កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា
កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រទេសអាល់បានី កំពុងទប់ទល់នឹងចំហេះព្រៃនៅភាគពាយ័ព្យ បន្ទាប់ពីអ្នកលួចដុតភ្លើងត្រូវបានចាប់ខ្លួន

2023/08/23 07:21:08 pm        137
អាល់បានី៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសអាល់បានី បាននិយាយកាលពីថ្ងៃអង្គារ (២២ សីហា) ថា ប្រទេសនេះកំពុងទប់ទល់នឹងចំហេះព្រៃដ៏ធំមួយនៅជិតទីប្រជុំជន Lac ភាគខាងលិច ដោយកងទ័ពនិងក្រុមពន្លត់អគ្គីភ័យ ព្យាយាមពន្លត់អណ្តាតភ្លើងដែលកំពុងគំរាមកំហែងលំនៅឋានប្រជាជន។នគរបាលបានបង្ហាញវីដេអូនៃបុរសម្នាក់ត្រូវបានចាប់ខ្លួន ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Taulant Balla បាននិយាយថា បុរសនោះត្រូវបានគេសង្ស័យពីបទលួចដុតព្រៃដោយចេតនា។ លោក Balla បាននិយាយក្នុងសារបង្ហោះនៅលើគេហទំព័រហ្វេសប៊ុក របស់ខ្លួនថា «ចំហេះបានឈានដល់តំបន់ដើមស្រល់ដ៏ធំមួយនៅជិតទីក្រុង Lac ហើយនេះគឺជាចំហេះព្រៃដ៏អាក្រក់បំផុតនៅឆ្នាំនេះ»។រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Niko Peleshi បាននិយាយថា ទាហាន៥០នាក់ត្រូវបានគេដាក់ពង្រាយ ប៉ុន្តែការបញ្ឈប់ភ្លើងកុំឲ្យបន្តឆេះ នៅតែជាបញ្ហាប្រឈមដ៏លំបាក ដោយសារតែស្ថានភាពដី។ ក្នុងខែកក្កដា ប្រទេសអាល់បានីបានកំណត់អត្តសញ្ញាណ និងចោទប្រកាន់មនុស្ស១៤នាក់ ពីបទបង្កចំហេះព្រៃ ដែលនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១៥ឆ្នាំ៕

ខេត្តប្រ៊ីដធីស កូឡំប៊ី ដកការរឹតបន្តឹងការធ្វើដំណើរភាគច្រើន ខណៈចំហេះព្រៃនៅកាណាដាបានធូរស្រាល

