កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា
កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣

នយោបាយ​ និង ការអភិវឌ្ឍន៍

មនុស្ស២នាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវបានជម្លៀស នៅក្នុងប្រទេសឈីលី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង

2023/08/23 05:57:48 pm        305
ឈីលី៖ បុគ្គលិកជួយសង្គ្រោះ បានជម្លៀសពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅតំបន់ Maule ភាគខាងត្បូងប៉ែកកណ្តាលប្រទេសឈីលី កាលពីថ្ងៃអង្គារ។មនុស្សយ៉ាងហោចណាស់២នាក់បានស្លាប់ដោយសារទឹកជំនន់ខណៈមនុស្សមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសខ្លួន ឬត្រូវចាកចេញពីលំនៅឋាន។ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ បុគ្គលិកជួយសង្គ្រោះបានប្រើប្រាស់ទូកដើម្បីជួយជម្លៀសពលរដ្ឋនៅតាមដងផ្លូវដែលជន់លិច នៅកន្លែងដែលកម្រិតទឹកនៅក្នុងតំបន់ពិតប្រាកដបានឡើងដល់កំពូលដំបូលលំនៅឋាន។ប្រធានាធិបតីលោក Gabriel Boric បានប្រកាសរដ្ឋក្នុងគ្រាមហន្តរាយកាលពីថ្ងៃចន្ទ ខណៈចុះពិនិត្យតំបន់រងផលប៉ះពាល់ខ្លាំងបំផុតមួយកន្លែង មានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានី Santiago៕

ទស្សនៈមិត្តអ្នកអាន៖«គុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះកម្ពុជា»

2023/08/23 05:56:31 pm        453
បើនិយាយអំពីសន្តិភាព និងការអភិវឌ្ឍយើងមិនអាចបំភ្លេចមគ្គុទេសន៍ជាតិដ៏ឆ្នើមរបស់កម្ពុជាម្នាក់ បាននោះទេ នោះគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសត្យានុម័តបន្ថែមទៀតនោះ គឺការលះបង់សាច់ស្រស់ ឈាមស្រស់ ជាង៤០ឆ្នាំមកនេះរបស់សម្តេចក្នុងការ ការពារទឹកដី ការពារសាសនា ការពាររាជបល្ល័ង្ក និងការពារប្រជាជនខ្មែរ ទោះបីក្នុងតម្លៃណាក៏ដោយក៏មគ្គុទេសន៍ឯករូបនេះមិនរុញរាឡើយ។

មនុស្ស១៦នាក់ត្រូវបានរាយការណ៍ថា បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅម៉ិកស៊ិកភាគកណ្តាល

2023/08/23 05:55:09 pm        292
ម៉ិកស៊ិក៖ មន្ត្រីមកពីវិទ្យាស្ថានអន្តោប្រវេសន៍INM ប្រទេសម៉ិកស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាពលរដ្ឋម៉ិកស៊ិក១៥នាក់ និងជនជាតិវ៉េណេស៊ុយអេឡាម្នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសម៉ិកស៊ិកភាគកណ្តាល កាលពីថ្ងៃអង្គារ។វិទ្យាស្ថានអន្តោប្រវេសន៍ INM បាននិយាយថា អ្នកដំណើរចំនួន៥២នាក់កំពុងធ្វើដំណើរនៅលើរថយន្តក្រុងមួយគ្រឿងលើផ្លូវហាយវ៉េ Miahuatlan-Coixtlahuaca( មីយ៉ាវ៉ាតឡាន-ខយត្លាវ៉ាកា) ប្រទេសម៉ិកស៊ិក រួមមានអ្នកដំណើរ១០នាក់មកពីប្រទេសវ៉េណេស៊ុយអេឡា ដែលពួកគេទាំងអស់មានការណាត់ជួបដើម្បីស្វែងរកការចូលដោយស្របច្បាប់ទៅកាន់សហរដ្ឋអាមេរិក។អ្នកដំណើរចំនួន៣៦នាក់ផ្សេងទៀត បានរងរបួស ហើយត្រូវបាននាំទៅកាន់មន្ទីរពេទ្យបន្ទាប់ពីរថយន្តក្រុងបានបុកជាមួយរថយន្តសណ្តោងមួយគ្រឿង។ យោងតាមវិទ្យស្ថាន INM បានឲ្យដឹងថា អ្នករងរបួស៩នាក់គឺជាជនជាតិវ៉េណេហ្ស៊ុយអេឡា ហើយក្នុងចំណោមអ្នកទាំងនេះ៣នាក់នៅតែសម្រាកនៅក្នុងមន្ទីរពេទ្យ ហើយនឹងមានការជួយគាំទ្រដើម្បីបញ្ជូនត្រលប់សាកសពអ្នកស្លាប់ទៅកាន់ប្រទេសវ៉េណេស៊ុយអេឡាវិញ៕

