កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា
កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយទាហានពលទាហាន នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ជឿជាក់ការសន្យារបស់នាយករដ្ឋមន្រ្តីថ្មី

2023/08/25 10:23:11 pm        655
ភ្នំពេញ៖ នាយទាហានពលទាហានទាំងអស់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ នៃអគ្គនាយកដ្ឋាន​ភស្តុភា-ហិរញ្ញវត្ថុក្រសួងការពារជាតិ បានសម្តែងការត្រេកអរ និងជឿជាក់ថា រាជរដ្ឋាភិបាលថ្មី ដែល​ដឹកនាំ​ដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ​ហ៊ុន ម៉ាណែត នឹងពិតជាធ្វើបានសម្រេច​នូវអ្វីដែល​លោក​បានសន្យា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនេះ ជាពិសេសការស្វះស្វែងរកតម្លៃសមរម្យ ​សម្រាប់ផលិតផលកសិករ ការដំឡើងប្រាក់ខែជូនដល់​កម្មករ​និយោជិត ​និងមន្រ្តីរាជការជាដើម។ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹក​ជញ្ជូន៩៩ បានលើកឡើងថា ក្នុងនាមលោកផ្ទាល់ ក៏ដូចជាតំណាងឲ្យនាយទាហានពលទាហាន​ទាំង​អស់នៅក្នុងកងពល ​លោកសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងជា​នាយករដ្ឋមន្រ្តីបន្តវេន​នៅកម្ពុជា ខណៈការតែងតាំងនេះ​គឺពិតជា​សាកសមបំផុត​ ដោយសារតែឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ គឺជាបុគ្គលមួយរូបមានសមត្ថភាព បទពិសោធន៍ ​និងចំណេះដឹងខ្ពង់ខ្ពស់។ តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTVនេះដែរ នាយទាហាន ​ពលទាហានដែលកំពុងបម្រើ ការនៅក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ ​ក៏បានប្រកាសគាំទ្រឯកឧត្តម​ ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្រ្តី បន្តវេនសម្រាប់កម្ពុជាផងដែរ ។ ជាងនេះទៅទៀតពួកគេពិតជាមានការ​សប្បាយ​ចិត្តយ៉ាងខ្លាំងបន្ទាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី​ និងវ័យក្មេងមួយនេះបានសន្យាថា នឹងខិតខំរកទីផ្សារឲ្យបានសមរម្យសម្រាប់ប្រជាកសិករ និងបន្តដំឡើងប្រាក់ខែជូនដល់​បងប្អូនកម្មករ​និយោជិត និងមន្រ្តីរាជការដូចជា ពួកគេជាដើម។បន្ទាប់ពីមានការបោះឆ្នោតឲ្យធ្វើជានាយករដ្ឋមន្រ្តី ពីអង្គរដ្ឋសភា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសន្យាថា​ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ​ឯកឧត្តម សូមសន្យា និង​ធ្វើការប្តេជ្ញាជា​ឱឡារិក​ថា នឹងប្តូរផ្តាច់​ដឹកនាំ​នីតិប្រតិបត្តិរបស់ជាតិ ដែលជាកម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាលឲ្យខាងតែបាន ​និងជោគជ័យបំផុត​ និងមួយវិញទៀត នឹងខិតខំរកទីផ្សារ​ឲ្យបាន​សមរម្យជូនប្រជាកសិករ ​និងដំឡើងប្រាក់ខែជូនកម្មករនិយោជិត ​និងមន្រ្តីរាជការជាដើម។ នាយទាហានពលទាហានទាំង ​អស់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ​បានរំពឹងយ៉ាងម៉ុតមាំថា ការសន្យា​របស់រាជរដ្ឋាភិបាលថ្មីរូបនេះនឹង សម្រេចបានជាក់ជាមិនខានោះឡើយ៕ អត្ថបទ៖ បាន ចក់

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំប្រតិភូចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា

2023/08/25 10:10:25 pm        189
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី ២៥ ខែសីហា ឆ្នាំ២០២៣នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ និងទូលថ្វាយរបាយការណ៍ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ស្តីពីកិច្ចការចំពោះមុខដ៏មានសារៈសំខាន់ចំនួន ២ របស់កាកបាទក្រហមកម្ពុជា ដែលព្រះរាជសវនាការនេះប្រព្រឹត្តទៅនៅព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង។គណៈប្រតិភូអញ្ជើញអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាន សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។ក្នុងឱកាសចូលក្រាបថ្វាយបង្គំគាល់នោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានប្រោសព្រះរាជទានដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូ ចូលក្រាបបង្គំគាល់ ដើម្បីទូលថ្វាយរបាយការណ៍ស្តីពីកិច្ចការដ៏មានសារៈសំខាន់ចំនួន ២ ចំពោះមុខ រួមមាន ៖ទី១. ការរៀបចំធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣។ទី២. ការរៀបចំមហាសន្និបាតអាណត្តិទី៧ របស់កាកបាទក្រហមកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣។ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលក្រាបថ្វាយបង្គំ និងថ្វាយកម្រងផ្កា ព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងព្រះបរមរាជវាំង ដើម្បីថ្វាយព្រះរាជមហាកុសលចំពោះ ព្រះករុណា ព្រះបរមរតនកោដ្ឋផងដែរ៕

ការងារប្រយុទ្ធនឹងជំងឺអេដស៍ ជាផ្នែកមួយនៃការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន

2023/08/25 09:13:26 pm        139
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានបញ្ជាក់ថា ការងារប្រយុទ្ធនឹងជំងឺអេដស៍ជាផ្នែកមួយស្ថិតនៅក្នុងជ្រុងនៃការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ក្នុងបញ្ចកោណ ទី១ ការអភិវឌ្ឍមូលធនមនុស្ស ដែលទាមទារយើងបន្តឆ្លើយតបរួមគ្នាឆ្ពោះទៅបញ្ចប់មេរោគអេដស៍ ដែលជាបញ្ហាសុខភាពសាធារណៈ។ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត យ៉ាងដូច្នេះក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី៨, នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅអាជ្ញាធរជាតិប្រយុទ្ធនឺងជំងឺអេដស៍។កិច្ចប្រជុំនេះ ទទួលបានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាបច្ចេកទេស ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន រាជធានី ខេត្ត ជាសមាជិកអាជ្ញាធរជាតិ តាមរយៈការចូលរួមកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ។ ជាកិច្ចចាប់ផ្តើមកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ អបអរសាទរប្រកបដោយមោទនភាព​បំផុត ចំពោះលទ្ធផលកិច្ចប្រជុំពេញលើកដំបូង នៃអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ឆ្ពោះទៅចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។តាមរយៈនៃកិច្ចប្រជុំនេះ ឯកឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ បានធ្វើបទបង្ហាញអំពីការរៀបចំយុទ្ធនាការសម្ភាស៍ផ្តល់បណ្ណសមធម៌​ជូន​បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានធ្វើការពិភាក្សា​សម្របសម្រួល ​រកដំណោះស្រាយ ជូនប្រជាពលរដ្ឋក្រីក្រដែលបម្រើនៅតាមសេវាកម្សាន្ត មានការបម្លាស់ទីស្វែងរកការងារធ្វើ ជា​ញឹកញាប់​ ដែលភាគច្រើនពុំមានឯកសារស្នាក់នៅជាក់លាក់ រួមទាំងខ្វះខាត​ឯកសារអត្រានុកូលដ្ឋាន ​និងអត្តសញ្ញាណបណ្ណផងនោះ ​ហើយដែលការណ៍នេះ ជាឧបសគ្គទទួលបាននូវការគាំពារសង្គម ផ្នែកមូលនិធិសមធម៌សុខាភិបាល។ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានផ្តល់អនុសាសន៍ដល់សមាជិក សមាជិកាបន្ត​សហការ និងសម្របសម្រួលការមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល​ជំរុញការងារ​ផ្សព្វផ្សាយដល់ប្រជាជនគោលដៅឱ្យបានកាន់តែទូលំទូលាយក្នុងការមកទទួលបណ្ណសមធម៌សុខាភិបាល។ លើសពីនេះ ឯកឧត្តមបណ្ឌិត ក៏បានជំរុញបន្ថែមដល់ក្រុមប្រឹក្សាបច្ចេកទេសទាំងអស់ ឱ្យបន្តការ​អប់រំផ្សព្វផ្សាយការយល់ដឹងអំពីមេរោគអេដស៍ ​និងជំងឺអេដស៍គ្រប់មធ្យោបាយ​ ដល់ប្រជាជនគន្លឹះ ជាពិសេសក្រុមយុវវ័យ ​ដើម្បីឱ្យបង្ការខ្លួនចៀសពីការឆ្លងមេរោគអេដស៍ ​និងលប់បំបាត់ការរើសអើង និងមាក់ងាយក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ៕អត្ថបទ រដ្ឋា

