កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា
កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Lee Hsien Loong៖ សិង្ហបុរី រំពឹងថានឹងមើលឃើញកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២៣នេះ

2023/08/21 07:53:58 pm        185
សិង្ហបុរី៖  នាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lee Hsien Loongនិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោករំពឹងថានឹងមើលឃើញកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២៣នេះ ។  ថ្លែងអំឡុងសុន្ទកថាប្រចាំឆ្នាំ National Day Rally លោក Leeបាននិយាយព្រមានដល់ប្រជាពលរដ្ឋសិង្ហបុរីថា ទោះបីជាយ៉ាងណាក៏ដោយ ការឡើងកម្តៅផែនដី នឹងធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មចំណីអាហារ និងតម្លៃសកល ។  លោកថា ការឡើងកម្តៅផែនដី ពិភពលោកកំពុងឆ្លងកាត់អាកាសធាតុក្តៅជាងមុន ។ ចាប់ពីប្រទេសចិន ដល់ជប៉ុន ដល់អឺរ៉ុប និងសហរដ្ឋអាមេរិក គ្មានតំបន់ណាមួយថាគ្មានទឹកជំនន់ គ្រោះរាំងស្ងួត រលកកម្តៅ និងភ្លើងឆេះព្រៃនោះទេ ។ នេះនឹងធ្វើឲ្យប៉ះពាល់ដល់ការផលិតចំណីអាហារ និងតម្លៃនៅលើពិភពលោក ។   លោកបន្តថា លោកសង្ឃឹមថា ប្រទេសរបស់លោកនឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ច ប៉ុន្តែលោកថា ទោះបីជាយ៉ាងក៏ដោយអតិផរណា នឹងនៅតែខ្ពស់ជាងអ្វីដែលពួកយើងធ្លាប់ជួប ។ អត្រាអតិផរណាស្នូលប្រចាំឆ្នាំរបស់សិង្ហបុរី ដែលមិនបូករួមការដឹកជញ្ជូនតាមផ្លូវឯកជន និងថ្លៃស្នាក់នៅ បានធ្លាក់ចុះមកនៅ ៤,២ភាគរយក្នុងខែមិថុនា ពីចំនួន ៤,៧ភាគរយកាលខែឧសភា ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍នេះដែរ លោក Leeនិយាយផងដែរថា ជម្លោះរឿងអាស្រូវនយោបាយដែលបានអង្រួនគណបក្សសកម្មភាពប្រជាជន(PAP)ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ នឹងមិនពន្យាពេលការបន្តភាពជាអ្នកដឹកនាំរបស់លោកនោះទេ ហើយលោកមានរាល់ជំនឿចិត្តលើលោកឧបនាយករដ្ឋមន្រ្តី Lawrence Wong ។  សូមបញ្ជាក់ថា សង្ហបុរី នឹងរៀបចំការបោះឆ្នោតនៅឆ្នាំ ២០២៥ខាងមុខនេះ ហើយគណបក្ស PAPបន្តក្តោបក្តាប់អំណាច ចាប់តាំងពីសង្ហបុរីក្លាយជាប្រទេសឯករាជ្យកាលពីឆ្នាំ ១៩៦៥រហូតមក ៕

បេក្ខជនប្រឆាំងអំពើពុករលួយប្រទេសហ្គាតេម៉ាឡា បានឈ្នះតំណែងប្រធានាធិបតីដោយលទ្ធផលយ៉ាងលើសលប់

