ផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់​រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​
ប្រធាន គ.ល.ក. ណែនាំដល់​អគ្គលេខាធិការដ្ឋាន​បន្តសហការជាមួយ​អាជ្ញាធរ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ឱ្យមានប្រសិទ្ធភាព
ក្រសួងកសិកម្ម ប្រកាសផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យ​ពិន័យអន្តរការណ៍​ចំពោះ​បទល្មើស​ច្បាប់ស្តីពីជលផល
កម្ពុជា និងស្ថាប័ន DFC ពិភាក្សាផ្លាស់ប្តូរយោបល់លើយុទ្ធសាស្ត្រសំខាន់ៗ នៃវិស័យអាទិភាព​នៅកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

គិតត្រឹមខែកុម្ភៈ ឆ្នាំនេះកម្ពុជាទទួលបានការចុះបញ្ជីវិនិយោគតាមថ្នាលជាតិមានទុនជាង ២២,២ ប៊ីលានដុល្លារ

2026/03/16 11:39:26 am        143
គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦, កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​នៃ​ថ្នាល​បច្ចេកវិទ្យាព័ត៌មាន ដែលបានអនុម័ត មានចំនួនសរុបជាង ៥៥,៣ ពាន់​ក្រុម​ហ៊ុន​-សហគ្រាស មានដើមទុនវិនិយោគចំនួនប្រមាណជាង ៩១ ទ្រីលានរៀល ត្រូវជាង ២២,២ ប៊ី​លាន​ដុល្លាអាមេរិក។យោងតាមសេចក្ដីប្រកាសព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅ​កាត់​ថា CamDX ជាថ្នាល បច្ចេកវិទ្យាឌីជីថលមួយ សម្រាប់ស​ម្រួលដ​ល់​កិច្ច​ការ​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល, គិតមកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាទទួល បាន​ក្រុម​ហ៊ុន​ចុះ​បញ្ជី​តាម​ថ្នាលជាតិ មានចំនួនជាង ៥៥,៣ ពាន់ក្រុមហ៊ុន/សហគ្រាស ដែល​មាន​ដើម​ទុន​វិ​និយោគ​ប្រមាណជាង ៩១ទ្រីលានរៀល ត្រូវប្រមាណជាង ២២,២ប៊ីលានដុល្លារអាមេរិក។ តាម​រយៈ​នៃការចុះបញ្ជីនេះបង្ហាញឱ្យឃើញថា កម្ពុជានៅតែទទួល បានក្រុមហ៊ុន​វិនិយោគ​ថ្មី​ៗ​ជា​បន្ត​បន្ទាប់​ និងបង្ហាញឲ្យឃើញពីវឌ្ឍនភាពនៃការរីកចម្រើន សម្រាប់ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ក្នុង​ការ​ប្រកួតប្រជែងប្រកបដោយបរិយាបន្នរបស់ធុរកិច្ចគ្រប់ៗនៅកម្ពុជា។ជាក់​ស្តែង​គិត​មក​ដល់រយៈពេលនេះ កម្ពុជាទទួល​បាន​ការ​ចុះ​បញ្ជី​តាម​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន​រួម​មាន​៖ សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ មាន​ទឹក​ប្រាក់​វិនិយោគ​ជិត ២ប៊ីលានដុល្លារ, សកម្មភាពសេវាកម្ម ស្នាក់នៅ ១,៦៤ ប៊ីលានដុល្លារ, ការ​សាង​សង់​អគារ​ ១,៥៦ ប៊ីលានដុល្លារ, កម្មន្តសាលសម្លៀកបំពាក់លើកលែងសម្លៀកបំពាក ធ្វើពីរោម ១,១៦ ​ប៊ី​លាន​ដុល្លារ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៩៥៣ លានដុល្លារ និង​ការ​ចុះ​បញ្ជី​របស់​ក្រុម​ហ៊ុន​អាជីវកម្ម​ផ្សេង​ៗ​ទៀត មានចំនួនជិត ១៥ ប៊ីលានដុល្លារ។ គិតត្រឹមរយៈពេលនេះដែរ, ក្រុមហ៊ុន និងសហគ្រាស​ដែល​ទទួល​បាន​ចុះ​បញ្ជី​ច្រើន​ជាង​គេ​រួម​មាន​៖ សកម្មភាពសេវាភោជនីយដ្ឋាន និងសេវាផ្គត់ផ្គង់សេវាចល័តមានចំនួនជិត ៤ ពាន់សហគ្រាស, ការ​លក់ដុំឯកទេសផ្សេងៗជាង ៣,០០០ សហគ្រាស, ការលក់ដុំ ទំនិញ​សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ជាង​ ២,៦០០ សហគ្រាស, ការសាងសង់អគារ ២,២០០ ក្រុមហ៊ុន, ការលក់​រាយ​ទំនិញ​ផ្សេង​ៗ ​នៅក្នុងហាងឯកទេស ២,១៥៥ សហគ្រាស និងអាជីវកម្មផ្សេងៗមានចំនួនជាង ៤០ ក្រុម​ហ៊ុន​-សហ​គ្រាស​៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រសិនរកឃើញស្ថានីយរក្សា​ប្រេង​បិទទ្វាទុក​ឡើងថ្លៃ