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ជំរុញឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តកិច្ចការងារបម្រើពលរដ្ឋនិងរាជ រដ្ឋាភិបាលបន្ថែមទៀត

2023/08/25 09:03:04 pm        206
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានជំរុញដល់នាយទាហានពលទាហាន ទាំងអស់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ត្រូវខិតខំបំពេញការងារបម្រើដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលឲ្យបានខ្លាំងក្លាបន្ថែមទៀត និងត្រូវត្រៀមខ្លួនជានិច្ចចំពោះបទបញ្ជាពីថ្នាក់លើ ដើម្បីជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាពេលមានគ្រោះមហន្តរាយណា​មួយកើតឡើង ជាយថាហេតុនោះ។ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV បន្ទាប់ពីអញ្ជើញចូលរូមក្នុងពិធីសំណេះសំណាល និង​អបអរសាទរ ខួបលើកទី១៣ នៃថ្ងៃកំណើតកងពលតូចដឹកជញ្ជូនលេខ៩៩ ​អគ្គនាយកដ្ឋានភស្តុភា-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ(២៦ សីហា២០១០-២៦សីហា ២០២៣) ​នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ​នេះនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកឡើងថា កងពលតូចដឹកជញ្ជូនលេខ៩៩ បានបង្កើតមកអស់ រយៈពេល១៣ឆ្នំាំមកហើយ ​ហើយបានបម្រើកិច្ចការងារជូនជាតិ ,រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋបាន ​យ៉ាងច្រើនជាបន្តបន្ទាប់ ​ដោយមិនបានគិតពេលវេលាថាយប់ ឬក៏ថ្ងៃនោះ​ឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ ដោយក្នុងនាមយើងជាកងទ័ពត្រូវតែខិតខំកិច្ចការងារនេះ​ឲ្យបានសកម្មបន្ថែមទៀត ដោយមិនត្រូវរុញរា នោះឡើយ។បើតាមឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូន៩៩ ​បានឲ្យដឹងថា កង​ពលរបស់​លោកបានធ្វើកិច្ចការងារជាច្រើន ជួយសង្គមជាតិ និងប្រជាជន តាមរយៈបទបញ្ជា​របស់​ក្រសួងការពារជាតិ ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាល ហើយបន្ទាប់ពីមានបទបញ្ជា​ភ្លាមអង្គភាពបានអន្តរាគមន៍ភ្លាមៗតែម្តងដោយមិនគិតថាយប់ឬថ្ងៃនោះឡើយ។លោកឧត្តមសេនីយ៍ ​បានបន្តទៀតថា ​កងពលតូចដឹកជញ្ជូនបានត្រៀមលក្ខណៈ កម្លាំងជំនាញ ឧបករណ៍ សម្ភារៈ និង មធ្យោបាយផ្សេងៗទៀតគ្រប់ពេលវេលាទាំងអស់ដើម្បី​ជួយប្រជាពលរដ្ឋឱ្យ​បានទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយណាមួយកើតឡើង​ជាយថាហេតុមិនថា​ក្នុង​រដូវវស្សាឬប្រាំងនោះទេ ហើយមួយវិញទៀតកងពលក៏បានត្រៀមគ្រប់ពេលវេលាផងដែរ​ដើម្បី​ទទួលបទបញ្ជារបស់រាជរដ្ឋា ភិបាល។បើតាមឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបញ្ជាក់ឲ្យដឹងផងដែរថា ​កងពលតូចដឹកជញ្ជូនលេខ៩៩ បានចេញ​បេសកកម្មធំៗជាច្រើនក្រោយមានបទបញ្ជារបស់​ក្រសួងការពារជាតិ ក៏ដូចជារាជ​រដ្ឋាភិបាល ដូចជាការដឹកជញ្ជូនយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី ,ដឹកក្រុមគ្រូពេទ្យស្មគ្រចិត្តចុះព្យាបាល​តាមបណ្ដាខេត្ត, ​ដឹកនិស្សិតសិក្សាក្រៅប្រទេស,ដឹកពលករ, ដឹកប្រតិភូនៃកិច្ចប្រជុំកំពូលអាស៊ាន ដឹកពលរដ្ឋរកទីទួល ​មានសុវត្ថិភាព ,កិច្ចការងារសង្គ្រោះគ្រោះមហន្តរាយ និងសកម្មភាព​ជាច្រើនទៀត៕អត្ថបទ៖ បាន ចក់ 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពាវនាវឲ្យរុស្ស៊ី ដកទ័ពចេញពីអ៊ុយក្រែនភ្លាមៗ