2023/08/21 07:51:15 pm        209
ហ្គាតេម៉ាឡា៖ លទ្ធផលបោះឆ្នោតបឋមបានបង្ហាញថា មេដឹកនាំប្រឆាំងអំពើពុករលួយរបស់ហ្គាតេម៉ាឡា លោក Bernardo Arevalo ត្រូវបានបោះឆ្នោតធ្វើជាប្រធានាធិបតីកាលពីថ្ងៃអាទិត្យ ជាជ័យជំនះមួយដែលអ្នកបោះឆ្នោតជាច្រើនសង្ឃឹមថា នឹងផ្លាស់ប្តូរបញ្ហាដ៏រីករាលដាលនៃអំពើពុករលួយ និងរបបផ្តាច់ការនៃរដ្ឋបាលពីមុនរបស់ប្រទេសនេះ។លោក Arevalo ដែលជាអតីតអ្នកការទូតវ័យ៦៤ឆ្នាំ និងជាកូនប្រុសរបស់អតីតប្រធានាធិបតីហ្គាតេម៉ាឡា ទទួលបានជ័យជម្នះដ៏លើសលប់ក្នុងការបោះឆ្នោត បន្ទាប់ពីសម្លេង៩៤% នៃសន្លឹកឆ្នោតត្រូវបានរាប់ដោយលោកទទួលបានសម្លេងគាំទ្រនាំមុខចំនួន៥៩% ទល់នឹងសម្លេង៣៦% របស់អតីតស្រ្តីទីមួយតបស់ប្រទេសនេះ គឺលោកស្រី Sandra Torres។លោក Arevalo ទទួលបានជ័យជម្នះ ខណៈអំពើហឹង្សា និងអសន្តិសុខស្បៀងអាហារបានវាយប្រហារប្រទេស ដែលបង្កឲ្យមានរលកថ្មីនៃការធ្វើអន្តោប្រវេសន៍។ ប្រជាជនហ្គាតេម៉ាឡា ឥឡូវនេះតំណាងឱ្យចំនួនច្រើនបំផុតនៃជនជាតិអាមេរិកកណ្តាល ដែលកំពុងធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក។ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានប្រកាសលទ្ធផលនៃការបោះឆ្នោត អ្នកគាំទ្ររបស់លោក Arevalo មួយចំនួនបាននាំគ្នាដើរតាមដងផ្លូវដើម្បីអបអរ។ ប្រជាជនហ្គាតេម៉ាឡាជាច្រើននាក់ក៏បាននិយាយផងដែរថា ពួកគេសង្ឃឹមថាជ័យជម្នះរបស់លោក Arevalo នឹងបង្ហាញពីអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេស។លោក Arevalo បានចេញមកដោយមិននឹកស្មានដល់ពីភាពស្រពិចស្រពិលផ្នែកនយោបាយ ដើម្បីបង្កើតចលនាប្រឆាំងអំពើពុករលួយដ៏ធំមួយជាមួយគណបក្ស Semilla របស់ខ្លួន បន្ទាប់ពីបេក្ខជនប្រឆាំងជាច្រើនរូបទៀតត្រូវបានរារាំងមិនឱ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។ ជ័យជម្នះរបស់លោក ជាការបដិសេធចំពោះបណ្ដាគណបក្សនយោបាយរបស់ប្រទេសហ្គាតេម៉ាឡា ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា៕

មន្ត្រីហ្វីលីពីន៖ សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី គ្រោងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅក្នុងសមុទ្រចិនខាងត្បូង

