ផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់​រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​
ប្រធាន គ.ល.ក. ណែនាំដល់​អគ្គលេខាធិការដ្ឋាន​បន្តសហការជាមួយ​អាជ្ញាធរ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ឱ្យមានប្រសិទ្ធភាព
ក្រសួងកសិកម្ម ប្រកាសផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យ​ពិន័យអន្តរការណ៍​ចំពោះ​បទល្មើស​ច្បាប់ស្តីពីជលផល
កម្ពុជា និងស្ថាប័ន DFC ពិភាក្សាផ្លាស់ប្តូរយោបល់លើយុទ្ធសាស្ត្រសំខាន់ៗ នៃវិស័យអាទិភាព​នៅកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាប្រឹងប្រែងបង្កើនសមត្ថភាពប្រកួតប្រជែង តាមរយៈការកាត់បន្ថយថ្លៃភស្តុភារកម្ម

2026/04/06 02:43:56 pm        221
រាជរដ្ឋាភិបាលកម្ពុជា បន្តពង្រឹងវិស័យភស្តុភារកម្ម តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី១០ ដោយ​ផ្តោតលើការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងការវិនិយោគ ជាពិសេស​ការ​ស្វែង​រក​វិធា​នការ​កាត់​បន្ថយ​ថ្លៃដឹកជញ្ជូន និងភស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកួតប្រជែង ខណៈ​វិស័យ​ឯកជន​បានបង្ហាញការគាំទ្រ និងប្តេជ្ញាចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បី​បង្កើន​សមត្ថ​ភាព​ប្រកួតប្រជែងរបស់កម្ពុជា។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិភស្តុភារកម្ម នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ភស្តុភារកម្មលើកទី១០ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណ​ការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) ព្រម​ទាំង​ក្រសួង-​ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ជាច្រើនរូប។កិច្ចពិភាក្សានេះ ផ្តោតលើវឌ្ឍនភាពនៃ ការសិក្សាប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) ​ដើម្បីជាជំនួយយុទ្ធសាស្រ្តសម្រាប់ការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាល និង​ជា​មូល​ដ្ឋានផ្អែកលើភស្តុភារកម្ម និងសូចនាករជាក់ស្តែងដែលអាចវាស់វែងបាន។ ក្នុង​កិច្ច​ប្រជុំ​នេះ ឯកឧត្តម ស៊ុន ចាន់ថុល បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធផ្តល់ធាតុចូលបន្ថែមទៀត ពាក់ព័ន្ធនឹងវិធានការ កាត់បន្ថយតម្លៃភស្តុភារកម្មរបស់កម្ពុជា ដើម្បីអាចរក្សាភាពប្រកួតប្រជែង និង​ភាព​ទាក់ទាញវិនិយោគពីបរទេសឱ្យកាន់តែរីកចម្រើន។ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា(CLA) ដែលបាន​ចូល​រួម​កិច្ច​ប្រជុំ​នា​ព្រឹក​នេះ បានបង្ហាញ​ការគាំទ្ររាជរដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ក្រប​ខណ្ឌ​នៃ​រៀប​ចំ​ប៉ាណូ​ឡិកា​ភស្តុភារ​កម្ម ហើយ សមាគម CLA បានប្តេជ្ញានឹងចូលរួមសហការជាមួយក្រសួង-ស្ថាប័ន​ពាក់​ព័ន្ធ​នូវ​ការ​ផ្តល់​ធាតុ​ចូលបន្ថែមទៀត ដើម្បីរក្សាភាពលើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​ក្នុង​វិស័យនេះ។ដើម្បីផ្តល់ជំនឿចិតដល់វិនិយោគិន និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យភស្តុភារកម្ម រាជរដ្ឋាភិបាលកំពុងមមាញឹកក្នុងការធ្វើសេចក្តីព្រាងច្បាប់ស្តីពី «ភស្តុភារកម្ម»។ សន្ទស្សន៍ការអនុវត្តផ្នែកភស្តុភារ (LPI) របស់កម្ពុជាក្នុងឆ្នាំ ២០២៣ ស្ថិតនៅលេខរៀងទី ១១៥ ក្នុងចំណោមប្រទេស ១៣៩ ដែលនេះបង្ហាញថា ភាពប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្មនៅកម្ពុជានៅមានកម្រិតទាំងក្នុងតំបន់ និងសកល។នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន៕ អត្ថបទ៖ ធូ វិរៈ 

ភោជនីយដ្ឋាន Yi Sang អាកាសយានដ្ឋានអន្តរជាតិតេជោ ដាក់បង្ហាញមុខម្ហូបឌីមសាំ ជាមួយ​គ្រឿង​ទេសកំពត

