សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកហ្សេឡិនស្គី អនុម័តសមាសភាពគណៈប្រតិភូសម្រាប់កិច្ចពិភាក្សាស្តីពីការធានាសន្តិសុខ

2024/01/09 06:03:24 pm        122
លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីគណៈប្រតិភូអ៊ុយក្រែន ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាស្តីពីការអភិវឌ្ឍការធានាសន្តិសុខ កាលពីថ្ងៃចន្ទ ទី៨ ខែមករា។គណៈប្រតិភូដែលនឹងដើម្បីចូលរួមក្នុង«ការចរចាស្តីពីការអភិវឌ្ឍ និងការរៀបចំកិច្ចព្រមព្រៀងអន្តរជាតិទ្វេភាគី និងពហុភាគី រវាងអ៊ុយក្រែន និងរដ្ឋផ្សេងទៀតស្តីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ត្រូវបានដឹកនាំដោយលោក Andrii Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន។គណៈប្រតិភូនៃការិយាល័យប្រធានាធិបតីអ៊ុយក្រែនរួមមានអនុរបស់លោក Yermak គឺលោក Roman Mashovets និង Ihor Zhovkva និង Ihor Baranetskyi និង Vitalii Martyniuk ក្រុមតំណាងនាយកដ្ឋានទទួលបន្ទុកសមាហរណកម្មអឺរ៉ុប និងអឺរុប-អាត្លង់ទិក។គណៈប្រតិភូក៏រួមមានរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រ លោក Oleksandr Kamyshin រដ្ឋមន្ត្រីការពារជាតិ លោក Rustem Umierov អនុរដ្ឋមន្ត្រីទី១របស់លោក គឺលោក Oleksandr Pavliuk អនុរដ្ឋ មន្ត្រីក្រសួងយុត្តិធម៌ លោក Iryna Mudra និងអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Ihor Fomenko។ក្រសួងការបរទេស ត្រូវបានតំណាងដោយអនុរដ្ឋមន្ត្រី លោក Mykola Tochytskyi និងឯកអគ្គរដ្ឋទូតលោក Anton Korynevych។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការកែទម្រង់វិស័យអប់រំជាគ្រាប់ពេជ្យ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិទៅខាងមុខ

2024/01/09 05:57:51 pm        240
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការកែទម្រង់វិស័យអប់រំ ជាពិសេសការប្រឡងសញ្ញាបត្រទុតិយភូមិ ជាគ្រាប់ពេជ្យ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យនាពេលខាងមុខ។ក្នុងវេទិកាជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ចំនួន១៦៩១នាក់ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះសម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រឡងសញ្ញាបត្រទុតិយភូមិរបស់​ក្មួយៗ​នាពេលនេះ គឺជាសញ្ញាបង្ហាញថា វិស័យអប់រំនៅកម្ពុជា កាន់តែរីកចម្រើន ហើយការរីក​ចម្រើននេះគឺប្រៀប បានដូចជាគ្រាប់ពេជ្យ​សម្រាប់កសាងផលប្រយោជន៍ដល់​ក្រុមគ្រួសាររបស់ខ្លួនផង និងសង្គមជាតិផងដែរ។យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា ខណៈក្មួយៗបានប្រឡង​ជាប់រហូតដល់ទទួលបានលទ្ធផលល្អនាពេលនេះ គឺកើតចេញពីការលះបង់យ៉ាងធំធេងពីឱពុកម្តាយ និងអាណាព្យាបាលរបស់ក្មួយៗ ដូច្នេះក្មួយៗទាំងអស់គប្បីខិតខំបន្តទៀតសម្រាប់​តបស្នងសងគុណ​ដល់ពួកគាត់​ដែលជាអាណាព្យាលបាលរបស់ពួកយើងទាំងអស់គ្នា។ក្នុងវេទិកាជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសAនាពេលនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​ក៏បានប្រកាសលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡង មិនបាន​លទ្ធផលល្អ សូមកុំបោះបង់ចោលការសិក្សាបន្តផងដែរ ​ដោយគប្បីខិតខំប្រឹងប្រែងបន្តទៅមុខទៀត ខណៈផ្លូវនៅមានវែងឆ្ងាយសម្រាប់ក្មួយៗទាំងអស់គ្នា៕អត្ថបទបាន ចក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ទេ»

