កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា
កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

អភិបាលក្រុងតៃប៉ិ គ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ខណៈភាពតានតឹងកាន់តែកើនឡើងជាមួយកោះតៃវ៉ាន់

2023/08/18 08:55:33 pm        630
ការិយាល័យរបស់ខ្លួន បាននិយាយកាលពីថ្ងៃសុក្រថា លោកអភិបាលក្រុងតៃប៉ិ នឹងធ្វើទស្សនកិច្ចនៅទីក្រុងសៀងហៃ នៅចុងខែនេះ សម្រាប់វេទិកាទីក្រុងប្រចាំឆ្នាំ ជាដំណើរមួយ ដែលនឹងប្រព្រឹត្តទៅ ស្របនឹងរនាំងនៃទំនាក់ទំនងដែលជាប់គាំងរវាងរដ្ឋាភិបាលតៃវ៉ាន់ និងចិន។ខណៈពេលដែលប្រទេសចិន បានបដិសេធមិននិយាយជាមួយរដ្ឋាភិបាលរបស់កោះតៃវ៉ាន់ ចាប់តាំងពីមេដឹកនាំដីកោះនេះ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ចូលកាន់តំណែងក្នុងឆ្នាំ ២០១៦ ដោយជឿថាលោកស្រីជាអ្នកបំបែកខ្លួនម្នាក់ ការផ្លាស់ប្តូរទស្សនកិច្ចរវាងទីក្រុងនិងទីក្រុង បានបន្តរហូតដល់មានការរំខានដោយជំងឺរាតត្បាត COVID-19។យ៉ាងណាក៏ដោយ រដ្ឋបាលរបស់លោកស្រី សៃ បាននិងកំពុងព្យាយាមយ៉ាងប្រុងប្រយ័ត្ន ដើម្បីបើកទំនាក់ទំនងឡើងវិញរវាងប្រជាជននិងប្រជាជន ដែលមិនសូវមានមានបញ្ហាប្រឈម ចាប់តាំងពីខ្លួន បានដកការគ្រប់គ្រងព្រំដែនដែលទាក់ទងនឹងជំងឺរាតត្បាត កាលពីចុងឆ្នាំមុន ក្នុងគោលបំណងបង្កើតសុច្ឆន្ទៈជាមួយប្រទេសចិន ហើយក្រុមមន្ត្រីសៀងហៃមួយក្រុម បានធ្វើទស្សនកិច្ចកម្រិតទាប ទៅកាន់ទីក្រុងតៃប៉ិកាលពីខែកុម្ភៈ។អភិបាលក្រុងតៃប៉ិ លោក ឈៀង វ៉ានអាន (Chiang Wan-an)មកពីគណបក្សប្រឆាំងដ៏ធំគឺ Kuomintang (គួកមីនតាង) ដែលនិយមទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន នឹងទៅកាន់ទីក្រុងសៀងហៃនៅថ្ងៃទី ២៩-៣១ខែសីហា សម្រាប់វេទិកាទីក្រុងតៃប៉ិ-សៀងហៃ ដែលត្រូវបានរៀបចំជាលើកដំបូងក្នុងឆ្នាំ ២០១០។

ការប្រជែងផ្នែកអវកាស៖ រុស្ស៊ី ឥណ្ឌា ចិន និងសហរដ្ឋអាមេរិក កំពុងបោះជំហានឆ្ពោះទៅកាន់ប៉ូលខាងត្បូងនៃឋានព្រះចន្ទហើយ

