អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានគណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី១៨-១៩ ខែមីនានេះ តបតាមការអញ្ជើញ​របស់សម្ដេចតេជោ ហ៊ុន សែន

2024/02/23 03:44:50 pm        250
ភ្នំពេញ៖ លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា ប្រធាន គណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រ កម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤នេះ តបតាមការអញ្ជើញរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា។សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្ស មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។សេចក្ដីប្រកាសបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំងពីរនេះ គឺក្នុងគោលបំណងផ្លាស់ប្តូរយោបល់លើកិច្ចសហ ប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងគណបក្សទាំងពីរ ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និតរវាងគណបក្សទាំងពីរ។នៅក្នុងដំណើរទស្សនកិច្ចនេះលោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជួបសម្តែងការគួរសមជាមួយ នឹង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន ជំរុញប្រតិបត្តិករនៃរោងចក្រ ហ្វ៊ូគូស៊ីម៉ា ឱ្យធានាសុវត្ថិភាពនុយក្លេអ៊ែរ

2024/02/23 03:33:34 pm        106
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់ប្រទេសជប៉ុន កាលពីថ្ងៃពុធ (២១ កុម្ភៈ) បានជំរុញឱ្យប្រតិបត្តិករនៃរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី (Fukushima Daiichi) ចាត់វិធានការឱ្យបានហ្មត់ចត់ដើម្បីធានាសុវត្ថិភាព បន្ទាប់ពីឧប្បត្តិហេតុលេចធ្លាយទឹកវិទ្យុសកម្មជាបន្តបន្ទាប់នៅឯរោងចក្រនេះ។រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក ខេន សៃតូ (Ken Saito) បានប្រាប់ប្រធានក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) លោក តូម៉ូអាគិ កូបាយ៉ាកាវ៉ា (Tomoaki Kobayakawa) ថា លោកចង់ឱ្យ «ថ្នាក់គ្រប់គ្រងចាត់វិធានការយ៉ាងសកម្មដើម្បីការពារការលេចធ្លាយមិនឱ្យកើតឡើងម្ដងទៀត និងធានាសុវត្ថិភាព» បន្ទាប់ពីទឹករាប់តោន ដែលមានផ្ទុកសារធាតុវិទ្យុសកម្ម បានលេចធ្លាយពីបរិវេណរោងចក្រដែលរងគ្រោះមហន្តរាយមួយនេះ កាលពីដើមខែនេះ។ប្រធានក្រុមហ៊ុន TEPCO លោក កូបាយ៉ាកាវ៉ា បានផ្តល់ការសូមអភ័យទោសដោយនិយាយថា តាមទស្សនៈសុវត្ថិភាព បញ្ហាបែបនោះមិនគួរកើតឡើងទេ ហើយលោកយកចិត្តទុកដាក់យ៉ាងខ្លាំង។ យោងតាមក្រុមហ៊ុន TEPCO បានឱ្យដឹងថា ការលេចធ្លាយនេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ពីព្រីភ្លើងដែលភ្ជាប់ទៅនឹងឧបករណ៍បន្សុទ្ធទឹកកខ្វក់នុយក្លេអ៊ែរ ដែលផ្ទុកនៅក្នុងរោងចក្រនោះ៕

