កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា
កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣

នយោបាយ​ និង ការអភិវឌ្ឍន៍

គ្រិស្តសាសនិកនៅប៉ាគីស្ថាននិយាយថា ពួកគេមិនហ៊ានទៅលំនៅឋានវិញទេ

2023/08/23 06:58:00 pm        144
ប៉ាគីស្ថាន៖ នាង Kanwal អាយុ១៨ឆ្នាំ ទើបតែត្រឡប់មកលំនៅឋានពីមន្ទីរពេទ្យជាមួយទារកទើបកើតរបស់នាង ដែលនៅមុនពេលនោះ មានក្រុមមនុស្សឥតសណ្តាប់ធ្នាប់មួយក្រុម បានចាប់ផ្តើមវាយប្រហារមកលើលំនៅឋានរបស់នាង ក្នុងតំបន់គ្រិស្តសាសនិករស់នៅ នៅប្រទេសប៉ាគីស្ថានភាគខាងកើត។ នាង Kanwal បានភៀសខ្លួនចេញដោយជើងទទេរ ជាមួយគ្រួសារ និងបានគេចខ្លួនចេញទាំងតក់ក្រហល់ ខណៈលំនៅឋានរបស់ពួកគេត្រូវឆេះបំផ្លាញ ហើយអ្វីគ្រប់យ៉ាងនៅខាងក្នុងបានបាត់បង់ រួមទាំងសត្វចិញ្ចឹម។ នាងនិយាយថាយើងគួតែផ្លាស់ប្តូរទៅកន្លែងផ្សេងទៀត យើងភ័យខ្លាចអ្នកជិតខាងរបស់យើង ពួកគេបានប្រព្រឹត្តិយ៉ាងឃោឃៅមកលើពួកយើង ហើយយើងមិនចង់ឲ្យពួកគេបំផ្លាញអ្វីដែលយើងនៅមានសល់បន្តិចបន្តួចនោះទេ។ មនុស្សជិត១៦០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីការវាយប្រហារកាលពីថ្ងៃពុធមុន នៅសហគមន៍គ្រិស្តសាសនិក។ ពលរដ្ឋនិយាយថា កំហឹងក្រោតរយៈពេលច្រើនម៉ោង រួមមានទាំងអ្នកដែលកំពុងកាន់រំពាត់ដែក កាំបិត និងដំបង។ ពួកគេបានដុតព្រះវិហារ និងលំនៅឋានជាច្រើនខ្នង។ នគរបាលនិយាយថា ការវាយប្រហារ បានបង្កឡើងបន្ទាប់ពី តាមការចោទប្រកាន់ថាមានគេប្រមាថទំព័រគម្ពីរកូរ៉ានចំពោះមេដឹកនាំបួងសួងនៅព្រះវិហារ ដែលបញ្ហានេះកើតមានឡើងបន្ទាប់ពីការអំពាវនាការដាក់ទណ្ឌកម្មពីបទប្រមាថគម្ពីរសក្តិសិទ្ធ។ នគរបាលបានចាប់ខ្លួនបុរសគ្រិស្តសាសនិក២នាក់ ចោទប្រកាន់ពីបទប្រមាថគម្ពីរពិសិដ្ឋនិងកំពុងធ្វើការស៊ើបអង្កេត។ ការប្រមាថនេះ អាចជាទណ្ឌកម្មរហូតដល់ទោសប្រហារជីវិតនៅក្នុងប្រទេសប៉ាគីស្ថាន ប៉ុន្តែគ្មាននណាម្នាក់ត្រូវបានកាត់ទោសនៅឡើយ។អាជ្ញាធរបានសន្យា ផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់សហគមន៍គ្រិស្តសាសនា ដែលបង្កើតឡើងមិនដល់២ភាគរយនៃចំនួនប្រជាជនប៉ាគីស្ថាន ២៤១លាននាក់។ មនុស្សជាច្រើន ភ័យខ្លាចមិនហានត្រលប់នៅលំនៅឋានវិញនោះទេ និងពុំដឹងថានៅកន្លែងណាដែលត្រូវកសាងជីវិតរបស់ពួកគេឡើងវិញឡើយ៕