2023/08/21 07:47:29 pm        164
ហ្វីលីពីន៖ ក្រុមមន្ត្រីសន្តិសុខហ្វីលីពីន បាននិយាយកាលពីថ្ងៃអាទិត្យ (២០សីហា) ថា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី កំពុងរៀបចំផែនការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅសមុទ្រចិនខាងត្បូង ពីភាគខាងលិចហ្វីលីពីនក្នុងសប្តាហ៍នេះ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះនីតិរដ្ឋនៅក្នុងតំបន់ បន្ទាប់ពីការឈ្លានពានរបស់ប្រទេសចិននៅក្នុងដែនទឹកជម្លោះនាពេលថ្មីៗនេះ។កាលពីថ្ងៃទី៥ ខែសីហា នាវាឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បានប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងនឹងនាវាហ្វីលីពីន នៅក្នុងផ្លូវទឹកសមុទ្រចិនខាងត្បូង ដែលជម្លោះនៅក្នុងតំបន់សមុទ្រនោះ ត្រូវបានចាត់ទុកជាយូរមកហើយថាជាចំណុចសក្ដានុពលមួយ ហើយបានក្លាយជាខ្សែបន្ទាត់កំហុសមួយ ក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងប្រទេសចិននៅក្នុងតំបន់ផងដែរ។សមយុទ្ធនេះ នឹងរួមបញ្ចូលយន្តហោះ និងឧទ្ធម្ភាគចក្រ ចំនួន៣គ្រឿង ដែលធ្វើដំណើររួមគ្នាក្នុងការបង្ហាញកម្លាំង និងធ្វើសមយុទ្ធរួមគ្នា។ មន្ត្រីសន្តិសុខហ្វីលីពីនពីររូបបានប្រាប់សារព័ត៌មានAPថា មេបញ្ជាការរបស់ពួកគេ គ្រោងនឹងជួបជាមួយសមភាគីហ្វីលីពីននៅទីក្រុងម៉ានីល បន្ទាប់ពីសមយុទ្ធនៅឯនាយសមុទ្រនេះ។មន្ត្រីរូបនោះបាននិយាយថា ប្រទេសហ្វីលីពីននឹងមិនចូលរួមជាផ្នែកមួយនៃសមយុទ្ធនៅសប្តាហ៍នេះទេ ដោយសារការកំណត់ផ្នែកភស្តុភារយោធា ប៉ុន្តែខ្លួនបើកចំហដើម្បីក្លាយជាអ្នកចូលរួមសមយុទ្ធនាពេលអនាគត។ សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលបានបង្ហាញការគាំទ្រភ្លាមៗចំពោះហ្វីលីពីន និងការព្រួយបារម្ភចំពោះសកម្មភាពរបស់ចិន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដ៏តានតឹងក្នុងសមុទ្រចិនខាងត្បូងកាលពីដើមខែនេះ៕

មនុស្ស៧នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងនៅប្រទេសប្រេស៊ីល

2023/08/21 07:44:02 pm        128
ប្រេស៊ីល៖ ក្រុមមន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា យ៉ាងហោចណាស់មនុស្ស៧នាក់បានស្លាប់ និងមនុស្ស២៧នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ (២០ សីហា) នៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល នៅពេលដែលអ្នកបើកបរបានបាត់បង់ការគ្រប់គ្រងរថយន្តក្រុង ដែលដឹកអ្នកគាំទ្របាល់ទាត់នៅលើផ្លូវភ្នំ។ ពួកគេបាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងនៅលើផ្លូវហាយវ៉េមួយនៅជិតទីក្រុង Belo Horizonte ក្នុងរដ្ឋ Minas Gerais ប្រទេសប្រេស៊ីល។ក្រុមអ្នកដំណើរដែលត្រូវបានសម្ភាសន៍ដោយគេហទំព័រព័ត៌មាន G1 បាននិយាយថា អ្នកបើកបរបានស្រែកថាខ្លួនមិនអាចជាន់ហ្វ្រាំងភ្លាមៗ មុនពេលបាត់បង់ការគ្រប់គ្រងរថយន្ត។ អ្នកគាំទ្រជាង៤០នាក់នៃក្លឹបបាល់ទាត់ Corinthians នៃទីក្រុងសៅប៉ូឡូ បានស្ថិតនៅលើឡានក្រុងដោយត្រលប់មកពីការប្រកួតកាលពីយប់មុននៅទីក្រុង Belo Horizonte ។លោក Fernando Frois អនុសេនីយឯកនៃក្រុមអ្នកពន្លត់អគ្គិភ័យរដ្ឋ Minas Gerais បានរាយការណ៍ពីចំនួនអ្នកស្លាប់ និងរបួស ប៉ុន្តែមិនបានប្រាប់ថាអ្នកទាំងនោះស្ថិតក្នុងស្ថានភាពបែបណានោះទេ។ ទីភ្នាក់ងារជាតិដឹកជញ្ជូនផ្លូវគោករបស់ប្រទេស (ANTT) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តក្រុងនោះមិនមានចុះបញ្ជី និងខ្វះការអនុញ្ញាតក្នុងការដឹកជញ្ជូនអ្នកដំណើររវាងរដ្ឋផងដែរ៕