2023/08/23 07:18:41 pm        140
កាណាដា៖ រដ្ឋាភិបាលនៃខេត្តប្រ៊ីដធីស កូឡំប៊ី បាននិយាយថា ខ្លួននឹងដកការរឹតត្បិតការធ្វើដំណើរយ៉ាងទូលំទូលាយទៅកាន់ផ្នែកខាងក្នុង នៃខេត្តដែលរងគ្រោះដោយចំហេះព្រៃមួយនេះកាលពីថ្ងៃអង្គារ ខណៈភ្លៀង និងអាកាសធាតុត្រជាក់ បានជួយទប់ស្កាត់ចំហេះនៅទូទាំងភាគខាងលិចប្រទេសកាណាដា។ការរឹតបន្តឹងនេះ បានរារាំងការធ្វើដំណើរដែលមិនសំខាន់ទៅកាន់សហគមន៍នៅផ្នែកខាងក្នុងនៃខេត្ត រួមទាំងទីក្រុង Kelowna ទីក្រុង Vernon និងទីក្រុង Kamloops ហើយនឹងត្រូវផុតកំណត់នៅពាក់កណ្តាលអធ្រាត្រ។ វិធានការរឹតបន្តឹងនេះ នឹងនៅតែមានសម្រាប់ទីក្រុង West Kelowna ។ប្រទេសកាណាដា កំពុងជួបប្រទះរដូវកាលចំហេះព្រៃដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងកំណត់ត្រា ហើយក្នុងសប្តាហ៍មុនមនុស្សជាង៥០.០០០នាក់ រួមទាំងប្រជាជនទាំងអស់ក្នុងរដ្ឋធានី Yellowknife នៃដែនដីភាគពាយ័ព្យ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ ក្រុមមន្ត្រីបាននិយាយថា អណ្តាតភ្លើងបានឆាបឆេះផ្ទះជិត២០០ខ្នងនៅទីក្រុង Kelowna និងទីក្រុង West Kelowna ប៉ុន្តែស្ថានភាពបានប្រសើរឡើងបន្តិចម្តងៗ ទោះបីជាផ្សែងនៅតែបន្តគ្របដណ្តប់ខេត្តនេះក៏ដោយ។បញ្ជារឹតបន្តឹងការធ្វើដំណើរ ត្រូវបានដាក់ឱ្យដំណើរការកាលពីចុងសប្តាហ៍ ដើម្បីទុកកន្លែងស្នាក់នៅសម្រាប់អ្នកជម្លៀស និងសេវាសង្គ្រោះបន្ទាន់។ រដ្ឋមន្ត្រីប្រចាំខេត្តនេះ កំពុងទៅពិនិត្យតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយចំហេះព្រៃ ហើយបាននិយាយថា ចំហេះឮសកម្មនៅតែបន្តឆេះយ៉ាងសន្ធោសន្ធៅនៅជិតលំនៅឋានជាច្រើនខ្នងផងដែរ៕

ការសិក្សា៖ ចំនួនកុមារអាមេរិកដែលបានស្លាប់ក្នុងហិង្សាដោយអាវុធ បានកើនឡើងខ្ពស់បំផុតក្នុងឆ្នាំ២០២១

2023/08/23 07:16:15 pm        137
អាមេរិក៖ ការស្លាប់របស់កុមារក្នុងហិង្សាដោយអាវុធនៅសហរដ្ឋអាមេរិក បានឈានដល់កម្រិតខ្ពស់បំផុត នេះបើយោងតាមការសិក្សាថ្មីមួយដែលចេញផ្សាយដោយបណ្ឌិតសភាពេទ្យកុមារអាមេរិក។ ដោយប្រើប្រាស់មូលដ្ឋានទិន្នន័យមរណភាពរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ នៅក្នុងទិនានុប្បវត្តិវិជ្ជាពេទ្យផ្នែកកុមារ របស់គេហទំព័រ AAP បានរកឃើញថា កុមារចំនួន៤.៧៥២នាក់បានស្លាប់ ដោយសាររបួសទាក់ទងនឹងកាំភ្លើងក្នុងឆ្នាំ២០២១ ជាឆ្នាំចុងក្រោយបង្អស់ដែលទិន្នន័យអាចរកបាន ដោយកើនឡើងពីចំនួន៤.៣៦៨នាក់ក្នុងឆ្នាំ២០២០ និងចំនួន៣.៣៩០នាក់ក្នុងឆ្នាំ២០១៩។អំពើហិង្សាដោយអាវុធ គឺជាមូលហេតុទីមួយនៃការស្លាប់លើកុមារនៅសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០២០មក។ ការសិក្សានេះត្រូវបានបោះពុម្ពផ្សាយ ខណៈសមាជិកសភារដ្ឋ Tennessee បានបើកសមួយប្រជុំពិសេសស្តីពីសុវត្ថិភាពសាធារណៈ បន្ទាប់ពីការបាញ់ប្រហារនៅសាលារៀននៅទីក្រុង Nashville កាលពីដើមឆ្នាំនេះ ដែលបានសម្លាប់កុមារចំនួន៣នាក់ និងគ្រូបង្រៀន៣នាក់ផងដែរ។ ការសិក្សានេះបានបង្ហាញបន្ថែមថា កុមារស្បែកខ្មៅមានចំនួនប្រហែល៦៧% នៃការធ្វើអត្តឃាតដោយការបាញ់ប្រហារ ខណៈដែលកុមារស្បែកសមានប្រហែល៧៨% នៃការធ្វើអត្តឃាតដោយប្រប្រាស់កាំភ្លើង៕