2023/08/25 08:49:51 pm        128
UN៖ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែនភ្លាមៗ នៅក្នុងកិច្ចប្រជុំមួយដែលចូលដល់ខួប១៨ខែ ចាប់តាំងពីការចាប់ផ្តើមការឈ្លានពាន។ក្រុមប្រឹក្សាសន្តិសុខ បានពិភាក្សាពីសស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ រយៈពេល៣២ឆ្នាំបន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពីអតីតសហភាពសូវៀត។ឯកអគ្គរដ្ឋទូតជប៉ុនលោក Ishikane Kimihiro បាននិយាយថា ជប៉ុននឹងបន្តគាំទ្រអ៊ុយក្រែន។ លោកនិយាយថារុស្ស៊ីគួតែដកកងទ័ពនិងយុទ្ធោបករណ៍ភ្លាមៗរបស់ខ្លួនទាំងអស់ ហើយទីក្រុងមូស្គូត្រូវតែគោរពឯករាជ្យភាព ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Linda Thomas-Greenfield បានិយាយថា រុស្ស៊ីបានផ្ទេរឬធ្វើនិរទេសដោយបង្ខំ នូវកុមារអ៊ុយក្រែនរាប់ពាន់នាក់ ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២។ លោកស្រីនិយាយថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើអង្គភាពចំនួន២ និងបុគ្គលចំនួន១១នាក់ រួមមានអ្នកទាំងឡាយដែលតាមសេចក្តីរាយការណ៍ថាមានការទទួលខុសត្រូវសម្រាប់ការផ្ទេរឬនិរទេសដោយបង្ខំនូវកុមារអ៊ុយក្រែនរាប់ពាន់នាក់ទៅកាន់ជំរំ។ បេសកជនពិសេសរូបនេះបាននិយាយថា សហរដ្ឋអាមេរិក នឹងមិនរងចាំនោះទេខណៈរុស្ស៊ីអនុវត្តឧក្រិដ្ឋកម្មសង្គ្រាមទាំងនេះ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vassily Nebenzia និយាយថាការចោទប្រកាន់អំពីការចាប់ពង្រត់កុមារអ៊ុយក្រែនពីសំណាក់រុស្ស៊ី គឺជាការភូតកុហក់ ហើយប្រទេសរបស់លោក ពិតជាមានការសង្គ្រោះពួកគេ៕

ប្រទេសអូស្ត្រាលីប្រកាសថា ខ្លួននឹងធ្វើការល្បាតរួមបន្ថែមទៀតជាមួយហ្វីលីពីននៅសមុទ្រចិនខាងត្បូង

2023/08/25 08:45:59 pm        104
អូស្ត្រាលី៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាឡែស (Richard Marles) បាននិយាយកាលពីថ្ងៃសុក្រថា  ប្រទេសអូស្ត្រាលី មានចំណាប់អារម្មណ៍ផ្នែកសន្តិសុខនៅក្នុងសមុទ្រចិនខាងត្បូង ហើយនឹងធ្វើការកាន់តែជិតស្និទ្ធជាមួយហ្វីលីពីនលើការល្បាតរួមគ្នា។បុគ្គលិកការពារជាតិអូស្ត្រាលី និងហ្វីលីពីនជាង ២.០០០នាក់ កំពុងចូលរួមក្នុងសមយុទ្ធចុះចតក្នុងទឹកនិងលើគោក និងវាយប្រហារតាមផ្លូវអាកាស ដោយមាននាវាកងទ័ពជើងទឹកអូស្ត្រាលីពីរគ្រឿងគឺ HMAS Canberra និង HMAS ANZAC ធ្វើសមយុទ្ធទ្វេភាគីជាមួយកងទ័ពជើងទឹកហ្វីលីពីន។សមយុទ្ធរួមដែលជាសមយុទ្ធលើកដំបូងសម្រាប់ប្រទេសទាំងពីរ កើតឡើង ចំពេលមានភាពតានតឹងជាថ្មីរវាងហ្វីលីពីន និងចិននៅសមុទ្រចិនខាងត្បូងនេះ។លោកម៉ាឡែស បាននិយាយនៅក្នុងការអត្ថាធិប្បាយទៅកាន់វិទ្យុ ABCថា មាន«ទំនាក់ទំនងការពារជាតិដែលកំពុងរីកចម្រើនយ៉ាងខ្លាំងរវាងប្រទេសទាំងពីររបស់យើង»ហើយថា អូស្ត្រាលីចង់បានការល្បាតបន្ថែមទៀតជាមួយកងទ័ពជើងទឹកហ្វីលីពីន។លោក បាននិយាយថា ពាណិជ្ជកម្មភាគច្រើនរបស់អូស្ត្រាលីឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយការប្រកាន់ភ្ជាប់ច្បាប់អន្តរជាតិ គឺជាផលប្រយោជន៍យុទ្ធសាស្ត្ររួមជាមួយប្រទេសហ្វីលីពីន៕

