ផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់​រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​
ប្រធាន គ.ល.ក. ណែនាំដល់​អគ្គលេខាធិការដ្ឋាន​បន្តសហការជាមួយ​អាជ្ញាធរ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ឱ្យមានប្រសិទ្ធភាព
ក្រសួងកសិកម្ម ប្រកាសផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យ​ពិន័យអន្តរការណ៍​ចំពោះ​បទល្មើស​ច្បាប់ស្តីពីជលផល
កម្ពុជា និងស្ថាប័ន DFC ពិភាក្សាផ្លាស់ប្តូរយោបល់លើយុទ្ធសាស្ត្រសំខាន់ៗ នៃវិស័យអាទិភាព​នៅកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

ទីផ្សារចិនគាំទ្រដល់ការនាំចេញទំនិញ និងកសិផលរបស់កម្ពុជាកំពុងមានកំណើនឡើង

2026/03/19 11:46:01 am        184
ទីផ្សារប្រទេសចិនបាននិងកំពុងគាំទ្រដល់ការនាំចេញទំនិញ និងកសិផលរបស់កម្ពុជាដោយផ្ទាល់ និងកំពុងមានកំណើនកើនឡើង ក្រោមការជំរុញបើកផ្លូវជាច្រើនរវាងកម្ពុជា-ចិន បន្ទាប់ពីការនាំចេញកសិផលតាមច្រកប្រទេសថៃត្រូវបានបិទខ្ទប់។ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារ អ្នកយកព័ត៌មាន BTV ស្តីពីការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន និងការនាំចេញទំនិញរបស់កម្ពុជាទៅចូលទីផ្សារចិន នេះថា ទីផ្សារចិនគឺជាទីផ្សារចម្បងមួយ ដែលមានប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់ច្រើន ដែលជាការរំពឹងមួយធំ សម្រាប់ការលក់ចំណីអាហារ គឿងបរិភោគ-ឧបភោគ និងការលក់កសិកផលផ្សេងៗជាដើម។ឯកឧត្តម បន្ថែមថា ជុំវិញទីផ្សារចិននេះ កន្លងមកមិនទាន់បានធ្វើទីផ្សារដោយផ្ទាល់រវាងកម្ពុជា-ចិននោះទេ ខណៈការនាំ ចេញកសិផលកម្ពុជា ភាគច្រើនតាមរយៈប្រទេសវៀតណាម និងប្រទេសថៃ។ ឯកឧត្តម បន្ថែមថា បន្ទាប់ពីភាគីថៃបិទព្រំដែនជា ឯកតោភាគី ក្រសួងពាណិជ្ជកម្មបានរៀបចំការចុះអនុស្សារណៈជាច្រើនជាមួយប្រទេសចិន (ភាគីអ្នកទិញ) ដូចជា៖ ការលក់ដំឡូងមី ស្វាយចន្ទី អង្ករ និងការលក់បន្លែផ្លែឈើផ្សេងៗទៀត ដែលនេះគឺជាជោគជ័យថ្មីមួយ បានធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីនៃប្រទេសពីរ ជាពិសេសការនាំចេញរបស់កម្ពុជាបាននិងកំពុងកើនឡើង ហើយរំពឹងថា ទីផ្សារប្រទេសិនមួយនេះ និងមានលក្ខណៈការធ្វើពាណិជ្ជកម្ម យូរអង្វែង ដោយគាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជា។  សូមបញ្ជាក់ថា នៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦ នេះ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការធ្វើ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទំហំទឹកប្រាក់សរុបជាង ១.៩០០ លានដុល្លាអាម៉េរិក កើនឡើងជាង ២២ ភាគរយ ក្នុងនោះកម្ពុជា បាននាំចេញមានទឹកប្រាក់ជាង ១៦៤ លានដុល្លារ កើនឡើងជាង ៥៩ ភាគរយ ខណៈការនាំចូលពីប្រទេសចិនមានទឹកប្រាក់ជាង ១.៧០០ លានដុល្លារ កើនជិត ២០ ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនិងឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាល កំពុងបន្តកិច្ចសហការល្អជាមួយប្រទេសនាំចូល ដើម្បីធានា​ដល់ការផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅកម្ពុជា

