កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា
កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រទេសអាហ្វហ្គានីស្ថាន៖ពួកតាលីបង់ហាមឃាត់ស្ត្រីមិនឲ្យទៅលេងឧទ្យានជាតិដ៏ពេញនិយម

2023/08/28 05:44:17 pm        145
អាហ្វហ្គានីស្ថាន៖ រដ្ឋាភិបាលតាលីបង់ បានហាមស្ត្រីមិនឲ្យចូលទៅទស្សនាឧទ្យានជាតិបានអ៊ីអាមៀ (Band-e-Amir) ក្នុងខេត្តបាមីយ៉ាន (Bamiyan)។រដ្ឋមន្ត្រីស្តីទីនៃក្រសួងគ្រប់គ្រងអបាយមុខនិងគុណធម៌អាហ្វហ្គានីស្ថាន លោក ម៉ូហាម៉េដ ខាលេដ ហាណាហ្វី (Mohammad Khaled Hanafi) បាននិយាយថា ស្ត្រីមិនបានប្រកាន់ខ្ពស់ការពាក់ហ៊ីចាប (hijab) នៅក្នុងឧទ្យាននោះទេ។លោកបានអំពាវនាវឲ្យក្រុមបព្វជិតសាសនា និងក្រុមភ្នាក់ងារសន្តិសុខហាមស្ត្រីមិនឲ្យចូល រហូតដល់មានដំណោះស្រាយ។បានអ៊ីអាមៀ (Band-e-Amir) គឺជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ ដែលបានក្លាយជាឧទ្យានជាតិដំបូងគេរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០០៩ ។វាគឺជាទិសដៅដ៏ពេញនិយមសម្រាប់ក្រុមគ្រួសារហើយការហាមប្រាមស្ត្រីចូលទៅលេង នឹងរារាំងមនុស្សជាច្រើនមិនឲ្យមានភាពរីករាយនឹងឧទ្យាននេះ។អង្គការយូណេស្កូ (Unesco) ពិពណ៌នាឧទ្យាននេះថាជា«ក្រុមបឹងដែលបង្កើតដោយធម្មជាតិ ដោយមានទម្រង់និងរចនាសម្ព័ន្ធភូមិសាស្ត្រពិសេស ព្រមទាំងមានសម្រស់ធម្មជាតិដ៏ស្រស់ស្អាតដាច់គេ៕