ពលករខ្មែរនៅកូរ៉េ ជឿជាក់លើសមត្ថភាពរបស់នាយករដ្ឋមន្ត្រីថ្មី ក្នុងការបន្តអភិវឌ្ឍន៍ប្រទេស

2023/08/23 06:46:42 pm        220
ភ្នំពេញ៖ ក្រុមពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានអបអរសាទរ​ចំពោះ​ឯកឧត្តមទេសាភិបាលបណ្ឌិត ហ៊ុន ម៉ណែត ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី​របស់កម្ពុជា។ ក្នុងនោះពលករទាំងអស់ បានជឿជាក់​លើ​សមត្ថភាពរបស់នាយករដ្ឋមន្ត្រីថ្មី​ចំពោះការបន្ត​រក្សា​សន្តិភាព និងអភិវឌ្ឍប្រទេសជាតិ។លោក ពេជ្រ វីរៈ ជាពលករដែលកំពុងបម្រើការងារនៅតំបន់ហុងសុង​ នៃប្រទេសកូរ៉េខាងងត្បូង នៅថ្ងៃទី២២ ​ខែសីហា បានសម្ដែងនូវក្តីរំភើប​ និងបានអបអរ ​ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ដែលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា នៅអាណត្តិទី៧នេះ។ លោកជឿជាក់ថា ​នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ​នឹងដឹកនាំកម្ពុជាឱ្យរីកចម្រើន និងរក្សានូវសុខសន្តិភាព​ជូនប្រទេសជាតិ។ ពលករខ្មែរមួយក្រុមផ្សេងទៀត​ ក៏បានបញ្ជាក់ពីគុណសម្បត្តិរបស់នាយករដ្ឋមន្ត្រីថ្មីថា ជា​បុគ្គលមួយរូបដែលមានទាំងចំណេះដឹង និងបទពិសោធន៍ សាកសមជានាយករដ្ឋមន្រ្តីកម្ពុជា។ ពលករទាំងអស់ ​រំពឹងទៅលើនាយករដ្ឋមន្ត្រីថ្មីដែលនឹងតម្កល់ស្មារតីជាតិ បម្រើប្រជាជន​ដោយមិនប្រកាន់​និន្នាការនយោបាយឡើយ។ ការចេញមកអបអរសាទររបស់ពលរដ្ឋខ្មែរដែលនៅក្រៅប្រទេស ​គឺធ្វើឡើងបន្ទាប់ពីរដ្ឋសភា​នៃនីតិកាលទី៧ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះ ​គណៈរដ្ឋមន្ត្រីថ្មីដែលមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រមុខ។សូមបញ្ជាក់ថា ក្នុងថ្ងៃផ្តល់សេចក្តីទុកចិត្តលើសុពលភាពរបស់គណៈរដ្ឋមន្ត្រីថ្មី ​លោកបណ្ឌិត ហ៊ុន ម៉ាណែត​ បានចេញសារនយោបាយធានាចំនួន៥ចំណុច។ ១.ការធានាការពារឱ្យបានជាដាច់ខាតនូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និងសុវត្ថិភាព។ ២.ការ​ធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងគ្រប់វិស័យ។ ៣. ការធានាបន្តជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន ​តាមរយៈការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ​បង្កើតការងារធ្វើ ការ​ពង្រីកផលិតកម្ម និងការរកទីផ្សារលក់​កសិផល​ដោយថ្លៃសមរម្យជូនកសិករ, ការបន្តដំឡើង​ប្រាក់ឈ្នួលអប្បបរមាដល់កម្មករ និងមន្ត្រីរាជការជាដើម។ ៤.ធានានូវសុវត្ថិភាពសង្គម និងលំនឹង​ក្នុងការរស់នៅរបស់ប្រជាជន, ទាំងនៅបច្ចុប្បន្ន ​និងអនាគតតាមរយៈការអភិវឌ្ឍ និង​ការពង្រឹងប្រព័ន្ធគាំពារសង្គម ​និងការជួយគាំពារប្រជាជនគ្រប់រូប, ជាពិសេសគ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ។និងទី៥.ការធានាបង្កើនការយកចិត្តទុកដាក់ដល់ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការវិនិយោគបៃតង​ដែលឆ្លើយតបទៅ​នឹងបញ្ហានៃការប្រែប្រួល អាកាសធាតុ។ក្រៅពីពលករដែលនៅប្រទេសហើយនោះ ពលរដ្ឋនៅក្នុងប្រទេស ក៏សម្តែងការអបអរសាទរចំពោះ​គណៈរដ្ឋមន្ត្រីថ្មី ​ហើយជាពិសេសនាយករដ្ឋមន្ត្រីថ្មី បណ្ឌិត ហ៊ុន ម៉ាណែ តចំពោះការដឹកនាំរបស់​លោកក្នុង​អាណត្តិទី៧នេះ។ ពលរដ្ឋជឿជាក់ព្រមៗគ្នាថា ឯកឧត្តម នឹងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍបន្ថែមទៀតដើម្បី​លើកកម្ពស់​ជីវភាពរបស់ប្រជាជន៕