ប្រទេសឥណ្ឌា ប្រកាសពីកាលវិភាគនៃការចុះចតសម្ពាធស្រាលរបស់បេសកកម្មព្រះចន្ទ

2023/08/21 07:41:16 pm        159
ឥណ្ឌា៖ អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានប្រកាសជាផ្លូវការកាលពីថ្ងៃអាទិត្យ (២០សីហា) ថា ម៉ូឌុលចុះចតនៃបេសកកម្មព្រះចន្ទដែលកំពុងបន្តរបស់ឥណ្ឌា ឈ្មោះចន្ត្រាយាន-៣ (Chandrayaan-3) ត្រូវបានកំណត់ពេលចុះចតលើផ្ទៃព្រះចន្ទនៅថ្ងៃទី២៣ ខែសីហា ខាងមុខនេះ ប្រហែលម៉ោង៦:០៤នាទីល្ងាច ម៉ោងស្តង់ដារឥណ្ឌា។ទីភ្នាក់ងារអវកាសនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពេលវេលាចុះចតនោះ នឹងត្រូវបានផ្សាយបន្តផ្ទាល់នៅលើគេហទំព័ររបស់ខ្លួន រួមជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍រដ្ឋ Doordarshan ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗដូចជាបណ្ដាញសង្គម Facebook និងកម្មវិធីវីដេអូ YouTube ជាដើម។ យានចន្ត្រាយាន-៣ ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី១៤ ខែកក្កដា ហើយបានបំបែកចេញពីយានអវកាសកាលពីថ្ងៃព្រហស្បតិ៍។អង្គការ ISRO បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សាលារៀន និងស្ថាប័នអប់រំទាំងអស់នៅទូទាំងប្រទេសអាស៊ីខាងត្បូង ត្រូវបានអញ្ជើញឱ្យចែករំលែកព័ត៌មានយ៉ាងសកម្មក្នុងចំណោមសិស្សានុសិស្ស និងរៀបចំការផ្សាយបន្តផ្ទាល់ពីការចុះចតយានអវកាសរបស់ខ្លួននៅក្នុងបរិវេណទីតាំងអាគាររបស់ពួកគេផងដែរ៕

មនុស្សយ៉ាងហោចណាស់២៣នាក់បានស្លាប់ ក្នុងការវាយប្រហារលើភូមិមួយនៅភាគកណ្តាលប្រទេសម៉ាលី

