សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងការងារ ស្វែងយល់​ការបណ្តុះបណ្តាលជំនាញផលិត​នាឡិកាស្តង់ដារ​ស្វីស​របស់Prince Horology

2024/01/16 03:39:07 pm        122
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០២៤នេះ បាន​អញ្ជើញ​ទស្សនា និង​ស្វែងយល់​ការ​បណ្តុះបណ្តាល​ជំនាញ​ផលិត​នាឡិកាដៃ​​របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈPrince Horology​ ដែល​មាន​ទីតាំង​ក្នុង​រាជ​ធានី​ភ្នំពេញ។  ក្នុងឱកាសនោះ អ្នកជំនាញរបស់មជ្ឈមណ្ឌល បាន​ពន្យល់​ឯកឧត្ត​ម​រដ្ឋ​មន្ត្រី​ពីដំណាក់កា​ល​នីមួយៗ​នៃ​ការបណ្តុះបណ្តាល និងហ្វឹកហ្វឺនសិក្ខាកាម និងបុគ្គលិកខ្មែរដែលកំពុងហាត់ការ និង​បម្រើការងារក្នុងមជ្ឈមណ្ឌលផ្ទាល់។  តាមគោលការណ៍មជ្ឈមណ្ឌលផ្តល់ការហ្វឹកហ្វឺនជូនសិក្ខាកាមរយៈពេល២ឆ្នាំ ដោយភ្ជាប់នឹងប្រាក់​ឧបត្ថម្ភ​​ផងដែរ ដើម្បីឱ្យសិក្ខាកាមអាចក្រេបជញ្ជក់ដើម្បីទទួលបានអាជីពដ៏កម្រនេះព្រោះថា ថ្វី​ត្បិត​​តែ​មជ្ឈមណ្ឌលមិនស្វែងរកប្រាក់ចំណេញចេញពីការផលិតក៏ពិតមែន ប៉ុន្តែ​មជ្ឈមណ្ឌល​បាន​នាំ​ចូល​បច្ចេកវិទ្យា​ស្តង់ដារ​នៃ​ប្រទេសស្វីស​ តាមរយៈ​អ្នកជំនាញ​របស់​ស្វីស​មក​បណ្តុះ​បណ្តាល​ផ្ទាល់។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈ Prince Horology ដែលបានបណ្តុះបណ្តាលជំនាញពិសេសនេះឱ្យពលរដ្ឋខ្មែរ។  សូមរំលឹកថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Prince Horology នេះហើយ​ដែល​បាន​ផលិតនា​ឡិកា​ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល អាស៊ាន និងពិភពលោក​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី៤១ កាលពីឆ្នាំ២០២២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

កិច្ចពិភាក្សាផែនការសន្តិភាពអ៊ុយក្រែននៅទីក្រុង Davos បញ្ចប់ដោយគ្មានផ្លូវច្បាស់លាស់ទៅមុខ