2026/04/03 02:21:05 pm        208
ក្នុងស្មារតីអបអរសាទររសជាតិបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និង​រស​ជាតិ​ក្នុង​ស្រុក​) ភោជនីយដ្ឋាន Yi Sang ស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែល​ទើប​នឹង​សម្ពោធ​ថ្មី​ៗ​នេះ បានរៀបចំកម្មវិធីពិសាអាហារពេលល្ងាចដ៏ពិសេសនេះ គឺជាការ​ផ្សារ​ភ្ជាប់​គ្នា​រវាង​សិល្បៈចម្អិនម្ហូបបែបកាតាំងបុរាណ និងកេរដំណែល​កសិកម្ម​ដ៏​ល្បី​ល្បាញ​លើ​ពិភព​លោក​របស់​ប្រទេស​កម្ពុជា។តាមរយៈកិច្ចសហការជាមួយ La Plantation ដែលជាសហគ្រាសឈ្នះពានរង្វាន់មកពីខេត្តកំពត ព្រឹត្តិ​ការណ៍នេះបានបង្ហាញនូវមុខម្ហូប "ឌីមសាំ" កែច្នៃយ៉ាងសម្រិតសម្រាំង ដោយ​បញ្ចូល​នូវ​ម្រេច​កំពត​ដែល​មា​នម៉ាកសម្គាល់ភូមិសាស្ត្រ និងជាគ្រឿងទេសក្នុងស្រុក ជាមួយស្រាទំពាំង​បាយ​ជូរ​អន្តរជាតិ​គុណ​ភាពខ្ពស់។នៅក្នុងកម្មវិធី កាលពីរាត្រីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦កន្លងទៅ លោក លូ ម៉េង សហស្ថាបនិក និង​ជាអគ្គនាយកក្រុមហ៊ុន Almond Hospitality បានលើកឡើងថា Caគោលដៅ គឺ​ចង់​ឱ្យ​ប្រាកដ​ថា ​ដំណើរឆ្លងកាត់ប្រទេសកម្ពុជា ចាប់ផ្តើមជាមូយនឹងអាហារ។ តាមរយៈ​ការ​បញ្ជ្រាប​គ្រឿង​ទេស​លំដាប់ពិភពលោករបស់ La Plantation ជាមួយមរតកម្ហូបកាតាំងរបស់ Yi Sang បាន​បង្កើតជាកិច្ចសន្ទនាមួយ រវាងវប្បធម៌ពីរខុសគ្នា។ លោកបានបន្តថា La Plantation បាន​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុងការផលិតគ្រឿងទេស ប្រកបដោយចីរភាពក្នុងខេត្តកំពត។ ភាព​ជា​ដៃ​គូ​ជា​មួយ Yi Sang ដែលជាម៉ាកយីហោតំណាងឱ្យស្ដង់ដានៃសិល្បៈចម្អិនម្ហូប គឺជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ «Terroir» ទៅកាន់អ្នកធ្វើដំណើរដែលស្រឡាញ់អាហារ និងថ្នាក់ដឹកនាំធុរកិច្ច មក​ពីជុំវិញពិភពលោក។ព្រឹត្តិការណ៍នេះ មានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធក្នុងវិស័យអាកាសចរណ៍ និង​ទេសចរណ៍​ និងតំណាងមក​ពី​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ធំៗ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​តេជោផងដែរ រួមជាមួយក្រុមហ៊ុនគ្រប់គ្រងគោលដៅទេសចរណ៍ បានចូលរួមបទ​ពិសោធន៍​នៃ​រសជាតិច្នៃប្រឌិតនេះ។ សូមបញ្ជាក់ថា Yi Sang ជាម៉ាកយីហោឈានមុខគេរបស់ Almond Hospitality ដែលល្បីល្បាញខាងម្ហូបកាតាំង និងការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រួម​បញ្ចូល​រស​ជាតិ​ខ្មែរ និងការទទួលខុសត្រូវសង្គម។ ដោយឡែក La Plantation: មានទីតាំងនៅខេត្តកំពត ជា​សហ​គ្រាស​ដែលខិតខំថែរក្សា និងលើកកម្ពស់ម្រេចកំពត និងគ្រឿងទេស​ក្នុង​ស្រុក​តាម​រយៈ​ការ​ដាំ​ដុះ​តាម​បែប​សរីរាង្គ និងកសិទេសចរណ៍៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បន្លែ​ក្នុងស្រុកមានទីផ្សារល្អ ធានាការផ្គត់ផ្គង់ និងលើកកម្ពស់ជីវភាពកសិករ ខណៈ​ពលរដ្ឋ​គាំទ្រ​ច្រើន

