សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ស្ពានអាកាសព្រះមុនីវង្ស គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ៤ខែ

2023/10/31 06:14:42 pm        1534
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានឱ្យដឹងថា ​ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស​មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ដែលកំពុងសាងសង់គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ០៤ខែ ពោលជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ ( ក្នុងគម្រោងខែសីហា ២០២៤ ) និងជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ ( ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥ ) ។ស្ពាននេះនឹងដើរតួនាទីយ៉ាងសំខាន់​ ក្នុងការជួយសម្រួលការធ្វើចរាចរណ៍​ក្នុងរាជធានី​ភ្នំពេញ​បញ្ចៀស​បាន​ពី​ការ​កកស្ទះ ​ដែលមានកំណើន​យានយន្ត និង​ការធ្វើចរាចរណ៍​កាន់តែច្រើន​ឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ ពលរដ្ឋអ្នកដំណើរ ក៏បាន​សម្តែង​អារម្មណ៍​រីករាយ​ចំពោះ​សមិទ្ធផលថ្មីខាងលើនេះ ថ្វីត្បិតវាមិនទាន់​សាងសង់​រួចរាល់ក៏ពិតមែន ​ប៉ុន្តែពួកគាត់រំពឹងថា ​ស្ពាននេះ​នឹងជួយ​សម្រាលដល់ការកកស្ទះ ដែលពួកគាត់តែរមែងជួបជាប្រចាំ ។សូមបញ្ជាក់ថា ស្ពានអាកាសខាងលើនេះ សាងសង់ដោយក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC ​គ្រោងចំណាយថវិកាជាង៣៦លានដុល្លារ ។បច្ចុប្បនេះ​នៅក្នុងរាជធានីភ្នំពេញ ​មានស្ពានអាកាសចំនួន៧ហើយ ​ដែលបាន​សាងសង់រួចរាល់ និង​កំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ , ស្ពានអាកាស៧មករា , ស្ពានអាកាស​ស្ទឹងមានជ័យ , ស្ពានអាកាស៥មករា , ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយ , ស្ពានអាកាសចោមចៅ និងស្ពានអាកាស ឫស្សីកែវ លើកំណាត់ផ្លូវជាតិលេខ០៥ ៕ អត្ថបទ ៖ លីហេង 

