មន្រ្តីជាន់ខ្ពស់បង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាលើកកម្ពស់សន្តិសុខ និងបរិកាសល្អ​ដល់ដៃគូ​អន្តរជាតិ
រយៈពេល១ឆ្នាំ TIA រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ភាគរយ
កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន
កម្ពុជាដាក់ចេញវិធានការបន្ទាន់ ដើម្បីទប់ការកើនឡើងនៃសម្ពាធអតិផរណា រក្សាស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ជាតិ

សេដ្ឋកិច្ច និង កសិកម្ម

សម្តេចតេជោ៖ រោងចក្រសហគ្រាស ចូលរួមបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់កម្មករ

2023/06/13 10:05:36 pm        212
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងពីការចូលរួមចំណែករបស់រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ បានចូលរួមចំណែកបង្កើនប្រាក់ចំណូល និងលើកម្ពស់ជីវភាពរបស់បងប្អូនកម្មករ កម្មការិនី និយោជិត។ក្នុងសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន លើកឡើងថា វត្តមានរោងចក្រនៅកម្ពុជាទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនៅឆ្នាំ២០២៣នេះ រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១ ​៣២៦ ដែលមានកម្មករនិយោជិត ចំនួនប្រមាណ ៨៤ ម៉ឺននាក់ ការនាំចេញមានរហូតដល់ប្រមាណ១៣ ពាន់លានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០២២។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រសហគ្រាស​ចំនួនជាង ៩.៣ពាន់ មានកម្មករនិយោជិតប្រមាណជាង៦៦ ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន ៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ ម៉ឺន៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ។ ចំណូលពលកម្ម​តាមរោងចក្រសហគ្រាសស្ថិតនៅរាជធានីភ្នំពេញ ​មានប្រមាណជាង ១.១ពាន់លានដុល្លារក្នុងមួយឆ្នាំ។សូមបញ្ជាក់ថា វិស័យកាត់ដេរ មានសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ-កាបូប រកចំណូលចូលជាតិបានច្រើនជាងគេ នៃការនាំចេញសរុបរបស់កម្ពុជា៕ អត្ថបទ៖ វណ្ណៈ 

កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៦,៧តោន នៅខេត្តមណ្ឌលគិរី

2023/06/12 08:44:55 pm        695
មណ្ឌលគិរី៖ កម្ពុជាចម្រាញ់រ៉ែមាសពីតំបន់អូរខ្វាវនៃខេត្តមណ្ឌលគិរី បានចំនួន ៦ ៧២៧ គីឡូក្រាម ដោយទទួលបានចំណូលសួយសារពីក្រុមហ៊ុន​ Renaissance Minerals បានជាង ១០លានដុល្លារអាម៉េរិក ក្នុងរយៈពេល២ឆ្នាំ នៃប្រតិបត្តិការ គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣។សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញថា គិតមកទល់សព្វថ្ងៃ រោងចក្រចម្រាញ់«រ៉ែមាស»នេះ​ ដំណើរការបានរយៈពេល២ឆ្នាំហើយ​ដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី ក្រោមទុនវិនិយោគ ១២០លានដុល្លារ។ បច្ចុប្បន្ន ក្រុមហ៊ុនចម្រាញ់មាស ដែលមានគុណភាព ៩០ភាគរយបានចំនួន ៦,៧២៧ គីឡូក្រាម។ ក្រុមហ៊ុនបង់សួយសារជូនរដ្ឋ បានជាង១០.២លានដុល្លារ ។ក្រសួងរ៉ែ និងថាមពល លើកឡើងថា ដំណើរការឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ដែលក្រុមហ៊ុន Renaissance Minerals សម្រេចបាននេះ បានរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិ ហើយកំពុងបង្កើតបាននូវសមត្ថភាពជាតិ និងគំរូថ្មី សម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែ ប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព។ សមិទ្ធផលនៃដំណើរការឧស្សាហកម្មចម្រាញ់រ៉ែមាសរបស់កម្ពុជានេះ គឺជាសក្ខីភាពយ៉ាងជាក់​ច្បាស់​នូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបាននូវបរិស្ថានវិនិយោគ សមប្រកប​សម្រាប់​ទាក់ទាញវិនិយោគទុនពីក្រៅប្រទេស ​និង​ ការបង្កើតបាននូវខឿនឧស្សាហកម្មថ្មីមួយ ប្រកបដោយការទទួលខុសត្រូវលើបរិស្ថាន ​និងសង្គម តាមស្តង់ដារអន្តរជាតិ។ លើសពីនេះ ​ដំណើរការឧស្សាហកម្មចម្រាញ់រ៉ែមាស​ អនុញ្ញាតឲ្យកម្ពុជា អាចទាញយកបាននូវ​ធនធានរ៉ែ ​ជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ខ្លួន ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និងសង្គម បង្កើត​បាន​នូវផលប្រយោជន៍រយៈពេល​វែង ​សម្រាប់​ប្រជាជនកម្ពុជា​ជាច្រើន៕អត្ថបទ៖ វណ្ណៈ

