សម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
ឯកអគ្គរដ្ឋទូតថ្មីអ៊ុយរូហ្កាយប្រចាំកម្ពុជា ប្ដេជ្ញាថាខិតខំពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអ៊ុយរូហ្កាយឱ្យកាន់តែរីកចម្រើន
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គរដ្ឋអាជ្ញា នៃមហាអយ្យការអមតុលាការប្រជាជន ឡាវ​ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/31 06:26:04 pm        204
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឲ្យឯកឧត្តម Xaysana Khotphouthone អគ្គរដ្ឋអាជ្ញា នៃ​មហា​អយ្យការ​អមតុលាការប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ 

កោះតៃវ៉ាន់ ឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចិន ជុំវិញការស្លាប់របស់អ្នកនេសាទ

2024/07/31 06:10:34 pm        210
កោះតៃវ៉ាន់ បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយប្រទេសចិន កាលពីថ្ងៃអង្គារ (៣០ កក្កដា) ជុំវិញការស្លាប់របស់អ្នកនេសាទចិន ២នាក់នៅក្នុងឧប្បត្តិហេតុដែនសមុទ្រ បន្ទាប់ពីការចរចាជាច្រើនខែ ដោយនេះជាវិធានការមួយដែលអាចកាត់បន្ថយភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ដ៏រសើប។ឆ្មាំល្បាតឆ្នេរតៃវ៉ាន់បាននិយាយថា ដំណោះស្រាយមួយត្រូវបានឈានដល់សម្រាប់ក្រុមគ្រួសាររបស់អ្នកនេសាទ ដែលបានស្លាប់នៅពេលព្យាយាមរត់គេចខ្លួន បន្ទាប់ពីទូករបស់ពួកគេបានចូលទៅក្នុងដែនទឹកហាមឃាត់។ អគ្គនាយករងរដ្ឋបាលឆ្មាំល្បាតឆ្នេរតៃវ៉ាន់ លោក សៀ ឈីងឈិន (Hsieh Ching-chin) បានប្រាប់អ្នកយកព័ត៌មាននៅកោះឃិនមិន (Kinmen) ថា «កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចក្នុងអំឡុងពេលការចរចា ដោយសារកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដែលធ្វើឡើងដោយភាគីទាំងពីរនៃច្រកសមុទ្រ»។ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បានចាប់ផ្តើមល្បាតជាប្រចាំនៅជុំវិញកោះ Kinmen នេះដែលគ្រប់គ្រងដោយតៃវ៉ាន់ នៅជិតឆ្នេរសមុទ្ររបស់ខ្លួនចាប់តាំងពីខែកុម្ភៈមក បន្ទាប់ពីអ្នកនេសាទចិនពីរនាក់បានស្លាប់។ កោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានបណ្ដេញទូកឆ្មាំល្បាតឆ្នេរចិនដែលចូលដែនទឹកហាមឃាត់ម្តងហើយម្តងទៀត៕