កងកម្លាំងយោធាប៉ារ៉ាស៊ូដង់ គាំទ្របទឈប់បាញ់ និងការពិភាក្សាអំពីអនាគតរបស់ប្រទេសនេះ

2023/08/28 05:40:15 pm        111
ស៊ូដង់៖ កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ារបស់ស៊ូដង់ (RSF) បាននិយាយថា ខ្លួនបើកចំហចំពោះបទឈប់បាញ់រយៈពេលវែងជាមួយកងទ័ពស៊ូដង់ ហើយបង្ហាញពីចក្ខុវិស័យរបស់ខ្លួនសម្រាប់ «ការកើតឡើងវិញនៃស៊ូដង់» ដែលជាគំនិតផ្តួចផ្តើមមួយអាចស្តារកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើការចរចាដោយផ្ទាល់រវាងភាគីជម្លោះទាំងពីរ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងនៅពេលដែលការប្រយុទ្ធគ្នារវាងកងកម្លាំង RSF និងកងទ័ពស៊ូដង់ បានឈានចូលដល់សប្តាហ៍ទី២០ របស់ខ្លួនដោយគ្មានភាគីណាមួយអះអាងពីជ័យជម្នះ ខណៈដែលមនុស្សរាប់លាននាក់ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ពួកគេនៅក្នុងរដ្ឋធានី និងទីក្រុងផ្សេងៗទៀត។អង្គការសហប្រជាជាតិបានព្រមានអំពី «មហន្តរាយមនុស្សធម៌នៃសមាមាត្រវីរភាព» ជាមួយនឹងកំណើនភាពអត់ឃ្លាន ការដួលរលំសេវាថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាតផងដែរ។ កងកម្លាំង RSF និងកងជីវពលសម្ព័ន្ធមិត្ត ក៏ត្រូវបានគេចោទប្រកាន់ពីការបោសសម្អាតជនជាតិភាគតិចនៅទីក្រុង Darfur ភាគខាងលិចផងដែរ។ ភាគីជម្លោះទាំងពីរ បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការចាប់ផ្តើមសង្រ្គាមនៅថ្ងៃទី១៥ ខែមេសា បន្ទាប់ពីភាពតានតឹងជាច្រើនសប្តាហ៍ជុំវិញការរួមបញ្ចូលកងទ័ពរបស់ពួកគេទៅជាកម្លាំងតែមួយ ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរទៅកាន់លទ្ធិប្រជាធិបតេយ្យ។នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យមានឲ្យដឹងថា មេដឹកនាំកងកម្លាំង RSF លោកឧត្តមសេនីយ៍ Mohamed Hamdan Dagalo ហាក់ដូចជាមានឆន្ទៈក្នុងការចរចាជាមួយកងទ័ព ជុំវិញស្ងានភាពនៃរដ្ឋស៊ូដង់នាពេលអនាគត ដោយហួសពីសេចក្ដីលម្អិតនៃបទឈប់បាញ់អចិន្ត្រៃយ៍ក្នុងប្រទេសនេះផងដែរ៕

ក្រុមបាតុករតវ៉ានៅតាមដងផ្លូវដើម្បីប្រឆាំងនឹងរដ្ឋាភិបាលក្នុងប្រទេសស៊ីរី

2023/08/28 05:37:16 pm        116
ស៊ីរី៖ ក្រុមបាតុករបានស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាលនៅទីក្រុង Sweida ប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ (២៧ សីហា) ខណៈដែលការតវ៉ាដោយសន្តិវិធីទាមទារឱ្យបញ្ចប់ការគ្រប់គ្រងដោយផ្តាច់ការ បានឈានចូលដល់សប្តាហ៍ទីពីរ។ មានបុរសនិងស្ត្រីជាច្រើនបានស្ថិតនៅទីលានចតុរង្គសំខាន់មួយ ដែលអំពាវនាវឲ្យមានការទម្លាក់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad។ក្រុមសកម្មជនពលរដ្ឋ និងសាក្សីជាច្រើនបាននិយាយថា អ្នកតវ៉ារាប់រយនាក់បានដើរតាមផ្លូវក្នុងថ្ងៃទីប្រាំពីរ ដោយបានបិទទីស្នាក់ការកណ្តាលរបស់គណបក្ស Baath ដែលជាបក្សកំពុងកាន់អំណាចនៅក្នុងទីក្រុង Druze ភាគនិរតីប្រទេសស៊ីរី។ ក្រុមអាជ្ញាធរបានរក្សាភាពស្ងៀមស្ងាត់ចំពោះការតវ៉ាដែលកាន់តែធំនេះ ប៉ុន្តែបានណែនាំកងសន្តិសុខឱ្យនៅឆ្ងាយពីការតវ៉ានោះ ហើយថែមទាំងបានដកកន្លែងត្រួតពិនិត្យមួយចំនួន ដើម្បីបញ្ចៀសការប៉ះទង្គិចដែលមិនអាចគ្រប់គ្រងបានផងដែរ៕