2026/03/18 03:34:47 pm        369
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងថា ជុំវិញបញ្ហាប្រេងឥន្ធនៈនេះ រាជរដ្ឋាភិបាល បាន​និង​កំពុង​ខិត​ខំ​ប្រឹងនូវគ្រប់មធ្យោបាយ និង ពិនិត្យនូវគ្រប់លក្ខខណ្ឌចាំបាច់នានា ជាពិសេស​ការ​បន្ត​កិច្ច​សហការ​ល្អ​ជាមួយបណ្តាប្រទេសដែលផ្គត់ផ្គង់ ដើម្បីធានានូវលទ្ធភាពផ្គត់ផ្គង់ ប្រេងឥន្ធនៈ​សម្រាប់​​ប្រជាជនកម្ពុជា។ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់ BTV ស្តីពី​ទីផ្សារប្រេងឥន្ធនៈលើ ពិភពលោក និងការផ្គត់ផ្គងប្រេងឥន្ធនៈនៅកម្ពុជា នេះថា ជុំវិញ​ការ​ផ្ទុះ​ឡើ​​ងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បច្ចុប្បន្ន ប្រទេសអ៊ីរ៉ង់បាន កំពង់​បន្ត​វាយ​ប្រហារ​រោង​ចក្រ​ចម្រាញ់​ប្រេង​នៅមជ្ឈិមបូព៌ាមួយចំនួន ដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ប្រទេសសឹង្ហបុរី និងស្រប​ពេល​ច្រក​ សមុទ្រ HORMUZ ដែលប្រទេសអ៊ីរ៉ង់កាន់កាប់ នៅកំពុងមានភាពតានតឹងនៅឡើយ ដែល​បញ្ហានេះធ្វើឱ្យនិន្នាការប្រេងឥន្ធនៈបន្ត ឡើងថ្លៃ។ឯកឧត្តម បន្តថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​បន្ត​ខិតខំ​ប្រឹង​ប្រែង​នូវ​គ្រប់​មធ្យម​បាយ ​ត្រួតពិនិត្យនូវ លក្ខខណ្ឌចាំបាច់ទាំងអស់ ដើម្បីជួយដល់កា​រ​ប្រើប្រាស់​របស់​ប្រជា​ពលរដ្ឋ​ ជាពិសេសការប្រើប្រាស់ក្នុងផលិតកម្ម និងកសិករ ឱ្យទទួល បានតម្លៃសមសម្យ ជាក់​ស្តែង​រាជ​រដ្ឋាភិបាលបានបន្ថយ ៦,៥ សេនដុល្លារក្នុងមួយលីត្រ (សម្រាប់​ប្រេង​គណនា​លក់​រាយ​)។​ បច្ចុប្បន្ន ខណៈដែលតម្លៃប្រេងឥន្ធនៈទិញចូលលើសពី ៩០ ដុល្លារ សម្រាប់ប្រេង​សាំង​ក្នុង​មួយ​បារ៉ែល ​និងលើសពី ១០០ ដុល្លារសម្រាប់ម៉ាស៊ូត រាជរដ្ឋាភិបាលបានបន្ថែម ១សេន ដុល្លារ ក្នុង​មួយលីត្រទៀត ដើម្បីសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ។ឯកឧត្តម បន្ថែមឱ្យដឹងថា ជុំវិញបញ្ហាប្រេងឥន្ធនៈនេះ រាជរដ្ឋាភិបាលខិតខំប្រឹងនូវគ្រប់មធ្យោបាយ និង​ពិនិត្យនូវគ្រប់លក្ខខណ្ឌចាំបាច់ នានា ជាពិសេស​ការ​បន្តកិ​ច្ច​សហការ​ល្អ​ជា​មួយ​បណ្តា​ប្រទេស​ដែល​ផ្គត់​ផ្គង់ ដើម្បីធានានូវលទ្ធភាពផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ប្រជាជន កម្ពុជា ព្រោះកម្ពុជា​មាន​តម្រូវ​ការ​ប្រេង​ច្រើន ជាក់ស្តែងនៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦នេះ កម្ពុជាបាននាំចូល​ប្រេង​សាំង និងម៉ាស៊ូតសរុបជាង ៦០០ លានលីត្រ ដែលនេះគឺជាទំហំដ៏ធំមួយ ដែលបាន​កើត​ឡើង​ក្រោម​កិច្ចសហការល្អជាមួយប្រទេសដែល មានកិច្ចសន្យាដូចជា ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី វៀតណាម និងប្រទេសចិន បច្ចុប្បន្ននៅតែបន្តផ្តល់ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ ទីផ្សារកម្ពុជា ទោះបី​ស្ថិតក្នុងកាលៈទេសៈលំបាកនេះក៏ដោយ។ទាក់ទិនបញ្ហាប្រេងឥន្ធនៈនេះដែរ, ឯកឧត្តម ប៉ែន សុវិជាតិ បានអំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​, អ្នកប្រកបអាជីវកម្ម និងកសិករ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងកា​រ​ដោះ​ស្រាយ​ប​ញ្ហា​ទាំង​អស់​នេះ ​ដោយរាជរដ្ឋាភិបាលនឹងបន្តកិច្ចការជាជំហ៊ានៗ ពិនិត្យ និងដោះស្រាយ​លទ្ធភាព​ស្វែង​រក​ប្រភព​ប្រេង ​ក៏ដូចជាការក្សាតម្លៃសមស្របដល់បងប្អូនផងដែរ។ សូមបញ្ជាក់ថា ជុំវិញតម្លៃប្រេងសាំងនេះ នៅថ្ងៃទី១៧ ខែមីនា ម្សិលមិញនេះ ក្រសួង​ពាណិជ្ជ​កម្ម​បាន​ជូន​ដំណឹង តម្លៃលក់រាយប្រេង ឥន្ធនៈ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះប្រេង​សាំង​មាន​តម្លៃ ​៥,៥០០ រៀល និងម៉ាស៊ូត ៦,៥៥០ រៀល/លីត្រ៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ សង្គ្រាមនៅមជ្ឈិមបូព៌ាមិនប៉ះពាល់ការធ្វើពាណិជ្ជកម្មកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមទេ

2026/03/18 02:12:13 pm        256
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងថា ការផ្ទុះឡើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា មិន​មាន​ការ​ប៉ះ​ពាល់​ដល់​ការធ្វើពាណិជ្ជកម្មរវាង កម្ពុជា ជាមួយអេមីរ៉ាតអារ៉ាប់រួមនោះទេ ខណៈ​បច្ចុប្បន្ន​បាន​និង​កំពុង​ដំណើរ​ល្អ នឹងនៅពេលខាងមុខការធ្វើអាពាណិជ្ជកម្មរវាងភាគីទាំង ពីរ នឹងលេច​ឡើង​នូវ​ប្រភេទ​ពាណិជ្ជ​កម្មសេវា និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ BTV ស្តីពី​ការផ្ទុះឡើងសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា និង​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​រវាង​កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) នេះថា បន្ទាប់ ពីការចូលជាធរ​មាន​រវាង​កម្ពុជា និង​អេមីរ៉ាត​អារ៉ាប់ ក្នុងរយៈពេលកន្លងមកនេះ ភាគីទាំងពីរបានបង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ប្រកប​ដោយ ​ប្រសិទ្ធភាព ព្រមទាំងមានកិច្ចសហប្រតិបត្តិការមួយចំនួនថែមទៀត នៃការបើក​ទីផ្សារ​សម្រាប់​ផលិតសម្រាប់នាំចេញដូចជា ផលិតផល ហាឡាល់ និងផលិតផលកសិកម្ម ដែល​យើង​កែច្នៃ​សមស្របតាមនៃទីផ្សារនាំចេញ។ឯកឧត្តម បន្តថា បច្ចុប្បន្ន​យើង​នៅ​តែប​ន្ត​ដើម្បី​បើក​ច្រក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា ទោះមានការផ្ទុះឡើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា តែមិនប៉ះពាល់​ដល់​បណ្តា​ប្រទេស​ដៃ​គូ​ពាណិជ្ជកម្មផ្ទាល់នោះទេ (ដោយអឺរ៉ង់វាយលុកទៅលើមូល ដ្ឋានទ័ពអាមេរិកតែប៉ុណ្ណោះ) ដែល​បញ្ហា​នេះ កម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម នៅតែបន្តធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ចរន្ត​ពាណិជ្ជ​កម្ម​មាន​ការ​កើន​ឡើង និងផ្តល់ភាពវិជ្ជមានរវាងទីផ្សារទាំងពីរ។ ឯកឧត្តមបញ្ជាក់ថា អ្វីដែលជា​ចំណែក​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម (CEPA) គឺនៅតែបន្តនូវកិច្ចសហប្រតិបត្តិការ និងការជំរុញឱ្យមានទំហំពាណិជ្ជកម្ម កាន់​តែ​កើន​ឡើង ​និងការស្វែងរកផលិតភាពផ្សេងៗទៀត ដើម្បីនាំចេញ​មុខ​ទំនិញ​ថ្មី​ទៅកា​ន់​ទីផ្សារ​នោះ​បន្ថែម​។ឯកឧត្តម ប៉ែន សុវិជាតិបានថ្លែងថា «ថ្វី​ត្បិត​ច្រក​ទីផ្សារ​របស់​យើង​កំពុង​រង​គ្រោះ​ពី​សង្គ្រាម​ក៏​ដោយ​យើង​នៅ​តែ​បន្ត​អនុវត្ត​នូវ​កិច្ច​សហការ ដើម្បីធ្វើយ៉ាងណាឱ្យមានចរន្ត ពាណិជ្ជ​កម្ម​ឱ្យ​កាន់​តែ​កើន​ឡើង​រវាង​កម្ពុជា​ជាមួយ ​UAE។សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម បើ​យោង​តាម​របាយ​ការណ៍​ក្រសួង​ពាណិជ្ជ​កម្ម នៅក្នុងរយៈពេល២ ខែ ដើមឆ្នាំ២០២៦ នេះ, ការធ្វើពាណិជ្ជ​កម្ម​រវាង​ភាគី​ទាំង​ពីរ​ មានទំហំទឹកប្រាក់សរុបជាង ១៥ លានដុល្លារអាម៉េរិក ក្នុងកម្ពុជាមាននាំ ចេញ​មាន​ទឹក​ប្រាក់​ជាង​ ១០លានដុល្លារអាម៉េរិក និងការនាំចូលមកទីផ្សារកម្ពុជា មានទឹកប្រាក់ជិត ៥ លាន​ដុល្លារ​អាម៉េរិក៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា កំពុងខិតខំឱ្យក្លាយជាសមាជិកកិច្ចព្រមព្រៀង CPTPP ដើម្បីពង្រីក​ទីផ្សារ​ឱ្យ​កាន់​ទូលំ​ទូលាយ