របាយការណ៍៖ កំណើនទារក «ឆ្នាំរោង» របស់ប្រទេសចិន អាចបង្កើនចំនួនប្រជាជននៅឆ្នាំ២០២៤

2024/02/23 03:30:21 pm        145
ទីភ្នាក់ងារព័ត៌មានហិរញ្ញវត្ថុ អ៊ីខៃ (Yicai) បានរាយការណ៍ថា ទារកកាន់តែច្រើនកំពុងត្រូវបានសម្រាលនៅក្នុងមន្ទីរពេទ្យនៅទូទាំងប្រទេសចិនក្នុងឆ្នាំរោងនេះ ដោយជាកំណើនដែលអាចកាត់បន្ថយការធ្លាក់ចុះនៃចំនួនប្រជាជននៅឆ្នាំ២០២៤ និងនាំមកនូវការលើកទឹកចិត្តដល់ក្រុមអ្នកបង្កើតគោលនយោបាយ។សារព័ត៌មាន អ៊ីខៃ បាននិយាយថា ពង្សរាសីចក្រសត្វនាគចិន ត្រូវបានគេជឿថាមានភាពរុងរឿងជាពិសេស ហើយទិន្នន័យពីមន្ទីរពេទ្យនានាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែកុម្ភៈ បានបង្ហាញថា ចំនួនទារកទើបនឹងកើតបានកើនឡើង «គួរឱ្យកត់សម្គាល់»។សារព័ត៌មាននេះបានសំអាងដល់មន្ទីរពេទ្យមួយនៅទីក្រុង អ៊ូស៊ី (Wuxi) ភាគខាងកើតប្រទេសចិន ដោយរាយការណ៍ពីការកើនឡើង ២០% នៃចំនួនទារកទើបនឹងកើត បើធៀបនឹងឆ្នាំមុន ខណៈដែលមន្ទីរពេទ្យនៅខេត្ត សាន់ស៊ី (Shaanxi) ភាគពាយ័ព្យបានរាយការណ៍ថាមានការកើនឡើង ៧២% នៃទារកទើបកើតបើធៀបនឹងឆ្នាំ២០២៣។ក្រុមអ្នកប្រជាសាស្រ្តនិយាយថា កំណើនទារក «ឆ្នាំរោង» នេះទំនងជានឹងមានអាយុកាលខ្លីប៉ុណ្ណោះ ដោយសារស្ត្រីកាន់តែច្រើននៅតែជ្រើសរើសមិនយកកូន ព្រោះការចំណាយចិញ្ចឹមកូនខ្ពស់ខ្លាំងពេក ក៏ដូចជាការមិនចង់រៀបការ ឬការត្រូវផ្អាកអាជីពការងាររបស់ពួកគេ នៅក្នុងសង្គមប្រពៃណី ដែលស្ត្រីនៅតែត្រូវបានគេមើលឃើញជាចម្បងថាជាអ្នកមើលថែទាំគ្រួសារ និងការរើសអើងយេនឌ័រនៅតែមាន៕

សមាជិក សមាជិកា គណបក្សប្រជាជនជាង ១២០០នាក់ ចូលរួមហែបិទយុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

2024/02/23 03:14:19 pm        184
កំពង់ធំ៖ សមាជិកសមាជិកការគណៈបក្សប្រជាជនកម្ពុជា ប្រមាណជាង១២០០នាក់ ចូលរួម​ក្នុង​ពិធី​ដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដើម្បី​បង្ហាញ​ពីការគាំទ្រ លើសមាជិក នៃអង្គបោះឆ្នោតរបស់ខ្លួន។ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិត ថោង ខុន សមាជិក​គណៈកម្មាធិការ​កណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និង ឯកឧត្តម ងួន រតនៈ ប្រធាន​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញជាអធិបតី​ក្នុង​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត ថោង ខុន លើកឡើងថា សកម្មភាព​ដង្ហែបិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីបង្ហាញ​ពីការ​គាំទ្រ​លើ​សមាជិក​ព្រឹទ្ធសភា។ វត្តមានរបស់សមាជិក សមាជិកា​គណបក្ស​ប្រជាជន​នាពេលនេះ​បាន​បញ្ជាក់​ច្បាស់ អំពីស្មារតីយកចិត្តទុកដាក់ សាមគ្គីឯកភាពផ្ទៃក្នុងគណបក្ស តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម រក្សា​ខ្ជាប់ខ្ជួននូវ ប្រពៃណីថ្លៃថ្លានៃដំណើរការលើកកម្ពស់ប្រជាប្រិយភាព និងកិត្យានុភាព​របស់​គណបក្ស ក្នុងការដឹកនាំ ប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ច។ ឯកឧត្តមបណ្ឌិត បន្ថែមថា ឯកឧត្តមបណ្ឌិតលើកទឹកចិត្តឱ្យសមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ឃុំ​ដែល​ជា​អង្គបោះឆ្នោត ថែរក្សាសុខភាពឱ្យបានល្អ និងទុកដាក់អត្តសញ្ញាណបណ្ណ សម្រាប់​បោះឆ្នោត​បាន​ត្រឹមត្រូវ ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង៣:០០រសៀល នៅ​តាម​ការិយាល័យ​បោះឆ្នោតទាំង៣៣ ចំណុះឱ្យភូមិភាគទាំង៨៕

