កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា
កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Kim Jong Un ពិនិត្យមើលការសាកល្បងមីស៊ីលតម្រង់គោលដៅខណៈកូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្ដើមសមយុទ្ធយោធា

2023/08/21 05:28:30 pm        195
កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានពិនិត្យមើលការបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅជាយុទ្ធសាស្ត្រពីនាវាអង្គភាពកងទ័ពជើងទឹក ខណៈយោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្ដើមសមយុទ្ធប្រចាំឆ្នាំដ៏ធំ ដែលកូរ៉េខាងជើង ចាត់ទុកថាជាការហាត់សមមុនការឈ្លានពាន ។  សេចក្ដីរាយការណ៍របស់កូរ៉េខាងជើងអំពីការបាញ់សាកល្បងមីស៊ីលនេះ បានកើតមានឡើង៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមមេដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានព្រមព្រៀងគ្នាពង្រីកទំនាក់សន្តិសុខនិងសេដ្ឋកិច្ច នៅជំនួបកំពូលមួយក្នុងសហរដ្ឋអាមេរិក។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថាអំឡុងចុះពិនិត្យនៅលើនាវាជើងទឹក នៅតំបន់ឆ្នេរភាគខាងកើត លោក Kim បានជិះទូកល្បាតដើម្បីពិនិត្យឡើងវិញ នូវអាវុធ និងការត្រៀមសម្រាប់ការប្រយុទ្ធរបស់ខ្លួន ។ ក្រោយមកលោកបានពិនិត្យមើលកងទ័ពដែនសមុទ្ររបស់ខ្លួន ដែលកំពុងធ្វើសមយុទ្ធបាញ់មីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រ ។  សារព័ត៌មាននេះពុំបាននិយាយទេថា ការបាញ់មីស៊ីលទាំងនេះ បានកើតឡើងនៅពេលណា ហើយរូបថតពីសារព័ត៌មានរដ្ឋ បានបង្ហាញលោក Kim កំពុងមើលការបាញ់មីស៊ីល ចេញពីកន្លែងមួយផ្សេងទៀត  មិនមែននៅលើទូកល្បាតទេ ។ ការប្រើពាក្យយុទ្ធសាស្ត្ររបស់សារព័ត៌មាន KCNA សំដៅដល់អាវុធដែលបានសាកល្បងបង្ហាញថាសុទ្ធតែ ជាប្រភទអាវុធដែលត្រូវបានផលិតឡើងដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ៕

ចំនួនអ្នកស្លាប់ពីចំហេះព្រៃកោះម៉ូអ៊ី ឡើងដល់១១៤នាក់ ខណៈប្រធានទីភ្នាក់ងារគ្រាអាសន្នលាលែងពីតំណែង

2023/08/21 05:25:48 pm        122
អាមេរិក៖ មនុស្សយ៉ាងហោចណាស់ ១១៤នាក់ បានបាត់បង់ជីវិតនៅក្នុងចំហេះព្រៃដ៏មហន្តរាយនៅកោះម៉ូអ៊ី រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ខណៈដែលក្រុមសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួនចំនួន១.០០០នាក់ នៅក្នុងទីក្រុងដែលត្រូវបានបំផ្លាញដោយចំហេះនេះ។ការស្វែងរក និងកំណត់អត្តសញ្ញាណជនរងគ្រោះ នៅតែមានភាពយឺតយ៉ាវនៅឡើយ ដោយរហូតមកដល់ពេលនេះ ជនរងគ្រោះតែ១០នាក់ប៉ុណ្ណោះ ត្រូវបានគេកំណត់អត្តសញ្ញាណ។ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បានប៉ាន់ប្រមាណថា អគារ និងលំនៅឋានចំនួន៣.០០០ខ្នង ត្រូវបានដុតបំផ្លាញ ឬត្រូវបានខូចខាត ហើយការខាតបង់មានចំនួនជិត៦ពាន់លានដុល្លារ។ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នកោះម៉ូអ៊ី បានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមមន្ត្រីបានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងលើការឆ្លើយតបទៅនឹងចំហេះព្រៃដ៏មហន្តរាយនេះ។លោក Herman Andaya បានដាក់ពាក្យលាលែងពីតំណែង ត្រឹមតែមួយថ្ងៃបន្ទាប់ពីលោកបានការពារការសម្រេចរបស់ខ្លួន ក្នុងការមិនប្រើស៊ីរ៉ែនជូនដំណឹងនៅខាងក្រៅ មុនពេលចំហេះបានគ្របដណ្ដប់លើសហគមន៍ប្រវត្តិសាស្រ្ត ទីក្រុងឡាហេណា។ លោក Andaya បានលើកឡើងពីហេតុផលសុខភាពដែលមិនបានបញ្ជាក់ច្បាស់លាស់ ក្នុងការលាលែងតំណែងនេះ។ជាមួយគ្នានេះដែរ ចំហេះព្រៃនៅរដ្ឋធានីវ៉ាស៊ីនតោន បានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ កាលពីថ្ងៃសៅរ៍ (១៩សីហា) ដោយបានបំផ្លាញអាគារចំនួន១៩០ខ្នង ខណៈរដ្ឋ New Jersey ក៏ទទួលរងការវាយប្រហារពីចំហេះព្រៃកាលពីថ្ងៃអាទិត្យ (២០សីហា) ផងដែរ៕