ឯកឧត្តម ហេង សួរ បើកកិច្ចប្រជុំជាលើកទី២ពាក់ព័ន្ធប្រាក់ឈ្នួលកម្មករ ក្នុងអាណិត្តទី៣

2023/08/28 05:34:07 pm        457
ភ្នំពេញ៖ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា អាណិត្តទី៣ បានបើកកិច្ចប្រជុំជាលើកទី២ ដើម្បីបន្តកិច្ចចចារប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។កិច្ចប្រជុំនេះ បានដឹកនាំដោយឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមលក្ខណៈត្រីភាគី រួមមាន ភាគីសហជីព តំណាងឲ្យកម្មករនិយោជិត ភាគី​និយោជក និងភាគីរដ្ឋាភិបាល។សូមបញ្ជាក់ថា គិតក្នុងឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មកនិយោជិតនិយោជិត​ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ ​ផលិតស្បែកជើង ​និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ២០០ដុល្លារអាម៉េរិក ក្នុង១ខែៗ៕

ជប៉ុននិយាយថា កម្រិតវិទ្យុសកម្មក្នុងទឹកសមុទ្រនៅក្បែររោងចក្រហ្វ៊ូគូស៊ីម៉ា មានទាបជាងការកំណត់

2023/08/28 05:33:41 pm        125
ជប៉ុន៖ ក្រសួងបរិស្ថានជប៉ុនបាននិយាយកាលពីថ្ងៃអាទិត្យ (២៧សីហា) ថា ការធ្វើតេស្តទឹកសមុទ្រនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា របស់ប្រទេសជប៉ុន មិនបានរកឃើញសារធាតុវិទ្យុសកម្មណាមួយនោះទេ ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមអាជ្ញាធរបានចាប់ផ្តើមបញ្ចេញសំណល់ទឹកបានធ្វើប្រព្រឹត្តកម្មរួច ចូលទៅក្នុងសមុទ្រ ដែលទឹកនោះប្រើសម្រាប់ធ្វើឲ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រដែលបានខូច។ប្រទេសជប៉ុន និងបណ្ដាអង្គការវិទ្យាសាស្ត្របាននិយាយថា សំណល់ទឹកគឺមានសុវត្ថិភាពបន្ទាប់ពីត្រូវបានសម្លាប់មេរោគ ដើម្បីយកធាតុវិទ្យុសកម្មភាគច្រើនចេញ លើកលែងតែសារធាតុទ្រីចូល (tritium) ដែលជាអ៊ីសូតូបវិទ្យុសកម្មនៃអ៊ីដ្រូសែនប៉ុណ្ណោះ ព្រោះសារធាតុនោះពិបាកក្នុងការបំបែកចេញពីទឹក។ ក្រសួងបាននិយាយថា ការធ្វើតេស្តសំណាករបស់ក្រសួងពីចំណុចចំនួន១១ទីតាំងនៅជិតរោងចក្រ បានបង្ហាញពីកំហាប់នៃសារធាតុទ្រីចូល ស្ថិតនៅក្រោមដែនកំណត់ទាបនៃការរកឃើញ ដោយក្រសួងបាននិយាយថាវានឹងមិនមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពមនុស្សនិងបរិស្ថាននោះទេ។ការបង្ហូរសំណល់ទឹកសំណល់វិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា របស់ប្រទេសជប៉ុន ធ្វើឡើងស្របពេលមានការរិះគន់ទាំងក្នុង និងក្រៅប្រទេស ជាមួយនឹងបម្រាមនាំចេញអាហារសមុទ្រ ព្រមទាំងការបៀតបៀនតាមទូរសព្ទមួយចំនួនពីជនជាតិចិនទៀតផងដែរ។ បន្ថែមពីលើនោះ ក្រុមបាតុករជប៉ុនរាប់សិបនាក់ សកម្មជនកូរ៉េខាងត្បូង និងប្រជាជនហុងកុង បានប្រមូលផ្តុំគ្នាតវ៉ាចំពោះការបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះផងដែរ៕

ខ្មាន់កាំភ្លើងស្បែកសនៅរដ្ឋ Florida ដែលបានសម្លាប់ជនរងគ្រោះស្បែកខ្មៅបីនាក់ បានទិញកាំភ្លើងដោយស្របច្បាប់

