមាជិកអង្គការណាតូអឺរ៉ុប នឹងបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ដោយនោះជាការលើកឡើងដែលត្រូវបានច្រានចោលភ្លាមៗដោយសហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស និងប្រទេសដទៃទៀត៕

លោក Trump ទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិក ខណៈលំហូរជនអន្តោប្រវេសន៍ក្លាយជាបញ្ហាលេចធ្លោសម្រាប់អ្នកបោះឆ្នោត

2024/03/01 07:16:36 pm        113
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគ្រវីដៃ ទៅកាន់ក្រុមមនុស្ស ដែលកំពុងឈរនៅមាត់ទន្លេ រីអូ ហ្គ្រែនដេ (Rio Grande) ខាងប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ខណៈលោកបានទៅពិនិត្យមើលព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក នៅទីក្រុង Eagle Pass រដ្ឋតិចសាស់ ជាមួយអភិបាលរដ្ឋលោក ហ្គ្រេក អាបុត(Greg Abbott)។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និង លោក Trump បានធ្វើទស្សនកិច្ចនៅព្រំដែនអាមេរិក-ម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ខណៈលំហូរនៃជនអន្តោប្រវេសន៍ បានក្លាយជាបញ្ហាលេចធ្លោសម្រាប់អ្នកបោះឆ្នោត។ លោក Trump ដែលមើលទៅប្រឈមមុខជាមួយលោក Biden ក្នុងការបោះឆ្នោតធ្វើឡើងនៅថ្ងៃទី ៥ ខែវិច្ឆិកា ត្រូវបានរាយការណ៍សង្ខេបដោយក្រុមមន្រ្តី ជាមួយលោក Abbott នៅទន្លេ Rio Grande។ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកកំពុងត្រូវបានគ្របដណ្ដប់ដោយបទឧក្រិដ្ឋជនអន្តោប្រវេសន៍របស់លោក Biden នៅក្នុងភាសាដែលកំពុងឡើងកម្តៅខ្លាំង ដែលលោកបានប្រើដើម្បីនិយាយអំពីបញ្ហាព្រំដែន និងបានរិះគន់គោលនយោបាយរបស់គូប្រជែងលោក។ ទីក្រុង Eagle Pass នៅតែជាចំណុចសំខាន់មួយនៅក្នុងការជជែកដេញដោលគ្នារវាងគណបក្សទាំងពីរយ៉ាងក្តៅគគុក លើបញ្ហាសន្តិសុខព្រំដែន ទោះបីជាចំនួនជនអន្តោប្រវេសន៍ជាច្រើនត្រូវបានចាប់ខ្លួន ខណៈកំពុងឆ្លងកាត់ដោយខុសច្បាប់ បានធ្លាក់ចុះយ៉ាងគំហុក នៅក្នុងខែមករា និងខែកុម្ភៈក៏ដោយ។ចំនួនជនអន្តោប្រវេសន៍ ដែលត្រូវបានចាប់ខ្លួនខណៈកំពុងឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់ បានឈានដល់កំណត់ត្រាប្រចាំខែចំនួន ២៥០.០០០នាក់ នៅក្នុងខែធ្នូ ប៉ុន្តែបានធ្លាក់ចុះពាក់កណ្តាល នៅក្នុងខែមករា ជានិន្នាការមួយរបស់មន្ត្រីសហរដ្ឋអាមេរិក ដែលបានសន្និដ្ឋានថា មានការបង្កើនការអនុវត្តន៍ច្បាប់ របស់ប្រទេសម៉ិកស៊ិក និងនិន្នាការតាមរដូវកាល។

លោក Biden៖ ការបាញ់ប្រហារលើអ្នកចាំយកជំនួយ នឹងធ្វើឱ្យកិច្ចពិភាក្សាបទឈប់បាញ់ហ្កាហ្សា ស្មុគស្មាញ