ក្រសួងការបរទេសសរអាមេរិក បន្តហាមឃាត់ការប្រើប្រាស់លិខិតឆ្លងដែនអាមេរិកសម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង

2023/08/23 06:46:31 pm        143
អាមេរិក៖ ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋបាលលោកបៃដិនកំពុងបន្តរយៈពេលមួយឆ្នាំទៀតសម្រាប់បម្រាមលើការប្រើប្រាស់លិខិតឆ្លងដែនរបស់សហរដ្ឋអាមេរិកក្នុងការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង។ ការហាមប្រាមនេះ ត្រូវបានដាក់ឲ្យអនុវត្តន៍ក្នុងឆ្នាំ ២០១៧ ហើយត្រូវបានបន្តជារៀងរាល់ឆ្នាំ ចាប់តាំងពីពេលនោះមក។ការពន្យាពេលចុងក្រោយនេះ កើតឡើងនៅពេលដែលភាពតានតឹងជាមួយកូរ៉េខាងជើង កំពុងកើនឡើងជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់ខ្លួន និងស្ថានភាពមិនច្បាស់លាស់របស់លោក Travis King សមាជិកយោធាអាមេរិក ដែលបានចូលប្រទេសនេះកាលពីខែមុន តាមព្រំដែនដែលមានកងកម្លាំងប្រដាប់ដោយអាវុធធុនធ្ងន់របស់ខ្លួន។ក្រសួងបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងសារព័ត៌មាន Federal Register ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេស លោក អង់តូនី ប្ល៊ីងខិន(Antony Blinken)កាលពីថ្ងៃពុធថា៖«ក្រសួងការបរទេស បានកំណត់ថា ទីនោះបន្តមានហានិភ័យធ្ងន់ធ្ងរដល់ពលរដ្ឋនិងជនជាតិអាមេរិកក្នុងការចាប់ខ្លួន និងការឃុំខ្លួនរយៈពេលវែងដែលបង្កើតជាគ្រោះថ្នាក់ដល់សុវត្ថិភាពរាងកាយរបស់ពួកគេ»។ ការហាមប្រាមនេះ ធ្វើឲ្យវាខុសច្បាប់ក្នុងការប្រើប្រាស់លិខិតឆ្លងដែនសហរដ្ឋអាមេរិកសម្រាប់ការធ្វើដំណើរទៅ មកពី ឬឆ្លងកាត់ប្រទេសកូរ៉េខាងជើង លុះត្រាតែវាត្រូវបានបញ្ជាក់យ៉ាងជាក់លាក់ ក្នុងករណីផលប្រយោជន៍ជាតិដែលមានការបង្ខាំងទុក។ វានឹងនៅជាធរមាន រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤ លើកលែងតែវាត្រូវបានពន្យារពេល ឬលុបចោលវិញ។

មូលដ្ឋានសុខាភិបាលបានត្រៀមខ្លួន អនុវត្តគោលនយោបាយពង្រីកសេវាថែទាំសុខភាពជូនពលរដ្ឋ

2023/08/23 06:40:07 pm        277
ភ្នំពេញ៖ តាមរយៈការប្ដេជ្ញាចិត្តរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានូវការអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ ក្នុងនោះ គោល​នយោបាយអាទិភាពទី១ គឺការពង្រីកសេវាថែទំាសុខភាពឆ្ពោះទៅរកការគ្របដណ្តប់​សុខភាព​ជាសកល ស្របពេលនេះបណ្តាមូលដ្ឋានសុខាភិបាលបានប្រកាសត្រៀមខ្លួន អនុវត្ត​នយោបាយ​អាទិភាពនេះសំដៅផ្តល់សេវាសុខភាពឲ្យបានទូលំទូលាយបំផុតជូនដល់ប្រជាពលរដ្ឋ។លោកវេជ្ជបណ្ឌិត អេង គឹមបូរារិទ្ធ អនុប្រធានមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ​បានថ្លែងប្រាប់BTV នៅថ្ងៃទី២៣ ខែសីហានេះថា ​មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក៏ដូចមូលដ្ឋានសុខាភិបាល​សាធារណៈនានា បច្ចុប្បន្ន បានអនុវត្តគោលនយោបាយផ្តល់សេវាសុខាបាលរបស់រាជរដ្ឋាភិបាល​ឆ្ពោះទៅរកក្របដណ្តប់សុខភាពជាសកលយ៉ាងសកម្មភាព ដោយក្នុងនោះ អ្នកជំងឺនានា​ដែលមានបណ្ណ ប.ស.ស មានបណ្ណមូលនិធិសមធម៌សុខាភិបាល ម.ស.ស មានបណ្ណសមធម៌ ឬហៅបណ្ណក្រីក្រ ឬមានបណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈជាដើម​អាចអញ្ជើញ​មកទទួលសេវាថែទាំសុខភាព និងព្យាបាលជំងឺគ្រប់ប្រភេទ ដោយមិន គិតថ្លៃសេវាឡើយ។ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណ ​និងមានការពេញចិត្តជាខ្លាំងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថ្មីរបស់កម្ពុជា ចំពោះការប្តេជ្ញាចិត្តអនុវត្តនូវគោលនយោបាយការពង្រីក​សេវា​ថែទំាសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ដែលជាគោលនយោបាយ​អាទិភាពទី១។ សូមបញ្ជាក់ថា ការអនុវត្តគោលនយោបាយពង្រីកសេវាថែទំាសុខភាពឆ្ពោះទៅ​រកការគ្របដណ្តប់​សុខភាព​ជាសកលនេះរបស់រាជរដ្ឋាភិបាលថ្មីនេះ ​គឺធ្វើឡើងស្របតាមកម្មវិធីគោល​នយោបាយ​អង្គការ​សុខាភាពពិភពលោក WHO ដែលបច្ចុប្បន្នគឺបាន និងកំពុងជំរុញបណ្តាប្រទេស ផ្តល់​សេវាសុខាភិបាល ពិនិត្យថែទាំសុខភាព ​និងព្យាបាលជំងឺជូនអ្នកជំងឺទាំងអស់គ្នា ​និងដូចៗគ្នា ពី​រាជរដ្ឋាភិបាល បើទោះ ពលរដ្ឋនោះ ឬអ្នកជំងឺ មាន ឬមិនមានថវិកាក៏ដោយ៕ អត្ថបទ ស៊ុម សុខជា

សភាអាមេរិកកណ្តាល ដកកោះតៃវ៉ាន់ចេញពីអ្នកអង្កេតការណ៍ ដោយអញ្ជើញប្រទេសចិនជំនួសវិញ

2023/08/23 06:37:09 pm        281
អាមេរិក៖ សភាអាមេរិកណ្តាលបានសម្រេចដកចេញកោះតៃវ៉ាន់ ពីឋានៈអ្នកអង្កេតការណ៍ដែលមានរយៈពេល២០ឆ្នាំរបស់ខ្លួន និងដាក់ជំនួសដោយប្រទេសចិន។សភាមានប្រទេសចំនួន៦ ដែលគេស្គាល់ថា PARLACEN បានបោះឆ្នោតកាលពីថ្ងៃចន្ទ នៅក្នុងរដ្ឋធានី Managua (ម៉ាណាហ្គ័រ) ប្រទេសនីការ៉ាហ្គ័រ ដើម្បីអញ្ជើញប្រទេសចិនមកជាអ្នកអង្កេតការណ៍។ សេចក្តីស្នើច្បាប់ ដែលស្នើសម្រាប់ការផ្លាស់ប្តូរនេះ ត្រូវបានផ្ញើរដោយសមាជិកសភាប្រទេសនីការ៉ាហ្គ័រ។ សេចក្តីស្នើច្បាប់និយាយថា កោះតៃវ៉ាន់ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមក្នុងសភា PARLACEN ព្រោះកោះនេះពុំត្រូវបានទទួលស្គាល់ជារដ្ឋអធិបតេយ្យ នៅអង្គការសហប្រជាជាតិឡើយ។ប្រទេសអាមេរិកកណ្តាលចំនួន៥ រួមមាន ប៉ាណាម៉ា និងសាធារណៈរដ្ឋដូមីនិក មានទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ក្រោយឆ្នាំ២០១៧។ បច្ចុប្បន្ននេះ មានតែប្រទេសហ្គាតេម៉ាឡា និងប៊ែលិហ្ស ដែលនៅតែមានទំនាក់ទំនងបែបនេះ។ នៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីពង្រឹងទំនាក់ទំនងការទូត មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានធ្វើទស្សនកិច្ចនៅប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ៕

ជប៉ុនជំរុញការត្រៀមទប់ទល់ជាមុនសម្រាប់ការបាញ់បង្ហោះផ្កាយរណប

2023/08/23 06:31:24 pm        256
ជប៉ុន៖ រដ្ឋាភិបាលជប៉ុន កំពុងចាត់វិធានការដែលអាចធ្វើទៅបានទាំងអស់ ដើម្បីត្រៀមទប់ទល់សម្រាប់ការបាញ់បង្ហោះនូវអ្វីដែលប្រទេសកូរ៉េខាងជើងនិយាយថាជាផ្កាយរណបសម្បនិម្មិត។ ប្រទេសកូរ៉េខាងជើង បានជូនដំណឹងដល់ឆ្មាំឆ្នេរប្រេទេសជប៉ុន កាលពីថ្ងៃអង្គារថា ផ្កាយរណប នឹងត្រូវបាញ់បង្ហោះនៅពេលណាមួយចន្លោះថ្ងៃទី២៤ និង៣១ ខែសីហា។នាយករដ្ឋមន្ត្រីលោក Kishida Fumio បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ទោះបីជាវត្ថុនោះគឺជាឧបករណ៍ជំរុញផ្កាយរណបក៏ដោយ ការបាញ់បង្ហោះដែលប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទីក បំពានទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកបាននិយាយថាសកម្មភាពបែបនេះ ធ្វើឲ្យពលរដ្ឋរបស់ប្រទេសជប៉ុនស្ថិតក្នុងគ្រោះថ្នាក់ខ្លាំង។ ក្រសួងការពារជាតិជឿជាក់ថា វត្ថុនេះទំនងជានឹងត្រូវបាញ់បង្ហោះនៅពេលចាប់ផ្តើមក្នុងពេលវេលាជាក់លាក់របស់ទីក្រុងព្យុងយ៉ាង និងតំបន់ឆ្លងកាត់ នៅជិតកោះ Sakishima ក្នុងខេត្ត Okinawa ភាគនិរតីប្រទេសជប៉ុន។ក្រសួងបានចេញបញ្ជាលើកងកម្លាំងស្វ័យការពារ ដើម្បីបំផ្លាញមីស៊ីលបាលីស្ទីកហោះចូលមក ដែលអាចធ្លាក់នៅក្នុងដែនដីរបស់ប្រទេសជប៉ុន។ នាវាពិឃាត Aegis របស់កងកម្លាំងស្វ័យការពារដែនសមុទ្រ ត្រូវបានដាក់ពង្រាយ នៅសមុទ្រចិនខាងកើត និងប្រព័ន្ធស្ទាក់ចាប់ PAC-3 ដាក់នៅលើដី ត្រូវបានដាក់ប្រចាំការនៅកោះ Okinawa ។រដ្ឋាភិបាលជប៉ុន បានបង្កើនវិធានការត្រៀមខ្លួនជាស្រេចនូវប្រព័ន្ធព្រមានភាពអាសន្ន J-Alert នៅទូទាំងប្រទេស។ ប្រព័ន្ធនេះត្រូវបានរៀបចំ ឲ្យមានសកម្មភាពស្វ័យប្រវត្តិដល់ប្រព័ន្ធវិទ្យុសាធារណៈទីក្រុង ដើម្បីចេញព័ត៌មានជម្លៀស៕

[BREAKING NEWS] នគរបាល៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន បានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រឡប់មកប្រទេសវិញ

2023/08/23 06:25:58 pm        373
ថៃ៖ នគរបាលបាននិយាយនៅថ្ងៃពុធ (២៣ សីហា) នេះថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាប់ពន្ធនាគារ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនគរបាលទាំងយប់ បន្ទាប់ពីមានបញ្ហាសុខភាពនៅថ្ងៃដំបូងនៃការឃុំខ្លួន បន្ទាប់ពីការវិលត្រឡប់ពីការនិរទេសខ្លួនជាច្រើនឆ្នាំមក។

មន្រ្ដីឃុំ-សង្កាត់ចុះស្រង់ទិន្នន័យអ្នកបម្រើការតាមសេវាកម្សាន្តក្រៅប្រព័ន្ធ ដើម្បីផ្ដល់បណ្ណសមធម៌

2023/08/23 06:17:13 pm        910
ភ្នំពេញ ៖មន្រ្តី ឃុំ-សង្កាត់ នៅទូទាំងប្រទេស កំពុងចុះស្រង់ទិន្នន័យអ្នកបម្រើការនៅតាមសេវាកម្សាន្តក្រៅប្រព័ន្ធ ក្នុងមូលដ្ឋាន ដើម្បីកត់ត្រាចំនួនជាក់លាក់ ត្រៀមធ្វើការចុះសម្ភាសន៍ផ្ដល់បណ្ណសមធ៌មជូនពួកគេ។ក្រោយពីបើកយុទ្ធនាការសម្ភាសន៍ផ្ដល់បណ្ណសមធម៌ជូនអ្នកបម្រើការងារនៅតាមសេវាកម្សាន្ត​ក្រៅប្រព័ន្ធ ​កាលពីថ្ងៃទី១១និងថ្ងៃទី១២ខែសីហា កន្លងទៅនេះ អាជ្ញាធរតាមឃុំ-សង្កាត់នីមួយៗ ក៏បន្តចុះស្រង់ទិន្នន័យក្រុមគោលដៅទាំងនោះនៅតាមទីតាំងសេវាកម្សាន្តនានាដោយផ្ទាល់នៅទូទាំងប្រទេស។ ជាក់ស្ដែងសម្រាប់អាជ្ញាធរសង្កាត់ ស្ទឹងមានជ័យទី ២ ក៏បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយពីយុទ្ធនាការ និងស្រង់ទិន្នន័យអ្នកបម្រើការងារនៅតាម រង្គសាល ឌីស្កូតែត ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និងស្ប៉ា ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។លោក ទូច សំអុល ជាចៅសង្កាត់ស្ទឹងមានជ័យទី ២ ថ្លែងថា នេះជាការងារសំខាន់ដើម្បី​ប្រាកដថា​អ្នកបម្រើការងារនៅតាមសេវាកម្សាន្តក្រៅប្រព័ន្ធ អាចទទួលបាននូវអត្ថប្រយោជន៍​ដែលរាជរដ្ឋាភិបាលផ្ដល់ជូន។ លោកបន្តថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋាននឹងជួយលើការងារធ្វើឯកសារនានា ពិសេស​ឯកសារបញ្ជាក់​ទីលំនៅ រឺបញ្ជាក់អត្តសញ្ញាណជាដើម ដើម្បីសម្រួលដល់ការធ្វើសម្ភាសន៍​ផ្ដល់បណ្ណក្រីក្រនាពេលខាងមុខ។បើតាមឯកឧត្តម កែវ អ៊ូលី ប្រធាននាយកអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ បានឱ្យដឹងថា​ ការសម្ភាសន៍ផ្ដល់បណ្ណសមធម៌ ជូនអ្នកបម្រើការងារនៅតាមសេវាកម្សាន្ត​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ គឺអាចចាប់ផ្ដើមក្នុងអំឡុងចុងខែ សីហា​ ឬដើមខែ​ កញ្ញាខាងមុខនេះ។ សូមជម្រាបថា រាជរដ្ឋាភិបាលថ្មីៗនេះបានដាក់ចេញរបបថែទាំសុខភាពសម្រាប់​បុគ្គលបម្រើការ​ក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការដាក់ចេញអន្តរាគមន៍នេះ គឺដើម្បី​ធានា​សន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ​ សំដៅរក្សាលំនឹងជីវភាព និងទប់ស្កាត់ឱ្យបានជាអតិបរមា​ កុំឱ្យពលរដ្ឋគោលដៅធ្លាក់ចូលក្នុងភាពក្រីក្រ ដោយសារការធ្លាក់ខ្លួនឈឺជាដើម៕ អត្ថបទ៖គឹមហុក

មនី្ទរសុខាភិបាលរាជធានី ផ្តល់ថ្នាំអាបែតចំនួន១០តោន (Abate) ដល់ការិយាល័យសុ្រកប្រតិបតិ្ត ដើម្បីទប់ស្កាត់ការរាតត្បាតដោយជំងឺគ្រុនឈាម

2023/08/23 06:01:57 pm        501
ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទសុខាភិបាលរាជធានីភ្នំពេញ ​ថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃនេះថា មកដល់ពេលនេះ មនី្ទរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានបែងចែកថ្នាំ​អាបែត ចំនួន១០តោន ទៅការិយាល័យស្រុកប្រតិបតិ្តចំនួន៦ ​និងសារអប់រំសុខភាព ដើម្បីទប់ស្កាត់ការរាតត្បាតដោយជំងឺគ្រុនឈាម។ជាធម្មតាក្នុងប្រទេសកម្ពុជាយើង ករណីជំងឺគ្រុនឈាម តែងកើតមានជាប្រចាំ។ ខែណាក៏មានដែល ហើយកើតឡើងជារៀងរាល់ឆ្នាំ ជំងឺគ្រុនឈាមកើតឡើងដោយសារមូសខ្លា។ ដូច្នេះរដូវគ្រុនឈាម ប្រភពនៃការកកើតមូស វាកើនឡើង វាក៏ធ្វើឲ្យជំងឺគ្រុនឈាម មានការកើនឡើងផងដែរ។ ជាមួយគ្នានោះឯកឧត្តម ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងថា សកម្មភាពជាប្រចាំថ្ងៃរបស់មន្រី្តសុខាភិបាលនៅតាមការិយាល័យស្រុកប្រតិបតិ្ត និង​មណ្ឌលសុខភាព បានចុះអប់រំផ្សព្វផ្សាយ​ និងយកថ្នាំអាបែត ដាក់ក្នុងពាងទឹក អាងទឹក ដើម្បីលុបបំបាត់ជម្រកមូសខ្លា។ ព្រោះថាមូសខ្លា វាពងក្នុងទឹកដក់ថ្លា វាមិនពង ដាក់ក្នុងទឹកលូ ទឹកស្អុយនោះទេ។ ព្រោះថាទឹកលូ ទឹកស្អុយ វាកើតឡើងជាប្រភេទមូសធម្មតា។បើតាមលោកស្រី ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ បានឲ្យដឹងថា ថ្ងៃនេះ​មន្រ្តីសុខាភិបាល បានចុះផ្សព្វផ្សាយអប់រំ និងដាក់ថ្នាំអាបែតតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅ​សហគមន៍​ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ​ដើម្បីចលនាឲ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តវិធានការបង្ការ ​ដូចជាលុបបំបាត់ជម្រកមូស ​អនាម័យភូមិដ្ឋាន ផ្ទះសម្បែង និង​ទីសាធារណៈនានា និងយល់ដឹងពីរោគសញ្ញាបឋមសំខាន់ៗ នៃជំងឺគ្រុនឈាម ដែលត្រូវសែង​រកសេវាព្យាបាលទាន់ពេលវេលា និងចេះថែទាំអ្នកជំងឺគ្រុនឈាម។ជាចុងក្រោយឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានអំពាវនាវដល់មាតាបិតា​ អាណាព្យាបាល និង​សហគមន៍ដែលមានកូនៗ ​ត្រូវតែចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមទាំងអស់គ្នា៕ អត្ថបទ រដ្ឋា