បេសកកម្មទៅកាន់ភពព្រះចន្ទលើកដំបូងរបស់រុស្ស៊ីក្នុងរយៈពេល៤៧ឆ្នាំបានបុកចូលភពព្រះចន្ទដោយពុំបានទទួលជោគជ័យ

2023/08/21 05:20:16 pm        160
រុស្ស៊ី៖ បេសកកម្មទៅកាន់ភពព្រះចន្ទលើកដំបូងរបស់រុស្ស៊ីក្នុងរយៈពេល៤៧ឆ្នាំបានបរាជ័យ ពេលយានអវកាសLuna-25របស់ខ្លួនគ្រប់គ្រងលែងបាននិងធ្លាក់ចូលទៅក្នុងភពព្រះចន្ទបន្ទាប់ពីការរៀបចំសម្រាប់គន្លងវិថីមុនចុះចតមានបញ្ហាដោយបញ្ជាក់ពីការធ្លាក់ចុះក្រោយសម័យសូវៀតដែលធ្លាប់ជាកម្មវិធីអវកាសដ៏អស្ចារ្យ។សាជីវកម្មអវកាសរដ្ឋ Roskosmos បាននិយាយថា ខ្លួនបានបាត់បង់ការទាក់ទងជាមួយយានអវកាសនោះនៅម៉ោង ១១:៥៧ នាទី ម៉ោងសកល GMT កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានបញ្ហា ខណៈដែលយាននេះត្រូវបានបង្វែរចូលទៅក្នុងគន្លងមុនចុះចត។ការចុះចតដែលមានការគ្រប់គ្រងក្នុងសម្ពាធស្រាលត្រូវ បានគ្រោងទុកនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ទីភ្នាក់ងារអវកាស Roskosmos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបករណ៍នេះបានផ្លាស់ប្តូរទៅក្នុងគន្លងដែលមិនអាចដឹងមុនបាន ហើយលែងកើតមានទៀតដោយសារតែការប៉ះទង្គិចជាមួយនឹងផ្ទៃភពព្រះចន្ទ ។ សេចក្ដីថ្លែងការណ៍ខាងលើនេះ បាននិយាយថាគណៈកម្មការអន្តរនាយកដ្ឋានពិសេសមួយត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតមូលហេតុនៅពីក្រោយការបាត់បង់យាន Luna-25 ដែលបេសកកម្មរបស់ពួកគេបានបង្កើនក្តីសង្ឃឹមនៅទីក្រុងម៉ូស្គូដែលថាប្រទេសរុស្ស៊ីនឹងត្រលប់ទៅរកការប្រណាំងប្រជែងទៅកាន់ភពព្រះចន្ទដែលមានថាឥទ្ធិពលដ៏ធំ។ការបរាជ័យនេះបានបញ្ជាក់ពីការធ្លាក់ចុះនៃអំណាចផ្នែកអវកាសរបស់រុស្ស៊ី ចាប់តាំងពី ថ្ងៃដ៏រុងរឿងនៃការប្រកួតប្រជែងក្នុងសង្គ្រាមត្រជាក់ នៅពេលដែលទីក្រុងម៉ូស្គូជាប្រទេសដំបូងគេដែលបាញ់បង្ហោះផ្កាយរណបទៅកាន់គន្លងផែនដី។ យានអវកាសដែលមានឈ្មោះថា Sputnik 1 កាលពីឆ្នាំ ១៩៥៧ និងអវកាសយានិកសូវៀតលោក Yuri Gagarin បានក្លាយជាបុរសដំបូងគេដែលធ្វើដំណើរទៅកាន់ទីអវកាស កាលពីឆ្នាំ ១៩៦១។ឧបទ្ទវហេតុនេះក៏កើតឡើងផងដែរស្របពេលសេដ្ឋកិច្ចទំហំ ២ សែនកោដិដុល្លាររបស់រុស្ស៊ីប្រឈម នឹងបញ្ហាខាងក្រៅដ៏ធំបំផុតរបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ ទន្ទឹមនឹងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច និងការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមដីគោកដ៏ធំបំផុតនៅអ៊ុយក្រែនចាប់តាំងពីសង្គ្រាមលោកលើកទីពីរ៕