ភ្ញៀវទេសចរអន្តរជាតិ ចង់ស្វែងយល់វប្បធម៌ ម្ហូបអាហារ និងការរស់នៅរបស់ប្រជាពលរដ្ឋ

2023/06/12 08:34:43 pm        338
ភ្នំពេញ៖ នៅក្នុងខែមិថុនានេះ គឺជារដូវភ្ញៀវទេសចរអន្តរជាតិដើរកម្សាន្តតិចក៏ដោយ តែកម្ពុជា គេសំគាល់ឃើញថា នៅតែមានភ្ញៀវអន្តរជាតិអញ្ជើញមកដើរកម្សាន្តជា​ហូរហែ ហើយភ្ញៀវទាំងនោះក៏លើកឡើងថា​ ទេសភាពរាជធានីភ្នំពេញ មានបរិស្ថានស្អាត អគារមានរចនាបថស្អាត ​អាហារឆ្ងាញ់ និងមានភាពទាក់ទាញ​។បើតាមក្រុមភ្ញៀវទេសចរអន្តរជាតិ មកពីសហរដ្ឋអាមេរិច ថ្លែងប្រាប់btv នៅថ្ងៃទី១២ ខែមិថុនានេះ ថា ការមកទស្សនានៅកម្ពុជា ពេលនេះពួកគាត់ចង់ដឹង និងចង់សិក្សាអំពី វប្បធម៌ សាសនា ប្រាសាទ ការរីកចំរើនសំណង់អគារ ទីតាំងភូមិសាស្ត្រ ម្ហូបអាហារ ការរស់នៅរបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ​និងនៅខេត្តសៀមរាប ហើយបើមានឱកាសល្អ គឺយើងនឹងត្រឡប់​មកម្តងទៀត។បើតាម​មគ្គុទ្ទេសក៍​ទេសចរណ៍ភាសាអង់គ្លេស លោក សួន ឈាវវីរក្ស ថ្លែងថា ជាទូទៅកម្ពុជា នៅក្នុងអំឡុងខែមិថុនា កក្តដា សីហា គឺស្ថិតក្នុងខែមានភ្ញៀវទេសចរ​អន្តរជាតិតិចតួចមកដើរ​កម្សាន្ត​នៅកម្ពុជា ដោយសារ រដូវនេះជារដូវភ្លៀងផង ហើយភ្ញៀវនៅបរទេសភាគច្រើន​ជាពិសេស​ភ្ញៀវនៅអឺរ៉ុប និងអាមេរិចជាដើម​ ក៏ជាប់រវល់ការងាររបស់គេផងដែរ។លោក ឈុន មករា ប្រធានប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ​ដឹកជញ្ជូន និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ បញ្ជាក់ថា ​ប្រទេសទេសកម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិមកទស្សនា​ច្រើន​ចាប់ពីខែកញ្ញា រហូតដល់ឆ្នាំ២០២៤ ហើយ​តាមការរំពឹងទុក​ ឆ្នាំ២០២៣នេះ កម្ពុជា នឹង​ទទួលបានភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រមាណជាង ៤លាន៥សែននាក់៕អត្ថបទ ស៊ុមសុខជា

កម្ពុជានាំចេញទំនិញមានទឹកប្រាក់សរុបជាង ៩ ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែដើមឆ្នាំ