ការខ្វែងគំនិតគ្នាក្នុងកិច្ចប្រជុំ BRICS លេចចេញជាថ្មី នៅមុនការពិភាក្សាស្ដីពីការពង្រីកខ្លួនដ៏សំខាន់របស់ប្លុកនេះ

2023/08/23 07:13:48 pm        169
មេដឹកនាំក្រុមប្រទេស BRICS បានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ (២២សីហា) ដើម្បីរៀបចំផែនការអនាគតប្លុកនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ ប៉ុន្តែការខ្វែងគំនិតគ្នាបានកើតមានឡើងជាថ្មី មុនពេលការជជែកដេញដោលយ៉ាងសំខាន់ ជុំវិញការពង្រីកសក្តានុពលនៃក្រុមប្រទេស ដែលមានបំណងបង្កើនឥទ្ធិពលសកលរបស់ខ្លួន។ភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីសង្រ្គាមអ៊ុយក្រែន និងការប្រជែងគ្នាកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំងជាមួយសហរដ្ឋអាមេរិក បានរុញច្រានប្រទេសចិន និងរុស្ស៊ី ឲ្យស្វែងរកការពង្រឹងប្លុក BRICS ហើយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងចូលរួមកិច្ចប្រជុំនេះតាមអនឡាញផងដែរ។បណ្ដាមេដឹកនាំទាំងនេះ កំពុងព្យាយាមប្រើប្រាស់កិច្ចប្រជុំកំពូលនៅថ្ងៃទី២២ ដល់២៤ ខែសីហានៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង មួយនេះ ដើម្បីបង្រួបបង្រួមក្រុម ដែលរួមមានអាហ្រ្វិកខាងត្បូង ប្រេស៊ីល និងឥណ្ឌា ទៅជាការប្រឆាំងទៅនឹងការត្រួតត្រារបស់លោកខាងលិច នៃស្ថាប័នពិភពលោក។ លើសពីប្រធានបទពង្រីកប្លុកនេះ ការជំរុញការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករបស់រដ្ឋជាសមាជិកក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ក៏ស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលផងដែរ។ប្រភពរដ្ឋាភិបាលអាហ្សង់ទីនមួយ ដែលពាក់ព័ន្ធនឹងការចរចារបស់ក្រុមប្រទេសដើម្បីចូលរួមជាមួយប្លុក BRICS នេះបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា គ្មានសមាជិកថ្មីណាមួយត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឱ្យចូលរួមក្នុងប្លុកនេះ អំឡុងពេលកិច្ចប្រជុំកំពូលនោះទេ។ ក្រុមមន្ត្រីអាហ្រ្វិកខាងត្បូងបាននិយាយថា ប្រទេសជាង៤០ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្រុម BRICS នេះ។ ក្នុងចំណោមប្រទេសទាំងនោះ មានជិត២០ប្រទេស បានស្នើសុំឱ្យចូលរួមជាផ្លូវការ ដោយខ្លះរំពឹងថានឹងបញ្ជូនគណៈប្រតិភូទៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងផងដែរ៕