2026/03/13 02:28:55 pm        305
ក្រសួងពាណិជ្ជកម្មព្រមានចាត់វិធានការតាមនីតិវិធីច្បាប់ (ការផាកពិនិត្យ និងការដកហូត​អាជ្ញា​ប័ណ្ណ​) ប្រសិនរកឃើញស្ថានីយ និង ដេប៉ូលក់រាយប្រេងឥន្ធនៈណាបិទទ្វាដើម្បទុកឡើងថ្លៃ ខណៈ​បច្ចុប្បន្នមន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បាននិងកំពុងចុះត្រួតពិនិត្យ បញ្ហា​ជាក់​ស្តែង​នៅតាមស្ថានីយប្រេងឥន្ធនៈនៅទូទាំងប្រទេស។ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ BTV ថា ជុំវិញបញ្ហាស្ថានីយ និងដេប៉ូលក់រាយប្រេងឥន្ធនៈជិត ២.០០០ កន្លែង នៅទូទាំង​ប្រទេស​បាន​បិទទ្វាបណ្តោះអាសន្ននេះ ក្រសួងបាននិងកំពុងចាត់ឱ្យមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការថ្លែងបន្លំ (ក.ប.ប.) បាននិងកំពុងចុះត្រួត ពិនិត្យលើបញ្ហាជាក់ស្តែង នៅតាមស្ថានីយ៍ និងដេប៉ូលក់រាយប្រេងឥន្ធនៈដែលបិទទ្វាបណ្តោះអាសន្នទាំងនោះ នៅទូទាំងប្រទេស ក្នុង នោះប្រសិនរកឃើញករណីបំពានរបៀបនេះ ក្រសួងពាក់ព័ន្ធនឹងចាត់វិធានការតាមនីតិវិធីច្បាប់ តាមរយៈការផាកពិនិត្យ និងការដក ហូតអាជ្ញាប័ណ្ណ។ ឯកឧត្តមថ្លែង​ថា​៖«ប្រសិនរកឃើញករណីបំពានររបៀបនេះ, ដូចប្រសាសន៍លោកជំទាវរដ្ឋមន្រ្តីអញ្ចឹង យើងនឹងធ្វើការទៅតាមនីតិវិធីច្បាប់ មានការផាក ពិន័យ និងការដកហូតអាជ្ញាប័ណ្ណពីសំណាក់ក្រសួងពាក់ព័ន្ធ»។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងឱ្យដឹងថា ក្នុងចំណោមនៃស្ថានីយ និងដេប៉ូលក់រាយប្រេងឥន្ធនៈ ប្រតិបត្តិការចំនួនជាង ៦.៣០០ នៅទូទាំងប្រទេស គឺមានចំនួនជិត ២.០០០ ស្ថានីយបានបិទទ្វារជាបណ្តោះអាសន្ន ក្នុងនោះក៏មាន ម្ចាស់ស្ថានីយមួយចំនួនបានលើកឡើងនៃការអស់ស្តុកប្រេង ប៉ុន្តែគឺព្យាយាមរក្សាទុកលក់ក្នុងតម្លៃថ្លៃ, សម្រាប់បញ្ហានេះក្រសួងបាន ដាក់ចេញនូវវិធានការ ដើម្បីពង្រឹងអនុលោកភាពនៃការទិញ-លក់ប្រេងឥន្ធនៈនេះ។ឯកឧត្តម ប៉ែន សុវិជាតិ ថ្លែងបន្តថា ចំពោះស្ថានីយ និងដេប៉ូលក់រាយប្រេងឥន្ធនៈ បើអស់ពិតប្រាកដមែននោះ ក្រសួងនឹងជួយ សម្រួលដល់ក្រុមហ៊ុនដែលផ្គត់ផ្គង់ ផ្តល់ប្រេងឥន្ធនៈដល់ស្ថានីយ៍ ឬដេប៉ូលក់ទាំងនោះ ឱ្យទទួលបានប្រភពចែកចាយបន្ត ដើម្បីលក់ជូន ប្រជាពលរដ្ឋ។ ឯកឧត្តម បន្តថា គិតមកដល់ពេលនេះ ចំពោះប្រភពដែលផ្គត់ផ្គង់ប្រេងឥន្ធនៈពីក្រៅប្រទេសចូលទីផ្សារកម្ពុជា មាន ប្រក្រតីភាពជាធម្មតា ហើយបញ្ហានេះរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែង សហការជាមួយក្រុមហ៊ុនដែលនាំចូលប្រេងឥន្ធនៈ ដោយ បង្កលក្ខណៈងាយស្រួល ដើម្បីរក្សាប្រភពនៃការទិញ ជាពិសេសនៅក្នុងកាលៈទេសៈកំពុងមានការប្រែប្រួលនេះ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងកសិកម្ម អះអាងថា កម្ពុជានឹងមិនខ្វះខាតជី-ថ្នាំ សម្រាប់ផ្គត់ផ្គង់ទេ ខណៈ​រដូវ​បង្ក​បង្កើន​ផល​ជិតមកដល់