2023/08/18 08:48:53 pm        574
ការប្រណាំងទីអាកាសបានត្រលប់មកវិញហើយ ឥឡូវនេះមានប្រទេសជាច្រើនទៀតកំពុងប្រកួតប្រជែងគ្នា។ រយៈពេលប្រហែល៦ទសវត្សរ៍បន្ទាប់ពីសហភាពសូវៀត និងសហរដ្ឋអាមេរិក បានប្រណាំងប្រជែងគ្នាដើម្បីទៅដល់ឋានព្រះចន្ទ មានការប្រកួតប្រជែងថ្មីមួយបានលេចឡើង។ នៅពេលនេះ ការផ្តោត គឺនៅលើប៉ូលខាងត្បូងនៃភពព្រះចន្ទ ដែលក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញដើមដាននានានៃប្រភពទឹកកក។ប្រទេសរុស្ស៊ី កាលពីសប្តាហ៍មុនបានបាញ់បង្ហោះយានអវកាសចុះចតភពព្រះចន្ទជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល៤៧ឆ្នាំ ដោយគេរំពឹងថា យាននោះនឹងចុះចតនៅក្នុងតំបន់នេះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ជាមួយគ្នានេះ យានអាវកាសរបស់ប្រទេសឥណ្ឌា ក៏ស្ថិតនៅមិនឆ្ងាយប៉ុន្មានដោយគោលដៅរបស់ខ្លួន គឺចង់ឲ្យយានចុះចតនៅថ្ងៃទី២៣ ខែសីហា ខាងមុខនេះ។ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិក កំពុងប្រញាប់ប្រញាល់ក្លាយជាប្រទេសដំបូងគេ ដែលចុះចតដោយអវកាសយានិកនៅទីតាំងឋានព្រះចន្ទនោះ ជាមួយនឹងបេសកកម្មយានិកដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៥។ ប្រទេសចិនក៏មានគម្រោងបេសកកម្មទៅកាន់តំបន់នោះផងដែរ ដោយមាន និងគ្មានអវកាសយានិក មុនពេលចុងបញ្ចប់នៃទសវត្សរ៍នេះ។ប្រសិនបើសហរដ្ឋអាមេរិកមិនមែនជាប្រទេសដំបូងគេដែលចុះចតដោយអវកាសយានិកនៅក្នុងតំបន់ដែលចង់បានទេ នោះអាចនឹងមានផ្នែកងងឹតដ៏ខ្លាំងក្លានៃការប្រកួតប្រជែងអាវកាសលើឋានព្រះច័ន្ទ។ អ្នកគ្រប់គ្រងអង្គការ ណាសា លោក Bill Nelson បាននិយាយថា លោកមានការព្រួយបារម្ភថា ប្រទេសចិនអាចព្យាយាមអះអាងសិទ្ធិលើទីតាំងនៅភពព្រះចន្ទ ប្រសិនបើប្រទេសនេះទៅដល់ទីនោះមុនអាមេរិក៕

រដ្ឋាភិបាលបារាំង បើកកិច្ចប្រជុំវិបត្តិអាកាសធាតុ ខណៈរលកកម្ដៅកើនឡើង

2023/08/18 08:43:18 pm        559
រដ្ឋាភិបាលបារាំង បានបើកកិច្ចប្រជុំវិបត្តិមួយកាលពីថ្ងៃព្រហស្បតិ៍ (១៧ សីហា) ដើម្បីពិភាក្សាអំពីវិធានការដោះស្រាយរលកកម្តៅ ដែលសីតុណ្ហភាពអាចឡើងលើសពី៤០ អង្សាសេនៅចុងសប្តាហ៍នេះ។ ការិយាល័យនេះបានប្រាប់សារព័ត៌មាន AFP ថា មន្ត្រីរាជការជាន់ខ្ពស់មកពីការិយាល័យនាយករដ្ឋមន្ត្រី លោកស្រី Elisabeth Borne ក៏ដូចជាក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម និងក្រសួងដឹកជញ្ជូន បានចូលរួមកិច្ចប្រជុំនេះផងដែរ។ទីក្រុងប៉ារីស បាននិងកំពុងបង្កើនវិធានការការពារអាកាសធាតុក្តៅនៅរដូវក្តៅនេះ បន្ទាប់ពីកម្ដៅដ៏ខ្លាំង និងចំហេះព្រៃដ៏កាចសាហាវក្នុងឆ្នាំ២០២២មក។ នាយកដ្ឋានចំនួន៧នៃនាយកដ្ឋានទាំង៩៦របស់បារាំងដីគោក បានប្រកាសអាសន្នរួចហើយសម្រាប់ព្យុះរដូវក្តៅ និងកម្ដៅខ្លាំង ហើយនាយកដ្ឋានចំនួន១២ផ្សេងទៀតនឹងចូលរួមប្រកាសអាសន្ននៅថ្ងៃសុក្រនេះ ដោយភាគច្រើននៅក្នុងភាគខាងកើត និងខាងត្បូងនៃប្រទេសបារាំង។អ្នកជំនាញឧតុនិយមលោកស្រី Christelle Robert មកពី Meteo France បាននិយាយថា នៅចុងសប្តាហ៍ សីតុណ្ហភាពនៅក្នុងតំបន់ Languedoc និងតំបន់ Provence នៅភាគខាងត្បូង អាចកើនឡើងដល់៤១អង្សាសេ។ ក្រុមអ្នកព្យាករណ៍រំពឹងថា សីតុណ្ហភាពខ្ពស់នឹងបន្តដល់ដើមសប្តាហ៍ក្រោយទៀតផងដែរ៕