សភារដ្ឋ Florida ជំរុញការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារ អាយុក្រោម១៦ឆ្នាំ

2024/02/23 02:33:27 pm        123
រដ្ឋ Florida មានចំណាត់ការកាលពីថ្ងៃព្រហស្បតិ៍ ឆ្ពោះទៅរកការអនុម័តនូវអ្វីដែលនឹងក្លាយជាការហាមឃាត់តឹងរ៉ឹងបំផុតលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កុមារនៅសហរដ្ឋអាមេរិក បន្ទាប់ពីព្រឹទ្ធសភារដ្ឋ បានអនុម័តសេចក្តីស្នើច្បាប់សម្រាប់អ្នកដែលមានអាយុក្រោម ១៦ឆ្នាំ ប្រើប្រាស់វេទិកាបែបនេះ។ សេចក្តីស្នើច្បាប់ដ៏ចម្រូងចម្រាស ស្វែងរកការការពារសុខភាពផ្លូវចិត្តរបស់កុមារប្រឆាំង «លក្ខណៈពិសេសដែលញៀន» នៃវេទិកា ក្នុងពេលមានការព្រួយបារម្ភអំពីគ្រោះថ្នាក់តាមប្រព័ន្ធអ៊ីនធឺណិត រួមមានអ្នកប្រព្រឹត្តបំពានផ្លូវភេទ ការគំរាមកំហែងតាមអ៊ីនធឺណិត និងការធ្វើអត្តឃាតរបស់ក្មេងជំទង់។ ច្បាប់ដែលត្រូវបានអនុម័តក្នុងសំឡេង ២៣ទល់នឹង១៤សំឡេង ពេលនេះនឹងបង្វែរទៅកាន់វិមានរដ្ឋ។ វាបានអនុម័តនៅទីនោះរួចហើយ ដោយប្រធានសភាជាអ្នកគាំទ្រច្បាប់ ប៉ុន្តែការផ្លាស់ប្តូរបានធ្វើឡើងក្នុងព្រឹទ្ធសភា ដែលចាំបាច់ត្រូវអនុម័តនៅសភាជាន់ទាប។ ក្រោយមក សេចក្តីស្នើច្បាប់នេះនឹងត្រូវចុះហត្ថលេខាដោយអភិបាលរដ្ឋគណបក្សសាធារណរដ្ឋ លោក Ron DeSantis។ កិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នាដោយរដ្ឋផ្សេងទៀតកាលពីពេលមុន ត្រូវបានរារាំងដោយតុលាការ។ លោក DeSantis ធ្លាប់បាននិយាយថា លោកពិតជាមានការព្រួយបារម្ភចំពោះផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមលើកុមារ សម្តែងការព្រួយបារម្ភអំពីសិទ្ធិរបស់ឪពុកម្តាយ។ លោក អភិបាលរដ្ឋ បានអះអាងជាច្រើនលើកមកហើយថា ឪពុកម្តាយគួរមានការគ្រប់គ្រងកាន់តែខ្លាំងលើការសម្រេចចិត្តដែលធ្វើឲ្យប៉ះពាល់ដល់កូនៗរបស់ពួកគេ ជាពិសេសក្នុងការសិក្សាអប់រំ។ នៅក្រោមរដ្ឋបាលលោក DeSantis រដ្ឋ Florida បានអនុម័តច្បាប់ជាច្រើនដើម្បីទប់ស្កាត់ការបង្រៀនអំពីការអប់រំផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រនៅក្នុងសាលារៀន និងដើម្បីលុបបំបាត់កម្មវិធីមួយចំនួនទៀត នៅក្នុងសាកលវិទ្យាល័យដែលផ្តល់មូលនិធិដោយរដ្ឋ។ អ្នករិះគន់មួយចំនួននិយាយថា ច្បាប់បែបនេះ កំពុងផ្តោតលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម នឹងបំពានលើវិសោធនកម្មដំបូងរបស់រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលធានាបាននូវសេរីភាពនៃការបញ្ចេញមតិ។

