សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិនបាញ់បង្ហោះផ្កាយរណបឧតុនិយមថ្មីចំនួនបួនគ្រឿង ដោយប្រើយានចម្លង Kuaizhou-1A

2023/12/25 09:02:31 pm        178
ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបឧតុនិយមថ្មីចំនួនបួនគ្រឿងដោយជោគជ័យទៅកាន់ទីអវកាសនៅលើកំពូលយានចម្លង ក្វៃចូវ-១A (Kuaizhou-1A) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ជីវឈាន (Jiuquan) នៅភាគពាយ័ព្យប្រទេសចិន នៅម៉ោង ០៩:០០ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) នៅថ្ងៃច័ន្ទ (២៥ ធ្នូ) នេះ។ផ្កាយរណបចំនួន ៤គ្រឿង ដែលជាផ្កាយរណបលេខ១១ ដល់លេខ១៤ នៃក្រុមតារានិករឧតុនិយម ធានមុ-១ (Tianmu-1) បានចូលទៅក្នុងគន្លងដែលបានគ្រោងទុក ដោយធ្វើឲ្យបេសកកម្មនេះទទួលបានជោគជ័យយ៉ាងខ្លាំង។ ផ្កាយរណបឧតុនិយមទាំងនេះនឹងត្រូវបានប្រើជាចម្បងដើម្បីផ្តល់សេវាទិន្នន័យឧតុនិយមពាណិជ្ជកម្ម។ ការបាញ់បង្ហោះនេះគឺជាបេសកកម្មហោះហើរលើកទី២៣ ដោយប្រើយានចម្លងពាណិជ្ជកម្ម ក្វៃចូវ-១A។យានចម្លង ក្វៃចូវ-១A គឺជារ៉ូកែតដឹកជញ្ជូនឥន្ធនៈរឹងតូចមួយគ្រឿងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន សាជីវកម្មវិទ្យាសាស្ត្រ និងលំហអាកាសចិន លីមីធីត។ វាអាចផ្តល់សេវាបាញ់បង្ហោះសម្រាប់ផ្កាយរណបតូចក្នុងគន្លងទាបទម្ងន់ ៣០០គីឡូក្រាម ព្រមទាំងមានភាពជឿជាក់ខ្ពស់ ប្រតិបត្តិការក្នុងគន្លងមានភាពជាក់លាក់ រយៈពេលរៀបចំខ្លី និងការចំណាយទាប៕

លោករីស៊ី ស៊ុណាក់ បានជំរុញឲ្យបញ្ឈប់ «ភាពស្ទាក់ស្ទើរ» ទៅលើការផ្តល់មូលនិធិរបស់អ៊ុយក្រែន

2023/12/25 08:56:43 pm        157
អតីតរដ្ឋមន្ត្រីការពារជាតិ៤រូប បាននិយាយថា រដ្ឋាភិបាលរបស់លោក រីស៊ី ស៊ុណាក់ (Rishi Sunak) ត្រូវតែប្រកាសជាបន្ទាន់ថាតើជំនួយយោធាចំនួនប៉ុន្មាន នឹងត្រូវផ្តល់ឲ្យប្រទេសអ៊ុយក្រែន នៅឆ្នាំក្រោយ។រដ្ឋាភិបាល បានសន្យាផ្តល់ប្រាក់ចំនួន ២,៣ ពាន់លានផោន ក្នុងឆ្នាំ ២០២២ និងម្តងទៀត នៅឆ្នាំ ២០២៣ ប៉ុន្តែមិនទាន់បានប្រកាសថា នឹងផ្តល់ចំនួនប៉ុន្មានសម្រាប់ឆ្នាំ ២០២៤។លោក Sir Michael Fallon, Ben Wallace, Liam Fox និង លោក Sir Gavin Williamson សុទ្ធតែ បានអំពាវនាវឲ្យមានការសន្យាយ៉ាងហោចណាស់ ២,៣ ពាន់លានផោន ដោយមានរដ្ឋមន្ត្រីមួយចំនួន ជំរុញឲ្យផ្តល់ខ្ពស់ជាងនេះ។អតីតរដ្ឋមន្ត្រីមួយរូប បានពណ៌នាអំពីការបរាជ័យក្នុងការប្រកាសការផ្តល់មូលនិធិ រហូតមកទល់ពេលនេះថាជា «ការបង្រួបបង្រួម» ហើយទាំងអស់បានសម្តែងការព្រួយបារម្ភថា ខ្លួនកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន។កាលពីដើមខែនេះ កញ្ចប់ជំនួយអ៊ុយក្រែនរបស់សហរដ្ឋអាមេរិក ត្រូវបានរារាំងដោយគណបក្សសាធារណរដ្ឋ នៅក្នុងព្រឹទ្ធសភា ខណៈដែលការគាំទ្ររបស់សហភាពអឺរ៉ុប ត្រូវបានវេតូដោយលោក វីកទ័រ អ័របាន ( Viktor Orban) នាយករដ្ឋមន្ត្រីហុងគ្រី។ស្របពេលជាមួយគ្នានេះដែរ នៅក្នុងខែនេះ លោក វ្ល៉ាឌីមៀ ពូទីន បានព្យាករថា ការគាំទ្ររបស់លោកខាងលិច «មិនយូរមិនឆាប់ នឹងត្រូវបញ្ចប់។

បណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាជំនួយរបស់ចិន ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ

2023/12/25 08:17:58 pm        333
បណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា និងភាគីមិត្តចិន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ​នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ខណៈបណ្ណាល័យនេះ ស្ថិតនៅក្នុងបរិវេន វិទ្យាល័យបឹងត្របែក។ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការនូវបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនខាងលើនេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការរនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​លើក​ឡើងថា បណ្ណាល័យនេះ គឺមានសារសំខាន់បំផុតក្នុងការសិក្សាឈ្វេងយល់អំពីផល​ប៉ះពាល់​នូវបញ្ហា​គ្រឿងញៀន​ពីសំណាក់សាធារណៈជន ​ហើយក៏ជាមណ្ឌលមួយសម្រាប់ធ្វើការផ្សព្វផ្សាយ​នូវបញ្ហាគ្រឿងញៀន ដល់មហាជន ជាពិសេសសន្ទាប់យុវជនតែម្តង។នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ​បានថ្លែងកោតសរសើរ​ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ និងសូមអរគុណដល់ភាគីចិន ​ដែលបានផ្តល់អំណោយរៀបចំ​បាននូវបណ្ណាល័យប្រយុទ្ធប្រឆាំង​គ្រឿងញៀន​មួយនេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចូលបញ្ហាគ្រឿងញៀនជាស្នូល ក្នុងនោះការងារផ្សព្វផ្សាយអប់រំជាអាទិភាព​ដើម្បី​បញ្ជូនសារចំណេះដឹងដល់សាធារណជន ពិសេសយុវជនកុំឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃ​គ្រឿងញៀន​ «យុវជនល្អមានសមត្ថភាពប្រទេសអភិវឌ្ឍន៍លឿន »ជាដើម។ថ្លែងនៅក្នុងកម្មវិធីនោះដែរលោក ចាង ឈាង (Mr.CHANG JIAN)អនុប្រធានបេសកកម្មនៃស្ថានទូត​សាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា«យុវជនខ្លាំង ប្រទេស​ខ្លាំង» យើងត្រូវបង្កើនការផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនទាំងអស់គ្នា ដើម្បីភាព រីកចម្រើនសង្គមជាតិទាំងមូល។ លោកចាង ឈាង បានបន្តថា ពាក់ព័ន្ធនឹងបញ្ហាគ្រៀងញៀនដែរ រដ្ឋាភិបាលចិននឹងបន្តអនុវត្តគោល​ការណ៍​ជួយដល់ប្រទេសកម្ពុជាជានិច្ច ​ហើយរដ្ឋាភិបាលចិនក៏សូមគាំទ្រដល់ការងារប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ក្នុងពិធីសម្ពោធនូវបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនខាងលើនេះដែរ ឯកឧត្តម ជួន ជីវិន រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងកោតសសើរ និងថ្លែងអំណរគុណ​ដល់គ្រប់​អ្នក​ពាក់ព័ន្ធ ពិសេសរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអនុវត្តនៃគោលការណ៍មិត្តភាព​គ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនក្នុងទម្រង់មិត្តភាពត្បូងពេជ្រ ពិតជា​ធ្វើឱ្យកម្ពុជា-ចិនមានពន្លឺរស្មីឆោមព៌ណដូចគ្រាប់ពេជ្រ និងមានតម្លៃថ្លៃថ្លា ខណៈបណ្ណាល័យ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀននេះពិតជាថ្នាលពង្រឹងចំណេះដឹង ​ចូលរួមបង្ការទប់ស្កាត់ កាត់បន្ថយ​បាននូវបញ្ហាបង្កឡើងដោយគ្រឿងញៀន ការពារបាននូវធនធានមនុស្សសម្រាប់ការអភិវឌ្ឍ​ជាតិ​ស្របតាមគោលដៅអភិវឌ្ឍន៍ជាតិកម្ពុជាជាដើម៕អត្ថបទ៖ បាន ចក់