រដ្ឋបាលខណ្ឌ៧មករា បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៤-២០២៦

2023/10/31 05:58:04 pm        540
ភ្នំពេញ៖ ដើម្បីឱ្យគម្រោងបាន​ឆ្លុះបញ្ចាំង​ពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ក៏ដូចជា​ប្រើប្រាស់​ធនធាន​ឱ្យចំគោលដៅ ​និង​អនុវត្តទៅប្រកបដោយ​ប្រសិទ្ធភាព ​រដ្ឋបាលខណ្ឌ៧មករា បានរៀបចំ​សិក្ខាសាលា សមាហរណកម្ម ​កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤ –២០២៦ ដើម្បីអោយមន្ទីរជំនាញ​ជុំវិញរដ្ឋបាលរាជធានីតំណាងដៃគូអភិវឌ្ឍន៍ ​សប្បុរសជន ​និងវិស័យឯកជនបានចូលរួម។កម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣នេះ ​ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល​រាជធានី​ភ្នំពេញ លោក ថេង សុថុល ​អភិបាលខណ្ឌ៧មករា ក្រុមប្រឹក្សាខណ្ឌ មន្ទីរជំនាញជុំវិញ​រដ្ឋបាលរាជធានី ​តំណាងដៃគូអភិវឌ្ឍន៍ ​សប្បុរសជន ​និងវិស័យ​ឯកជនផងដែរ។លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានមានប្រសាសន៍លើកឡើងថា​ ការរៀបចំសិក្ខា​សាលាសមាហរណកម្ម ​កម្មវិធីវិនិយោគបីឆ្នាំរំកិល ​២០២៤-២០២៦​ របស់សង្កាត់ទាំង៨របស់ខណ្ឌ នៅពេលនេះ ​មានគោលបំណងដើម្បី​ផ្សព្វផ្សាយ​គម្រោង​វិនិយោគ​ជាអាទិភាពឆ្នាំ២០២៤ របស់រដ្ឋ​បាលខណ្ឌ សង្កាត់ និងការ ​ស្នើសុំការគាំទ្រគម្រោង​ ពី​មន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូ​អភិវឌ្ឍន៍​នានា​ វិស័យឯកជន ​និងសប្បុរសជន​ ដើម្បីគាំទ្រគម្រោងរបស់សង្កាត់ និងខណ្ឌ។លោកបន្តថា ​ជារៀងរាល់ឆ្នាំ​ នៅតាមសាលាខណ្ឌនីមួយៗ ​តែងតែបាន រៀបចំ​សិក្ខាសាលា​សមាហរណកម្ម​ កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់សង្កាត់ ​ខណ្ឌ ​តាមការណែនាំរបស់ថ្នាក់ជាតិ ហើយឆ្នាំនេះសិក្ខាសាលាសមាហរណកម្មបានចាប់ផ្ដើមពី ថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នៅតាមសាលាខណ្ឌនីមួយៗ ។ សិក្ខាសាលានេះរៀបចំឡើង​ ស្របតាមផែនការអភិវឌ្ឍ​ប្រាំឆ្នាំ​ ទាំងរបស់សង្កាត់ និងខណ្ឌ ដែលនៅ​ក្នុងនោះចាំបាច់​ត្រូវមានការចូលរួម​គាំទ្រ​ពី មន្ទីរជំនាញ ​ដៃគូអភិវឌ្ឍន៍ ​សប្បុរសជន និងវិស័យ​ឯកជន ដើម្បីឱ្យគម្រោងដែលបាន​រៀប​ចំ​ឆ្លុះបញ្ចាំង​ពីតម្រូវការជា​អាទិភាព​នៅថ្នាក់មូលដ្ឋាន ប្រើប្រាស់​ធនធានឱ្យចំគោលដៅ ​និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព។ឯកឧត្តម ​ហ៊ុន សុរិទ្ធី ​ អភិបាលរងរាជធានីភ្នំពេញ ​បានលើកឡើងផងដែរថា សូមកោត​សរសើរ និងវាយតម្លៃខ្ពស់ ​ចំពោះសង្កាត់ទាំង៨ដែលបានខិតខំប្រឹងប្រែង ​ក្នុងដំណើរការកសាងកម្មវិធី​វិនិយោគ​បីឆ្នាំ​រំកិលសង្កាត់របស់ខ្លួន ​និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ​ចំពោះមន្ទីរ អង្គភាពនានាចំណុះរដ្ឋបាល រាជធានីភ្នំពេញ ​អង្គការសង្គមស៊ីវិល សប្បុរសជនដែលបានគាំទ្រ​គម្រោងរបស់សង្កាត់ ខណ្ឌក្នុងឆ្នាំកន្លងមកនេះ។ឯកឧត្តម បានបញ្ជាក់បន្ថែមថា ​អង្គភាពជំនាញពាក់ព័ន្ធនឹងបន្តការគាំទ្រដល់ ​គម្រោងសកម្មភាពកម្ម​វិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ ​និងគម្រោងសកម្មភាពកម្មវិធីវិនិយោគ​ជាអាទិភាពរបស់សង្កាត់​ជាបន្តទៀត ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ​ពិសេសការអភិវឌ្ឍនៅមូលដ្ឋាន។បើតាមរបាយការណ៍ នៃគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល ​របស់រដ្ឋបាលខណ្ឌ ដែលទទួលបានការ​គាំទ្រក្នុង​សិក្ខាសាលា ​សមាហរណកម្មឆ្នាំ២០២២ ​ដែលបានអនុវត្តឆ្នាំ២០២៣ រួមមាន គម្រោង​ដែលទទួល​បានការគាំទ្រឆ្នាំ២០២៣ ​សរុបចំនួន ​១៨១គម្រោង ​អនុវត្តសម្រេចបាន ​១២៥គម្រោង ដែលមាន​ដូចជា ផ្នែកសេដ្ឋកិច្ច ចំនួន ៣៩គម្រោង ​ផ្នែកសង្គមកិច្ចចំនួន ៧៦គម្រោង លើ ផ្នែក​គ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ចំនួន ​៣៦គម្រោង ផ្នែកសេវា រដ្ឋបាល និងសន្តិសុខសណ្តាប់​​ធ្នាប់សាធារណៈ ៣០ គម្រោង។ សម្រាប់គម្រោងជា​អាទិភាព ​ឆ្នាំ២០២៤ ដែលត្រូវដាក់ស្នើសុំការគាំទ្រនៅ​ក្នុងសិក្ខាសាលា​សមាហរណកម្ម​នាពេលនេះមានចំនួន ​១១០គម្រោង ដែលមាន​ផ្នែកសេដ្ឋកិច្ច ​៣២គម្រោង; ផ្នែក​សង្គមកិច្ច៤៦គម្រោង ;ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថាន៨គម្រោង; ផ្នែកសេវាកម្មរដ្ឋបាល និងសន្តិសុខ២៤គម្រោង៕ អត្ថបទ៖ កុម្ភៈ

ACU ចាត់តាំងមន្ត្រី និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាង ៣៣០០នាក់ សម្រាប់ការប្រឡងទុតិយភូមិឆ្នាំ២០២៣