កោះតៃវ៉ាន់ រាយការណ៍ពីសកម្មភាពយោធាចិនជាថ្មី យន្តហោះនៅក្នុងតំបន់«ឆ្លើយតប»

2023/08/25 08:41:51 pm        109
តៃវ៉ាន់៖ អាជ្ញាធរការពារជាតិតៃវ៉ាន់ បានរាយការណ៍ពីសកម្មភាពយោធាចិនជាថ្មីជុំវិញកោះនេះ កាលពីថ្ងៃសុក្រ រួមទាំងយន្តហោះចំនួន១៣គ្រឿងចូលទៅក្នុងតំបន់«ឆ្លើយតប»របស់កោះតៃវ៉ាន់ និងនាវាចំនួន៥គ្រឿង ដែលកំពុងអនុវត្តការល្បាតត្រៀមប្រយុទ្ធ។ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួនគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ បានតវ៉ាចំពោះការបង្កើនសម្ពាធយោធារយៈពេលបីឆ្នាំចុងក្រោយនេះពីទីក្រុងប៉េកាំង។កាលពីថ្ងៃសៅរ៍ ប្រទេសចិន បានធ្វើសមយុទ្ធមួយថ្ងៃជុំវិញកោះតៃវ៉ាន់ក្នុងការឆ្លើយតបដ៏ខឹងសម្បាចំពោះការបំពេញទស្សនកិច្ចរយៈពេលខ្លីក្នុងខែនេះនៅសហរដ្ឋអាមេរិកដោយអនុប្រធានាធិបតីកោះតៃវ៉ា លោក    វីល្លាម ឡៃ (William Lai) ។ក្រសួងនេះ បាននិយាយថា ចាប់ពីម៉ោងប្រហែល៧ព្រឹក (២៣០០ ម៉ោងសកល) ខ្លួនបានរកឃើញយន្តហោះចិនចំនួន២២គ្រឿង យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក យន្តហោះព្រមានទុកជាមុន និងយានដ្រូន ដែលក្នុងនោះ១៣គ្រឿង បានចូលទៅក្នុង«តំបន់ឆ្លើយតប» របស់កោះតៃវ៉ាន់ ទោះបីជាមិនបានផ្តល់ព័ត៌មានលម្អិតក៏ដោយ។កោះតៃវ៉ាន់ បានបញ្ជូនយន្តហោះនិងនាវាជាច្រើនគ្រឿងទៅតាមដានពួកវាទាំងនោះ៕

កម្មករ-កម្មការិនីនៅខេត្តកណ្តាលយល់ដឹងច្រើន ពីគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ

2023/08/25 08:18:45 pm        181
កណ្ដាល៖ ការអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្របានជំរុញដល់កម្មករ-កម្មការិនីនៅខេត្តកណ្តាល យល់ដឹងច្រើនពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងកាត់បន្ថយគ្រោះថ្នាក់។កម្មករ-កម្មការិនី បំរើការងាររោងចក្រក្នុងខេត្តកណ្តាល នៅថ្ងៃទី២៤ខែសីហាម្សិលមិញ បានប្រាប់BTVថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលការបើកបរម៉ូតូសុវត្ថិភាព និងផ្សព្វផ្សាយអប់រំពីគោល​នយោបាយ​សុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ បានធ្វើឱ្យពួកខ្ញុំយល់ដឹងច្រើនពីការគោរព​ច្បាប់​ចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពេលទៅបំពេញការងារ និងត្រលប់មកផ្ទះវិញ​ផងដែរ។ការលើកឡើងនេះ ធ្វើឡើងក្នុងពេលអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានដឹកនាំ​គណៈប្រតិភូជាមន្រ្តីរាជរដ្ឋាភិបាល តំណាងសហជីព ​អង្គការសង្គមស៊ីវិល ​និងអ្នកសារព័ត៌មាន សរុប៣៥នាក់​ ចុះទស្សនកិច្ចនៅរោងចក្រយូនីធី ​ហ្វេសសិន ខេមបូ ឯ.ក។គោលនយោបាយសុវត្ថិភាពចរាចរណ៍ក្នុងកម្រិតរោងចក្រ បង្កើតឡើងក្នុងគោលបំណង​កាត់បន្ថយ​ហានិភ័យ​និយោជិតដែលប្រឈមដោយអ្នកប្រើប្រាស់ផ្លូវថ្នល់ដទៃទៀត ព្រមទាំងកាត់បន្ថយ​ឱ្យនៅ​ជាអប្បរមា និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ដែលអាចនាំឱ្យមានការរងបួស ការបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ តាមរយ៖ ការជំរុញឱ្យមានការគោរពច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា, ការកំណត់ពីការរំពឹងទុកឱ្យបានច្បាស់លាស់ អំពីឥរិយាបថប្រកបដោយសុវត្ថិភាពរបស់អ្នក​ប្រើប្រាស់​ផ្លូវថ្នល់ ​ដែលត្រូវប្រតិបត្តិដោយនិយោជិតរបស់រោងចក្រ និងអ្នកប្រើប្រាស់ផ្លូវថ្នល់​ដដៃទៀតដែលចូលមកក្នុងរោងចក្រជាដើម។គោលនយោបាយនេះ ​ចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៨ រៀបចំដោយអង្គការមូលនិធិបង្ការរបួសអាស៊ី ដែល​មានការគាំទ្រពីបេឡាជាតិរបបសន្តិសុខ​សង្គម,គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ​និងស្ថាប័នពាក់ផ្សេងៗមួយចំនួនទៀត៕ អត្ថបទ៖ទូច សោភ័ណ 

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ប្តេជ្ញាចិត្តអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ក្លាយជាគោលដៅទេសចរណ៍សកល

2023/08/25 08:03:37 pm        332
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ក្នុងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានបង្ហាញការប្តេជ្ញា​ចិត្តបង្កើនការងារជាយុទ្ធសាស្ត្រចំនួន៥ និងបង្កើនការងារគាំទ្រ​ជាអាទិភាពចំនួន៣ ដើម្បីធ្វើឲ្យ​កម្ពុជា​ក្លាយជាគោលដៅទេសចរណ៍សកល ​និងឈានមុខប្រកបដោយភាពសម្បូរបែប។នៅក្នុងពិធីសំណេះសំណាល ​ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​ក្រោមឱវាទ​ក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី២៥ ខែសីហានេះ ​ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន ប្រកាសដាក់ចេញ​នូវគំនិត​ផ្ដួចផ្ដើម​យុទ្ធសាស្ត្រ ក្រោមចក្ខុវិស័យ ​អភិវឌ្ឍន៍​វិស័យទេសចរណ៍កម្ពុជា ដោយឈរលើ​គោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ​ទេសចរណ៍សកល ​និងឈានមុខប្រកបដោយភាពសម្បូរបែប​ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ​ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព ​និងភាពធន់របស់កម្ពុជា។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន នឹងដាក់ចេញគោលដៅយុទ្ធ​សាស្ត្រ៣រួមមានៈ ទី១)ភាពប្រកួតប្រជែងទេសចរណ៍ ទី២) ចីរភាពទេសចរណ៍និង ទី៣) បរិយាបន្នទេសចរណ៍ និងមានសសរស្ដម្ភយុទ្ធសាស្ត្រចំនួន៥ ព្រមទាំងមានការងារគាំទ្រ​អាទិភាព​ចំនួន៣ទៀត សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ។អនុវត្តស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨, យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, គោលនយោបាយ​និងផែនការយុទ្ធសាស្ត្រសំខាន់ៗ​ពាក់ព័ន្ធ​នឹងវិស័យទេសចរណ៍ ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន​ ក៏បានដាក់ចេញនូវចង្កោមការងារធំៗចំនួន៣ រួមមានទី១ ​ពង្រឹងសមត្ថភាពស្ថាប័ន និងអភិបាលកិច្ចទេសចរណ៍ ទី២​ ការពង្រឹងពង្រីកភាពជាដៃគូ អភិវឌ្ឍន៍ ទី៣ ការលើកកម្ពស់ការ​អភិវឌ្ឍន៍វិស័យទេសចរណ៍ ​ប្រកបដោយភាពប្រកួតប្រជែង ចិរភាព​ និងបរិបន្ន ឈានរកការ​សម្រេច​ចក្ខុវិស័យរួម ​ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ​ហើយក្នុងចង្កោមការងារអាទិភាពនេះ ក៏មាន​សកម្មភាពការងារអភិវឌ្ឍន៍ទេសចរណ៍ ប្រមាណជាង១០កាងារទៀត៕អត្ថបទ ស៊ុមសុខជា

អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី

2023/08/25 07:51:54 pm        174
ភ្នំពេញ៖ ពលរដ្ឋជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញក្តីសប្បាយរីករាយ និងការគាំទ្រចំពោះគោល នយោបាយថ្មី ជាអាទិភាព ចំនួន០៦ចំណុច ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញ ​ដើម្បីបំពេញ ​និងបម្រើដល់ប្រជាជន ក៏ដូចជាសង្គមជាតិទាំងមូល ។ ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ច បានលើកឡើងថា ​គោលនយោបាយ០៦ចំណុច ​ដែលរាជរដ្ឋាភិបាល អាណត្តិថ្មី ​ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញនេះ ​គឺជាគោលនយោបាលដ៏ត្រឹមត្រូវ ​និងច្បាស់លាស់បំផុត ដែលសុទ្ធសឹងជាគោល​នយោបាយសំខានន់ៗ ​ដែលបានឆ្លងកាត់ការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការដាក់ចេញមក​អនុវត្តសម្រាប់យកមកបម្រើ ឧត្តមប្រយោជន៍រួមដល់ប្រជាជន ។ពួកគេបានកោតសរសើរថា ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ណែត ពិតជាធនធានថ្នាក់ដឹក នាំដ៏មានសក្តានុពល​ និងសមត្ថភាពខ្ពស់ ​ស័ក្តិកសមជាមេដឹកនាំបន្តវេន​ បន្ទាប់ពីសម្តេចតេជោ ។គួរបញ្ជាក់ផងដែរថា គោលនយោបាយជាអាទិភាព០៦ចំណុច របស់រាជរដ្ឋាភិបាលអាណត្តិទី៧ រួមមាន៖ ការពង្រីកសេវាថែទាំសុខភាព, ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវ ជនមកពីគ្រួសារក្រីក្រ, ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ការដាក់ ចេញយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមាន​លទ្ធភាព ចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, ការដាក់ចេញនូវយន្តការសម្របសម្រួល និង​កម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម ​និងការដាក់ ​ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ​ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ​និង ការរៀបចំ​ឱ្យមានសមាគមកសិករនៅតាមទីជនបទ ៕ អត្ថបទ ៖ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
10/14/2026 09:10 PM
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ជាមួយលទ្ធផលសម្រេចបានជាបន្តបន្ទាប់ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាត
10/14/2026 09:10 PM
កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និង TVET
10/14/2026 07:10 PM
កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុក ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនឹងការជនលិច
10/14/2026 07:10 PM
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
10/14/2026 07:10 PM
ភ្នាក់ងារតំណាងកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ ដោយរក្សាគោលជំហរ និងគោលបំណង គឺដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជា ជននៃប្រទេសទាំងពីរ និងស្វែករកសន្តិភាពយូរអង្វែង
10/14/2026 07:10 PM
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
10/14/2026 07:10 PM
មន្ត្រី៖ បណ្តាប្រទេសអឺរ៉ុប និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅថ្ងៃអាទិត្យ
10/14/2026 07:10 PM
ការ​លាលែងពីតំណែង​របស់លោក​ លោក Yana គឺជាការប៉ះពាល់​ដល់នាយករដ្ឋមន្ត្រី​ជប៉ុន​ លោកស្រី Takaichi
10/14/2026 07:10 PM
លោក Rutte៖ សមាជិក​ណាតូ​ត្រូវប្រឹង​ប្រែង​បន្ថែម ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន
10/14/2026 06:10 PM