ការបញ្ចេញសំណល់ទឹកហ្វូគូស៊ីម៉ា ជាការសាកល្បងដំបូងសម្រាប់ការរួបរួមរបស់ជប៉ុន និងកូរ៉េខាងត្បូង

2023/08/18 08:39:58 pm        505
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចង់ពង្រឹងទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំកំពូលមួយនៅថ្ងៃសុក្រនេះ ប៉ុន្តែការត្រៀមខ្លួនរបស់ភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាយប្រឈម នឹងត្រូវបានសាកល្បងនៅពេលដែលទីក្រុងតូក្យូ ចាប់ផ្តើមបញ្ចេញទឹកពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានខូចខាត ចូលទៅក្នុងសមុទ្រ។មន្ត្រីបួនរូបនៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ប្រទេសជប៉ុន បានពន្យារពេលគម្រោងការបញ្ចេញសំណល់ទឹកនេះរួចហើយ ដើម្បីជៀសវាងការញុះញង់ឱ្យមានការប្រឆាំងនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូង មុនពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ចូលរួមជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងកិច្ចប្រជុំជាមួយលោក បៃដិន នៅឯវិមានសម្រាលលំហែ Camp David នៅថ្ងៃសុក្រនេះ ។ការបញ្ចេញចោលសំណល់ទឹកវិទ្យុសកម្ម អាចនឹងធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូល ដែលសហរដ្ឋអាមេរិក បានប្រកាសថាជាកិច្ចប្រជុំត្រីភាគីជា «ប្រវត្តិសាស្ត្រ» ដែលនឹងផ្តល់ «ការប្រឆាំងដ៏ក្លាហាន» ទល់នឹងគូប្រជែងតំបន់ គឺប្រទេសចិន។ មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រី ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា បញ្ហានោះបានដាក់សម្ពាធនយោបាយក្នុងស្រុកតិចតួចប៉ុណ្ណោះទៅលើលោក Yoon។ស្របពេលមានការរិះគន់យ៉ាងទូលំទូលាយពីក្នុងប្រទេស និងក្រៅប្រទេស រដ្ឋាភិបាលជប៉ុនបាននិងកំពុងជំរុញឱ្យបញ្ចេញទឹកសំណល់មានមេរោគនុយក្លេអ៊ែរ នៅរដូវក្តៅនេះ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលរងការវាយប្រហារដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិកាលពីខែមីនាឆ្នាំ២០១១៕