2026/03/13 12:48:33 pm        244
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ជាអ​ធិបតី​ដឹ​កនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក ដើម្បី​វាយ​តម្លៃ​ស្ថានភាពនៃការផ្គត់ផ្គង់ និងការប្រែប្រួលនៃតម្លៃជីកសិកម្ម ក្នុងបរិបទ​នៃ​សម្ពាធ​ទីផ្សារ​សក​ល​បណ្ដាល​មក​ពីការប៉ះទង្គិចគ្នានៅតំបន់មជ្ឈិមបូព៌ា។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់កិច្ចប្រជុំ កាលពីសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានសសេរឱ្យដឹងថា ជាបឋមអង្គប្រជុំបានពិនិត្យឃើញថា នៅកម្ពុជា​នឹង​មិន​ខ្វះ​ខាត​ជី ​ថ្នាំសម្រាប់ផ្គត់ផ្គង់លើវិស័យកសិកម្មនោះទេ ប៉ុន្តែសម្ពាធ​ទីផ្សារ​សកល​បណ្តាល​មកពី​កា​រប៉ះ​ទ​ង្គិចគ្នានៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យថ្លៃកើនឡើង។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យអ្នកផ្គត់ផ្គង់ជីសម្រួលតម្លៃឱ្យស្ថិតក្នុងកម្រិតសមរម្យជូនកសិករអាចទទួលយកបានសម្រាប់យកទៅប្រើប្រាស់នៅរដូវបង្កបង្កើនផលខាងមុខ៕

ក្រសួងនឹងចុះត្រួតពិនិត្យស្ថានីយលក់ប្រេងដែលបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក

2026/03/13 12:04:58 pm        210
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលជាក្រុមអន្តរក្រសួង សម្រាប់កំណត់​រូប​មន្ត​ កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា បានឱ្យដឹងថា ក្រុមជំនាញចម្រុះអន្តរក្រសួង នឹងចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងចំពោះស្ថានីយប្រេងឥន្ធនៈប្រមាណជិត ២០០០ ដែលបានបិទអាជីវកម្មបណ្ដោះអាសន្ន ក្រោយហេតុផលអស់ស្តុកផ្គត់ផ្គង់ក្នុងប្រតិបត្តិការអាជីវកម្ម។លោកជំទាវរដ្ឋមន្រ្ដីបានបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងបទអន្តរាគមន៍ ក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រ អភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» ដែលរៀបចំឡើង ដោយរដ្ឋសភា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។លោកជំទាវ ចម និម្មល បានឱ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា មានស្ថានីយប្រេងឥន្ធនៈ ប្រតិបត្តិការអាជីវកម្មជាង៦,៣០០កន្លែង ប៉ុន្តែគិតត្រឹមយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ មានស្ថានីយ៍ដេប៉ូ និងអនុស្ថានីយ៍ប្រតិបត្តិការ លក់រាយប្រេងឥន្ធនៈជិត២,០០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។ លោកជំទាវបានបញ្ជាក់ថា ក្នុងចំណោមស្ថានីយ៍ដែលបានបិទទ្វារនេះ ត្រូវបានសង្ស័យថា ម្ចាស់ស្ថានីយ៍រក្សាស្តុកទុក ដើម្បីលក់នៅពេលឡើងថ្លៃខ្លាំង។បើតាមការបង្ហើបរបស់លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈ ក្នុងប៉ុន្មានថ្ងៃខាងមុខទៀតនេះ នឹងមានការធ្លាក់ថ្លៃវិញ បន្ទាប់ពីមានសញ្ញាណល្អ នៃតម្លៃលក់រាយនៅម៉ោងទៀបភ្លឺថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ។សូមបញ្ជាក់ថា ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ប្រេងឥន្ធនៈ, រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមការងារអន្តរក្រសួង មានក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល បាន ចរចាជាមួយក្រុមហ៊ុននាំចូលប្រេង ដើម្បីរក្សាស្ថិរភាពតម្លៃឱ្យកុំហក់ឡើងខ្ពស់ពេក។ នៅក្នុងនោះឱ្យតែតម្លៃប្រេងឡើងលើសពី៩០ដុល្លារអាម៉េរិក ក្នុងមួយបារ៉ែល គឺរដ្ឋជួយចេញខាត ៦.៥ សេនដុល្លារ ក្នុងមួយលីត្រ ចំណែកក្រុមហ៊ុននាំចូលរួមខាត១សេនដុល្លារ ក្នុងមួយលីត្រ។បើយោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃរវាងអន្តរក្រសួង ជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ដែលប្រកបអាជីវកម្មនៅកម្ពុជា គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ តម្លៃប្រេងសាំងធម្មតា ត្រូវលក់តម្លៃ ៥,២០០រៀល ក្នុងមួយលីត្រ។ សម្រាប់ប្រេងម៉ាស៊ូត ៦,០៥០រៀល​ក្នុងមួយលីត្រ៕