ព្រះមហាក្សត្រមានជំនឿមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី នឹងបន្តជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ

2023/08/21 04:06:32 pm        316
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាភាពមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៍ សម្រាប់ភាពសុខដុមនៃសង្គមជាតិ។ព្រះមហាក្សត្រ ទ្រង់មានព្រះរាជសុន្ទរកថាបែបនេះ ក្នុងឱកាស ព្រះអង្គទ្រង់ ធ្វើជាព្រះរាជធិបតីដ៏ខ្ពស់ខ្ពស់បំផុត បើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាទ្រង់មានព្រះរាជសុន្ទរកថាថា ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជា ត្រូវមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់ព្រហ្មវិហារធម៌៤ គឺ មេត្ត ករុណា មុទិតា និងឧបេក្ខា។ព្រះអង្គទ្រង់មានព្រះរាជបន្ទូលថា ថ្ងៃនេះ ជាឱកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភា នីតិកាលទី៧ ប្រារព្ធបើកសម័យ ប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ។ព្រះករុណា​ ព្រះមហាក្សត្រ ទ្រង់សម្តែងនូវក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរ ពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ និងសម្ដែងនូវអំណរសាទរដ៏កក់ក្តៅជូន ចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលប្រជាពលរដ្ឋបានសម្ដែងឆន្ទៈ និងជំនឿទុកចិត្ត តាមរយៈការបោះឆ្នោតជាសកលកន្លងទៅនេះ។ព្រះអង្គទ្រង់មានព្រះរាជបន្ទូលថា ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មីនាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍគ្រប់វិស័យ ដែលធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។ព្រះអង្គទ្រង់មានព្រះរាជបន្ទូលថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន កំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។ព្រះអង្គទ្រង់មានព្រះរាជបន្ទូលថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹង ប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ព្រះអង្គទ្រង់មានព្រះរាជបន្ទូលបញ្ជាក់ថា ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តិសម្រាប់រាជរដ្ឋាភិបាល អនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសជាតិមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចំរើនរបស់សង្គមជាតិ ។ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាទ្រង់បានប្រសិទ្ធពរ ដល់រដ្ឋសភានីតិកាលទី៧ មានដំណើរ ការល្អ និងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត ជាឧត្តមប្រយោជន៍រួម ជូនជាតិមាតុភូមិ និងប្រជាជាតិយើងទាំងមូល៕

ព្រះករុណា ព្រះមហាក្សត្រ យាងជាព្រះរាជវត្តមានដ៏មហាវិសេសវិសាលបើកសម័យប្រជុំលើកដំបូងរដ្ឋសភា នីតិកាលទី៧