2026/03/18 11:17:07 am        346
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រាជរដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​ប្រឹង​ប្រែង​ឱ្យ​ក្លាយ​ជា​សមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពស​ម្រាប់​ភាព​ជា​ដៃ​គូ​អន្តរ​ប៉ាស៊ីហ្វិក ​(CPTPP) ដែលនេះគឺជា​ទិស​ដៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​ទៅ​ក្នុងតំបន់ និងពិភពលោក។សព្វថ្ងៃ រាជរដ្ឋាភិបាលបានដាក់ពាក្យស្នើសុំចូលជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និង​វឌ្ឍន​ភាព​សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) រួចហើយ កាលពីខែធ្នូ ឆ្នាំ២០២៥ ហើយ​ដើម្បី​អាចបន្ថែមសមាជិកថ្មីបាន លុះត្រាណាតែមានការយល់ព្រមជាឯកច្ឆន្ទពីសមាជិកទាំង ១២ប្រទេស។ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ BTV ថា​រាជ​រដ្ឋាភិបាល​នឹង​ខិតខំឱ្យក្លាយជាសមាជិក នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPPនេះ ដើម្បីពង្រីក​ទីផ្សារ​នាំ​ចេញ​ផលិតផលរបស់កម្ពុជា និងដើម្បីអាចស្រូប​ទាញ​វិនិយោគិន​ពី​បរទេស​ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជាបន្ថែមទៀត។ ឯកឧត្តម បញ្ជាក់ថា បើតាមបទពិសោធន៍របស់កម្ពុជា នឹង​មិន​ពិបាក​នោះ​ទេ ក្នុងការចរចាឱ្យក្លាយជាសមាជិកពាណិជ្ជកម្ម CPTPP នេះ។ កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម CPTPP គឺជាប្លុកពាណិជ្ជកម្មដែលមានសមាជិកចំនួន១២ រួម​មាន​ប្រទេស​អូស្ត្រាលី, ប្រ៊ុយណេ, កាណាដា, ឈីលី, ជប៉ុន, ម៉ាឡេស៊ី, ម៉ិកសិក, នូវែលសេឡង់, ប៉េរូ, សិង្ហបុរី, វៀតណាម និងអង់គ្លេស ដែលគ្រប់ដណ្តប់ប្រមាណ ១៣ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP)ពិភពលោក។សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជាគឺជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និង​ជា​សមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ RCEP គឺ​ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅលើពិភពលោកដែលគ្របដណ្តប់ ១៥ ប្រទេស (អាស៊ាន១០ + ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី នូវែលសេឡង់) ដោយតំណាងឱ្យប្រមាណ ៣០% នៃផលិតផលក្នុងស្រុកសរុប (GDP) ពិភពលោក។ លើសពីនេះ កម្ពុជាមាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម៕ អត្ថបទ៖ ធូ វិរៈ

ផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ធាតុចូលកសិកម្ម ជី និងថ្នាំកសិកម្ម បង្កើត​តម្លៃ​សេដ្ឋកិច្ច​ដល់ ៩៧៧០ លានដុល្លារក្នុងឆ្នាំ២០២៥

2026/03/17 12:49:10 pm        171
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះថា ផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ធាតុចូលកសិកម្មដូចជា ជី និងថ្នាំកសិកម្ម បានបង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ ៩៧៧០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា នាពេលថ្មីៗនេះមានការចុះផ្សាយព័ត៌មានថា កម្ពុជាបាននាំចូលជី និងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យសាធារណៈជនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះតួលេខនេះ។ ឯកឧត្តម ឃឹម ហ្វីណង់ ថ្លែងថា៖«ផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ធាតុចូលកសិកម្មទាំងនេះ បង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ ៩៧៧០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥ ដោយមិនត្រឹមតែបានធានាសន្តិសុខស្បៀងប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឱ្យកម្ពុជាទាញយកចំណូលពីការនាំចេញកសិផលរហូតដល់ទៅ ៥៦២៤ លានដុល្លារ ផងដែរ»។អ្នកនាំពាក្យ បានភ្ជាប់ជាមួយរូបភាពបង្ហាញខាងក្រោមនេះថា នឹងជួយពន្យល់ពីភាពចាំបាច់ដែលកម្ពុជាត្រូវការនាំចូលធាតុចូលកសិកម្ម ដើម្បីធានាបាននូវទិន្នផលខ្ពស់ និងការពារដំណាំពីសត្វល្អិតចង្រៃឬជំងឺផ្សេងៗ បន្ថែមពីលើអ្វីដែលយើងមានសមត្ថភាពផលិតបាននៅក្នុងស្រុកដោយខ្លួនឯង៕

កសិករដំាបន្លែ ភូមិព្រែកធំ សង្កាត់ក្បាលកោះ សប្បាយចិត្ត ខណៈកសិផល​ក្នុងស្រុក​មានទីផ្សារល្អ