2024/01/09 05:51:40 pm        174
សម្ដេចមហាបវរធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍នោះទេ ខណៈគោលនយោបាយរបស់រាជរដ្ឋាភិបាលចាប់តាំងពីអាណត្តិមុនដែលមានយុទ្ធសាស្រ្ដចតុកោណ រហូតដល់អាណត្តិនេះយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ គឺមានស្នូលមួយនៃការពង្រឹងប្រទេសជាតិ គឺ «អភិបាលកិច្ច» ដែលជាធាតុផ្សំមួយសំខាន់ណាស់។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារថា ទស្សនៈ វប្បធម៌ និងមូលដ្ឋាននៃភាពជោគជ័យចំពោះការធ្វើកំណែទម្រង់ការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ការយកមកអនុវត្តនៅក្នុងសង្គម ពីព្រោះការប្រឡងនោះបានដំណើរការទៅដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគុណាធិបតេយ្យ ដែលស្ថាប័នផ្សេងៗគួរយកធ្វើជាគំរូ។សម្តេចធិបតី ហ៊ុន ម៉ាណែត ពិនិត្យមើលឃើញកត្តាគន្លឹះ ៤ ធំៗ នៅក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងការធ្វើកំណែទម្រង់ការប្រឡងបាក់ឌុបនាពេលកន្លងមក។ ក្នុងនោះមាន ទី១ ត្រូវមានចក្ខុវិស័យវែងឆ្ងាយឈរលើមូលដ្ឋានច្បាស់លាស់ ផ្អែកលើផលប្រយោជន៍ជាតិ និងប្រជាជន។ ទី២ ការប្ដេជ្ញាចិត្តខ្ពស់របស់គ្រប់តួអង្គអនុវត្តជាពិសេសថ្នាក់ដឹកនាំដែលមានឆន្ទះខ្ពស់។ ទី៣ ចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសពីប្រជាជន។ ទី៤ ការលះបង់ដើម្បីផលប្រយោជន៍រួម៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ តួអង្គ ៥ បានជំរុញឱ្យកំណែទម្រង់ការប្រឡងបាក់ឌុបទទួលបានជោគជ័យ

2024/01/09 05:46:25 pm        139
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកបង្ហាញតួអង្គចំនួន ៥ ដែលបានចូលរួមយ៉ាងសកម្មក្នុងការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។សម្ដេចធិបតី មានប្រសាសន៍ថា បេក្ខជនជាប់និទ្ទេស A ទាំងអស់ទទួលបានលទ្ធផលល្អប្រសើរទៅបាន ដោយសារមានការចូលរួមពីតួអង្គសំខាន់ចំនួន ៥ ក្នុងនោះទី១ សិស្សានុសិស្សខ្លួនឯងផ្ទាល់ ទី២ ការយកចិត្តទុកដាក់បង្រៀន ពីលោកគ្រូ អ្នកគ្រូ ទី៣ ការជួយជ្រោមជ្រែងពីមាតាបិតា អាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់ ទី៤ ការយកចិត្តទុកដាក់របស់ ក្រសួងអប់រំ យុវជន និង កីឡា និង ទី៥ ការចូលរួមរបស់មហាជន រួមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ដែលបានខ្នះខ្នែងផ្តល់លទ្ធភាពបំពាក់បំប៉នសមត្ថភាព ដល់សិស្សានុសិស្សនៅមុនការប្រឡង ដើម្បីជួយក្មួយៗសិស្សានុសិស្ស ទទួលបានលទ្ធផលល្អក្នុងការសិក្សា និង ការប្រឡង ដោយជោគជ័យ រហូតទទួលបានជ័យលាភីនិទ្ទេស A នេះផងដែរ។ សូមជម្រាបថា សិស្សទទួលបាននិទ្ទេស A ក្នុងការប្រលងក្រោមការធ្វើកំណែទម្រង់ដ៏តឹងរឹងនាឆ្នាំកន្លងមក រួមមាននៅឆ្នាំ២០១៤ បេក្ខជនជាប់និទ្ទេស A មានចំនួន ១១ នាក់,ឆ្នាំ២០១៥ បេក្ខជនជាប់និទ្ទេស A មានចួន ១០៨ នាក់, ឆ្នាំ២០១៦ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤០៥ នាក់, ឆ្នាំ២០១៧ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤២៤ នាក់, ឆ្នាំ២០១៨ បេក្ខជនប្រឡងជាប់និទ្ទេស A ២៩០ នាក់, ឆ្នាំ២០១៩ បេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន ៤៤៣ នាក់, ឆ្នាំ២០២១ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១ ៧៥៣ នាក់, ឆ្នាំ២០២២ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១ ០៤៩ នាក់, ឆ្នាំ២០២៣ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១ ៦៧៣នាក់៕