2024/01/15 09:59:15 pm        205
កិច្ចប្រជុំនៃទីប្រឹក្សាសន្តិសុខជាតិ ផ្តោតលើផែនការសន្តិភាពរបស់អ៊ុយក្រែន បានបញ្ចប់នៅទីក្រុង Davos ប្រទេសស្វ៊ីស ដោយពុំមានផ្លូវច្បាស់លាស់ឆ្ពោះទៅមុខ មុនពេលការមកដល់របស់លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) ទៅចូលរួមកិច្ចប្រជុំសកល នៅថ្ងៃអង្គារ។ទីក្រុងគីវ បានសង្ឃឹមថា កិច្ចប្រជុំដែលបានធ្វើឡើងមុនពេលចាប់ផ្តើមជាផ្លូវការនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងតំបន់ភ្នំនៃប្រទេសស្វ៊ីស នឹងជួយកសាងការគាំទ្រសម្រាប់ផែនការសន្តិភាព ១០ចំណុចរបស់ខ្លួនក្នុងចំណោមប្រទេសមកពីសកលលោកខាងត្បូង ដែលភាគច្រើនមានការស្ទាក់ស្ទើរ ក្នុងការគាំទ្រ គីវ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីជិតពីរឆ្នាំហើយនោះ។រដ្ឋមន្ត្រីការបរទេសស្វ៊ីស លោក Ignazio Cassis ដែលធ្វើជាប្រធានកិច្ចប្រជុំ បាននិយាយថា ជំនួបនេះ បានបំភ្លឺចំណុចមួយចំនួនសម្រាប់ពិភាក្សានៅដំណាក់កាលខ្លះ ប៉ុន្តែថា ទាំងអ៊ុយក្រែន និងរុស្ស៊ី ដែលមិនត្រូវបានអញ្ជើញ ត្រូវបានរៀបចំដើម្បីធ្វើសម្បទានទឹកដី។ កិច្ចប្រជុំថ្នាក់ដឹកនាំដែលអ៊ុយក្រែនចង់ធ្វើ មិនត្រូវបានកំណត់ពេលវេលាទេ។នៅក្នុងសន្និសីទសារព័ត៌មានមួយ ជំនួយការប្រធានាធិបតីលោក Andriy Yermak បាននិយាយថា អ៊ុយក្រែន មិនត្រូវបានដាក់សម្ពាធដោយដៃគូ ដើម្បីពិភាក្សាអំពីការប្រគល់ទឹកដីទៅឲ្យរុស្ស៊ី ជិតពីរឆ្នាំបន្ទាប់ពីការលុកលុយ។ រដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov បាននិយាយថា ការវិលត្រឡប់ទៅកាន់ព្រំដែនឆ្នាំ ១៩៩១នៅតែជាគោលដៅយុទ្ធសាស្ត្ររបស់អ៊ុយក្រែន។ នោះនឹងរួមបញ្ចូលឧបទ្វីបគ្រីម៉េដែលជាឧបទ្វីបដែលរុស្ស៊ីបញ្ចូលដោយខុសច្បាប់ ក្នុងឆ្នាំ ២០១៤។

អាល្លឺម៉ង់ គ្រោងការពារអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិជុំវិញការចោទប្រកាន់បទអំពីប្រល័យពូជសាសន៍ហ្កាហ្សា

2024/01/15 09:48:12 pm        114
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ បាននិយាយថា ប្រទេសអាល្លឺម៉ង់ គ្រោងនឹងធ្វើអន្តរាគមន៍ជំនួសអ៊ីស្រាអែល នៅក្រុងឡាអេ បន្ទាប់ពីប្រទេសអាហ្រ្វិកខាងត្បូង បានចាប់ផ្តើមដំណើរការនីតិវិធីចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន។អាហ្រ្វិកខាងត្បូង បានចាប់ផ្តើមសំណុំរឿងនេះជាផ្លូវការនៅតុលាការយុត្តិធម៌អន្តរជាតិ ឬហៅកាត់ថា ICJ នៅថ្ងៃទី ២៩ ខែធ្នូ។ សវនាការសាធារណៈរយៈពេលពីរថ្ងៃ នៅវិមានសន្តិភាពទីក្រុងឡាអេ បានចាប់ផ្តើមនៅថ្ងៃទី១១ ខែមករា។សេចក្តីថ្លែងការណ៍របស់លោក Steffen Hebestreit អ្នកនាំពាក្យរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ បានលើកឡើងពីការសម្លាប់រង្គាល និងការប្រល័យពូជសាសន៍ជ្វិហ្វ ៦លាននាក់ដោយរបបណាស៊ីរបស់លោក អាដូហ្វ ហ៊ីត្លែរ (Adolf Hitler)។ដោយមើលឃើញពីប្រវត្តិសាស្រ្តរបស់ប្រទេសអាល្លឺម៉ង់ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រដ្ឋាភិបាលសហព័ន្ធមើលឃើញថា ខ្លួនជាអ្នកប្តេជ្ញាចិត្តជាពិសេសចំពោះអនុសញ្ញាប្រឆាំងនឹងអំពើប្រល័យពូជសា សន៍។ អនុសញ្ញានេះ គឺជាឧបករណ៍ដ៏សំខាន់នៃច្បាប់អន្តរជាតិ ដើម្បីអនុវត្ត មិនឲ្យមានអំពើប្រល័យពូជសាសន៍ម្តងទៀត។សេចក្តីថ្លែងការណ៍នោះ បានថ្កោលទោសអះអាងអំពើប្រល័យពូជសាសន៍ថា ជា«ឧបករណ៍នយោបាយ»។