2023/08/21 03:53:32 pm        247
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះរាជវត្តមានដ៏មហាវិសេសវិសាលបើកសម័យប្រជុំលើកដំបូងរដ្ឋសភា នីតិកាលទី៧។ពិធីដ៏មហាឡោរឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាល មួយចំនួន ក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសផងដែរ។ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់សម្តែងនូវក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរ ពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ និងសម្ដែងនូវអំណរសាទរដ៏កក់ក្តៅជូន ចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលប្រជាពលរដ្ឋបានសម្ដែងឆន្ទៈ និងជំនឿទុកចិត្ត តាមរយៈការបោះឆ្នោតជាសកលកន្លងទៅនេះ។ព្រះករុណា ទ្រង់មានព្រះរាជបន្ទូលថា ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មីនាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែក ទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍គ្រប់វិស័យ ដែលធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។ព្រះអង្គមានព្រះរាជបន្ទូលថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន៖ កំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ៕

រដ្ឋសភានីតិកាលទី៧ បើកសម័យប្រជុំដំបូងនៅព្រឹកនេះ

2023/08/21 02:32:44 pm        134
ភ្នំពេញ៖ រដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំដំបូង នៅវេលាម៉ោង ៨:០០ ព្រឹក ថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។ពិធីដ៏មហាឡោរឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាល មួយចំនួន ក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសផងដែរ៕

រដ្ឋសភានីតិកាលទី៧ នឹងបើកសម័យប្រជុំដំបូង និងលើកទី១នៅព្រឹកស្អែកនេះ

2023/08/21 12:14:27 am        614
ភ្នំពេញ៖ រដ្ឋសភានីតិកាលទី៧នឹងបើកសម័យប្រជុំដំបូង និងសម័យប្រជុំលើកទី១របស់ខ្លួន នៅវេលាម៉ោង ៨:០០ ព្រឹក ថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។បើតាមយោងតាមសេចក្ដីជូនដំណឹង ក្នុងពិធីដ៏មហាឡោរឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសផងដែរ។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងខាងលើនេះ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងផ្ដើមការងារក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បី៖ ១-សម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និង ២-អនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានីតិកាលទី ៧។អគ្គលេខាធិការដ្ឋានរដ្ឋសភា បញ្ជាក់ថា នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ ព្រឹក សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្ដល់សេចក្ដី ទុកចិត្តចំពោះរាជរដ្ឋាភិបាល។បើយោងតាមកិច្ចប្រជុំដឹកនាំដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប នៅវិមានរដ្ឋសភាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ពិនិត្យលើវឌ្ឍនភាពការងារត្រៀមរៀបចំបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ គឺរដ្ឋសភាត្រៀមរួចរាល់សម្រាប់រៀបចំបើកសម័យនេះ។ ក្នុងកិច្ចប្រជុំនាពេលនេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា អមដោយអគ្គលេខាធិការរង អគ្គនាយក និងនាយកដ្ឋានជំនាញចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភា បានធ្វើសេចក្តីរាយការណ៍លម្អិតអំពីការងារពាក់ព័ន្ធនឹងនីតិវិធីដំណើរការនៃការបើកសម័យប្រជុំដំបូង នីតិកាលទី៧ នៃរដ្ឋសភា ការងារពិធីការ ការការពារសន្តិសុខ សុវត្ថិភាព ការងារសម្របសម្រួល​អ្នក​សារព័ត៌មាន និងការងារជាច្រើនផ្សេងទៀត។អគ្គលេខាធិការដ្ឋានរដ្ឋសភា បញ្ជាក់ថា៖«ជាលទ្ធផល មកទល់ពេលនេះ ដំណើរការនៃការត្រៀមរៀបចំបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភា បាននិងកំពុងប្រព្រឹត្ត​ទៅដោយ​រលូន និងបានត្រៀមរួចជាស្រេចចំពោះការងារក្នុងអំឡុង​ពេលព្រឹត្តិការណ៍នាថ្ងៃបើក​កិច្ចប្រជុំនោះ»៕ អត្ថបទ៖ វ៉ន ដារ៉ា

គ្មានការប្រកាសស្តីពីការបញ្ចេញទឹកពីរោងចក្រFukushimaទេ ខណៈនាយករដ្ឋមន្ត្រីជប៉ុនចុះពិនិត្យរោងចក្រនុយក្លេអ៊ែរ