សហរដ្ឋអាមេរិក សម្រេចបានការចុះចតលើឋានព្រះចន្ទ ជាលើកដំបូង ក្នុងរយៈពេលពាក់កណ្តាលសតវត្សរ៍

2024/02/23 02:27:06 pm        195
យានអវកាស ដែលត្រូវបានសាងសង់ និងហោះហើរដោយក្រុមហ៊ុន អ៊ីនធូអ៊ីធីវ ម៉ាស៊ីនស៍ (Intuitive Machines) ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ (Texas) របស់សហរដ្ឋអាមេរិក បានចុះចតនៅជិតប៉ូលខាងត្បូងរបស់ឋានព្រះចន្ទ កាលពីថ្ងៃព្រហស្បតិ៍ (២២ កុម្ភៈ) ដែលជាការចុះចតលើកដំបូងរបស់សហរដ្ឋអាមេរិក លើផ្ទៃព្រះចន្ទក្នុងរយៈពេលជាងកន្លះសតវត្ស និងជាចុះចតលើកដំបូងដែលមិនធ្លាប់មានដោយវិស័យឯកជន។អង្គការណាសា (NASA) ដែលមានឧបករណ៍ស្រាវជ្រាវជាច្រើននៅលើយាននោះ បានសាទរការចុះចតនេះថាជាសមិទ្ធិផលដ៏សំខាន់មួយនៅក្នុងគោលដៅរបស់ខ្លួនក្នុងការបញ្ជូនក្រុមយានអវកាសហោះហើរពាណិជ្ជកម្មក្នុងបេសកកម្មរុករកវិទ្យាសាស្ត្រទៅកាន់ឋានព្រះចន្ទ មុនពេលការវិលត្រឡប់ដែលបានគ្រោងទុកនៃអវកាសយានិកនៅទីនោះនៅចុងទសវត្សរ៍នេះ។ប៉ុន្តែបញ្ហាបណ្ដាញទំនាក់ទំនងដំបូងបន្ទាប់ពីការចុះចតកាលពីថ្ងៃព្រហស្បតិ៍នោះ បានចោទជាសំណួរថាតើយានអាវកាសនេះអាចត្រូវបង្អាក់សមត្ថភាព ឬជួបឧបសគ្គក្នុងមធ្យោបាយណាមួយឬយ៉ាងណា។ ក្រុមហ៊ុន ណាសា និងអ្នកអត្ថាធិប្បាយក្នុងការផ្សាយផ្ទាល់នៃបេសកកម្មអវកាសនេះបាននិយាយ យានចុះចតរូបយន្ត ដែលមានជើងប្រាំមួយ និងត្រូវគេដាក់ឈ្មោះថា «អូឌីសសើស» (Odysseus) នោះបានចុះចតនៅម៉ោងប្រហែល ៦:២៣ ល្ងាច (ម៉ោងសកល) នៅជិតប៉ូលខាងត្បូងនៃឋានព្រះចន្ទ៕