មេដឹកនាំជាប់ឆ្នោតថ្មីរបស់កោះតៃវ៉ាន់ សង្ឃឹមថា អាមេរិកអាចបន្តគាំទ្រដល់តៃវ៉ាន់

2024/01/15 08:54:47 pm        110
មេដឹកនាំថ្មីកោះតៃវ៉ាន់ដែលទើបជាប់ឆ្នោត លោក ឡៃ ឈីងតឺ (Lai Ching-te) បានប្រាប់គណៈប្រតិភូទស្សនកិច្ចរបស់អតីតមន្ត្រីជាន់ខ្ពស់អាមេរិកនៅថ្ងៃចន្ទ (១៥ មករា) នេះថា លោកសង្ឃឹមថាសហរដ្ឋអាមេរិកនឹងបន្តគាំទ្រកោះតៃវ៉ាន់បន្តទៀត។លោក ឡៃ ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយឈ្មោះជាភាសាអង់គ្លេសរបស់ខ្លួនគឺ វីលៀម បាននិយាយថារដ្ឋបាលរបស់លោកនឹងបន្តការពារសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ បេក្ខជនមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាច បានឈ្នះការបោះឆ្នោតកាលពីថ្ងៃសៅរ៍ (១៣ មករា) ហើយនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា។រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានភ័យខ្លាចថាការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ការផ្លាស់ប្តូរ និងរដ្ឋបាលថ្មី នឹងបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំង ដែលបានដាក់សម្ពាធលើកោះតៃវ៉ាន់ទាំងផ្នែកយោធា និងសេដ្ឋកិច្ច ដើម្បីអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួន៕

អ្នកជំនាញចិន និងអាស៊ីអាគ្នេយ៍ជួបពិភាក្សាគ្នា ដើម្បីកសាងទំនាក់ទំនងលើផ្នែកអប់រំបច្ចេកទេស