2023/06/12 08:23:06 pm        295
ភ្នំពេញ៖ កម្ពុជា បាននាំចេញផលិតផលមានតម្លៃសរុបជាង ៩.១ ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣នេះ ធ្លាក់ចុះ ២,៤ % ធៀបនឹងឆ្នាំមុនដែលមាន ៩.៤ ពាន់លានដុល្លារ។របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ផលិតផលដែលនាំចេញ​សំខាន់ៗរួមមាន​សំលៀកបំពាក់ ស្បែកជើង ទំនិញ​ធ្វើដំណើរ កង់ និងទំនិញកសិកម្មមួយចំនួន​ដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក និងស្វាយ ដោយបន្ថែមថា គោលដៅនាំចេញកំពូលទាំងប្រាំរបស់​កម្ពុជាគឺសហរដ្ឋអាមេរិក វៀតណាម ចិន ថៃ និងជប៉ុន។សហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលរបស់កម្ពុជាជាមួយនឹងបរិមាណនាំ​ចេញចំនួនជាង ៣ ពាន់លានដុល្លារ ធ្លាក់ចុះ១៤ភាគរយធៀបនឹងឆ្នាំមុន។ការនាំចេញទៅកាន់ប្រទេសវៀតណាម សម្រេចបានជាង ១ ៣០០ លានដុល្លារ កើនឡើង ២២% ខណៈការនាំចេញទៅកាន់ប្រទេសចិនបានកើនឡើង ១៣,៣% ឬស្មើនឹងប្រមាណជិត ៦០០ ដុល្លារ​។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា វិស័យឧស្សាហកម្ម​បាន​ដើរតួនាទី​យ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ​លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារ។ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត នៃរោងចក្រសហគ្រាសនៅខេត្តតាកែវ កាលពីថ្ងៃទី១១ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន ក្រោយវិបត្តិកូវីដ-១៩ ​រាជរដ្ឋាភិបាលកម្ពុជា ខិតខំទាក់ទាញអ្នកវិនិយោគបរទេសមកបណ្តាក់ទុនក្នុងប្រទេស​ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋ។បច្ចុប្បន្ននេះ មានរោងចក្រកាត់ដេរ ស្បែកជើង ​និងផលិតផលធ្វើដំណើរ មានជិត ​១៤០០នៅ​ទូទាំងប្រទេស ​ដែលមានកម្មករប្រមាណ ៨៥ម៉ឺននាក់។ វិស័យនេះ បានបង្កើតចំណូលដល់​កម្មករកម្មការិនី និយោជិតប្រមាណ ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ។ជាមួយគ្នានេះ ​កម្ពុជាបាន ​នាំចូលសរុបចំនួន ១០.១ ពាន់លានដុល្លារក្នុងអំឡុងប្រាំខែនេះ ថយចុះ ២២,៦ ភាគរយធៀននឹងឆ្នាំមុន។ទំនិញនាំចូលសំខាន់ៗរួមមាន ប្រេង និងឧស្ម័ន​ វត្ថុធាតុដើមសម្រាប់កាត់ដេរ​ ស្បែកជើង និងផលិតផល​ធ្វើដំណើរ យានជំនិះ ​គ្រឿងចក្រ ​គ្រឿង​អេឡិចត្រូនិក និងផលិតផល​ប្រើប្រាស់ផ្សេងៗ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាជំរុញជប៉ុន សិក្សាស្រាវជ្រាវសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

2023/06/12 08:17:48 pm        109
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើដល់ជប៉ុន និងភាគីពាក់ព័ន្ធពិចារណាលទ្ធភាពក្នុងការរៀបចំការសិក្សាស្រាវជ្រាវមួយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងជប៉ុន។ឯកឧត្តម ប៉ាន សូរស័ក្ដិ លើកឡើងបែបនេះ ក្នុងសិក្ខាសាលាស្ដីពី “កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថលរវាងប្រទេសកម្ពុជា និងជប៉ុន” ដែលត្រូវបានរៀបចំឡើង កាលពីថ្ងៃទី៩ ខែមិថុនា ដោយមានការចូលរួម ពីឯកឧត្តម អ៊ូអិណូ អាតស៊ូស្ស៉ី (UENO ATSUSHI) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន និងសិស្សនិស្សិតប្រមាណជាង ២០០នាក់។ឯកឧត្តម ប៉ាន សូរ័ស័ក្តិ បានលើកឡើងថា ដើម្បីជាផលប្រយោជន៍ នៃអាជីវកម្ម និង​ការវិនិយោគកម្ពុជា-ជប៉ុន ភាគីទាំងពីរ កម្ពុជានិងជប៉ុន គួរតែបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធានាការអនុវត្តពេញលេញនៃកិច្ចព្រម ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាស៊ាន-ជប៉ុន (AJCEP) និងលើកទឹកចិត្តសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរពិចារណាលទ្ធភាពនៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការនី និយោជិតរោងចក្រសហគ្រាស នៅ​បណ្តាខេត្តកាលពីសប្តាហ៍មុន សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ទោះមិនទាន់មានកិច្ចព្រៀងសេរីជាមួយគ្នា ប៉ុន្តែជប៉ុនទិញទំនិញច្រើនជាងគេពីកម្ពុជា ដែលបានស្ទុះឡើងជាង១ពាន់លានដុល្លា។ទាក់ទងនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលនៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានឈ្មោះថា “Go4eCAM” ដែលមានគោលបំណងគាំទ្រសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីចូលរួមក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល តាមរយៈការបង្កើតទីផ្សារ​អេឡិចត្រូនិកមួយ មានឈ្មោះថា ខេមបូឌា ត្រេដ Cambodiatrade.com សម្រាប់គាំទ្រ​សហគ្រាស​ធុនតូច និងមធ្យម លក់ផលិតផល ដែលផលិតនៅកម្ពុជាទៅកាន់ទីផ្សារក្នុងស្រុក និងឆ្លងព្រំដែន។អត្ថបទ៖ ឈិត បូរ៉ាវី