ឯកអគ្គរដ្ឋទូតកូរ៉េ សន្យាជួយជំរុញគម្រោងវិនិយោគធំៗឱ្យមកបណ្តាក់ទុននៅកម្ពុជា

2026/03/13 11:34:03 am        277
ឯកអគ្គរដ្ឋទូតកូរ៉េ សន្យាថា ជួយជំរុញគម្រោងវិនិយោគធំៗឱ្យមកបណ្តាក់ទុននៅកម្ពុជា សំដៅសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែ ច្រើន និងបានអញ្ជើញឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចទាក់ទាញអ្នកវិនិយោគនៅប្រទេសកូរ៉េ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបសម្តែងការគួរ សម និងពិភាក្សាការងារជាមួយ ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៦, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការគាំទ្រជាបន្តបន្ទាប់ពីសំណាក់រាជរដ្ឋាភិបាល និង ប្រជាជនកូរ៉េ ចំពោះកិច្ចការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ជាមួយគ្នានេះទំនាក់ទំនងពាណិជ្ជកម្ម និងការរីកលូតលាស់គួរឱ្យកត់ សម្គាល់ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៃប្រទេសទាំងពីរផងដែរ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបង្ហាញនូវក្តីរីករាយ ដែលប្រទេសទាំងពីរបានលើកកម្រិតដៃគូទំនាក់ទំនងទេ្វភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយបានបន្តថា ថ្វីត្បិតតែបច្ចុប្បន្នកម្ពុជា-កូរ៉េ មានកិច្ចសហការច្រើនវិស័យ ហើយក្តី តែប្រទេសយើងទាំងពីរនៅតែមានសក្តានុពលខ្ពស់ ក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែមទៀត ទាំង ក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ ព្រោះកូរ៉េជាប្រទេសជឿនលឿន និងមានបទពិសោធន៍ការអភិវឌ្ឍច្រើនវិស័យ ទាំងក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបញ្ជាផ្ទាល់ ប្រកបដោយភាពម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាត Online Scam ឱ្យអស់ពីកម្ពុជា ដោយរួមទាំងវិធានការទប់ស្កាត់ បង្ក្រាប អប់រំ និងកិច្ចសហការជាមួយមិត្តបរទេស ក៏ដូចជាមិត្តកូរ៉េ ជាដើម និងបានសម្តែងនូវការអបអរសារទរចំពោះលទ្ធផលល្អប្រសើរ នៃប្រតិបត្តិការបង្រ្កាប Online Scam ដែលអនុវត្តដោយក្រុម ការងាររួមនៃប្រទេសទាំងពីរ ព្រមទាំងបានជម្រាបផងដែរ ពាក់ព័ន្ធនឹងការឯកភាពគ្នារៀបចំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនឹងផ្នែកឯកជន កម្ពុជា-កូរ៉េ នៅថ្ងៃទី៨ ខែមេសា ខាងមុខ។ឯកឧត្តម Kim Chang Yong បាននាំមកនូវការថ្លែងអំណរគុណពីសំណាក់ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំង Online Scam និងបានសម្រេច សមិទ្ធផល វិជ្ជមានជាច្រើនគួរជាទីមោទនៈ ដែលនឹងរួមចំណែកលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនសាធារណរដ្ឋកូរ៉េ។ក្នុងជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើសុំឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចូលរួមសម្របសម្រួល ដើម្បីរៀបចំខួប៣០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េនៅឆ្នាំក្រោយ អាចក្លាយជាព្រឹត្តិការណ៍ដ៏អធិកអធមបំផុត ហើយឯកឧត្តមក៏បានសន្យាថា នឹងជំរុញគម្រោងវិនិយោគធំៗឱ្យមកបណ្តាក់ទុននៅកម្ពុជា សំដៅសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែ ច្រើន និងបានអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូ ទៅទស្សនកិច្ចទាក់ទាញអ្នកវិនិយោគនៅប្រទេសកូរ៉េផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាគ្រោងពង្រីកទីផ្សារនាំចេញស្វាយចន្ទីរឱ្យកើនដល់ចំនួន ៤០០លានដុល្លារនៅពេល​អនាគត

2026/03/12 04:47:01 pm        261
ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាម៉េរិក ក្នុងដំណាក់កាលដំបូងហើយមានផែន​ការ​ពង្រីក​ការនាំចេញឱ្យឈានដល់ប្រមាណ ៤០០លានដុល្លារអាម៉េរិក នៅពេលអនាគត។យោងតាមផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម បានសសេរឱ្យដឹងថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២៦​កន្លង​ទៅ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុម​ការងារ​ជំរុញ​ការនាំចេញ (EPTF) បានរៀបចំកិច្ចប្រជុំជាមួយ លោក Jiang Xiaofei នាយកនៃ​គណៈ​កម្មាធិការការងារពង្រីកសហគ្រាសនៅក្រៅប្រទេស នៃវិទ្យាស្ថានចិន​សម្រាប់​យុទ្ធ​សាស្រ្ត​នវា​នុវត្ត​ន៍ និងអភិវឌ្ឍន៍ (China Institute for Innovation and Development Strategy - CIIDS) ដឹកនាំគណៈប្រតិភូក្រុមហ៊ុន China Bonded Port Group Co., Ltd. និង​តំណាង​ក្រុម​ហ៊ុន ​Men Sarun MDR Co., Ltd. ដើម្បីពិភាក្សាការងារពាក់ព័ន្ធវិស័យស្វាយចន្ទីរនៅកម្ពុជា។ប្រភពដដែល បានឱ្យដឹងទៀតថា ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-ចិន ព្រមទាំង​ស្វែង​យល់​ពី​សក្តានុពលក្នុងការជំរុញការនាំចេញកសិផលកម្ពុជា។ ក្នុងឱកាស​នោះ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញជាសាក្សី ក្នុងពិធីចុះហត្ថលេខា​លើ​អនុស្ស​រណៈ​នៃ​ការយោគយល់គ្នា (MoU) ស្តីពី "កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា" រវាងក្រុម​ហ៊ុន​ទាំង​ពីរ​ខាង​លើ។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងចាប់​ផ្តើម​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ទាំង​សំបក ​(ប្រភេទ M23) ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥លាន​ដុល្លារ​សហ​រដ្ឋ​អាម៉េរិក ដោយភាគីទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែល​រំពឹងថានឹងអាចកើនឡើងដល់សក្តានុពលទឹកប្រាក់ប្រមាណ ៤០០​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក​នាពេលអនាគត។បើ​តាមក្រសួងពាណិជ្ជកម្ម សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និង​ផ្គូរ​ផ្គងយ៉ាងសកម្មរបស់ ក្រុមការងារជំរុញការនាំចេញ (EPTF) នៃក្រសួងពាណិជ្ជកម្ម ដែល​តែង​តែ​ដើរ​តួនាទីជាតួអង្គស្នូលក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនាំចេញកម្ពុជា ជាមួយ​អ្នក​បញ្ជា​ទិញ​សក្តានុពលអន្តរជាតិ។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងក្រុមហ៊ុនទាំងពីរ មិន​ត្រឹម​តែ​ធានា​បាន​នូវ​កំណើន​នៃ​ការ​នាំ​ចេញ​ស្វាយចន្ទី​ទៅ​កាន់ទីផ្សារ​ប្រទេស​ចិន​ជា​បន្ត​បន្ទា​ប់​ប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងជាសញ្ញាវិជ្ជមានដ៏ធំក្នុងការទាក់ទាញវិនិយោគិនចិន ឱ្យមក​បណ្តាក់​ទុន​នៅ​កម្ពុជា ដើម្បីពង្រីក​វិសាលភាព​នៃ​ការនាំ​ចេញ​កសិផល​ជាតិ​ចូលទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​បន្ថែម​ទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជា​សម្រេច​បានវឌ្ឍនភាព​គួរ​ឱ្យកត់​សម្គាល់​ក្នុង​ការ​ចរចា​ដំឡើង​កម្រិត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ ក្នុងក្របខណ្ឌអាស៊ាន និងដៃគូអាស៊ាន