2023/10/31 05:44:49 pm        236
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់តាំងមន្ត្រី និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាង ៣៣០០នាក់ ដើម្បី​សង្កេតការណ៍​ដំណើរការប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ នាខែវិច្ឆិកា ខាងមុខនេះ។ដើម្បីទប់ស្កាត់បាតុភាពមិនប្រក្រតីនានា ​រាប់ទាំងបាតុភាពនៃអំពើពុករលួយ ​អង្គភាពប្រឆាំងអំពើ​ពុករលួយ​ បានចាត់តាំងមន្ត្រីនគរបាលយុត្តិធម៌ចំនួន​ ២៩៧រូប ​និង​អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ចំនួន ៣.០៤០ រូប ​សម្រាប់សង្កេតការណ៍ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ​ប្រឡង ៦ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមលោក ​សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាព​ប្រឆាំង​អំពើពុក​រលួយបាន​ប្រាប់ទូរទស្សន៍ BTV ។លោក សយ ចាន់វិចិត្រ បានបន្ថែមថា ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣នេះ មានបេក្ខជន​ប្រឡងចំនួន ១៣៧.៤១២នាក់ ​ដោយបែងចែកជា ២២៧មណ្ឌល ត្រូវជា ៥.៥៤៣បន្ទប់ នៅទូទាំងប្រទេស។ លោក សយ ចាន់វិចិត្រ បានបន្ថែមទៀតថា អង្គភាពប្រឆាំងអំពើពុករលួយ បានបណ្ដុះបណ្ដាល​អំពី​តួនាទីភារកិច្ច និងសិទ្ធិរបស់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងច្បាប់នានា ដូចជា ​ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ​សារាចរ ប្រកាស សេចក្តីណែនាំ ​បទបញ្ញត្តិ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ដល់អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត ​សម្រាប់អនុវត្តក្នុងពេលប្រឡង ​ដើម្បីធ្វើយ៉ាងណាធានាបាននូវតម្លាភាព យុត្តិធម៌សង្គម និងលទ្ធផលទទួលយកបានតាមស្មារតី អ្នកចេះគឺជាប់៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

កម្ពុជាបង្កើតបណ្ណសម្គាល់ជនមានពិការភាពជាលើកដំបូង

2023/10/30 10:23:52 pm        90
ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតបណ្ណសម្គាល់​ជនមានពិការភាពជា លើកដំបូង ។ នៅថ្ងៃទី៣០ ខែតុលា នេះ ក្រសួងសង្គមកិច្ច រួមទាំង​ក្រសួង​ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ​បានផ្ដល់បណ្ណសម្គាល់​ជនមានពិការភាព​ ជូនជនមានពិការភាព។ បច្ចុប្បន្ន បណ្ណសម្គាល់ជនមាន ​ពិការភាព ដែលផលិតរួចរាល់ គឺមានជាង២២ម៉ឺនសន្លឹករួចមក​ហើយ។ក្នុងពិធីផ្ដល់បណ្ណសម្គាល់ជនមានពិការភាព ​នៅថ្ងៃនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គម កិច្ច អតីតយុទ្ធជន ​និងយុវនីតិសម្បទា បានលើកឡើងថា ការផ្តល់បណ្ណសម្គាល់​ជនមានពិការ​ភាពនេះ ​គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ​ក្នុងការចូលរួមសកម្មភាព ​សង្គម សេដ្ឋកិច្ច និង ​ទទួលបានអត្ថប្រយោជន៍ពីវិស័យ​សាធារណៈ វិស័យឯកជន ​អង្គការសង្គមស៊ីវិល និងអ្នកផ្ដល់សេវាផ្សេងៗ​ ប្រកបដោយសមធម៌ ​និងបរិយាបន្ន ស្របតាមគោលនយោបាយ​រាជរដ្ឋាភិបាល ។សម្រាប់ជនមានពិការភាព ដែលទទួលបានបណ្ណសម្គាល់នៅថ្ងៃនេះ ក៏បានបង្ហាញក្ដីរីករាយផងដែរ ដោយពួកគេជឿជាក់ថា បណ្ណនេះ នឹងជួយសម្រួល និងផ្ដល់ជាអត្ថប្រយោជន៍មួយ​ចំនួនសម្រាប់​ពួកគេ។ ពួកគេក៏សង្ឃឹមថា បណ្ណសម្គាល់ជនមានពិការភាពនេះ​ នឹងពង្រីកវិសាលភាពអត្ថប្រយោជន៍កាន់ តែធំ ។ពាក់ព័ន្ធនឹងបណ្ណសម្គាល់ជនមានពិការភាពនេះ ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយក ដ្ឋានស្ដារសម្បទា បានលើកឡើងដែរថា បណ្ណនេះ នឹងផ្ដល់ជាអត្ថប្រយោជន៍សម្រាប់​កម្មវិធីជំនួយ​សង្គមថ្មី “កម្មវិធីកញ្ចប់គ្រួសារ” ដែលត្រៀមដាក់ឱ្យអនុវត្តនៅចុងឆ្នាំនេះ។ ​ជនមានពិការភាព ជាក្រុមគោលដៅមួយ​ ផងដែរ សម្រាប់កម្មវិធីជំនួយសង្គមថ្មីនេះ ។ឯកឧត្តម បានបន្តថា ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏កំពុងពិភាក្សា​ ធ្វើការរួមគ្នា ដើម្បីពង្រីកវិសាលភាព អត្ថប្រយោជន៍ នៃបណ្ណសម្គាល់ជនមានពិការភាពផងដែរ ។គួរបញ្ជាក់ថា ​បណ្ណសម្គាល់ជនមានពិការភាព មានសុពលភាពជាអចិន្ត្រៃយ៍។ ​ការដកបណ្ណ លើក លែងតែ ​ជននោះទទួលមរណភាព ចាកចេញពីកម្មវិធីដោយស្ម័គ្រចិត្ត ​មិនមានពិការភាពអចិន្ត្រៃយ៍ ជាដើម ។ ​បណ្ណសម្គាល់ជនមានពិការភាពនេះ ​ត្រូវបានកំណត់តាមប្រភេទ​ និងកម្រិតពិការភាព ដោយកម្រិត ១ មានន័យថា​ ពិការភាពកម្រិតធ្ងន់ កម្រិត២ ​កម្រិតមធ្យម និងកម្រិត៣ ​កម្រិតស្រាល ៕អត្ថបទ៖ គឹមហុក