ចំហេះព្រៃដ៏ធំ បានបិទច្រកសមុទ្រ Dardanelles ប្រទេសទួរគី ជំរុញឲ្យមានការជម្លៀសពលរដ្ឋ

2023/08/23 06:00:14 pm        297
ទួរគី៖ ក្រសួងនិងទីភ្នាក់ងារដឹកជញ្ជូន បាននិយាយកាលពីថ្ងៃអង្គារថា ការដឹកជញ្ជូនទំនិញពីសមុទ្រអេហ្សេ(Aegean) ទៅកាន់សមុទ្រ Marmara ត្រូវបានផ្អាកដោយសារតែចំហេះព្រៃនៅឆេះរាលដាលបន្ត នៅក្នុងខេត្ត Canakkale ភាគពាយព្យប្រទេសទួរគី។ច្រកសមុទ្រ Dardanelles គឺជាច្រកឆ្លងកាត់សំខាន់ប្រវត្តិសាស្ត្រ និងតូចចង្អៀត ភ្ជាប់សមុទ្រ Aegean ទៅកាន់សមុទ្រខ្មៅ បម្រើជាផ្លូវដឹកជញ្ជូនដ៏សំខាន់ សម្រាប់នាវាធ្វើដំណើររវាងសហភាពអឺរ៉ុប និងទ្វីបអាស៊ី។រដ្ឋមន្ត្រីក្រសួងកសិកម្មនិងរុក្ខាប្រម៉ាញ់ លោក Ibrahim Yumakli បាននិយាយថាចំហេះព្រៃ បានជំរុញឲ្យមានការជម្លៀសពលរដ្ឋនៅក្នុងភូមិចំនួន៦ក្នុងផ្លូវចំហេះព្រៃរាលដាល ដែលមានមជ្ឈមណ្ឌលទីបញ្ជាការទ័ពអាកាស Canakkale និងបរិវេណសាកលវិទ្យាល័យក្នុងតំបន់។ អាជ្ញាធរនិយាយថា យន្តហោះចំនួន៨គ្រឿង ឧទ្ធម្ភាគចក្រ២៦គ្រឿង ទូកតូចៗ១៨០គ្រឿង និងក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណ១១០០នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាមិនបានចាប់ផ្តើមជម្លោះហើយក៏មិនបានបង្កើនអរិភាពនោះទេ ខណៈនៅថ្ងៃទី២៨ ខែឧសភា កងទ័ពថៃបានបាញ់ប្រហារលើទីតាំងយោធាកម្ពុជា បណ្តាលឱ្យទាហានកម្ពុជាមួយរូបស្លាប់
10/15/2026 07:10 AM
-កម្ពុជា- អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
10/14/2026 11:10 PM
កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
10/14/2026 09:10 PM
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ជាមួយលទ្ធផលសម្រេចបានជាបន្តបន្ទាប់ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាត
10/14/2026 09:10 PM
កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និង TVET
10/14/2026 07:10 PM
កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុក ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនឹងការជនលិច
10/14/2026 07:10 PM
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
10/14/2026 07:10 PM
ភ្នាក់ងារតំណាងកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ ដោយរក្សាគោលជំហរ និងគោលបំណង គឺដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជា ជននៃប្រទេសទាំងពីរ និងស្វែករកសន្តិភាពយូរអង្វែង
10/14/2026 07:10 PM
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
10/14/2026 07:10 PM
មន្ត្រី៖ បណ្តាប្រទេសអឺរ៉ុប និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅថ្ងៃអាទិត្យ
10/14/2026 07:10 PM