2023/08/28 05:23:21 pm        149
អាមេរិក៖ ក្រុមមន្ត្រីអនុវត្តន៍ច្បាប់ក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្មាន់កាំភ្លើងស្បែកស ដែលបានបាញ់សម្លាប់ជនជាតិអាមេរិកស្បែកខ្មៅ ៣នាក់ នៅហាង Dollar General ក្នុងទីក្រុង ជេកស៊ុនវីល( Jacksonville) រដ្ឋ Florida កាលពីថ្ងៃសៅរ៍ គឺជាយុវជនអាយុ ២១ឆ្នាំ ដែលបានទិញកាំភ្លើងដោយស្របច្បាប់ និងពុំមានប្រវត្តិឧក្រិដ្ឋកម្មឡើយ។  ក្រុមមន្ត្រីបាននិយាយថា បុរសស្បែកសពាក់ម៉ាស់ម្នាក់បានបាញ់សម្លាប់ជនជាតិអាមេរិកស្បែកខ្មៅបីនាក់នៅក្នុងហាង ជេកស៊ុនវីល(Jacksonville)រដ្ឋ Floridaសហរដ្ឋអាមេរិក ជាការវាយប្រហារមួយដែលជនសង្ស័យបានប្រើកាំភ្លើងលាបថ្នាំមានសញ្ញាដៃខ្វែងគ្នាឬ swastika។ ក្រោយមក ឃាតករដែលបានបង្ហោះសំណេរស្តីពីការរើសអើងជាតិសាសន៍ផងនោះបានបាញ់សម្លាប់ខ្លួនឯង។ស្នងការនគរបាល លោក T.K. Waters បានប្រាប់សន្និសីទសារព័ត៌មានថា ខ្មាន់បាញ់ប្រហារឈ្មោះ រីយ៉ាន គ្រីស្តូហ្វើរ ផាលមេធ័រ (Ryan Christopher Palmeter) រស់នៅជាមួយឪពុកម្តាយរបស់គេនៅជាយក្រុង ជេកស៊ុនវីល។ជនល្មើសបានស្លាប់ដោយសារគ្រាប់កាំភ្លើងបាញ់ខ្លួនឯង។លោកWaters បាននិយាយថា ការបាញ់ប្រហារនេះគឺទាក់ទងនឹងការរើសអើងពូជសាសន៍។ក្រុមអាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងបានបន្សល់ទុកសកម្មភាពជាច្រើនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដោយឪពុកម្តាយរបស់គេ និងមន្ត្រីអនុវត្តច្បាប់ដែលរៀបរាប់លម្អិតពីការស្អប់ខ្ពើមរបស់ខ្មាន់កាំភ្លើងរូបនេះ លើជនជាតិស្បែកខ្មៅ។លោកWaters បាននិយាយថា "មិនមានប្រវត្តិប្រព្រឹត្តអំពើឧក្រិដ្ឋកម្មអ្វីទេ" ដោយបន្ថែមរឿងតែមួយគត់នៅក្នុងឯកសារគឺការហៅទូរស័ព្ទជាមួយបងប្រុសរបស់គេ អំពីអំពើហិង្សាក្នុងគ្រួសារ។ "មិនមានទង់ក្រហមទេ។"ទោះបីជាយ៉ាងណាក៏ដោយ នគរបាលបាននិយាយថាខ្មាន់កាំភ្លើងរូបនេះ ក្នុងឆ្នាំ ២០១៧ត្រូវបានឃុំខ្លួនមួយរយៈពេលខ្លីក្រោមច្បាប់រដ្ឋមួយហៅថាច្បាប់ Baker ដែលចែងថាមនុស្សម្នាក់អាចត្រូវបាន"នាំយកទៅកន្លែងទទួលសេវាកម្មសម្រាប់ការពិនិត្យដោយមិនស្ម័គ្រចិត្ត" ក្នុងអំឡុងពេលមានវិបត្តិសុខភាពផ្លូវចិត្ត។សារព័ត៌មានReuters មិនអាចទាក់ទងសមាជិកគ្រួសារខ្មាន់កាំភ្លើងបានភ្លាមៗដើម្បីសុំការអត្ថាធិប្បាយបានទេ ៕