គណៈកម្មាធិការសិទ្ធិមនុស្ស រៀបចំសិក្ខាសាលាអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច និងសង្គមកិច្ច

2023/10/30 09:01:53 pm        295
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ នៃរបាយការណ៍លើកទី២ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។នៅថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា​ផ្សព្វផ្សាយ សេចក្ដីអង្កេត​សន្និដ្ឋាននៃរបាយការណ៍លើកទី២របស់កម្ពុជា ស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ​ស្ដីពី​សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលសិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន អង្គការសង្គមស៊ីវិល ​និងដៃគូអន្តរជាតិជាច្រើននាក់ ដោយមានការគាំទ្រពីការិយាល័យឧត្តមស្នងការ​អង្គការ​សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងថា សិក្ខាសាលានេះមាន​គោលដៅ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល​ទាំងអស់បានយល់អំពីកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ​ចូលរួមផ្ដល់ជារបាយការណ៍ ឬព័ត៌មាន​ដែល​ពាក់ព័ន្ធលើការអនុវត្តអនុសាសន៍ដែលពាក់ព័ន្ធទាំងអស់មកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ក្នុងនាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ​ឯកឧត្តម អ៊ិត រ៉ាឌី លើកឡើងថា បន្ទាប់ពី​របាយការណ៍​នៃការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច ​សង្គមកិច្ច និងវប្បធម៌រួចរាល់នឹងជួបជាមួយ​អង្គការសង្គមស៊ីវិល ​ក្នុងការពិនិត្យរួមគ្នាលើរបាយការណ៍ទាំងនោះ និងស្នើសង្គមស៊ីវិលបញ្ជូន​របាយការណ៍​របស់ខ្លួនមុនបញ្ជូនទៅអង្គការសហប្រជាជាតិ។សូមជម្រាបថា ​គោលបំណងនៃសិក្ខាសាលានេះដែរ ​ដើម្បីផ្សព្វផ្សាយ ពិភាក្សា និងរៀបចំផែនការ​អនុវត្តសាសនៅក្នុងសេចក្ដីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច ​សង្គមកិច្ច និង​វប្បធម៌របស់អង្គការសហប្រជាជាតិ ដែលជាគណៈកម្មាធិការទទួលបន្ទុកតាមដានការអនុវត្ត​កតិកាសញ្ញា​អន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច ​និងវប្បធម៌ របស់រដ្ឋភាគី។លើសពីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជា​សេនាធ្វើការរបស់រាជរដ្ឋាភិបាលទទួល​បន្ទុកលើវិស័យសិទ្ធិមនុស្សនៅកម្ពុជា ​មានភារកិច្ចក្នុងការសរសេររបាយការណ៍ចំនួន៥ ជូនអង្គការ​សហប្រជាជាតិ រួមមាន៖ របាយការណ៍ពិនិត្យឡើងវិញជា​សកតាមកាលកំណត់ (UPR), របាយការណ៍​សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ, របាយការណ៍សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, របាយការណ៍​ស្តីពីការលុបចំបាត់រាល់ទម្រង់នៃការ​រើសអើង​ពូជសាសន៍ និងរបាយការណ៍​ស្តីពីការ​ការពារ​ជនគ្រប់រូប​ពី​ការ​បាត់ខ្លួន​ដោយបង្ខំ៕ 

ក្រុមប្រទេសG7 អំពាវនាវឱ្យលុបចោលជាបន្ទាន់នូវបម្រាមលើអាហារជប៉ុន និងងាករកការដាក់សម្ពាធលើចិន