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើការអប់រំ និងបង្កើតធនធានមនុស្សជាអាទិភាព

2024/01/09 05:41:16 pm        349
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និងការបង្កើតធនធានមនុស្ស ជាគោលនយោបាយអាទិភាព និងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់។ ជាក់ស្តែងការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ពេលនេះចំនួនសិស្សប្រឡងជាប់និទ្ទេស A មានការកើនឡើងជាលំដាប់ ក្រោមទិសស្លោក «អ្នកចេះ គឺជាប់»។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ ក្នុងនោះសិស្ស ១ ៦៧៣ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ និងសិស្សចំនួន ១៨ នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ សម័យប្រឡង ២០ តុលា ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។សម្ដេចធិបតីថ្លែងថា លទ្ធផលសិស្សនិទ្ទេសA ជានិមិត្តរូបនៃភាពជោគជ័យ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗផ្ទាល់ និងក៏ស្នាដៃមិនអាចកាត់ថ្លៃបានរបស់លោកគ្រូអ្នកគ្រូ ដែលបង្រៀនក្នុងប្រព័ន្ធអប់រំរបស់កម្ពុជាផងដែរ ជាពិសេសការជួយគាំទ្រយ៉ាងពេញទំហឹងរបស់ឪពុកម្តាយ និងអាណាព្យាបាល។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា ដើម្បីកម្ពុជាអាចអភិវឌ្ឍន៍ទៅបាន គឺត្រូវការធនធានមនុស្ស ហើយចំនុចអាទិភាពនេះ ត្រូវបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានចាត់ទុក « ការអភិវឌ្ឍមូលធនមនុស្ស» គឺជាបញ្ចកោណទី១ ដ៏មានសារៈសំខាន់។ ក្នុងនោះ «ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» គឺជាកិច្ចការអាទិភាពទី១ ក្នុងចំណោមកិច្ចការអាទិភាពទាំង៥ នៃបញ្ចកោណទី១ ដែលមានគោលដៅផ្តោតលើការបង្កើតបរិយាកាសល្អសម្រាប់ការអប់រំ និងបណ្តុះបណ្តាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ ដើម្បូជាកាតាលីករក្នុងសេដ្ឋកិច្ចជាតិ ក៏ដូចជាគោលដៅនាំកម្ពុជាឆ្ពោះទៅសម្រេចបាននូវមហិច្ឆិតាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕អត្ថបទ៖ វ៉ន ដារ៉ា