2026/04/02 02:07:01 pm        224
កសិករលើកឡើងថា បន្លែក្នុងស្រុកមានទីផ្សារល្អ ធានាការផ្គត់ផ្គង់ និងលើកកម្ពស់ជីវភាពកសិករ ខណៈ​ពលរដ្ឋមានការគាំទ្រច្រើន រាល់កសិផលដាំដុះក្នុងស្រុក ចូល​រួម​លើក​ស្ទួយ​ដល់​កសិផល​ខ្មែរ​។កសិករនៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានប្រាប់ BTV នៅថ្ងៃទី០២ ខែមេសា ឆ្នាំ​២០២៦នេះថា បច្ចុប្បន្នបន្លែដែលរួមមាន ផ្កាខាត់ណា ប៉េងប៉ោះ ននោង ម្រះ និងពោតជាដើម មាន​ទីផ្សារ​ល្អ និងតម្លៃខ្ពស់ ដោយក្នុងមួយថ្ងៃពួកគាត់ប្រមូលផលជិត ២០០គីឡូជាប្រចាំ សម្រាប់​ទីផ្សារ​តាម​ភូមិ ស្រុក ហើយក្នុងរយៈពេល៣ថ្ងៃម្ដង ប្រមូលឲ្យទៅក្រុមហ៊ុន ដើម្បី​ផ្គត់​ផ្គង់​តាម​ផ្សារ​ទំនើប​។ ​ពួកគាត់ថា ទីផ្សារល្អនេះ​បានធ្វើឲ្យជីវភាពរបស់ពួកគាត់ល្អប្រសើរជាលំដាប់។ លោក ស៊ុត តូ ជំទប់ទី១ ឃុំដីឥដ្ឋ បានប្រាប់ដែរថា ទីផ្សារបន្លែក្នុងស្រុកល្អ បូករួម​និង​តម្លៃ​ខ្ពស់​នេះ ​បានធ្វើឲ្យពលរដ្ឋបន្តការដាំដុះច្រើនជាងមុន។ ហើយមន្រ្ដីកសិកម្ម ឃុំ បានចុះ​ជាប់​ជា​ប្រចាំ​ជា​មួយ​កសិករ ដើម្បីផ្ដល់ជំនួយបច្ចេកទេសដល់កសិករ។ លោក ប៊ុន ចាន់តូនី អនុប្រធានការិយាល័យកសិកម្ម ស្រុកកៀនស្វាយ បានប្រាប់ថា ក្នុង​ស្រុក​កៀន​ស្វាយ​ទាំងមូលការប្រមូលផលបន្លែ ក្នុងមួយថ្ងៃបានជាង ៤០តោននៅរដូវប្រាំង ហើយ​នៅ​រដូវ​វស្សា​ប្រមូលផលបានរហូតដល់ជិត ៧០តោន។ លោកថា ជីវភាពកសិករកាន់តែល្អជាលំដាប់ តាម​រយៈទីផ្សារបន្លែ ដែលមានការគាំទ្រកើនឡើងជាលំដាប់នេះ។ បច្ចុប្បន្ននេះ គេសង្កេតឃើញថា ការគាំទ្រផលិតផលក្នុងស្រុក ពិសេសបន្លែ ពី​សំណាក់​ប្រជា​ពលរដ្ឋកាន់តែផុលផុស ដែលការជ្រើសរើសបន្លែក្នុងស្រុកនេះ គឺជាការវិនិយោគលើ សុខ​ភាព​ខ្លួន​ឯង និងអនាគត នៃកសិកម្មខ្មែរ៕ អត្ថបទ៖ លៀ ស៊ីណា

ផលិតករក្នុងស្រុកបង្ហាញនូវគោលជំហលក់ផលិតផលមិនទាន់ឡើងថ្លៃនៅឡើយ ទោះបី​តម្លៃ​ប្រេង​ប្រែប្រួល

2026/04/01 11:38:11 am        125
ផលិតករក្នុងស្រុក បង្ហាញនូវគោលជំហលក់ផលិតផលក្នុងស្ថានភាពលំបាកនេះ លក់​មិន​ទាន់​ឡើង​ថ្លៃ​នៅ​ឡើយ និងបន្តលក់ ដាច់ជាធម្មតាទាំងទីផ្សារក្នុងស្រុក ក៏ជាការនាំចេញ ប៉ុន្តែប្រសិន​បើ​ប្រេង​ឥន្ធនៈ​នៅតែអូសបន្លាយ តម្លៃនៃការលក់ចេញនឹងអាចប្រែប្រួល ខ្លះៗតាម​តម្រូវ​ការ​ទីផ្សារ​ជាក់​ស្តែង។លោកស្រី ចេន សុភាព ស្ថាបនិកសហគ្រាសកីតម្បាញខ្មែរ ដែលលក់ផលិតផលតម្បាញដូចជា ស៊ឹង​ខ្មែរ ហូល ផាមួង ក្រម៉ា និងការផលិតជាសម្លៀកបំពាក់ជាដើម ថ្លែងប្រាប់ BTV ស្តីពីកា​រ​លក់​ផលិត​ផល​ក្នុងស្រុក និងការនាំចេញក្នុងពេលបច្ចុប្បន្ន នេះថា នៅក្នុងស្ថានភាព​ដែល​បាន​កំពុង​អូស​បន្លាយ ​នៃការកើនឡើងតម្លៃប្រេងឥន្ធនៈនេះ ការលក់ដូររបស់លោកស្រី​មិន​ទាន់​មាន​ការ​ឡើង​ថ្លៃ ​នៅឡើយ ដោយរក្សាតម្លៃនូវដើមដ៏ដែល តែទោះបីយ៉ាង​បញ្ហា​នេះ​បាន​ជួប​ប្រទះ​ខ្លះ​ៗ​ទៅ​លើ​បុគ្គលិក អំពីចំណាយទៅលើការធ្វើដំណើរ និងការទិញ និងរបស់របរផ្សេងៗ​សម្រាប់​ផ្គត់ផ្គង់​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់។លោកស្រី បន្តថា ចំពោះការលក់ដូរវិញឃើញថា នៅក្នុងស្ថានភាពដ៏លំបាកនេះ ការ​លក់​ដូរ​លើ​ទីផ្សារ​គឺ​មានសមភាពស្ងាត់ បន្តិច ប៉ុន្តែភាគច្រើនអតិថិជនច្រើនកម្ម៉ង់ទិញតាមអនឡាញ ព្រោះថា បញ្ហា​ប្រេងសាំងឡើងថ្លៃប្រជាពលរដ្ឋមិនសូវចេញដំណើរខាង ក្រៅ។ ចំណែកទីផ្សារនាំចេញវិញ លោក​ស្រី បន្ថែមឱ្យដឹងថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះដែរ ការលក់សម្រាប់ទីផ្សារក្រៅស្រុក នៅមានការបញ្ជាទិញជាបន្តបន្ទាប់ដូចជា ការលក់រាយនៅ សហរដ្ឋអាម៉េរិក និងបារាំងជាដើម។លោក ប៉ែន ប៉ូលី ប្រធានសហគ្រាសពេញហឫទ័យប៉ែន លើកឡើងផងដែរថា នៅ​ពេល​តម្លៃ​ប្រេង​ឥន្ធនៈ​ហក់​ឡើងបែបនេះ ប្រតិបត្តិការនៃខ្សែច្រវាក់ផលិតកម្មនៅលើពិភពលោក ក៏ដូចកម្ពុជា គឺ​ជួប​វិបត្តិ​ដូចគ្នា ព្រោះការធ្វើអាជីវកម្មពឹងផ្អែកលើការដឹកញ្ជូន និង ប្រតិបត្តិការ​នៅ​លើ​ការ​ផលិត​ជា​ដើម​។ លោកបានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពកំពុងឈមនេះ ចំពោះ​ការ​ចែក​ចាយ​ផលិត​ផល​របស់​លោកមិនទាន់ហក់ឡើងថ្លៃនោះឡើយ តែនឹងអាចឡើងថ្លៃបន្តិចបន្តួច នៅ​លើ​ការ​ផ្លាស់​ប្តូរ​សេវា​កម្ម​ដែល​អនុវត្តកន្លងមក។លោក ស៊ាង សេដ្ឋាឋានន្ត អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម លើក​ឡើង​ថា ជុំវិញទីផ្សារ ក្នុងនិងក្រៅប្រទេស ក្រសួង​ពាណិជ្ជ​កម្ម​បាន​ខិតខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង ក្នុងការជំរុញអភិវឌ្ឍន៍ផលិតផល និងការធ្វើ ទីផ្សារផលិតផលក្នុងស្រុក ស្រប​តាម​ស្តង់​ដា ក្នុងនោះចំពោះការសម្រួលពាណិជ្ជកម្មសម្រាប់ទីផ្សារនាំចេញ ក្រសួងបានចរាចរបើក ទីផ្សារ​ជាបន្តបន្ទាប់ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងកិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ពហុ​ភាគី​ជាដើម ដើម្បីជំរុញការចរាចរ ផលិតផលជាតិលើទីផ្សារឱ្យបានកាន់តែច្រើន៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកជំនាញហិរញ្ញវត្ថុ៖ ប្រាក់រៀលមានស្ថិរភាពជាងរូបិយប័ណ្ណបរទេសក្នុងស្ថានភាពសកលកំពុងប្រួលប្រែ