លោក ពូទីន បញ្ជូនសញ្ញាទៅកាន់លោកខាងលិច ថារុស្ស៊ី មានសមត្ថភាពនុយក្លេអ៊ែរ

2024/02/23 02:19:31 pm        201
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានហោះហើរលើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រទំនើប Tu-160M ដែលមានសម្ថភាពនុយក្លេអ៊ែរ កាលពីថ្ងៃព្រហស្បតិ៍ (២២ កុម្ភៈ) ក្នុងសកម្មភាពមួយ ដែលទំនងជាត្រូវបានគេមើលឃើញនៅក្នុងលោកខាងលិច ថាជាការបញ្ជូនសញ្ញាយ៉ាងច្បាស់លាស់អំពីសមត្ថភាពនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ។យន្តហោះខ្នាតយក្ស ដែលត្រូវបានឱ្យឈ្មោះថា ប្លែកជែកស៍ (Blackjacks) ដោយសម្ព័ន្ធយោធាណាតូនេះ គឺជាកំណែទំនើបនៃយន្តហោះទម្លាក់គ្រាប់បែកសម័យសង្រ្គាមត្រជាក់ ដែលអតីតសហភាពសូវៀតមួយនេះអាចដាក់ពង្រាយក្នុងព្រឹត្តិការណ៍នៃសង្រ្គាមនុយក្លេអ៊ែរ ដើម្បីចែកចាយអាវុធនៅរយៈចម្ងាយឆ្ងាយ។ទូរទស្សន៍រដ្ឋបានបង្ហាញរូបភាព លោក ពូទីន ចុះពីលើយន្តហោះនោះបន្ទាប់ពីការហោះហើរ ហើយប្រាប់អ្នកសារព័ត៌មានថា នេះជាយន្តហោះដែលមានសមត្ថភាពអាចទុកចិត្តបាន និងទំនើបដែលអាចទទួលយកបានដោយកងទ័ពអាកាសរុស្ស៊ី។មេដឹកនាំរុស្ស៊ី ដែលត្រូវបានគេរំពឹងថានឹងអាចឈ្នះអាណត្តិរយៈពេលប្រាំមួយឆ្នាំទៀតក្នុងការបោះឆ្នោតនៅខែក្រោយនេះ បានធ្វើការហោះហើរ នៅពេលដែលទីក្រុងមូស្គូ និងលោកខាងលិចមានជម្លោះជុំវិញសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន និងការស្លាប់នៅក្នុងពន្ធនាគាររបស់អ្នកនយោបាយប្រឆាំង លោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny)៕

សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់តំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា លេងរៀងទី ១ នៅសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា

2024/02/23 02:10:43 pm        243
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បាន​អំពាវ​នាវ​ដល់​តំណាង​រាស្ត្រ និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ សូមអញ្ជើញទៅ​កាន់​ការិយាល័យ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែល​មាន​រូប​សញ្ញា​ទេវតា​បាចផ្កា និងមានលេងរៀងទី ១ នៅសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា។ ការអំពាវនាវនេះ ក្នុងពិធីបិទយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​តាំង​សមាជិក​ព្រឹទ្ធសភា​ នីតិកាលទី៥ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ។សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បញ្ជាក់ថា ការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ ជាការបោះឆ្នោត​មួយ​ដ៏មា​ន​សារៈ​សំខាន់​ក្រៃលែង សម្រាប់បុព្វហេតុបន្តកសាងការពារមាតុភូមិកម្ពុជាយើង ឱ្យ​កាន់​តែ​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើនជាបន្តទៀត។ ពិតមែនតែការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជា​ការ​បោះឆ្នោត​អសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​ពិតប្រាកដ ព្រោះថា សមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ដែល​ជា​អ្នក​បោះឆ្នោត គឺជា​អ្នក​តំណាង​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ប្រជាជន​ដែល​បាន​ប្រសូត​ចេញ​ពី​ឆន្ទៈ​របស់​ប្រជាជន។សម្តេចក្រឡាហោមបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បាន​ធ្វើកា​រ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ក្នុង​ការ​អនុវត្ត​ឱ្យ បានសម្រេចនូវកម្ម​វិធី​នយោបាយ​នានា​របស់​គណបក្ស​ដែល​បាន​ប្រកាស​ជូន​ជន​រួម​ជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងកម្ម​វិធី​នយោបាយ​របស់គណបក្សសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ កាល​ពី​ឆ្នាំ​២០២២កន្លងមក ព្រមទាំងកម្ម​វិធី​នយោបាយ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥។សម្ដេចក្រឡាហោម ស ខេង ក៏បាន​សូម​គូស​បញ្ជាក់​នូវ​គោល​ការណ៍​ជា​មូល​ដ្ឋាន​សម្រាប់​ការ​អភិវឌ្ឍ​ឃុំ សង្កាត់ ដែលគណបក្ស​ប្រជាជន​កម្ពុ​ជា​បាន​កំណត់​ក្នុង​គោល​ការណ៍​សំខាន់ៗ​នៃ​កម្ម​វិធី​នយោបាយ​របស់​គណបក្ស សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ផង​ដែរ៕