សហជីពនិងកម្មករកាត់ដេរជឿជាក់ថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ អាចកើនឡើងលើស២០០ដុល្លារ

2023/08/23 05:52:15 pm        1126
ភ្នំពេញ៖ ក្រុមសហជីព និងកម្មករនិយោជិតក្នុងវិស័យកាត់ដេរ បានបង្ហាញ ជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា​ក្នុងអាណិត្តទី៧នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ខាងមុខនឹងអាចកើនឡើង​ដូចរៀងរាល់​ឆ្នាំ និងអាចកើនលើសពីចំនួន ២០០ ដុល្លារផងដែរ។លោក អន សាខន អនុប្រធានសហព័ន្ធសហជីពសំឡេងយុវជនខ្មែរ ថ្លែងប្រាប់ ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៣ សីហា ឆ្នាំ២០២៣នេះថា កម្មវិធី និងជាគោលនយោបាយរបស់គណបក្ស​ប្រជាជនកម្ពុជា ​តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ​ក៏ដូចជាកម្មករនិយោជិត។​ដូច្នេះសហជីព ​និងកម្មករនិយោជិតសង្ឃឹមថា ​រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយ ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​នឹងអនុវត្តបានរឹតតែប្រសើរថែមទៀតចំពោះកម្មវិធីនយោបាយ ​ដែលបានដាក់ចេញ និងតាមមាគ៌ាដឹកនាំរបស់សម្តេចតេជោ ​ហ៊ុន សែន​ ដែលអនុវត្តកន្លងមក។ ជាពិសេសការយកចិត្ត​ទុកដាក់ក្នុងការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា និងការពារប្រាក់អត្ថប្រយោជន៍ផ្សេងទៀត​ចំពោះកម្មករ និយោជិត។ស្រដៀងគ្នាខាងលើនេះ​ កម្មករ កម្មការិនី រោងចក្រកាត់ដេរ​សំលៀកបំពាក់ ស៊ីជី ក្លូរី ស្ថិតនៅ​ខណ្ឌមានជ័យ រាជធានីភ្នំពេញលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពួកគេនៅតែទទួលបានការមើលថែលើគ្រប់ផ្នែករួមទាំងសុខុមាលភាព និងការរស់នៅ។ កម្មករកម្មការិនី ជឿជាក់ទៀតថា តាមរយៈកិច្ចចចារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ នឹង​មានឱកាសទទួលបានក្នុងការដំឡើងថែមទៀត ​ដោយសារការដឹកនាំរបស់នាយករដ្ឋមន្រ្តីថ្មី គឺចេញពីគណបក្សប្រជាជនកម្ពុជា។សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២២ ខែសីហានេះ​ ក្នុងកិច្ចប្រជុំនៃរដ្ឋសភានីតិកាលទី៧ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជាបានប្ដេជ្ញា បន្តជំរុញ​ការដំឡើង​ប្រាក់ឈ្នួលអប្បបរមា ​និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ព្រមជាមួយនឹងការកែ​លម្អលក្ខខណ្ឌការងារ ​និងការការពារអាជីពជូនកម្មករ និយោជិតផងដែរ៕ អត្ថបទ៖ឈិត បូរ៉ាវី ,