ខួប២៥ឆ្នាំនៃអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ក្រសួងវប្បធម៌ត្រៀមសិល្បករ ចូលរួមសម្តែងសិល្បៈ

2023/12/25 07:58:16 pm        314
ភ្នំពេញ៖ ខួប២៥ឆ្នាំនៃអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រៀមសិល្បករ សិល្បការិនី ចូលរួមសម្តែងសិល្បៈជាច្រើនទម្រង់ជូនមហាជនទស្សនា។លោក ឈាង ឆដាភ័ក្រ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះថា ខួប២៥ឆ្នាំ នៃអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នាយកដ្ឋានសិល្បៈទស្សនីយភាព បានត្រៀមសិល្បករ សិល្បការិនីជាច្រើនរយនាក់ ដើម្បីចូលរួមសម្តែងសិល្បៈ ជាច្រើនទម្រង់ជូនមហាជនទស្សនា រយៈពេល៣ថ្ងៃ(ចាប់ពីថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៣)ខាងមុខនេះ។ ជាក់ស្តែងនៅព្រឹកនេះ ក៏មានលោកគ្រូ អ្នកគ្រូ និងសិល្បករ សិល្បការិនី ចំនួន៣ក្រុម កំពុងហ្វឹកហាត់ត្រៀមសម្តែងសិល្បៈ រួមមាន៖ របាំ អបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅព្រះរាជាណាចក្រកម្ពុជា (របាំបង្កើតថ្មី) - ល្ខោនអាប៉េ រឿងនាងផ្ការំចង់ និងល្ខោនយីកេ រឿងមាយើង។លោក ស៊ុ ចាន់ធឿន ប្រធានការិយាល័យនីតិកម្ម និងសិល្បៈទស្សនីយភាព និងជាគ្រូ អ្នកនិពន្ធ និងដឹកនាំរឿង ក្នុងទម្រង់សិល្បៈល្ខោនអាប៉េ បានលើកឡើងថា ដោយសារមានកម្មវិធីអបអរសាទរ​ខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមស៊ីវីលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ។ ដូច្នេះនាយកដ្ឋានសិល្បៈ និងទស្សនីយភាព មានគម្រោងត្រៀម​ដើម្បីសម្តែង​ក្នុងខួប២៥ឆ្នាំ​នៃអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ដូចជារបាំ និងល្ខោន ទន្ទឹមនឹងនោះនៅផ្នែកលោកគ្រូ មានក្រុមសិល្បៈ សម្តែងល្ខោនអាប៉េ ដែលជាទម្រង់ល្ខោនបែបបុរាណ និងបាត់បង់ការសម្តែង​យូរមកហើយ និងត្រៀមសម្តែងអបអរ និងបង្កបរិយាកាសសប្បាយរីករាយ និងបញ្រ្ជាបដល់​មហាជន ប្រជាជន និងកូនចៅជំនាន់ បានទស្សនាចងចាំ និងចូលរួមថែរក្សា។ជាចុងក្រោយលោក ស៊ុ ចាន់ធឿន សង្ឃឹមថា តាមរយៈការសម្តែងសិល្បៈ ដើម្បីអបអរសាទរខួប​២៥ឆ្នាំ​នៃអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ គឺប្រជាជនយើងនឹងយល់ពីទម្រង់ល្ខោនអាប៉េ ឲ្យចូលរួមថែរក្សា និងបន្តមានការវិត្តន៍ទៅមុខទៀត ដែលមានលក្ខណៈកំប្លុកកំប្លែង ត្រៀម​នឹង​បាត់បង់ ត្រូវខិតខំប្រឹងធ្វើ ដោយសារតែដំណើរខឿនសន្តិភាព នៃការដឹកនាំរបស់រាជរដ្ឋាភិបាល​អាណតិ្តថ្មី មានការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរ៕អត្ថបទ រដ្ឋា 

លោក Cameron ព្រមានថា អ៊ីរ៉ង់កំពុងគំរាមកំហែងដល់ពិភពលោក

2023/12/25 07:08:58 pm        268
លោក David Cameron បានព្រមានថា ចក្រភពអង់គ្លេស នឹងមិនអត់ធ្មត់ចំពោះការកើនឡើងនៃសកម្មភាព«ដែលអាចបង្កឲ្យមានគ្រោះថ្នាក់» របស់អ៊ីរ៉ង់ នៅមជ្ឈិមបូព៌ា ឬនៅលើទឹកដីចក្រភពអង់គ្លេសនោះទេ។នៅក្នុងបទសម្ភាសន៍តាមសារព័ត៌មានលើកដំបូងរបស់ខ្លួន ចាប់តាំងពីការវិលត្រឡប់មកកាន់រដ្ឋាភិបាលវិញ លោករដ្ឋមន្ត្រីការបរទេស Cameron បានពណ៌នាក្រុមហាម៉ាស ក្រុមហួទី និងហេសបូឡាថា ជា «អ្នកតំណាង»សម្រាប់ប្រទេសអ៊ីរ៉ង់ ដែលកំពុងរួមចំណែកដល់កម្រិត «គ្រោះថ្នាក់ និងអសន្តិសុខ»ខ្ពស់បំផុត នៅជុំវិញពិភពលោក។នៅក្នុងការរឹតបន្តឹងដ៏សំខាន់នៃវិធីសាស្រ្តរបស់ចក្រភពអង់គ្លេស អតីតនាយករដ្ឋមន្ត្រីរូបនេះ បានប្រាប់សារព័ត៌មាន The Telegraphថា អ៊ីរ៉ង់ ត្រូវតែត្រូវបានផ្ញើឲ្យនូវ«សារច្បាស់លាស់មិនគួរឲ្យជឿដែលការកើនឡើងនេះ នឹងមិនត្រូវបានអត់ឱនឲ្យទេ»។លោកបានសន្យាថា អង់គ្លេស នឹងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បី «បង្កើតវិធានការទប់ស្កាត់ដ៏ខ្លាំងមួយ» ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។កាលពីយប់ថ្ងៃសុក្រ សហរដ្ឋអាមេរិក បានលើកឡើងអំពីព័ត៌មានចារកម្ម ដែលបង្ហាញថា អ៊ីរ៉ង់បាន «ចូលរួមយ៉ាងជ្រៅ » ក្នុងការរៀបចំផែនការវាយប្រហាររបស់ក្រុមហួទី លើនាវាដឹកទំនិញ នៅសមុទ្រក្រហម។ ការវាយប្រហារនេះ បានបង្កឲ្យមានការរំខានយ៉ាងខ្លាំងដល់ខ្សែសង្វាក់ផ្គត់ផ្គង់ នៅទូទាំងទ្វីបអឺរ៉ុប។

លោក Zelenskiy ប្រាប់ពលរដ្ឋអ៊ុយក្រែន ក្នុងសារថ្ងៃបុណ្យណូអែលថា បីសាចនឹងត្រូវតែបរាជ័យ

