សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមហ៊ុនជប៉ុនបង្ហាញបំណងចង់ចូលរួមជាមួយរដ្ឋាភិបាល លើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

2023/10/30 07:02:32 pm        288
ភ្នំពេញ៖ ក្នុងជំនួបការងារនៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុនជប៉ុន KOMATSU បានប្រាប់អំពីបំណងចង់មានកិច្ចសហការក្នុងការចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្មកម្ពុជា​ឱ្យមានភាពរីកចម្រើន។ ប្រភពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹង​នៅព្រឹកថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៣នេះថា ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានស្វាគមន៍ចំពោះ​ចេតនា​ចង់មានកិច្ចសហការក្នុងការចូលរួមអភិវឌ្ឍន៍​វិស័យកសិកម្មកម្ពុជា​របស់ក្រុមហ៊ុនជប៉ុន។ ឯកឧត្តម បានគូសបញ្ជាក់ថា ​ស្ថានភាពវិស័យកសិកម្មកម្ពុជា​ គឺមិនមានបញ្ហាក្នុងការផលិត (Upstream) នោះទេ ​តែកម្ពុជាកំពុងយកចិត្តទុកដាក់ក្នុងការបោះជំហានធ្វើឱ្យប្រសើរឡើង​លើកែច្នៃ​ផលិតផលកសិកម្ម (Downstream) សម្រាប់ការនាំចេញតាមស្តង់ដា​គោលនយោបាយ ដើម្បី​ទទួលបានតម្លៃបន្ថែមលើផលិតផល និងប្រាក់ចំណេញ។បើតាមឯកឧត្តមរដ្ឋមន្រ្តី ដៃគូអភិវឌ្ឍន៍​ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់ និងប្រើប្រាស់ថវិកា​ឱ្យចំទិសដៅស្របតាមគោលនយោបាយរបស់ក្រសួង ​ដើម្បីមានការគាំទ្រ សហការ និងផ្តល់ប្រយោជន៍​ដល់កសិករ ប្រកបដោយប្រសិទ្ធភាព ​និងមាននិរន្តរភាពពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រី ​បានបញ្ជាក់បន្ថែមថា ​គោល​នយោបាយវិស័យ​កសិកម្មថ្មី ​កំពុងផ្តោតយកចិត្តទុក​ដាក់ជំរុញ​សហគមន៍កសិកម្មគម្រូថ្មី ​បន្ទាប់ពីបានចាប់ផ្តើម ​និងបន្តការដាក់​ពង្រាយ​មន្ត្រីផ្សព្វផ្សាយ​កសិកម្ម​ឃុំ ដើម្បីផ្ដល់ការគាំទ្រដល់កសិករក្នុងដាំដុះកសិផល​សម្រាប់ទីផ្សារក្នុងទ្រង់ទ្រាយធំ​ (Scale Economy)។ ភាគីទាំងពីរបានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត ហើយភាគី​ក្រុមហ៊ុននឹង​ធ្វើការ​សិក្សាឱ្យបានច្បាស់លាស់​ ដើម្បីឱ្យការវិនិយោគចំទិសដៅ​ ឆ្លើយតប​នឹងតម្រូវការពិតប្រាកដ៕អត្ថបទ៖ ឈិតបូរ៉ាវី 

សម្តេចធិបតីណែនាំមន្ត្រីឱ្យផ្តល់សេវាសាធារណៈជូនពលរដ្ឋកាន់តែរហ័សជាមួយនឹងភាពទំនើបកម្ម