ប្រទេសកូរ៉េខាងត្បូង គ្រោងធ្វើសមយុទ្ធការពារទូទាំងប្រទេសជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំ ចំពេលមានការគំរាមកំហែងពីកូរ៉េខាងជើង

2023/08/23 05:51:48 pm        284
កូរ៉េខាងត្បូង៖  ប្រទេសកូរ៉េខាងត្បូងគ្រោងធ្វើសមយុទ្ធការពារដែនអាកាសទូទាំងប្រទេសជាលើកដំបូងក្នុងរយៈពេល៦ ឆ្នាំ នៅថ្ងៃពុធនេះ ចំពេលមានការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ដោយមានអ្នកថ្មើរជើងតម្រូវឲ្យជ្រកក្នុងជម្រក ហើយក្រុមអ្នកបើកបរបានស្នើឲ្យដកខ្លួនចេញពីតំបន់មួយចំនួន។សមយុទ្ធនេះ គឺជាធាតុសំខាន់នៃសមយុទ្ធការពារស៊ីវិលប្រចាំឆ្នាំ ឈ្មោះថា Ulchi (អ៊ុលឈី) ដែលធ្វើឡើងរួមជាមួយនឹងសមយុទ្ធ Ulchi Freedom Shield ដែលកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដើម្បីកែលម្អការឆ្លើយតបចំពោះការវាយប្រហាររបស់កូរ៉េខាងជើង ឬស្ថានការណ៍ផ្សេងៗទៀត។នៅវេលាម៉ោង២រសៀល សំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសនឹងបន្លឺឡើង ដោយអំពាវនាវឲ្យប្រជាពលរដ្ឋចេញពីផ្លូវប្រហែល១៥នាទី មុនពេលការជូនដំណឹងពីការប្រុងប្រយ័ត្ន ត្រូវបានបន្ធូរបន្ថយ នេះបើយោងតាមក្រសួងមហាផ្ទៃ និងសុវត្ថិភាព។ក្រុមអ្នកថ្មើរជើងត្រូវទៅដោយផ្ទាល់នូវទីជម្រកដែលបានកំណត់ ឬកន្លែងក្រោមដីនៅក្បែរនោះ ខណៈពេលដែលអ្នកបើកបរនៅក្នុងតំបន់ប្រហែល២០០នាក់នៅទូទាំងប្រទេស ត្រូវតែទាញទៅម្ខាងនៃផ្លូវ។ មនុស្សនៅក្នុងផ្សារទំនើបជិត ៥០០ រោងភាពយន្ត និងកន្លែងសាធារណៈផ្សេងទៀត នឹងត្រូវបានណែនាំឲ្យជម្លៀសចេញ៕

រដ្ឋតិចសាស់សាងសង់របងបន្លាលួសនៅតាមព្រំដែនអាមេរិក -ម៉ិកស៊ិក ដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍

2023/08/23 05:49:19 pm        487
អាមេរិក៖ ក្រុមអាជ្ញាធររដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក បានសាសង់របងបន្លាលួសកាលពីថ្ងៃចន្ទ ទី២១ខែសីហា នៅតាមបណ្ដាយព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ដើម្បីបញ្ឈប់ក្រុមជនអន្តោប្រវេសន៍មកពីទ្វីបអាមេរិក ។ ឆ្មាំជាតិបានចងខ្សែលួសបន្លាភ្លាប់នឹងរបងព្រំដែន និងតាមបណ្តោយច្រាំងទន្លេនៃទីក្រុង អេល ផាសូ (El Paso) រដ្ឋ តិចសាស (Texas) ក្បែរទីក្រុង ស៊ីដាដ ខ្វារ៉េស (Ciudad Juarez) ប្រទេសម៉ិកស៊ិក។រដ្ឋាភិបាលរបស់រដ្ឋក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានធ្វើរបង បិទផ្លូវ នៅតាមច្រាំងទន្លេនានា ដើម្បីទប់ស្កាត់ការជ្រៀតចូលរបស់ក្រុមជនអន្តោប្រវេសន៍ពីប្រទេសម៉ិកស៊ិក ដែលឆ្លងកាត់ទន្លេនេះ។ វិធានការចុងក្រោយបង្អស់របស់អភិបាលសាធារណរដ្ឋ លោក ក្រេក អាប៊ុត (Greg Abbott) បានពង្រីករបាំងដោយប្រើពោងបណ្ដែតទឹកពណ៌ទឹកក្រូចដ៏ធំនៅក្នុងទន្លេនេះ ។ ក្រសួងយុត្តិធម៌បានប្ដឹងរដ្ឋតិចសាស់ ជុំវិញការតវ៉ាដោយចោទថារដ្ឋតិចសាស់បានដំឡើងពោងបណ្ដែតទឹកដោយគ្មានការយល់ព្រមពីសហព័ន្ធត្រឹមត្រូវ និងការសិក្សាអំពីផលប៉ះពាល់របស់ពោងទាំងនោះលើសុវត្ថិភាពសាធារណៈ និងបរិស្ថាន។ រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមជនអន្តោប្រវេសន៍ បានឆ្លងកាត់ទន្លេនេះពីប្រទេសម៉ិកស៊ិក ទៅកាន់ទីក្រុង អ៊ូហ្គល ផាស (Eagle Pass) របស់សហរដ្ឋអាមេរិក ជាផ្នែកមួយនៃការកើនឡើងខ្ពស់នៃចំនួនជនអន្តោប្រវេសន៍ ដែលឆ្លងកាត់ដោយខុសច្បាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ៕

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យលើសំណើសុំជ្រើសតាំង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មីចំនួន០១រូប

2023/08/23 05:40:05 pm        508
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នាព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យ​លើសំណើសុំជ្រើសតំាងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មីចំនួន ០១រូប។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានធ្វើការពិភាក្សានិងអនុម័តលើសំណើសុំជ្រើសតាំងសមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញថ្មីចំនួន០១រូបនេះ ​សម្រាប់ជំនួសតំណែង ​ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ​ដែលបានទទួលមរណភាពកាលពីពេលកន្លងមក។គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ​បានប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងផ្សព្វផ្សាយជ្រើសរើសឥស្សរជនដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។សូមជម្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញ​ គឺជាស្ថាប័នកំពូលមួយ ​ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ ​បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់​ ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបាន​ពិនិត្យចប់សព្វគ្រប់ហើយ ​និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការ​បោះឆ្នាត​ជ្រើសតាំងតំណាងរាស្ដ្រ ​និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ជាគោលការណ៍ ​ក្រុមប្រឹក្សាធម្មនុញ្ញមិនអាចយកបញ្ហាណាមួយ ​មកពិនិត្យដោយខ្លួនឯងបានឡើយ។មានតែព្រះមហាក្សត្រ ​ប្រធានព្រឹទ្ធសភា ​ប្រធានរដ្ឋសភា​ នាយករដ្ឋមន្ដ្រី សមាជិកព្រឹទ្ធសភា​មួយភាគបួន និងតំណាងរាស្ដ្រមួយភាគដប់ ឬតុលាការប៉ុណ្ណោះ ដែលអាចសុំទៅក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យធម្មនុញ្ញភាពនៃច្បាប់បាន៕

ចំនួនអ្នកស្លាប់ពីចំហេះព្រៃនៅរដ្ឋហាវ៉ៃ កើនឡើងដល់១១៥នាក់ ខណៈមនុស្សរាប់រយនាក់ទៀតនៅបាត់ខ្លួននៅឡើយ