រដ្ឋាភិបាលស៊ូដង់ ទាមទារការពិភាក្សា មុនពេលកិច្ចចរចាសន្តិភាព

2024/07/31 05:46:07 pm        110
ក្រសួងការបរទេសស៊ូដង់ ដែលមានភក្តីភាពចំពោះកងទ័ពប្រយុទ្ធប្រឆាំងយោធាប៉ារ៉ា បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួន ចង់បានការពិភាក្សាបន្ថែមទៀត មុនពេលទទួលយកការអញ្ជើញរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចចរចាបទឈប់បាញ់។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីសប្តាហ៍មុន បានអញ្ជើញកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) សម្រាប់ការចរចានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែសីហា។ នៅថ្ងៃដដែលនោះ កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ដឹកនាំដោយឧត្តមសេនីយ៍ Mohamed Hamdan Daglo បានស្វាគមន៍ការអញ្ជើញនេះ ហើយបានប្រកាសពីបំណងរបស់កងកម្លាំងគាំទ្ររហ័ស(RSF) ក្នុងការចូលរួម។ កងទ័ពដែលដឹកនាំដោយឧត្តមសេនីយ លោក Abdel Fattah al-Burhan ពុំមានប្រតិកម្មអ្វីឡើយ។សង្រ្គាមបានផ្ទុះឡើងរាលដាលនៅក្នុងប្រទេសស៊ូដង់ ចាប់តាំងពីខែមេសាឆ្នាំ២០២៣ រវាងកងទ័ពនិង កងកម្លាំគាំទ្ររហ័ស(RSF) ដែលបានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធំ។កាលពីថ្ងៃអាទិត្យ ក្រសួងការបរទេស បានស្នើសុំ «ការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលស៊ូដង់លើទម្រង់ការ និងរបៀបវារៈ និងសម្រាប់កិច្ចប្រជុំជាមួយសហរដ្ឋអាមេរិក នៅមុនពេលកិច្ចចរចាណាមួយ នៅពេលអនាគត។លោក Blinken បាននិយាយថា កិច្ចពិភាក្សា ដែលសហការគាំទ្រដោយប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវតែរួមបញ្ចូលសហភាពអាហ្រ្វិក អេហ្ស៊ីប អារ៉ាប់រួម និងអង្គការសហប្រជាជាតិ ជាអ្នកសង្កេតការណ៍។ពួកគេមានគោលបំណង ក្នុងការទទួលបានការបញ្ឈប់អំពើហិង្សានៅទូទាំងប្រទេស និងអនុញ្ញាតឱ្យមានដំណើរការចូលនៃជំនួយមនុស្សធម៌។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា សង្គ្រាមបានបង្ខំឱ្យមនុស្សជាង១១លាននាក់ជម្លៀសខ្លួន ទាំងខាងក្នុង និងក្រៅព្រំដែនរបស់ប្រទេសស៊ូដង់ ដោយជម្លោះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងរុញប្រទេសនេះឱ្យធ្លាក់ដល់មាត់ជ្រោះនៃគ្រោះទុរ្ភិក្ស។ ប្រជាជនប្រហែល ២៥,៦ លាននាក់ ជា ចំនួនជាងពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេស កំពុងប្រឈមមុខ«អសន្តិសុខស្បៀងធ្ងន់ធ្ងរ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/31 05:23:26 pm        170
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន (Khamlieng Outhakaysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ការស្ទង់មតិ៖Reuters/Ipsos លោកស្រីHarris នាំមុខលោកTrump ១ពិន្ទុក្នុងការស្ទង់មតិចុងក្រោយ

2024/07/31 04:53:30 pm        101
កាលពីថ្ងៃទី៣០ ខែកក្កដាសប្ដាហ៍នេះ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក ស្រី Kamala Harris បាននាំមុខមួយភាគរយលើសលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ ក្នុងការស្ទង់មតិថ្មីរបស់សារព័ត៌មាន Reuters និងស្ថាប័នស្រាវជ្រាវ Ipsos ដោយបង្រួមគម្លាតដែលបានបើកនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បោះបង់ចោលការប្រកួតប្រជែងការបោះឆ្នោតឡើងវិញ។ ការស្ទង់មតិរយៈពេលបីថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យបានបង្ហាញថាអនុប្រធានាធិបតី លោកស្រី Harris ទទួលបានការគាំទ្រ ៤៣% នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះ ខណៈដែលអតីតប្រធានាធិបតី លោក Trump ទទួលបានការគាំទ្រ ៤២% ។ការស្ទង់មតិរបស់សារព័ត៌មាន Reuters និង Ipsos កាលពីសប្តាហ៍មុនបានបង្ហាញថា លោកស្រីHarris កើនឡើង ៤៤%ទល់នឹងលោកTrump ៤២% ។លោកស្រី Harris បានទទួលតំណែងជាបេក្ខជនបក្សប្រជាធិបតេយ្យក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ បន្ទាប់ពីលោក Biden វ័យ៨១ ឆ្នាំបានដើរចេញពីសម្ពាធកាន់តែខ្លាំងនៅក្នុងគណបក្សរបស់លោកដោយបោះបង់ចោលការប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ២០២៤នេះ ។ ចាប់តាំងពីពេលនោះមកលោកស្រី Harris បានទទួលការបរិច្ចាគថវិកាកាន់តែច្រើន និងទទួលបានការយល់ព្រមយ៉ាងច្រើនថែមទៀតផងដែរពីគណបក្សរបស់ខ្លួន៕