2023/08/20 11:10:34 pm        232
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា (Fumio Kishida) បានគេចវេះមិននិយាយនឡើយពីពេលវេលានៃការបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូហ្ស៊ីម៉ា ដៃអ៊ីឈិ (Fukushima Daiichi)ដែលរងគ្រោះដោយរលកយក្សស៊ូណាមិ នឹងត្រូវបញ្ចេញក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីតាំងនោះនៅថ្ងៃអាទិត្យ ២០ សីហានេះ។ថ្លែងទៅកាន់តំណាងរោងចក្រដែលដំណើរការដោយក្រុមហ៊ុន Tokyo Electric Power Company (Tepco) លោក Kishida បានសង្កត់ធ្ងន់លើលក្ខណៈរយៈពេលវែងនៃដំណើរបញ្ចេញទឹកសំណល់ចេញពីរោងចក្រនេះ។ដំណើរទស្សនកិច្ចនេះ រួមមានការទស្សនាកន្លែង ដែលទឹកបង្ហូរចេញពីរោងចក្រកំពុងត្រូវបានធ្វើប្រព្រឹត្តិកម្ម ដើម្បីកម្ចាត់សារធាតុវិទ្យុសកម្ម ក៏ដូចជាទៅកាន់កន្លែងពិនិត្យមើលនៅជិតទីតាំងដែលប្រព័ន្ធដំណើរការរាវកម្រិតខ្ពស់ (ALPS) នៃទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួច នឹងត្រូវបានបញ្ចេញចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ប្រទេសជប៉ុននិយាយថា ខ្លួននឹងដកសារធាតុវិទ្យុសកម្មភាគច្រើនចេញពីទឹក លើកលែងតែសារធាតុទ្រីទីយ៉ូម(tritium) ជាអ៊ីសូតូបអ៊ីដ្រូសែន ដែលត្រូវតែត្រូវបានបន្សាប ព្រោះវាពិបាកក្នុងការលុបបំបាត់៕

រាជរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង ចំពោះបឹងយក្សឡោមដែលមានផ្ទៃបឹងជាង ២០០ហិកតា

2023/08/20 11:00:25 pm        637
រាជដ្ឋាភិបាល បានចេញអនុក្រឹត្យបង្កើតជាតំបន់ប្រើប្រាស់ច្រើនយ៉ាងចំពោះបឹងយក្សឡោម ដែលមានផ្ទៃ ដីចំនួន២២៥ហិកតា ស្ថិតនៅភូមិសាស្រ្តសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ដើម្បីធានាឲ្យមាន ការថែទាំសត្វព្រៃ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិជាដើម។យោងតាមអនុក្រឹត្យដែលបានចេញផ្សាយជាសាធារណៈនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣នេះ បានលើកឡើងថា ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងចំពោះបឹងយក្សឡោមនេះ គឺមានគោលបំណង ដើម្បីធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ព្រមទាំងធានា ឲ្យមានការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណា​មួយនៃសត្វព្រៃ រុក្ខជាតិនិងជីវៈចម្រុះ, រក្សាលំនឹង បរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យ​គ្រោះមហន្តរាយ​ធម្មជាតិ,ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ដោយនិរន្តរភាព, លើកទឹកចិត្តឲ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារ អភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិដោយ​និរន្តរភាព,បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់, និងផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ប្រើប្រាស់តាមតម្រូវការរបស់សហគមន៍មូលដ្ឋានជាដើម។រាជរដ្ឋាភិបាលបានឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងយក្សឡោម ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគិរី និងកង​កម្លាំងប្រដាប់ អាវុធមានសមត្ថកិច្ចដើម្បីធានាកិច្ចគាំពារបរិស្ថាន ​ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងការប្រើប្រាស់​ ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។តាមរយៈអនុក្រឹត្យនេះ រាជរដ្ឋាភិបាលបានបញ្ជាឲ្យរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរដ្ឋមន្រ្តីក្រសួងបរិស្ថាន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ រដ្ឋមន្រ្តីគ្រប់ក្រសួង ប្រធានស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះឲ្យមានប្រសិទ្ធភាព​ខ្ពស់ចាប់​ពីថ្ងៃចុះហត្ថលេខានេះតទៅ៕អត្ថបទបាន ចក់