2024/03/01 07:12:50 pm        122
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) ថាសហរដ្ឋអាមេរិក កំពុងពិនិត្យមើលរបាយការណ៍របស់ទាហានអ៊ីស្រាអែល ដែលបានបាញ់ប្រហារទៅលើមនុស្សដែលកំពុងរង់ចាំជំនួយស្បៀងអាហារនៅហ្កាហ្សា ដោយបន្ថែមថា លោកជឿថាឧបទ្ទវហេតុដ៏បង្ហូរឈាមនេះនឹងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចចរចាស្តីពីបទឈប់បាញ់ថ្មី។អាជ្ញាធរសុខាភិបាលនៅហ្កាហ្សាបាននិយាយថា ការបាញ់ប្រហាររបស់អ៊ីស្រាអែល ទៅលើហ្វូងមនុស្សដែលកំពុងរង់ចាំជំនួយនៅជិតទីក្រុងហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១១២ នាក់ និងរងរបួសចំនួន ២៨០ នាក់។លោក បៃដិន បាននិយាយថា «ឥឡូវនេះ យើងកំពុងពិនិត្យមើលលើបញ្ហានេះ ដោយសារមានរបាយការណ៍ប្រជែងគ្នាចំនួនពីរជុំវិញអ្វីដែលបានកើតឡើង ដូច្នេះយើងមិនទាន់មានចម្លើយនៅឡើយទេ ហើយបទឈប់បាញ់បណ្តោះអាសន្នប្រហែលជានឹងមិនកើតឡើងនៅថ្ងៃចន្ទ ដូចដែលយើងព្យាករកាលពីមុននោះទេ»។អ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាអ្នកសម្រុះសម្រួលកាតា ទាំងអស់បានកត់សម្គាល់ពីការប្រុងប្រយ័ត្នក្នុងសប្តាហ៍នេះ អំពីវឌ្ឍនភាពឆ្ពោះទៅរកបទឈប់បាញ់នៅហ្កាហ្សា ជាទីដែលអាជ្ញាធរសុខាភិបាលបាននិយាយថា មនុស្សជាង ៣០.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល៕

សមាជិកសភាអាមេរិក ជំរុញលោក Biden និងលោក Blinken កុំឱ្យទទួលស្គាល់រដ្ឋាភិបាលប៉ាគីស្ថានថ្មី

2024/03/01 07:02:32 pm        174
សមាជិកសភាចំនួន ៣១ រូបនៃសភាអាមេរិក បានចុះហត្ថលេខាលើលិខិតមួយទៅកាន់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) និងរដ្ឋមន្ត្រីការបរទេស លោក អាន់តូនី ប្លីងខិន (Antony Blinken) ដោយជំរុញឱ្យអ្នកទាំងពីរកុំទទួលស្គាល់រដ្ឋាភិបាលថ្មីនៅក្នុងប្រទេសប៉ាគីស្ថាន រហូតដល់ការស៊ើបអង្កេតអំពីការជ្រៀតជ្រែកការបោះឆ្នោតត្រូវបានធ្វើឡើង។គណបក្ស សម្ព័ន្ធមូស្លីមណាវ៉ាស់ប៉ាគីស្ថាន (PML-N) និងគណបក្សប្រជាជនប៉ាគីស្ថាន (PPP) បានយល់ព្រមបង្កើតរដ្ឋាភិបាលចម្រុះមួយ ទោះបីជាបេក្ខជនគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីជាប់ពន្ធនាគារ លោក អ៊ីមរ៉ាន ខាន់ (Imran Khan) ទទួលបានអាសនៈច្រើនជាងគេក៏ដោយ។លិខិតរបស់សភាអាមេរិកនោះក៏បានជំរុញឱ្យលោក បៃដិន និងលោក ប្លីងខិន បញ្ជាក់ឱ្យច្បាស់ដល់អាជ្ញាធរប៉ាគីស្ថានថា ទីក្រុងវ៉ាស៊ីនតោន អាចប្រើប្រាស់ឥទ្ធិពលលើវិស័យយោធា ហើយកិច្ចសហប្រតិបត្តិការផ្សេងទៀតអាចត្រូវបានបញ្ឈប់ ប្រសិនបើវិធានការពាក់ព័ន្ធមិនត្រូវបានធ្វើឡើង។ពលរដ្ឋប៉ាគីស្ថាន បានទៅបោះឆ្នោតកាលពីដើមខែនេះក្នុងការបោះឆ្នោតមួយដែលត្រូវបានរំខានដោយការបិទសេវាអ៊ីនធឺណិតតាមទូរស័ព្ទនៅថ្ងៃបោះឆ្នោត ការចាប់ខ្លួន ព្រមទាំងអំពើហិង្សា និងលទ្ធផលយឺតយ៉ាវខុសប្រក្រតី ដែលនាំឱ្យមានការចោទប្រកាន់ថាការបោះឆ្នោតនេះត្រូវបានគេលួចបន្លំ។សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុបបានសម្តែងការព្រួយបារម្ភអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតដែលបានរាយការណ៍ ហើយបានជំរុញឱ្យមានការស៊ើបអង្កេត៕

ក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់មហាជនរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បី​សង្គម​មានសន្តិភាព និងការអភិវឌ្ឍន៍!

2024/03/01 05:24:32 pm        182
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល នៅព្រឹកថ្ងៃទី១ ខែមីនានេះ បានចេញសេចក្ដី​អំពាវនាវ​ដល់​មហាជន​ទូទៅ ជនរួមជាតិដែលនិយមប្រើប្រាស់បណ្តាញសង្គមផ្សេងៗ ដូចជាហេ្វសបុក Facebook TikTok Telegram ជាដើម។ ខណៈ​មួយ​រយៈនេះ​មាន​សកម្មភាព​ការ​បំផុស​បំផុល​ព័ត៌​មាន​ក្នុងប​ណ្តាញសង្គមជាច្រើនករណីដូចជា ករណីអេស្តាវាទ័រកិន​ពលរដ្ឋ​នៅ​ខេត្ត​កោះកុង​ស្លាប់​ភ្លាម​ៗ គ្រាន់តែការពារដីខ្លួន ជាដើមដែលក្រុមប្រឆាំងជ្រុលនិយមបានយកករណីនេះ បំផុស​បំផុស បង្កើត​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បំពុល​សង្គម​ក្នុង​គោលដៅ​កេង​ចំណេញ​ផល​ប្រយោជន៍​នយោបាយ ​និងធ្វើឱ្យអស្ថិរភាពនៅក្នុងសង្គមកម្ពុជាតែប៉ុណ្ណោះ។ក្រុម​យុវជនសង្គមស៊ីវិលសង្កេតឃើញថា ជាការពិតជាក់ស្ដែង ករណីនេះរដ្ឋបាលខេត្តកោះកុង និង​មន្រ្តី​ពាក់ព័ន្ធ ក៏បានបញ្ជាក់ហើយជាព័ត៌មានពិត គឺមិនដូច​ការ​លើក​ឡើង​រប​ស់​ក្រុម​ប្រឆាំង​បាន​ផ្សព្វ​ផ្សាយ​នោះទេ ហើយករណីនេះសមត្ថកិច្ចបានអនុវត្តការងារតាមនីតិវិធីច្បាប់រួចហើយ។ ដូច្នេះ​សូមបងប្អូនប្រជាពលរដ្ឋកុំមានការភ័ន្តច្រឡំ និងពិនិត្យ​ប្រភព​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​ចូលរួមបញ្ចេញមតិ ឬចែកចាយព័ត៌មាននោះបន្ត។ដើម្បី​ជា​ផ្នែកមួយឆ្លើយតបការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ក្រុមយុវជនសង្គមស៊ីវិល បាន​សូម​ណូមពរដល់មហាជន៖ ១/. ស្វែងរកប្រភពព័ត៌មានក្លែងក្លាយនោះហើយកុំទាន់ធ្វើការវិនិច្ឆ័យ និង​ចូលខមមិនក្នុងន័យមិនល្អ ឬខុសនឹងច្បាប់ ប៉ុន្ដែត្រូវ​កំណត់​ប្រភព​នោះ​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន​។ ២/. រួមគ្នាចូលទៅ Report Page អនាមិកទាំងនោះ ដើម្បីឱ្យ​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​បិទ​ផែក​នោះ។​ ៣/.ឆ្លើយតបបង្ហាញការពិត តាមរយៈបណ្ដាញសង្គម ឬបណ្ដាញ​សារព័ត៌មាន​នានា​ជា​បន្ទាន់​ដើម្បីបន្សាបព័ត៌មានប្រឌិត។ ៤/. អំពាវនាវដល់ក្រុមអ្នកបង្កើតមាតិកា (Creator Content) ឬឆាណែល ហ្វេសប៊ុក យូធូប ជាដើម ត្រូវបង្កើតមាតិការបស់ខ្លួនប្រកបដោយ ក្រម​សីលធម៌ វិជ្ជាជីវៈ មិនត្រូវបង្កើតមានតិកាណាមួយផ្ទុយនឹងច្បាប់ ឬប៉ះពាល់សិទ្ធិអ្នកដ៏ទៃឡើយ និង​៥/. បញ្ឍប់នាំគ្នាចែករំចែកបន្ត ឬ Like Comment Share ជាដើម ។ ក្រុម​យុវជនសង្គមស៊ីវិលអំពាវនាវអ្នកនិយមប្រើប្រាស់បណ្តាញសង្គម សូមចូលរួមទាំងអស់គ្នា ដើម្បី​សង្គមជាតិយើងមានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ​ បណ្តោយ​ឲ្យក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​ផ្ទាល់ ឬប្រយោល ដោយសារព័ត៌មានមិនពិត៕

អបអរសាទរ! ខួបទី២៥ (១៩៩៩-២០២៤)​ នៃអនុសញ្ញាអូតាវ៉ា

2024/03/01 05:18:09 pm        131
ថ្ងៃទី០១ ខែមីនា គឺជាថ្ងៃដ៏មានសារៈសំខាន់ ដែលយើងទាំងអស់រំលឹកខួបទី២៥ ​ការ​ចូលជាធរ​មាន នៃអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និង​ការ​ផ្ទេរ​គ្រាប់​មីន​ប្រឆាំង​មនុស្ស និងការបំផ្លាញគ្រាប់មីនចោល(អនុសញ្ញាអូតាវ៉ា)អនុសញ្ញាដែលគួរកត់សំគាល់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ពិភពលោក ក្នុង​កិច្ច​ខិ​ត​ខំ​ប្រឹង​ប្រែង​បញ្ចប់​គ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីនប្រឆាំងមនុស្ស។ ការ​ចាប់​ផ្តើម ​នៃ​អនុ​សញ្ញា បានបង្កើតនូវកំនត់ត្រាមួយនៅក្នុងប្រវត្តិសាស្រ្តរួមរបស់មនុស្សជាតិ ក្រោមគោល​ដៅ​ការពារ​អាយុ​ជីវិត លើកកម្ពស់សន្តិភាព និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ក្នុងរយៈពេល ២៥ឆ្នាំកន្លងមក ស្មារតីមនុស្សធម៌នេះបានបំផុសគំនិតឱ្យប្រទេស អង្គការ និង​បុគ្គល​នានា​ជុំវិញពិភពលោក ធ្វើការដោយមិនខ្លាចនឿយហត់ឆ្ពោះទៅរកការលុបបំបាត់គ្រាប់មីន ដែល​ជា​រឿយៗ​ប្រឈមនឹងបញ្ហា និងឧបសគ្គដ៏ធ្ងន់ធ្ងរ។នៅពេលយើងប្រារព្ធព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ សូមឲ្យយើងគោរពនូវភាពក្លាហាន និង​ការ​លះបង់​របស់​អ្នកទាំងអស់ដែលបានរួមចំណែកក្នុងបុព្វហេតុដ៏ថ្លៃថ្លានេះ ហើយ​សូម​ឱ្យ​យើង​បញ្ជាក់​​ឡើងវិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួមក្នុង​ការ​បន្ត​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយ​ហត់​ឆ្ពោះ​ទៅ​រក​ការ​លុប​បំបាត់​គ្រាប់​មីនទាំងស្រុង និងធានាបាននូវពិភពលោកមួយដែលមានសុវត្ថិភាព និង​សន្តិសុខ​ជាង​មុន សម្រាប់មនុស្សជំនាន់ក្រោយ។កម្ពុជាបានក្លាយជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០០០ ហើយបាន​និង​កំពុង​បំពេញ​កាតព្វ​កិច្ចជារដ្ឋភាគីគំរូ និងឈានមុខគេក្នុងការលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស ហើយ​ត្រូវ​បាន​សហគមន៍​អន្តរជាតិចាត់ទុកសមិទ្ធផលក្នុងការងារបោសសម្អាតមីនរបស់កម្ពុជា គឺ​ជា​សមិទ្ធផល​មួយ​ផ្នែក​ធំ​របស់ពិភពលោក។ ជាងនេះទៅទៀត ក្នុងឆ្នាំ២០២៤ ស្របនឹង​ការ​អបអរ​សាទរ​ខួប​ទី២៥ ​នៃអនុសញ្ញាអូតាវ៉ា កម្ពុជាត្រូវរដ្ឋភាគីចំនួន ១៦៤ បោះឆ្នោតគាំទ្រជ្រើសតាំងធ្វើជាប្រធាន និង​ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញា ដែល​កម្ពុជា​អាច​នឹង​ដឹក​នាំ​បង្កើត​ផែនការ​សកម្មភាព ៥ឆ្នាំសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍សៀមរាប-អង្គរ សម្រាប់​រដ្ឋ​ភាគី​ទាំងអស់​៕

លោក Biden និងលោកTrump ប្រជែងគ្នាធ្វើដំណើរទៅកាន់ព្រំដែនអាមេរិក -ម៉ិកស៊ិក

2024/03/01 05:09:54 pm        155
លោកប្រធានាធិបតី Joe Biden និងលោក Donald Trump បានប្រជែងគ្នាធ្វើដំណើរទៅកាន់ព្រំដែនរវាងអាមេរិក និងប្រទេសម៉ិកស៊ិក ដែលម្នាក់ៗសុទ្ធតែព្យាយាមបញ្ជាក់ថា ខ្លួនអាចបញ្ឈប់លំហូរអន្តោប្រវេសន៍ខុសច្បាប់ ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះជាបញ្ហាមួយក្នុងមួយចំណោមបញ្ហាដ៏រសើបបំផុតក្នុងនយោបាយសហរដ្ឋអាមេរិក ហើយក៏នឹងស្ថិតនៅចន្លោះកណ្ដាលសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំនេះដែរ។ ការប្រកួតប្រជែងនៅខែវិច្ឆិកាឆ្នាំនេះ ទំនងជានឹងក្លាយជាការប្រឈមដាក់គ្នាមួយផ្សេងទៀត រវាងបេក្ខជនទាំង២។លោក Biden បានចោទប្រកាន់គូប្រជែងមកពីគណបក្សសាធារណរដ្ឋរបស់លោក ដែលបាននិយាយថាស្ថានភាពនៅតាមព្រំដែនគ្រោះថ្នាក់បំផុត ដោយលោកបង្ហាញកិច្ចខិតខំប្រែងក្នុងការបង្ក្រាបការឆ្លងព្រំដែនខុសច្បាប់។ក្រុមសមាជិកគណបក្សសាធារណរដ្ឋក្នុងសភា បានរារាំងកំណែទម្រង់ព្រំដែនរបស់គណបក្សទាំង២ ជាអ្វីដែលក្រុមបក្សប្រជាធិបតេយ្យ និយាយថាជាកិច្ចខិតខំប្រឹងប្រែងមេគំនិតដោយលោក Trumpក្នុងការទាត់ចោលកំណែទម្រង់ទាំងនោះមុនការបោះឆ្នោត។នៅក្នុងរដ្ឋតិចសាស់ លោក Trump បាននិយាយថា លោកនឹងយកចិត្តទុកដាក់លើបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ប្រើសិនបើលោកជាប់ឆ្នោត ។ កាលពីកន្លងទៅលោកធ្លាប់បានសន្យាថានឹងមានការនិរទេសទ្រងទ្រាយធំលើជនអន្តោប្រវេសន៍ឆ្លងចូលទឹកដីអាមេរិកខុសច្បាប់។ បញ្ហានេះមានការផ្ដោតយ៉ាងខ្លាំង ព្រោះមានជនអន្តោប្រវេសន៍ជាង៦,៣លាននាក់ ត្រូវបានឃុំខ្លួនពីបទឆ្លងព្រំដែនចូលទឹកដីអាមេរិកខុសច្បាប់អំឡុងការកាន់អំណាចរបស់លោក Biden ជាចំនួនខ្ពស់បំផុតជាងការគ្រប់គ្រងរបស់ប្រធានាធិបតីមុនៗរបស់អាមេរិក៕