សម្ដេចធិបតី អនុញ្ញាតឱ្យប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/31 04:36:31 pm        144
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង(HKSAR)ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងជំនួបនេះក៏បានចូលរួមជាសាក្សី ផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU)ចំនួន២៖១) អនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)២) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥

2024/07/31 03:49:43 pm        227
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យ ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពី ឯកភាវូប​នីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស នៅវិមាន​ព្រឹទ្ធសភា រាជធានីភ្នំពេញ។

សមាជិកសភាអាមេរិក បក្សប្រជាធិបតេយ្យមួយចំនួនស្ទាក់ស្ទើក្នុងការគាំទ្រលោកស្រី Harris

2024/07/30 08:48:14 pm        255
កិច្ចប្រឹងប្រែងរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ទៅកាន់បេក្ខភាពប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ ហាក់ទទួលបានសន្ទុះក្នុងយុទ្ធនាការដ៏ជោគជ័យរបស់បក្សលោកស្រីប្រឆាំងនឹងលោក Donald Trump មកពីបក្សសាធារណរដ្ឋ ប៉ុន្តែសំឡេងគាំទ្រដ៏សំខាន់ពីសមាជិកសភាមួយចំនួនដែលលោកស្រីនឹងត្រូវការប្រសិនបើឈ្នះការតែងតាំង កំពុងតែមានភាពស្ទាក់ស្ទើ។នៅក្នុងការប្រកួតប្រជែង ៣៥សំឡេងដែលនឹងកំណត់ការគ្រប់គ្រងនៃសភាតំណាងសហរដ្ឋអាមេរិក ចំនួន ៤៣៥អាសនៈក្នុងការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា មកទល់ពេលនេះមានអ្នកកាន់តំណែង ឬអ្នកប្រជែងតំណែងក្នុងសភាពីគណបក្សប្រជាធិបតេយ្យចំនួន ១២រូបបានបដិសេធមិនគាំទ្រលោកស្រី Harris ។ពួកគេកំពុងបង្ហាញខ្លួនឯងថាជាអ្នកធ្វើការសម្រេចចិត្តឯករាជ្យផ្តោតលើគោលការណ៍ខ្លួនជាជាងនយោបាយជាតិ ដោយបានរក្សាគម្លាតពីលោកស្រី Harris ដែលបក្សសាធារណរដ្ឋចងភ្ជាប់ទៅនឹងកំណត់ត្រារបស់រដ្ឋបាលលោក Joe Biden ស្តីពីបញ្ហាអន្តោប្រវេសន៍ និងអតិផរណា។ អ្នកប្រជាធិបតេយ្យទាំង ១២រូបនោះបាននិយាយថា ពួកគេចង់ឃើញគោលនយោបាយដែលលោកស្រី Harris នឹងស្នើឡើង ដែលអាចជួយពលរដ្ឋនៃតំបន់របស់ពួកគេ មុនពេលសម្រេចចិត្តថាតើត្រូវគាំទ្រ ឬអត់។បច្ចុប្បន្នបក្សសាធារណរដ្ឋមានសំឡេងភាគច្រើនដ៏ប្រកៀកប្រកិតក្នុងសភា ហើយប្រសិនបើបក្សប្រជាធិបតេយ្យឈ្នះការគ្រប់គ្រងក្នុងសភា ពួកគេអាចជួយជំរុញរបៀបវារៈរបស់លោកស្រី Harris បើលោកស្រីឈ្នះតំណែង ឬអាចធ្វើជាអ្នកប្រឆាំងនឹងលោក Trump បើលោកទទួលជ័យជម្នះ៕

ជនអន្តោប្រវេសន៍ វេណេស៊ុយអេឡានៅម៉ិកស៊ិក និយាយថា ការបោះឆ្នោតត្រូវបានក្លែងបន្លំ ដោយសុំជំនួយពីអន្តរជាតិ