2023/10/30 06:37:37 pm        262
កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញណែនាំឱ្យមន្ត្រីសាធារណៈទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋឱ្យកាន់តែរហ័ស និងកាន់តែមានទំនើបកម្មជាងមុន។សម្តេចធិបតី ហ៊ុណ ម៉ាណែត ក្នុងពេលអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារ រដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ​ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ​ជាខេត្តអស់មីន នៅ ព្រឹកថ្ងៃទី៣០ ខែតុលានេះ បានថ្លែងអំណរគុណដល់អាជ្ញាធរទាំងអស់ ដែលបានខិតខំ​បម្រើ​ប្រជាពលរដ្ឋ ខណៈដែលរាជរដ្ឋាភិបាល ក៏ខិតខំធ្វើការកែទម្រង់លើវិស័យសាធារណៈនានា ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ។សម្ដេចធិបតី បានធ្វើការជំរុញណែនាំឱ្យមន្ត្រី អាជ្ញាធរទាំងអស់​ ត្រូវខិតខំបន្ថែមទៀតក្នុងការផ្ដល់ សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ។គួរបញ្ជាក់ថា គោលនយោបាយធំៗ ជាអាទិភាព៥ចំណុច របស់រាជរដ្ឋាភិបាល ​អាណត្តិទី៧ មាន ដូចជា ​ការពង្រឹងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ ​ជារដ្ឋបាលប្រជាជន និងបម្រើផលប្រយោជន៍​ប្រជាជនពោលគឺការរៀបចំ, ពង្រឹង និងកែលម្អរចនាសម្ព័ន្ធ, ប្រព័ន្ធគ្រប់គ្រងការងារ និងការបែងចែក​មុខងារ, តួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នសាធារណៈនីមួយៗ​ឱ្យបានច្បាស់លាស់ ក្នុងការ​រៀបចំ​គោលនយោ បាយ, យុទ្ធសាស្ត្រ, ស្តង់ដាជាតិ, ការតាមដានត្រួតពិនិត្យ, អធិការកិច្ច, ការផ្តល់ការគាំទ្រ​ និងអន្តរាគមន៍ ​និងការទទួលខុសត្រូវក្នុងការផ្តល់សេវាសាធារណៈ សំដៅបង្ខិត​សេវា​សាធារណៈឱ្យទៅកៀកជិតជាមួយ ​ប្រជាជន ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការ, សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានា ​របស់ប្រជាជន ​ប្រកបដោយប្រសិទ្ធភាព, រហ័ស និងចំគោលដៅ នៃតម្រូវការ ​នៅតាមមូលដ្ឋាននីមួយៗ ៕អត្ថបទ៖ មុត សុទ្ធ

សម្ដេចធិបតី៖ កម្ពុជាមានសម្បត្តិវប្បធម៌ច្រើន តែជាអកុសលកម្ពុជាមិនមានឱកាសបង្ហាញ

2023/10/30 06:01:07 pm        299
កំពង់ស្ពឺ៖ មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីខេត្ត សមិទ្ធផល​នានា និងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាជាប្រទេសមួយ​ដែលមានកេរដំណែលដូនតាច្រើន មានសម្បត្តិវប្បធម៌ច្រើន តែជាអកុសលកម្ពុជា​មិនមានឱកាសបង្ហាញ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា សន្តិភាពបានធ្វើឱ្យគេស្គាល់កម្ពុជាកាន់តែច្រើន។សម្ដេចធិបតីបញ្ជាក់បន្ថែមថា សុខសន្តិភាពមិនមានតម្លៃត្រឹមតែជាការ​បញ្ចប់សង្គ្រាម​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែក៏បានធ្វើឱ្យតំបន់នានា​នៅទូទាំងប្រទេសមានការអភិវឌ្ឍ ពលរដ្ឋមានការងារធ្វើកាន់​តែច្រើន ព្រមទាំងមានជីវភាពកាន់តែប្រសើរថែមទៀត។ កម្ពុជាបើនិយាយត្រឹមតែទឹកដីដែល​នៅ​សល់ក្នុងពេលបច្ចុប្បន្ន ​ដោយមិនរាប់បញ្ចូលទឹកដីដែលបាត់ បង់ទៅប្រទេសក្បែរខាង​នៅ​ក្នុង​ដំណើរប្រវត្តិសាស្ត្ររបស់ខ្លួននោះទេ​ កម្ពុជា​ត្រូវបានគេចាត់ទុកជាប្រទេស​មហាអំណាច​នៃ​សម្បត្តិវប្បធម៌ ​ដែលបុព្វដូនតាខ្មែរបានបន្សល់ទុកតាំងពីរាប់ពាន់ឆ្នាំកន្លងមកហើយ។ភាពល្បាញល្បីនៃមរតកដូនតាខ្មែរត្រូវលិចបាត់ពិភពលោកលែងស្គាល់​ គឺដោយសារតែឥទ្ធិពលនៃ សង្គ្រាមជាច្រើនទសវត្សរ៍នៅកម្ពុជា។ សន្តិភាពបាននាំឱ្យពិភពលោកបានស្គាល់កេរដំណែលដូនតា ខ្មែរឡើងវិញ។ សន្តិភាពបានធ្វើឱ្យមរតកវប្បធម៌របស់បុព្វដូនតាខ្មែរជាច្រើន ត្រូវបាន​ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕ដោយ៖ គង់ ឌិន