2026/03/17 12:43:39 pm        206
ប្រជាកសិករក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានក្តីរីករាយដែលដំណាំបន្លែរបស់ពួកគាត់មានទាំងទីផ្សារល្អ និងតម្លៃខ្ពស់ ដោយសារប្រជាពលរដ្ឋគាំទ្រផលិតផលក្នុងស្រុក ។ ពួកគាត់យល់ថា បន្លែមានទីផ្សារល្អចាប់តាំងពីរដ្ឋាភិបាលបានផ្លាស់ប្តូរទីតាំងផ្សារបោះដុំបន្លែថ្មីមកជាយទីក្រុង គឺផ្សារដើមគរថ្មី និងផ្សារតាម៉ាប់ព្រែកជ្រៃ។ កសិករដាំ ជីនាងវង នៅក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ បានឱ្យដឹងថា ពួកគាត់ជ្រើសរើសដាំដំណាំជីនាងវង ព្រោះតែវាងាយស្រួលថែទាំ ឆាប់បានផល និងប្រមូលបានច្រើនដងក្នុងមួយរដូវ។ ពួកគាត់សប្បាយចិត្ត នៅពេលដែលបន្លែពួកគាត់មានទីផ្សារល្អ និងមានតម្លៃខ្ពស់ គឺមួយដុំប៉ុនកំភួនដៃ លក់បានថ្លៃ ១ ០០០រៀល ហើយឈ្មួញកណ្តាលមកទិញដល់ចម្ការតែម្តង។ ពួកគាត់ មានចម្ការ ដាំជីនាងវង លើក្បាលដីទំហំ ៥០ ម៉ែត្រ និង បណ្តោយ៤០ ម៉ែត្រ ដែលជាដីជួលគេគឹបានផ្តល់ចំណូលជាមធ្យម ៥ពាន់ដុល្លារអាម៉េរិកក្នុងមួយរដូវ ហើយរបរនេះ បានជួយឱ្យជីវភាពគ្រួសារពួកគាត់មានធូរធាជាងមុន។ចំណែក ឈ្មួញកណ្តាល សង្កេតឃើញថា បន្លែជីនាងវង គឺមានតម្រូវការទីផ្សារខ្ពស់ ចាប់តាំងពីមានការផ្លាស់ប្តូរទីតាំងផ្សារបន្លែបោះដុំថ្មីទៅជាយក្រុងដែលមានទីធ្លាធំទូលាយ។ ក្នុងមួយថ្លៃអ្នកស្រី បានបោះដុំ ជីនាងវង បានចន្លោះពី ២ពាន់ ទៅបីពាន់ដុំទៅឱ្យឈ្មួញធំយកទៅល់បន្តនៅផ្សារដើមគរថ្មី និងផ្សារតាម៉ាប់ព្រែកជ្រៃ។លោក យ៉ាន់ ហេង មេភូមិ បានឱ្យដឹងថា កសិករក្នុងភូមិព្រែកធំ ភាគច្រើន បានដាំបន្លែចម្រុះជាលក្ខណៈគ្រួសារ ប៉ុន្តែដំណាំជីនាងវង គឺមានការដំាដុះច្រើនជាងដំណាំផ្សេងទៀត ដូចជា ស្ពៃ សាឡាត និងស្ពៃខាត់ណា ដើម។ លោកមេភូមិ សប្បាយចិត្តនៅពេលឃើញប្រជាជនមានជីវភាពរីកចម្រើនពីការប្រកបមុខរបរដាំបន្លែ។ ប្រជាកសិករ បានអំពាវនាវ រាជរដ្ឋាភិបាលជួយទប់កុំឱ្យតម្លៃជីកសិកម្មគ្រប់ប្រភេទឡើងថ្លៃខ្លាំងពេក ស្របពេលដែល តម្លៃប្រេងឥន្ធនៈកំពុងហក់ឡើងខ្ពស់នាពេលនេះ ហើយក៏អំពាវនាវដល់ប្រជាពលរដ្ឋបន្តគាំទ្រផលិតផលខ្មែរ ដើម្បីឱ្យទីផ្សារបន្លែផលិតក្នុងស្រុកកាន់តែមានទីផ្សារទូលំទូលាយ៕ អត្ថបទ៖ ធូ វិរៈ

សកម្មភាពសមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប ប្រមូលផល និង​នាំ​យក​បន្លែ​ជូន​ដល់​រដ្ឋបាលខេត្តសៀមរាប ដើម្បីជែកជូនពលរដ្ឋភៀសសឹក

2026/03/16 03:57:04 pm        314
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប បន្ត​កិច្ច​សហការ​ជា​មួយសមាសភាពពាក់ព័ន្ធ ក្នុងការប្រមូលផលបន្លែវិលជុំ និងបាននាំយកទៅជូនដល់ រដ្ឋបាល​សាលាខេត្ត ដើម្បីចែក​ជូន​ដល់​អ៊ំ​ពូមីង​បង​ប្អូន​ប្រជាពលរដ្ឋ​ជា​ជនភៀស​សឹក​ដែល​កំពុង​បន្ត​ស្នាក់​នៅក្នុងមណ្ឌលសុវត្ថិភាព ដែលជាសកម្មភាពក្នុងចលនា "យើងរួមគ្នាដើម្បីជាតិ" ស្រប​តាម​អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នង​ការ​សមាគម​កាយ​ឫទ្ធិនារីកម្ពុជា។

ការធ្វើទំនើបកម្មដាំដុះបន្លែសុវត្ថិភាព បានចូលរួមផ្គត់ផ្គង់ទីផ្សារបន្លែក្នុងស្រុក និង​កាត់​បន្ថយ​ការ​នាំចូល​

2026/03/16 02:59:51 pm        191
អគ្គនាយកក្រុមហ៊ុនដំាដុំបន្លែប្រើផ្ទះសំណាញ់ស្រុកមួយ បង្ហាញ​នូវ​មោទនភាព​នៃ​ការ​ចូល​រួម​ផ្គត់​ផ្គង់​បន្លែ​សម្រាប់​ទីផ្សារ ខណៈដែល ប្រជាពលរដ្ឋកម្ពុជាបានគាំទ្របន្ថែសុវត្ថិភាព បាននិងកំពុង​ចូលរួម​ជា​មួយរាជរដ្ឋាភិបាល តាមរយៈនៃការកាត់បន្ថយការនាំចូលបន្លែពីក្រៅ ប្រទេស។អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន Tropicam Fruit and Vegetable លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការអនុវត្តន៍កសិកម្មល្អ នៃដាំដុះបន្លែសុវត្ថិភាព ថា ជុំវិញ​វិស័យ​កសិកម្ម រាជរដ្ឋាភិបាលបានជំរុញឱ្យមានការដាំដុះដំណាំរួមផ្សំ ជាពិសេសបន្លែបង្ការ សម្រាប់​ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ ឬឈើបហូបផ្លែជាដើម។ តាមរយៈនេះឃើញថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ បាននិងកំពុងខិតខំប្រឹងប្រែងដូចជា ការ​រៀប​ចំ​ឱ្យ​មាន​សហគមន៍​កសិកម្ម​ទំនើប ដើម្បីបង្ហាញដល់ផលិករដែលមានការដាំដុះដាច់ ដោយឡែក ឱ្យងាកមក​ចង់​ក្រង​ជា​សហគមន៍​។ ការចង់​ក្រង​ជា​សហគមន៍​នេះគឺផ្តល់លទ្ធភាពជាច្រើនដល់អ្ន​ក​ដាំ​ដុះ​ពី​រាជ​រដ្ឋាភិបាល​ដូចជា បច្ចេក​ទេស ទុនវិនិយោគ និងទីផ្សារ តាមយន្តការធ្វើកសិកម្មតាមកិច្ចសន្យា។ទាក់​ទិន​ការដាំដុះបន្លែដោយប្រើប្រាស់ផ្ទះសំណាញ់ អ្នកឧកញ៉ា បន្តថា គិតមកដល់ពេលនេះ ក្រុមហ៊ុន​បានពង្រីកការដាំដុះនៅ ក្នុងខេត្តចំនួន៧រួមមាន៖ ខេត្តកណ្តាល កំពង់ស្ពឺ កែប កំពត តាកែវ កំពង់ឆ្នាំង និងខេត្តកំពង់ចាម បច្ចុប្បន្នប្រភេទបន្លែទាំងនោះបាន ទទួលការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​យ៉ាង​ខ្លាំង ជាបន្លែដែលផ្តល់នូវសុខភាព ជាពិសេសបាន​និង​កំពុង​ចូល​រួម​ចំណែក​កាត់​បន្ថយ​នៃ​ការ​នាំចូល បន្លែពីក្រៅប្រទេសផងដែរ។ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់ BTV​ នាពេលថ្មីៗនេះថា ជុំវិញការ ដាំដុះបន្លែ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​និង​កំពុង​យក​ចិត្ត​ទុកដាក់ខ្ពស់ ជាពិសេសការជំរុញដាំដុះដំណាំដោយប្រើផ្ទះ សំណាញ់ ដែល​ការ​ដាំ​ដុះ​របៀប​នេះគឺធន់និងអាកាសធាតុ។ ចំណែកការផ្គត់ផ្គង់បន្លែតាមទីផ្សារក្នុងស្រុកវិញឃើញថា កម្ពុជា​មាន​ភាព សម្បូរទៅតាមរយៈរដូវកាល ដោយមានរដូវខ្លះអាចផ្គត់ផ្គង់លើសតម្រូវការ និង​នៅ​រដូវ​ខ្លះ​ទៀតអាចថមថយដោយសារបញ្ហាអាកាសធាតុ តែទោះបីយ៉ាង​ណា​បន្លែ​ដែល​ដាំ​ដុះ​ក្នុង​ស្រុក​ អាចផ្គត់ផ្គង់បានក្នុងរង្វង់ប្រមាណ ៨០ ភាគរយ និង ២០ ភាគរយទៀត កម្ពុជានៅត្រូវការ នាំ​ចេញ​ចូល​។ចំណែកការនាំចេញវិញ បើយោងតាមបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅ​ក្នុង​រយៈ​ពេល២ ខែ ដើមឆ្នាំ២០២៦ នេះ កម្ពុជាបាននាំចេញបន្លែសម្រាប់បរិភោគ ឬស និង​មើម​ផ្សេង​ៗ ​មានទឹកប្រាក់ប្រមាណជាង ២៧៩ លានដុល្លារអាម៉េរិក កើនឡើង ជាង ៣៩% បើ​ធៀប​រយៈ​ពេលដូចគ្នានឹងឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនឹងជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងស្រុកកាន់តែខ្លាំង