បេក្ខជនមេដឹកនាំបក្សកាន់អំណាចកោះតៃវ៉ាន់ នឹងរក្សាស្ថានភាពដដែលជាមួយចិន

2024/01/09 05:35:02 pm        131
បេក្ខជនមេដឹកនាំនៃបក្សកាន់អំណាចរបស់កោះតៃវ៉ាន់ លោក ឡៃ ឈីងតឺ (Lai Ching-te) បាននិយាយនៅថ្ងៃអង្គារ (០៩ មករា) នេះថាលោកនឹងរក្សាស្ថានភាពដដែលជាមួយចិន ប្រសិនបើជាប់ឆ្នោត ហើយនៅតែបើកចំហរសម្រាប់ការចូលរួមជាមួយទីក្រុងប៉េកាំង ក្រោមគោលការណ៍សមភាព និងសេចក្តីថ្លៃថ្នូរ។កោះតៃវ៉ាន់ នឹងធ្វើការបោះឆ្នោតនៅថ្ងៃសៅរ៍ (១៣ មករា) ខាងមុខនេះសម្រាប់មេដឹកនាំ និងសភាថ្មីនៅក្នុងការបោះឆ្នោតមួយ ដោយប្រទេសចិនដែលចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលរបស់ទីក្រុងតៃប៉ិក៏ដោយ បាននិយាយថាជាជម្រើសរវាងសង្រ្គាម និងសន្តិភាព។ទោះបីជាយ៉ាងនេះក្តី លោក ឡៃ បានសន្យាថានឹងព្យាយាមចូលរួមជាមួយប្រទេសចិន ដោយលើកឡើងថា ការសន្ទនាអាចកាត់បន្ថយហានិភ័យឆ្លងច្រកសមុទ្រ ហើយថាការអភិវឌ្ឍន៍ដោយសន្តិវិធីគឺជាផលប្រយោជន៍ល្អបំផុតរបស់ភាគីទាំងពីរ។ លោក ឡៃ ក៏បាននិយាយផងដែរថា ប្រសិនបើជាប់ឆ្នោត កោះតៃវ៉ាន់នឹងបន្តពង្រឹងការការពារខ្លួន ស្របពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ចាប់តាំងពីការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០២០មក កងទ័ពរំដោះប្រជាជនចិនបានបង្កើនសមយុទ្ធយោធានៅជុំវិញកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ។ កោះតៃវ៉ាន់បានលើកឡើងពីសម្ពាធយោធា និងសេដ្ឋកិច្ច ព្រមទាំងព័ត៌មានក្លែងក្លាយពីប្រទេសចិន ជាភស្តុតាងនៃការប៉ុនប៉ងរបស់ខ្លួនក្នុងការជ្រៀតជ្រែកក្នុងការបោះឆ្នោត ហើយបាននិយាយថា តៃវ៉ាន់កំពុងចងក្រងជាឯកសារ ហើយនឹងបោះពុម្ពផ្សាយការវិភាគរបស់ខ្លួនភ្លាមៗលើបញ្ហានេះបន្ទាប់ពីការបោះឆ្នោត៕

ហ្ស៊កដានី៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល មិនត្រូវអនុញ្ញាតឲ្យអូសទាញតំបន់ចូលទៅក្នុងសង្រ្គាមកាន់តែធំនោះទេ

2024/01/09 05:22:10 pm        158
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បាននិយាយកាលពីថ្ងៃចន្ទថា វាគឺរឿងមិនអាចទទួលយកបានទេ ដែលសហគមន៍អន្តរជាតិ គួរតែអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) អូសទាញតំបន់មជ្ឈិមបូព៌ា ចូលទៅក្នុងសង្រ្គាមក្នុងតំបន់ កាន់តែធំឡើងនោះទេ។នៅក្នុងការអធិប្បាយដែលបានធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Safadi ត្រូវបានដកស្រង់សម្តីដោយប្រាប់សមភាគីបារាំងរបស់ខ្លួន លោកស្រី Catherine Colonna ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទ ថា គ្រោះថ្នាក់នៃការរីករាលដាលនៃសង្រ្គាម គឺ «កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ» ជាមួយអ៊ីស្រាអែលដែលបន្តធ្វើឲ្យ «មនុស្សស្លាប់ និងការបំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សា»។លោក Safadi បានបន្ថែមថា រដ្ឋាភិបាលចម្រុះជាតិនិយមស្តាំនិយម ដែលកំពុងកាន់អំណាចរបស់លោក ណេតាន់យ៉ាហ៊ូ បានព្យាយាមធ្វើឲ្យលោកខាងលិចពាក់ព័ន្ធដោយផ្ទាល់នៅក្នុងសង្រ្គាមក្នុងតំបន់ ដែលនឹងគ្រាន់តែ «ធ្វើឲ្យតំបន់នេះ ទៅជាជម្លោះ និងការបំផ្លិចបំផ្លាញបន្ថែមទៀត»។លោក Safadi បាននិយាយថា៖«ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្កាហ្សា បានលើសពីដែនកំណត់របស់មនុស្ស ផ្លូវច្បាប់ និងសីលធម៌ទាំងអស់» ដោយបន្ថែមថា វាលែងមានលេសណាមួយដែលរារាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពីការអនុម័តដំណោះស្រាយជាកាតព្វកិច្ច ដើម្បីបញ្ចប់សង្រ្គាមនេះ។

លោកសូល ជំរុញឲ្យមានការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែនពីសមាជិកសហភាពអឺរ៉ុប