រុស្ស៊ីនិយាយថា ការធ្វើតេស្តហ្សែនបញ្ជាក់ថាលោក Prigozhin បានស្លាប់នៅក្នុងការធ្លាក់យន្តហោះ

2023/08/28 05:18:26 pm        139
រុស្ស៊ី៖ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យ (២៨ សីហា) ថា ការធ្វើតេស្តហ្សែន បានបញ្ជាក់ថាលោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួល Wagner បានស្ថិតក្នុងចំណោមមនុស្ស១០នាក់ ដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះកាលពីសប្តាហ៍មុននោះ។ ទីភ្នាក់ងារអាកាសចរណ៍រុស្ស៊ី ធ្លាប់បានចុះផ្សាយឈ្មោះអ្នកទាំង១០នាក់នោះ នៅលើយន្តហោះឯកជន ដែលបានធ្លាក់នៅតំបន់ Tver( ទ្វែ) ភាគពាយព្យនៃទីក្រុងមូស្គូ កាលពីថ្ងៃពុធ។ ពួកគេរួមបញ្ចូលឈ្មោះលោក Prigozhin និងលោក Dmitry Utkin ជាដៃស្តាំរបស់លោក Prigozhin ដែលបានជួយបង្កើតក្រុមទាហានស៊ីឈ្នួល Wagner ។គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ តេឡេក្រាម ថា «ជាផ្នែកមួយនៃការស៊ើបអង្កេតការធ្លាក់យន្តហោះនៅក្នុងតំបន់ Tver ការពិនិត្យម៉ូលេគុលហ្សែនត្រូវបានបញ្ចប់។ យោងទៅតាមលទ្ធផលទាំងនោះ អត្តសញ្ញាណអ្នកស្លាប់ទាំង១០នាក់ត្រូវបានបង្ហាញឡើង។ លទ្ធផលត្រូវគ្នាទៅនឹងបញ្ជីដែលមានចែងក្នុងតារាងអ្នកធ្វើដំណើរលើយន្តហោះ ដែលបានធ្លាក់នោះ»។មានការរំពឹងទុកមួយចំនួន ជាពិសេសនៅលើបណ្តាញសង្គមតេឡេក្រាម ដែលគាំទ្រក្រុមទាហានស៊ីឈ្នួល Wagner អំពីថាតើលោក Prigozhin ដែលត្រូវបានគេស្គាល់ថា ជាមនុស្សមានការប្រុងប្រយ័ត្នសុវត្ថិភាពផ្សេងៗខ្ពស់ក្នុងការប៉ុនប៉ងអាក្រក់ដែលអាចកើតមានលើជីវិតរបស់លោកនោះ ពិតជាបានស្ថិតនៅលើជើងហោះហើរដែលត្រូវបានធ្លាក់នោះ ឬយ៉ាងណា។ ក្រុមអាជ្ញាធរមិនទាន់និយាយពីមូលហេតុដែលគេជឿថាបណ្ដាលឱ្យយន្តហោះឯកជនរបស់លោក Prigozhin ធ្លាក់ពីលើមេឃនោះទេ៕

ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន

2023/08/28 04:31:45 pm        281
ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដី ថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យស្ដេចយាងចាកចេញពីកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ តាមព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាពមួយរយៈ។យាងនិងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ,លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា,សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ,សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ,ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីរាជរដ្ឋាភិបាលព្រមទាំងព្រះរាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូប។ នៅក្នុងព្រះរាជសារផ្ញើជូនជនរួមជាតិ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣បានគូសបញ្ជាក់ថា «ព្រះអង្គទាំងទ្វេ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៣តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព។ នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា»។គួរបញ្ជាក់ដែរថា នេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់រៀងរាល់៦ខែម្ដង របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ទៅកាន់រាជធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព៕(រូបភាព៖ AKP)