2026/03/16 02:18:11 pm        237
រាជរដ្ឋាភិបាលបានសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី គឺតំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ​និងតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ស្ពឺ រួមនឹងការបង្កើតកំពង់ផែពហុបំណង និង​មណ្ឌល​ភស្តុភាកម្មកំពង់ឆ្នាំង ដែលគេរំពឹងថា នឹងបង្កើតការងាររាប់ពាន់កន្លែង ជាពិសេសក្នុងវិស័យផលិតកម្ម និងបច្ចេកវិទ្យា។ អ្នកក្នុងវិស័យអចនលទ្រព្យ លើកឡើងថា ការ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ អាចជួយជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងស្រុក។រាជរដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​សម្រេច​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ​ទៀត​នៅ​ខេត្ត​កំពង់ស្ពឺ ដោយមានផ្ទៃដីជាង ៥០០ហិកតា គឺ«តំបន់សេដ្ឋកិច្ច​ពិសេស​កាណាឌីយ៉ា​ផ្លូវ​ជាតិ​លេខ​៥១​» ស្ថិតក្នុងភូមិសាស្ត្រនៃស្រុកសំរោងទង និងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏បានសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុថ្មីមួយទៀត មានឈ្មោះថា «អាយ អេស អាយ (ISI SEZ) នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដី ២០៦ហិកតា ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសនេះ មានទុនវិនិយោគ ៥០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារជូនពលរដ្ឋបានប្រមាណ ៧ពាន់កន្លែង។ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏ទើប សម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង លើផ្ទៃដីជាង៣០ហិកតានៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងផងដែរ។ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងនេះ មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីបម្រើឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រនិងទំនិញចាក់ធារ។អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកឡើងថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី អាចជួយជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងស្រុកតាមរយៈ ការទាក់ទាញវិនិយោគ និងការបង្កើតការងារជូនប្រជាពលរដ្ឋ ហើយការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ត្រូវការអភិវឌ្ឍន៍ ផ្លូវ អគ្គិសនី ទឹក សេវាកម្មដឹកជញ្ជូន និងបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចក្នុងសហគមន៍មូលដ្ឋាន។សូមជម្រាបថា បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ នៅទូទាំងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការសរុប ៣៤ តំបន់ ស្ថិតនៅក្នុង ១១ រាជធានី-ខេត្ត ដែលមានកំណើន ៤តំបន់ ធៀបនឹងឆ្នាំ២០២៤។ ក្នុងចំណោមរាជធានី/ខេត្តទាំង១១ ដែលមានតំបន់សេដ្ឋកិច្ចពិសេសដំណើរការ ក្នុងនោះខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចដែលមានរោងចក្រដំណើរការច្រើនជាងគេរហូតដល់១២តំបន់ បន្ទាប់មក គឺខេត្តព្រះសីហនុ មានចំនួន៦តំបន់ ខេត្តកណ្ដាល ៣តំបន់ ខេត្តកោះកុង ៣តំបន់ ខេត្តបន្ទាយ ៣តំបន់ កំពង់ស្ពឺ ២តំបន់។ ដោយឡែកខេត្តចំនួន៥ផ្សេងទៀត រួមមានខេត្តកំពង់ចាម កំពត ក្រចេះ ពោធិ៍សាត់ និងរាជធានីភ្នំពេញ មានតំបន់សេដ្ឋកិច្ចចំនួន១តំបន់ដូចគ្នា។CDC បានឱ្យដឹងដែរថា កាលពីឆ្នាំ ២០២៥ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤៣ គម្រោង នៃគម្រោងសរុប ៦៣០គម្រោង៕ អត្ថទប៖ ធូ វិរៈ

ក្រសួងកសិកម្មណែនាំ ៤ចំណុច ដោះស្រាយ​បញ្ហាប្រឈម​ពាក់ព័ន្ធ​តម្លៃ​ប្រេង​ឥន្ធនៈ​ជូន​ប្រជា​កសិករ