គណបក្សភឿថៃ ទទួលបានការគាំទ្រពីគណបក្សគូប្រជែង ដើម្បីបង្កើតរដ្ឋាភិបាល

2023/08/18 08:36:41 pm        733
កាលពីថ្ងៃព្រហស្បតិ៍ (១៧ សីហា) គណបក្សភឿថៃ ទទួលបានការគាំទ្រពីគណបក្សគាំទ្រយោធា ជាគូប្រជែង ដែលជាកម្លាំងជំរុញដ៏សំខាន់ ក្នុងការបង្កើតរដ្ឋាភិបាលមុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅក្នុងសភានៅសប្តាហ៍ក្រោយ។គណបក្សគណបក្សរួមសាងជាតិថៃ ឬហៅថា UTN ដែលជាគណបក្សមានអតីតមេដឹកនាំរដ្ឋប្រហារលោក ប្រាយុទ្ធ ចាន់អ៊ូចា (Prayut Chan-o-cha) ជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតសកលខែឧសភា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងជួយគណបក្សភឿថៃ ដើម្បីបង្កើតរដ្ឋាភិបាលមួយ។ លោក ប្រាយុទ្ធ ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីចាំផ្ទះ បានឡើងកាន់អំណាចដំបូងក្នុងរដ្ឋប្រហារ ប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃក្នុងឆ្នាំ ២០១៤។ប្រទេសថៃ បានចំណាយពេលជាង៥ខែនៅក្រោមរដ្ឋាភិបាលចាំផ្ទះ បន្ទាប់ពីមេដឹកនាំនៃគណបក្សបោះជំហានទៅមុខ ដែលឈ្នះការបោះឆ្នោតសកល ត្រូវបានរារាំងចំនួនពីរដងដោយក្រុមគូប្រជែងអភិរក្សនិយម និងគាំទ្រយោធា ក្នុងសំណើរបស់លោកដើម្បីក្លាយជានាយករដ្ឋមន្ត្រី។បក្សភឿថៃ គ្រោងនឹងតែងតាំងសេដ្ឋីអចលទ្រព្យលោក សេដ្ឋា ថាវីស៊ីន ជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតដែលគ្រោងធ្វើនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ហើយត្រូវការការគាំទ្រពីសភាទ្វេភាគីច្រើនជាងពាក់កណ្តាល រួមទាំងព្រឹទ្ធសភាដែលតែងតាំងដោយយោធាផងដែរ។ គណបក្សនេះ បានប្រមូលការគាំទ្រពីគណបក្សនយោបាយចំនួន១៣បក្សផ្សេងទៀត ប៉ុន្តែវាក៏នឹងត្រូវការការគាំទ្រមួយចំនួនពីព្រឹទ្ធសភាដែលមិនបានជាប់ឆ្នោតផងដែរ៕

អាមេរិកសន្យាជំរុញយុគសម័យថ្មី ខណៈលោក Biden ត្រៀមធ្វើជាម្ចាស់ផ្ទះជំនួបកំពូលលើកដំបូង ជាមួយជប៉ុន និងកូរ៉េខាងត្បូង

2023/08/18 08:32:41 pm        530
សហរដ្ឋអាមេរិក បានសន្យាបង្កើតយុគសម័យថ្មី ក្នុងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តសំខាន់បំផុតរបស់ខ្លួន នៅអាស៊ី ខណៈតំបន់នេះ ព្យាយាមដោះស្រាយការគំរាមកំហែងបង្កឡើងដោយប្រទេសចិនដ៏ពិតប្រាកដដែលកំពុងកើនឡើង និងពីប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។លោក Joe Biden ត្រូវបានគេរំពឹងថានឹងទាញយកផលប្រយោជន៍ពីការបន្ទន់ឥរិយាបថថ្មីនេះក្នុងទំនាក់ទំនងរវាង ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ដែលបានផ្តល់ទីតាំងដល់ទាហានអាមេរិករាប់ម៉ឺននាក់ ដើម្បីប្រកាសកិច្ចសហប្រតិបត្តិការថ្មី លើបច្ចេកវិទ្យា និងការពារមីស៊ីល នៅពេលដែលលោក ជួបមេដឹកនាំទាំងពីរ នៅថ្ងៃសុក្រនេះ។ លោក Biden នឹងទទួលប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅវិមានសម្រាកលំហែ Camp David សម្រាប់ជំនួបកំពូលតែមួយលើកដំបូង ដែលមន្ត្រីសហរដ្ឋអាមេរិក និយាយថា នឹងជំរុញទស្សនៈរួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក សេរី និងបើកចំហរ។លោក Kurt Campbell អ្នកសម្របសម្រួលនៅសេតវិមាន សម្រាប់កិច្ចការរតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បាននិយាយថាទំនាក់ទំនងទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ នឹងជាការកំណត់ទំនាក់ទំនងត្រីភាគីសម្រាប់សតវត្សរ៍ទី២១នេះ ក្នុងពេលមានរបាយការណ៍ថា ជំនួបកំពូលនឹងបង្កើតគំនិតផ្តួចផ្តើម លើកិច្ចសហប្រតិបត្តិការដែលត្រូវពង្រីក ស្តីពីការការពារមីស៊ីលបាលីស្ទីក សមយុទ្ធយោធារួមគ្នា និងបណ្តាញខ្សែទូរស័ព្ទទាន់ហេតុការណ៍សន្តិសុខត្រីភាគី។