ព្យុះ Franklin នាំមកនូវជំនោរខ្ពស់ និងខ្យល់បក់ខ្លាំងនៅសាធារណរដ្ឋដូមីនីក

2023/08/23 07:10:52 pm        164
ដូមីនីក៖ ព្យុះ Franklin បាននាំមកនូវជំនោរខ្ពស់ និងខ្យល់បក់ខ្លាំងទៅកាន់ឆ្នេរសមុទ្ររដ្ឋធានី សាន់ ដូម៉ាំង (Santo Domingo) សាធារណរដ្ឋដូមីនីក កាលពីរសៀលថ្ងៃអង្គារ (២២ សីហា)។ ព្យុះនេះនឹងបោកបក់ដល់ដីទាំងនៅសាធារណរដ្ឋដូមីនីក និងប្រទេសហៃទីនៅថ្ងៃពុធ (២៣ សីហា) នេះ ហើយគេនឹងរំពឹងថានឹងបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង បំណាក់ដី និងទឹកជំនន់ខ្លាំងផងដែរ។ក្រុមអាជ្ញាធរនៅសាធារណរដ្ឋដូមីនីក បានបិទសាលារៀន និងការិយាល័យរដ្ឋាភិបាលកាលពីថ្ងៃអង្គារ ខណៈដែលព្យុះត្រូពិច Franklin បានធ្វើដំណើរទៅកាន់កោះ Hispaniola ដែលបានចែករំលែកដែនដីជាមួយប្រទេសហៃទី ផងដែរ។ ការឆ្លងកាត់ភាគខាងកើតមហាសមុទ្រការ៉ាអ៊ីប នៃព្យុះ Franklin និងការរំខាននៅឈូងសមុទ្រម៉ិកស៊ិក ត្រូវបានគេរំពឹងថានឹងកើនឡើងកាន់តែខ្លាំងក្នុងរយៈពេលពីរថ្ងៃបន្ទាប់នេះ។ព្យុះ Franklin បានបោកបក់ដល់ដីគោកនៅមហាសមុទ្រការ៉ាអ៊ីប ដែលបានវាយប្រហារប្រទេសកូឡំប៊ី កាលពីថ្ងៃអង្គារ (២២សីហា) ផងដែរ៕

ផ្លូវថ្នល់រងការជន់លិចពេលព្យុះកំបុតត្បូង Harold បោកបក់ដល់ដីគោកនៅរដ្ឋ Texas សហរដ្ឋអាមេរិក

2023/08/23 07:08:32 pm        139
អាមេរិក៖  ព្យុះកំបុតត្បូង Haroldបានបោកបក់មកដល់ដីគោកនៅតំបន់ជ្រោយភាគខាងត្បូងរដ្ឋ Texas សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ជាមួយនឹងកម្លាំងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់គ្មានចរន្តអគ្គិសនីប្រើប្រាស់ ស្របពេលដែលក្រុមព្យាករណ៍ឧតុនិយមព្រមានពីទឹកជំនន់ដ៏គំហក់ និងធ្វើឲ្យមានការខូចខាតពេញមួយថ្ងៃ ។  រូបភាពវីដេអូឃ្លីប ឃើញភ្លៀងធ្លាក់ខ្លាំង និងផ្លូវថ្នល់រងការជន់លិច ខណៈដែលមនុស្សប្រហែល ១,៣លាននាក់នៅតំបន់ Deep South Texas និងតំបន់ជ្រលងភ្នំ Rio Grandeស្ថិតក្រោមការព្រមានពីព្យុះត្រូពិក ។  សេវាកម្មឧតុនិយមជាតិ (NWS) បានរាយការណ៍ថា ព្យុះកំបុតត្បូង Haroldបោកបក់ក្នុងល្បឿនខ្យល់បក់ ៨០គ.មក្នុង១ម៉ោង ហើយភ្លៀងធ្លាក់ខ្លាំង អាចនឹងមានកម្ពស់ ១៥សង់ទីម៉ែត្រនៅតាមតំបន់មួយចំនួន ។  NWS បាយរាយការណ៍ទៀតថា ព្យុះនេះដែរ អាចបង្កឲ្យមានទឹកជន់នៅតាមតំបន់ឆ្នេរ និងតាមដងទន្លេ ជន់លិចផ្លូវថ្នល់ និងតំបន់ដែលមានប្រព័ន្ធបង្ហូរលូរអន់ ។ ចំណែកឯខ្យល់បក់ខ្លាំង អាចបណ្តាលឲ្យមានការខូចខាតផងដែរដល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ។  លោក Brad Culp គឺជាភ្ញៀវទេសចរមួយរូបដែលបានដើរកម្សាន្តនៅតំបន់ឆ្នេររដ្ឋ Texas និយាយថា ឥលូវមានភ្លៀងធ្លាក់ខ្លាំងបន្តិចដែរ ហើយខ្យល់ក៏បក់ខ្លាំង ហើយអ្វីដែលជាការព្រួយបារម្ភរបស់លោក គឺការកញ្ជ្រោលឡើងរបស់ព្យុះ Haroldនេះតែម្តង ៕