2024/07/30 07:36:21 pm        130
ជនអន្តោប្រវេសន៍ វេណេស៊ុយអេឡានៅទីក្រុង Ciudad Hidalgo ភាគខាងត្បូងប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃចន្ទ ទី២៩ ខែកក្កដា ថា ពួកគេមានការខកចិត្ត ប៉ុន្តែមិនភ្ញាក់ផ្អើល ចំពោះលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីវេណេស៊ុយអេឡា នោះទេ។ជនអន្តោប្រវេសន៍ ដែលកំពុងរង់ចាំនិយាយទៅកាន់អាជ្ញាធរអន្តោប្រវេសន៍ម៉ិកស៊ិក បាននិយាយថា ពួកគេជឿថា ប្រធានាធិបតី លោក Nicolas Maduro បាន «ទិញ» និង «ក្លែងបន្លំ» ប្រព័ន្ធបោះឆ្នោតដើម្បីធានាបានជ័យជម្នះរបស់លោក ហើយព្រួយបារម្ភថា អាណត្តិថ្មីរបស់លោក នឹងនាំទៅរករលកថ្មីនៃជនអន្តោប្រវេសន៍ ចាកចេញពីប្រទេសកំណើតរបស់ពួកគេ។អាជ្ញាធររៀបចំការបោះឆ្នោតជាតិរបស់ប្រទេសវេណេស៊ុយអេឡា បាននិយាយថា លោក Maduro បានទទួលជ័យជម្នះអាណត្តិទីបី ដោយទទួលបាន៥១% នៃសន្លឹកឆ្នោត ជាលទ្ធផលដែលនឹងបន្តរយៈពេលគ្រប់គ្រងបែបសង្គមនិយម។ប៉ុន្តែការបោះឆ្នោតចេញដោយឯករាជ្យ បានចង្អុលទៅរកជ័យជម្នះរបស់ក្រុមប្រឆាំងដ៏ធំ បន្ទាប់ពីបង្ហាញការសាទរចំពោះការគាំទ្រ លោក Gonzalez និងមេដឹកនាំបក្សប្រឆាំង លោកស្រី Maria Corina Machado នៅលើផ្លូវនៃយុទ្ធនាការ។មជ្ឈមណ្ឌល Carter ជាមជ្ឈមណ្ឌលមិនរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិក ដែលបានបញ្ជូនអ្នកសង្កេតការណ៍ទៅកាន់ប្រទេសវេណេស៊ុយអេឡា សម្រាប់ការបោះឆ្នោត បានអំពាវនាវឱ្យអាជ្ញាធរបោះឆ្នោត ផ្សព្វផ្សាយលទ្ធផលភ្លាមៗនៅតាមការិយាល័យបោះឆ្នោត។

លោក Biden ស្នើឲ្យធ្វើកំណែទម្រង់តុលាការកំពូល ដើម្បីស្តារទំនុកចិត្តឡើងវិញ នៅក្នុងតុលាការ

2024/07/30 07:29:17 pm        109
ប្រធានាធិបតី លោក Joe Biden កាលពីថ្ងៃចន្ទ បានស្នើឲ្យមានការផ្លាស់ប្តូរទាំងស្រុង ចំពោះតុលាការកំពូលរបស់សហរដ្ឋអាមេរិក ដែលលោកបាននិយាយថា ចាំបាច់ត្រូវគ្រប់គ្រងនៅក្នុងតុលាការដឹកនាំដោយក្រុមអភិរក្សនិយម ដែលកំពុងត្រូវបានបំពាក់អាវុធ ដើម្បីធ្វើឲ្យអន្តរាយដល់គោលការណ៍សិទ្ធិស៊ីវិល និងការការពារ ដែលត្រូវបានបង្កើតឡើង។លោក Biden បាននិយាយថា លោកនឹងធ្វើការជាមួយសភា ដើម្បីអនុម័តកំណែទម្រង់ជាបន្តបន្ទាប់ រួមទាំងការកំណត់អាណត្តិ និងក្រមប្រតិបត្តិ ប៉ុន្តែមានការប្រឆាំងភ្លាមៗ ធ្វើឡើងដោយគណបក្សសាធារណរដ្ឋនៅក្នុងសភា មានន័យថា សំណើទាំងអស់ មានឱកាសតិចតួចក្នុងការអនុម័ត។លោក Biden បាននិយាយនៅក្នុងសុន្ទរកថាប្រារព្ធខួបលើកទី៦០នៃច្បាប់សិទ្ធិស៊ីវិលឆ្នាំ១៩៦៤ នៅបណ្ណាល័យប្រធានាធិបតី របស់អតីតប្រធានាធិបតី លោក Lyndon B. Johnson ក្នុងទីក្រុង Austin រដ្ឋតិចសាស់ថា យើងត្រូវធ្វើកំណែទម្រង់បញ្ហាទាំងនេះ ដើម្បីស្ដារការជឿទុកចិត្តនៅក្នុងតុលាការ។conflicts of interest. លោក Biden បានអំពាវនាវឱ្យសភា អនុម័តវិធានចំណងផ្លូវច្បាប់ និងច្បាប់ដែលអាចអនុវត្តបាន ដែលនឹងតម្រូវឱ្យក្រសួងយុត្តិធម៌ បង្ហាញការផ្តល់ឲ្យ ទប់ស្កាត់សកម្មភាពនយោបាយសាធារណៈ និងសង្គ្រោះខ្លួនឯងចេញពីករណី ដូចជាប្តីប្រពន្ធ ឬអ្នកដ៏ទៃ មានជម្លោះផ្នែកហិរញ្ញវត្ថុ ឬផលប្រយោជន៍ផ្សេងទៀត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (BOT)
09/09/2026 08:09 PM
គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន
09/09/2026 07:09 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីសង្ឃឹមថា កិច្ចប្រជុំសម្របសម្រួលដោយអាមេរិកជាមួយអ៊ុយក្រែន នឹងចាប់ផ្តើមឡើងវិញ ក្នុងពេលឆាប់ៗនេះ
09/09/2026 07:09 PM
គណបក្សប្រឆាំងដ៏ធំ​របស់ជប៉ុន ប្រកាស​រំលាយ​​ ក្រោយបង្កើត​បាន​​រយៈ​ពេល​ ៨ខែ
09/09/2026 06:09 PM
ឥណ្ឌូនេស៊ី ស្វែងរកអ្នកសារព័ត៌មានបាត់ខ្លួន ក្រោយពេលពួកគេធ្វើសេចក្តីរាយការណ៍ពីបន្ទុះភ្នំភ្លើង Anak Krakatau
09/09/2026 06:09 PM
អ៊ីរ៉ង់សងសឹកអាមេរិកជាមួយការវាយប្រហារលើនាវាដឹកប្រេងរបស់ទីក្រុងវ៉ាស៊ីនតោន
09/09/2026 06:09 PM
ការវាយប្រហាររបស់រុស្ស៊ីសម្លាប់មនុស្សម្នាក់ និងធ្វើឲ្យខូចខាតកំពង់ផែនៅទីក្រុង Mykolaivរបស់អ៊ុយក្រែន
09/09/2026 06:09 PM
មនុស្ស ៤នាក់ស្លាប់ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែនលើទីក្រុង Novorossiysk របស់រុស្ស៊ី
09/09/2026 06:09 PM
ប្រធានាធិបតីស៊ែប៊ី បញ្ជាក់ថា ការបោះឆ្នោតសភា នឹង​ត្រូវ​បាន​ធ្វើ​​នៅថ្ងៃទី២៥ ខែតុលា
09/09/2026 06:09 PM
ហ្វីលីពីនរិះគន់ចិន បន្ទាប់ពីមានកំហុស​ឆ្គង ពាក់​ព័ន្ធ​នឹង​ឯក​សារបង្ហាញ​ជំហរ​លើ​តំបន់​មាន​ជម្លោះ​​
09/09/2026 06:09 PM