2026/03/12 01:40:37 pm        175
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុង«សិក្ខាសាលាស្តីពីភាពធន់ និង​កាលា​នុវត្តភាព នៃ​យុទ្ធសាស្រ្ត​អភិបាលកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» នៅ​ថ្ងៃទី១២មីនានេះថា កម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ តាមរយៈ​ការ​ចរចា​ដំឡើង​កម្រិត​ព្រមព្រៀងពាណិជ្ជកម្ម និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងក្រប​ខណ្ឌ​អាស៊ាន ​និងជាមួយដៃគូអាស៊ាន។លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា នាព្រឹកនេះថា ក្រសួង​ពាណិជ្ជកម្មក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល នៅតែបន្ត​បោះ​ជំហាន​យ៉ាង​ស្វាហាប់​តាម​មាគ៌ា​អភិវឌ្ឍន៍សេដ្ឋកិច្ច-ពាណិជ្ជកម្មក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់និង ពិភព​លោក ស្របតាមចក្ខុវិស័យ និងអភិក្រម «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី» និងបន្ត អនុវត្ត​អនុសាសន៍ «កែទម្រង់-រស់ មិនកែទម្រង់-ស្លាប់» សំដៅលើកកម្ពស់អភិបាលកិច្ចស្ថាប័ន ពង្រឹង​ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដើម្បីអភិវឌ្ឍ​វិស័យ​ពាណិជ្ជ​កម្ម​ប្រកប​ដោយ​ចីរភាព​។លោកជំទាវ បន្ថែមថា ជាក់ស្តែង ក្នុងក្របខ័ណ្ឌអាស៊ាន និងអាស៊ានដៃគូ កម្ពុជា​សម្រេច​បាន​នូវ​វឌ្ឍនភាព​គួរ​ឱ្យកត់សម្គាល់ តាមរយៈ ការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្ម រួមមាន ៖ ទី១-បានបញ្ចប់នីតិវិធីក្នុងការស្នើសុំការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពិធីសារទី១, ធ្វើ​វិសោ​ធន​កម្ម​​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន និង​ពិធី​សារ​ទី​២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង បង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែល​សេឡង់​។ ទី២- ក្រសួងក៏បានបញ្ចប់ការចរចា និងចុះហត្ថលេខាលើពិធីសារទី២ ធ្វើវិសោធនក​ម្ម​កិច្ច​ព្រម​ព្រៀង​អាស៊ានស្តីពីពាណិជ្ជកម្មទំនិញ និង កិច្ចព្រមព្រៀងដំឡើងកម្រិតពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ និង ទី៣-ការចរចាដំឡើង កម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា សម្រេច​បានវឌ្ឍនភាពប្រមាណ ៣៧%។ ជាមួយគ្នានេះ ក្រសួង​សម្រេច​បាន​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មបានបញ្ចប់នីតិវិធីក្នុងការស្នើសុំការផ្តល់សច្ចាប័នលើពិធីសារ, ធ្វើវិសោធន​កម្ម​កិច្ច​ព្រម​ព្រៀងអា​ស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល និង ក្រសួងបានបញ្ចប់​ការ​ចរចា​ជា​ដុំ​កំភួន​កិច្ច​ព្រម​ព្រៀង​ក្រប​ខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ហើយ ការចរចាកិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន​-កាណាដា សម្រេចបាន ៤១%។បណ្តាប្រទេសអាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជាដែលបានឈរនៅលំដាប់ទី២ បន្ទាប់ពីទីផ្សារសហរដ្ឋអាម៉េរិក។ ក្នុងឆ្នាំ២០២៥ អាស៊ាន​បាន​កាន់​កាប់​ចំណែក​ទីផ្សារ​នាំ​ចេញេ​របស់​កម្ពុជា​ចំនួន ១៨ ភាគរយ នៃការនាំចេញសរុប ៣១ ពាន់លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ធូ វិរៈ