2023/10/30 08:50:01 pm        181
ក្រុមប្រទេសមហាអំណាចមានឧស្សាហកម្មលូតខ្លាំងទាំង៧ ឬG7 បានអំពាវនាវកាលពីថ្ងៃអាទិត្យឲ្យមានការការលុបចោលជាបន្ទាន់នៃបម្រាមបញ្ឈប់ការនាំចូលលើផលិតផលម្ហូបអាហាររបស់ជប៉ុន ដែលសំដៅដល់ការរឹតបន្តឹងរបស់ប្រទេសចិន បន្ទាប់ពីប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញសំណល់ទឹក មានសារធាតុវិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា (Fukushima) ។នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំកាលពីចុងសប្តាហ៍នៅទីក្រុងអូសាកា(Osaka) ប្រទេសជប៉ុន រដ្ឋមន្ត្រីពាណិជ្ជកម្មសមាជិកប្រទេសG7 ពុំបាននិយាយពីប្រទេសចិនទេ ប៉ុន្តែបានរិះគន់ផងដែរ នូវអ្វីដែលពួកគេចាត់ទុកថាជាការកើនឡើងនៃការបង្ខិតបង្ខំសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្ម។ សេចក្តីថ្លែងការណ៍ដែលមានកម្រាស់១០ ទំព័របាននិយាយថា យើងមិនពេញចិត្តចំពោះសកម្មភាពប្រើប្រាស់អាវុធភាពអាស្រ័យសេដ្ឋកិច្ច និងប្តេជ្ញាកសាងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយសេរី យុត្តិធម៌ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ប្រទេសចិនបានផ្អាកការនាំចូលត្រីរបស់ជប៉ុនកាលពីពីរខែមុន នៅពេលជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រ Fukushima ដែលរងការបំផ្លិចបំផ្លាញ ចូលទៅក្នុងប៉ាស៊ីហ្វិក។ ខណៈប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានហៅថាជាការទប់ស្កាត់ មិនយុត្តិធម៌ ប្រទេសរុស្ស៊ីបានប្រកាសការរឹតបន្តឹងស្រដៀងគ្នានេះកាលពីដើមខែនេះផងដែរ។ ជាការឆ្លើយតប ប្រទេសចិនបានហៅចំណាត់ការរបស់ក្រុមប្រទេស G7 ថាជា ការបង្ខិតបង្ខំសេដ្ឋកិច្ច និងបានជំរុញឱ្យ ក្រុមប្រទេស G7 កុំប្រកាន់ខ្ជាប់ស្តង់ដារពីរ ហើយបែរមក ចាត់វិធានការជាក់ស្តែង ដើម្បីរក្សាសណ្ដាប់ធ្នាប់ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិតាមធម្មតា។ ស្ថានទូតចិនប្រចាំប្រទេសជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា ក្រុមប្រទេសជាសមាជិក G7 ធ្វើឱ្យប៉ះពាល់ដល់កម្រិតនៃការប្រកួតបប្រជែង និងរំខានដល់សន្តិសុខ និងស្ថិរភាពនៃសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់សកល ។ គួរឲ្យដឹងថា ប្រទេសសមាជិក G7 មាន សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី និងកាណាដា បានបង្ហាញក្ដីបារម្ភ លើវិធានការត្រួតពិនិត្យថ្មីៗនេះលើការនាំចេញសារធាតុរ៉ែសំខាន់ៗពីប្រទេសចិន៕

រដ្ឋមន្ត្រីការបរទេសចិន៖ ផ្លូវទៅកាន់កិច្ចប្រជុំកំពូលរវាងលោក Xi និងលោក Biden នឹងមិនរលូននោះទេ

2023/10/30 08:29:33 pm        175
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថា «ផ្លូវទៅកាន់កិច្ចប្រជុំកំពូលនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នឹងមិនមានភាពរលូននោះទេ» នេះបើយោងតាមក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃអាទិត្យ (២៩ តុលា) ដោយសំដៅទៅលើកិច្ចប្រជុំដែលរំពឹងទុករវាងប្រធានាធិបតី លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ។លោក វ៉ាង បានជួបជាមួយលោក បៃដិន និងជំនួយការជាន់ខ្ពស់របស់លោក នៅទីក្រុងវ៉ាស៊ីនតោន ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយយល់ព្រមធ្វើការជាមួយគ្នាឆ្ពោះទៅរកកិច្ចប្រជុំទ្វេភាគីដែលរំពឹងទុក នៅខាងក្រៅកិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។ភាពច្របូកច្របល់នៃទំនាក់ទំនងការទូតទ្វេភាគីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលភាគច្រើនស្របតាមសំណើរបស់សហរដ្ឋអាមេរិក មានគោលបំណងសង្គ្រោះនូវអ្វីដែលកំពុងធ្លាក់ចុះនៅក្នុងទំនាក់ទំនងយ៉ាងឆាប់រហ័សនៅដើមឆ្នាំនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានបាញ់ទម្លាក់បាឡុងចារកម្មចិន ដែលត្រូវបានចោទប្រកាន់។ ក្រសួងការបរទេសចិន បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងការលើកឡើងកាលពីថ្ងៃសៅរ៍ លោក វ៉ាង បានព្រមានថា ផ្លូវទៅកាន់កិច្ចប្រជុំកំពូលនោះ នឹងមិនមានភាពរលូនទេ ហើយការធ្វើដំណើរនៅទីនោះ ក៏នឹងមិនមាន «ការគ្រោងទុក» នោះដែរ។លោក វ៉ាង បានបញ្ជាក់ថា ភាគីទាំងពីរបានរួមគ្នាបញ្ជូនសញ្ញាវិជ្ជមាន ដើម្បីរក្សាស្ថិរភាព និងធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើង ដោយជឿថាវាមានប្រយោជន៍ និងចាំបាច់ដើម្បីរក្សាការសន្ទនា ទោះបីជានៅតែមានភាពខុសប្លែកគ្នា និងភាពផ្ទុយគ្នា ព្រមទាំងបញ្ហាដែលត្រូវដោះស្រាយជាច្រើនក៏ដោយ៕

