សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ កម្មវិធីបណ្តុះបណ្តាលជំនាញនឹងលើកកម្ពស់ផលិតភាពការងារ និងកំណើនសេដ្ឋកិច្ចកម្ពុជា

2023/11/14 05:32:56 pm        328
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាមានប្រសាសន៍ថា កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នឹងជួយលើកកម្ពស់ផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈ កម្លាំង​ពលកម្ម ជំនាញកាន់តែល្អប្រសើរដល់យុវជនកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងឱកាសអញ្ជើញបើក «កម្ម​វិធី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខ​ភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ» នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​ថា តាមរយៈកម្មវិធីបណ្តុះបណ្តាលខាងលើនេះ យុវជនខ្មែរគប្បីត្រូវយកចិត្តដាក់ខ្ពស់ ក្នុ​ង​ការសិក្សាលើកម្មវិធីដែលរាជរដ្ឋាភិបាលបានដាច់ចេញនេះ ដើម្បីធ្វើ​យ៉ាង​ណា​លើក​កម្ពស់​ជីវភាព​របស់​ខ្លួន និងគ្រួសារឲ្យកាន់តែប្រសើរ ប៉ុន្តែទោះ​ជា​យ៉ាង​ណាកម្ម​វិធី​នេះ​ពុំមែន​ជា​ការ​បង្ខិត​បង្ខំ​នោះឡើយ គឺជាកិច្ចការស្ម័គ្រចិត្តរបស់តែប៉ុណ្ណោះ។ជាមួយគ្នានោះដែរសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ស្ថាប័នពាក់ព័ន្ធទំាងអស់ ធ្វើយ៉ាងណាផ្សព្វផ្សាយនូវកម្មវិធីនេះឲ្យបានច្បាស់លាស់ និង​ចំ​គោលដៅ អំពីការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពន្យល់ដល់ពលរដ្ឋជាពិសេសយុវជន-យុវនារី ឱ្យបានយល់ច្បាស់ជៀសវាងការច្រឡំភាន់ណាមួយ ដោយ​ចោទ​ប្រកាន់​ថា​មាន​ការ​បង្ខិត​បង្ខំ​ឲ្យ​សោះ៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ ការកសាងមូលធនមនុស្សផ្ដោតសំខាន់លើកត្តាសុខភាព និងសមត្ថភាព

2023/11/14 05:25:23 pm        360
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការ​កសាង​មូល​ធន​មនុស្ស គឺជាការចាំបាច់បំផុត ហើយការកសាងមូលធនមនុស្សនេះ គប្បី​ផ្តោត​យក​ចិត្ត​ទុក​ដាក់​លើ​កត្តា​សំខាន់ចំនួនពីរ គឺកត្តាសុខភាព និងសមត្ថភាព។ក្នុងឱកាសអញ្ជើញបើក «កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់​យុវជន​ម​ក​ពី​គ្រួសារ​ក្រីក្រ ​និងងាយរងហានិភ័យ» នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា ដើម្បី​ចូលរួ​ម​កសាង​មូលដ្ឋាន​មនុស្សឱ្យ​ទទួលបាន​ជោគ​ជ័យ​នៅ​ពេល​នេះ​រាជ​រដ្ឋាភិបាល​កម្ពុជាបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីចំនួនពីរខាងលើនេះ ហើយការដាក់​ចេញ​នេះ​គឺ​ផ្តោតទៅលើគឺការកសាងនូវមូល ធនមនុស្សនេះឯង។សម្តេចធិបតីបញ្ជាក់ថា ដើម្បីឆ្លើយតបជាមួយនឹងបញ្ហាជំនាញ និងអនាគតនៃ ការងារ កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញត្រូវបានរៀបចំឲ្យមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែង របស់​ប្រជាពលរដ្ឋ ក្នុងជារយៈពេលខ្លី និងវែង ទំាងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយ​អាច​ធ្វើ​ឡើង​នៅ​តាម​គ្រឹះ​ស្ថានសិក្សាសហគ្រាស, សហគមន៍ និងដោយចល័តផងដែរ៕ អត្ថបទ៖ បាន ចក់

ព្រឹកស្អែកសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញប្រកាសឱ្យអនុវត្តជាផ្លូវការ កម្មវិធីរបបសន្តិសុខសង្គម និង កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

2023/11/13 10:23:35 pm        291
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ព្រឹកស្អែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ​ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត” និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ” ។នេះគឺជាការងារអាទិភាពចំនួន២ លើការងារអាទិភាពចំនួន៦ក្នុងឆ្នាំ២០២៣ ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ ​និយោជិត កាលពីថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៣ សំដៅបង្កើនប្រាក់ចំណូល ​ការធានាលក្ខខណ្ឌការងារល្អប្រសើរ ការ​ពង្រឹង​សុខដុមនីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ កិច្ចគាំពារសង្គម ​និងជំនាញវិជ្ជាជីវៈជូនបងប្អូនកម្មករ ​និយោជិត និងក្រុមគ្រួសារ។

នាយករដ្ឋមន្រ្តីបដិសេធការបញ្ចុះតម្លៃ និងលើកលែងទិដ្ឋាការដល់បរទេសដែលមកកម្ពុជា

2023/11/13 09:59:53 pm        325
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​បដិសេធ​ចំពោះសំណើររបស់​វិស័យឯកជនដែលបានស្នើឲ្យបញ្ចុះតម្លៃ ​និងលើកលែង​ទិដ្ឋាការ​ដល់​ភ្ញៀវទេសចរអន្តរជាតិ ខណៈសម្តេចលើកឡើងថា ​តម្លៃថ្លៃនៃការផ្តល់ទិដ្ឋាការមិនមែន​ជា​របាំងបរទេស​ដែលចង់មកកម្ពុជា​នោះទេ ហើយមួយវិញទៀត​ចំណូល​តាមរយៈទិដ្ឋាការនេះ​គឺជាប្រភពចំណូល​ចម្បង​មួយ​នៃ​ចំណូលមិនមែនសារពើពន្ធនោះ។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើក​វេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នៅ​វិមានសន្តិភាព នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ​សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា បរិបទរបស់កម្ពុជា​មិនទាន់ដល់ពេល​លើកលែង​ការផ្តល់ទិដ្ឋាការដល់ភ្ញៀវអន្តរជាតិ ដែលចង់មក​លេង​កម្សាន្ត​ប្រទេសខ្លួននោះទេ ពីព្រោះថា​ បច្ចុប្បន្ននេះកម្ពុជាពុំទាន់មាន​ប្រភពចំណូលផ្សេង​មក​ប៉ះប៉ូវ​ទំហំ​ចំណូល​លើវិស័យមួយនេះ (ការផ្តល់ទិដ្ឋាការ)នៅឡើយទេ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា«បញ្ហាទិដ្ឋាការ ​ខាងវិស័យឯកជនបានស្នើសុំឲ្យពិនិត្យ ពិចារណាកលើប្រព័ន្ធ​ទិដ្ឋាការ​ ដែលមាន​ភាព​បត់បែន និង​ទាក់ទាញ​សម្រាប់ទីផ្សារ។ ​សំណូម​ពរ នេះមិនមែនជាពិធីដោះស្រាយឆ្លើយតបចប់បញ្ហានោះទេ ពីព្រោះថា​កម្ពុជា​បានកំពុងផ្តល់​អនុគ្រោះច្រើន រួចទៅហើយ​ តាមរយៈការផ្តល់ទិដ្ឋាការពេលមកដល់ និងទិដ្ឋាការអេឡិចត្រូនិច ហើយ​ចំពោះបញ្ហាថ្លៃមិន ​មែនជា​របាំង​ភ្ញៀវទេសចរ​មក​លេង​កម្ពុជានោះឡើយ»។សម្តេច បានបន្ថែមទៀតថា ​ការដាក់ស្នើចេញសុំលើកលែងដើម្បី​ទិដ្ឋាការ គឺហាក់បីដូចជា​មិនទាន់​ដល់ពេលវេលាដែលកម្ពុជាត្រូវធ្វើនោះទេ។ ផ្ទុយទៅវិញអ្វីដែលកម្ពុជាត្រូវរួមគ្នាធ្វើនាពេលនេះ គឺ​ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងកែលម្អរ ​នីតិវិធីសម្រួល និងធ្វើឲ្យ​ប្រសើរឡើង​នូវសេវាសាធារណៈ ​ដើម្បី​ឲ្យទេសចរណ៍មកកម្ពុជា​មាន​ភាព​កក់ក្តៅរីករាយ ​ទាំង​ពេល​មកដល់ ពេល​ស្នាក់នៅ និងពេលត្រឡប់ទៅវិញជាដើម៕អត្ថបទបាន ចក់

សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះដ៏ល្អសម្រាប់រុស្ស៊ី ក្នុងកិច្ចប្រជុំកំពូល APEC

2023/11/13 09:07:38 pm        296
មន្ត្រីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ (១២ វិច្ឆិកា) ថា សហរដ្ឋអាមេរិក នឹងចាត់ទុករុស្ស៊ី ថាជាអ្នកចូលរួមពេញលេញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងសប្តាហ៍នេះ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ទោះបីជាខ្លួនខិតខំប្រឹងប្រែងដើម្បីដាក់ទីក្រុងម៉ូស្គូ ឱ្យនៅឯកោជុំវិញការលុកលុយលើអ៊ុយក្រែន ក៏ដោយ។ដោយដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ជារឿងនយោបាយដែលមិននឹកស្មានដល់នោះ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក អាឡិចស៊ី អូវើឈុក (Alexei Overchuk) នឹងតំណាងឱ្យប្រទេសរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅប៉ុន្មានថ្ងៃខាងមុខនេះ។លោក ម៉ាត់ ម៉ួរ៉ាយ (Matt Murray) មន្ត្រីក្រសួងការបរទេសទទួលបន្ទុកកិច្ចប្រជុំកំពូល APEC បានប្រាប់សារព័ត៌មាន AFP ថា «លោកឧបនាយករដ្ឋមន្រ្តីរុស្ស៊ី ត្រូវបានចាត់ទុកជាប្រធានគណៈប្រតិភូ ហើយលោកនឹងមានឱកាសចូលរួមយ៉ាងពេញលេញនៅក្នុងព្រឹត្តិការណ៍សប្តាហ៍នេះ»។ លោក អូវើឈុក ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មជាច្រើនរបស់លោកខាងលិច រួមទាំងពីសហភាពអ៊ឺរ៉ុប ប៉ុន្តែមិនស្ថិតនៅក្រោមទណ្ឌកម្មជាក់លាក់របស់សហរដ្ឋអាមេរិក ដូចទៅនឹងបណ្ដាមន្រ្តីជាន់ខ្ពស់ជាច្រើនរូបរបស់រុស្ស៊ីនោះទេ។បណ្ដាមេដឹកនាំពិភពលោកជាច្រើន រួមមានគូបដិបក្ខដ៏ញឹកញាប់របស់សហរដ្ឋអាមេរិក ម្នាក់ទៀតគឺប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នឹងជួបប្រជុំគ្នានៅថ្ងៃពុធ (១៥ វិច្ឆិកា) ខាងមុខនេះ ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden)។ ក្រសួងការបរទេសអាមេរិក កាលពីខែមុនបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនស្វាគមន៍លោកពូទីន នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នោះទេដែលនាំឱ្យរុស្ស៊ី ឆ្លើយតបថាវាអាស្រ័យលើសមាជិក APEC នីមួយៗប៉ុណ្ណោះក្នុងការកំណត់តំណាងរបស់ខ្លួនដើម្បីចូលរួមក្នុងកិច្ចប្រជុំនោះ៕

ភាគីពាក់ព័ន្ធប្រជុំប្រមូលធាតុចូល ដាក់ក្នុងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

2023/11/13 07:14:59 pm        154
ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិថ្នាក់ក្រោមជាតិ ក៏ដូចជាអង្គការដៃគូ ដើម្បីប្រមូលធាតុចូលបន្ថែម ដាក់ក្នុងផែនការ យុទ្ធសាស្ត្រ៥ឆ្នាំ (២០២៣-២០២៨) ​ដើម្បីឆ្លើយតបនឹងបទល្មើសជួញដូរមនុស្ស ​តាមទម្រង់បែបថ្មីៗ ខណៈបញ្ហាអំពើជួញដូរមនុស្សនេះ ​គឺជាកង្វល់មួយផងដែរ​ របស់ពិភពលោក ។ក្នុងសិក្ខាសាលាស្ដីពី ការវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ៥ឆ្នាំ (២០១៩-២០២៣) និងបង្កើតផែនការយុទ្ធសាស្ត្រជាតិ ៥ឆ្នាំ (២០២៤-២០២៨)​ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា ទម្រង់នៃអំពើជួញដូរមនុស្ស ​ដែលកើតឡើងថ្មីមានភាពខុសប្លែកពីមុន ដូចពីមុនការទំនាក់ទំនង​ទាក់ទាញជនរងគ្រោះ ​ទៅក្នុងអំពើជួញដូរមនុស្ស​ ពីសំណាក់មេខ្យល់​ គឺបានជួបផ្ទាល់ ប៉ុន្តែបច្ចុប្បន្ននេះ គឺទាក់ទងតាមប្រព័ន្ធអនឡាញ ដែលអាចធ្វើឡើងឆ្លងប្រទេសបាន​ថែមទៀតក៏មាន។លោកជំទាវបន្តថា ទម្រង់នៃការទាក់ទាញជនរងគ្រោះ គឺមានភាពជឿនលឿន មានការពិបាក​គ្រប់គ្រង ហើយការបង្រ្កាបនេះទៀតសោត ​ក៏មានផលលំបាកផងដែរ ​ពាក់ព័ន្ធនឹងភាសានៃ​ជនល្មើសប្រើប្រាស់ ហើយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏គ្រោងដាក់​នូវសំណើ នៃការបណ្ដុះបណ្ដាលផ្នែកភាសាមួយចំនួន ទៅក្នុងផែនការយុទ្ធសាស្ត្រនេះ ។លោកជំទាវ ជូ ប៊ុនអេង ​បានបង្ហាញនូវក្ដៅរំពឹងថា ធាតុចូលថ្មីៗ ដែលនឹងដាក់ចូលក្នុងផែនការ​យុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ទៅមុខទៀតនោះ នឹងជួយបង្កើនប្រសិទ្ធភាព នៃការទប់ស្កាត់ និងបង្រ្កាបអំពើជួញដូរមនុស្សនៅកម្ពុជា ​ជាពិសេសបទល្មើសកើតឡើងក្នុងទម្រង់ថ្មីៗ ។ជាមួយនេះ ​លោកជំទាវ ក៏បានអំពាវនាវផងដែរ ដល់ភាគីពាក់ព័ន្ធទាំងអស់ ​ដែលបានស្រាវជ្រាវ ឬរកឃើញករណីអ្វីមួយពាក់ព័ន្ធបញ្ហាអំពើជួញដូរមនុស្ស ​ហើយបានចង់ក្រងជាឯកសារ ឬធ្វើ​ជារបាយការណ៍ សូមផ្ញើទៅកាន់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់ និងដោះស្រាយរួមគ្នា ​ចៀសជាងយកទៅផ្សព្វផ្សាយ ធ្វើឲ្យប៉ះពាល់ដល់កំណើន នៃភ្ញៀវ​ទេសចរបរទេស ក៏ដូចជាអ្នកវិនិយោគពីក្រៅប្រទេសជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ

សម្ដេចធិបតីឱ្យក្រសួងស្ថាប័នចុះធ្វើអធិការកិច្ចតាមក្រុមហ៊ុនឯកជនត្រឹម១ដងក្នុង១ឆ្នាំ

2023/11/13 07:07:44 pm        181
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់ឱ្យគ្រប់ក្រសួង និងស្ថានប័នផ្នែកពាក់ព័ន្ធ ត្រូវរួមគ្នាចុះធ្វើអធិការកិច្ចត្រឹមម្ដងគត់ក្នុង១ឆ្នាំ នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា លើកលែងតែមានបណ្ដឹងកើតឡើងទើប ចុះធ្វើអធិការកិច្ចតាមជាក់ស្ដែងបន្ថែមទៀត។សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាកាសកំណត់បែបនេះ ឆ្លើយតបតាមការស្នើសុំរបស់វិស័យ​ឯកជន ក្នុងឱកាស វេទិកា «រាជរដ្ឋាភិបាលផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះនៅវិមានសន្តិភាព។ ក្នុងឱកាសនេះ សម្តេចធិបតីបានថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាល ដែលបាន​ខិតខំដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិស័យឯកជនដែលបានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាជាមួយគ្នា មុនពេលការរៀបចំ វេទិកា «រាជរដ្ឋាភិបាលផ្នែកឯកជន»នេះឡើង។ ដូច្នេះ នៅក្នុងវេទិកា «រាជរដ្ឋាភិបាលផ្នែកឯកជន»ថ្ងៃនេះ សម្ដេចធិបតី បានសម្រេចឱ្យមានការបង្កើក​ក្រុមការងារ​អន្តរក្រសួងតាមវិស័យ ដែលត្រូវធ្វើអធិការកិច្ចរួមគ្នាតែមួយលើកក្នុង១ឆ្នាំ។សម្ដេចធិបតីបានបញ្ជាក់ថា រាល់ការតាក់តែងបទដ្ឋានគតិយុត្តិ ​ដែលពាក់ព័ន្ធជាមួយវិស័យឯកជន ត្រូវពិភាក្សាជាមួយវិស័យឯកជនសំខាន់ៗជាមុនសិន ហើយនៅពេលរៀបចំដាក់ឱ្យ​អនុវត្តត្រូវ​ផ្សព្វផ្សាយ​ឱ្យបានយ៉ាងតិច ៦ ​ខែមុនដាក់ឱ្យអនុវត្ត។ ​សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ​ មិនមានការបង្កើតពន្ធ ថ្មីនោះទេ ​ចំពោះពន្ធដែលមានស្រាប់ ក៏នឹងមិនមានការដំឡើងពន្ធនោះដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី ដាក់ចេញវិធានការគន្លឹះមួយចំនួនដើម្បីជួយដល់វិស័យឯកជន

2023/11/13 06:57:49 pm        320
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញធ្វើជាអធិបតីវេទិកា «រាជរដ្ឋាភិបាលផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះនៅវិមានសន្តិភាព សម្ដេចធិបតី បានដាក់ចេញនូវវិធានការកែទម្រង់គន្លឹះមុតស្រួចមួយចំនួនថែមទៀត ​ដើម្បីជួយដល់វិស័យឯកជន ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។ក្នុងជំនួបដ៏មានសារៈសំខាន់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសដាក់ចេញកិច្ច​អន្តរាគមន៍​ជាច្រើន​ ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា ​ឆ្លើយតបនឹងវិបត្តិទាំងឡាយ ក៏ដូចជា​រក្សាបានភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្រ្ដី ​រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងក្នុងវេទិកានេះថា ​ក្នុងដំណើរការនៃការរៀបចំ វេទិកា «រាជរដ្ឋាភិបាលផ្នែកឯកជន» លើកទី១៩ នេះ ក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន បាន​ជួបប្រជុំ និងលើកឡើងពីបញ្ហាប្រឈមរបស់វិស័យឯកជនជិត ២០០ បញ្ហាប្រឈម សម្រាប់​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​ដោះស្រាយ​ក្នុងនោះបញ្ហាប្រឈមភាគច្រើន​ត្រូវបាន​ឯកភាពគ្នាដោះស្រាយរួចរាល់ហើយ។ សម្រាប់បញ្ហាប្រឈម និងកង្វល់​ ដែលនៅសេសសល់ ក៏ដូចជាការគិតគូ សម្របសម្រួល​បន្ថែមសម្រាប់វិស័យ ឯកជន ក្នុងការកាត់បន្ថយថ្លៃប្រកួតប្រជែង ​លើកកម្ពស់ ភាពប្រកួតប្រជែង និងជំរុញ​កំណើនសេដ្ឋកិច្ច សម្ដេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​ដាក់ចេញនូវវិធានការកែទម្រង់គន្លឹះមុតស្រួចមួយចំនួនថែមទៀត ដើម្បីជួយដល់វិស័យឯកជន។ សូមជម្រាបថា រាជរដ្ឋាភិបាលពុំបានទុកវិស័យឯកជនឱ្យនៅឯកោនោះឡើយ ​ពោលគឺតែងតែគិតគូរ បារម្ភ និងឈឺឆ្អាលអំពី​សុខុមាលភាព​ និងការរីកចម្រើនរបស់វិស័យឯកជនជាប់ជាប្រចាំ តាម​រយៈការដាក់ចេញនូវយន្តការ ​និងវិធានការនានា យ៉ាងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនាពេល​កន្លងមក ដើម្បីឆ្លើយតបទៅនឹងនិន្នាការធំៗ ​ដែលអាចជះឥទ្ធិពល​ដល់ការសម្រេចចិត្ត និង​ប្រតិបត្តិការអាជីវកម្មរបស់ធុរជន និងវិនិយោគិននៅកម្ពុជា។ ​ខណៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានចាត់ទុកជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយ។ ក្នុងន័យនេះ រាល់សេចក្តីសម្រេចនានារបស់អង្គវេទិកា នឹងមានអានុភាពជាសេចក្ដីសម្រេច​របស់​គណៈរដ្ឋមន្ត្រីផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ ដីដែលមិនបានប្រើប្រាស់ ហើយមានទំហំ ៥ ហិកតាចុះក្រោម គឺមិនជាប់ពន្ធនោះឡើយ

2023/11/13 06:39:49 pm        953
ភ្នំពេញ៖ មានប្រសាសន៍ក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន»លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ដីដែលមិនបានប្រើប្រាស់ ហើយមានទំហំចាប់ពី ៥ ហិកតាចុះក្រោមនោះ នឹងមិនមានជាប់ការបង់ពន្ធប្រចាំឆ្នាំនោះទេ។សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា ក្រៅពីដីដែលមានទំហំ ៥ ហិកតាចុះ រដ្ឋក៏មិនតម្រូវឱ្យបង់ពន្ធប្រ ចាំឆ្នាំចំពោះដីធ្លីជាច្រើនទៀតដែរ ក្នុងនោះមានដូចជា ដីដែលកំពុងប្រើប្រាស់ដាំដុះ, ដីដែលជួលបង្កើតជារោងចក្រ សហគ្រាសនានា, ដីមានសំណង់ ឬ គ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួល, ដីដែលជាកម្មសិទ្ធិរបស់រដ្ឋដែលបានជួល, ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស, ដីដែលត្រូវបានចុះបញ្ជីក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសិក្សាធិការជាដើម។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការអនុវត្តយកពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ និងមានទំហំលើសពី ៥ ហិកតា នឹងចាប់អនុវត្តនៅដើមឆ្នាំ២០២៥។ក្នុងវេទិកានៅថ្ងៃនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺមិនយកពន្ធលើផលចំណេញចំនួន ៦ មុខក្នុងវិស័យអចលនទ្រព្យ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្រើនរម្លឹកនៅចំពោះមុខវិស័យឯកជននៅថ្ងៃនេះដែរថា រដ្ឋមិនចង់ដើរតួនា ទីជានគរបាល ដែលរង់ចាំត្រួតពិនិត្យ និងចាប់អ្នកប្រព្រឹត្តខុសច្បាប់នោះទេ គឺរដ្ឋាភិបាល ចង់ដើរតួជាអ្នកគាំទ្រដល់វិស័យឯកជន ដើម្បីជំរុញការវិនិយោគនៅកម្ពុជា៕ ដោយ៖ គង់ ឌិន

សម្តេចធិបតី៖ រាជរដ្ឋាភិបាលនីតិកាលទី៧ហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់

2023/11/13 06:04:58 pm        264
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តថែរក្សាសមិទ្ធផលចាស់ ដែលមានស្រាប់ និងបង្កើត​សមិទ្ធផលថ្មីៗ​ឱ្យបានកាន់តែច្រើន ដោយកិច្ចការនេះរាជរដ្ឋាភិបាលប្រកាសថា​ ហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានធ្វើការវះកាត់ផងដែរ។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីនាំមកនូវវិបុលភាពរួមជូន​ជាតិ​មាតុភូមិ​ទាំងមូល​នោះរាជ​រដ្ឋាភិបាល នឹងដាក់ចេញនូវយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ ពោលគឺ«នឹងបន្តថែរក្សាសមិទ្ធផលចាស់​ដែល​មានស្រាប់ និងបង្កើតសមិទ្ធផលថ្មីៗ​កាន់តែច្រើន»។ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនេះគឺបានធ្វើឡើង ក្នុងឱកាស​អញ្ជើញជាអធិបតីភាពបើកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ​លើកទី១៩ នៅវិមានសន្តិភាព នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានថ្នាក់ដឹកនាំវិស័យឯកជនជាច្រើនបានចូលរួម៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យតាមការដ្ឋានដើម្បីធានាបានតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ
10/02/2026 04:10 PM
ជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
10/02/2026 04:10 PM
កាកបាទក្រហមកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូអឌ្ឍចន្ទក្រហមម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការងារមនុស្សធម៌
10/02/2026 04:10 PM
កាកបាទក្រហមកម្ពុជា គាំទ្របេក្ខភាពម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា សម្រាប់តំណែងជាប្រធានសហព័ន្ធអន្តរជាតិ
10/02/2026 04:10 PM
អ៊ីរ៉ង់ ជំរុញឱ្យអ៊ីរ៉ាក់ដកចេញបម្រាមជើងហោះហើរក្នុងពេលការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក
10/02/2026 03:10 PM
សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
10/02/2026 03:10 PM
អាមេរិក បញ្ជូនក្រុមនាវាដឹកយន្តហោះចម្បាំងទីបី និងកងទ័ពរហូតដល់១ម៉ឺនាក់ទៅមជ្ឈិមបូព៌ា
10/02/2026 03:10 PM
អ្នករាយការណ៍ពិសេស UN កោតសរសើរចំពោះការចូលរួមរបស់កម្ពុជាលើបញ្ហាសិទ្ធិមនុស្ស និង​ការ​អនុញ្ញាត​ដោយ​គ្មាន​រឹត​បន្តឹង​ អំឡុងបេសកកម្មស្វែងរកការពិត
10/02/2026 03:10 PM
របាយការណ៍របស់ UN៖ កម្ពុជាធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស
10/02/2026 03:10 PM
អ្នករាយការណ៍ពិសេស UN៖ កម្ពុជាបានចាត់វិធានការសំខាន់ៗ ដើម្បីបង្ក្រាបការឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​
10/02/2026 03:10 PM