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចូលរួមបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តក្រចេះ

2024/02/23 01:59:58 pm        201
ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈ​កម្មាធិការកណ្តាលគណបក្ស​ប្រជាជនកម្ពុជា និង​ជា​ប្រធានក្រុមកា​រងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញចូល រួមបិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ក្នុងនោះ ឯកឧត្តម បានបញ្ជាក់ថា​ អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ គឺ​មាន​សារៈ​សំខាន់​ណាស់​ ព្រោះជាអង្គនីតិបញ្ញត្តិកំពូលជាតិ​ ដែលប្រធានព្រឹទ្ធសភានឹងដើរ​តួនាទី​ជាប្រមុខ​រដ្ឋ​ស្ដីទី​របស់​ប្រទេស។​កម្មវិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភានីតិ​កាលទី៥ ឆ្នាំ២០២៤​ ធ្វើ​ឡើងក្នុងបរិវេនមន្ទីរវប្បធម៌ខេត្តក្រចេះ នៅថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០២៤ ដោយ​មាន​ការ​ចូលរួម​ពី​សមាជិកសមាជិកាបក្សប្រមាណជាង២០០០នាក់ មកពីបក្សឃុំ /សង្កាត់ ក្រុង/ស្រុក ទាំង៧ នៃទូទាំងខេត្តក្រចេះ។ឯកឧត្តម បានបញ្ជាក់ថា​ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាល​ទី៥ នេះកាន់​តែ​មាន​សារៈ​ខាន់​ទៀតនោះ គឺគណបក្សប្រជាជនទទួលបានជ័យជម្នះ សម្តេចអគ្គមហាសេ​នា​ប​តីតេជោ ហ៊ុន សែន នឹងត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា ដែលត្រូវបំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្តីទី នៅពេលព្រះមហាក្សត្រ​អវត្តមាន។ក្នុងនាមសមាជិកគណៈ​កម្មាធិការកណ្តាលគណបក្ស​ប្រជាជនកម្ពុជា ឯកឧត្តម មានក្តីសង្ឃឹម ជឿ​ជាក់​ថា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាអង្គបោះឆ្នោតទាំងអស់ នឹង​បន្ត​បោះ​ឆ្នោត​គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ។តាមរយៈវត្តមានរបស់សមាជិក-សមាជិ​កា និងក្រុមការងារ​គ​​​ណ​បក្សដែលបានចូលរួម នា​ពេល​នេះ គឺប្រៀបបានទៅនឹងសន្ធបជើងទ័ពសេះរបស់គណបក្សប្រជាជនកម្ពុជា ក៏បានសរបញ្ជាក់ឲ្យ​ឃើញ​​​ច្បាស់អំពីស្មារតី​យកចិត្ត​ទុក​ដាក់ និ​ងបង្ហាញឲ្យឃើញនូវស្មារតី សាមគ្គីភាព ឯកភាព​តាំង​ពី​ថ្នាក់​​​លើរហូតដល់ថ្នាក់​ក្រោម និងរក្សាយ៉ាងខ្ជាប់​ខ្ជួន​នូវប្រពៃណីថ្លៃថ្លា​ នៃដំណើរការលើក​កម្ពស់​ប្រជា​ប្រិយភាព និ​ង​កិ​ត្យា​នុ​ភា​ព​របស់គណ​ប​ក្ស​ក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុ​ជា​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​។ជាថ្មីម្ដងទៀត ឯកឧត្តម នេត្រ ភក្ត្រា បានស្នើដល់អង្គបោះឆ្នោតទាំងអស់ ត្រូវត្រៀមលក្ខណៈ ឲ្យ​បាន​ល្អ​ប្រសើរក្នុងការបោះឆ្នោតដោយថែរក្សាឲ្យបានគង់វង្សនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ​បណ្ណ​សម្គាល់ខ្លួនក្រុមប្រឹក្សា ឃុំ សង្កាត់ និងសូមអញ្ជើញទៅបោះឆ្នោតគាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា មានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា ដែល​ប្រព្រឹត្តិ ទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង​៣:​០០​នាទី​រសៀល នៅទីតាំងការិយាល័យបោះឆ្នោត វិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ៕ ដោយ សេង ម័រ 