បណ្តាប្រទេសជាសមាជិក កោតសសើរកម្ពុជាលើកិច្ចខិតខំប្រឹងប្រែងជំរុញសកលភាវូបនីយកម្ម នៃអនុសញ្ញាអូតាវ៉ា ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

2024/03/01 05:04:12 pm        175
ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងនាម​ប្រធាន​អនុ​សញ្ញា​អូតាវ៉ា​ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលសកលភាវូបនីយកម្ម (Universalization Coordinating Group) នៃអនុសញ្ញាអូតាវ៉ា ដើម្បី​ពិភាក្សា​លើ​ការ​រៀប​ចំផែន​ការ​យុទ្ធ​សាស្រ្ត និងវិធានការអនុវត្តក្នុងការលើកកម្ពស់សកលភាវូបនីយកម្មនៃអនុ សញ្ញាអូតាវ៉ា ដោយ​ផ្តោតលើការសម្រេចបានតំបន់ប៉ាស៊ី ហ្វិកគ្មានមីន ការចូលជាសមាជិកនៃរដ្ឋគោលដៅ និង​ជំហាន​ឆ្ពោះ​ទៅរកការចូលជាសមាជិក នៃរដ្ឋដែលបានកំណត់ផ្សេងទៀត។ កិច្ចប្រជុំនេះ មាន​ការចូល​រួម​ពីតំណាងប្រទេសជាសមាជិក និងអង្គការអន្តរជាតិ រួមមាន ប្រទេសកម្ពុជា អូស្រ្តាលី បែលហ្សិក ចក្រភពអង់គ្លេស កាណាដា ស្វីស ជប៉ុន ស៊ុយអែត ហូឡង់ អាល្លឺម៉ង់ និងតំណាង ISU, ICBL, ICRC ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត លី ធុជ បាន​លើក​ឡើង​អំ​ពី​ភាព​ជា​ប្រធាន​នៃ​អនុសញ្ញា​ឆ្នាំ​២០២៤ របស់​កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែល​បានដាក់ចេញនូវគោលដៅ យន្តការ និងផែនការក្នុងសកម្មភាពសកលភាវូបនីយកម្ម ការ បញ្ចុះបញ្ចូល និងការកៀរគរបណ្តាប្រទេសមិនទាន់ក្លាយជារដ្ឋភាគី ឱ្យបានចូលរួម​ផ្តល់​សច្ចាប័ន​/យល់​ព្រម​ចូលរួមជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា។ សកម្មភាពសកលភាវូបនីយកម្ម អាចត្រូវ​បាន​ធ្វើ​ឡើង​ តាមរយៈទំនាក់ទំនងការទូត កំណត់ទូត កិច្ចប្រជុំកំពូល វេទិកាកោះប៉ាស៊ីហ្វិក កិច្ច​ប្រជុំ​ពាក់ព័ន្ធ និងការស្វែងរកកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីប្រទេសជាមិត្ត ជាដើម។អង្គប្រជុំ បានសម្តែងនូវការអបអរសាទរ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុង​ការ​ធ្វើ​សកលភាវូប នីយកម្មនៃអនុសញ្ញាអូតាវ៉ា។ អង្គប្រជុំ បានជំរុញ​បន្ថែម​រៀបចំ​ឱ្យ​មាន​ជា​ទស្សនៈ​ទាន និងព័ត៌មានចាំបាច់មួយចំនួន ដើម្បីធ្វើការផ្សព្វផ្សាយតាមបណ្ដាកិច្ចប្រជុំ សន្និសីទ និង​ព្រឹត្តិការណ៍​ផ្សេង​ៗ ព្រមទាំងត្រូវប្រមូលព័ត៌មានអំពីជំហរ លក្ខខណ្ឌនានា និងស្ថាប័នសម្រេចចិត្ត នៃប្រទេសមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញា អូតាវ៉ា ឱ្យបានចូលរួមជារដ្ឋភាគីនៃអនុសញ្ញា។បច្ចុប្បន្ននៅមានប្រទេសមិនទាន់ក្លាយជារដ្ឋភាគីនៃអនុ សញ្ញាអូតាវ៉ាមានចំនួន ៣៣ ហើយ​កាល​ពី​កិច្ច​ប្រជុំ​ក្នុង​ខែមករា ឆ្នាំ២០២៤ កន្លងទៅអង្គប្រជុំបានដាក់ចេញ និងកំណត់គោល​ដៅ​ប្រទេស​មួយ​ចំនួន​ដែលត្រូវធ្វើសកម្ម ភាពសកលភាវូបនីយកម្មរួមមាន បារ៉ែន ឡាវ កោះម៉ាស្យល មីក្រូណេស៊ី នេប៉ាល់ តុងហ្គា វៀតណាម អាមេនី អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី លីបង់ ម៉ុងហ្គោលី និង​សិង្ហបុរី៕ អត្ថបទ៖ ភារម្យ

លោក Putin ព្រមានថា លោកខាងលិច នឹងជួបសោកនាដកម្ម បើបញ្ជូនកងកម្លាំងទៅកាន់អ៊ុយក្រែន

2024/03/01 04:11:51 pm        127
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានព្រមានដល់បណ្ដាប្រទេសលោកខាងលិចទល់នឹងការបញ្ជូនទាហានទៅអ៊ុយក្រែន។ លោកបាននិយាយថាការសម្រចេចិត្តបញ្ជូនកងកម្លាំងនោះ នឹងក្លាយជាសោកនាដកម្ម។នៅក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជាតិ លោកប្រធានាធិបតី Putin បានចោទប្រកាន់លោកខាងលិចថាកំពុងព្យាយាមទាញរុស្ស៊ីទម្លាក់ចូលទៅក្នុងការរត់ប្រណាំងអាវុធ។ នៅពេលនោះ លោកបាននិយាយថា ពេលនេះ រុស្ស៊ី ចាំបាច់ត្រូវពង្រឹងវិស័យការពារជាតិរបស់ខ្លួននៅតាមព្រំដែនភាគខាងលិចដែលប្រទេសស៊ុយអែត និងហ្វាំងឡង់បានចូលជាសមាជិកណាតូ។ លោកប្រធានាធិបតី Putin បាននិយាយថា លោកខាងលិច បានដុតបញ្ឆេះជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន និងបន្តកុហក់ដោយគ្មានការអៀនខ្មាស់ដែលចេះតែលើកឡើងដដែលៗថារុស្ស៊ី មានបំណងវាយប្រហារអឺរ៉ុប។ប្រហែលជាកំពុងសំដៅទៅលើការអត្ថាធិប្បាយដោយលោកប្រធានាធិបតីបារាំងEmmanuel Macron កាលពីដើមសប្ដាហ៍នេះដែល ថាការបញ្ជូនកងទ័ពរពស់ក្រុមប្រទេសសម្ព័ន្ធណាតូ ទៅអ៊ុយក្រែន មិនអាចច្រានចោលបាន លោកប្រធានាធិបតីរុស្ស៊ី រូបនេះ បាននិយាយថា ផលវិបាកសម្រាប់អ្នកអន្តរាគមន៍ នឹងជួបសោកនាដកម្ម។លោកក៏ បានបន្ថែមផងដែរថា យើងមានអាវុធដែលអាចកម្ទេចគោលដៅនានានៅលើដែនដីរបស់ពួកគេ។ ទង្វើទាំងអស់នោះពិតជាអាចរុញឲ្យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងជម្លោះ និងការបំផ្លិចផ្លាញភាពជឿនលឿននៃអរិយធម៌។ យ៉ាងណា បណ្ដាប្រទេសសម្ព័ន្ធណាតូ មួយចំនួន បាននិយាយថា សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានច្រានចោលថា ខ្លួននឹងមិនបញ្ជូនកងកម្លាំងថ្មើរជើងទៅកាន់ប្រទេសអ៊ុយក្រែនទេ៕

រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាពីររូប

2024/03/01 03:49:41 pm        180
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃនេះ មានការអញ្ជើញចូលរួមពីសមាជិក-សមាជិកាសរុបចំនួន១១៣រូប ដើម្បីពិនិត្យលើរបៀបវារៈចំនួន៣ រួមមាន៖១.ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ដោយរដ្ឋសភា នីតិកាលទី៧ ក្នុងនោះ មានបេក្ខភាព៤រូប គឺលោក សុខ ឥសាន, លោក ហេង ហាលីម,លោក អ៊ា ឃីម៉េង និង លោក ឌី ទេពកោសល្យ។២.សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល៣. សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទឹកជំនន់នៅទីក្រុងបាងកក បង្ខំឱ្យប្រជាជនរាប់ពាន់នាក់ត្រូវទៅស្នាក់នៅទីជម្រកបណ្តោះអាសន្ន
09/27/2026 03:09 PM
ខ្មាន់កាំភ្លើងវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ ក្រោយបំផ្ទុះគ្រាប់បែកសម្លាប់​មនុស្ស ​ ១២នាក់ នៅប៉ាគីស្ថាន
09/27/2026 03:09 PM
ជើងហោះហើរត្រូវលុបចោល និងមនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនី ខណៈព្យុះវាយប្រហារភាគឦសាន​អាមេរិក
09/27/2026 01:09 PM
មនុស្សរាប់សែននាក់នៅក្រុងប៉ារីស ស្រែក​អបអរសម្តេចប៉ាប Leo ក្នុងដំណើរយាង​ទស្សនកិច្ច នៅ​បារាំង
09/27/2026 01:09 PM
អ៊ុយក្រែន និង​រុស្ស៊ី បង្កើន​ការ​វាយ​ប្រហារ​ដាក់​គ្នា​ ទោះលោក Trump អំពាវនាវ​ឱ្យមានកិច្ចព្រមព្រៀងសន្តិភាព​ក្ដី​
09/27/2026 01:09 PM
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
09/27/2026 01:09 PM
ចិន បញ្ជាក់​ថា ខ្លួន «គោរព» ការផ្លាស់ប្តូរពាក្យ​របស់លោក Trump ពី AI ទៅជា SI
09/27/2026 01:09 PM
យុវជនដែលចង់បំពេញកាតព្វកិច្ចយោធាអាចទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធក្រុង ស្រុក និងខណ្ឌចាប់ពីថ្ងៃទី១ ខែតុលាខាងនេះតទៅ
09/27/2026 12:09 PM
ក្រសួងបរិស្ថានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ
09/27/2026 12:09 PM
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង
09/27/2026 12:09 PM