2023/08/23 05:14:55 pm        248
អាមេរិក៖ ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃកោះម៉ូអ៊ី ក្នុងរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក បានកើនឡើងដល់១១៥នាក់ គិតត្រឹមថ្ងៃចន្ទ (២១សីហា) នេះបើយោងតាមទិន្នន័យចំនួនអ្នកស្លាប់ពីតំបន់កោះម៉ូអ៊ី។ រហូតមកដល់ពេលនេះ ទីតាំងលំនៅឋានមួយជាន់ទាំងអស់នៅក្នុងតំបន់គ្រោះមហន្តរាយ ត្រូវបានធ្វើការស្វែងរក។ យោងតាមទីភ្នាក់ងារតំបន់បានឲ្យដឹងថា ក្រុមសង្គ្រោះ នឹងចាប់ផ្តើមស្វែងរកទីតាំងលំនៅដ្ឋាន និងពាណិជ្ជកម្ម ដែលមានច្រើនជាន់បន្តទៀត។ទីភ្នាក់ងារតំបន់នេះ បានចេញសេចក្តីជូនដំណឹងអំពីបញ្ហាទឹកដែលមិនមានសុវត្ថិភាពនៅទីក្រុងឡាហេណា និងតំបន់ Upper Kula ដោយស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់តែទឹកដប ឬទឹកស្អាតដែលផ្តល់ដោយរថយន្តផ្ទុកទឹក សម្រាប់ផឹក ដុសធ្មេញ ធ្វើទឹកកក រៀបចំអាហារ និងសម្រាប់ការប្រើប្រាស់ផ្សេងៗទៀត។អភិបាលកោះម៉ូអ៊ី លោក Richard Bissen បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សចំនួន៨៥០នាក់នៅតែបាត់ខ្លួន បន្ទាប់ពីចំហេះព្រៃបានឆាបឆេះពេញកោះកាលពីដើមខែនេះ ខណៈដែលកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។ ដំបូងឡើយមនុស្សជាង២.០០០នាក់ ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន។ ចំហេះព្រៃនៅកោះម៉ូអ៊ី គឺជាចំហេះដ៏មហន្តរាយបំផុតនៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយសតវត្ស និងជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋហាវ៉ៃ ផងដែរ៕

ប៉ាគីស្ថាន បានបញ្ចប់ការសង្រ្គោះជនរងគ្រោះក្នុងឧបទ្ទវហេតុយានខ្សែកាប្លិ៍ ដែលភាគច្រើនជាកុមារ

2023/08/23 05:09:57 pm        285
ប៉ាគីស្ថាន​៖ ក្រុមអ្នកសង្រ្គោះប៉ាគីស្ថាន បានទាញកុមារចំនួន៧នាក់ និងបុរសម្នាក់ ដោយសុវត្ថិភាព បន្ទាប់ពីយានខ្សែកាប្លិ៍របស់ពួកគេ បានជាប់គាំងសំកាំងលើអាកាសនៅលើជ្រោះនៅតំបន់ដាច់ស្រាយាលមួយកន្លែង កាលពីថ្ងៃអង្គារ ទី២២សីហា ដោយបានបញ្ចប់ប្រតិបត្តិការសង្រ្គោះរយៈជាង១៥ម៉ោង។   ប្រតិបត្តិការនៅលើអាកាសដ៏គ្រោះថ្នាក់ នៅក្នុងភាគខាងជើងរបស់ប្រទេសប៉ាគីស្ថាន  ត្រូវបានបញ្ចប់នៅកាលពីយប់មិញ បន្ទាប់ពីយានខ្សែកាប្លិ៍នេះ បានគាំងនៅពេលព្រឹក ដែលបណ្ដាលយានខ្សែកាប្លិ៍នេះសំកាំងលើអាកាសពេញមួយថ្ងៃ។លោកនាយករដ្ឋមន្ត្រៅចាំផ្ទះ អាន់វ៉ាអាល់ ហាក កាកា (Anwaar-ul-Haq Kakar) បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម X ថា កុមារទាំងអស់ ត្រូវបានជួយសង្រ្គោះប្រកបដោយសុវត្ថិភាពនិងជោគជ័យ ។ ប្រតិបត្តិការសង្រ្គោះពីឧទ្ទម្ភាគចក្រយោធាមួយគ្រឿង ត្រូវបានលុបចោល នៅពេលយប់ បន្ទាប់ពីកុមារ២នាក់ ត្រូវបានយកចេញពីយានខ្សែកាប្លិ៍ដោយសុវត្ថិភាព។ ក្រុមមន្ត្រីបាននិយាយថា មួយក្នុងចំនៅយានខ្សែកាប្លិ៍ជាច្រើន ដែលដឹកទូយានខ្សែកាប្លិ៍ បានគាំងនៅម៉ោងប្រហែល ៧ ព្រឹក ខណៈសិស្សកំពុងធ្វើដំណើរទៅសាលារៀននៅតំបន់ភ្នំដាច់ស្រយាលមួយក្នុងក្រុងបាត់តាក្រាម (Battagram) ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងអ៊ីស្លាម៉ាបាដ។ មន្ត្រីជួយសង្គ្រោះមួយរូបនៅកន្លែងកើតហេតុបានប្រាប់សារព័ត៌មានរ៉យទ័រថា យានខ្សែកាប្លិ៍នេះ បានជាប់គាំងពាក់កណ្តាលផ្លូវឆ្លងកាត់ជ្រោះដែលមានកម្ពស់ប្រហែល ២៧៥ ម៉ែត្រ ពីលើដី៕