សម្ដេចនាយករដ្ឋមន្រ្តី៖ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានតម្លៃគតិយុត្តិ​ដូចសាលក្រមតុលាការដែរ

2023/10/30 05:36:13 pm        211
កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា យន្តការ​អាជ្ញាធរជាតិ​ដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ គឺវាមានតម្លៃ​គតិយុត្តិ​ដូចសាលក្រមតុលាការ ដែលមាន​ទម្ងន់​ច្បាប់ជាធរមាន ​យ៉ាងដូច្នេះដែរ ខណៈគោលនយោបាយនេះ ក៏អាចចាត់ទុកថា ជាការកែទម្រង់​លើ​ប្រពន្ធយុត្តិធម៌​នៅអាណត្តិទី៧ របស់រាជរដ្ឋាភិបាលផងដែរ។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និង​សមិទ្ធផល​នានា​នៅខេត្តកំពង់ស្ពឺ​ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន​ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៣នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យន្តការអាជ្ញាធរជាតិ​ដោះស្រាយវិវាទ​ក្រៅប្រព័ន្ធតុលាការ​ នឹងផ្ដល់ការគាំទ្រ ​សម្របសម្រួល និង​ជួយផ្ដល់យោបល់​ផ្នែកច្បាប់​ដល់អាជ្ញាធរមាន សមត្ថភាពនៅថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយបញ្ហានានារបស់​ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយ​ភាព​យុត្តិធម៌ជាដើម។សម្តេចធិបតី នាយករដ្ឋមន្រ្តី ​ក៏បានអះអាងផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹង​ខិតខំធ្វើការ​កែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ​ឱ្យកាន់តែល្អប្រសើរថែមទៀត​តាមរយៈការបង្កើត​យន្តការ​ដោះស្រាយវិវាទ​នៅក្រៅប្រព័ន្ធតុលាការ, ជំរុញ​ពន្លឿន​ការដោះស្រាយ​សំណុំរឿង​ដែល​កកស្ទះនៅតុលាការ ​និងដោះស្រាយភាពមិនប្រក្រតីនៅក្នុងតុលាការជាដើម។សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសផងដែរថា ឆ្នាំដំបូងនៃអាណត្តិទី៧នេះ ជា​ឆ្នាំពង្រឹង ជាជាងការពង្រីកជាពិសេសការពង្រឹងនៅថ្នាក់មូលដ្ឋាន ​ហើយក៏ជាឆ្នាំដែលរាជ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យតម្លៃលើប្រសិទ្ធភាពរបស់ខ្លួន ​៕អត្ថបទបាន ចក់

សម្តេចធិបតី៖ ហានិភ័យសង្រ្គាម និងគ្រាប់មីនលែងបារម្ភទៀតហើយ នៅឡើយតែគ្រឿងញៀន និងបងតូចបងធំ

