សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Trump នៅរដ្ឋ Iowa ទាមទារឱ្យដោះលែងអ្នកជាប់ពន្ធនាគារដោយសារការវាយប្រហារនៅវិមាន Capitol ឆ្នាំ ២០២១

2024/01/08 07:12:13 pm        98
លោក Donald Trump បាននិយាយសម្រាលពីតួនាទីរបស់លោកក្នុងការហ៊ុមព័ទ្ធវិមានកាពីតូល នៅសហរដ្ឋអាមេរិក ក្នុងថ្ងៃខួបលើកទី ៣ នៃការវាយប្រហារ ដោយលើកហេតុផលថាអ្នកដែលត្រូវបានកាត់ទោសពីបទសម្រុកចូលអគារនោះ គួរតែត្រូវបានដោះលែង។ថ្លែងនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយនៅទីក្រុងគ្លីនតុន (Clinton) រដ្ឋអាយអូវ៉ា(Iowa) ជាមួយនឹងការប្រកួតប្រជែងជ្រើសតាំងបេក្ខជនគណបក្សសាធារណៈរដ្ឋលើកដំបូងជាងមួយសប្តាហ៍ទៀត លោក Trump បានចាត់ទុកអ្នកទាំងឡាយដែលបានជាប់ពន្ធនាគារបន្ទាប់ពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ថាជាការវាយប្រហារចំណាប់ខ្មាំង និងបាននិយាយថា ពួកគេត្រូវបានរដ្ឋបាលលោក Biden ធ្វើបាប។លោក Trump និយាយថា «ពួកគេបានរងទុក្ខគ្រប់គ្រាន់ហើយ» ។ លោកហៅពួកគេថាជាចំណាប់ខ្មាំង។ អ្នកមួយចំនួនហៅពួកគេថាជាអ្នកទោស។ ថ្លែងទៅកាន់អ្នកគាំទ្រជាងមួយពាន់នាក់នៅក្នុងទីកន្លែងហាត់កីឡានៅសាលារៀនមួយកន្លែង លោក Trump បានអះអាងម្តងទៀតដោយគ្មានហេតុផលថា ការបោះឆ្នោតឆ្នាំ ២០២០ គឺជាការក្លែងបន្លំ ហើយចាត់ទុកខ្លួនលោកថាជាជនរងគ្រោះពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។

សម្តេចធិបតី៖ គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋ

2024/01/08 07:07:51 pm        221
កោះកុង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណង់តែមួយគត់ គឺការបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋឱ្យកាន់តែមានជីវភាពល្អប្រសើរ សេដ្ឋកិច្ចជាតិមានរីកចម្រើន។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង ១ម៉ឺននាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង ដែលកាលពីអំឡុងពេលបោះឆ្នោត ដែលបានជឿជាក់ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាប្រមាណ ៨៥,៧៥ ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងខេត្ត។ ជាពិសេសប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បញ្ជាក់ថា ដើម្បីឆ្លើយតបចំពោះការគាំទ្ររបស់​ការគាំទ្ររបស់ប្រជាពលរដ្ឋយ៉ាងលើសលប់ចំពោះគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល​អាណត្តិទី៧នេះ ​បានប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋឱ្យបានល្អ ​និងឱ្យប្រជាពលរដ្ឋកាន់តែមានបាន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ថ្លែងថា ​បើគ្មានសន្ដិភាព គឺមិនអាចឱ្យ​ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខបានទេ។ សន្ដិភាពនេះ គឺកើតឡើងតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ​រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យយកថ្ងៃទី ២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃឈប់សម្រាករយៈពេល១ថ្ងៃនៅទូទាំងប្រទេស៕