២ខែដើមឆ្នាំនេះការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានទឹកប្រាក់សរុបជាង ១១ ពាន់លានដុល្លារ

2026/03/10 02:52:07 pm        213
ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា រយៈពេល២ខែ ដើមឆ្នាំ២០២៦នេះ មាន​ទំហំ​ទឹកប្រាក់សរុបជាង ១១ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មាន​ទឹក​ប្រាក់​ជាង ៥,២ ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានចំនួនជាង ៥,៨ ពាន់លាន ដុល្លារ​។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះនៅក្នុងរយៈពេល ២ ខែ ដើម​ឆ្នាំ​២០២៦​នេះ ការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងបណ្តា​ប្រទេស​មួយ​ចំនួនផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ១១ ពាន់លានដុល្លារ កើន​ឡើង​ជាង​ ១៧ ភាគរយ បើធៀប រយៈពេល ដូចគ្នាឆ្នំា២០២៥ (មានទឹកប្រាក់ប្រមាណជាង ៩ ពាន់​លានដុល្លារប៉ុណ្ណោះ) ។ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងនោះសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា រយៈ​ពេល​២​ខែ ​ដើមឆ្នាំនេះ មានទំហំទឹកជាង ៥,២ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧ ភាគរយ បើ​ធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ ដោយកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗ រួមមាន៖ ប្រទេស​ចិន ជិត ៣០០ លានដុល្លារ, សហរដ្ឋអាមេរិក ជាង ២,២ ពាន់លានដុល្លារ, វៀតណាម​ជាង​ ៦២៥ លានដុល្លារ, ជប៉ុនជាង ៣២៨ លានដុល្លារ, ថៃជាង ១១២ លានដុល្លារ, អេស្បាញ ជាង ២០៦ លានដុល្លារ, កាណាដា ជិត ២០០ លានដុល្លារ, និងការនាំចេញទៅ កាន់​ប្រទេស​ផ្សេងៗ​ជា​ច្រើនទៀត។ចំណែកការនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ កម្ពុជាបាននាំចូល​ទំនិញ​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ​ជា​ង ៥,៨ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ ក្នុង​នោះការនាំចូលពីប្រទេសចិន មានទឹកប្រាក់ជាង ៣,២ ពាន់លានដុល្លារ, វៀតណាមជាង ៦៥១ លានដុល្លារ, ជប៉ុន ១៧៧ លានដុល្លារ, ថៃ ៣១៨ លានដុល្លារ, សឹង្ហបុរី ជាង ៣២២ លាន​ដុល្លារ, ម៉ាឡេស៊ី ជិត ២០០ លានដុល្លារ ក្រៅពីនេះកម្ពុជា​ក៏​បាន​នាំចូល​ទំនិញ​ផ្សេង​ៗ​ពី​ប្រទេស​ជា​ច្រើន​ទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកជំនាញសេដ្ឋកិច្ច៖ រដ្ឋាភិបាលនឹង​មាន​គោល​នយោបាយ​ឧបត្ថម្ភ​ធន​បើមាន​ការ​ប្រែប្រួល​តម្លៃ​ប្រេង​សាកល

2026/03/10 12:25:10 pm        250
អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា រដ្ឋាភិបាល​កំពុង​តាម​ដាន​យ៉ាង​យ​ក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រែ​ប្រួល​តម្លៃ​ប្រេង​នៅ​លើទីផ្សារសាកល ដើម្បីរៀបចំយុទ្ធសាស្ត្រ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដែល​ផ្តោត​លើ​ការ​ឧបត្ថម្ភធន និងការត្រួតពិនិត្យទីផ្សារ ដើម្បីការពារអ្នកប្រើប្រាស់ និងធានាស្ថិរភាពផ្គត់ផ្គង់ ក្នុង​អំឡុងពេលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួល។លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានប្រាប់ BTV នៅថ្ងៃទី១០ មីនា​នេះ ថា ដើម្បីការពារអ្នកប្រើប្រាស់រដ្ឋាភិបាលនឹងដាក់ចេញវិធានការឧបត្ថម្ភធន ដើម្បី​បញ្ចុះ​តម្លៃ​ប្រេង​ក្នុង​ករ​ណីហក់ឡើងខ្ពស់។ ទន្ទឹមនឹងការដាក់ចេញការឧត្តម្ភធន លោកជឿថា រដ្ឋាភិបាល​ក៏​នឹងមានវិធានការមួយចំនួនទៀត ដូចជា តម្រូវឱ្យបុគ្គលិករដ្ឋមួយផ្នែក អាច​ធ្វើ​ការ​ពី​ផ្ទះ​តាម​ប្រព័ន្ធ​អន​ឡាញ ដែលវិធានការនេះ រដ្ឋាភិបាលធ្លាប់អនុវត្តន៍បានជោគជ័យរួចហើយ កាល​ពី​មាន​ការ​រីក​រាលដាលជំងឺកូវីដ-១៩។ លោកបណ្ឌិត ជ័យ តិច បន្ថែមថា ជាមួយគ្នា រដ្ឋាភិបាលត្រូវបន្ត​សកម្មភាព​ចុះ​ត្រួត​ពិនិត្យ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​ឱ្យ​សកម្មខ្លាំងជាមុន ហើយ លោកក៏បានអំ​ពាវនាវ​ដល់​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​ត្រូវ​លក់ដូរប្រកបដោយសុច្ចរិទ្ធភាព។សូមបញ្ជាក់ថា ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាន​លើក​ឡើងកាលពីថ្មីនេះថា ក្នុងករណីតម្លៃប្រេងសាំងនៅលើទីផ្សារអន្តរជាតិកើនឡើងចាប់ពី ៩០ ដុល្លារ​ ក្នុងមួយបារ៉ែល រដ្ឋាភិបាលនឹងបញ្ចុះថ្លៃលក់រាយ ១ សេន ក្នុងមួយលីត្រ។ ចំណែក ប្រេង​ម៉ាស៊ូត​ត​ម្លៃ​ចាប់ពី ១០០ ដុល្លារ ក្នុងមួយបារ៉ែល នឹងបញ្ចុះថ្លៃលក់រាយ ១ សេន ក្នុងមួយលីត្រ ដែល​នឹង​ជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ៕អត្ថបទ៖ ធូ វិរៈ 