2023/08/21 07:38:39 pm        149
ម៉ាលី៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្មាន់កាំភ្លើងប្រដាប់អាវុធបានសម្លាប់មនុស្សយ៉ាងហោចណាស់ 23 នាក់ និងរបួស 12 នាក់នៅក្នុងការវាយប្រហារលើភូមិមួយនៅកណ្តាលប្រទេសម៉ាលី។ លោក Sidi Mohamed El Bechir អភិបាលនៃតំបន់ Bandiagara ជាកន្លែងដែលការវាយប្រហារបានកើតឡើងបាននិយាយថា បុរសមិនស្គាល់អត្តសញ្ញាណបានសម្លាប់មនុស្សរាប់សិបនាក់ និងបានដុតបំផ្លាញផ្ទះជាច្រើនខ្នងនៅក្នុងភូមិ Yarou កាលពីថ្ងៃសុក្រ។លោក Amadou Lougué ប្រធានអង្គការយុវជនក្នុងតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យ (២០ សីហា) ថា ជនដៃដល់ទាំងនោះបានបន្តនៅក្នុងភូមិរហូតដល់ម៉ោង៧យប់ ហើយបានដុតបំផ្លាញផ្នែកនៃភូមិ វាយកម្ទេចហាងលក់ទំនិញ និងបានលួចយកគោក្របីរបស់អ្នកភូមិទៀតផង។ ការវាយប្រហារនេះមិនត្រូវបានអះអាងពីក្រុមឧក្រិដ្ឋជនណាមួយនោះទេ។សហគមន៍នៅទូទាំងភាគកណ្តាល និងភាគខាងជើងប្រទេសម៉ាលី បានស្ថិតក្នុងការក្ដោបក្តាប់នៃអំពើហិង្សាប្រដាប់អាវុធជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១២មក។ ក្រុមឧទ្ទាមជ្រុលនិយមត្រូវបានបង្ខំឱ្យចេញពីអំណាចនៅក្នុងទីក្រុងភាគខាងជើងនៃប្រទេសអាហ្វ្រិកខាងលិចមួយនេះនៅឆ្នាំបន្ទាប់ ដោយមានជំនួយពីប្រតិបត្តិការយោធាដឹកនាំដោយប្រទេសបារាំង។ ប៉ុន្តែពួកគេបានប្រមូលផ្តុំគ្នាឡើងវិញនៅតំបន់វាលខ្សាច់ ហើយចាប់ផ្តើមវាយប្រហារលើកងទ័ពម៉ាលី និងសម្ព័ន្ធមិត្តរបស់ប្រទេសនេះផងដែរ៕

អង្គការឧតុនិយមពិភពលោក៖ បញ្ហាអាកាសធាតុ នឹងក្លាយជារឿងធម្មតា

2023/08/21 07:36:03 pm        148
អង្គការឧតុនិយមពិភពលោកនិយាយថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ បានក្លាយទៅជារឿងធម្មតាថ្មី ខណៈរលកកម្ដៅបន្តវាយប្រហារលើផ្នែកធំៗនៃពិភពលោក។ សេវាបម្រែបម្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុបបាននិយាយនៅដើមខែនេះថា ខែកក្កដាត្រូវបានបញ្ជាក់ថាជាខែក្តៅបំផុតនៅលើផែនដីចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៤០មក។ទិន្នន័យរបស់ទីភ្នាក់ងារនេះបានបង្ហាញថា សីតុណ្ហភាពមធ្យមជាមធ្យមរបស់ពិភពលោកគឺមានកម្រិត ១៦,៩៥អង្សាសេកាលពីខែមុន លើសពីកំណត់ត្រាមុនដែលមានកម្រិត១៦,៦៣អង្សាសេ បានកំណត់ក្នុងខែកក្កដា ឆ្នាំ២០១៩។ សីតុណ្ហភាពជាមធ្យមលើផ្ទៃសមុទ្ររបស់ពិភពលោកបានបន្តកើនឡើង បន្ទាប់ពីរយៈពេលដ៏យូរនៃសីតុណ្ហភាពខ្ពស់មិនធម្មតា ដោយឈានដល់កម្រិតខ្ពស់បំផុតក្នុងខែកក្កដា។កាលពីខែកក្កដា តំបន់ទឹកកកសមុទ្រអង់តាក់ទិក ក៏បានឈានដល់កម្រិតទាបបំផុតចាប់តាំងពីការសង្កេតផ្កាយរណបបានចាប់ផ្តើមមកផងដែរ។ លោក Alvaro Soto អ្នកជំនាញអាកាសធាតុនៃអង្គការ WMO បាននិយាយថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបានក្លាយជារឿងធម្មតាថ្មី ហើយបញ្ហាទាំងនោះនឹងមិនមែនជារឿងភ្ញាក់ផ្អើលទៀតនោះទេ៕