សម្ព័ន្ធមិត្តដំបូងរបស់លោកដូណាល់ ត្រាំ បានយល់ព្រមចុះចាញ់ក្នុងសំណុំរឿងការបោះឆ្នោតរដ្ឋ Georgia

2023/08/23 07:05:51 pm        130
អាមេរិក៖ សហចុងចោទទីមួយរបស់លោក ដូណាល់ ត្រាំ ក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់រដ្ឋ Georgia ដែលចោទប្រកាន់អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ និងសហការីរបស់លោក ពីបទព្យយាមបង្វែរលទ្ធផលបោះឆ្នោតឆ្នាំ២០២០ បានយល់ព្រមចុះចាញ់នៅពន្ធនាគារ អាត្លង់តា កាលពីថ្ងៃអង្គារ (២២សីហា) នេះបើយោងតាមកំណត់ត្រាសហព័ន្ធ និងសេចក្តីថ្លែងការណ៍មួយ។អតីតមេធាវីរបស់លោក ត្រាំ គឺលោក John Eastman និងអ្នកឃ្លាំមើលការស្ទង់មតិរបស់គណបក្សសាធារណរដ្ឋ លោក Scott Hall ទាំងពីរនាក់នេះ បានប្រគល់ខ្លួនទៅការិយាល័យតម្រួតសហព័ន្ធ ពីរថ្ងៃមុនពេលលោក ត្រាំ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋលើកទីបួនរបស់លោកនៅឆ្នាំនេះ។លោក ត្រាំ ដែលជាអ្នកនាំមុខគេសម្រាប់ការតែងតាំងតំណែងប្រធានាធិបតីនៃបកសសាធារណរដ្ឋ ឆ្នាំ២០២៤ បានរិះគន់ការកាត់ទោសទាំងអស់របស់លោកថា មានហេតុផលនយោបាយនៅពីក្រោយ ហើយបន្តអះអាងមិនពិតថា ការចាញ់ឆ្នោតឆ្នាំ២០២០ របស់លោក ចំពោះប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន គឺជាលទ្ធផលនៃការបោកប្រាស់។ លោក Eastman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹងចូលខ្លួនមួយថ្ងៃបន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងតម្កល់ប្រាក់ធានាខ្លួនជាសាច់ប្រាក់សុទ្ធ១០០.០០០ដុល្លារ។កាលពីថ្ងៃចន្ទ លោក ត្រាំ បានយល់ព្រមលើការដាក់ប្រាក់ធានាតាមក្រោយចំនួន២០០.០០០ដុល្លារ និងទទួលយកលក្ខខណ្ឌធានាខ្លួន ដែលនឹងរារាំងលោកពីការគំរាមកំហែងសហចុងចោទ ឬសាក្សីក្នុងសំណុំរឿងនេះ។ នៅក្នុងការចោទប្រកាន់ចំនួន៤១ករណី នៅរដ្ឋ Georgia ដែលបានបង្ហាញកាលពីសប្តាហ៍មុន លោក ត្រាំ និងចុងចោទចំនួន១៨នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មគ្រោងទុក និងបទឧក្រិដ្ឋកម្មផ្សេងៗទៀត ជុំវិញការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីបង្វែរការបរាជ័យរបស់លោក ត្រាំ ក្នុងការបោះឆ្នោតឆ្នាំ២០២០ ដាក់ទៅលើលោកប្រធានាធិបតី ចូ បៃដិន៕