2026/04/01 10:54:52 am        173
អ្នកជំនាញហិរញ្ញវត្ថុ មើលឃើញការចរាចរប្រាក់រៀលលើទីផ្សារកំពុងរក្សាស្ថិរភាពល្អប្រសើរ ខណៈដែលដុល្លាររូបនីយកម្មកំពុង មានភាពប្រួលប្រែ ហើយការប្រើប្រាស់លុយរៀលដែលជាលុយរបស់ជាតិ អាចទទួលបានអត្ថប្រយោជន៍ និងផ្តល់ងាយស្រួលក្នុងកិច្ច ការពារនៅពេលមានហានីភ័យ។លោកបណ្ឌិត អ៊ិន ចាន់នី អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងនាយកប្រតិបត្តិធនាគារ អេស៊ីលីដា លើកក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ស្តីពីការចរចារប្រាក់រៀលលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់ ឆ្លងដែន តាមឃ្យូអរកូត រវាងកម្ពុជា-សិង្ហបុរី ថា ជុំវិញប្រាក់រៀលនេះ ត្រូវបានគាំទ្រជាចម្បង ដោយកំណើនតម្រូវការប្រាក់រៀល នៅក្នុងជីវភាពរស់នៅ ការកើនឡើងផលិតកម្មកសិកម្ម និងកំណើនទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិចជាដើម។ លោកបណ្ឌិត បន្តថា ជាក់ស្តែងការចរាចរប្រាក់រៀលនៅលើទីផ្សារបច្ចុប្បន្ននេះឃើញថា បាននិងកំពុងរក្សាស្ថិរភាពល្អប្រសើរ នៅក្នុងស្ថានភាពដែលកំពុងមានប្រួលប្រែនៃដុល្លារូបនីយកម្ម និងមានអតិផរណាកម្រិតទាប។ ជុំវិញប្រាក់រៀលនេះ ធនាគារអេស៊ីលីដា គឺជាធនាគារតែមួយគត់ ដែលមានប្រាក់សន្សំជាប្រាក់រៀលមានប្រមាណ ២៤% ខណៈឥណទានជាប្រាក់រៀល មានក្នុងរង្វង់ ២០% ។ លោកបណ្ឌិត បញ្ជាក់យ៉ាងខ្លីថា ក្នុងស្ថានភាពលំបាកនៅមជ្ឈឹមបូព៌ានេះ យើងគួរប្រើប្រាស់រៀល ដែលជារូបិយវត្ថុជាតិ និងអាចធ្វើ ឱ្យយើងទទួលបានអត្ថប្រយោជន៍ និងផ្តល់ងាយស្រួលក្នុងកិច្ចការពារនៅពេលមានហានីភ័យផងដែរ។ជុំវិញប្រាក់រៀលនេះដែរ, ថ្មីៗនេះធនាគារជាតិនៃកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានដាក់ឱ្យប្រើ ប្រាស់របាយការណ៍សង្ខេបគោលនយោបាយ ស្តីពីដុល្លារូបនីយកម្ម និងផលប៉ះពាល់ក្នុងវិស័យកាត់ដេរ ស្បែកជើង ការបូប និងផលិត ផលធ្វើដំណើរនៅកម្ពុជា ក្នុងឱកាសអបអរទិវាប្រាក់រៀលនិងការដាក់ឱ្យចចរាចរប្រាក់រៀលឡើងវិញ ដោយក្នុងនោះតំណាង (UNDP) ក៏បានប្តេជ្ញាបន្តជួយលើកកម្ពស់ប្រាក់ឱ្យកាន់តែទូលាយ នៅក្នុងប្រតិបត្តិការរបស់ខ្លួន និងបានជំរុញដល់ដៃគូអភិវឌ្ឍន៍ទាំងក្នុង និង ក្រៅប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជាឱ្យចូលរួមផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