ការគោរពស្តង់ដារសុវត្ថិភាពម្ហូបអាហារ បានជំរុញឱ្យផលិតផលខ្មែរមានការគាំទ្រច្រើន

2023/08/21 07:35:41 pm        166
ភ្នំពេញ៖ ការគោរពស្តង់ដារសុវត្ថិភាពម្ហូបអាហារ បានជំរុញឱ្យផលិតផលខ្មែរមានការគាំទ្រ​ច្រើន​ពីអតិថិជន និងមានទីផ្សារល្អផងដែរ ។ នេះបើតាមការអះអាងរបស់អាជីវករ ។បណ្តាអាជីវករ បានប្រាប់BTVថា ​តាមការសង្កេតប្រជាពលរដ្ឋ​ បានយល់ដឹងច្រើនពីសុវត្ថិភាពម្ហូប អាហារមានអនាម័យ ​ប្រសិនបើម្ហូបអាហារណាមិនមានអនាម័យ ​នោះពួកគេមិនសូវគាំទ្រ​ផលិតផល​នោះទេ ។ ក្រៅពីនេះ បណ្តាអាជីករ ប្តេជ្ញាបន្តគោរពស្តង់ដារសុវត្ថិភាពម្ហូបអាហារ ដើម្បី​ធានានិរន្តរភាពការគាំទ្រ​ ពីអតិថិជន ​និងជួយឱ្យ​ទីផ្សារកាន់​តែធំ​ទូលាយជាដើម ។ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ​ទទួលបន្ទុកជាអគ្គនាយក​ នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃ​ក្រសួងពាណិជ្ជកម្ម ​បានប្រាប់BTVដែរថា ​បញ្ហាសុវត្ថិភាពម្ហូបនៅកម្ពុជា ​គឺ​មាន​ភាពប្រទាក់​ក្រឡាគ្នា ​ដែល​ត្រូវមាន​ការ​ចូលរួម​ពីគ្រប់ភាគី​ពាក់ព័ន្ធ ​ដើម្បី​ឱ្យ​សុវត្ថិភាព​ម្ហូបអាហារ ​កាន់តែមាន​ភាពល្អ​ប្រសើរថែមទៀត ​ខណៈបច្ចុប្បន្ន ​អន្តរក្រសួងចំនួន៦ បន្តការអភិវឌ្ឍស្តង់ដា​សុវត្ថិភាពម្ហូបអាហារ​នៅកម្ពុជា។ឯកឧត្តម បានបញ្ជាក់ថា ​ប្រសិនបើម្ចាស់ជីវកម្ម ​គោរពស្តង់ដារជាតិ ​និងអន្តរជាតិ​ នឹងធ្វើឱ្យកេរ្តិ៍ ឈ្មោះផលិតផល​ពួកគេកាន់តែរក្សាបាននូវទំនុកចិត្តពីអតិថិជន និងមិនប្រឈមចំពោះមុខច្បាប់​ផងដែរ។ម្ហូបអាហារមានសុវត្ថិភាព ​មានសារសំខាន់ខ្លាំងណាស់ចំពោះសុខភាព ​ជីវភាពរស់នៅ ​និង​សុខុមាលភាពរបស់មនុស្សគ្រប់រូប។​ កាលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ គឺជាកក្កតាសំខាន់​សម្រាប់ចីរភាពប្រព័ន្ធស្បៀង​ ការអភិវឌ្ឍមូលធនមនុស្ស ​និងជាតម្រូវការចាំបាច់ ដើម្បីឈានទៅ​សម្រេច​បាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ​របស់អង្គការសហប្រជាជាតិ ៕អត្ថបទ៖ ទូច សោភ័ណ 

អាជ្ញាធរ និងពលរដ្ឋគាំទ្រការគោលនយោបាយអភិវឌ្ឍន៍ឌីជីថល ដែលស្របតាមការវិវឌ្ឍរបស់ពិភពលោក