សាកសពមនុស្សឆេះខ្លោចចំនួន១៨នាក់ ត្រូវបានរកឃើញនៅប្រទេសក្រិក ខណៈចំហេះព្រៃរីករាលដាលកាន់តែខ្លាំង

2023/08/23 07:03:31 pm        134
ក្រិក៖ ក្រុមអាជ្ញាធរបាននិយាយថា សាកសពមនុស្សដែលឆេះខ្លោចចំនួន១៨នាក់ ដែលអាចជាជនអន្តោប្រវេសន៍ ត្រូវបានរកឃើញកាលពីថ្ងៃអង្គារ (២២សីហា) នៅតំបន់ជនបទមួយនៅភាគខាងជើងប្រទេសក្រិច ជាទីដែលចំហេះព្រៃបានកំពុងឆាបឆេះអស់រយៈពេលបួនថ្ងៃមកហើយ ខណៈកម្លាំងខ្យល់បក់បោកបានជំរុញឲ្យចំហេះឆាបឆេះកាន់តែខ្លាំងនៅទូទាំងប្រទេស។នៅក្នុងទីក្រុងកំពង់ផែ Alexandroupolis ក្បែរនោះ អ្នកជំងឺមន្ទីរពេទ្យរាប់សិបនាក់ត្រូវបានជម្លៀសចេញតាមសាឡាងកាលពីព្រឹកថ្ងៃអង្គារ ខណៈដែលចំហេះនៅលើជើងភ្នំ Parnitha នៅជាយក្រុងអាតែន (Athens) បានបញ្ចេញពពកផ្សែងយ៉ាងក្រាស់ពាសពេញរដ្ឋធានីក្រិកមួយនេះ។ អង្គភាពពន្លត់អគ្គិភ័យបាននិយាយថា ក្រុមអាជ្ញាធរកំពុងស៊ើបអង្កេត លើលទ្ធភាពដែលសាកសពទាំងនោះ អាចជាជនអន្តោប្រវេសន៍ ដែលចូលមកក្នុងប្រទេសដោយខុសច្បាប់ ដោយសារតែមិនមានអ្នកស្រុកនៅក្នុងតំបន់នេះត្រូវបានរាយការណ៍ថាបាត់ខ្លួននោះទេ។ចំហេះព្រៃក្នុងរដូវក្តៅនៅប្រទេសក្រិក គឺជារឿងធម្មតា ប៉ុន្តែចំហេះបានកើតឡើងកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលក្ខខណ្ឌអាកាសធាតុក្តៅ ស្ងួត និងខ្យល់ខ្លាំងខុសធម្មតា ដែលអ្នកវិទ្យាសាស្ត្របានផ្សារភ្ជាប់ទៅនឹងបម្រែបម្រួលអាកាសធាតុ។អ្នកទេសចរបរទេសជាង២០.០០០នាក់ត្រូវបានជម្លៀសចេញពីរមណីយដ្ឋានទេសចរណ៍នៅលើកោះ Aegean នៃប្រជុំកោះ Rhodes កាលពីខែកក្កដា ខណៈចំហេះព្រៃបានឆាបឆេះអស់រយៈពេលមួយសប្តាហ៍ដោយបំផ្លាញលំនៅឋាន និងសណ្ឋាគារជាច្រើននៅតំបន់នោះ៕

ឥណ្ឌាមានបំណងបង្កើតប្រវត្តិសាស្ត្រ ដោយការចុះចតយានអវកាសចន្ទ្រា-៣ ក្បែរប៉ូលខាងត្បូងភពព្រះចន្ទ

2023/08/23 07:00:45 pm        125
ឥណ្ឌា៖ ប្រទេសឥណ្ឌា កំពុងព្យាយាមបង្កើតប្រវត្តិសាស្ត្រនៅថ្ងៃពុធនេះ តាមរយៈបេសកកម្មភពព្រះចន្ទលើកទី៣ ដែលនឹងកំណត់ចុះចតនៅលើភពព្រះចន្ទ។ប្រសិនបើបេសកកម្មយានអវកាសចន្ទ្រាយាន-៣ ជោគជ័យ នោះឥណ្ឌា នឹងក្លាយប្រទេសទីមួយដែល បានចុះចតយាន នៅក្បែរប៉ូលភាគខាងត្បូងក្នុងការស្រាវជ្រាវដំបូងនៅលើភពព្រះចន្ទ ។ ឥណ្ឌា ក៏នឹងក្លាយជាប្រទេសទី៤ដែលនឹងទទួលបានជោគជ័យ ក្នុងការចុះចតយានក្នុងសម្ពាធស្រាល នៅលើភពព្រះចន្ទ សហរដ្ឋអាមេរិក អតីតសហភាពសូវៀត និងប្រទេសចិន សុទ្ធតែបានចុះចតនៅក្បែរខ្សែបន្ទាត់អេក្ខាទ័រ។ ការប៉ុនប៉ងរបស់ប្រទេសឥណ្ឌា បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយានអវកាស Luna-25 របស់ប្រទេសរុស្ស៊ី បានធ្លាក់ ខណៈព្យាយាមចុះចតនៅក្នុងតំបន់ដូចគ្នានេះ។  ការប៉ុនប៉ងកាលពីពេលថ្មីៗរបស់ប្រទេសនេះ ក្នុងការចុះចតបេសកកម្មយានចន្ត្រាយាន-២ របស់ខ្លួនជិតប៉ូលខាងត្បូង កាលពីឆ្នាំ២០១៩ពុំបានជោគជ័យ ដោយយាននោះបានធ្លាក់ចូលទៅក្នុងផ្ទៃខាងលើភពព្រះចន្ទ។ ដូច្នេះពេលនេះ ពិភពលោកកំពុងចោលខ្សែភ្នែកសម្លឹងមើលយានចន្ត្រាយាន៣របស់ឥណ្ឌា។  យានអវកាសដែលត្រូវបានបង្កើតឡើងដើម្បីធ្វើដំណើរទៅកាន់គន្លងវិថី យានចុះចត និង យានស្រាវជ្រាវ បានហោះចេញពីមជ្ឈមណ្ឌលអវកាស ស្រីហារីកូតា (Sriharikota) នៅភាគខាងត្បូងប្រទេសឥណ្ឌាកាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅ។  យានដែលដាក់ឈ្មោះ ថា វីក្រាម (Vikram) យកតាមឈ្មោះស្ថាបនិកអង្គការស្រាវជ្រាវអវកាសឥណ្ឌា (Isro) គឺលោក វីក្រាម សារ៉ាប់ហៃ (Vikram Sarabhai) បានដឹកយានស្រាវជ្រាវតូចជាប់នឹងពោះដែលមាន ទម្ងន់២៦ គីឡូក្រាមមានឈ្មោះថា ប្រាកយាន (Pragyaan) ជាភាសាសំស្រ្កឹត ដែលមានន័យថាប្រាជ្ញា៕

ប្រមុខការទូតកម្ពុជាថ្មី ប្តេជ្ញាដឹកនាំវិស័យការទូតកម្ពុជាមិនជ្រៀតជ្រែកកិច្ចការផ្ទៃប្រទេសជាមិត្ត និងគោរពផលប្រយោជន៍គ្នា

2023/08/23 07:00:27 pm        676
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ប្រមុខការទូតកម្ពុជាថ្មី ប្តេជ្ញាដឹកនាំវិស័យការទូតកម្ពុជាមិនជ្រៀតជ្រែកកិច្ចការផ្ទៃប្រទេសជាមិត្ត និងគោរពផលប្រយោជន៍គ្នា។ការប្តេជ្ញារបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ​បន្ទាប់ពីរាជរដ្ឋាភិបាល នីតិកាលទី៧ បានរៀបចំគណៈរដ្ឋមន្រ្តីថ្មី កាលពីម្សិលមិញនេះ។ នាឱកាសនោះ ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងការថ្លែងអំណរគុណចំពោះការអនុញ្ញាត​របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ​ក្នុងការផ្តល់ឱកាសឲ្យបានចូលរួមក្នុងបុព្វហេតុជាតិ ជាពិសេសនឹង​បំពេញភារកិច្ច និងកាតព្វកិច្ចក្នុងវិស័យការទូតឲ្យបន្តទទួល​បានកិត្យានុភាពយូរង្វែងបន្ថែមទៀត។ ជាមួយគ្នា ក្នុងនាមរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្មី ឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើងពី​ការពង្រឹងមូលដ្ឋាន​គ្រឹះវិស័យការទូត តាមរយៈពង្រឹងទៅលើវិទ្យាស្ថានជំនាញ​ការទូត យកចិត្តទុកដាក់ជំរុញមន្រ្តីការទូតវ័យឆ្លាត រួមទាំងកែសម្រួលយន្តការចាំបាច់ដល់​តម្រូវ​ការក្នុងវិស័យការទូតនេះផងដែរ។ដោយឡែកជុំវិញវិស័យការទូតក្នុងតំបន និងអន្តរជាតិវិញ ឯកឧត្តម សុខ ចិន្តាសោភា បានប្តេជ្ញា​ចិត្តខ្ពស់​ក្នុងនាមអ្នកបន្តវេនវិស័យការទូត ​អនុវត្តប្រឆាំងចំពោះការ​ជ្រៀតជ្រែត​ចូលផ្ទៃក្នុងកម្ពុជា ក៏ដូចជា​មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបណ្តាប្រទេសដ៏ទៃ ហើយគោរពផលប្រយោជន៍គ្នា​ទៅវិញទៅមក។លើសពីនេះ ឯកឧត្តម សុខ ចិន្តាសោភា ថ្លែងថា វិស័យការទូតបានក្លាយជាមរតកដ៏ថ្លៃថ្លា​កើតចេញ​ពីសម្តេចតេជោ ហ៊ុន សែន ដែលលជាប្រមុខការទូតទី១ របស់កម្ពុជា និងឥស្សរជនជំនាញ​លើ​វិស័យការទូតឆ្នើម២រូបទៀត ​គឺឯកឧត្តម ហោ ណាំហុង និងឯកឧត្តម​ ប្រាក់ សុខុន ដែលបានចូលរួម​ចំណែកធ្វើឲ្យកេ្តរ៍ដំណែលដ៏ពិសិដ្ឋរបស់សម្តេចតេជោ ហ៊ុន សែន កាន់តែលេចធ្លោនូវកិត្យានុភាព​ជាតិទាងក្នុងតំបន់ និងអន្តរជាតិ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

-កម្ពុជា- អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
10/14/2026 11:10 PM
កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
10/14/2026 09:10 PM
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ជាមួយលទ្ធផលសម្រេចបានជាបន្តបន្ទាប់ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាត
10/14/2026 09:10 PM
កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និង TVET
10/14/2026 07:10 PM
កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុក ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនឹងការជនលិច
10/14/2026 07:10 PM
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
10/14/2026 07:10 PM
ភ្នាក់ងារតំណាងកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ ដោយរក្សាគោលជំហរ និងគោលបំណង គឺដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជា ជននៃប្រទេសទាំងពីរ និងស្វែករកសន្តិភាពយូរអង្វែង
10/14/2026 07:10 PM
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
10/14/2026 07:10 PM
មន្ត្រី៖ បណ្តាប្រទេសអឺរ៉ុប និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅថ្ងៃអាទិត្យ
10/14/2026 07:10 PM
ការ​លាលែងពីតំណែង​របស់លោក​ លោក Yana គឺជាការប៉ះពាល់​ដល់នាយករដ្ឋមន្ត្រី​ជប៉ុន​ លោកស្រី Takaichi
10/14/2026 07:10 PM