NBC និងUNDP ប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍ស្ដីពី «ដុល្លារូបនីយកម្ម និងការ​ទូទាត់​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​នាំ​ចេញ​សំខាន់ៗ» ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា

2026/03/30 11:05:48 am        362
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា (NBC) និងកម្ម​វិធី​អភិវឌ្ឍន៍​សហ​ប្រជា​ជាតិ​ប្រចាំកម្ពុជា (UNDP) បានដាក់ឱ្យប្រើប្រាស់ របាយការណ៍​សង្ខេប​គោល​នយោបាយ​ស្តីពី ​“ដុល្លារូបនីយកម្ម និងផលប៉ះពាល់ក្នុងវិស័យកាត់ដេរ ផលិតផលស្បែកជើង ផលិត​ផល​ធ្វើ​ដំណើរ ​និង​កាបូបនៅកម្ពុជា” ក្នុងឱកាសអបអរសាទរទិវាប្រាក់រៀល ខួបលើកទី ៤៦ នៃការដាក់​ឱ្យ​ចរាចរ​ប្រាក់​រៀល​ឡើងវិញ នៅវិទ្យាស្ថានសិក្សាបច្ចេកធនាគារ រាជធានីភ្នំពេញ។ នេះ​បើ​យោង​តាម​សេច​ក្ដី​ប្រកាសរួម។ ឯកឧត្តម ឃឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា៖ «ខ្ញុំសូមវាយ តម្លៃ​ខ្ពស់ និងថ្លែងអំណរគុណចំពោះកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ ក្នុងការគាំទ្រការស្រាវជ្រាវ និងការដាក់ចេញវិធានការគោលនយោបាយ សំដៅ​ពង្រឹង​តួនាទី​ប្រាក់​រៀល ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​»។លោក អេនរីកូ ហ្គាវេលីយ៉ា តំណាង យូអិនឌីភី ប្រចាំកម្ពុជា បានលើកឡើងថា៖ «ខណៈ​ដែល​លំហូរ​ជំនួយអភិវឌ្ឍន៍ផ្លូវការក្នុងទសវត្សរ៍ ១៩៩០ បានរួមចំណែកដល់ដុល្លារូបនីយកម្ម ពេល​នេះ​គឺ​ជាពេលដែល​យើងទាំងអស់គ្នាត្រូវប្តេជ្ញាចិត្ត ក្នុងការកាត់​បន្ថយ​​ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​នៅ​កម្ពុជា​។ ​យូអិនឌីភី នឹង បន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែ​ទូលំទូលាយ​នៅ​ក្នុង​ប្រតិបត្តិ​ការ​របស់ខ្លួន និងអំពាវនាវ ដល់ដៃគូអភិវឌ្ឍន៍ផ្សេងទៀតទាំងនៅក្នុង និង​ក្រៅប្រ​ព័ន្ធ​អង្គ​ការ​សហ​ប្រជាជាតិឱ្យចូលរួមដូចគ្នា»៕

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមជាវាគ្មិនក្នុងព្រឹត្តិការណ៍ស្ដីពី ពាណិជ្ជកម្ម​សេវា​ដើម្បីការអភិវឌ្ឍ (TS4D) នៅប្រទេសកាម៉េរូន

2026/03/26 09:33:37 am        173
ភ្នំពេញ៖ នៅព្រឹកទី២៥ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង​ជាប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងព្រឹត្តិការណ៍ស្ដីពី ពាណិជ្ជកម្ម​សេវា​ដើម្បីការអភិវឌ្ឍ (TS4D) ដោយមានការអញ្ជើញចូលរួម​ពិភាក្សា​ពីរដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ប្រទេស​ហ្កាណា, ចាម៉ៃកា, រវ៉ាន់ដា, អេត្យូពី និងចក្រភពអង់គ្លេស។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួម​ចំណែក​របស់​វិស័យ​សេវា​កម្ម​ក្នុង​សេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងសង្កត់ធ្ងន់សក្ដានុពលនៃពាណិជ្ជកម្មសេវាក្នុងការអភិវឌ្ឍ ពិពិធ​កម្ម​សេដ្ឋកិច្ច និងលើកកម្ពស់កំណើនប្រកបដោយភាពធន់ និងបរិយាបន្ន។ លោកជំទាវរដ្ឋមន្ត្រី បានបន្តទៀតថា កម្ពុជាបាន និងកំពុងបណ្ដុះបណ្ដាលកម្លាំងពលកម្ម ជាពិសេសចំណេះដឹងផ្នែកឌីជីថល ដើម្បី​ត្រៀម​ខ្លួនរួច​ជាស្រេច​ក្នុង​ការ​ទាញ​យក​ផល​ប្រយោជន៍​ពេញ​លេញ​ពីពាណិជ្ជកម្មសេវា ដោយប្រើប្រាស់ច្រកទីផ្សារ​សម្រាប់អ្នកផ្គត់ផ្គង់​សេវា​ដែល​មាន​ក្រោម​ក្រប​ខណ្ឌកិច្ចព្រមព្រៀងក្នុងតំបន់ និងពហុភាគី៕

កម្ពុជាស្នើហិរញ្ញប្បទានពីគម្រោង GMS លើទំហំទឹកប្រាក់ជាង ៣.៦៨០លានដុល្លារ សម្រាប់​ការ​អភិវឌ្ឍជាតិ

2026/03/20 01:03:41 pm        189
កម្ពុជាស្នើសុំហិរញ្ញប្បទាន ក្នុងក្របខណ្ឌវិនិយោគមហាអនុតំបន់មេគង្គឆ្នាំ២០២៦-២០២៨ សម្រាប់​ការអភិវឌ្ឍចំនួន ៣៣ គម្រោង មានទឹកប្រាក់សរុបប្រមាណជាង ៣.៦៨០ លាន​ដុល្លារ​អាម៉េរិក​ ក្នុងនោះគម្រោងវិនិយោគលើវិស័យដឹកជញ្ជូនត្រូវការទឹកប្រាក់ ច្រើនជាងគេ។លោក អ៊ូ វឌ្ឍនៈរស្មី សមាជិកលេខាធិការដ្ឋានជាតិ នៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ នៃ​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា លើកឡើងក្នុងបទបង្ហាញស្តីពីបច្ចុប្បន្នភាពនៃការរបៀបចំគម្រោង ក្នុង​ក្រប​ខណ្ឌវិនិយោគតំបន់មហាអនុតំបន់មេគង្គ (GMS) នេះថា ជុំវិញក្រប​ខណ្ឌ​វិនិយោគ​តំបន់​មហា​អ​នុតំបន់មេគង្គ (GMS) នេះ នៅក្នុងឆ្នាំ២០២៥កន្លងមក កិច្ចប្រជុំឧត្តមមន្រ្តី GMS បាន ឯកភាព​ឱ្យមានការធ្វើឌីថលូបនីយកម្មនៃនីតិវិធី លើការដាក់​ស្នើ​សុំ​គម្រោង​ក្រោម​ក្រប​ខណ្ឌ​តំបន់​ឆ្នាំ​២០២៦-២០២៨ ក្នុងគោល បំណងពង្រឹងប្រសិទ្ធផល កិច្ចសហការរវាងដៃគូពាក់ព័ន្ធ និង​លើក​កម្ពស់គុណភាពនៃសំណើរគម្រោងជាដើម។លោកបន្តថា បញ្ហាខាងលើនេះ លេខាធិការដ្ឋានមហាអនុតំបន់មេគង្គ នៃធនាគារអភិវឌ្ឍន៍អាស៊ី និង​លេខាធិការដ្ឋានជាតិ បានសម្របសម្រួលជាមួយក្រសួង-ស្ថាប័ន និងក្រុម​ការងារ​តាម​វិស័យ​របស់​ GMS ដើម្បីរៀបចំសំណើរគម្រោងក្នុងក្របខណ្ឌវិនិយោគ តំបន់ ២០២៨ ក្នុងនោះ​សម្រាប់​កម្ពុជា​បាន​ស្នើសុំមានសរុបចំនួន ៣៣ គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣.៦៨០ លានដុល្លារ អាម៉េរិក ។ ចំពោះវិស័យដែលស្នើសុំរួមមាន៖ កសិកម្មចំនួន ២ គម្រោង មានទឹកប្រាក់ជាង ៨៤ លានដុល្លារ, បរិស្ថាន ៦ គម្រោង ជាង ៨០០ លានដុល្លារ, សុខាភិបាល ២ គម្រោង ៩៨ លានដុល្លារ, ទេសចរណ៍ ១១ គម្រោង មានទឹកប្រាក់ ២៩៦ លានដុល្លារ, ពាណិជ្ជកម្មនិងវិនិយោគ ០,៥ លានដុល្លារ និងវិស័យដឹកជញ្ជូន សម្រាប់ស្ថាបនាផ្លូវដែក ពីសេរីសោភ័ណ្ឌ-សៀមរាប-ភ្នំពេញ ត្រូវការ ហិរញ្ញប្បទានជិត ២.៤០០ លានដុល្លារអាម៉េរិកផងដែរ។ ឯកឧត្តម ជូ ហេង អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជា អ្នកសម្របសម្រួលជាតិនៃមហាអនុតំបន់មេគង្គ ស្នើសុំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សូមចូលរួមផ្តល់ធាតុចូលបន្ថែមលើរបាយការណ៍ វឌ្ឍនភាពនេះ ដើម្បីឱ្យលេខាធិការដ្ឋានជាតិ GMS អាចផ្សព្វផ្សាយ ឬបោះពុម្ភនៅលើរបាយការណ៍ក្នុងបំណាច់ខែមីនា ឆ្នាំ២០២៦ នេះ។ ជុំវិញបញ្ហានេះដែរ ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ លើការរៀបចំនូវ របាយការណ៍ ដើម្បីទទួលបាននូវការវិភាជហិរញ្ញប្បទានពីគម្រោង GMS សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។សូមបញ្ជាក់ថា នៅក្នុងមហាអនុតំបន់មេគង្គមានចំនួន ៦ ប្រទេសរួមមាន៖ ចិន កម្ពុជា ភូម៉ា ថៃ ឡាវ និងវៀតណាម ក្នុងនោះប្រទេស ទាំងនេះបានស្នើសុំក្នុងក្របខណ្ឌវិនិយោគមហាអនុតំបន់មេគង្គឆ្នាំ២០២៦-២០២៨ មានចំនួនសរុប ៨៨ គម្រោង ដោយមានទឹក ប្រាក់ស្នើសុំ ប្រមាណជិត ១៩ ពាន់លានដុល្លារអាម៉េរិក៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងកសិកម្មកំណត់ទិសដៅការងារអាទិភាពចំនួន៥ ដើម្បីបន្តជំរុញ​វិស័យ​កសិកម្ម​ឱ្យ​កាន់​តែ​ទំនើប ​និងមានភាពធន់

2026/03/20 12:14:17 pm        229
ពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវទិសដៅអាទិភាពសំខាន់ៗចំនួន ៥ចំណុច ដើម្បីបន្តអនុវត្តការងារឱ្យមានប្រសិទ្ធិភាពបន្ថែមទៀតសម្រាប់ឆ្នាំ២០២៦នេះ ធ្វើយ៉ាងណាជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែទំនើប សម្បូរបែប និងមានភាពធន់។ ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី១៩ ខែមីនាកន្លងទៅ នៅក្រោយចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារ បានឱ្យដឹងថា ទិសដៅអាទិភាពចំនួន៥ចំណុច សម្រាប់ឆ្នាំ២០២៦នេះ រួមមាន៖ ១. ការបន្តយកចិត្តទុកដាក់លើការរក្សាស្ថិរភាពថ្លៃ៖ តាមដានជាប់ជាប្រចាំនូវនិន្នាការទីផ្សារ និងទប់ស្កាត់ការធ្លាក់ថ្លៃកសិផល ដើម្បីធានាផលប្រយោជន៍ទាំងអ្នកផលិត និងអ្នកប្រើប្រាស់។ ២. ការពង្រីកសហគមន៍កសិកម្មទំនើប ដោយផ្សារភ្ជាប់កសិករទៅនឹងទីផ្សារ និងបន្តពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ។ ៣. ការពង្រឹងការអនុវត្តច្បាប់៖ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ព្រៃឈើ និងសត្វព្រៃ ឱ្យកាន់តែម៉ឺងម៉ាត់ ព្រមទាំងជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើថ្មី។ ៤. ការគ្រប់គ្រងដីរដ្ឋប្រកបដោយចីរភាព៖ សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពន្លឿនការចុះបញ្ជីដីរដ្ឋ ដូចជាដីព្រៃឈើ ដីព្រៃលិចទឹក និងកន្លែងអភិរក្សជលផល។ និង ៥. ការសម្របសម្រួលការនាំចេញ៖ ជំរុញការដឹកជញ្ជូនកសិផលឆ្លងកាត់ប្រទេសឡាវ ទៅកាន់ប្រទេសចិន ឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព។ទាក់ទិនការងារខាងលើនេះ ក្នុងឱកាសបើកអង្គសន្និបាត ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីវឌ្ឍនភាព និងលទ្ធផលសម្រេចបានក្នុងការអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល សំដៅឱ្យប្រជាពលរដ្ឋ «មានហូប មានប្រើ មានបាន និងមានរហូត» ។ ឯកឧត្តម បានលើកទឹកចិត្តបន្តការងារឱ្យកាន់តែសកម្មថែមទៀត ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅបម្រើផលប្រយោជន៍ប្រជាជន និងសង្គមជាតិ៕យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតក្នុងឆ្នាំ២០២៥ វិស័យកសិកម្មបានរួមចំណែកប្រមាណ ១៦,១% ក្នុងផលិតផលសរុបក្នុងស្រុក (GDP) ជាមួយនឹងកំណើនប្រចាំឆ្នាំ ១,២% ដែលធ្វើឱ្យតម្លៃបន្ថែមសរុបនៃវិស័យនេះកើនឡើងដល់ជាង ៨,៣ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញសរុប សម្រេចបានទឹកប្រាក់ប្រមាណជិត ៦,៥ពាន់លានដុល្លារ (កើនឡើងជាង ៣២០លានដុល្លារ ធៀបនឹងឆ្នាំ២០២៤) ក្នុងនោះ អនុវិស័យដំណាំមានទំហំធំជាងគេគឺជាង ៥,៦ពាន់លានដុល្លារ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ក្រសួងពាណិជ្ជកម្ម អំពាវនាវដល់ម្ចាស់សហគ្រាស និងអ្នកនាំចូលទំនិញ សូមកុំដំឡើង​តម្លៃ​លើស​កម្រិត

2026/03/19 04:16:47 pm        314
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អំពាវនាវដល់ម្ចាស់សហគ្រាសដែលជាអ្នកផលិត និង​កែ​ច្នៃ​ក្នុង​ស្រុក ​អ្នកនាំចូលទំនិញ និងអាជីវករ លក់ដូរលើទីផ្សារ សូមកុំឆ្លៀត​ឱកាស​នៃ​ការ​ដំឡើង​ថ្លៃ​លក់​មុខ​ទំនិញ​ជា​គំហុក ពោលគឺកុំដំឡើងថ្លៃលើសកម្រិតនៅលើទីផ្សារ។ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែង​លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ BTV ស្តីអំពីថ្លៃមុខទំនិញលើទីផ្សារក្នុងបរិបថបច្ចុប្បន្ននេះថា ជុំវិញបញ្ហា​នៃ​ការ​ហក់​ឡើង​នៃ​តម្លៃប្រេងឥន្ធនៈនេះ និងអ្វីៗនឹងហក់ឡើងទៅ តាមនោះផងដែរ ព្រោះប្រេង​ឥន្ធនៈ​គឺ​ជា​មធ្យោបាយដ៏សំខាន់ សម្រាប់សេវាដឹកញ្ជូន មិនថាការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ឬ​ផ្លូវអាកាស ជាពិសេសការបម្រើក្នុងប្រតិបត្តិការអាជីវកម្មជាដើម។ឯកឧត្តម បន្តថា ជុំវិញបញ្ហានេះ ក្រសួងពាណិជ្ជកម្មមានវិធាន២សំខាន់គឺ៖ ការអប់រំ និង​ការ​ផ្សព្វ​ផ្សាយ ​អំពីហានីភ័យដែល ជួបប្រទះក្នុងករណីប្រធានស័ក្តិដូចជាបញ្ហាប្រេងឥន្ធនៈនេះជាដើម ក្នុង​នោះ​ចំពោះអ្នកទទួលផលប៉ះពាល់ដោយផ្ទាល់ ជាពិសេសអ្នក ធ្វើអាជីវកម្ម, ខណៈ​តម្លៃ​ប្រេង​ហក់​ឡើង ដំណើរផលិតកម្មគឺពិតណាស់ចៀសមិនផុតអំពីផលប៉ះពាល់នេះឡើយ ដូច្នេះ​ទាំង​អ្នក​ផលិត ​និងកែច្នៃ អ្នកនាំចូលទំនិញពីក្រៅប្រទេស និងអាជីវករដែលកំពុងលក់ដូរលើទីផ្សារជាដើម សូម​មានការឡើងថ្លៃសមរម្យ និងសូមកុំ យកបរិបថដែលកំពុងជួបបញ្ហាប្រឈមនេះ ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​ហួស​ហេតុនោះឡើយ។ទាក់ទិនការឡើងថ្លៃប្រេងនេះ, លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បាន​បង្ហាញនូវការព្រួយ បារម្មណ៍អំពីការប្រកួតប្រែងមិនស្មើរភាព រវាងទំនិញនាំចូល និង​ទំនិញ​ផលិត​ផល​ ឬកែច្នៃដែលផលិតក្នុងស្រុក ខណៈស្ថិតក្នុងបរិបថនេះ ប្រទេស​មួយ​ចំនួន​បាន​បើក​យុទ្ធ​នាការជួយសង្រ្គោះ អំពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។ បញ្ហានេះ​ដែរ​លោក​បាន​អំពាវ​នាវ​ដល់​រាជរដ្ឋាភិបាលពិចារណា និងពិនិត្យមើលទ្ធភាពជាក់ស្តែង ជួយដល់កិច្ច​ដំណើរ​ផលិតកម្ម​នៅ​ក្នុង​ស្រុក​ផងដែរ ខណៈទំនិញដែលផលិត និង កែច្នៃក្នុងស្រុក កំពុងមានសម្ទុះ​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលកំពុងគិតគូរពង្រឹងប្រព័ន្ធផ្លូវដែកនិងអភិវឌ្ឍផ្លូវទឹកបន្ថែមដើម្បីពង្រីកវិស័យដឹកជញ្ជូនកម្ពុជា
07/07/2026 01:07 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច
07/07/2026 12:07 PM
សម្ដេច​ធិបតី៖ រដ្ឋាភិបាលកម្ពុជាកំពុងសិក្សាអាកាសយានដ្ឋានអន្ដរជាតិតេជោទៅជាមជ្ឈមណ្ឌលភស្ដុភារកម្ម​តំបន់
07/07/2026 12:07 PM
ព្យុះបានសម្លាប់មនុស្ស៨ នាក់នៅភាគកណ្តាលប្រទេសចិន ខណៈមានការព្រមានពីភ្លៀងធ្លាក់ខ្លាំង
07/07/2026 12:07 PM
អ្នកស្លាប់ពាក់ព័ន្ធនឹងរលកកម្ដៅទូទាំងអឺរ៉ុបកើនឡើងជាង៤.០០០នាក់ចាប់តាំងពីចុងខែមិថុនា២០២៦
07/07/2026 12:07 PM
អនុប្រធានាធិបតីហ្វីលីពីនលោកស្រី Sara Duterte ទៅដល់ព្រឹទ្ធសភាសម្រាប់ការជំនុំជម្រះចោទប្រកាន់ទម្លាក់តំណែងថ្ងៃទី២
07/07/2026 12:07 PM
អង្គការសប្បុរសធម៌៖ កុមារជាង៥.៥០០នាក់ ភៀសខ្លួនចេញពីក្រុង el-Obeid ដោយការប្រយុទ្ធគ្នានៅស៊ូដង់
07/07/2026 12:07 PM
សម្ដេចធិបតី ណែនាំក្រុមហ៊ុនដឹកជញ្ជូនឱ្យចូលរួមថែរក្សាផ្លូវទាំងអស់គ្នា មិនត្រូវដឹកលើសទម្ងន់កំណត់ឡើយ
07/07/2026 12:07 PM
សម្ដេច​ធិបតី៖ រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូលដ្ឋានឡូជីស្ទិកសំខាន់ៗចំនួន ១១កន្លែងនៅទូទាំងប្រទេស
07/07/2026 12:07 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងរៀបចំពង្រីកផ្លូវជាតិលេខ ៧បន្ថែមទៀតរហូតដល់ព្រំដែនកម្ពុជា-ឡាវ
07/07/2026 11:07 AM