2023/08/21 07:23:39 pm        489
កណ្ដាល៖ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រ ចំពោះគោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យឌីជីលនៅកម្ពុជា ​តាមរយៈការបង្កើតនូវមជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍ នៅតាមវិទ្យាល័យទូទាំងប្រទេស ​ស្របតាមការវិវឌ្ឍឥតឈប់ឈររបស់ពិភពលោក ។លោក កុយ ណារ៉ុង មេឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ បានលើកឡើងថា ការបង្កើតមជ្ឈមណ្ឌល នេះ នឹងធ្វើឲ្យសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋទូទៅ ​កាន់តែមានឱកាស បានសិក្សាបន្ថែម​លើវិស័យឌីជីថល ​ទន្ទឹមនឹងពលរដ្ឋក្នុងមូលដ្ឋាននេះ ​ប្រមាណជាង ៧០ភាគរយហើយ មាន​ស្មាតហ្វូន​ប្រើប្រាស់​ ក្នុងកិច្ចការចាំបាច់ផ្សេងៗ ។លោកមេឃុំ បានបន្តថា មួយវិញទៀត ក្នុងឃុំកំពង់ស្វាយ ​មានប្រជាពលរដ្ឋជាច្រើន ​ក៏បាន​ប្រកប​របរ​ធ្វើអាជីវករ ​ហើយពួកគេប្រើប្រាស់ស្មាតហ្វូន ​និងបានដោនឡូតបណ្ដាញ​សង្គម​មួយចំនួន ក្នុងការ​ដោះដូរទំនិញ ​ប៉ុន្តែចំណេះដឹងនៅមានកម្រិត ​ហើយប្រសិនបើរាជរដ្ឋាភិបាល តាមរយៈក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ​បង្កើតមជ្ឈមណ្ឌល​នេះបាននោះ ពលរដ្ឋអាច​ទៅសិក្សាបន្ថែមបាន ។ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះ លើកឡើងថា​ ពួកគេមានការសប្បាយរីករាយ នៅពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ កំពុងប្រឹងប្រែងអភិវឌ្ឍន៍វិស័យអប់រំ ​តាមរយៈសកម្មភាពជាច្រើន ដូចជា​ការពង្រីកសាលារៀន ឲ្យកាន់តែជិតពលរដ្ឋ រួមទាំងគម្រោងថ្មី ​ក្នុងការអភិវឌ្ឍវិស័យឌីជីថលនេះ ។គួរបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​បានចាប់ផ្ដើមកសាងជាបណ្ដើរៗហើយនូវ​មជ្ឈមណ្ឌល​បច្ចេកវិទ្យាសហគមន៍​ នៅតាមវិទ្យាល័យ​ ខណៈដែលគោលដៅរបស់ក្រសួង នឹង​បង្កើតឲ្យគ្រប់វិទ្យាល័យ ទាំង៥៥៨ នៅទូទាំងប្រទេស ៕អត្ថបទ៖ បាន សុខរិទ្ធិ

ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងឆ្នេរប្រទេសម៉ិកស៊ិក ព្រួយបារម្ភពីផលវិបាកបង្កឡើងដោយសារព្យុះ Hilary