ខេត្តកំពតបង្ហាញគោលដៅទេសចរណ៍៣៦កន្លែង ដើម្បីទាក់ទាញទេសចរទៅទស្សនាកម្សាន្ត

2023/10/30 08:10:39 pm        344
កំពត៖ ខេត្តកំពត បានរៀបចំអភិវឌ្ឍន៍គោលដៅទេសចរណ៍ចាស់ និងស្ថាបនាគោលដៅ​ទេសចរណ៍ថ្មី ​ប្រមាណ៣៦កន្លែង ​ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិឱ្យទៅទស្សនាកម្សាន្ត ហើយបណ្តាអ្នកផ្តល់ សេវា នៅតាមគោលដៅទេសចរណ៍ទាំងនោះ បានឯកភាពគ្នារក្សាតម្លៃ​សមរម្យ ​និងបញ្ចុះតម្លៃសេវាកម្មខ្លួន ថែមទៀត ​កំលុងខេត្តកំពតរៀបចំពិធីបុណ្យអុំទូក នៅខែក្រោយនេះ ។ម្ចាស់អាជីវកម្មទេសចរណ៍នៅខេត្តកំពត ​បាននិយាយថា បច្ចុប្បន្ន ​បើទោះខេត្តកំពត ទទួលបាន ភ្ញៀវទេសចរជាតិ អន្តរជាតិ តិច ឬច្រើនកម្រិតណាក៏ដោយ ​ក៏មូលដ្ឋានអាជីវកម្មទេសចរណ៍ រមណីយដ្ឋាន ទេសចរណ៍នានា ​មិនធ្វើការដំឡើងថ្លៃសេវា ​និងបង្កើនការផ្តល់សេវាប្រកប​ដោយ​គុណភាព និងអភិវឌ្ឍន៍​ មូលដ្ឋាន​ទេសចរណ៍ឲ្យល្អថែមទៀត​ ដើម្បីបង្កើនភាពទាក់ទាញ ។លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ​បានឱ្យដឹងថា ​បច្ចុប្បន្ន ​ខេត្តកំពត មាន ប៉ូលទេសចរណ៍ចំនួនបីធំៗ រួមមាន៖ ទី១- ប៉ូលទេសចរណ៍តំបន់ម្លិច ទី២- បូកគោ និងទី៣- ប៉ូលទេស ​ចរណ៍តំបន់ទឹកឈូ ដែលគោលដៅទេសចរណ៍ចាស់ ​និងបង្កើតថ្មី ចំនួន៣៦កន្លែង ហើយ​គោលដៅ​ទេសចរណ៍​ទាំងនោះ ភាគច្រើនជាគោលដៅទេសចរណ៍វប្បធម៌ ​ប្រវត្តិសាស្ត្រ ធម្មជាតិ កសិទេសចរណ៍ ដែលមានភាពទាក់ទាញ។លោក សយ ស៊ីណុល ​បានបញ្ជាក់ថា​ បច្ចុប្បន្ន ​គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ​នៅខេត្តកំពត បានបើកដំណើរការឡើងវិញអស់ហើយ​ ដែលក្នុងរយៈពេល៩ខែ ឆ្នាំនេះ ខេត្តកំពត​ បាន​ទទួលភ្ញៀវ ទេសចរក្នុងស្រុកដូចសភាពដើមវិញហើយ ​ចំណែកទេសចរអន្តរជាតិ ​គឺទទួលបានប្រមាណ៨០% ហើយនឹងត្រឡប់ទៅរកភាពដើមវិញ ​នៅដំណាច់ឆ្នាំនេះ ​និងឆ្នាំក្រោយ ៕អត្ថបទស៊ុម សុខជា