2023/12/25 06:40:10 pm        232
ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy បានចេញសារមួយនៅថ្ងៃបុណ្យណូអែល ទៅកាន់ប្រជាជាតិរបស់លោក ដោយធានាដល់ពួកគេចំពោះជ័យជម្នះជាយថាហេតុ លើប្រទេសរុស្ស៊ី។នៅក្នុងសារមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Zelenskiy បានឈរនៅពីមុខបរិវេណ វិហារ Pechersk Lavra ដ៏ល្បីល្បាញរបស់ទីក្រុងគីវ និងបាននិយាយអំពីការអធិស្ឋានសម្រាប់ការបញ្ចប់សង្រ្គាម ដែលបានចាប់ផ្តើមនៅពេលប្រទេសរុស្ស៊ី ចូលឈ្លានពានប្រទេសជិតខាងខ្លួន កាលពីខែកុម្ភៈឆ្នាំ ២០២២ ។លោកបាននិយាយថា «ពីមួយជំហានទៅមួយជំហាន ពីមួយថ្ងៃទៅមួយថ្ងៃ ភាពងងឹតកំពុងបាត់បង់ទៅហើយទីបំផុតភាពងងឹតនឹងបាត់ ពួកបីសាចនឹងចាញ់។ជាលើកដំបូងហើយ ដែលប្រទេសអ៊ុយក្រែន ប្រារព្ធពិធីបុណ្យណូអែល នៅថ្ងៃទី ២៥ ខែធ្នូនេះ បន្ទាប់ពី លោក Zelenskiy បានចុះហត្ថលេខាចូលជាច្បាប់នូវសេចក្តីស្នើច្បាប់របស់សភា ដើម្បី «បោះបង់ចោលបេតិកភណ្ឌវប្បធម៌និងសាសនារុស្ស៊ី» និងផ្លាស់ប្តូរថ្ងៃបុណ្យណូអែលផ្លូវការ ជាវិស្សមកាលរដ្ឋ ចាប់ពីថ្ងៃទី ៧ ខែមករា ជាចំណាត់ការមួយ ក្នុងគោលបំណងធ្វើឱ្យប្រទេសនៅឆ្ងាយពីប្រពៃណីរបស់រុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី អំពាវនាវឲ្យមានការចរចា ដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន

2023/12/25 06:00:59 pm        304
រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បាននិយាយថា បន្ថែមពីលើការផ្តល់ជំនួយយោធាសម្រាប់អ៊ុយក្រែន ក្រុមដៃគូរបស់ខ្លួន គួរតែចាប់ផ្តើមស្វែងរកដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់សង្រ្គាមដែលការឈ្លានពានរបស់រុស្ស៊ី បានធ្វើឡើងជាក់ស្តែងនេះ។«សង្រ្គាមនេះ បានបន្តអស់រយៈពេលជិតពីរឆ្នាំហើយ ហើយខ្ញុំគិតថា ទន្ទឹមនឹងការភ្ជាប់ទំនាក់ទំនង និងការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន វាមានសារៈសំខាន់ណាស់ ក្នុងការស្វែងរកផ្លូវដែលនាំទៅរកដំណោះស្រាយនយោបាយ»។អ្វីដែលមិនអាចសម្រេចបានដោយយោធា ហើយរហូតមកដល់ពេលនេះ យើងសម្រេចបាននូវការការពារ អ៊ុយក្រែន ដែលអាចត្រូវបានលុបចោល ហើយការពង្រឹងព្រំដែនមួយ ដែលរារាំងការវាយប្រហាររបស់រុស្ស៊ី អាចសម្រេចបានតាមរយៈការបើកផ្លូវការទូត និងនយោបាយ ដើម្បីព្យាយាមសម្រេចបានលទ្ធផលដូចគ្នា តាមរយៈកិច្ចចរចាសន្តិភាព»។លោក Crosetto បាននិយាយថា អ្វីដែលមានមុនសង្រ្គាម ត្រូវតែស្ដារឡើងវិញហើយ «អ្វីដែលមិនអាចធ្វើដោយអាវុធ ត្រូវតែធ្វើតាមរបៀបផ្សេង»។

ពិភពលោកទាំងមូលកំពុងប្រារព្ធពិធីបុណ្យណូអែល ប៉ុន្តែលើកលែងតែទីក្រុងបេថ្លេហឹមរបស់ប៉ាឡេស្ទីន

2023/12/25 05:41:50 pm        269
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប៉ាឡេស្ទីន លោក ស្រី រ៉ូឡា ម៉ាយ៉ា (Rula Ma'ayah) បាននិយាយកាលពីថ្ងៃអាទិត្យ ២៤ ធ្នូ ថា ពិភពលោកទាំងមូលកំពុងប្រារព្ធពិធីបុណ្យណូអែល ប៉ុន្តែលើកលែងតែទីក្រុងបេថ្លេហឹម(Bethlehem)ដែលពុំបានឱកាសប្រារពនឹងគេ។ លោកស្រី ម៉ា យ៉ា បាននិយាយទៅកាន់សារព័ត៌មាន Reuters នៅមុនពិធីបុណ្យណូអែល ខាងក្រៅព្រះវិហារនៃសម័យដើម ប៊ីហ្សានថាញ (Byzantine) នៃទីក្រុងបេថ្លេហឹម ជាកន្លែងដែល ធ្លាប់ប្រារពបុណ្យណូអែលមុនៗ មានការបង្ហាញពន្លឺ និងដើមឈើ យ៉ាងសប្បាយរីករាយនៅក្នុង ទីលានចតុរង្គម៉ាជឺ (Manger Square)។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំនេះ គ្រិស្តបរិស័ទប៉ាឡេស្ទីនបានប្រារព្ធពិធីបុណ្យណូអែលដ៏ក្រៀមក្រំនៅទីក្រុងបេថ្លេហឹមកាលពីថ្ងៃសៅរ៍ ដោយមានការបំភ្លឺទៀន និងការអធិស្ឋានសុំសន្តិភាពនៅតំបន់ហ្កាហ្សា ជំនួសឱ្យការប្រារព្ធពិធីបុណ្យធម្មតានៅកន្លែងដែលពួកគេជឿថាព្រះយេស៊ូគ្រីស្តបានប្រសូត។លោកស្រី បាននិយាយថា ពិតជាជាអកុសលខ្លាំងណាស់នៅឆ្នាំនេះ យើងកំពុងទទួលបុណ្យណូអែលដោយគ្មានអ្នកទេសចរមកពីជុំវិញពិភពលោក និងដោយគ្មានជនជាតិប៉ាឡេស្ទីនពីតំបន់នានា ចូលរួមទេ ដោយសារសង្រ្គាមនៅតំបន់ហ្កាហ្សា។ ប្រហែល២.០០០ ឆ្នាំក្រោយមក អ្នកធ្វើធម្មយាត្រាជាធម្មតាបាននាំគ្នាទៅកាន់ទីតាំងល្បីឈ្មោះនៃស្ថាបត្យកម្មនោះនៅក្នុងព្រះវិហារនៃដើមកំណើតរបស់ទីក្រុងបេថ្លេហឹម។ ប៉ុន្តែយុទ្ធនាការរបស់អ៊ីស្រាអែលនៅហ្កាហ្សាបានសម្លាប់មនុស្សជាង ២ម៉ឺននាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីននៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ហើយប្រជាជនប៉ាឡេស្ទីនភាគច្រើននៃទីក្រុងបេថ្លេហឹមនៅតំបន់ West Bank គ្រប់គ្រងដោយអ៊ីស្រាអែល ក៏ស្ថិតក្នុងការកាន់ទុក្ខផងដែរ៕

សម្ដេចតេជោ៖ យុវជន អន ផានិត ពិតជាក្មេងប្រកបដោយគុណធម៌​សាកសមជាសិស្សប្រឡងជាប់និទ្ទេស A

2023/12/25 05:33:30 pm        660
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣នេះ បានអនុញ្ញាតឱ្យយុវជនសិស្សនិទ្ទេ A អន ផានិត និងក្រុមគ្រួសារ ដែលមានឪពុកម្ដាយជាជនមានពិការភាព ចូលជួបសំណេះសំណាលអំពីការសិក្សា និងដំណើរឆ្ពោះទៅបន្តការសិក្សារបស់យុវជនរូបនេះ នៅគេហដ្ឋានផ្ទាល់របស់សម្ដេច។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមរបស់សម្ដេចនាព្រឹកនេះថា ថ្ងៃនេះ សម្ដេចបានអញ្ជើញឪពុកម្តាយ យុវជន អន ផានិត ដោយមានទាំងប្អូនស្រី និងសាមីខ្លួន ផានិត ផង មកផ្ទះរបស់សម្ដេច។សម្ដេចតេជោ មានប្រសាសន៍ថា ឆ្លងកាត់ការសន្ទនា សម្ដេចបានពិនិត្យឃើញថា ឪពុកម្តាយរបស់ ផានិតដែលជាជនមានពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលៈបង់ដើម្បីកូន និងក្រុមគ្រួសារ។សម្ដេចតេជោមានប្រសាសន៍ថា រីឯ ផានិត វិញពិតជាក្មេងប្រកប​ដោយគុណធម៌ និងការចេះដឹង​សាកសមជាសិស្សប្រឡងជាប់និទ្ទេស A។ ​ចំណែក ចៅស្រីដែលជាប្អូន​របស់ ផានិត បាននិង​កំពុងឈាន​ឆ្ពោះទៅបញ្ចប់ការសិក្សានូវកម្រិតមធ្យមសិក្សា ដើម្បីឈានឆ្ពោះទៅកាន់មហា​វិទ្យាល័យនា ៣ឆ្នាំខាងមុខទៀត។សម្ដេចតេជោ បានបញ្ជាក់ថា នេះជាករណីពិសេសដែល សម្ដេចត្រូវជួយដល់ ផានិត សម្រាប់ការ​រៀន​សូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង។ សម្ដេចមានប្រសានស៍ថា ធ្វើយ៉ាងនេះ ដើម្បីកុំឱ្យផានិត ​បារម្ភ​ពី​ឪពុកម្តាយនៅឯស្រុក​ និងកុំឱ្យឪពុកម្តាយបារម្មពី ផានិត ដែលរៀននៅភ្នំពេញ។សូមជម្រាបថា​ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ​បានប្រកាស ជួយ​ទំនុកបម្រុងសិស្សនិទ្ទេស A ដែលក្រខ្សត់ អន ផានិត និងក្រុមគ្រួសារ ដែលមានឪពុកម្តាយជា​ជនមាន​ពិការភាពរស់នៅក្នុងខេត្តកំពតឱ្យបានរៀនសូត្រ ​និងរស់នៅសមរម្យឡើងវិញ។សូមបញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុប ជាប់និទ្ទេស «A» ឈ្មោះ អន ផានិត រៀននៅវិទ្យាល័យ​សម្ដេចជាស៊ីម អង្គរជ័យ។ បច្ចុប្បន្នស្នាក់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ បើទោះបី ជីវភាពខ្វះខាត ហើយឪពុកម្ដាយមានពិការភាព ប៉ុន្ដែយុវជនរូបនេះបានតស៊ូខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​រហូតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់បាននិទ្ទេស «A»៕

រសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង លើកទី៤ តាមប្រព័ន្ធវីដេអូ

2023/12/25 04:43:15 pm        262
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ ដែលនឹ​ងប្រព្រឹត្ត​ទៅ​នារសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣នេះ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញ​របស់​សហប្រធាន​នៃ​កិច្ចប្រជុំ គឺនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សា​រដ្ឋបាលរដ្ឋ​នៃ​សាធារណ​រដ្ឋសហភាព មីយ៉ាន់ម៉ា និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ធ្វើឡើងក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង» ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការនេះ។កិច្ចប្រជុំនេះក៏នឹងកំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាងដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។យោងតាមសេចក្ដីប្រកាសព័ត៌មានតាមរយៈកិច្ចប្រជុំនេះ ឯកសារចំនួនបីគ្រោងនឹងអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំ រួមមាន៖ ទី១ សេចក្តីថ្លែងការណ៍ទីក្រុង ណៃពិដោ ទី២ ផែនការសកម្មភាពប្រាំឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣- ២០២៧) និង ទី៣ គំនិតផ្តួចផ្តើមរួមស្ដីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។សូមជម្រាបថាកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសសមាជិកមេគង្គ-ឡានឆាង ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើក កម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងអនុតំបន់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឈានទៅមុខបន្ថែមទៀត តាមរយៈការដាក់ឱ្យអនុវត្តផែនការសកម្មភាពប្រាំឆ្នាំស្តីពី កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM
ប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
09/30/2026 05:09 PM
មន្ត្រី៖ អ៊ីរ៉ង់ទទួលបានការ​ឆ្លើយតបពីសហរដ្ឋអាមេរិក ជុំវិញ​ផែនកសាងទំនុកចិត្តរយៈពេល ៧ថ្ងៃ
09/30/2026 05:09 PM
មនុស្សរាប់សិបនាក់រងរបួស ក្នុងការតវ៉ារបស់សិស្ស នៅបារាំង ជុំវិញបញ្ហាធនធានសាលារៀន
09/30/2026 05:09 PM
ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បញ្ចប់បេសកកម្មនៅអ៊ីរ៉ាក់
09/30/2026 05:09 PM
កងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
09/30/2026 05:09 PM
លោក Trump ចាត់ទុកលោក Kim ថា ជាមិត្ត និងបន្ថយក្តីបារម្ភពីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង
09/30/2026 05:09 PM
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
09/30/2026 05:09 PM
កងទ័ពសម្លាប់ជីវពលម្នាក់អំឡុងការពើបប្រទះគ្នានៅតំបន់កាស្មៀ ប្រទេសឥណ្ឌា
09/30/2026 05:09 PM