លោកមេធាវី ផាត់ ពៅស៊ាង អបអរសាទរ ឯកឧត្តម អង្គ វង្សវឌ្ឍានា ត្រូវបានរដ្ឋសភាបោះឆ្នោត តែងតាំងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា

2023/08/23 04:03:46 pm        242
ភ្នំពេញ៖ លោកមេធាវី ផាត់ ពៅស៊ាង ផ្ញេីលិខិតអបអរសាទរ ឯកឧត្តម អង្គ វង្សវឌ្ឍានា ត្រូវបានរដ្ឋសភាបោះឆ្នោត តែងតាំងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាសម្រាប់អាណត្តិទី៧។លោកមេធាវី ផាត់ ពៅស៊ាង ព្រមទាំងក្រុមគ្រួសារសូមជូនពរឯកឧត្តម អង្គ វង្សវឌ្ឍានា​ ទទួលបាននូវសុខភាព ល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ព្រមទាំងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកដឹកនាំការពារ និងកសាងមាតុភូមិកម្ពុជាប្រកបដោយសុខសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកសូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រលាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀតឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឃាត់ខ្លួនបុរសម្នាក់ករណី ផ្ទុះអាវុធនៅខណ្ឌព្រែកព្នៅបណ្ដាលឲ្យរបួសយុវជនម្នាក់ដែលជាកូនខ្លួនឯង
10/15/2026 08:10 AM
គណៈប្រតិភូក្រសួងព្រះបរមរាជវាំង អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
10/15/2026 08:10 AM
គណ:ប្រតិភូរដ្ឋសភា អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
10/15/2026 08:10 AM
គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
10/15/2026 08:10 AM
កម្ពុជាមិនបានចាប់ផ្តើមជម្លោះហើយក៏មិនបានបង្កើនអរិភាពនោះទេ ខណៈនៅថ្ងៃទី២៨ ខែឧសភា កងទ័ពថៃបានបាញ់ប្រហារលើទីតាំងយោធាកម្ពុជា បណ្តាលឱ្យទាហានកម្ពុជាមួយរូបស្លាប់
10/15/2026 07:10 AM
-កម្ពុជា- អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
10/14/2026 11:10 PM
កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
10/14/2026 09:10 PM
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ជាមួយលទ្ធផលសម្រេចបានជាបន្តបន្ទាប់ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាត
10/14/2026 09:10 PM
កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និង TVET
10/14/2026 07:10 PM
កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុក ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនឹងការជនលិច
10/14/2026 07:10 PM