ទីក្រុងញូវយ៉ក បានហាមប្រាមកម្មវិធីវីដេអូកម្សាន្ត TikTok លើឧបករណ៍គ្រប់គ្រងដោយរដ្ឋាភិបាល ជុំវិញបញ្ហាសុវត្ថិភាព

2023/08/18 08:27:59 pm        548
កាលពីថ្ងៃពុធ (១៦ សីហា) ទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក បានដាក់បម្រាមចំពោះកម្មវិធីវីដេអូកម្សាន្ត TikTok ទៅលើឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដោយលើកឡើងពីកង្វល់សុវត្ថិភាព ដោយចូលរួមជាមួយទីក្រុង និងរដ្ឋមួយចំនួនទៀតរបស់សហរដ្ឋអាមេរិក ដែលបានដាកការរឹតត្បិតលើកម្មវិធីចែករំលែកវីដេអូខ្លីមួយនេះ។កម្មវិធី TikTok ដែលត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកជាង ១៥០លាននាក់ និងគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ឈ្មោះ ByteDance បានប្រឈមមុខនឹងការអំពាវនាវកាន់តែខ្លាំងឡើងពីសមាជិកសភាសហរដ្ឋអាមេរិក សម្រាប់ការហាមឃាត់ទូទាំងប្រទេស ជុំវិញការព្រួយបារម្ភអំពីឥទ្ធិពលរបស់រដ្ឋាភិបាលចិន ដែលអាចកើតមានក្នុងសហរដ្ឋអាមេរិក។ទីភ្នាក់ងារជាច្រើនរបស់ទីក្រុងញូវយ៉ក តម្រូវឱ្យលុបកម្មវិធីនេះក្នុងរយៈពេល៣០ថ្ងៃ ហើយបុគ្គលិកនឹងបាត់បង់សិទ្ធិក្នុងការចូលប្រើកម្មវិធី និងគេហទំព័ររបស់កម្មវិធីបណ្ដាញសង្គមមួយនេះនៅលើឧបករណ៍ និងបណ្តាញដែលគ្រប់គ្រងដោយទីក្រុង។ រដ្ឋញូវយ៉ក ធ្លាប់បានដាក់បម្រាមកម្មវិធី TikTok នៅលើឧបករណ៍ចល័តដែលចេញដោយរដ្ឋ រួចមកហើយ។ក្រុមហ៊ុន TikTok បាននិយាយថា ខ្លួនមិនបានចែករំលែក ហើយនឹងមិនចែករំលែកទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកណាមួយ ជាមួយរដ្ឋាភិបាលចិនឡើយ ហើយបានចាត់វិធានការជាច្រើនដើម្បីការពារឯកជនភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់កម្មវិធី TikTok ផងដែរ។ បណ្ដារដ្ឋ និងទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក បានដាក់ការរឹតបន្តឹងលើកម្មវិធីវីដេអូកម្សាន្ត TikTok ចំពោះឧបករណ៍រដ្ឋាភិបាលជាច្រើន៕

មេដឹកនាំបេឡារុស ជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិន នៅទីក្រុង Minsk

2023/08/18 08:22:51 pm        511
មេដឹកនាំប្រទេសបេឡារុស លោក Alexander Lukashenko បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu ក្នុងទីក្រុង Minsk កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងជំនួបមួយស្តីពីការកសាង​ទំនាក់ទំនង​យោធាកាន់តែជិតស្និទ្ធជាមួយប្រទេសចិន។ កាលពីដើមសប្តាហ៍នេះ ភាគីទាំងពីរនេះបានចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីសន្តិសុខ នៅក្នុងទីក្រុងមូស្គូ របស់ប្រទេសរុស្ស៊ី ដែលលោក Li បានព្រមានដល់គូប្រជែងរបស់ប្រទេសចិនថា «កុំប្រឡែងលេជាមួយភ្លើង» លើបញ្ហាកោះតៃវ៉ាន់។ពាក្យសម្តីរបស់លោក បានគាំទ្រដល់ការលើកឡើងកាលពីពេលមុនដោយមន្ត្រី​ប្រទេសចិន​ផ្សេងទៀត និងបានធ្វើឡើងក្នុងពេលប្រតិបត្តិការសិកពិសេសនៅតែបន្តរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ កាលពីពេលមុន ប្រទេសចិន បានបង្ហាញពីផែនការរបស់ខ្លួនដើម្បីបញ្ចប់ជម្លោះនេះ។ លោក Lukashenko បានមកធ្វើទ្សនកិច្ចនៅទីក្រុងប៉េកាំង កាលពិខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៣ ដើម្បីជួបជាមួយមេដឹកនាំនាំចិន លោក Xi Jinping ក្នុងគោលបំណងជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសចិន និងបេឡារុស។