2026/03/16 12:14:48 pm        246
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីណែនាំចំនួន៤ចំណុច ស្តីពី​ការ​សម្របសម្រួលដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងតម្រូវការផ្គត់ផ្គង់ និងតម្លៃប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ជូនប្រជាកសិករ និងសហគមន៍កសិកម្ម។តាមសេចក្ដីណែនាំក្រសួងកសិកម្មបានបញ្ជាក់ថា បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​បានពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធ​នឹង​ក្តី​បារម្ភ​របស់​ប្រជា​កសិករ ឬសហគមន៍កសិកម្មជុំវិញតម្រូវការផ្គត់ផ្គង់ និងតម្លៃប្រេង និងឧស្ម័ន​ឥន្ធនៈ​ដែល​ជា​តម្រូវការចាំបាច់បំផុតសម្រាប់ដំណើរការគ្រឿងចក្រកសិកម្ម ប្រព័ន្ធស្រោចស្រព និង​ការ​ដឹក​ជញ្ជូនកសិផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបានជម្រាបជូន លោក-លោក​ស្រី​ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ទាំងអស់ ត្រូវបន្តតាមដាន និង​យកចិត្តទុកដាក់៖ ១. ចូលរួមសម្របសម្រួល និងតាមដានដោយយកចិត្តទុកដាក់លើស្ថានភាពផ្គត់ផ្គង់ និង​តម្លៃ​ប្រេង​និង​ឧស្ម័នឥន្ធនៈ ក្នុងភូមិសាស្ត្ររាជធានី-ខេត្តសាមី។ ចំពោះតម្លៃប្រេងនិងឧស្ម័នឥន្ធនៈ ត្រូវ​អនុវត្ត​តាមតារាងតម្លៃដែលចេញផ្សាយ ដោយក្រសួងរ៉ែ និងថាមពល និង/ឬក្រសួងពាណិជ្ជកម្ម។២. សម្របសម្រួលដោះស្រាយឱ្យបានឆាប់រហ័សក្នុងករណីប្រជាកសិករ ឬសហគមន៍​កសិកម្ម​មាន​បញ្ហា​ប្រឈម និងការលំបាកក្នុងការទទួលបាននូវប្រេងឥន្ធនៈ ដោយធ្វើការជូនដំណឹងដល់ មន្ទីររ៉ែ​ និងថាមពល និង/ឬ មន្ទីរពាណិជ្ជកម្មប្រចាំរាជធានី-ខេត្តសាមី។៣. ចូលរួមសហការផ្សព្វផ្សាយដល់ប្រជាកសិករ ឬសហគមន៍​កសិកម្ម​អំពី​ការ​ប្រើ​ប្រាស់​មធ្យោបាយ​ផ្ទុក (ប៊ីដុង ឬកាន) ក្នុងកម្រិតចំណុះដែលមានសុវត្ថិភាព និងធានា​ការពារ​កុំ​ឱ្យ​មាន​ហានិភ័យ​ឆាបឆេះ ធ្វើឱ្យប៉ះពាល់ដល់ ទ្រព្យសម្បត្តិ ឬអាយុជីវិតផ្ទាល់ខ្លួន និងការរស់នៅ​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន៤. ក្នុងករណីពិនិត្យ​ឃើញថាមានបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្គត់ផ្គង់ប្រេងនិងឧស្ម័នឥន្ធនៈ និង​មាន​ការ​ដំឡើងថ្លៃ ខុសប្រក្រតី ត្រូវរាយការណ៍ជាបន្ទាន់មក អគ្គលេខាធិការដ្ឋាន​នៃ​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ ដើម្បីមានវិធានការកម្រិតថ្នាក់ជាតិ។សូមបញ្ជាក់ថា តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម តម្លៃលក់រាយប្រេង​ឥន្ធ​នៈ​នៅ​ព្រះរា​ជា​ណាចក្រកម្ពុជា (អនុវត្តចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមីនា ឆ្នាំ២០២៦) ប្រេង​សាំង​លក់​ក្នុង​តម្លៃ ៥,២០០រៀលក្នុង១លីត្រ ចំណែកប្រេងម៉ាស៊ូត លក់ក្នុងតម្លៃ ៦,៤០០​រៀលក្នុ​ង​១​លីត្រ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Nottingham Forest តែងតាំង Oliver Glasner ជាគ្រូបង្វឹកថ្មី ក្លាយជាគ្រូទី៥ ក្នុងរយៈពេលមិនដល់មួយឆ្នាំរបស់ក្លិប
07/07/2026 01:07 PM
មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​ទេសចរណ៍ ប្ដេជ្ញាជំរុញសកម្មភាពកីឡាទេសចរណ៍ ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​បេតិកភណ្ឌ
07/07/2026 01:07 PM
ត្រឹមឆមាសទី១ឆ្នាំនេះ ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា ផលិតមាសបានចំនួន ២០តោន
07/07/2026 01:07 PM
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិរៀបចំឡើងរយៈពេលពីរថ្ងៃមាន ១១មុខវិជ្ជា បានបិទបញ្ចប់នៅថ្ងៃនេះ
07/07/2026 01:07 PM
មន្រ្តីជំនាញក្រសួងបរិស្ថាន ចាត់វិធានការឱ្យឈប់មានការចាក់សំរាម នៅ​ទីលាន​ទុក​ដាក់​សំរាម​១​កន្លែង​នៅ​ក្នុង​ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីមានសំណល់រាវ ហូរចេញចូល​តំបន់​អូរ​ធម្មជាតិ
07/07/2026 01:07 PM
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​សកម្មភាព​ការងារ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ប្រចាំ​ឆមាស​ទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦
07/07/2026 01:07 PM
ផ្លូវ​ជាតិលេខ៧ នឹងចូលរួមផ្តល់​ផល​ចំណេញសេដ្ឋកិច្ចជាង ១៥% នៃ​កំណើន​​សេដ្ឋកិច្ច​ជាតិ
07/07/2026 01:07 PM
បាល់ ១១ ម៉ែត្រលែងជា «ល្បែងសំណាង» ខណៈក្រុមធំៗផ្តោតលើវិទ្យាសាស្ត្រ និងចិត្តសាស្ត្រនៅ World Cup 2026
07/07/2026 01:07 PM
រាជរដ្ឋាភិបាលកំពុងគិតគូរពង្រឹងប្រព័ន្ធផ្លូវដែកនិងអភិវឌ្ឍផ្លូវទឹកបន្ថែមដើម្បីពង្រីកវិស័យដឹកជញ្ជូនកម្ពុជា
07/07/2026 01:07 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច
07/07/2026 12:07 PM