ពលករខ្មែរកំពុងបម្រើការងារនៅកូរ៉េខាងត្បូងបង្ហាញក្តីរំភើប និងគាំទ្រឯកឧត្តកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

2023/08/27 01:01:18 am        899
ភ្នំពេញ៖ បងប្អូនពលករខ្មែរ ដែលកំពុងបម្រើការងារក្នុងវិស័យនានា នៅសាធារណរដ្ឋកូរ៉េ បានបង្ហាញក្តីរំភើប និងអបអរសាទរយ៉ាងក្រៃលែងចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រធ្វើជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។សូមបញ្ជាក់ថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតគាំទ្រជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។ថ្លែងចេញពីទឹកដីនៃសាធារណរដ្ឋកូរ៉េ បងប្អូនពលករបានបង្ហាញការគាំទ្រ និងមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកនាំប្រទេសកម្ពុជា ឱ្យទទួលបាននូវជោគជ័យថ្មីៗ ធានាបាននូវសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ។បងប្អូនពលករខ្មែរ បានបន្តថា សម្រាប់ពួកគាត់ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េ បានប្តេជ្ញាគាំទ្រឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នឹងធ្វើឱ្យប្រទេសកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។បន្ថែមពីនេះបងប្អូនពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានសមត្ថភាព អង់អាចក្លាហានក្នុងការដឹកនាំប្រទេសកម្ពុជា ឱ្យរីកចម្រើនបន្តទៅមុខ ខ្ញុំសូមជូនពរឯកឧត្តមបណ្ឌិត មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ដើម្បីដឹកនាំប្រទេសយើងឱ្យកាន់តែរីកចម្រើន»។បងប្អូនពលករខ្មែរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រ ការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដើម្បីបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដែលប្រទេសកម្ពុជា កំពុងមានសព្វថ្ងៃនេះឱ្យបានគង់វង្ស៕

រដ្ឋមន្ត្រីការងារ៖ ខ្ញុំ និងបងប្អូនតំណាងកម្មករនិយោជិតមានក្ដីស្រមៃ និងគោលបំណងរួមគ្នា