មេដឹកនាំកូរ៉េខាងជើង ចុះពិនិត្យតំបន់ដីស្រែដែលរងគ្រោះពីព្យុះទីហ្វុង ខណៈមានកង្វល់ពីកង្វះស្បៀងអាហារ

2023/08/18 08:09:49 pm        259
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បាននិយាយនៅថ្ងៃសុក្រ (១៨ សីហា) នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យដីស្រែចម្ការ ដែលរងគ្រោះដោយព្យុះទីហ្វុង បន្ទាប់ពីព្យុះត្រូពិច ខានុន បានបោកបក់លើឧបទ្វីបកូរ៉េកាលពីសប្តាហ៍មុន ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីវិបត្តិស្បៀងអាហារនៅក្នុងប្រទេសផ្តាច់ខ្លួនឆ្ងាយពីគេមួយនេះ។រូបថតដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT បានបង្ហាញលោក គីម សម្លឹងមើលជុំវិញវាលស្រែ និងសង្កេតមើលយានដ្រូនបើកបាញ់ទឹកលើដំណាំជាមួយក្រុមមន្ត្រី ដែលរួមមានប្អូនស្រីរបស់លោក គឺលោកស្រី គីម យ៉ូជុង ផងដែរ។ កាលបរិច្ឆេទពិតប្រាកដនៃដំណើរត្រួតពិនិត្យនេះ មិនត្រូវបានបញ្ជាក់ដោយទូរទស្សន៍ KRT នោះទេ។លោក គីម បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់យោធាក្នុងការសង្គ្រោះដំណាំ ហើយបាននិយាយថា កងទ័ពត្រូវបានចល័តទៅតំបន់ប៉ះពាល់ ដោយសារតែពួកគេមិនអាចបាត់បង់ដីស្រែចំការ ដោយសារគ្រោះធម្មជាតិទៅលើវិស័យកសិកម្មជួរមុខ ដែលទាក់ទងដោយផ្ទាល់ជាមួយនឹងការរស់នៅរបស់ប្រជាជនបានទេ ដោយលោកបានលើកឡើងបែបនេះ នៅក្នុងសុន្ទរកថា ដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។កូរ៉េខាងជើង បានទទួលរងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ រួមទាំងគ្រោះទុរ្ភិក្សក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលជារឿយៗ ជាលទ្ធផលនៃគ្រោះមហន្តរាយធម្មជាតិ។ ក្រុមអ្នកជំនាញអន្តរជាតិបានព្រមានថា ការបិទព្រំដែនអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ធ្វើឲ្យវិបត្តិស្បៀងអាហារកាន់តែអាក្រក់ទៅៗសម្រាប់ប្រទេសនេះផងដែរ៕

លោក ដូណាល់ ត្រាំ បានលុបចោលសន្និសីទសារព័ត៌មាន ដើម្បីចេញផ្សាយរបាយការណ៍ស្តីពីការបោះឆ្នោតឆ្នាំ២០២០