អ្នកជំនាញ៖ តម្លៃ​ប្រេងហក់​ឡើង​ថ្លៃ​មិន​ប៉ះពាល់​ដល់​លំហូរ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​អន្តរជាតិ​របស់​កម្ពុជា​ទេ

2026/03/10 10:52:04 am        368
អ្នកជំនាញក្នុងអាជីវកម្ម ថ្លែងថា តម្លៃប្រេងឥន្ធនៈហក់ឡើងថ្លៃ កឺមិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លំហូរ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាទេ ខណៈតម្លៃ​ប្រេង​ឥន្ធ​នៈហ​ក់​ឡើង​ថ្លៃមុ​ខ​ទំនិញ​នឹង​ប្រែ​ប្រួល​តាម​តម្រូវ​ការជាក់ស្តែង ព្រោះពិភពលោកត្រូវការផ្គត់ផ្គង់គ្នាទៅវិញទៅមក។អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​អ្នក​យក​ព័ត៌មាន BTV ស្តីពី ការធ្វើពាណិជកម្ម ក្នុងអន្តរកាលប្រេង​ឥន្ធនៈ​​កំពុង​មាន​ភាព​ប្រែ​ប្រួល​នេះ​ថា ​ជុំវិញការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជានៅក្នុងឆ្នាំ២០២៥កន្លងមក កម្ពុជា​សម្រេចបានកំណើនកើនឡើងយ៉ាងល្អប្រសើរ និងស្របពេល​ការ​ស្រូប​យក​វិនិយោគិន​ឱ្យ​មក​បណ្តាក់​ទុនបានកើនឡើងជាគំហុកផងដែរ។ ចំណែកការធ្វើពាណិជ្ជកម្មនៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦នេះវិញ ទំហំនៃ ការនាំចេញ​ទៅ​កាន់​ទីផ្សារអន្តរជាតិរបស់កម្ពុជា បាននិងកំពុងបន្តមានកំណើនគួរកត់សម្គាល់ផងដែរ។អ្នកឧកញ៉ា បន្តថា ស្របពេលនិន្នាការទីផ្សារកំពុងមានភាពល្អប្រសើរនេះ បញ្ហា​ប្រេង​ឥន្ធនៈ​បាន​ក្លាយ​ជា​ប្រធាន​ស័ក្តថ្មីមួយ ដោយបានធ្វើឱ្យតម្លៃប្រេង​លើ​ទីផ្សារ​អន្តរជាតិ​មាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង ​ធ្វើឱ្យពិភពលោកក៏ដូចកម្ពុជាកំពុងរងនូវការប៉ះពាល់ ដែល នឹងអាច​ធ្វើ​ឱ្យអតិផរណាថ្លៃ​ទំនិញ​ផ្សេង​ៗលើទីផ្សារមានការប្រែប្រួល។ អ្នកឧកញ៉ាបន្ថែមថា ចំពោះការធ្វើ​ពាណិជ្ជក​ម្មជា​អន្តរជាតិ​វិញ សម្រាប់ជំហានដំបូងតិចឬច្រើនត្រូវតែមានផលប៉ះពាល់ ប៉ុន្តែកត្តានេះមិនធំនោះទេ ព្រោះ​ថា​អ្នកធ្វើអាជីវកម្មមិនថាពន្ធឡើងថ្លៃ ឬ ប្រេងឥន្ធនៈឡើងថ្លៃក៏ដោយ អ្នកធ្វើ​អាជីវកម្ម​បូក​បញ្ចូល​ថែម​ទៅតាមតម្រូវការជាក់ស្តែង។ ពោលគឺតម្លៃប្រេងឥន្ធនៈហក់ឡើងថ្លៃនេះ គឺមិន​ប៉ះ​ពាល់​ដល់​លំហូរនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ឬការផ្អាកដោយប្រការ​ណាមួយរ​បស់ក​ម្ពុជា​នោះ​ទេ ​ព្រោះពិភពលោកត្រូវ ការផ្គត់ផ្គង់ទំនិញរវាងគ្នាទៅវិញទៅមក។ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងថា ប្រេង​ឥន្ធនៈ​គឺ​ជា​មធ្យមបាយដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនភស្តុភាកម្មក្តី