2023/08/21 07:15:23 pm        127
ម៉ិកស៊ិក៖  មន្ទីរព្យុះសង្ឃរាជាតិ(NHC) បាននិយាយនៅក្នុងសេចក្តីជូនដំណឹងចុងក្រោយរបស់ខ្លួនថា ប្រជាពលរដ្ឋរស់នៅតាមទីក្រុងឆ្នេរ ក្នុងឧបទ្វីប Baja California ប្រទេសម៉ិកស៊ិក កំពុងត្រៀមខ្លួនការមកដល់របស់ព្យុះ Hilary ។  មនុស្សម្នាក់ បានស្លាប់នៅក្នុងប្រទេសម៉ិកស៊ិកស្របពេលមានសេចក្តីរាយការណ៍ពីទឹកជំនន់ដ៏គំហក់នៅឧបទ្វីបមួយនេះ ។ ព្យុះបានបោកក្នុងល្បឿន ៩៦គ.មក្នុង១ម៉ោង ហើយចំណុចកណ្តាលរបស់ព្យុះ ត្រូវបានគេព្យាករណ៍ថា ស្ថិតនៅតំបន់ភាគខាងជើងឧបទ្វីប Baja California ហើយវាបានបោកបក់ឆ្ពោះទៅកាន់តំបន់ Southern California ។  នៅទីក្រុង Rosarito ក្រុមអាជ្ញាធរ បានជំរុញឲ្យប្រជាពលរដ្ឋរស់នៅតំបន់រងការជន់លិច ត្រូវធ្វើដំណើរទៅកាន់ទីជម្រក ហើយប្រជាពលរដ្ឋត្រូវបានគេមើលឃើញដើរផ្សារទិញទំនិញចាំបាច់ដូចជាទៀន ទឹក និងអាហារកំប៉ុង ។  ភ្លៀងធ្លាក់កម្ពស់ពី ៧,៦សង់ទីម៉ែត្រ ដល់ ១៥សង់ទីម៉ែត្រ ត្រូវបានគេរំពឹងថានឹងកើតមានផងដែរនៅឧបទ្វីប Baja California ក៏ដូចជាតំបន់ជាច្រើនទៀតនៅតំបន់ Southern California និងតំបន់ Southern Nevada ។   លោក Wendy Rodriguez គឺជាពលរដ្ឋមួយរូបរស់នៅឧបទ្វីប Baja Californiaនិយាយថា ទៀន ទឹក និងអាហារកំប៉ុង ពួកយើងបានត្រៀមទុករួចជាស្រេច ។ ពួកយើងកំពុងរៀបចំផ្ទះ និងរៀបចំទុកដាក់ឯកសារសំខាន់ៗឲ្យបានត្រឹមត្រូវ ពួកយើងសាកថ្មទូរស័ព្ទ និងដាក់ហ្គាសក្នុងរថយន្ត ក្នុងករណីដែលពួកយើងចាកចេញទៅភ្លាម ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
10/16/2026 01:10 PM
គ្រប់វេទិកាអន្តរជាតិបញ្ហាព្រំដែនកម្ពុជា-ថៃ ជារបៀប​វារៈ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​រាជរដ្ឋាភិបាល​​កម្ពុជា
10/16/2026 01:10 PM
អ្នកផលិត ទទួលបានឱកាសពង្រីកការនាំចេញផលិតផល ពីការតាំងពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម កម្ពុជា វៀតណាម
10/16/2026 01:10 PM
គ្រូភ្នំពេញក្រោន សង្ឃឹមអ្នកគាំទ្រមានមោទនភាពជាមួយជ័យជម្នះលើក្រុមកូរ៉េ Gangwon ក្នុងពានទី២ ទ្វីបអាស៊ី
10/16/2026 01:10 PM
លីគកំពូលកម្ពុជាត្រឡប់មកវិញ បន្ទាប់ពីសម្រាក៣សប្ដាហ៍ ខណៈព្រះខ័នរាជ ត្រូវជួបបឹងកេត
10/16/2026 12:10 PM
ពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
10/16/2026 12:10 PM
មេដឹកនាំអ៊ុយក្រែន ស្វះស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្តអឺរ៉ុប ខណៈការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែនចុះខ្សោយ
10/16/2026 12:10 PM
សក្តានុពលជំនាញ ធីវ៉េត ទាក់ទាញពលរដ្ឋខ្មែរមកពីអាម៉េរិក ឱ្យមកចាប់ផ្តើមគម្រោងអាជីវកម្មផលិតនំនៅកម្ពុជា
10/16/2026 12:10 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការចរចាព្រំដែនរវាងប្រទេស និងប្រទេស ជា​ការ​ទទួល​ខុស​ចំពោះ​ជាតិ ​និងប្រជាជន មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមញ្ញាណពិសេស នោះទេ
10/16/2026 12:10 PM
អាណាព្យាបាលបន្តនាំកូនៗទៅចុះឈ្មោះចូលរៀននៅបឋមសិក្សា ដើម្បីទទួលការអប់រំ
10/16/2026 12:10 PM