2023/08/26 05:40:21 pm        437
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញពីក្ដីស្រមៃ និងគោលបំណង៣ធំៗ ដូចទៅនឹងក្ដីស្រមៃ និងគោលបំណងរបស់បងប្អូនតំណាងកម្មករនិយោជិតដែរ ដែលពាក់ព័ន្ធនឹងវិស័យការងារ របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការលើកកម្ពស់ផលិតភាពរបស់កម្លាំងពលកម្មរបស់កម្ពុជា។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមហេង សួរដែលផ្សាយនៅព្រឹកថ្ងៃទី២៦ ខែសីហានេះ។ក្នុងពិធីជួបជុំជាមួយតំណាងកម្មករនិយោជិតក្រៅផ្លូវការកាលពីយប់ថ្ងៃទី២៥ ខែសហា បានការចូលរួមពីគ្រប់ប្រធានសហជីពដែលរួមមានលោកប៉ាវ ស៊ីណាប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា និងលោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ជាដើម។ ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្ដីស្រមៃនិងគោលបំណងធំៗទាំង៣នោះរួមមាន ១. ការពារកិត្តិយស សេចក្តីថ្លៃថ្នូ និងធ្វើឱ្យប្រសើរឡើងនៃជីវភាពរស់នៅរបស់កម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ក៏ដូចជាពលករនៅក្រៅប្រទេស។ ២. ខិតខំរក្សា និងទាក់ទាញអ្នកវិនិយោគបន្ថែម ដើម្បីរក្សាឆ្នាំងបាយចាស់ និងបង្កើតឆ្នាំងបាយថ្មី (ការងារថ្មីកាន់តែសមរម្យ) ដល់យុវជនដែលជាកូនចៅជំនាន់ក្រោយ និងធ្វើឱ្យសេដ្ឋកិច្ចយើងកាន់តែរឹងមាំ។ និងទី៣. រក្សាភាពសុខដុមរមនានៅកន្លែងធ្វើការ ដោយឈរលើមនសិកាវិជ្ជាជីវៈ យកច្បាប់ជាគោល និងការសម្របសម្រួលគ្នាជាធំ ចៀសវៀងការប្តឹងផ្តល់ញុះញង់អុចអាល់ ចង់ចាញ់ចងឈ្នះ ដោយមិនសមហេតុផល។ នេះបើតាមហ្វេសប៊ុកផ្លូវការដដែល។ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរបានគូសបញ្ជាក់ថា៖ “ពិតជារីករាយនឹងការជួបជាមួយបងប្អូនតំណាងកម្មករនិយោជិតទាំងអស់ដោយមិនរើសមុខ ឱ្យតែការជួបនាំមកនូវហេតុផលនូវធាតុចូលល្អៗ ពាក់ព័ន្ធនឹងវិស័យការងារ របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការលើកកម្ពស់ផលិតភាពរបស់កម្លាំងពលកម្មរបស់កម្ពុជា ប្រសិនជាជួបគ្នាជាលក្ខណៈសាមញ្ញ និងមិនផ្លូវការបាននោះកាន់តែប្រសើរ ពីព្រោះយើងអាចនិយាយអស់ពីចិត្តរៀងៗខ្លួន”។ សូមបញ្ជាក់ថាក្រោយកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈភ្លាម ឯកឧត្តម បានឆ្លៀតពេលក្រៅម៉ោងរដ្ឋបាលដើម្បីពិនិត្យមើលទិដ្ឋភាពពេលបម្រើការងារ ការទទួលទានអារហារពេលថ្ងៃត្រង់ និងការចុះពិនិត្យការស្វែងយល់ពីការរស់នៅកម្មករនិយោជិតពេលក្រោយម៉ោងធ្វើការជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និង TVET
10/14/2026 07:10 PM
កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុក ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនឹងការជនលិច
10/14/2026 07:10 PM
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
10/14/2026 07:10 PM
ភ្នាក់ងារតំណាងកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ ដោយរក្សាគោលជំហរ និងគោលបំណង គឺដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជា ជននៃប្រទេសទាំងពីរ និងស្វែករកសន្តិភាពយូរអង្វែង
10/14/2026 07:10 PM
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
10/14/2026 07:10 PM
មន្ត្រី៖ បណ្តាប្រទេសអឺរ៉ុប និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅថ្ងៃអាទិត្យ
10/14/2026 07:10 PM
ការ​លាលែងពីតំណែង​របស់លោក​ លោក Yana គឺជាការប៉ះពាល់​ដល់នាយករដ្ឋមន្ត្រី​ជប៉ុន​ លោកស្រី Takaichi
10/14/2026 07:10 PM
លោក Rutte៖ សមាជិក​ណាតូ​ត្រូវប្រឹង​ប្រែង​បន្ថែម ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន
10/14/2026 06:10 PM
ម្តាយ និងកុមារ គេច​មិន​ទៅ​ទទួលសេវាថែទាំសុខភាពសំខាន់​ ខណៈ​ជំងឺអេបូឡារាលដាលនៅ​ភាគខាងកើត​កុងហ្គោ
10/14/2026 06:10 PM
លីបង់អំពាវនាវឲ្យUNបន្តរក្សាវត្តមានកងកម្លាំង UNIFIL ខណៈអ៊ីស្រាអែលបន្តកាន់កាប់ភាគខាងត្បូងប្រទេសនេះ
10/14/2026 06:10 PM