2023/08/18 08:06:01 pm        273
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានលុបចោលសន្និសីទសារព័ត៌មានដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយ ដើម្បីចេញផ្សាយរបាយការណ៍ស្តីពីការបោះឆ្នោតឆ្នាំ២០២០ ក្នុងរដ្ឋ Georgia ដោយនិយាយថា ក្រុមមេធាវីរបស់លោកនឹងដាក់ទឡ្ហីករណ៍នោះនៅក្នុងឯកសារតុលាការជំនួសវិញ។លោក ត្រាំ បាននិយាយកាលពីដើមសប្តាហ៍នេះថា លោកនឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទ ដើម្បីបញ្ចេញរបាយការណ៍លម្អិតចំនួន១០០ទំព័រ ទៅក្នុងអ្វីដែលលោកបានពិពណ៌នាថាជា «ការក្លែងបន្លំការបោះឆ្នោត» នៅក្នុងរដ្ឋ Georgia អំឡុងការបោះឆ្នោតឆ្នាំ២០២០ ដែលលោកបានចាញ់ប្រធានាធិបតីប្រជាធិបតេយ្យ លោក ចូ បៃដិន។ លោក ត្រាំ ត្រូវបានចោទប្រកាន់នៅក្នុងរដ្ឋ Georgia និងនៅតុលាការសហព័ន្ធ ពីបទប៉ុនប៉ងបង្វែរលទ្ធផលបោះឆ្នោតទាំងនោះ។លោក ត្រាំ បាននិយាយនៅលើបណ្ដាញសង្គម Truth Social ថា «ជាជាងការចេញផ្សាយរបាយការណ៍ស្តីពីការបោះឆ្នោតប្រធានាធិបតីរដ្ឋ Georgia ឆ្នាំ២០២០ នៅថ្ងៃច័ន្ទ ខ្ញុំជឿថា ក្រុមមេធាវីរបស់ខ្ញុំចង់បញ្ជូនភស្តុតាង ដែលមិនអាចប្រកែកបាន និងច្រើនលើសលប់នៃការក្លែងបន្លំការបោះឆ្នោត ព្រមទាំងភាពមិនប្រក្រតីនៅក្នុងឯកសារទាំងនេះ ទៅកាន់តុលាការច្បាប់ជាផ្លូវការវិញ»។លោកបានបន្ថែមថា ដូច្នេះសន្និសីទសារព័ត៌មាន គឺលែងចាំបាច់ទៀតហើយ។ ចាប់តាំងពីការបរាជ័យរបស់លោកនៅឆ្នាំ២០២០មក លោក ត្រាំ បានអះអាងម្តងហើយម្តងទៀតថា ការបោះឆ្នោតត្រូវបានបំផ្លាញដោយការក្លែងបន្លំយ៉ាងទូលំទូលាយ។ ការទាមទារទាំងនោះត្រូវបានបដិសេធដោយតុលាការ ការពិនិត្យរបស់រដ្ឋ និងសមាជិកនៃរដ្ឋបាលផ្ទាល់របស់លោកផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ
10/16/2026 07:10 PM
លោក MUSK បង្អួតរថយន្តអគ្គិសនី Tesla ជំនាន់ថ្មី ដែលអាចហោះ និងបត់បែនកណ្តាល​អាកាស ​
10/16/2026 06:10 PM
ចិនជំរុញឱ្យរដ្ឋាភិបាលជប៉ុនប្រឈមមុខនឹងប្រវត្តិសាស្ត្រ និងផ្តាច់ខ្លួនចេញពីលទ្ធិយោធានិយម
10/16/2026 06:10 PM
ប្រធានាធិបតីលីបង់ជំរុញអាមេរិកឲ្យដាក់សម្ពាធអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារនៅភាគខាងត្បូងលីបង់
10/16/2026 06:10 PM
UN ៖ មនុស្សរាប់លាននាក់អាចនឹងត្រូវបង្ខំឲ្យផ្លាស់ទីលំនៅ ខណៈការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់អាស៊ីខាងត្បូង
10/16/2026 06:10 PM
អ្នកតាំងទីលំនៅអ៊ីស្រាអែលដុតបំផ្លាញដើមអូលីវ និងធ្វើឲ្យអ្នកសារព័ត៌មានម្នាក់រងរបួស នៅតំបន់វេសបែង
10/16/2026 05:10 PM
ចិន​ផ្ដោតលើការ​​​ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ដោយ​ការបើកដំណើរការស្ពានថ្មីឆ្លង​ទន្លេ Yalu
10/16/2026 05:10 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់ នៅថៃ កើន​ឡើងដល់​ ៧៦នាក់​ ខណៈប្រហែល ២,៤៣លាននាក់រង​ប៉ះពាល់​
10/16/2026 05:10 PM
យោធាយេម៉ែន​៖ ក្រុមហ៊ូទី ៧០០នាក់ ត្រូវបានកម្ចាត់​ អំឡុងប្រតិបត្តិការ ១.២៥០លើក រយៈពេល ២៤ម៉ោង
10/16/2026 05:10 PM
លោក Trump បញ្ជាក់​ថា លោកកំពុងពិភាក្សាជាមួយរុស្ស៊ី និងចិន អំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ
10/16/2026 05:10 PM