សម្ដេចធិបតីប្រកាសថា នឹងចុះត្រួតពិនិត្យស្ថានភាពតាមខេត្តដោយមិនឱ្យអាជ្ញាធរដឹងមុនឡើយ

2024/01/08 06:59:53 pm        462
កោះកុង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្ដេចនឹងចុះត្រួតពិនិត្យស្ថានភាពនៅតាមបណ្ដាខេត្ត ដោយមិនប្រាប់ដំណឹងឱ្យអាជ្ញាធរដឹងជាមុនឡើយ ដើម្បីត្រួតពិនិត្យជាក់ស្ដែងលើការគ្រប់គ្រង ដឹកនាំ និងការអនុវត្តការងារនានារបស់រដ្ឋបាលខេត្តនីមួយៗ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង១ម៉ឺននាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។សម្ដេចធិបតីថ្លែងថា កាលពីសម្ដេចនៅកាន់កិច្ចការងារកងទ័ព ការចុះពនិត្យជាក់ស្ដែងនៅតាម​មូលដ្ឋាន​ផ្ទាល់នេះ គឺបានអនុវត្តជាប់ជាប្រចាំ ដើម្បីត្រួតពិនិត្យលើគោលនយោបាយ និងផែនការ​ការងារដែលបានដាក់ចេញ ដូច្នេះក្នុងពេលសម្ដេចកាត់ដំណែងជានាយករដ្ឋមន្រ្ដី សម្ដេចក៏នៅតែបន្តចុះពិនិត្យជាក់ស្ដែងដែរ ដោយមិនស្ដាប់តែរបាយការណ៍ដែលបានដាក់មកជូន​សម្ដេចនោះទេ។សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្ដីកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ និងគោល​នយោបាយ​អាទិភាព​ជាបន្តបន្ទាប់ដល់ក្រសួង ​ស្ថាប័ននានាសម្រាប់អនុវត្តដើម្បីជំរុញកំណើនសេដ្ឋកិច្ចដល់ជាតិ និងប្រជាជន៕ អត្ថបទ៖វ៉ន ដារ៉ា

សម្តេចធិបតី បានប្រកាសយកឆ្នាំ២០២៤នេះ ជំរុញការវិនិយោគនៅខេត្តព្រះសីហនុជាថ្មី

2024/01/08 06:54:38 pm        374
កោះកុង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយកឆ្នាំ២០២៤នេះ ជាឆ្នាំជំរុញការវិនិយោគនៅខេត្តព្រះសីហនុជាថ្មី ជាពិសេសដើម្បីជំរុញការដោះស្រាយ បញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង ១ ម៉ឺននាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។សម្ដេចធិបតីថ្លែងថា នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ខាងមុខនេះ សម្ដេចនឹងអញ្ជើញប្រកាសដាក់ចេញនូវកម្មវិធីនយោបាយជំរុញការវិនិយោគ និងដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។សម្ដេចនាយករដ្ឋមន្ត្រី បានឲ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ សម្ដេចបានដាក់ចេញនូវផែនការជំរុញទេសចរណ៍ខេត្តសៀមរាប។ ដូច្នេះនៅថ្ងៃ ២៥ ខែមករា ឆ្នាំ ២០២៤នេះ សម្ដេចបានកំណត់យកជាឆ្នាំដែលត្រូវជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំងមួយចំនួន ជាពិសេសបញ្ហា សំណង់មួយចំនួនដែលជាប់គាំង។សូមជម្រាបថា គិតត្រឹមឆ្នាំ ២០២៣ កន្លងទៅនេះនៅខេត្តព្រះសីហនុ មានសំណង់អគារប្រមាណ ១ ០០០ កន្លែងកំពុងជាប់គាំងការសាងសង់។ បញ្ហានេះក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរបាន និងកំពុងខិតខំដោះស្រាយជាបន្តបន្ទាប់ ដើម្បីស្វែងរកវិនិយោគមកវិនិយោគឡើងវិញ នាពេលឆាប់ៗខាងមុខ៕ អត្ថបទ៖ វ៉ន ដារ៉ា

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Michel និយាយថា លោកនឹងលាលែងពីតំណែងក្នុងពេលឆាប់ៗនេះ