សម្តេចតេជោ៖ គោលនយោបាយពង្រាយរោងចក្រតាមបណ្តាខេត្ត ដើម្បីបង្កើតការងារ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

2023/06/11 07:01:22 pm        444
តាកែវ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំទាក់ទាញវិនិយោគ និងដាក់ពង្រាយរោងចក្រនៅតាមបណ្តាខេត្ត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅខេត្តតាកែវ នៅថ្ងៃទី១១ ខែមិថុនា សម្តេចតេជោ សែន បានរម្លឹកពីគោលនយោបាយពង្រាយរោងចក្រ ដើម្បីដោះស្រាយការងារធ្វើនៅ​តាមបណ្តាខេត្ត ចូលរួមលើកកម្ពស់ជីវភាប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយការចំណាកស្រុក​ទៅខេត្តផ្សេង ឬទៅរាជធានីភ្នំពេញ។សម្តេចតេជោ លើកឡើងថា បច្ចុប្បន្ន រោងចក្របានពង្រាយ ក្នុង២៤ខេត្តក្រុង ស្ទើតែទាំងអស់ គ្រាន់តែតិចនិងច្រើនប៉ុណ្ណោះ ខ្លះជាក្របខណ្ឌសិប្បកម្ម ខ្លះជាសហគ្រាសធុនតូច និងមធ្យម ដែលបានដោះស្រាយការងារធ្វើដល់ប្រជាពលរដ្ឋ។ ចំណុចដែលសម្ដេច បានលើកឡើងនេះ បានបង្ហាញច្បាស់អំពីប្រសិទ្ធភាព​នៃគោល​នយោបាយរបស់​រាជ​រដ្ឋាភិបាល ទៅលើការ​ពង្រាយរោងចក្រ សហគ្រាសនៅទូទាំងប្រទេស តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីបម្រើឱ្យការទាក់ទាញវិនិយោគ បង្កើតការងារធ្វើនៅតាមទីជនបទតែម្តង“។ វិស័យកាត់ដេរនៅកម្ពុជា មានជាង៦០រោងចក្រ ដោយមានកម្មករនិយោជិតតែជាង៨ម៉ឺននាក់ ប៉ុណ្ណោះកាលពីឆ្នាំ ១៩៩៧ ហើយ បច្ចុប្បន្នកម្ពុជា មានរោងចក្រជិត ១ ៤០០ រោងចក្រជា មួយនឹងកម្មករនិយោជិតជាង ៨០ម៉ឺននាក់ ដែលនេះ​បង្ហាញពីការរីកចម្រើនលើគោលនយោបាយ​វិស័យរោងចក្រកាត់ដេររបស់កម្ពុជា។ការនាំចេញផលិតផលសំលៀកបំពាក់ កាត់ដេរ ស្បែកជើង និងកាបូបធ្វើដំណើរ ​មានទឹកប្រាក់សរុប ជាង ១៣ពាន់លានដុល្លារ ​ក្នុងឆ្នាំ២០២២ កើនឡើងពីទឹកប្រាក់នាំចេញប្រមាណតែ២០០លានដុល្លារ កាលពីឆ្នាំ១៩៩៧៕អត្ថបទ៖ វណ្ណៈ

សម្ដេចតេជោ៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ មាន ៥,២ % ខណៈឆ្នាំនេះព្យាករកើនដល់ ៥,៦%

2023/06/11 06:25:21 pm        701
តាកែវ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសតាមតាមរយៈគោលនយោបាយ និងយុទ្ធសាស្រ្ដដឹនាំប្រទេសជាតិច្បាស់លាស់របស់រាជរដ្ឋាភិបាលសេដ្ឋកិច្ចប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២ បានរសក្សាបាននៅសន្ទុះកំណើន ៥,២ ភាគរយ ហើយបើតាមការព្យាករណ៍ក្នុងឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៥,៦ ភាគរយ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់បែបនេះក្នុងឱកាស បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ។ប្រទេសកម្ពុជាមានការលូតលាស់ផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ មុននឹងមានការវាយលុកពីសំណាក់ជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២០។ ក្រោយពីបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥ កម្ពុជា បានកំណត់គោលដៅក្នុងការឈានទៅសម្រេចឱ្យបាននូវឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ សម្ដេចតេជោ បានមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានបន្តងើបឡើងវិញ នៅឆ្នាំ២០២២។ ការងើបឡើងវិញនៃវិស័យសេវាកម្មកំពុងមានភាពកាន់តែស្វាហាប់ ភាគច្រើនដោយតម្រូវការរបស់អ្នកប្រើប្រាស់កើនឡើង។​ សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចត្រូវបានព្យាករថា មានកំណើនដល់ ៥,៦ ភាគរយ។សូមជម្រាបថា ​បើតាមធនាគារពិភពលោក ដោយសារការនាំចេញ​សំលៀកបំពាក់ និង​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ចរបស់កម្ពុជា មានកំណើនក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៧,៧ ភាគរយ ពី​ចន្លោះឆ្នាំ១៩៩៨ និងឆ្នាំ២០១៩ដែលជាអត្រាមួយធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេស​ដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោកក្នុងរយៈពេលនោះ។ ជាមួយគ្នានេះ ការបើកដំណើរការឡើងវិញនៃសេដ្ឋកិច្ចប្រទេសចិន គឺជាឱកាសមួយសម្រាប់​កម្ពុជា​ក្នុងការជំរុញឧស្សាហកម្ម និងទេសចរណ៍ រួមនឹងការទាក់ទាញ​ការវិនិយោគបរទេសចូល​ប្រទេស​កម្ពុជាបន្ថែមទៀត៕អត្ថបទ៖ វ៉ន ដារ៉ា

កម្មករ-កម្មការិនីក្នុងវិស័យឧស្សាហកម្មទទួលបានប្រាក់ពលកម្មសរុប ប្រមាណ៣ប៊ីលានដុល្លារ មួយឆ្នាំៗ

2023/06/09 11:26:38 pm        476
កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្មករកម្មការិនី និងនិយោជិតទទួលបានប្រាក់ពលកម្មសរុបប្រមាណ៣ប៊ីលានដុល្លារ ក្នុងមួយឆ្នាំ ចេញពលកម្ម​ក្នុងវិស័យឧស្សាហកម្ម នៅទូទាំងប្រទេសកម្ពុជា។ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិត ​នៅខេត្តកំពង់ឆ្នាំង​ កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា​ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា​ ប្រាក់ពលកម្មរបស់កម្មករកម្មការិនី បានចូលរួមចំណែក​ដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បច្ចុប្បន្ន មានពលករខ្មែរ ប្រមាណជាង ១,៣លាននាក់ ​កំពុងធ្វើការនៅក្រៅប្រទេស ក្នុងនោះ ​១,២ លាននាក់នៅប្រទេសថៃ ​៤,៦ម៉ឺននាក់ នៅប្រទេសកូរ៉េ ជាង២ម៉ឺននាក់ ​នៅម៉ាឡេស៊ី និងជាង ​១ម៉ឺននាក់នៅជប៉ុន​។ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស​បានផ្ញើប្រាក់ចូលមកក្នុងប្រទេស​ផ្គត់ផ្គង់​គ្រួសារ មាន​ប្រមាណ ២,៧ប៊ីលានដុល្លារក្នុងមួយឆ្នាំៗ។សូមបញ្ជាក់ថា ​វិស័យកាត់ដេរ ​សំលៀកបំពាក់ ​និងស្បែកជើង ជាវិស័យរកចំណូលជាតិ​បានច្រើនជាងគេនៃការនាំចេញ​សរុបរបស់ប្រទេសកម្ពុជា។ វិស័យនេះ ​មានរោងចក្រ ប្រមាណ​ជាង១,៣២០០ គិតត្រឹមខែឧសភា​ ឆ្នាំ២០២៣ ​ដែលបង្កើតការងារធ្វើដល់កម្មករកម្មការនី និយោជិត ប្រមាណជាង ៨៥ម៉ឺននាក់៕ ​អត្ថបទ៖ វណ្ណៈ

កម្ពុជានាំចេញអង្ករជាង ២៧ម៉ឺនតោន ទទួលបានចំណូលជាង ១៩០លានដុល្លារក្នុងរយៈពេល៥ខែ

2023/06/09 07:26:19 pm        221
ភ្នំពេញ៖ កម្ពុជាបានការនាំចេញអង្ករចំនួនជាង ២៧ម៉ឺនតោន ទទួលបានថវិកាចំនួន ជាង ១៩០លានដុល្លារនៅរយៈពេល៥ខែដើម ឆ្នាំ២០២៣​ ដែលទីផ្សារប្រទេសចិន ជាទីផ្សារធំបំផុតសម្រាប់អង្ករកម្ពុជា។សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករ ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា បង្ហាញថា កម្ពុជានាំអង្ករ តាមរយៈក្រុមហ៊ុននាំចេញចំនួន ៤៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៩ ។យោងតាមរបាយការណ៍ បញ្ជាក់ថា ការនាំចេញនេះអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៨៣.៤៩%, អង្ករសចំនួន ១០.៨៧%, អង្ករចំហុយ៣.៧១% និងអង្ករសរីរាង្គចំនួន ១.៩៣% ។ប្រទេសចិននៅតែជាទីផ្សារចម្បងរបស់កម្ពុជា ដែលគ្របដណ្តប់លើការនាំចេញសរុបចំនួន ៤២.៤៣% មានទឹកប្រាក់សរុបចំនួន ៧៧.៤២ លានដុល្លារសហរដ្ឋអាមេរិក។ទីផ្សារដទៃទៀត មាន ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស គ្របដណ្តប់ចំនួន ៣៧.៩៣% ដែលគិតជាទឹកប្រាក់ប្រមាណជា ​៧១.៩៩លានដុល្លារសហរដ្ឋអាមេរិក ប្រទេសអាស៊ានចំនួន៤ ស្មើនឹង ៧.៨៦% ក្នុងនោះប្រទេសហ្វីលីពីនជាទីផ្សារទើបនាំចេញ ក្នុងបរិមាណធំលើកទី១ចំនួន ២ ៥៧៥តោន ក្រៅពីនេះទីផ្សារផ្សេងៗចំនួន ២០គោលដៅស្មើនឹង ១០.៧៨%។ដោយឡែកការនាំចេញស្រូវ មានចំនួន ជាង២,១លានតោន ក្នុងរយៈពេល៥ខែ ស្មើនឹងប្រមាណជា ១.៣៧ លានតោនអង្ករ ​ទៅកាន់ប្រទេសវៀតណាម ​ដែលគិតជាទឹកប្រាក់ប្រមាណជាជាង ៥៤០ លានដុល្លារសហរដ្ឋមេរិក៕ អត្ថបទ៖ វណ្ណៈ

ក្រុមហ៊ុន GM បញ្ចូលប្រព័ន្ធសាកថ្មរថយន្តអគ្គិសនី (EV) របស់ Tesla

2023/06/09 07:18:45 pm        178
អាមេរិក៖ ក្រុមហ៊ុនផលិតរថយន្ត General Motors (GM) នឹងចូលរួមជាមួយក្រុមហ៊ុន Ford ក្នុងការព្រមទទួលយកខ្សែសាកអគ្គិសនីស្តង់ដាររបស់ក្រុមហ៊ុន Tesla នៅអាមេរិកខាងជើង ហើយអនុញ្ញាតឲ្យអ្នកទិញរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន GM អាចប្រើប្រាស់បណ្តាញសាកអគ្គិសនីដ៏លឿន (Supercharger)របស់ក្រុមហ៊ុន Tesla ក្រោមកិច្ចព្រមព្រៀងដែលបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែមិថុនា)។ការសម្រេចរបស់ក្រុមហ៊ុន GM ដែលដើរតាមនឹងការសម្រេចស្រដៀងគ្នារបស់ក្រុមហ៊ុន Ford ក្នុងការទទួលយកខ្សែសាកអគ្គិសនីស្តង់ដាររបស់ក្រុមហ៊ុន Tesla មានន័យថា ក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនី (EV) ឈានមុខទាំងបី នៅក្នុងទីផ្សារអាមេរិកខាងជើង ឥឡូវនេះ បានយល់ព្រមប្រើប្រាស់ឧបករណ៍សាកអគ្គសនីស្ដង់ដារ។ កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសដោយនាយកប្រតិបត្តិក្រុមហ៊ុន GM លោកស្រី Mary Barra និងប្រធានក្រុមហ៊ុន Tesla លោក Elon Musk នៅក្នុងព្រឹត្តិការណ៍ Twitter Spaces។ក្រុមវិនិយោគិនអបអរសាទរចំពោះការមានកិច្ចព្រមព្រៀងនេះ និងការរំពឹងទុកពីការទទួលបានឧបករណ៍សាកអគ្គិសនីស្តង់ដារ សម្រាប់ទីផ្សារអាមេរិកខាងជើង។ ភាគហ៊ុនរបស់ក្រុមហ៊ុន GM បានឡើងជាង ៤ភាគរយ បន្ទាប់ពីមានការប្រកាសនេះ ហើយភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានឡើង ៤ភាគរយ។ ក្រុមហ៊ុន Tesla, GM និង Ford រួមគ្នាមានចំនួនប្រហែល ៧០ភាគរយនៃការលក់រថយន្តអគ្គិសនី (EV) នាពេលបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិចារណកថា៖ ទេសភាពមួយ ដំណើរការជាប្រព័ន្ធតែមួយ«ព្រៃឈើលូតលាស់ឡើងជាស្រទាប់ៗ ហើយស្រទាប់នីមួយៗបើកទ្វារមួយទៀតសម្រាប់ជីវិត»
09/15/2026 08:09 AM
ក្រុមហ៊ូទីវាយប្រហារអារ៉ាប៊ីសាអ៊ូឌីតជាថ្មី ខណៈកិច្ចចរចារវាងបណ្តាប្រទេសឈូងសមុទ្រ និងអ៊ីរ៉ង់ត្រូវបានពន្យារពេល
09/15/2026 08:09 AM
អគ្គនាយកស៊ីម៉ាក់៖ ជនរងគ្រោះទាំងអស់ដោយគ្រាប់បែកចង្កោមនៅកម្ពុជារង់ចាំយុត្តិធម៌ពីសហគមន៍អន្តរជាតិថ្កោលទោសរដ្ឋាភិបាលថៃប្រើប្រាស់គ្រាប់បែកចង្កោមមកលើកម្ពុជាបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួស
09/15/2026 08:09 AM
កម្ពុជាជ្រើសរើសផ្លូវសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ
09/14/2026 08:09 PM
រដ្ឋមន្ត្រីក្រសួងអធិការកិច្ចអញ្ជើញប្រកាសចូលកាន់តំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ និងណែនាំឱ្យពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចនៅថ្នាក់ក្រោមជាតិ
09/14/2026 07:09 PM
លោក Merz ​ទទួល​បានភាព​​ធូរស្រាល​​ ក្នុងការបោះឆ្នោតមូលដ្ឋាន នៅអាល្លឺម៉ង់ ប៉ុន្តែបញ្ហាប្រឈមនៅរង់ចាំខាង​មុខ​
09/14/2026 06:09 PM
មនុស្ស ២១នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធរថ​យន្ត​ច្រើនគ្រឿង នៅអាហ្វ្រិកខាងត្បូង
09/14/2026 06:09 PM
ការលេចធ្លាយឧស្ម័នអាម៉ូញាក់នៅតំបន់ឧស្សាហកម្ម Aqabaរបស់ហ្ស៊កដានី បណ្តាលឲ្យមនុស្ស ១១នាក់ រងរបួស
09/14/2026 06:09 PM
មនុស្សម្នាក់ស្លាប់ និង ២៥នាក់ បាត់ខ្លួន ក្រោយទូកដឹកជនអន្តោប្រវេសលិចនៅជិតតំបន់ឆ្នេរប្រទេសក្រិក
09/14/2026 06:09 PM
IRGC៖ អ៊ីរ៉ង់បានបាញ់ទម្លាក់យានដ្រូន MQ-1របស់អាមេរិកលើច្រកសមុទ្រហ័រមូស
09/14/2026 06:09 PM