2023/10/30 05:20:46 pm        212
កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋលែងបារម្ភចំពោះហានិភ័យគ្រាប់មីន និងហានិភ័យសង្រ្គាមហើយ នៅឡើយតែបញ្ហាគ្រឿងញៀន និងបងតូចបងធំទេ ដែលពួកគាត់កំពុងបន្តបារម្ភ ដែលបញ្ហានេះ ទាមទារឲ្យយើងទាំងអស់គ្នាត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ចំពោះគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅ​ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា បញ្ហាគ្រឿងញៀន បញ្ហាអសន្តិសុខផ្សេងៗទៀត នៅតាមមូលដ្ឋានគឺជាកង្វល់រួមទាំងអស់គ្នា ដូច្នេះត្រូវខិតខំធ្វើយ៉ាងណាទប់ស្កាត់នូវបញ្ហានេះឲ្យកុំឲ្យមាន ​បន្តទៀត ជាពិសេសគឺគ្រឿងញៀននេះតែម្តងត្រូវតែកម្ចាត់វាឲ្យអស់ចេញពីកម្ពុជា។ជាមួយនឹងការកង្វល់ចំពោះបញ្ហាគ្រឿងញៀននេះដែរ ​សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏លើកឡើងផង​ដែរ​ថា ​ការរៀបចំយន្តការអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន ដោយដាក់បញ្ជូល​សមាសភាពថ្នាក់​ជាឧបនាយករដ្ឋមន្ត្រីរហូតដល់៤រូប ​ដឹកនាំយន្តការនេះ ​គឺបង្ហាញពីឆន្ទៈយ៉ាងមុះមុត និងការយក​ចិត្តទុក​ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ​នីតិកាល​ទី៧នេះ សំដៅធ្វើយ៉ាងណាឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ​ពោលគឺឲ្យអស់ពីកម្ពុជាតែម្តង៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន”

2023/10/30 04:12:04 pm        236
កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” ។*ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ គ្រាប់មីនមួយគ្រាប់ ដែលប្រតិបត្តិករបានដោះយកចេញ ស្មើនឹងការជួយសង្គ្រោះអាយុជីវិតពលរដ្ឋកម្ពុជាម្នាក់។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្ពុជាមិនត្រឹមតែបានបោសសម្អាតមីន និងសំណល់គ្រឿងផ្ទុះនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ទៅជួយដោះមីន និងបោស សម្អាតសំណល់មិនទាន់ផ្ទុះនៅប្រទេសដទៃ ក្រោមឆត្រអង្គការសហប្រជាជាតិថែមទៀត។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សំណល់គ្រាប់មីននៅកម្ពុជា ជាសំណល់គ្រឿងផ្ទុះដែលពិបាកដោះយកចេញ ដោយសារកន្លែងខ្លះត្រូវបានកែច្នៃបន្ថែម កន្លែងខ្លះដាក់បង្កៃគ្រឿងផ្ទុះផ្សេងទៀតជាមួយ កន្លែង ខ្លះដាក់មានរយៈពេលយូរ និងធ្វើឱ្យខូចរូបរាងដើមជាដើម។-សម្ដេចធិបតី ៖ កម្ពុជាស្គាល់គ្រាប់បែកអាម៉េរិកទម្លាក់លើទឹកដីខ្លួនមុនគេនៅឆ្នាំ១៩៦២។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្ពុជាមានកេរដំណែលដូនតាច្រើន មានសម្បត្តិវប្បធម៌ច្រើន តែជាអកុសល កម្ពុជាមិនមានឱកាសបង្ហាញ។ សន្តិភាពបានធ្វើឱ្យគេស្គាល់កម្ពុជាកាន់តែច្រើន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍប្រកបដោយសមធម៌ ដែលគ្រប់ភាគីពាក់ព័ន្ធ និងពលរដ្ឋ ទទួលបានទាំងអស់គ្នា ជាគោលដៅដែលរាជរដ្ឋាភិបាលចង់បាន។-សម្ដេចធិបតី៖ អរគុណមន្ត្រីរាជការ អាជ្ញាធរ កងកម្លាំងទាំងអស់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ជាច្រើនដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កំពង់ស្ពឺ ក្រោយសន្តិភាពបានប្រែក្លាយពីតំបន់ចម្ការមីន ទៅចម្ការដំណាំ តំបន់ឧស្សាហកម្ម សាលាហ្វឹកហ្វឺន និងស្ថាប័ននានាជាច្រើនទៀត។-សម្ដេចធិបតី ៖ អាណត្តិទី៧នេះ គឺជាអាណត្តិពង្រឹង ជាជាងពង្រីក ដោយការប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យចំគោលដៅ ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត គប្បីខិតខំរួមគ្នាបន្តជួយផ្សព្វផ្សាយ និងជំរុញដល់សហគមន៍ទេសចរណ៍ ដោយអនុញ្ញាតឱ្យប្រជាសហគមន៍មូលដ្ឋាន ជាអ្នកគ្រប់គ្រងដោយផ្ទាល់លើសហគមន៍ទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឲ្យផលទទួលបានដល់ដៃបងប្អូនប្រជាពលរដ្ឋ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រដ្ឋបាលសាធារណៈត្រូវធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាពមន្ត្រីជាប្រចាំដើម្បីបម្រើសេវាប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្ដោតការយកចិត្តទុកដាក់ទៅលើការងារនៅ ថ្នាក់មូលដ្ឋានជាចម្បង។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងអនុវត្តនូវយុទ្ធសាស្ត្រ ៧០ ពង្រឹង ៣០ ពង្រីក លើការងាររដ្ឋបាលសាធារណៈ និងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំបន្ថែមទៀតអនុវត្តគោលនយោ បាយភូមិឃុំមានសុវត្ថិភាព ដោយត្រូវខិតខំដោះស្រាយបញ្ហាដែលប្រឈម ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់សុទ្ធតែកម្រិតឧបនាយករដ្ឋមន្ត្រីឱ្យដឹកនាំ ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនឱ្យខានតែបាន។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ កែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឱ្យកាន់តែប្រសើរ តាមរយៈការបង្កើតយន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ, ជំរុញពន្លឿនការដោះ ស្រាយសំណុំរឿងដែលស្ទះកកនៅតុលាការ និងទី៣ ដោះស្រាយភាពមិនប្រក្រតីនៅក្នុងតុលាការជាដើម។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការបង្កើតយន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ ជា វិធីសាស្ត្រដែលសង្គមកម្ពុជា បានអនុវត្តតាំងពីយូរលង់កន្លងមកហើយ។-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនៅអាណត្តិទី៧ គឺជារដ្ឋាភិបាលអនុវត្តនូវវិធីសាស្ត្រជាក់ ស្ដែងនិយម មិនមែនទ្រឹស្ដីនិយម និងត្រូវចេញជាលទ្ធផលជាក់ស្ដែងជូនដល់អ្នកប្រើប្រាស់សេវា និងប្រ ជាពលរដ្ឋ។

សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន”

2023/10/30 03:20:16 pm        117
កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” ។គោលដៅ "កម្ពុជាគ្មានមីនឆ្នាំ២០២៥" បាននិងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរក​គោលដៅដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ​ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង ​បន្ទាប់ពីរាជធានី-ខេត្តទាំង ១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង​ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។ ផ្លែផ្កានៃសមិទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ​ពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការដ៏សំខាន់នេះ ក្នុងគោលបំណងជាក់លាក់មួយ គឺ "កម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីន​ក្រោយឆ្នាំ២០២៥ ទៀតឡើយ" ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យស្ថានភាពសុខាភិបាល លទ្ធផលការងារដែលសម្រេចបានជារូបរាង និងបន្តសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល

2023/10/30 05:04:18 am        381
កណ្តាល៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពសុខាភិបាល លទ្ធផលការងារក្នុង​អាទិភាពចម្បង នៅមណ្ឌលសុខភាពព្រែកស្តី មន្ទីរពេទ្យបង្អែកស្រុកកោះធំ និង មន្ទីរពេទ្យបង្អែកជ័យជំនះ ដោយផ្តោតសំខាន់លើលទ្ធផលនៃការបម្រើសេវាសុខាភិបាល​ជូនប្រជាពលរដ្ឋ តាមរយៈការពង្រឹងរៀបចំអោយបានកាន់តែប្រសើរហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការបំពាក់បរិក្ខារវេជ្ជសាស្រ្តបន្ថែម ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និង រូបភាពវេជ្ជសាស្ត្រ សំរាប់ការគាំទ្ររោគវិនិច្ឆ័យជំងឺ និងប្រសិទ្ធិភាពនៃការថែទាំព្យាបាល រួមទាំងការត្រួតពិនិត្យ និងពង្រឹងធនធានមនុស្សឆ្លើយតបបានតាមតម្រូវការជាបន្តបន្ទាប់។ក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល សួរសុខទុក និង​ជូនពរអ្នកជំងឺ ក្រុមគ្រួសារ ដែលមកទទួលសេវាពិគ្រោះ ​ក៏ដូចជាកំពុងសម្រាកព្យាបាលក្នុង​មណ្ឌលសុខភាព ​និងមន្ទីរពេទ្យបង្អែក រួមទាំងជួបសំណេះសំណាលថ្លែងអំណរគុណដល់​មន្រ្តីសុខាភិបាលទាំងអស់ ​ដែលបានខិតខំបម្រើសេវាសុខភាព ថែទាំព្យាបាលផ្តល់ជូនប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋាន។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើរដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តខិតខំ​ចូលរួមរៀន​សូត្រ បង្កើនសមត្ថភាពទាំងបច្ចេកទេសវេជ្ជសាស្ត្រដែលជាជំនាញរបស់ខ្លួន រួមទាំងចូល​រួមអោយ​បានទូលំទូលាយវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ​ និងនវានុវត្តន៍ ដែលស្ថាប័នក្រសួងបានរៀបចំរៀងរាល់សប្តាហ៍។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី ក្រសួងសុខាភិបាល​បានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព៩ចំណុច រួមមាន៖ ១) ការពង្រឹងសមត្ថភាពស្ថាប័ន ២)ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងសេវាសង្គមកិច្ច ៣) ការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាពប្រកប ដោយនវានុវត្តន៍ ៤) បង្កើនការអប់រំសុខភាព និងការផ្សព្វផ្សាយ ៥) ការបង្កើនគុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត ៦) ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ​ពង្រឹងការផ្គត់ផ្គង់ឱសថ បរិក្ខារ និងការបំពាក់​ឧបករណ៍​វេជ្ជសាស្រ្ត ៧) ​ការពង្រឹងកិច្ចសហការពហុវិស័យ ​និងអន្តរវិស័យ ​ការចូលរួមរបស់សហគមន៍ និងការលើកកម្ពស់ការទទួលខុស​ត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៨) ​កសាងភាពជាដៃគូរវាងរដ្ឋ និង​ឯកជន ដៃគូអភិវឌ្ឍន៍ ​និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសាកលលោក និង ៩) ការអភិវឌ្ឍន៍សុខាភិបាល ឌីជីថល។ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ​បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរចំពោះស្មារតីរួបរួមសាមគ្គី ​តម្កល់ផលប្រយោជន៍រួម គោរព​វិន័យការងារ ​ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាការបម្រើសេវាប្រកបដោយគុណភាព​ សុវត្ថិភាព ប្រសិទ្ធភាព ​ស័ក្ដិសិទ្ធិ​ភាព និងសមធម៌។

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្ពានកោះនរា ជាសមិទ្ធផលថ្មីមួយទៀត កើតចេញពីការអភិវឌ្ឍប្រើរូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត”

2023/10/30 01:07:14 am        942
ភ្នំពេញ៖ ស្ពានកោះនរា ជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយ កើតចេញពីការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត” គឺការយកថវិកាពីតំបន់អភិវឌ្ឍន៍មកអភិវឌ្ឍន៍នៅហ្នឹងកន្លែងតែម្ដង ពោលគឺការយកថវិកាពីតំបន់អភិវឌ្ឍន៍ទីក្រុងកោះនរា របស់ក្រុមហ៊ុន OCIC ដើម្បីសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងតភ្ជាប់បន្តទៅផ្លូវជាតិលេខ ១ ។ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ជាពិសេស បានកាត់បន្ថយការចំណាយ ព្រមទាំងបានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងស្រុកកៀនស្វាយ ។សមិទ្ធផលថ្មី និងដ៏សំខាន់មួយនេះ ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង៥ គឺ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ។ សូមបញ្ជាក់ផងដែរថា ស្ពានតភ្ជាប់រវាងទីក្រុងរណបកោះនរា ដែលស្ថិតនៅខណ្ឌច្បារអំពៅ និងទីក្រុងរណបកោះពេជ្រ ស្ថិតនៅខណ្ឌចំការមន ដោយឆ្លងកាត់ទន្លេបាសាក់ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២០ ដែលសាងសង់ដោយក្រុមហ៊ុន OCIC។ ស្ពានខ្សែកាបដ៏ថ្មីសន្លាងមួយនេះ មានប្រវែង ៨៤៤ ម៉ែត្រ និង ទទឹង២៤,៥០ ម៉ែត្រ ចែកចេញជា ៤គន្លងរថយន្ត ២គន្លងទោចក្រយានយន្ត និង ២គន្លងសម្រាប់ថ្មើរជើង ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេទាំងសងខាងផងដែរ។ ស្ពានកោះនរា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ជា សុមេធី អញ្ជើញលើកទឹកចិត្ដដល់យុវជនជ័យលាភីឈ្នះមេដាយ ពីការប្រកួតប្រជែងជាសកលផ្នែកព័ត៌មានបច្ចេកវិទ្យា

2023/10/30 12:56:45 am        400
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីសង្គមកិច្ច និងលោកជំទាវ ជា ផល្គុន បានអញ្ជើញលើកទឹកចិត្ដដល់យុវជនជ័យលាភីឈ្នះមេដាយពីការប្រកួតប្រជែងជាសកលផ្នែកព័ត៌មានបច្ចេកវិទ្យាដល់មាត់ច្រកទ្វារយន្តហោះ ។យុវជនមានពិការភាពឈ្មោះ ចនពៅ ស៊ីរ៉ាណូ អាយុ ១៥ឆ្នាំ ពិការកាយសម្បទា បានទទួលជ័យជំនះឈ្នះបានមេដាយ Best (1st) ស្មើនឹងមេដាយមាស ចំនួន ០១គ្រឿង លើវិញ្ញាសា eLifeMap លក្ខណៈជាឯកបុគ្គល។ទន្ទឹមនេះយុវជន ចនពៅ ស៊ីរ៉ាណូ អាយុ ១៥ឆ្នាំ ពិការកាយសម្បទា មកវិទ្យាល័យ​ព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី, យុវជន យ៉េន មិថុនា អាយុ ១៩ឆ្នាំ ពិការកាយសម្បទា មកពីអង្គការឡាវ៉ាឡា វិទ្យាល័យ ហ៊ុន សែន តាខ្មៅ, យុវជន បូ វិសាល អាយុ ២២ឆ្នាំ ពិការកាយសម្បទា មកពីអង្គការឡាវ៉ាឡា វិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងយុវជន សឹម សៀងហាយ អាយុ ១៦ឆ្នាំ ពិការកាយសម្បទា មកពីអង្គការឡាវ៉ាឡាវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានទទួលជ័យជំនះឈ្នះមេដាយ Good (3rd) ស្មើមេដាយសំរិទ្ធិចំនួន ០៤គ្រឿងលើវិញ្ញាសា eConten លក្ខណៈជាក្រុម (ចំនួន៤រូប)។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជប្រទានព្រះរាជអំណោយសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ
10/03/2026 07:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
10/03/2026 06:10 PM
គណបក្ស CJP ប្រកាសធ្វើបាតុកម្មនៅថ្ងៃទី១០ ខែតុលា ប្រឆាំងនឹងប្រធានស្ថាប័នរៀបចំការបោះឆ្នោត
10/03/2026 05:10 PM
មនុស្សយ៉ាងតិច ៥នាក់ស្លាប់ និង ១០នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះឡចំហាយទឹក នៅភាគខាងត្បូងឥណ្ឌា
10/03/2026 05:10 PM
រុស្ស៊ីវាយប្រហារលើស្ពានសំខាន់មួយទៀត ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន
10/03/2026 05:10 PM
មនុស្សយ៉ាង​តិច​ ១១នាក់ បាន​រងរបួស​ ក្រោយ​បារបាក់​រលំ​ នៅអេស្ប៉ាញ
10/03/2026 05:10 PM
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ
10/03/2026 05:10 PM
អាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
10/03/2026 04:10 PM
អារ៉ាប់រួម​៖ អ្នកបើកបរ​ជំនួយរបស់ Flydubai បានវាយប្រហារអ្នកបើកយន្តហោះដោយពូថៅ និងប៉ុនប៉ងវាយប្រហារ «ភេរវកម្ម»
10/03/2026 04:10 PM
សិស្សវិទ្យាល័យ នៅតំបន់ជាយក្រុងប៉ារីសដែលខ្វះ​ធនធាន​ បង្កឱ្យមានចលនាតវ៉ាទូទាំងប្រទេស
10/03/2026 04:10 PM