2024/01/15 08:54:02 pm        224
មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស និងអង្គការ GO STUDY Global Education បានសហការរៀបចំសិក្ខាសាលាអន្តរជាតិស្តីពី “ភាពជាដៃគូរវាងអាស៊ាន-ចិន”។ សិក្ខាសាលាអន្តរជាតិនេះ គឺដើម្បីកសាងទំនាក់ទំនង និងភាពជាដៃគូ​លើ​ផ្នែក​អប់រំ​បច្ចេកទេស និងដើម្បី​ផ្សារភ្ជាប់​សាលា​អប់រំ​បច្ចេកទេស​ តាមរយៈ​ការ​ចែករំលែក​បទពិសោធន៍​លើ​ជំនាញ​បច្ចេកទេសពីអ្នកឯកទេសមកពីប្រទេសចិន និងប្រទេសមកពីតំបន់អាស៊ីអាគ្នេយ៍។លោក អៃ សុងហ៊ាង នាយកមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស បាន​លើកឡើងថា ការរៀបចំឱ្យមានសិក្ខាសាលាអន្តរជាតិនេះ គឺដើម្បីកសាងទំនាក់ទំនង និង​ភាព​ជាដៃគូលើផ្នែកអប់រំបច្ចេកទេស និងដើម្បី​ផ្សារ​ភ្ជាប់​សាលា​អប់រំ​បច្ចេកទេស តាមរយៈ​ការ​ចែក​រំលែក​បទពិសោធន៍​លើជំនាញបច្ចេកទេសពីអ្នកឯកទេសមកពីប្រទេសចិន និង​ប្រទេស​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍។ ជាក់ស្ដែងគឺមានការចូលរួមពី អ្នកឯកទេសមកពីប្រទេសចិន ប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម សរុបចំនួន ៤២សាលា និង៨​អង្គភាព​ពាក់ព័ន្ធ។ លោកនាយកមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស លើក​ឡើង​បន្ថែម​ថា ជាផ្នែកសំខាន់នៃសិក្ខាសាលានេះ គឺក្រុមអ្នកឯកទេសទាំងអស់ នឹង​ចុះ​ទៅ​ទស្សនកិច្ច​ដោយ​ផ្ទាល់ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ TVET របស់កម្ពុជា ដើម្បីសិក្សាស្វែងយល់ពី ការ​អនុវត្តជាក់ស្ដែងផងដែរ។ ឯកឧត្តម លីវ យូយី (Liu Youyi) អគ្គនាយកនៃនាយកដ្ឋានអប់រំតំបន់ក្វាងស៊ីហ្សួង Guangxi Zhuang) នៃសាធារណៈរដ្ឋប្រជាមានិតចិន បាន​លើក​ឡើងថា​​សិក្ខាសាលា​នេះ​ជា​ឱកាស​ក្នុង​ការ​ជួប​ប្រជុំ​គ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការវាងអាស៊ាននិងចិនលើការអប់រំបច្ចេកទេស។ ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម អ៊ុម រម្យណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និង​កីឡា បានគូសបញ្ជាក់ថាសិក្ខាសាលាអន្តរជាតិនេះ ជា​ឱកាស​ដ៏​ល្អ​ សម្រាប់​ពួក​យើង​ដើម្បី​ស្វែង​យល់​ពី​ការ​អនុវត្ត​ល្អបំផុតស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ​ក្នុង​ចំណោម​តំណាង​សាលា​អប់រំ​បច្ចេកទេសពីប្រទេសចិន និងពីប្រទេសសមាជិកអាស៊ាន ដើម្បីឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​យើង​បាន​ធ្វើកាលពីអតីតកាល និងផែនការសម្រាប់សកម្មភាពនាពេលអនាគត។ លើសពីនេះ គម្រោង និងសំណើ​សហប្រតិបត្តិការ​នា​ពេល​អនាគត​ក៏​ត្រូវ​បាន​លើក​ឡើង​សម្រាប់​ការ​ពិចារណា​របស់យើង ដើម្បីបង្កើនភាពជាដៃគូជិតស្និទ្ធ។ ការភ្ជាប់ទំនាក់ទំនងគ្នាគឺជាគន្លឹះ និង​កម្លាំង ដែលជា​មូលដ្ឋាន​នៃ​ការ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះ​ស្រាយ​ដោយ​ជោគជ័យ​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រក​បដោយចីរភាព (SDGs)”៕ អត្ថបទ៖ គឹម ហុក 

យោធាកូរ៉េខាងត្បូង ថ្កោលទោសការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង

2024/01/15 08:51:44 pm        144
យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (១៥ មករា) នេះបានថ្កោលទោសការបាញ់បង្ហោះមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង ដែលទីក្រុងព្យុងយ៉ាងអះអាងថា ជាមីស៊ីលល្បឿនលឿនជាងសំឡេងឥន្ធនៈរឹងថ្មី ដែលមានរយៈចម្ងាយមធ្យម។មីស៊ីលរបស់កូរ៉េខាងជើងនេះត្រូវបានបាញ់ចេញពីតំបន់ទីក្រុងព្យុងយ៉ាង នៅម៉ោងប្រហែល ២:៥៥នាទីរសៀល (ម៉ោងក្នុងស្រុក) នៅថ្ងៃអាទិត្យ (១៤ មករា) ហើយបានហោះហើរប្រហែល ១.០០០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស នេះបើយោងតាមយោធារបស់ប្រទេសកូរ៉េខាងត្បូង។ ក្រសួងការពារជាតិជប៉ុនបាននិយាយថា កម្ពស់អតិបរមារនៃការហោះរបស់មីស៊ីលគឺយ៉ាងហោចណាស់ ៥០គីឡូម៉ែត្រ។ប្រធានផ្នែកកិច្ចការសាធារណៈរួមរបស់កូរ៉េខាងត្បូង (JCS) លោកវរសេនីយ៍ឯក លី ស៊ុងជុន (Lee Sung-jun) បាននិយាយថា ការបាញ់បង្ហោះនេះគឺជាការញុះញង់យ៉ាងច្បាស់ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ដោយបន្ថែមថាកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនកំពុងធ្វើការវិភាគនៅលើមីស៊ីល។ការបាញ់មីស៊ីលនេះបានកើតឡើងក្នុងថ្ងៃតែមួយដែលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានចាកចេញទៅរុស្ស៊ី។ វាកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងកូរ៉េទាំងពីរបន្ទាប់ពីការបាញ់បង្ហោះមីស៊ីលបាលិស្ទិកអន្តរទ្វីបជាបន្តបន្ទាប់របស់ទីក្រុងព្យុងយ៉ាង និងផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន ក៏ដូចជាការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ដែលបានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនព្រួយបារម្ភយ៉ាងខ្លាំង៕

ទូតបារាំងនៅកម្ពុជា មើលឃើញថ្នាក់ដឹកនាំវ័យក្មេងជួររាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈខ្ពស់ ក្នុងការកែទម្រង់

2024/01/15 08:38:06 pm        227
លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែងថា តាមការមើលឃើញរបស់លោក ចំពោះការដឹកនាំរបស់មន្រ្តីក្នុងជួររាជរដ្ឋាភិបាលវ័យក្មេងកម្ពុជា ក្នុងរយៈពេលជាងបួនខែមកនេះ គឺមាន ឆន្ទៈខ្ពស់ក្នុងការកែទម្រង់ទាំងថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ ហើយលោករំពឹងថា ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនេះ នឹងធ្វើឲ្យកម្ពុជាកាន់តែប្រសើរ រួមទាំងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយបារាំងផងដែរ។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ​នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះក្នុងស្ថានទូបារាំង ស្តីពី​ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសបារាំង លោក ហ្សាក់ ប៉ឺឡេ បានបញ្ជាក់ថា ក្រោយកាន់តំណែងរបស់​នាយករដ្ឋមន្រ្តីវ័យក្មេងកម្ពុជា​នីតិកាលទី៧ ក្នុងរដ្ឋសភាអស់ រយៈពេលប៉ុន្មានខែមកនេះ លោកបានជួបរដ្ឋមន្រ្តីជាច្រើន​ដែល​ទើបតែងតាំងព្រមគ្នា ហើយក្នុងកិច្ចជំនួបនោះរដ្ឋមន្រ្តីទាំងនោះ​សុទ្ធតែ​មានឆន្ទៈ​មុះ មុត​ក្នុងការធ្វើកំណែទម្រង់របស់ខ្លួន ​ដើម្បីផលប្រយោជន៍រួម​ របស់ប្រជាជន និងប្រទេសជាតិ។នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ ​លោកឯកអគ្គរដ្ឋទូតបារាំងក៏បានសម្តែងនូវ​សុទិដ្ឋិនិយម ផងដែរ​ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ​ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីទៅកាន់​ប្រទេស​បារំាង​ជាផ្លូវការ ​និងជាលើកដំបូងនាពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងទ្វេក្នុងក្របខណ្ឌ​ភាគីកម្ពុជា និងបារាំងកាន់តែល្អប្រសើរ ​បន្ថែមទៀត​ ជាពិសេសនោះគឺវិស័យសេដ្ឋកិច្ច ខណៈបារាំងមើលឃើញ​កម្ពុជាមានស្ថានភាពល្អប្រសើរជាច្រើន ​ដែលគួរឲ្យអ្នកវិនិយោគិនបារាំងមកធ្វើការវិនិយោគ​នៅកម្ពុជាបន្ថែម៕អត្ថបទបាន ចក់