ខេត្តកំពង់ស្ពឺជាខេត្តទី១៣ ត្រូវប្រកាសថាគ្មានមីន និងផ្ដល់ដីសុវត្ថិភាពជូនពលរដ្ឋ

2023/10/30 08:05:00 pm        163
កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ហើយ នៅក្នុងប្រទេសកម្ពុជា ត្រូវបានប្រកាសថា អស់មីនទាំងស្រុង រួមទាំងផ្ដល់ស្នាមញញឹម និងដីមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ​ដើម្បីប្រើប្រាស់ ជាពិសេសការធ្វើកសិកម្ម ។ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ​អគាររដ្ឋបាលថ្មី​ សមិទ្ធផលនានា ព្រមទាំងប្រកាស​ខេត្តកំពង់ស្ពឺ ជាខេត្តអស់មីនក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា មុននឹងរាជធានីភ្នំពេញ ធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ពួក ប៉ុលពត គឺគេត្រូវយកខេត្តកំពង់ស្ពឺជាមុនសិន ​ដូច្នេះទើបធ្វើឲ្យខេត្តមួយនេះ ទទួលនូវកាកសំណលជាតិផ្ទុះ​ដ៏ច្រើនលើសលុប ។ឯកឧត្តមបន្តថា ក្រោមការអនុវត្តនូវគោលនយោបាយឈ្នះ ឈ្នះ ​របស់សម្ដេចតេជោ ជា​នាយករដ្ឋមន្ត្រី ទើបធ្វើឲ្យខេត្តកំពង់ស្ពឺ ​ទទួលបាននូវប្រវត្តិសាស្ត្រថ្មីបន្ថែម ដោយមានសេរីភាព​រួចចាក់​ផុត ពីការគំរាមកំហែងដោយសារមីន ​និងសំណលជាតិផ្ទុះពីសង្គ្រាម​ ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ​ដែលត្រូវបានប្រកាសជាខេត្តអស់មីន ក្រោមម្លប់សន្តិភាព ។ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ខេត្តកំពង់ស្ពឺ ​ត្រូវបានបោសសំអាតមីន និងគ្រាបអនុវត្តដោយ​ប្រតិបត្តិករចំនួន៥ គឺរួមមានអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ​អង្គភាពស៊ីម៉ាក់ មជ្ឈមណ្ឌលរក្សា​សន្តិភាព អង្គភាពហេឡូត្រាស (HALLO TRUS) ​និងអង្គការមេក ក្នុងទំហំផ្ទៃដីជាង ៦៨គីឡូម៉ែត្រក្រឡា ។ឯកឧត្តម លី ធុជ បានបញ្ជាក់ថា តាំងពីឆ្នាំ១៩៩២ រហូតដល់ខែតុលា​ ឆ្នាំ២០២៣ កម្ពុជាបាន​រំដោះផ្ទៃដី ពីការគំរាមដោយសារមីន ​និងសំណលជាតិផ្ទុះពីសង្គ្រាមបានចំនួន ២ ៧៩៥គីឡូម៉ែត្រ​ក្រឡា បានរកឃើញ និងដុតបំផ្លាញយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត​ រាប់លានគ្រាប់​ ហើយផ្ដល់​អត្ថប្រយោជន៍​ដល់ប្រជាពលរដ្ឋប្រមាណ ១១លាននាក់ ។សម្រាប់រាជធានីខេត្ត ​ចំនួន១២ទៀត ដែលត្រូវបានប្រកាសថាអស់មីនទាំងស្រុ រួមមាន រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ និងខេត្តកំពត ហើយការដោះមីន ការបញ្ចប់សង្គ្រាមនេះ បានផ្លាស់ប្តូររាជធានី​ខេត្តទាំងអស់នេះ ឲ្យមានការអភិវឌ្ឍ និងមានសក្តានុពលសេដ្ឋកិច្ច រួមទាំងមានការទាក់ទាញ​ភ្ញៀវទេសចរណ៍ផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ 

និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ជំរុញក្រុមហ៊ុនបោះផ្សាយមូលបត្រ សញ្ញាបណ្ណបៃតង