2024/01/08 06:42:51 pm        132
អ្នកនយោបាយជនជាតិបែលហ្ស៊ិក លោក Charles Michel បានប្រកាសថា លោកនឹងលាលែងពីតំណែងក្នុងពេលឆាប់ៗនេះជាប្រធានក្រុមប្រឹក្សាអឺរ៉ុប បន្ទាប់ពីលោកឈរឈ្មោះក្នុងការបោះឆ្នោតសភាអឺរ៉ុប ដែលកំណត់ពេលធ្វើនៅក្នុងខែមិថុនា។លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិកថា លោកបានសម្រេចឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតអឺរ៉ុបនៅខែមិថុនាឆ្នាំ ២០២៤។ ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ទំនងជានឹងបង្កើនការរំពឹងទុកអំពីអ្នកដែលនឹងក្លាយជាមេដឹកនាំសហភាពអឺរ៉ុបបន្ទាប់ ខណៈការចរចាបានចាប់ផ្តើមសម្រាប់ជុំថ្មី នៃការងារកំពូលនៅក្នុងខែវិច្ឆិកា នៅពេលដែលអាណត្តិផ្លូវការរបស់លោក Michel ផុតកំណត់។ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen របស់ប្រទេសអាល្លឺម៉ង់ ដែលពេញចិត្តតែងតាំងលោក Michel ក្នុងឆ្នាំ ២០១៩ រហូតមកដល់ពេលនេះមានភាពស្ងប់ស្ងាត់លើថាតើលោកស្រី មានបំណងស្វែងរកអាណត្តិទីពីរដែរឬយ៉ាងណា។ខណៈជាប្រធានក្រុមប្រឹក្សា ភារកិច្ចចម្បងមួយរបស់លោក Michel កំពុងពិនិត្យមើលកិច្ចប្រជុំកំពូលរបស់ សហភាពអឺរ៉ុប ដែលបានក្លាយជាចំណុចសំខាន់ ដើម្បីស្វែងរកការឆ្លើយតបរួមគ្នាចំពោះវិបត្តិនានា រួមមានទាំងជំងឺរាតត្បាត COVID-19 និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។លោក Michel ជាអតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ិកមានអាយុ ៤៨ឆ្នាំ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិកថា រយៈពេលបួនឆ្នាំបន្ទាប់ពីការចាប់ផ្តើមអាណត្តិរបស់លោកជាមេដឹកនាំអឺរ៉ុបម្នាក់ វាជាទំនួលខុសត្រូវរបស់លោកក្នុងការប្រាប់ពីសាច់រឿងការងាររបស់លោកកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ និងដើម្បីស្នើគម្រោងសម្រាប់អនាគតរបស់សហភាពអឺរ៉ុប។ លោក Michel បាននិយាយថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាមួយ នឹងត្រូវធ្វើឡើងបន្ទាប់ពីការបោះឆ្នោតសភា ហើយ នៅពេលនោះ កិច្ចប្រជុំនឹងត្រូវសម្រេចថាតើពេលណាអ្នកបន្តពីលោក នឹងចូលកាន់តំណែង។

អ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋ គាំទ្រលោក Trump យ៉ាងលើសលប់ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចអាមេរិក

2024/01/08 06:39:39 pm        91
ចំនួនពីរភាគបីនៃអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋ និយាយថាពួកគេជឿជាក់លើលោក ដូណាល់ ត្រាំ (Donald Trump) ច្រើនជាងបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋផ្សេងទៀតក្នុងការគ្រប់គ្រងសេដ្ឋកិច្ចអាមេរិក នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារចំណាត់ថ្នាក់ មីឈីហ្កាន់ រ៉ូស (FT-Michigan Ross) ដែលគូសបញ្ជាក់ពីភាពលេចធ្លោរបស់អតីតប្រធានាធិបតីរូបនេះលើបញ្ហាដ៏ចម្រូងចម្រាស រយៈពេលមួយសប្តាហ៍មុនពេលរដូវកាលបោះឆ្នោតបឋមដំណើរការ។ការរកឃើញនេះគឺជាបញ្ហាប្រឈមជាពិសេសសម្រាប់លោកស្រី នីកគី ហាលី (Nikki Haley) អតីតអភិបាលរដ្ឋ សៅ កាលីហ្វ័រនីញ៉ា (South Carolina) ដែលបាននាំមុខនៅក្នុងការស្ទង់មតិនិងក្លាយជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់លោក ត្រាំ ក៏ដូចជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់បេក្ខជនសាធារណរដ្ឋផ្សេងទៀត។ មានតែចំនួន ៨ភាគរយប៉ុណ្ណោះនៃអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋបាននិយាយថា លោកស្រី ហាលី នឹងក្លាយជាជម្រើសរបស់ពួកគេដើម្បីគ្រប់គ្រងសេដ្ឋកិច្ចអាមេរិក ខណៈដែលចំនួន ៦៧ភាគរយជ្រើសរើសលោក ត្រាំ។នៅលើផ្លូវនៃយុទ្ធនាការបោះឆ្នោត លោក ត្រាំ បានបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចអាមេរិក នៅពេលដែលលោកកាន់តំណែងនៅក្នុងសេតវិមាន ហើយបានទទូចថា «ការរីកចំរើនសេដ្ឋកិច្ចបន្ទាប់» នឹងចាប់ផ្តើម «ភ្លាមៗ» ដែលលោកត្រូវបានជ្រើសរើសជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ៕

ប្រធានសភាអាមេរិក និយាយថា លោកBiden ត្រូវតែបង្ហាញផែនការទាក់ទងនឹងជំនួយអ៊ុយក្រែន

2024/01/08 06:33:11 pm        116
ប្រធានសភាលោកលោក ម៉ៃ ចនសុន(Mike Johnson)បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ត្រូវតែគូសបញ្ជាក់ឲ្យបានច្បាស់នូវគោលដៅបញ្ចប់របស់ខ្លួននៅក្នុងជម្លោះអ៊ុយក្រែន និងថាតើថវិកាបន្ថែមទៀតនឹងត្រូវចំណាយដោយរបៀបណា ខណៈសេតវិមានត្រូវការការអនុម័តពីសភាជាចាំបាច់ ដើម្បីរក្សាលំហូរនៃអាវុធទៅកាន់ទីក្រុងគៀវ(Kiev)។ ប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក Johnson បានបញ្ជាក់នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យជាមួយទូរទស្សនស៍ CBS ថាសហរដ្ឋអាមេរិកត្រូវតែធានាព្រំដែនរបស់ខ្លួនមុនពេលធានាដល់នរណាម្នាក់ផ្សេងទៀត។ បញ្ហានេះបានឆ្លុះបញ្ចាំងពីការផ្តោតសំខាន់នៃការប្រឆាំងរបស់សមាជិកសភាគណបក្សសាធារណរដ្ឋចំពោះកញ្ចប់ជំនួយរួមបញ្ចូលគ្នាដែលជំរុញដោយប្រធានាធិបតីលោក Biden កាលពីចុងខែតុលា ឆ្នាំ ២០២៣ ក្នុងនោះជាង៦០ ពាន់លានដុល្លារគឺសម្រាប់ទីក្រុងគៀវ។ ក្រុមគណបក្សសាធារណរដ្ឋនៅពេលនោះ បានទទូចលើការរារាំងការគាំទ្ររបស់ពួកគេសម្រាប់កញ្ចប់ជំនួយនៅពីក្រោយការផ្តល់មូលនិធិសម្រាប់ការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹងជាមួយប្រទេសជិតខាង ម៉ិកស៊ិក។ ប្រធានសភា រូបនេះ បានពន្យល់ថា ការទប់ស្កាត់សំណើច្បាប់កាលពីឆ្នាំមុនគឺជា សាររបស់គណបក្សសាធារណរដ្ឋទៅកាន់សេតវិមាន ថាពួកគេពុំមានភាពច្បាស់លាស់ជាមួយប្រជាជនអាមេរិក ទេ។ លោក Johnson បានសង្កេតឃើញថា ដើម្បីបញ្ជូនប្រាក់បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិក ត្រូវខ្ចីប្រាក់ពីកន្លែងផ្សេងប្រកបដោយប្រសិទ្ធភាព ដោយកត់សម្គាល់ថា បំណុលសហព័ន្ធបានកើនឡើងដល់ ៣៤ សែនកោដិដុល្លារ៕

កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតព្រំដែនសមុទ្រជាមួយកូរ៉េខាងត្បូង

2024/01/08 05:56:54 pm        125
យោធាទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃអាទិត្យ (០៧ មករា) ថាប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ដែលជាសមយុទ្ធយោធាថ្ងៃទីបីជាប់ៗគ្នានៅជិតព្រំដែនសមុទ្រដែលមានការប្រកួតប្រជែងជាមួយកូរ៉េខាងត្បូង។យោធារបស់ទីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំជាង ៩០ជុំនៅភាគខាងជើងនៃកោះ យ៉ុនព្យ៉ុង (Yeonpyeong)។ ពួកគេបានចោទប្រកាន់កូរ៉េខាងជើង ពី «ការបាញ់កាំភ្លើងធំម្តងហើយម្តងទៀត» នៅក្នុងតំបន់ការពារមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ក្រោមកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងដែលឥឡូវនេះត្រូវបានលុបចោល ដោយនិយាយថាការទម្លាក់គ្រាប់បែកបានបង្កជា «ការគំរាមកំហែងដល់សន្តិភាពនៅលើឧបទ្វីបកូរ៉េ»។យោធារបស់កូរ៉េខាងជើងបាននិយាយថា ខ្លួនបានអនុវត្ត «ការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅសមុទ្រ» ជាមួយនឹងកាំភ្លើងធំចំនួន ៨៨ជុំ ប៉ុន្តែបាននិយាយថា សមយុទ្ធនេះគឺ «មិនទាក់ទងផ្ទាល់» ទៅនឹងព្រំដែនសមុទ្រនោះទេ។ សមយុទ្ធនេះ «មិនបានបង្កការគំរាមកំហែងដោយចេតនាណាមួយ» ដល់កូរ៉េខាងត្បូងឡើយ និងជាផ្នែកមួយនៃ «ប្រព័ន្ធហ្វឹកហ្វឺនធម្មតានៃយោធា» របស់កូរ៉េខាងជើងប៉ុណ្ណោះ។ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា អ្នកស្រុកនៅលើកោះ យ៉ុនព្យ៉ុង ព្រំដែនកូរ៉េខាងត្បូងត្រូវបានព្រមានឱ្យស្នាក់នៅខាងក្នុងផ្ទះកាលពីថ្ងៃអាទិត្យ ដោយសារតែសមយុទ្ធនេះ និងវិធានការតបតរបស់កូរ៉េខាងត្បូងដែលអាចកើតមាន៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅក្រុមមួយចំនួនថា កុំយកនយោបាយបកស្រាយរឿងប្រវត្តិសាស្រ្ត គប្បីយកប្រវត្តិសាស្រ្ត បកស្រាយអំពីប្រវត្តិសាស្រ្ត

2024/01/08 05:47:01 pm        173
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំទៅក្រុមមួយក្តាប់តូច ដែលតែងតែរិះគន់ឥតឈប់ឈរ រឿងថ្ងៃរំដោះជាតិ ៧មករា ឆ្នាំ១៩៧៩ថា សូមកុំយករឿងនយោបាយមកបកស្រាយ អំពីប្រវត្តិសាស្រ្តបន្តទៀត គប្បីសិក្សាឲ្យបានច្បាស់លាស់ ហើយត្រូវយករឿងប្រវត្តិសាស្រ្តមកបកស្រាយរឿងប្រវត្តិសាស្រ្តវិញ។ផ្ញើ​ចម្លើយ​ចេញ​ពីខេត្តកោះកុង ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រាប់ទៅកាន់ក្រុម អ្នកចេះដែលធ្វើល្ងង់​អំពីប្រវត្តិសាស្រ្តទាំងនោះថា ក្នុងសម័យរំដោះពលរដ្ឋចេញពីរបប ប៉ុល ពត នាឆ្នាំ១៩៧៩ ហេតុអ្វីមិនពឹងអង្គភាពសហប្រជាជាតិ បែជាទៅពឹងវៀតណាមទៅវិញ? សំណួរនេះត្រូវបានសម្ដេចនាយករដ្ឋមន្រ្តីឆ្លើយតបថា គឺដោយសារច្បាប់នាគ្រានោះ មិនអនុញ្ញាត​ឱ្យអង្គភាពសហប្រជាជាតិ មកជួយកម្ពុជាបានទាន់ឡើយ ហើយកម្ពុជា ក៏មិនមានជម្រើស​អ្វីផ្សេង​ក្រៅពីពឹងវៀតណាមនោះដែរ ពីព្រោះខ្មែរក្រហមនៅតែបន្តកាប់សម្លាប់​ពលរដ្ឋឥតឈប់ឈរ។ នេះហើយជាប្រវត្តិសាស្រ្តពិត ដែលត្រូវយក ប្រវត្តិសាស្រ្តមកអះអាង។យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី ​ក៏បានបញ្ជាក់ជាថ្មីម្តងទៀត ផងដែរថា ជា​សច្ចធម៌​ពិតនៃប្រវត្តិសាស្រ្ត ​បើគ្មានថ្ងៃទី៧មករា​ ឆ្នាំ១៩៧៩ទេ គឺពិតជាគ្មានអ្វីគ្រប់​បែបយ៉ាង ​ដូចសព្វថ្ងៃនេះនោះឡើយ ខណៈថ្ងៃទី៧មករានេះហើយជាថ្ងៃកំណើតទីពីរបស់បងប្អូន​ខ្មែរគ្រប់រូបឲ្យរួច ​ផុតពីរបប​ដ៏​យង់ឃ្នង​របស់ប៉ុល ពត។ការលើកឡើងរបស់សម្តេចធិបតី ​នាយករដ្ឋមន្រ្តីនេះ ​គឺបានធ្វើឡើង​ក្នុងឱកាសអញ្ជើញ​សម្ពោធ​«ស្ពាន​សម្តេចតេជោ ​ហ៊ុន សែន កោះយ៉» ​និង​សំណេះសំណាល​ជា​មួយ​បងប្អូនកម្មករ និយោជិត​ជាង ១ម៉ឺននាក់ នៅក្នុងខេត្តកោះកុង ​នាព្រឹកថ្ងៃទី៨ ខែមករា ​ឆ្នាំ២០២៤នេះ៕អត្ថបទ៖ បាន ចក់

យុទ្ធនាការក្តៅគគុក វាយប្រហារកោះតៃវ៉ាន់ នៅចុងសប្តាហ៍មុនការបោះឆ្នោត

2024/01/08 05:20:33 pm        208
មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅភាគខាងត្បូងកោះតៃវ៉ាន់នៅថ្ងៃនេះសម្រាប់ការប្រមូលផ្តុំគ្នារបស់បេក្ខជនមេដឹកនាំចំនួន៣រូប ជាការជំរុញចុងសប្តាហ៍ចុងក្រោយ សម្រាប់ការបោះឆ្នោតមុនពេលការបោះឆ្នោតដ៏សំខាន់នៅថ្ងៃទី ១៣ ខែមករា សប្ដាហ៍នេះ។ ការបោះឆ្នោតដែលខិតកាន់តែជិត កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់នៅក្នុងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ដោយអ្នកឈ្នះ នឹងត្រូវកំណត់អនាគតនៃទំនាក់ទំនងរបស់កោះគ្រប់គ្រងដោយប្រជាធិបតេយ្យមួយនេះ ជាមួយប្រទេសចិន។ ប្រទេសចិនបានអះអាងសិទ្ធិគ្រប់គ្រងកោះតៃវ៉ាន់ ថាជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយលោកប្រធានាធិបតីចិន Xi Jinping ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានបង្កើនវោហាសាស្ត្រអំពី ការជុំជាតិ ខណៈច្រានចោលការប្រើប្រាស់កម្លាំងក្រសោមយកកោះនេះមកដាក់នៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង នៅថ្ងៃណាមួយ។ បេក្ខជនឈានមុខ និងជាមេដឹកនាំលំដាប់ទី២ បច្ចុប្បន្ន គឺ លោក ឡៃ ឆឹង-ទ (Lai Ching-te)មកពីគណបក្សប្រជាធិបតេយ្យជឿនលឿន(DPP) ដែលកំពុងកាន់អំណាចបានហៅការបោះឆ្នោតនេះ ថាជាជម្រើស រវាងលទ្ធិប្រជាធិបតេយ្យ និងស្វ័យភាព ខណគូប្រជែងដ៏សំខាន់របស់ខ្លួន គឺ លោកហួ យូអ៊ី ( Hou Yu-ih) បានព្រមានថា គណបក្សប្រជាធិបតេយ្យជឿនលឿន នឹងនាំតៃវ៉ាន់ កាន់តែខិតទៅជិតទៅរកសង្រ្គាម។ លោក ហួ គឺជាបេក្ខជនសម្រាប់គណបក្សគូមីងតាង (Kuomintang) របស់កោះនេះ ដែលគាំទ្រទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង។គួរម្លឹកថា កោះតៃវ៉ាន់បានដឹកនាំដោយលោកស្រី សៃអ៊ីងវិន (Tsai Ing-wen) អស់រយៈពេល៨ឆ្នាំមកនេះជាមេដឹកនាំដែលទីក្រុងប៉េកាំងមិនពេញចិត្តចំពោះជំហររបស់លោកស្រីលើការការពារអធិបតេយ្យភាពរបស់កោះនេះយ៉ាងម៉ឺងម៉ាត់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង៤ករណីនៃឃុំព្រែកខ្សាច់ទៅសាលាដំបូងរាជធា​​នី​​​​ភ្នំ​​​​​ពេ​​​​​​​ញ
09/29/2026 08:09 PM
ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា
09/29/2026 08:09 PM
នេប៉ាល់ផ្អាកប្រតិបត្តិការស្វែងរក បន្ទាប់​ពី​មនុស្ស ១៦នាក់ បានប៉ើង​ទៅតាម​បំណាក់​​ទឹកកក ​
09/29/2026 07:09 PM
ម្ចាស់សហគ្រាសផលិតសំបកវេចខ្ចប់ និងអ្នកវេចខ្ចប់ផលិតផល បានកំពុងរួមគ្នាបង្កើត និងគាំទ្រផលិតផលជាតិ
09/29/2026 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
09/29/2026 06:09 PM
កងកម្លាំងអាមេរិកចាកចេញពីអ៊ីរ៉ាក់ ក្រោយរយៈពេល​ ២ទសវត្សរ៍ ដោយបើកផ្លូវឱ្យអ៊ីរ៉ង់បង្កើន​ឥទ្ធិពល​
09/29/2026 06:09 PM
ទ្រព្យសកម្មក្នុងវិស័យ អ.ស.ហ. កើនដល់ជាង ៩ ប៊ីលានដុល្លារ និងបានបង្កើតការងារ ១៦ ពាន់កន្លែង
09/29/2026 06:09 PM
អ៊ីរ៉ង់​គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ប្រសិនបើសន្តិសុខរបស់ខ្លួន មិនត្រូវបានធានា
09/29/2026 06:09 PM
សារព័ត៌មានរដ្ឋ៖ ការវាយប្រហារលើបំពង់បង្ហូរឧស្ម័ននៅភាគខាងកើតស៊ីរី បានធ្វើឲ្យការផ្គត់ផ្គង់ឧស្ម័នត្រូវផ្អាក
09/29/2026 06:09 PM
បេសកជនរុស្ស៊ី៖ អាល្លឺម៉ង់ និងសហភាពអឹរ៉ុប មិនមានតួនាទីក្នុងកិច្ចចរចាអំពីអ៊ុយក្រែន
09/29/2026 06:09 PM