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កោតសរសើរក្នុងការលើកកម្ពស់ និង​ការ​ការពារសិទ្ធិមនុស្សនៅកម្ពុជា

2024/01/15 08:30:42 pm        172
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម។ កិច្ចជំនួបនេះ​បានផ្តោត​លើ​វឌ្ឍនភាព​ការងារ​របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និង កិច្ចសហការរវាង គ.ស.ម.ក. និង​សហភាពអឺរ៉ុប នាពេលអនាគត។ជា​កិច្ចចាប់ផ្តើម ឯកឧត្ដម កែវ រ៉េមី បានសម្តែងការស្វាគមន៍ចំពោះឯកឧត្ដម Igor Driesmans និង​គណៈប្រតិភូ និងបានគូស​បញ្ជាក់​ពី​ការ​រៀប​ចំ​របាយការណ៍​នៃ​ការ​ពិនិត្យ​ឡើង​វិញ​ជា​សកល​តាម​កាល​កំណត់ (UPR) ជុំទី៤ ដោយបានពិគ្រោះយោបល់​ជាមួយ​អន្តរក្រសួង និង​ភាគី​ពាក់​ព័ន្ធ​រួចរា​ល់​ហើយ និងត្រៀមដាក់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពិនិត្យ និង​សម្រេច មុននឹងបញ្ជូនទៅក្រសួងការបរទេសនិងហប្រតិបត្តិការអន្តរជាតិ ដើម្បីបន្តនីតិវិធី។បន្ថែមពីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី​លើក​ឡើង​ពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជា​តិ ដែលផ្អែកលើគោលការណ៍ ទីក្រុងប៉ារីស និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និង​បាន​សហការ​ជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា (OHCHR) រៀបចំកិច្ចពិគ្រោះយោបល់ចំនួន៣២លើក ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ហើយ​បញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ និង​បាន​ជួប​ពិគ្រោះ​យោបល់​ជា​មួយ​ក្រុមប្រឹក្សាអ្នកច្បាប់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដម Igor Driesmans បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម កែវ រ៉េមី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យឯកឧត្ដម និង​គណៈ​ប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរសម និងបានកោតសរសើរពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការ​ការពារ​សិទ្ធិ​មនុ​ស្សនៅប្រទេស កម្ពុជា។ ទន្ទឹមនេះ ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​បាន​ស្វាគមន៍​ចំពោះ​សំណើ​របស់​ឯកឧត្តមទេសរដ្ឋមន្ត្រី លើ ការពង្រឹងកិច្ចសហការរវាង គ.ស.ម.ក. និងស្ថាន​ប្រតិភូ​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា រួមជាមួយនឹង OHCHR លើវិស័យសិទ្ធិមនុស្សនៅកម្ពុជា។លើសពីនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ពី​ការ​ចុះ​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​ជា​ប្រចាំ​នៅ​កន្លែង​ឃុំឃាំង ដូច ជាពន្ធធនាគារ មណ្ឌលអប់រំកែប្រែ និងមណ្ឌលស្តារនីតិសម្បទា និង​បាន​វាយ​តម្លៃ​ថា គឺមានភាពល្អប្រសើរ។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត ពិនិត្យលទ្ធភាព ក្នុងការពង្រឹងកិច្ច សហការរវាង គ.ស.ម.ក. និង​ស្ថាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង OHCHR លើវិស័យសិទ្ធិមនុស្ស៕

ក្រុមយុវជនសង្គមស៊ីវិល អំនាវនាវគណបក្សនយោបាយ អង្គការ សមាគម រួមគ្នាលុបបំបាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា

2024/01/15 08:28:08 pm        410
ភ្នំពេញ៖ ក្រុមយុវជន សង្គមស៊ីវិល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤ នេះ បានចេញសេចក្ដីថ្លែងការណ៍ អំពាវនាវ ដល់គណបក្សនយោបាយ អង្គការ សមាគម រួមគ្នាលុបបំបាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា។ក្រុមយុវជនសង្គមស៊ីវិលបានលើកឡើងថា ពួកគេទាំងអស់គ្នាជា បណ្តុំអង្គការសង្គមស៊ីវិល សិស្ស និស្សិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា បានសម្តែងការសោកស្តាយ និងថោ្កលទោសចំពោះមេដឹកនាំក្រុមប្រឆាំងជ្រុលនិយមដែលតែងតែយក សមាជិក សមាជិកា របស់ខ្លួនមកចូលរួមធ្វើអំពើខុសច្បាប់ជាចរិកនយោយបាយ ដែលមិនបានហុចផលជូនសង្គមជាតិ ជាក់ស្តែងមានមេដឹកនាំក្រុមប្រឆាំងជាទណ្ឌិតរស់នៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ បង្កើតគោលនយោបាយ ភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតសកម្មជនរបស់ខ្លួនឲ្យជឿលង់មនោគមវិជ្ជាខ្មៅកខ្វក់ បង្កើតបញ្ហាផ្សេងៗរាប់មិនអស់។ ក្រុមយុវជនបានលើកឡើងថា នយោបាយក្រុមប្រឆាំង គឺរាប់សិបឆ្នាំមកនេះមិនដែលបានផ្តល់ផលចំណេញជូនជាតិនោះទេមានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌នយោបាយល្អៗហើយបង្កើតនូវវប្បធម៌នយោបាយអាក្រក់ក្នុងរូបភាពដដែលៗ។ កន្លងមកមុនការបោះឆ្នោតនីតិកាលទី៧ និងរហូតមកពេលបច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុល បានចេញសារគំរាមក្នុងន័យនយោបាយទុច្ចរិកខ្មៅកខ្វក់ ទន្ទឹមប្រទេសកម្ពុជាកំពុងមាន សុខសន្តិភាព និងការអភិវឌ្ឍពេញលេញ ​ពិសេសការបង្កើតមហាព្រឹត្តការណ៍ ដ៏អស្ចារ្យក្នុង​ប្រវត្តសាស្រ្តកម្ពុជាផងនោះ យើងគួរតែនាំគ្នាអបអរសាទរ និងចូលរួមលើវិថីសន្តិភាព។ លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល ថ្លែងថា ក្នុងរយៈពេលនេះជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០។ លោកបន្តថា ក្នុងន័យនេះកម្ពុជា ត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារ​លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់​នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។តាមរយៈសេចក្ដីថ្លែងការណ៍ បណ្តុំ​អង្គការ​​សង្គម​ស៊ីវិល បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយម បញ្ឈប់រាល់សារនយោបាយណាដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ។ កុំយកសកម្មជនរបស់ខ្លួនធ្វើជាខែលដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងនិតិវិធីច្បាប់។ ចូលរួមសាទរនឹងមហាព្រឹតិ្តការណ៍នានាដ៏អស្ចារ្យរបស់កម្ពុជា ដើម្បីលើកមុខមាត់ជាជាងអង្គុយតែបន្ទុះបង្អាប់។ គោរពស្ថាប័នជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ក្រុមយុវជនសង្គមស៊ីវិលក៏បានអំពាវនាវដល់ សកម្មជនប្រឆាំង បែរមកចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសកសាងសង្គមជាតិរួមគ្នា កុំបណ្តោយខ្លួនឲ្យជាក្លាយជាឈ្នាន់នយោបាយដែរ​អាចបណ្តាលឲ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ ពិសេសអំពាវនាវដល់បណ្តាលគណបក្សនៅក្នុងប្រទេសកម្ពុជាទាំងអស់រួបរួមគ្នាលុបបំបាត់នយោបាយបំបែកបំបាក់ ទុច្ចរិត និងខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឲ្យអស់ចេញពីកម្ពុជា៕

រដ្ឋមន្ត្រីការបរទេសចិន អំពាវនាវឲ្យមានសន្និសីទសន្តិភាពទ្រង់ទ្រាយធំស្តីពីវិបត្តិហ្កាហ្សា

2024/01/15 07:12:57 pm        140
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថា សង្រ្គាមនៅតំបន់ហ្កាហ្សា នៅតែបន្តកើនឡើង ហើយចិនកំពុងអំពាវនាវឱ្យមានសន្និសីទសន្តិភាពអន្តរជាតិទ្រង់ទ្រាយធំ ប្រកបដោយសិទ្ធិអំណាច និងមានប្រសិទ្ធភាព ព្រមទាំងកំណត់ពេលវេលាជាក់ស្តែង ដើម្បីអនុវត្តដំណោះស្រាយរដ្ឋពីរ។លោក វ៉ាង បានធ្វើការអត្ថាធិប្បាយបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក សាម៉េស សួគ្រី (Sameh Shoukry) នៅទីក្រុងគែរ ដោយចែករំលែកទស្សនៈរបស់ខ្លួនស្តីពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនកាលពីល្ងាចថ្ងៃអាទិត្យ។ដោយឡែក លោក វ៉ាង ក៏បានជួបពិភាក្សាជាមួយអគ្គលេខាធិការនៃសម្ព័ន្ធរដ្ឋអារ៉ាប់ ដែលភាគីទាំងពីរមានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើជម្លោះ ដោយឈានដល់ចំណុចជាច្រើនលើការជួយដោះស្រាយវិបត្តិ។លោក វ៉ាង ក៏បានបន្ថែមផងដែរថា សហគមន៍អន្តរជាតិគួរតែស្តាប់ដោយយកចិត្តទុកដាក់ចំពោះកង្វល់ស្របច្បាប់របស់បណ្តាប្រទេសនៅក្នុងតំបន់ «ហើយអភិបាលកិច្ចនាពេលអនាគតរបស់តំបន់ហ្កាហ្សា គួរតែជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង៤ករណីនៃឃុំព្រែកខ្សាច់ទៅសាលាដំបូងរាជធា​​នី​​​​ភ្នំ​​​​​ពេ​​​​​​​ញ
09/29/2026 08:09 PM
ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា
09/29/2026 08:09 PM
នេប៉ាល់ផ្អាកប្រតិបត្តិការស្វែងរក បន្ទាប់​ពី​មនុស្ស ១៦នាក់ បានប៉ើង​ទៅតាម​បំណាក់​​ទឹកកក ​
09/29/2026 07:09 PM
ម្ចាស់សហគ្រាសផលិតសំបកវេចខ្ចប់ និងអ្នកវេចខ្ចប់ផលិតផល បានកំពុងរួមគ្នាបង្កើត និងគាំទ្រផលិតផលជាតិ
09/29/2026 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
09/29/2026 06:09 PM
កងកម្លាំងអាមេរិកចាកចេញពីអ៊ីរ៉ាក់ ក្រោយរយៈពេល​ ២ទសវត្សរ៍ ដោយបើកផ្លូវឱ្យអ៊ីរ៉ង់បង្កើន​ឥទ្ធិពល​
09/29/2026 06:09 PM
ទ្រព្យសកម្មក្នុងវិស័យ អ.ស.ហ. កើនដល់ជាង ៩ ប៊ីលានដុល្លារ និងបានបង្កើតការងារ ១៦ ពាន់កន្លែង
09/29/2026 06:09 PM
អ៊ីរ៉ង់​គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ប្រសិនបើសន្តិសុខរបស់ខ្លួន មិនត្រូវបានធានា
09/29/2026 06:09 PM
សារព័ត៌មានរដ្ឋ៖ ការវាយប្រហារលើបំពង់បង្ហូរឧស្ម័ននៅភាគខាងកើតស៊ីរី បានធ្វើឲ្យការផ្គត់ផ្គង់ឧស្ម័នត្រូវផ្អាក
09/29/2026 06:09 PM
បេសកជនរុស្ស៊ី៖ អាល្លឺម៉ង់ និងសហភាពអឹរ៉ុប មិនមានតួនាទីក្នុងកិច្ចចរចាអំពីអ៊ុយក្រែន
09/29/2026 06:09 PM