2023/10/30 07:10:49 pm        288
ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា បានជំរុញក្រុមហ៊ុនឯកជន ពិចារណាទៅលើការបោះផ្សាយមូលបត្រ សញ្ញាបណ្ណបៃតង ដែលធានាដល់និរន្តរភាពផ្នែកហិរញ្ញវត្ថុ ដើម្បីឆ្ពោះទៅរកការរីកចម្រើនប្រកបដោយចីរភាព។ នៅក្នុងសិក្ខាសាលា ស្តីពីហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ​នៅព្រឹកថ្ងៃទី៣០ តុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រ​កម្ពុជា បានមានប្រសាសន៍ថា ​នៅក្នុងប្រទេសដែលផ្សារមូលបត្រដែលមានការរីកចម្រើន ផ្សារមូលបត្រ ​នឹងដើរតួនាទីសំខាន់ណាស់ក្នុងការផ្តល់ជាហិរញ្ញប្បដល់តួអង្គនានា​នៅក្នុងសេដ្ឋកិច្ច។ ឯកឧត្តម ​បានបន្តថា ប្រសិនបើវិនិយោគិន ​ចាប់ផ្ដើមចាប់អារម្មណ៍ ​និងចង់បានសេដ្ឋកិច្ចបៃតង ក្រុមហ៊ុនបោះផ្សាយត្រូវចាប់ផ្ដើមអនុវត្តតាម ​ដោយប្រកាន់យកនូវគោលនយោបាយនានា ដែលគាំទ្រដល់សេដ្ឋកិច្ចបៃតង។ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ នៃនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ឲ្យដឹងដែរថា ​ក្នុងទិសដៅអភិវឌ្ឍន៍ទីផ្សារ និងលើកស្ទួយវិស័យមូលបត្រកម្ពុជា និយ័តករ​មូលបត្រកម្ពុជា មិនត្រឹមតែធ្វើការសិក្សា​អភិវឌ្ឍន៍​ បង្កើតនូវផលិតផលហិរញ្ញវត្ថុថ្មីៗ និងធ្វើការ​ផ្សព្វផ្សាយ ព្រមទាំងបញ្រ្ជាបការយល់ដឹងជាសាធារណៈឲ្យបានកាន់តែទូលំទូលាយ​ និងស៊ីជម្រៅ ដើម្បីទាក់ទាញសាធារណជនឲ្យងាកមកចាប់អារម្មណ៍ធ្វើការវិនិយោគនៅក្នុងទីផ្សារមូលបត្រកាន់តែច្រើនឡើងនោះទេ ប៉ុន្តែនិយ័តករមូលបត្រកម្ពុជា ក៏បានធ្វើការរួមចំណែកជាមួយប្រទេសជាតិ​ក្នុងការ ​ការពារបរិស្ថាន ​និងលើកកម្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការចូលរួម​សហការយ៉ាងសកម្មជាមួយនឹងដៃគូពាក់ព័ន្ធជាច្រើន ​ដើម្បីជំរុញឲ្យមានការបោះផ្សាយលក់​សញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម និងសញ្ញាបណ្ណនិរន្តរភាព។សូមបញ្ជាក់ថា នេះជាសិក្ខាសាលាលើកទី២ហើយ ដែលផ្សារមូលបត្រកម្ពុជារៀបចំឡើង និង​បានប្រព្រឹត្តទៅក្រោមប្រធានបទ “ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព” ក្នុងគោលដៅ ពាំនាំមកនូវខ្លឹមសារសំខាន់ៗអំពីប្រភពហិរញ្ញប្បទាននិរន្តរភាព រួមមានសញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម និងសញ្ញាបណ្ណនិរន្តភាព ​ជាមួយនឹងអត្ថប្រយោជន៍ទៅដល់ក្រុមហ៊ុនសក្តានុពល វិនិយោគិនរូបវ័ន្តបុគ្គល ​និងនីតិបុគ្គល ​ជាពិសេសក្រុមហ៊ុនធានារ៉ាប់រង ​ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម ​ដើម្បីចូលរួមកសាងសង្គមជាតិ ក៏ដូចជាសកលលោកក្នុងដំណើរ​ឆ្ពោះទៅ​រកការរីកចម្រើនប្រកបដោយចីរភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជប្រទានព្រះរាជអំណោយសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ
10/03/2026 07:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
10/03/2026 06:10 PM
គណបក្ស CJP ប្រកាសធ្វើបាតុកម្មនៅថ្ងៃទី១០ ខែតុលា ប្រឆាំងនឹងប្រធានស្ថាប័នរៀបចំការបោះឆ្នោត
10/03/2026 05:10 PM
មនុស្សយ៉ាងតិច ៥នាក់ស្លាប់ និង ១០នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះឡចំហាយទឹក នៅភាគខាងត្បូងឥណ្ឌា
10/03/2026 05:10 PM
រុស្ស៊ីវាយប្រហារលើស្ពានសំខាន់មួយទៀត ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន
10/03/2026 05:10 PM
មនុស្សយ៉ាង​តិច​ ១១នាក់ បាន​រងរបួស​ ក្រោយ​បារបាក់​រលំ​ នៅអេស្ប៉ាញ
10/03/2026 05:10 PM
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ
10/03/2026 05:10 PM
អាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
10/03/2026 04:10 PM
អារ៉ាប់រួម​៖ អ្នកបើកបរ​ជំនួយរបស់ Flydubai បានវាយប្រហារអ្នកបើកយន្តហោះដោយពូថៅ និងប៉ុនប៉ងវាយប្រហារ «ភេរវកម្ម»
10/03/2026 04:10 PM
សិស្សវិទ្យាល័យ នៅតំបន់ជាយក្រុងប៉ារីសដែលខ្វះ​ធនធាន​ បង្កឱ្យមានចលនាតវ៉ាទូទាំងប្រទេស
10/03/2026 04:10 PM