កប៉ាលអន្តរជាតិក្តី គឺ​អាស្រ័យ​ទៅ​លើ​ប្រេង​ឥន្ធនៈ។ បញ្ហានេះតម្លៃដឹកជញ្ជូន និងតម្លៃធានារ៉ាប់រង ការដឹកជញ្ជូន​ជា​អន្តរជាតិ​អាច​នឹង​កើន​ឡើង ​ប៉ុន្តែមកដល់ពេលនេះពុំទាន់ជះឥទ្ធិពលខ្លាំងនៅឡើយ ជាពិសេស​ទៅ​លើ​ការ​នាំ​ចេញ​របស់កម្ពុជា ព្រោះគម្រោងនៅក្រោមកិច្ចសន្យាដឹកជញ្ជូនពីដើមឆ្នាំមក គឺនៅ​អនុវត្ត​ជា​ធរមាន​នៅ​ឡើយ​។ ឯកឧត្តមថ្លែងថា «ការដឹកជញ្ជូនពីដើមឆ្នាំមក នៅអនុវត្តជាធរមាននៅឡើយ ដោយ​មិន​ទាន់​មាន​ការ​ចុះ​កិច្ច​សន្យាថ្មី ឬក៏ការចាប់ផ្តើមសារជាថ្មី ឬក៏ព័ត៌ មានណាមួយ ទាក់ទង​ការ​ដឹក​ជញ្ជូន​ទាំង​អស់​នេះ​ទេ​»។ឯកឧត្តម បន្ថែមថា បញ្ហានេះអាចនឹងផលជះជាអវិជ្ជមាន ប៉ុន្តែប្រសិន​សង្គ្រាម​នៅ​តំបន់​មជ្ឈិម​បូព៌ា​នេះ​នៅ​តែអូសបន្លាយរយៈពេលវែង ដោយគ្មានដំណោះស្រាយ ពិភពលោក​ទាំង​មូល​នឹង​រង​នូវ​ឥទ្ធិពល​នេះដូចគ្នា។ ឯកឧត្តម បញ្ជាក់បន្ថែមថា ជុំវិញបញ្ហានេះឃើញថា ភាគីពាក់ព័ន្ធ​ទាំង​អស់​សុទ្ធតែមានបំណងនឹងបញ្ចប់សង្គ្រាមក្នុងពេលឆាប់ៗ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Roberto Martinez ប្រកាសចាកចេញពីតំណែងគ្រូបង្វឹកព័រទុយហ្គាល់ ភ្លាមៗ​ក្រោយ​ធ្លាក់​ក្រោម​ថ្វី​ជើង​អេស្ប៉ាញ​នៅ World Cup
07/07/2026 03:07 PM
សារព័ត៌មាន៖ សហរដ្ឋអាមេរិកនឹងបញ្ជូនទាហានបន្ថែមចំនួន ៥.000នាក់ ទៅកាន់ប៉ូឡូញក្នុងរយៈពេល បីខែ
07/07/2026 03:07 PM
ការវាយប្រហាររបស់អ៊ុយក្រែនលើរថយន្តក្រុងនៅភាគខាងលិចរុស្ស៊ីបានបង្កឲ្យមនុស្សយ៉ាងតិច ៧នាក់ រងរបួស
07/07/2026 02:07 PM
ស៊ីរីកត់ត្រាអគ្គិភ័យជិត ១០.៨០០ករណី នៅឆ្នាំនេះ ខណៈខ្លួនកំពុងប្រយុទ្ធនឹងភ្លើងចំហេះព្រៃ
07/07/2026 02:07 PM
ក្រុមហ៊ុន Rosatom៖ វិស័យនុយក្លេអ៊ែររបស់រុស្ស៊ីកំពុងជួបផលវិបាកធ្ងន់ធ្ងរពីការវាយប្រហាររបស់អ៊ុយ ក្រែន
07/07/2026 02:07 PM
ហេតុការណ៍បាញ់ប្រហារនៅថ្ងៃបុណ្យឯករាជ្យជាតិអាមេរិក បានឆក់យកជីវិតមនុស្ស ១០០នាក់
07/07/2026 02:07 PM
ក្រុមហ៊ុនរដ្ឋ៖ ការបាក់ស្រុតអណ្តូងរ៉ែមាសនៅប្រទេសស៊ូដង់ បានសម្លាប់អ្នករុករករ៉ែចំនួន ១៥នាក់
07/07/2026 02:07 PM
មនី្ទរសុខាភិបាលភ្នំពេញ កំពុងអនុវត្តយុទ្ធនាការទប់ស្កាត់ បង្ការជំងឺគ្រុនឈាម តាមសហគមន៍
07/07/2026 02:07 PM
កាណាដាជ្រើសរើសក្រុមហ៊ុន ThyssenKrupp របស់អាល្លឺម៉ង់ ដើម្បីសាងសង់នាវាមុជទឹកចំនួន ១២គ្រឿង
07/07/2026 02:07 PM
គេហទំព័រ៖ អ៊ីរ៉ង់ជាប់ពាក់ព័ន្ធនឹងការវាយប្រហារថ្មីៗលើនាវាពាណិជ្ជកម្មនៅច្រកសមុទ្រហ័រមូស
07/07/2026 02:07 PM