2024/01/09 05:15:37 pm        211
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល ( Olaf Scholz) បានជំរុញឲ្យសមាជិកសហភាពអឺរ៉ុបផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែន នៅឆ្នាំនេះ ក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានពេញលេញរបស់រុស្ស៊ី។លោកសូល បានថ្លែងកាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីលុចសំបួ លោក Luc Frieden នៅទីក្រុងប៊ែរឡាំងថា៖«ការប្រគល់អាវុធទៅឲ្យអ៊ុយក្រែនដែលបានគ្រោងទុក រហូតមកទល់ពេលនេះដោយរដ្ឋជាសមាជិកសហភាពអឺរ៉ុបភាគច្រើន គឺតិចតួចពេក ។ ដូច្នេះខ្ញុំសូមអំពាវនាវដល់សម្ព័ន្ធមិត្តរបស់យើងនៅក្នុងសហភាពអឺរ៉ុបឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងនាមអ៊ុយក្រែន។មេដឹកនាំអាល្លឺម៉ង់រូបនេះ បាននិយាយថា នៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបនៅថ្ងៃទី ១ ខែកុម្ភៈ នៅចុងក្រោយនេះ សមាជិកសហភាពអឺរ៉ុប គួរតែអាចផ្តល់ទិដ្ឋភាពទូទៅឲ្យបានច្បាស់លាស់តាមដែលអាចធ្វើទៅបានអំពីការចូលរួមចំណែកអ្វីខ្លះដែលដៃគូអឺរ៉ុប គ្រោងនឹងធ្វើសម្រាប់គាំទ្រអ៊ុយក្រែន នៅឆ្នាំនេះ។លោកសូល បានអះអាងថា៖ «អឺរ៉ុបត្រូវតែបង្ហាញថា ខ្លួនឈរនៅកៀកជាមួយអ៊ុយក្រែន ដោយផ្អែកលើសេរីភាព ច្បាប់អន្តរជាតិ និងគុណតម្លៃរបស់អឺរ៉ុប»។ប្រទេសរុស្ស៊ី បានធ្វើសង្គ្រាមទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ុយក្រែន អស់រយៈពេលជាង ២២ខែ។លោកសូល បាននិយាយទៀតថា បច្ចុប្បន្នអាល្លឺម៉ង់ជាប្រទេសគាំទ្រអ៊ុយក្រែនខ្លាំងបំផុតទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក។ សម្រាប់ឆ្នាំនេះតែមួយគត់ ការផ្គត់ផ្គង់ត្រូវបានធ្វើឡើង ដើម្បីផ្តល់អាវុធ និងសម្ភារៈដែលមានតម្លៃ ៨ពាន់លានអឺរ៉ូ។ ទីក្រុងប៊ែរឡាំង ក៏កំពុងផ្គត់ផ្គង់ជំនួយមនុស្សធម៌ និងហិរញ្ញវត្ថុរាប់ពាន់លានដុល្លារផងដែរ។

សម្តេចធិបតី ចាត់ទុកការប្រឡងសញ្ញាបត្រទុតិយភូមិជាវប្បធម៌ថ្មីដ៏មានតម្លៃ ខណៈគ្មានការអន្តរាគមន៍

2024/01/09 04:40:53 pm        204
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចាត់ទុកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាវប្បធម៌ថ្មីដ៏មានតម្លៃ ដោយបានលុបបំបាត់នូវវប្បធម៌អន្តរាគមន៍ ហើយវិលមករកភាពខិតខំ និងប្រឹងប្រែងដោយខ្លួនឯងវិញ។ក្នុងវេទិកាជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ចំនួន១៦៩១នាក់ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា បទពិសោធន៍នៃការប្រឡងបាក់ឌុប គឺបានបង្កើតវប្បធម៌ និងផ្នត់គំនិតឱ្យមានជំនឿទុកចិត្តលើសមត្ថភាពខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃ ហើយក៏ជាវប្បធម៌ដ៏មានតម្លៃ និងត្រូវធ្វើបន្តទៀត ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ការធ្វើកំណែទម្រង់នាពេលនេះ គឺមិនមែនជាការធ្វើបដិវត្តន៍នោះទេ តែជាការសម្រួចនៃ គោលនយោបាយឱ្យកាន់​តែមុតស្រួចថែម​ទៀតឲ្យស្រប ទៅតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ក្នុងរដ្ឋសភា។ មួយវិញទៀតតាមរយៈការធ្វើកំណែទម្រង់ និងកម្រិតសិក្សា នៃការប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិនាពេលកន្លងមក ​ក៏ដូចជានាពេលនេះ របស់ក្រសួងអប់រំ គឺបានធ្វើឲ្យបេក្ខជន​ប្រឡង​មានមោទនភាពយ៉ាងច្រើន ​ខណៈអ្នកធ្លាក់គឺធ្លាក់ដោយអស់ចិត្តផងដែរ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានលើកឡើងទៀតថា ការធ្វើកំណែទម្រង់ នេះមិនមែនជាការចៃដន់នោះទេ​ គឺវាបានធ្វើឲ្យវិស័យអប់រំកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំកាន់តែខ្លាំង ជាក់ស្តែង ដូចសិស្សានុសិស្សដែលប្រឡងនូវសញ្ញាបត្រទុតិយភូមិយ៉ាងដូច្នេះដែរ ដោយកាល​ពីឆ្នាំ២០១៤ កន្លងទៅមានត្រឹមតែ១១នាក់ប៉ុណ្ណោះដែលជាប់និទ្ទេសA ប៉ុន្តែ១០ឆ្នាំក្រោយ ពោលគឺឆ្នាំ២០២៣នេះ បានធ្វើឲ្យក្មួយៗប្រឡងជាប់និទ្ទេសAរហូតដល់ជិត១៧០០នាក់៕អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីពិនិត្យកែវភ្នែកសិប្បនិម្មិត

2024/01/09 04:04:32 pm        492
សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា តាមរយៈបណ្ដាញសង្គម Tiktok នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា សម្ដេចកំពុងធ្វើដំណើរតាមយន្តហោះទៅពិនិត្យ​កែវភ្នែក​សិប្បនិម្មិត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលអមដំណើរដោយកូន ៤នាក់ និងចៅម្នាក់ (ចៅយ៉ាយ៉ា)។https://vt.tiktok.com/ZSNcEXc6N

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង៤ករណីនៃឃុំព្រែកខ្សាច់ទៅសាលាដំបូងរាជធា​​នី​​​​ភ្នំ​​​​​ពេ​​​​​​​ញ
09/29/2026 08:09 PM
ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា
09/29/2026 08:09 PM
នេប៉ាល់ផ្អាកប្រតិបត្តិការស្វែងរក បន្ទាប់​ពី​មនុស្ស ១៦នាក់ បានប៉ើង​ទៅតាម​បំណាក់​​ទឹកកក ​
09/29/2026 07:09 PM
ម្ចាស់សហគ្រាសផលិតសំបកវេចខ្ចប់ និងអ្នកវេចខ្ចប់ផលិតផល បានកំពុងរួមគ្នាបង្កើត និងគាំទ្រផលិតផលជាតិ
09/29/2026 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
09/29/2026 06:09 PM
កងកម្លាំងអាមេរិកចាកចេញពីអ៊ីរ៉ាក់ ក្រោយរយៈពេល​ ២ទសវត្សរ៍ ដោយបើកផ្លូវឱ្យអ៊ីរ៉ង់បង្កើន​ឥទ្ធិពល​
09/29/2026 06:09 PM
ទ្រព្យសកម្មក្នុងវិស័យ អ.ស.ហ. កើនដល់ជាង ៩ ប៊ីលានដុល្លារ និងបានបង្កើតការងារ ១៦ ពាន់កន្លែង
09/29/2026 06:09 PM
អ៊ីរ៉ង់​គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ប្រសិនបើសន្តិសុខរបស់ខ្លួន មិនត្រូវបានធានា
09/29/2026 06:09 PM
សារព័ត៌មានរដ្ឋ៖ ការវាយប្រហារលើបំពង់បង្ហូរឧស្ម័ននៅភាគខាងកើតស៊ីរី បានធ្វើឲ្យការផ្គត់ផ្គង់ឧស្ម័នត្រូវផ្អាក
09/29/2026 06:09 PM
បេសកជនរុស្ស៊ី៖ អាល្លឺម៉ង់ និងសហភាពអឹរ៉ុប មិនមានតួនាទីក្នុងកិច្ចចរចាអំពីអ៊ុយក្រែន
09/29/2026 06:09 PM