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF អនុម័តកញ្ចប់ថវិកា ៨៨០ លានដុល្លារសម្រាប់អ៊ុយក្រែន

2024/02/23 12:38:59 pm        173
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងផ្តល់ប្រាក់ចំនួន៨៨០ លានដុល្លារដល់អ៊ុយក្រែនក្នុងដំណាក់កាលទីបីនៃកញ្ចប់ជំនួយចំនួន១៥.៦ ពាន់លានដុល្លារដែលត្រូវបានអនុម័តកាលពីឆ្នាំមុននៅពេលដែលទីក្រុង Kyiv ប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។ ជំនួយដែលបានប្រកាសជិតពីរឆ្នាំមកដល់បច្ចុប្បន្ន បន្ទាប់ពីកម្លាំងរុស្ស៊ីបាន បញ្ជូនកងទ័ពឆ្លងព្រំដែនចូលអ៊ុយក្រែន នៅតែត្រូវបានអនុម័តដោយក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF។ លោក ហ្កាវីន ក្រេ(Gavin Gray) ប្រធានប្រតិបត្តិ IMF ដែលបានជួបជាមួយមន្ត្រីអ៊ុយក្រែននៅទីក្រុង វ៉ាសូវី (Warsaw) នាពេលថ្មីៗនេះបាននិយាយថា ការអនុវត្តក្រោមកម្មវិធីនេះ មានភាពរឹងមាំ ទោះបីជាមានបញ្ហាប្រឈមនៃសង្រ្គាមក៏ដោយ ។ ក្រុមនេះបានវាយតម្លៃគោលដៅដែលបានបង្កើតឡើងកាលពីមួយឆ្នាំមុន នៅពេលដែលកញ្ចប់ជំនួយរយៈពេល ៤ ឆ្នាំត្រូវបានអនុម័ត។ លោក ក្រេ បាននិយាយថាក្រុមអាជ្ញាធរបានបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការអនុវត្តនបរិមាណទាំងអស់ ដោយមានការខកខានតិចតួចលើប្រាក់ចំណូលពន្ធដោយសារការបិទព្រំដែន និងស្តង់ដាររចនាសម្ព័ន្ធទាំងបួន ដោយសារការពិនិត្យឡើងវិញ។មូលនិធិ IMF បាននិយាយថា អ៊ុយក្រែន នឹងត្រូវការប្រាក់ ៤៨៦ ពាន់លានដុល្លារដើម្បីកសាងប្រទេសឡើងវិញពីការបំផ្លិចបំផ្លាញដោយសារសង្គ្រាម២ឆ្នាំមកនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណ​ថ្នាក់​ដឹកនាំ​ អាជ្ញាធរកម្ពុជា ជួយសម្រួល និង​រក្សា​សុវត្ថិភាពជូនគណៈប្រតិភូអន្តរជាតិ​ចូលរួមមហាសន្និបាតកាយប្ញទ្ធិនារីពិភពលោក
06/21/2026 06:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM