ត្រីមាសទី១ឆ្នាំនេះ កម្ពុជាប្រមូលថវិកាពីដៃគូ និងការបោះលក់មូលបត្រមានទំហំជាង ៥៦១ លានដុល្លារ សម្រាប់តម្រូវការអភិវឌ្ឍ
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
អ្នកដាំទុរេនស្រុកចម្ការលើ​ចង់ឲ្យអ្នកលក់ប្រកាន់ភាពស្មោះត្រង់លើអតិថិជន

សេដ្ឋកិច្ច និង កសិកម្ម

ក្រុមហ៊ុនជ្រើសរើសបុគ្គលិកបង្ហាញគន្លឹះសំខាន់ៗ សម្រាប់អ្នកដាក់ពាក្យស្វែងរកការងារ

2023/08/10 04:27:52 pm        351
ភ្នំពេញ៖ ដើម្បីឆ្លើយតបក្នុងការទទួលពាក្យ និងសម្ភាសការងារដល់អ្នកកំពុងស្វែងរកការងារធ្វើ តំណាងក្រុមហ៊ុននានា ​បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាគន្លឹះសំខាន់ៗក្នុងការត្រៀម​ខ្លួនជាមុន ដើម្បីឲ្យទទួលបានលទ្ធផលជាវិជ្ជមាន។លោក ប៉ិក សុឃីម តំណាងក្រុមហ៊ុន ONION Mobility ក្នុងវិស័យយានយន្ត ក្នុងកិច្ចសម្ភាស​ជាមួយ​ទូរទស្សន៍ព័ត៌មាន ប៊ីធីវី បានលើកឡើងថា យោងតាមបទពិសោធន៍កន្លងមក គន្លឹះមួយចំនួន​ដែលអ្នកស្វែងរកការងារធ្វើគួរតែយល់ដឹងនិងត្រៀមជាមុន គឺការស្គាល់ខ្លួនឯងដែលជារឿងសំខាន់​បំផុត មុននឹងសម្រេចចូលទីផ្សារការងារ ​បន្ទាប់មកត្រូវស្វែងយល់ និងស្គាល់ស្ថាប័នក្រុមហ៊ុន ដោយ​ផ្តោតលើប្រភេទការងារអ្វីដែលក្រុមហ៊ុននឹងផ្តល់ជូននិងក្នុងវិស័យអ្វីខ្លះ ហើយឆ្លើយតបទៅ​នឹងអ្វីដែល​យើងចង់បានដែរឬទេ?ចំណែកលោក រស់ លីហួរ មន្រ្តីធនធាន​មនុស្ស​នៃផ្សារទំនើប អ៊ីអន ម៉ល បានរៀបរាប់​ស្រដៀងគ្នា​ដែរថា ក្រៅពីការត្រៀមខាងលើនេះ អ្នកស្វែងរកការងារក៏ត្រូវពង្រឹងផ្នែកភាសា និងជំនាញ​កុំព្យូរទ័រដែរ ព្រោះបច្ចុប្បន្ននិងទៅមុខគឺសម័យឌីជីថលដែលទាមទារឲ្យមានការយល់ដឹង និង​ប្រើប្រាស់​ច្រើន។ បន្ថែមពីនេះ ក៏គួរមានបញ្ជីរសំណួរជាមុន និងត្រង់ត្រាប់ស្តាប់​ចម្លើយ​ក្នុង​ពេល​សម្ភាសន៍ ​សួរសំណួរដែលត្រូវតាមដាន ព្រោះទាំងអស់នោះ ជាការ​ឆ្លុះបញ្ចាំង​ពីយើង។ជុំវិញព័ត៌មានអំពីទីផ្សារការងារខាងលើនេះ នៅថ្ងៃទី១០ សីហា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌល​ការងារ​រាជធានីភ្នំពេញ បានរៀបចំវេទិកាការងារ ​ដោយមានក្រុមហ៊ុនធំៗចំនួន១១ ចូលរួមបង្ហាញជូន​នូវឱកាសការងារ ដើម្បីជ្រើសរើសកម្លាំងពលកម្មចំនួនជាង ៧០០កន្លែង។ វេទិកាការងារ គឺជាផ្នែកមួយនៃយន្តការរបស់រដ្ឋាភិបាលក្នុងការផ្ដល់ឱកាស​ដល់សាធារណៈជន​ទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរ​ការងារ អាចទទួលបានកាន់តែងាយស្រួល ​ដោយចំណេញពេលវេលា​ និងនៅមួយកន្លែង។ សិស្ស/និស្សិត ​និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប និងរៀបចំខ្លួនឲ្យបាន​សមរម្យទៅតាមមុខតំណែងដែលចង់បាន ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាស​ផ្ទាល់ជាមួយ​ក្រុមហ៊ុនទាំងនោះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ អត្ថបទ ឈិត បូរ៉ាវី

អ្នកជំនាញរំពឹងវិស័យអចលនទ្រព្យរបស់កម្ពុជា មានស្ថិរភាព និងការអភិវឌ្ឍខ្លាំងក្នុងអាណត្តិទី៧នេះ

2023/08/10 12:56:41 pm        362
ភ្នំពេញ៖ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានរំពឹងថា វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា ​នឹងមានស្ថិរភាព​ និង​ការអភិវឌ្ឍ​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត នៅក្នុងអាណត្តិទី៧នេះ ​បន្ទាប់ពីប្រទេសកម្ពុជារក្សាបាននូវស្ថិរភាពនយោបាយ និង​សុខសន្ដិភាព ​ដែលអាចទាក់ទាញវិនិយោគិនពីក្រៅប្រទេសបន្ថែមទៀត នាពេលខាងមុខនេះ។ លោក សន សៀប ក្នុងនាមជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យជាង ២០ ឆ្នាំ លោក​សង្កេត​ឃើញថា ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ​ភាគច្រើនបំផុត​ គឺមានទំនុកចិត្ត និង​ជំនឿ​ជឿ​ជាក់យ៉ាងខ្លាំង​ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលជាពិសេស ​នៅក្នុងការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្រ្ត​អាណត្តិទី៧នេះ ដោយប្រជាពលរដ្ឋបានចេញទៅ​លេង​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា ​ក្នុងអំឡុលពេលថ្ងៃ​សម្រាក​បោះឆ្នោត​ ដោយ​គ្មាន​ការព្រួយបារម្ភពីបញ្ហា​នយោបាយអ្វីកើតឡើងឡើយ។លោក សន សៀប លើកឡើងថា ​បើទោះពីជាបច្ចុប្បន្នពិភពលោកកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ច ដែលបាន​កើតចេញពីវិបត្តិជំងឺកូវីដ-១៩ វិបត្ដិសេដ្ឋកិច្ចសាកល ​និងវិបត្ដិសង្គ្រាម​ រុស្ស៊ី-អ៊ុយក្រែន ក៏ដោយ។ ប៉ុន្ដែប្រទេសកម្ពុជានៅតែរក្សា​បាន​នូវកំណើន​សេដ្ឋកិច្ច ​និងស្ថិរភាពផ្ទៃក្នុង ​ហើយបាន​បង្កើន​ទំនាក់ទំនងអន្តរជាតិ​ជាមួយបណ្ដាប្រទេសមហាអំណាចជាច្រើនទៀត ​ដែលកត្តានេះ វិស័យ​អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា​អាចរក្សាកំណើនវិនិយោគ និងផលវិជ្ជមានបន្ថែមទៀត​នាពេល​ខាងមុខ។ បើតាមធនាគារជាតិនៃកម្ពុជាបានព្យាករថា នៅក្នុងឆ្នាំ២០២៣ នេះសេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេច​បាន​ក្នុងកំណើន ៥,៥% ជាមួយកម្រិតអតិផរណាទាប​ក្នុងរង្វង់ ២%។ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹង​គាំទ្រ​ជាចម្បង​ដោយ​ការនាំចេញទំនិញ ​និងការបន្ត​ងើប​ឡើង​លឿននៃវិស័យទេសចរណ៍ ​វិស័យអចលនទ្រព្យ​ និងវិស័យពាក់ព័ន្ធផ្សេងៗ ​ស្របពេលដែល​កម្ពុជារំពឹង ​ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគី​ជាមួយប្រទេសផ្សេងៗ ​ជួយ​ទាក់ទាញ​លំហូរវិនិយោគ​ចូល​មកកម្ពុជាបន្ថែមទៀត៕អត្ថបទ៖ វ៉ន ដារ៉ា

អ្នកវិនិយោគចិននឹងទទួលបានប្រយោជន៍ពីការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ តាមរយៈ សមាគមសហគ្រិនចិនហ្វូសាន នៅកម្ពុជា

2023/08/10 12:28:54 pm        116
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សង្ឃឹមយ៉ាងម៉ុតមាំថា អ្នកវិនិយោគចិននឹងទទួលបាន​សក្តានុពល និងអាចរកដៃគូរក្នុងស្រុក ដើម្បីវិនិយោគ ​ក្នុងវិស័យជាច្រើន ​ជាពិសេស វិស័យដែល​មាននៅក្នុងគម្រោង“ការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី” ​ដែលអាចផ្តល់ឱកាសដ៏ល្អសម្រាប់អនាគត។សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងបែបនេះខណៈដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ​សមាគមសហគ្រិន ស៊ុនតឺ នៅកម្ពុជា និងពិធីប្រកាសចូលកាន់មុខតំណែងនាយក សមាគមសហគ្រិនចិនហ្វូសាន​នៅកម្ពុជា អាណត្តិទី២ ​នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងនូវការកោតសរសើរដល់សមាគម​សហគ្រិនចិន​ហ្វូសាននៅកម្ពុជា ​និងសភាពាណិជ្ជកម្មស៊ុនតឺ នៃទីក្រុង ហូសាន នៃសាធារណរដ្ឋ​ប្រជាមានិតចិន ដែលបានចាប់អារម្មណ៍ចង់មកវិនិយោគនៅប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិការ ​និងបណ្តាប្រទេសនៅក្នុង​គម្រោងនៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវនិង​ជម្រុញពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនថែមទៀត។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា កម្ពុជា-ចិនមានប្រវត្តិទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិ​ជាមួយគ្នាដ៏យូរលង់ណាស់មកហើយ ។ ​ពិធីរៀបចំថ្ងៃនេះក៏បានអបអរសាទរខួបលើកទី ៦៥ឆ្នាំ នៃចំណងការទូតប្រទេសទាំងពីរផងដែរ។ បច្ចុប្បន្ន រដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើកិចុ្ច​សហការគ្នាយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ​ ក្រោមភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានផ្លាស់ប្តូទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗជាប្រចាំ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសង្កត់ធ្ងន់ផងដែរថា​ ជាមួយនឹងស្ថេរភាពនយោបាយ និង​សុខសន្តិភាព និងភាពទាក់ទាញ ​នៃធនធានធម្មជាតិ ​ពលកម្មវ័យក្មេង និងច្បាប់វិនិយោគថ្មី​ដែលផ្តល់ការងាយស្រួល​សម្រាប់ធុរកិច្ច ​រាជរដ្ឋាភិបាលកម្ពុជាបាន ​និងកំពុងតែទាក់ទាញ និង​ស្វាគមន៍អ្នកវិនិយោគគ្រប់ប្រទេស រួមទាំងអ្នកវិនិយោគចិនផងដែរ៕ 

គណៈកម្មការផ្សារច្បារអំពៅ បាញ់គំនូសកំណត់ការលក់ដូររបស់អាជីវករ ក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ

2023/08/10 11:41:50 am        336
ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងផ្សារ ច្បារអំពៅ ក្រុមការងារកំលាំងសន្តិសុខផ្សារ បានចុះរៀបចំ​សណ្តាប់ធ្នាប់ ចំពោះក្រុមអាជីវករលក់ដូរទំនិញផ្សេងៗ នៅបណ្តោយលេខ ៣៦៩ មុខផ្សារ ច្បារអំពៅ ដើម្បីគូសគំនូសកំណត់ទីតាំងលក់អោយមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ចរាចរណ៍សាធារណៈ កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ។គណៈកម្មការផ្សារ ច្បារអំពៅ ប្រាប់អោយ BTV ដឹងថា អាជ្ញាធរខណ្ឌច្បារអំពៅ ​ក្រោមការដឹកនាំ​របស់​លោក ចេង មុនីរ៉ា អភិបាល ​នៃគណៈអភិបាលខណ្ឌច្បារអំពៅ ​និង លោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារ ច្បារអំពៅ ជារឿយៗគណៈកម្មការផ្សារ តែងតែ​ចុះរៀបចំ​សណ្តាប់ធ្នាប់ ខាងក្នុងផ្សារ និងជុំវិញបរិវេណផ្សារ ​អោយមានរបៀបរាបរយ សណ្តាប់ធ្នាប់​សាធារណៈល្អប្រសើរ ដើម្បីផ្លូវមានសភាពធំទូលាយដែលអាចធ្វើអោយបងប្អូន​ប្រជាពលរដ្ឋ​ចេញចូលបានស្រួល ជាពិសេស ​ងាយស្រួលនៅពេលមានហានិភ័យណាមួយកើតឡើង គឺអាចចេញចូលបានល្អ ។ ក្នុងនោះផងដែរគណៈកម្មការផ្សារ ក៏ធ្វើការផ្សព្វផ្សាយ ណែនាំ ទៅដល់អាជីវករ ក៏ដូចជា អ្នកទៅ​ទិញទំនិញ ម្ហូប អាហារ ក្នុងផ្សារទាំងអស់សូមចូលរួមថែរក្សា អនាម័យ​ បរិស្ថានជាប់ជាប្រចាំ ។ ពីព្រោះថា សំរាម និង បរិស្ថានមិនល្អនេះហើយ គឺជាប្រភពដែលនាំអោយកើតមានជំងឺគ្រប់ប្រភេទ ដូច្នេះហើយ សូមបងប្អូនទាំងអស់ នាំគ្នាជួយសហការជាមួយគណៈកម្មការផ្សារ ក្នុងការ​បោស​សំអាត​សំរាម អនាម័យ បរិស្ថានអោយបានស្អាតជានិច្ច ទើបយើងឈ្នះអស់ជំងឺទាំងឡាយ ៕តារាវុទ្ធី

ក្រុមហ៊ុនមកពីជាង៤០ប្រទេស នឹងចូលរួមពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារនៅកម្ពុជា

2023/08/10 10:41:58 am        336
ភ្នំពេញ៖ គណៈកម្មាធិការរៀបចំពិព័រណ៍ CAMFOOD/CAMHOTEL នឹងរៀបចំពិព័រណ៍ស្តីពី វិស័យផ្គត់ផ្គង់ម្ហូបអាហារសណ្ឋាគារ ​និងបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិនៅថ្ងៃទី១៤ ដល់១៦ ​ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ​ដោយមានក្រុមហ៊ុនមកពីជាង ​៤០ប្រទេស នឹងចូលរួមដាក់តាំងបង្ហាញ​អំពីទំនិញថ្មីៗ បច្ចេកវិទ្យា និងបទពិសោធន៍​ជាច្រើនផ្សេងទៀត ដើម្បីបង្ហាញក្នុងព្រឹត្តការណ៍​ដ៏ធំមួយនេះ។លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ថា ពិព័រណ៍ CAMFOOD/CAMHOTEL ជាពិព័រណ៌អន្តរជាតិដ៏ធំបំផុតនៅកម្ពុជាសម្រាប់វិស័យ​ម្ហូបអាហារ សណ្ឋាគារ ​និងបដិសណ្ឋារកិច្ច ហើយទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់​ទាំងជាតិ និងអន្តរជាតិជាច្រើនផងដែរ ក្នុងការចូលរួមដាក់តាំងបង្ហាញផលិតផលនិងសេវាកម្ម​ពាក់ព័ន្ធ។លោកបានអំពាវនាវឲ្យក្រុមហ៊ុនក្នុងស្រុក ជាពិសេសអ្នកដែលមានបំណងចង់បើកអាជីវកម្មថ្មី ឬអ្នកកំពុងទទួលទានមុខរបរផ្សេងទៀត ​អញ្ញើញចូលរួមទស្សនាដោយឥតគិតថ្លៃ ព្រោះអាច​ធ្វើការស្វែងយល់អំពីចំណេះដឹងថ្មី​ ពីបណ្តាដៃគូសហការទាំងក្នុង និងក្រៅប្រទេស។ពិព័រណ៍ CAMFOOD/CAMHOTEL​ ត្រូវបានសហការរៀបចំដោយសហព័ន្ធ​ទេសចរណ៍កម្ពុជា សមាគម​ចុងភៅកម្ពុជា ​និងសមាគមភោជនីយដ្ឋានកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់​វិស័យទេសចរណ៍ ​និងទាក់ទាញភ្ញៀវទេសចរណឲ្យកាន់តែច្រើន​បន្ថែមទៀតមកកាន់កម្ពុជា។ពិព័រណ៍​នេះ នឹងរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ ​និងសន្និបាតកោះពេជ្រ ​រាជធានីភ្នំពេញ ហើយ​នឹងមានការត្រលប់មកវិញនូវការប្រកួតធ្វើម្ហូបកម្ពុជាផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី 

រាជរដ្ឋាភិបាល​ ប្រមូលចំណូលសារពើពន្ធបាន ២,៨ពាន់លានដុល្លារក្នុងត្រីមាសទី១

2023/08/09 02:38:22 pm        393
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលសារពើពន្ធ -ពន្ធដារ ​និងគយ ​និងរដ្ឋាករ បាន​ចំនួនប្រមាណជាង ១១ ៤៨៧ ពាន់លានរៀល​ ឬស្មើនឹងប្រមាណ ២,៨ ​ពាន់លានដុល្លារ ក្នុងត្រីមាសទី១ឆ្នាំ២០២៣នេះ។របាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងវាយតម្លៃការអនុវត្តច្បាប់​ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ចេញផ្សាយនៅដើម​សប្តាហ៍នេះ បង្ហាញថា ​ចំណូលសារពើពន្ធសរុបសម្រាប់ឆមាសទី១ ​ឆ្នាំ២០២៣ ​អនុវត្តបាន ៤៩,១ភាគរយ​ នៃច្បាប់ហិរញ្ញវត្ថុ។ចំណូលគយ និងរដ្ឋាករ អនុវត្តបានចំនួន ៤ ៦០៧ ពាន់លានរៀល សមមូលនឹង ១,១ពាន់លាន​ដុល្លារ ថយចុះ១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។ ​ចំណែក ​ចំណូលពន្ធដារ (ថ្នាក់ជាតិ) ​អនុវត្តបានចំនួន ៦ ៨៩០ ​ពាន់លានរៀល ឬស្មើនឹង ១,៦ពាន់លានដុល្លារ កើន​ឡើង០,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ​លើកឡើងថា ​ចំណូលគយ ​និងរដ្ឋាករ ​ក្នុងឆមាសទី១​ ឆ្នាំ២០២៣ ថយចុះ ដោយសារ​ចំណូលពីមុខទំនិញយានយន្ត និងគ្រឿង​ចក្របានធ្លាក់ចុះខ្លាំង​ និងការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីក្នុងក្របខ័ណ្ឌអាស៊ាន​ និងរវាងអាស៊ានជាមួយ​នឹង​ដៃគូអាស៊ាន​ផ្សេងទៀត។ចំណែកចំណូលពន្ធដារកើនឡើង ​ឆ្លុះបញ្ចាំង​ឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ច​ខិតខំប្រឹងប្រែង​ក្នុងការ​អនុវត្តនូវផែនការយុទ្ធសាស្រ្ត ​និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋាន​ពន្ធដារ។​សូមបញ្ជាក់ថា ​កម្ពុជា​មាន​ស្ថាប័ន​ចំនួន​ពីរ​ទទួល​បន្ទុក​ប្រមូល​ចំណូល​ពន្ធ។ មួយ​គឺអគ្គនាយកដ្ឋានពន្ធដារ ​ដែលផ្តោតលើពន្ធផ្ទៃក្នុងដូចជា​ ពន្ធលើប្រាក់ចំណូល​ ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ ​និងមួយទៀតគឺអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករ ដែលប្រមូល​ពន្ធ លើទំនិញចូល និងនាំចេញ៕ អត្ថបទ៖ វណ្ណៈ 

សហជីព និងនិយោជិតរំពឹងថា ប្រាក់ឈ្នួលឆ្នាំ២០២៤ នឹងអាចកើនឡើងថែមទៀត

2023/08/09 01:47:25 pm        680
ភ្នំពេញ៖ ស្របពេលកិច្ចប្រជុំចចារប្រាក់ឈ្នួលអប្បរមាក្នុងវិស័យឧស្សាហកម្មកាត់ដេរ សម្រាប់ឆ្នាំ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី១៦ ​សីហា ឆ្នាំ២០២៣តទៅនេះ​ ភាគីសហជីព​ ក៏ដូចជាកម្មករ កម្មការិនី​រោងចក្រ សង្ឃឹមទុកថា​ នឹងអាចដំឡើង​ដូចរៀងរាល់ឆ្នាំ ទោះបីក្នុងកម្រិតតិច ឬច្រើន ដោយ​សារការទទួល​បានការយកចិត្តទុកដាក់បំផុតពីគ្រប់ភាគីពាក់ព័ន្ធ។កម្មករ កម្មការិនី រោងចក្រកាត់ស្បែកជើងមួយកន្លែង ​ស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី៩ សីហា ​ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​ក្រោយ​ចូលបំពេញការងារក្នុងវិស័យកាត់ដេរជាច្រើនឆ្នាំមកនេះ ប្រាក់ឈ្នួលអប្បបរមាដែលទទួល​បាន​តែងតែ​កើនឡើងជារៀងរាល់ឆ្នាំ។ ពួកគេនៅតែជឿជាក់ថា ​ប្រាក់ឈ្នួល​នឹងទទួលបាន​ការ​ដំឡើង​ប្រាក់ឈ្នួលខ្ពស់បន្តទៀត​សម្រាប់ឆ្នាំ២០២៤ ជាពិសេសការគៀងគរអ្នកបញ្ជាទិញមក​ប្រទេស​កម្ពុជាឲ្យកាន់តែច្រើនឡើង ដើម្បីមានការថែមម៉ោង ​និងមានប្រាក់ចំណូលខ្ពស់។ លោក សាំង សុធា សហជីពមូលដ្ឋាន ​និងជាកម្មកររោងចក្រ បានលើកឡើងថា ទោះបីជាប្រាក់​ឈ្នួលអាច​ដំឡើង​ ឬមិនអាចដំឡើង​បានសម្រាប់ឆ្នាំ២០២៤ ​ក៏នៅតែពេញចិត្តទទួល ព្រោះដូច​ដឹងស្រាប់ហើយថា ក្រៅពីវិបត្តិកូវីដ១៩ ​នៅជួបបញ្ហាសង្រ្គាមរវាងរុស្ស៉ី ​និងអ៊ុយក្រែន។ដោយឡែកលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ​បានលើកឡើងថា ស្របពេល​នាយករដ្ឋមន្រ្តីថ្មី នឹងត្រូវចូលកាន់តំណែងជំនួសសម្តេចតេជោ ​ហ៊ុន សែន នឹងអាច​ដំឡើង​ដូចរៀងរាល់ឆ្នាំ ដោយសាររាជរដ្ឋាភិបាលតែងតែមានការលើកទឹក​ចិត្តក្នុងការដំឡើង​ ទោះជា​ក្នុងចំនួនតិចក៏ដោយ។ប្រាក់ឈ្នួល​អប្បបរមា​របស់កម្មករនិយោជិត​ក្នុងវិស័យវាយនភណ្ឌកាត់ដេរ​ សំលៀកបំពាក់ ស្បែកជើង ​និងផលិតផលិតផលធ្វើដំណើរ ​និងកាបូប​ ត្រូវ​បានដំឡើង​ពីចំនួន ៤០ដុល្លារអាម៉េរិក ក្នុងឆ្នាំ១៩៩៧ ​រហូតដល់ចំនួន ២០០ដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០២៣នេះ៕អត្ថបទ ឈិត បូរ៉ាវី

ការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរកើនឡើងខ្ពស់ រួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច

2023/08/09 10:53:27 am        266
ភ្នំពេញ៖ កម្ពុជាកំពុងមានមោទនភាព នៃការស្រូបយកឧស្សាហកម្មកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលវិស័យនេះដំណើការខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងប្រទេសយ៉ាងផុលផុស និងបានកំពុងពង្រីកខ្លួនកាន់ធំនៅក្នុងសេដ្ឋកិច្ច។អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ, វិស័យនេះគឺជាផ្នែកមួយនៅក្នុងចង្កោមវិស័យឧស្សាហកម្ម បច្ចុប្បន្នបានកំពុងដើរតួយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ ក្នុងឆ្នាំ ២០២៣នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានប៉ាន់ស្មានថា នឹងបន្តកំណើនក្នុងអត្រាប្រមាណ ១១,៧% ដោយសារការរំពឹងទុក​ភាពល្អ​ប្រសើរនៃតម្រូវការខាងក្រៅ ស្របពេលដែលផលិត កម្មបម្រើឱ្យទីផ្សារក្នុងស្រុកក៏មាន​និន្នាការកើន​ឡើង, ជាក់ស្តែងក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៣, ការនាំចេញផលិតផលកម្មសាល​មិនមែន​កាត់ដេរបានកើនឡើងប្រមាណ ២២,៧%។ជុំវិញវិស័យនេះ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា កម្ពុជាពិត​ជាត្រូវការខ្សែច្រវ៉ាក់​ផលិតកម្ម នៃកម្មន្តសាលមិនមែនកាត់ដេរ ព្រោះកម្ពុជាមិនអាចពឹងផ្អែក​លើវិស័យ​ឧស្សាហកម្មកាត់ដេរ​ និងវិស័យកសិកម្មតែប៉ុណ្ណោះនោះឡើយ។ វិស័យឧស្សាហកម្មកម្មន្តសាលមិនមែន​កាត់ដេរ ​បានកំពុងស្រូបយកធនធានជំនាញ និងបច្ចេកវិទ្យា ជាពិសេសបានផ្តល់នូវតម្លៃបន្ថែមខ្ពស់ ដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់​ជួយរុញ​កំណើនសេដ្ឋកិច្ច។សូមបញ្ជាក់ថា តាមការវាយតម្លៃរយៈពេល ៦ខែ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្មន្តសាល​មិនមែនកាត់ដេរ ត្រូវបានប៉ាន់ស្មានថា ​នឹងបន្តកំណើនក្នុងអត្រាប្រមាណ ១១,៧% ដោយសារការ​រំពឹងទុក​ភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ស្របពេលដែលផលិតកម្មបម្រើឱ្យទីផ្សារក្នុងស្រុក​ក៏មាននិន្នាការកើនឡើង ​ខណៈដែលវិស័យកាត់ដេរ​ ត្រូវបានប៉ាន់ស្មានថា នឹងសម្រេចបានត្រឹមតែ​កំណើន៤,០%,៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញកសិផលជាង ៤,៥លានតោន ទទួលបានចំណូលជាង២,៦ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែ

2023/08/09 10:40:25 am        391
ភ្នំពេញ៖ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស​ មានបរិមាណសរុប ៤,៥លានតោន ទៅទៅកាន់ទិសដៅ ៦៨ប្រទេស ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ ​ដោយមានការថយចុះចំនួន -១៩,២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ​បានលើកឡើងក្នុងរបាយការណ៍ការនាំចេញកសិផល​នៅ​ក្រៅប្រទេស ក្នុងរយៈពេល៧ខែ ​ឆ្នាំ២០២៣នៅថ្ងៃទី៨ ​ខែសីហានេះថា​ ការនាំចេញកសិផលទៅ​ក្រៅប្រទេស​ដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យ​គ្រឹះភូតគាម​អនាម័យជាតិ រួមមាន ​អង្ករចំនួនជាង ៣៦ម៉ឺនតោន ស្រូវចំនួនជាង ១,៥លានតោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួនជាង ២,៦លានតោន។ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល មានចំនួនជាង ២,៦ពាន់​លានដុល្លារអាមេរិក ដែលក្នុងនោះ តម្លៃពីការនាំចេញអង្ករមានចំនួនជាង ៣១៣លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានចំនួនជាង ៥០៤ លានដុល្លារអាមេរិក និងតម្លៃការនាំចេញ​កសិផល​ក្រៅពីស្រូវ-អង្ករមានចំនួនជាង ​១,៨ពាន់លានដុល្លារអាមេរិក​។ របាយការណ៍ដដែលបន្តថា ថ្វីត្បិតតែការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេសមាននិន្នាការ​ថយ​ចុះបន្តិចមែន ប៉ុន្តែបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣ ​ក្រសួងមើលឃើញថា ​មានកំណើនចំនួន ៣,៣២% ដែលនេះជាសញ្ញាណវិជ្ជមានមួយឈានទៅរកការកើនឡើង​នៅពេលវេលាខាងមុខ។ កើនឡើងនេះដោយសារតែ បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាបានប្រកាសបិទការនាំចេញអង្ករ ដើម្បីរក្សា​សន្តិសុខ​ស្បៀងក្នុងប្រទេសរបស់ខ្លួន។ ក្រសួងលើកឡើងថា ​ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិបាននិងកំពុងតែហក់ឡើង កម្ពុជា​កំពុងតែសិក្សាអំពីយុទ្ធសាស្ត្រដែលអាចទាញយកផលប្រយោជន៍ខាង​សេដ្ឋកិច្ចពី​ព្រឹត្តិការណ៍​នេះ ​តាមរយៈការបង្កើនសមត្ថភាពឱ្យរោងម៉ាស៊ីនក្នុងស្រុកប្រមូលទិញស្តុកទុក បង្កើនការកែច្នៃ និងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ៕អត្ថបទ៖ វណ្ណៈ