ការប្រមូលផ្តុំរបស់បក្សប្រឆាំងនៅកូរ៉េខាងត្បូង និងជប៉ុន បរាជ័យព្រោះអ្នកចូលរួមមិនដល់១% ដោយសារមិនឆ្លុះបញ្ចាំងឆន្ទៈពលករនិងពលរដ្ឋ

2023/08/20 10:47:43 pm        601
ភ្នំពេញ៖ក្រោយការប្រកាសមហាបាតុកម្មប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ក្រុមប្រឆាំងបានបរាជ័យព្រោះអ្នកចូលរួមមិនដល់១០០ផងនោះទេ ខណៈដែលអ្នកចូលរួមសុទ្ធសឹងតែជាសមាជិកនៃចលនាប្រឆាំងដឹកនាំដោយអតីតគណបក្សសង្គ្រោះជាតិ។ នៅកូរ៉េខាងត្បូងបាតុកម្មនេះ ដឹកនាំដោយបុគ្គល សរ សុខេម និងលួន វិបុល ដែលធ្វើឡើងនៅក្បែរស្ថានីយ៍ជុងកាក់ក្នុងទីក្រុងសេអូល។ ដោយឡែកបាតុកម្មនៅជប៉ុនត្រូវធ្វើឡើងនៅឧទ្យានយូយូហ្គីដឹកនាំដោយបគ្គលហៃ វណ្ណា។ បាតុកម្មទាំងពីរនេះ មានអ្នកចូលរួមត្រឹម១០០នាក់ប៉ុណ្ណោះដែលទាបជាងការរំពឹងទុករបស់បក្សប្រឆាំង។ បាតុកម្មដែលធ្វើឡើងក្រុមមាននិន្នការបក្សប្រឆាំងនាពេលនេះ គឺក្រោយពេលភាពបរាជ័យលើយុទ្ធនារអំពាវនាវឱ្យពលរដ្ឋនៅកម្ពុជាគូសសន្លឹកឆ្នោតចោល។ ផ្ទុយទៅវិញ ពលរដ្ឋចំនួនជាង៨៤% បានទៅបោះឆ្នោត និងគាំទ្របក្សប្រជាជនកម្ពុជាឱ្យកាន់អំណាចជាបន្តទៀត។ ផ្ទុយពីក្រុមប្រឆាំងមួយក្តាប់តូច ពលករខ្មែរនៅកូរ៉េខាងត្បូងភាគច្រើន បានចេញមកគាំទ្រការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កាឆ្នាំ២០២៣ ហើយដូចប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកដែរ ពួកគាត់បានប្រកាសគាំទ្រឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតជានាយករដ្ឋន្ត្រីសម្រាប់ការដឹកនាំអាណត្តិទី៧នេះ។ ពលករទាំងអស់បានគូសបញ្ជាក់ពីការពេញចិត្តរបស់ខ្លួនចំពោះរដ្ឋាភិបាល និងក្រុមការងារគណបក្សយុវជនប្រចាំនៅកូរ៉េខាងត្បូងដែលបាបង្ខិតសេវាព្យាលិខិតឆ្លងដែនដោយឥតគិតថ្លៃ ធ្វើជូនដល់ទីតាំងនៅថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាប់ ផ្តល់ផ្ទះស្នាក់ និងផ្តល់ឱសថ និងសេវាគាំទ្រផ្លូវច្បាប់ផ្សេងៗទៀត។ ជាមួយចំណុចនេះទាំងនេះហើយ បានជាធ្វើឱ្យពលករនិងគ្រួសារខ្មែរនៅកូរ៉េខាងត្បូងទាំង៦ម៉ឺននាក់មិនចេញគាំទ្របាតុកម្មរបស់ក្រុមបក្សប្រឆាំងបង្កើតឡើងនេះ។ ពលករទាំងអស់ចាត់ទុកថា រឿងនយោបាយដែលមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតរបស់ពលករដែលគួរតែត្រូវតវ៉ានោះទេ។ សម្រាប់អ្នកវិភាគនយោបាយនៅកម្ពុជា បាតុករដែលមានត្រឹម១០០នាក់ ហើយសុទ្ធសឹងតែជាសមាជិកបក្សនយោបាយទៀតនោះ ទង្វើនេះវាមិនបានឆ្លុះបញ្ចាំងពីឆន្ទះពិតរបស់ពលករខ្មែរដែលនៅជ៉បុន និងកូរ៉េខាងត្បូងនោះទ។ សូមបញ្ជាក់ថា ពលករខ្មែរ គ្រួសារខ្មែរនៅសាធារណរដ្ឋកូរ៉េ មានជាង៦ម៉ឺននាក់ ខណៈដែលពលករ និងពលរដ្ឋរួមទាំងនិស្សិតនៅជប៉ុនមានជាង៣ម៉ឺននាក់។អ្នកវិភាគនៅកម្បុជា មើលឃើញថា ចំនួនប្រហែលមិនដល់១០០នាក់នេះ ក្នុងចំណោមពលករខ្មែរនៅកូរ៉េខាងត្បូងជាង៦ម៉ឺននាក់ និងជប៉ុនជាង៣ម៉ឺននាក់នេះ គឺមិនតំណាងសូម្បីតែ១%នៃឆន្ទៈពលរដ្ឋខ្មែរនោះទេ។ ដូចនេះទង្វើដែលរៀបចំឡើងគ្រាន់តែជារឿងនយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិដែលគ្មានអ្វីក្រៅតែពីការបង្អាប់បង្អោនកិត្តិយសជាតិ។ យ៉ាងណាក៏ដោយ អ្នកតាមដានសង្គមនយោបាយភាគច្រើនបានកត់សម្គាល់ថា ការប្រមូលផ្តុំរបស់ក្រុមសមាជិកបក្សប្រឆាំងនេះ គ្មានឥទ្ធិពលនោះទេត្បិតរដ្ឋាភិបាលបានដោះស្រាយកង្វល់ឱ្យពលករខ្លួនបានយ៉ាងល្អ និងយកចិត្តទុកដាក់បំផុតដែលធ្វើឱ្យពលករនិងក្រុមគ្រួសារខ្មែរនៅកូរ៉េទាំងអស់មិនចូលរួម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកតាំងទីលំនៅអ៊ីស្រាអែលដុតបំផ្លាញដើមអូលីវ និងធ្វើឲ្យអ្នកសារព័ត៌មានម្នាក់រងរបួស នៅតំបន់វេសបែង
10/16/2026 05:10 PM
ចិន​ផ្ដោតលើការ​​​ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ដោយ​ការបើកដំណើរការស្ពានថ្មីឆ្លង​ទន្លេ Yalu
10/16/2026 05:10 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់ នៅថៃ កើន​ឡើងដល់​ ៧៦នាក់​ ខណៈប្រហែល ២,៤៣លាននាក់រង​ប៉ះពាល់​
10/16/2026 05:10 PM
យោធាយេម៉ែន​៖ ក្រុមហ៊ូទី ៧០០នាក់ ត្រូវបានកម្ចាត់​ អំឡុងប្រតិបត្តិការ ១.២៥០លើក រយៈពេល ២៤ម៉ោង
10/16/2026 05:10 PM
លោក Trump បញ្ជាក់​ថា លោកកំពុងពិភាក្សាជាមួយរុស្ស៊ី និងចិន អំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ
10/16/2026 05:10 PM
លោក Trump បដិសេធលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអ៊ីរ៉ង់
10/16/2026 05:10 PM
លោក Trump៖ ការវាយប្រហារឡើង​វិញ​ដោយ​អ៊ុយ​ក្រែន លើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី គឺជារឿង​អាម៉ាស់
10/16/2026 05:10 PM
ក្រុមជីវពលនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទទួលបានផលចំណេញពីសង្គ្រាមប្រឆាំងក្រុមឧទ្ទាម M23
10/16/2026 04:10 PM
ទូកដឹកជនអន្តោប្រវេសន៍លិចនៅឆ្នេរសមុទ្រហ្គាំប៊ី បានបណ្តាលឲ្យមនុស្សយ៉ាងតិច ១២នាក់ ស្លាប់
10/16/2026 04:10 PM
រដ្ឋមន្រ្តីក្រសួងសាធារណការ អញ្ជើញជាអធិបតីពិធីចុះហត្ថលេខា កិច្ចសន្យាសាងសង់ និងត្រួតពិនិត្យគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គឃី ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ទៅកាន់ទីក្រុងរណប កោះនរា
10/16/2026 04:10 PM