យន្តហោះដឹកអ្នកដំណើរចុះចតផ្ទៃទឹក នឹងចាប់ផ្តើមដំណើរការនៅកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២៣

2023/08/08 01:44:10 pm        1197
ភ្នំពេញ៖ បើមិនមានការប្រែប្រួលនោះទេ យន្តហោះហោះចុះចតលើផ្ទៃទឹក ​និងលើគោក នឹង​ចាប់ផ្តើមបើកដំណើរការដឹកអ្នកដំណើរ ​និងទេសចរជាតិអន្តរជាតិនៅក្នុងស្រុក ជាលើកដំបូងនៅកម្ពុជា នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៣នេះ។បើតាមការអះអាងរបស់ឯកឧត្តម ជុក ជំនោរ អគ្គនាយកអគ្គនាយកដ្ឋានអភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ​នៅថ្ងៃទី៨ ខែសីហានេះ ​បានឲ្យដឹងថា គម្រោង​ផ្តល់សេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ​របស់ក្រុមហ៊ុន ​Samra Seaplane នឹងចាប់ផ្តើមដឹកអ្នកដំណើរ ​និងទេសចរជាតិអន្តរជាតិ ក្នុងស្រុក​ រវាងសៀមរាប ​ខេត្តព្រះសីហនុ នៅក្នុងខែធ្នូ ឆ្នាំ២០២៣នេះ។ឯកឧត្តម បន្តថា ​យន្តហោះលើទឹកនេះដែរ នឹងដាក់តាំង​បង្ហាញ ​នៅក្នុងឱកាសកម្ពុជា ​រៀបចំ​បុណ្យ​សមុទ្រជុំទី៣ លើកទី១០ នៅខេត្តកែប ​នៅចុងឆ្នាំនេះផងដែរ។ឯកឧត្តម ជុក ជំនោរ ថ្លែងថា នៅក្នុងជំនួបក្រុមការងារអ្នកជំនាញទេសចរណ៍ ​ជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ​ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ​Royal Group កាល​ពីពេលថ្មីៗនេះ តំណាងក្រុមហ៊ុន​ ក៏បានបញ្ជាក់ថា ​នៅពេលនេះ ក្រុមហ៊ុន​បានកំពុងធ្វើការ​ជាមួយ​រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ​ដើម្បីធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពី​លក្ខណៈ​បច្ចេកទេស បទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរ​បន្ថែមទៀត ដោយក្នុងនោះក្រុមហ៊ុន​គ្រោងនាំ​ចូលប្រភេទយន្តហោះហោះលើទឹកចំនួន​ ២គ្រឿងនៅចុងឆ្នាំ២០២៣នេះ នឹង​សាកល្បង​ហោះហើរ​សម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ ​និងភ្នំពេញ-ព្រះសីហនុ ហើយក៏នឹងចុះចតទៅដល់​គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗដូចជា៖ កោះសង្សា កោះក្របី និងកោះនានាទៀត​នៅខេត្តកំពត កែប និងកោះកុង។ឯកឧត្តម បន្តថា​ គម្រោងផ្តល់សេវាដឹកជញ្ជូនផ្លូវអាកាស​តាមរយៈយន្តហោះលើទឹក ​នេះ នឹង​ផ្តល់​ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរ​ទៅកាន់គោលដៅ​រមណីយដ្ឋាន​ប្រណិតសំខាន់ៗនៅកម្ពុជា​ ជាពិសេសតំបន់សមុទ្រ៕អត្ថបទ៖ ស៊ុមសុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM